សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរា.មនិរទេសលោក Elon Musk មហាសេដ្ឋីលំដាប់ទី១ លើពិភពលោកទៅប្រទេសអាហ្វ្រិកខាងត្បូង ក្រោយពីអតីតមិត្តភក្តិ និងសម្ព័ន្ធមិត្តផ្នែកនយោបាយនេះមានជម្លោះជាថ្មីក្នុងបណ្តាញសង្គមនាដើមខែកក្កដា ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ពន្ធ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbjkGoxIhQHl33TPS6JJgYPaFCqTgnO3Axwd4tuuwkOvznxsn9yyGO6pQ-77uFv6_dFtq95CGU6z2HErohDV4h327wuk4V346ZOoDBh8IWaJNIcqQ0lUoNkq3VoNGV4Dox8BjNMOMcjzV974avljNPUp_ngTD2gH1cbUcPMYITGK685avolJ_P7EFOH2ei/s3072/image_2025-07-04_08-37-29.png
ជម្លោះនេះកើតឡើងដោយសារលោក Elon Musk ប្រឆាំងយ៉ាងខ្លាំងនឹងសេចក្តីព្រាងច្បាប់ពន្ធពិសេសរបស់លោក Trump ដោយលោក Elon Musk បានសរសេរក្នុងបណ្តាញសង្គម X ថា សេចក្តីព្រាងច្បាប់ពន្ធមិនសមហេតុផល លោកនឹងបង្កើតគណបក្សនយោបាយថ្មី ប្រសិនបើសេចក្តីព្រាងច្បាប់នេះឆ្លងកាត់ការអនុម័ត ។ លោក Trump បានឆ្លើយតបថា លោកអាចនិរទេសលោក Elon Musk ឱ្យត្រឡប់ទៅប្រទេសអាហ្វ្រិកខាងត្បូងវិញ ដោយសារមហាសេដ្ឋីរូបនេះកើតនៅអាហ្វ្រិកខាងត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnecyFJVsTs5JCLrY1wdBiKRJ_Of-CDPva811_nHl9tPoSjFyRhYKhHAyQJv-V5jfHxqef3BUwrhIzn96R7xwUAmPWg8Zk0rIuxZ9ynl_NK5Tth6K-e3ftSn0uAhCZUlNMbHbgtmD2C_oLeKz881xVNuhjinMHFJXKZ_SV_abf2tHwzrpnmG3bNNXZlOxj/s2400/image_2025-07-04_08-37-33.png

លោក Trump បន្តថា លោកនឹងកាត់បន្ថយការឧបត្ថម្ភធនរបស់រដ្ឋាភិបាលអាមេរិកសម្រាប់ក្រុមហ៊ុនលោក Elon Musk ឬបញ្ជាទៅក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ឱ្យចាត់ការលោក Elon Musk ដែលធ្លាប់គ្រប់គ្រងក្រសួងនេះ ។ កាលពីថ្ងៃទី១ ខែកក្កដា លោក Trump បាននិយាយជាមួយសារព័ត៌មានថា ៖ «ក្រសួង DOGE ជាសត្វចម្លែកអាចស៊ីលោក Elon Musk ហើយលោកនឹងពិបាកមិនខាន» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOhUFpcKDFNRv0DoBzumxCLiysWQCaz-3g4k1-JwgcDtbCGs6mdTpArPAArgR1BE4yudf1m3Ea2ppmetdpQ2tza5pOFeUnLemfdMp755PsdcYT5Tk6OmgqhsG2LTvG-NqJuuVMq68n38DbIO14eE5kNInlcQh0_TsvRt7xHdbU8zi51xs0Ef3sfAS8OyU1/s1280/photo_2025-07-03_15-04-17%20(2).jpg
ការព្យាយាមរបស់លោក Elon Musk ប្រឆាំងនឹងសេចក្តីព្រាងច្បាប់ពន្ធ គឺជាមូលហេតុសំខាន់ធ្វើឱ្យលោកមានជម្លោះជាមួយប្រធានាធិបតីអាមេរិក លោក Trump កាលពីខែមិថុនា ឆ្នាំ២០២៥ ។ ការប្រឆាំងជាថ្មីរបស់លោក Elon Musk កើតឡើងពេលលោក Trump ព្យាយាមជំរុញសេចក្តីព្រាងច្បាប់ពន្ធទៅកាន់សភា ដោយលោក Elon Musk ថា ច្បាប់នេះអាចកាត់បន្ថយថវិការបស់រដ្ឋាភិបាលតាមក្រសួង DOGE និងធ្វើឱ្យបំណុលសាធារណៈកើនឡើងរាប់រយលានដុល្លារ វានឹងធ្វើឱ្យអាមេរិករលាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_id2d0G3ro06eWV2yUU41kVY2Ow_94l49PMeNfhwQLQyzdeKSszTWgQAq_QqayRDCYZzTbZnHatNNCjrDMhWEQowsceKId0Hfcg4f0gTbblMLqcp-lm8XfqE2AtdaNfV8G0Xt0jxCzXve_3cXQANsirUv71IGGVOL2M-mmWMtOPvqGbKzwC5t7Vy-xS81/s1240/photo_2025-07-03_15-04-17.jpg

លោក Elon Musk ថែមទាំងនិយាយថា នឹងបង្កើតគណបក្សនយោបាយមួយជារបស់ខ្លួន និងដណ្តើមសំឡេងគាំទ្រពីសមាជិកសភាដែលគាំទ្រសេចក្តីព្រាងច្បាប់ពន្ធរបស់លោក Trump ក្នុងការបោះឆ្នោតដើមឆ្នាំ២០២៦ ។ រីឯលោក Trump ចោទប្រកាន់ថា ការរិះគន់របស់លោក Elon Musk គឺដោយសារសេចក្តីព្រាងច្បាប់ពន្ធប៉ះពាល់ដល់អ្នកទិញរថយន្តអគ្គិសនី ទើបលោកពុំពេញចិត្តខ្លាំងនឹងច្បាប់រថយន្តអគ្គិសនី ប៉ុន្តែពុំមែនគ្រប់គ្នាត្រូវការរថយន្តអគ្គិសនីទេ រួមទាំងលោក Trump ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd_tVG8_4WfZpr6YUiMfoRcloG2jZKkuV-AN7VFB1gAJK-jXZNHQKSJcmdxDQfnqNYqLTtF45OXR_B9eLpYqBJzG91U7Frj1wgaOXkponmxP8S_2W5fRlbC13lDlwROSVRjDI6Zfz6KZVr2N0MMuxLEZnjeYv3eqwJDSVVyyWbz4LdJsrbhGnKSEBLgfKg/s1280/photo_2025-07-03_15-04-18.jpg

លោក Trump ថែមទាំងគំរាមចង់បំផ្លាញអាជីវកម្មរបស់លោក Elon Musk ដោយសារលោក Elon Musk ទទួលបានប្រាក់ឧបត្ថម្ភច្រើនជាងគេ ។ លោក Trump ថា បើគ្មានប្រាក់ឧបត្ថម្ភ លោក Elon Musk អាចបិទអាជីវកម្ម និងត្រឡប់ទៅប្រទេសកំណើតនៅអាហ្វ្រិកខាងត្បូង ពេលនោះ មហាសេដ្ឋីរូបនេះនឹងពុំបង្ហោះកាំជ្រួច ផ្កាយរណប ឬផលិតរថយន្តអគ្គិសនីទៀតទេ ហើយអាមេរិកនឹងអាចសន្សំសំចៃប្រាក់យ៉ាងច្រើនមហាសាល ៕