Home Blog Page 460

Oh នោះៗគេខឹងខ្មែរយើងហើយ! ថៃខំបើកច្រក៣ថ្ងៃ ច្រកស្រះកែវនៅតែស្ងាត់គ្មានរថយន្តឆ្លងកាត់ បែរជាមកបន្ទោសខាងកម្ពុជាថែមទៀត មានសព្វគ្រប់ហើយន៎?

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា ច្រកព្រំដែន៣កន្លែងនៅខេត្តស្រះកែវ មានសភាពស្ងប់ស្ងាត់ដូចទីបញ្ចុះសព បើទោះជាកងទ័ពថៃបានបន្ធូរបន្ថយវិធានការរឹតបន្តឹងបើកព្រំដែនឱ្យរថយន្តដឹកទំនិញអាចឆ្លងដែនរវាងកម្ពុជា-ថៃក្តី ប៉ុន្តែគ្មានរថយន្តឆ្លងដែនសូម្បីតែ១គ្រឿង ។ រីឯផ្សារនៅព្រំដែនកាន់តែស្ងប់ស្ងាត់ខ្លាំងថែមទៀត និងចោទប្រកាន់ថា ពលរដ្ឋខ្មែរត្រូវបានអាជ្ញាធរហាមឃាត់ការឆ្លងដែនមកទិញទំនិញថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq-RvXxHknV0KTWeOonkiNDHnEwOCm068cs7f-CyNnXkcCXoIUK4McL81eBtIt-4OOLRYVQt9xMKFQi0H6FoU_tlZ7pBSNazOjcY74-vtzCJPv1CQnm-x6P_tU9Ir_ZGcR2ikACXgHzdJPBr9egu6muBHpu6lLff9cGgch2UnN_4xYBb_OjUQxKXM5crZf/s960/photo_2025-07-21_09-16-45.jpg

កងទ័ពថៃបានបើកច្រកព្រំដែនអចិន្ត្រៃយ៍បានខៅឌិន ស្រុកឃ្លងហាត ខេត្តស្រះកែវ (ទល់មុខច្រកភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង) រយៈពេល៣ថ្ងៃហើយ (បើគិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥) ដោយអនុញ្ញាតឱ្យរថយន្តដឹកទំនិញ ពលរដ្ឋ និងអាជីវករអាចធ្វើដំណើរឆ្លងដែនតាមគោលការណ៍មនុស្សធម៌ សិទ្ធិមនុស្ស សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្ម ហើយតម្រូវឱ្យឈ្មួញថៃទាក់ទងជាមួយកម្ពុជាដោយខ្លួនឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDJSIYVKhOC1ouZsb4-nRApo-lN1gNGcUsw27SNf8XxFQzsA-ld1EBqGbqYQtQKwF0I5rA-vQBxi4gsI8s2skDfdLS6uSEq6UNqwSpCPulAokYUexN_SYpLLMFgWN1D5wUP9sWWdD1xM-a9PCeN5EQ77wpvIvVyp7FzA0DH32uPb1uMJYEpy4XUAzdxLn8/s960/image_2025-07-22_08-34-47.png

រយៈពេល៣ថ្ងៃនេះដែលកងទ័ពថៃបើកច្រកព្រំដែន៣កន្លែង រួមមាន ៖ ១-ច្រកព្រំដែនអចិន្ត្រៃយ៍ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-ណងអៀន) ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ, ២-ច្រកព្រំដែនអចិន្ត្រៃយ៍បានខៅឌិន ស្រុកឃ្លងហាត ខេត្តស្រះកែវ (ទល់មុខច្រកភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង) និង៣-ច្រកដោះដូរទំនិញបានណងព្រឺ នៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប៉ុន្តែនៅព្រំដែនមានភាពស្ងាត់ជ្រងំ ។ រីឯឈ្មួញថៃរកស៊ីដឹកជញ្ជូនទំនិញមកកម្ពុជា បារម្ភពីផលប៉ះពាល់ពាណិជ្ជកម្ម ពីព្រោះកម្ពុជាពុំបានបើកព្រំដែនទាំង៣កន្លែងនេះតាមការស្នើសុំរបស់ថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_S70P67gNTdjXBzUVAmn69L1lSTUP8fEgVXg8INDcRSnqrf8EJfuFZc_eaeY055iu-hjjYxxgP9peB7fp64NmxAqp_2uP9RB9dz-pAdkef2QdLEXhc8dVeRGEt5Rp0XMJDIQI_NiYImDKaNgFORsCUFth4ButbB9p17L_-v_JKi6f9lc7UUUfTggGl76P/s1280/image_2025-07-22_08-34-47%20(2).png
រយៈពេល៣ថ្ងៃ គ្មានរថយន្តដឹកទំនិញឆ្លងដែនតាមច្រកព្រំដែនទាំង៣កន្លែងទេ បើទោះជាមន្ត្រីច្រកព្រំដែនថៃបើកទ្វារព្រំដែននៅម៉ោង៨ព្រឹកក៏ដោយ ប៉ុន្តែកម្ពុជាពុំបានបើកទ្វារព្រំដែនឡើយ និងបើកតែទ្វារតូចដើម្បីឱ្យពលរដ្ឋខ្មែរធ្វើដំណើរត្រឡប់មកប្រទេសវិញប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLDJxrO17PdsLblhMBnl4jX7jz05Y45clJsrk9CqBPvjALDmxelu2qmW5YHgixWvo0NR5cCMS_DcUMB0u0Kq_SMabW-kFnpPB6yssS0TMQ6OI4dKKRjWG35fvrUqjitlUwt6HG15KzKYdhWIPjFv-jYFHJhfR_cx0VjImgt1EmfblTbqJ5pcfeZEh7HOO-/s1024/image_2025-07-22_08-34-47%20(3).png

មន្ត្រីច្រកព្រំដែនអចិន្ត្រៃយ៍បានខៅឌិន ស្រុកឃ្លងហាត ខេត្តស្រះកែវ និយាយថា ពលរដ្ឋខ្មែរធ្វើដំណើរឆ្លងដែនតិចជាងមុនខ្លាំងណាស់ ក្នុង១ថ្ងៃៗ គឺពលរដ្ឋខ្មែរបានចាកចេញពីប្រទេសថៃមិនដល់៥០នាក់ទេ ។ រីឯនៅបរិវេណច្រកព្រំដែន គឺមានតែពលរដ្ឋខ្មែររង់ចាំទទួលដឹករបស់របរឆ្លងដែនទៅកម្ពុជាប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaEfKV1n-awW_-HqwAv-oFm6dUA_K5RePpUg55mdoTwynmcb-SnRP0SOS3BeRPoqoTlpC2yJ_TwsPdbdgbzdKmCR6U7lJbn77OfI0ZKCVpASsUEY-sQyf_X1iTtZPM47qwqd3SOL6MEV-jg5Iya143Ywy1ucJu0HiPP7OlceU_T-2BeTgC6ff4rpxYwmJE/s1280/image_2025-07-22_08-34-48.png

ចំណែកនៅផ្សារព្រំដែនបានខៅឌីន (ឬផ្សារស៊ីផេញ) ស្ថិតនៅក្បែរច្រកព្រំដែនអចិន្ត្រៃយ៍បានខៅឌីន គឺមានសភាពអ៊ូអរតែពេលព្រឹកព្រលឹមប៉ុណ្ណោះដែលមានពលរដ្ឋថៃមកទិញអីវ៉ាន់ ។ មន្ត្រីច្រកព្រំដែនអចិន្ត្រៃយ៍បានខៅឌិន ចោទប្រកាន់ថា ពលរដ្ឋខ្មែរត្រូវបានអាជ្ញាធរហាមឃាត់មិនឱ្យឆ្លងដែនមកទិញអីវ៉ាន់ បើទោះជាខាងថៃប្រកាសបន្ធូរបន្ថយឱ្យពលរដ្ឋខ្មែរឆ្លងដែនមកថៃក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio8ArRlWFV7crYZ3z9gYN0-KjP1Ocd6ybfuhibQeo4Gg0I7hpqJaXDYX2lW3GigQ_X3hVh7lypQd408BGgqPAivEGAOoLusHpUmQyzK0jGg4pzWzrJeyz9tUntt2iAzk1OVH5mlC3ys_ZMUHeR1KttpEw2BfFOXekE_gL6UlVqAYvW73AZ37NPxNNhUn3B/s1024/image_2025-07-22_08-34-48%20(3).png

ដោយឡែក ឈ្មួញថៃនាំទំនិញមកនៅកម្ពុជា និយាយថា ទោះជាថៃបន្ធូរបន្ថយការរឹតបន្តឹង ប៉ុន្តែកម្ពុជាចង់ឱ្យថៃបើកព្រំដែនតាមពេលវេលាចាស់ គឺបើកម៉ោង៦ព្រឹក និងបិទម៉ោង១០យប់ និងឱ្យថៃបើកព្រំដែនទាំងអស់ព្រមៗគ្នា ។ ការកំណត់បែបនេះពុំផ្តល់លទ្ធផលល្អដល់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងឈ្មួញទេ ហើយធ្វើឱ្យពាណិជ្ជកម្មព្រំដែនស្ងប់ស្ងាត់បន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDMs2jEcFG6nS3EQZak2Ix7bVU8QyByeXK2cwtQaUvK0Rk1JGzBo5H5YxEJTkBUW8gf16kbFmm_sUkfq9tbFxgsVSJJwg14zBEcKPv_iYiBjWSAO6I7ymhCZ94A8h2HVJy-d31TGx8bQDlgaQ4xdsYAhKpulajktaRtrQEfCQjNRukwFghE-Ly7XYgrBK0/s994/image_2025-07-22_08-34-48%20(4).png

គួរបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថា កូនសោស្ថិតនៅលើថៃ បញ្ហាព្រំដែនកម្ពុជារក្សាគោលជំហរដដែល មិនផ្លាស់ប្តូរទេ ។ គោលការណ៍នៃការបើកព្រំដែនឡើងវិញ ថៃត្រូវតែអនុវត្តតាម៣លក្ខខណ្ឌ ដូចជា ៖

១-ប្រកាសបើកមុនជាឯកតោភាគី ហើយប្រកាសថា នឹងគ្មានការបិទជាឯកតោភាគីទៀតទេ
២-ការបើកច្រកព្រំដែន គឺត្រូវបើកព្រមគ្នា ហើយបើកគ្រប់ច្រកទាំងអស់ និង
៣-ត្រូវបើកឱ្យដូចមុនថ្ងៃទី៧ មិថុនា ។ បើថៃធ្វើបាន នោះកម្ពុជានឹងបើកព្រំដែនឡើងវិញដូចគ្នា យ៉ាងយូរត្រឹម៥ម៉ោងក្រោយ ៕

IU ទទួលបានប្រតិ.កម្មចម្រុះបន្ទាប់ពីកម្មវិធី Blue Dragon Awards

0

IU ទទួលបានមតិចម្រុះលើបណ្ដាញសង្គមនៅក្នុងប្រទេសកូរ៉េបន្ទាប់ពីទទួលបានពានរង្វាន់ «តារាសម្ដែងឆ្នើម» នៅ Blue Dragon។ នៅក្នុងកម្មវិធី Blue Dragon Awards ឆ្នាំ ២០២៥ រឿង «When Life Gives You Tangerines» បានទទួលពានរង្វាន់ខ្ពស់បំផុត។ នេះគឺជាខ្សែភាពយន្តមួយដែលត្រូវបានទស្សនិកជនចូលចិត្ត និងពេញនិយមយ៉ាងខ្លាំង នៅក្នុងប្រទេសអាស៊ីជាច្រើនក្នុងឆ្នាំនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjalHx4zi4UdUB-EaqVLQDX4fd8cirfXvgjUZ7i7YBOsjA4WBEn0GUOLIcaYKkgY2VzzJ4yjOT9meEYH2xsaWCn6QLA-f2Oo_WBktb2_Kf-_dhJNJnndG-aYf5rEN0cpUW1aKlgQWyuxYFFvrmZIJ1skoxZozKlIC4AH39-XFnrxEEXp8pqnPlhfwnPl1vV/s1333/image_2025-07-21_11-50-30.png
សម្រាប់តួនាទីរបស់ IU ក្នុងរឿងល្បីខាងលើនេះ នាងក៏ទទួលបានពានរង្វាន់ «តារាស្រីឆ្នើម» ផងដែរ។ បន្ទាប់ពីទទួលបានពានរង្វាន់នេះ IU បានបង្ហោះនៅលើទំព័រ ផ្ទាល់ខ្លួនរបស់នាងថា «អរគុណសម្រាប់ការផ្តល់ឱ្យខ្ញុំនូវ Blue Dragon Award និងពានរង្វាន់តារាស្រីឆ្នើម។ ខ្ញុំបានទទួលនូវភាពសប្បាយរីករាយជាច្រើន អរគុណអ្នកទាំងអស់គ្នា នេះគឺជាពានរង្វាន់ដ៏ធំរបស់ខ្ញុំ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbYoBiAiw-LrwEo9arr_NcECcjGpQ8pNs95JL0SoUornbjnCx0wxofsMZEw4AnwX2dm93B1JlBWOYXq-HY9ZPXANCSrtNoNih6AxKAUV1L5BkeVMZDVbwroSEXQw1Wb8b6TH3HUtUaiFu9Wl3rOCq6HhbDGxOYTLm0lFJOl8o2EhaRWBw2851R0ysdmJGR/s1707/image_2025-07-21_10-37-08.png
យ៉ាងណាមិញការទទួលជ័យជម្នះរបស់ IU ត្រូវបានគេឃើញមានមតិចម្រុះនៅលើបណ្ដាញសង្គម។ នៅលើវេទិកាដូចជា Pann និង Nate ការបញ្ចេញមតិនៃការមិនពេញចិត្តនឹងពានរង្វាន់របស់ IU បានលេចចេញមក។
មតិខ្លះនិយាយថាតារាចម្រៀងរូបនេះមិនគួរឱ្យចាប់អារម្មណ៍ខ្លាំងដូច Park Eun Bin, Seo Hyun Jin… ការសម្ដែងរបស់ IU ក្នុងរឿង «When Life Gives You a Tangerine» ទោះបីជាល្អក៏ដោយ ក៏នៅតែមិនទាក់ទាញគ្រប់គ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigdcCLqxUIAWODfd_J9Q1o-O8b1gMaKjaYop9TG8oZTy3850cK_37puDSFWvu9r1GjR4yI7bQmYZXv8gUdtKw0RsWbpcwK2Zk_fULPf5K268HA1mSB7_MKmQGtQn9ewxz3j3kNHX6S3KXsu86tCgr6OZNLvGZiYYWY3xiEVAHt3tICUqYkHuLd1Tzw8_KV/s1706/image_2025-07-21_10-37-11.png
«គ្មាននរណាម្នាក់មើលរឿងនេះទេ គ្រាន់តែសម្តែងរបស់ IU ទេ មនុស្សចូលចិត្តភាពយន្តនេះ ដោយសារតែខ្លឹមសារ តួសម្តែងជើងចាស់ និងធាតុរួម។ IU មិនអន់ទេ ប៉ុន្តែបើប្រៀបធៀបនឹងតួសម្តែងផ្សេងទៀតក្នុងរឿងនេះ ការសម្តែងរបស់នាងគឺមិនមានស្ថេរភាពគ្រប់គ្រាន់នោះទេ»។ នេះជាការបញ្ចេញមតិរបស់ប្រជាជនកូរ៉េមួយចំនួននៅលើអ៊ីធឺណិត។
មនុស្សជាច្រើនគិតថា IU ទទួលបានពានរង្វាន់ «តារាសម្ដែងល្អបំផុត» ដោយសារប្រជាប្រិយភាពរបស់នាង និងមានអ្នកគាំទ្រច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhivYXbwf__eYMiKamvEOWZVf2FA6UdlyFr9RlCVtORVhRd1um6mF1wF_ibECpaEN0YCZKQGx_KK9dZq_xT_c-LUa2UVm_adHQvx3fbJ5d7ojJFJzulFKnHXfCogxD3Y7YBTaHcEsqa6VEHidZpEa29RIgFmqoV-aK_ZGIAbh1toWwsnRWrGaJmhg7C2eaz/s991/image_2025-07-21_11-50-28.png
យ៉ាងណាមិញក៏មានមតិជាច្រើនចេញមុខការពារ IU ដោយនិយាយថា ការទទួលបានកិត្តិយសគឺស័ក្តិសមទាំងស្រុង។ អ្នកគាំទ្ររបស់តារាស្រីរូបនេះបានលើកឡើងថា ទស្សនិកជន និងអ្នកជំនាញជាច្រើនកោតសរសើរចំពោះការសម្ដែងរបស់ IU។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdGOAVqs5jBU88gCVxPmIdArF_5O2nHDj0zcS9CPKG76cCytKNi4LbXR7KsuRL9UamArxBmCwTbeK8OlKfI55aQtjsIAXQPQH6ET3NsvNsldPElBC6clXbOkURwRu6buoGW3wezNH-hjEqy6363NuxAKFTyBjTmjlkV4KggLEry-AfabhSNHhZjmtPyc76/s1333/image_2025-07-21_11-50-29.png

កាលពីមុននៅក្នុងកម្មវិធី Baeksang Awards 2025 រឿង «When Life Gives You Tangerines» ត្រូវបានដាក់ឈ្មោះដណ្តើមពាន៤ ប្រភេទ៖ រឿងភាគទូរទស្សន៍ល្អបំផុត តួសម្តែងគាំទ្រល្អបំផុត តួឯកស្រីដែលគាំទ្រល្អបំផុត និងភាពយន្តល្អបំផុត។ យ៉ាងណាមិញ ពានរង្វាន់ «តារាសម្ដែងល្អបំផុត» ត្រូវបានផ្តល់ឱ្យ Kim Tae Ri៕

Jin បង្កើតការឱបដែលលាតត្រដាងរឿងអាស្រូវអតីត CEO នៃក្រុមហ៊ុនបច្ចេកវិទ្យា

0

Jin សមាជិក BTS បានបង្កឱ្យមានព្យុះនៅលើអ៊ីនធឺណិតនៅពេលដែលតារាចម្រៀង រូបនេះបានបង្កើតការឱបដែលលាតត្រដាងរឿងអាស្រូវផិតក្បត់របស់អតីតនាយកប្រតិបត្តិនៃក្រុមហ៊ុននៅឯការប្រគំតន្ត្រី Coldplay ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs23b-PQMuu3bifoK7U9WTwtLF6ckr-XcJqsMBXgLvjip33k4jDHAiCI8vhqq-cXsogpWe7p6acJqEaxnbykNqFBQ1ERSld5bUeOd2GUh7GTcxT8xK2BtHRN7BULK-r3Xt7qeadl_N1MVvpHfjTA2iXaaY1WDuQ1m7d8Qc52cyauaBkJe2HPPHDOmOKXaw/s2048/image_2025-07-21_08-32-51.png
ការប្រគំតន្ត្រីថ្មីៗនេះដោយក្រុមតន្រ្តីរ៉ុកអង់គ្លេស Coldplay បានក្លាយជាប្រធានបទ ដ៏ក្តៅគគុកបន្ទាប់ពីលោក Andy Byron ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យា Astronomer និងអ្នកស្រី Kristin Cabot នាយកធនធានមនុស្សត្រូវបានលាតត្រដាង ថាមាន ទំនាក់ទំនងស្នេហាបន្ទាប់ពីលេចមុខកាមេរ៉ាចៃដន្យនៅឯការប្រគំតន្ត្រីនោះ។
នៅក្នុងវីដេអូដែលបានរីករាលដាលកាមេរ៉ានៅឯការប្រគំតន្ត្រីបានចាប់យកពេលដែលនាយកប្រតិបត្តិ Andy Byron ឱប Kristin Cabot ពីខាងក្រោយយ៉ាងរំភើប។ នៅពេលពួក គេឃើញខ្លួនឯងនៅលើ Screen ធំ គូស្នេហ៍នេះបានភ័យស្លន់ស្លោហើយលាក់ខ្លួន ពីកាមេរ៉ាហើយព្យាយាមគេចចេញពីគ្នា។ ប្រឈមមុខនឹងរលកនៃការរិះគន់ លោក Andy ត្រូវលាលែងពីតំណែងជា CEO ប៉ុន្មានថ្ងៃបន្ទាប់ពីឧបទ្ទវហេតុនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDA_ZyVbqbz7MNfGu0uKwnHRmDQry2tt7lvTeH0ZbCI1opgy6VogaXwydnWgABHtu6J0Pw6p5qml3uIniMFVOhFabJ1nfJ87mpW7ZsYqXtvKD9kkUdDUrIEJw3OV5eQD8_8GI2joexVMrqd9BDwEBNxVft3k9ESZjZILF1egU7-ACTpN9M1LvIVVBEIFRe/s1200/image_2025-07-21_08-32-50%20(2).png

ការឱបដ៏ល្បីរបស់ Andy Byron នៅតែត្រូវបានគេចំអកនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គម។ សូម្បីតែតារាល្បីមួយចំនួនក៏បង្ហាញការចាប់អារម្មណ៍ចំពោះរឿងអាស្រូវនេះដែរ។
យោងតាម Koreaboo នៅឯការប្រគំតន្ត្រី «Run Seokjin Ep Tour» នៅទីក្រុង Los Angeles សហរដ្ឋអាម៉េរិក Jin សមាជិក BTS បានបង្កើតឡើងវិញនូវគ្រាដ៏ចម្រូង ចម្រាសខាងលើនេះ។
នៅក្នុងហ្គេមមួយ Jin ត្រូវបញ្ចេញពាក្យគន្លឹះដែលផ្តល់ឱ្យដោយអ្នករៀបចំ ហើយអ្នកគាំទ្រនឹងទាយថាវាជាអ្វី។ នៅពេលដែលពាក្យគន្លឹះត្រូវបានផ្តល់ជា ” Coldplay ” Jin បានយកតម្រាប់តាមការឱបរវាង Andy Byron និងបុគ្គលិកស្រីដែលធ្វើឱ្យទស្សនិកជនសើច។
តារាចម្រៀង Jin ក៏បានបង្កើតឡើងវិញយ៉ាងប្រយ័ត្នប្រយែងនូវសកម្មភាពរបស់អតីតនាយកប្រតិបត្តិដែលក្រាបចុះក្រោមដើម្បីគេចពីកាមេរ៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZwIYS4YOZua_0HqXlZFRKDGHnuRB3VF6mZvk_MHuOkwXkio36MgsA4zWacXQ6Uu37LIw8cmkv58q0ilWg29uPwZCy1pLyuU4r_7GR-2Ko6TZ4piK7q0dbeSYlCMfj_rQsw-cDEnMjoiFqEAQCLlPe62HKdhHHPzuQzN7cTp8B0XwP_SYGscFY4X9pSiQB/s1781/image_2025-07-21_08-32-52.png

អ្នកនិយមលេងអ៊ីនធឺណិតបានសរសើរពីភាពឆ្លាតវៃរបស់ Jin និងការចាប់អារម្មណ៍យ៉ាងរហ័សចំពោះបញ្ហាក្ដៅគគុក។ មតិមួយចំនួនទៀតបានចោទសួរថា ហេតុអ្វីបានជាអ្នករៀបចំការប្រគំតន្ត្រីដាក់ពាក្យគន្លឹះ «Coldplay» ទៅក្នុងហ្គេម។ តើនេះជាការប៉ុនប៉ងដោយចេតនាដើម្បី «តាម Trend» ទេ?
ទោះជាយ៉ាងណាក៏ដោយ យោងទៅតាមអ្នកគាំទ្រ ហ្គេមនេះមានពាក្យគន្លឹះទាក់ទងនឹង Jin និង BTS ខណៈដែល Coldplay គឺជាក្រុមដែលបានសហការជាមួយ BTS លើបទចម្រៀងល្បី «My Universe» ។
ដូច្នេះ ប្រហែលជានេះគ្រាន់តែជាពាក្យចៃដន្យប៉ុណ្ណោះ ប៉ុន្តែព្រឹត្តិការណ៍របស់ Jin បានកើតឡើងដោយចៃដន្យដែលត្រូវបានធ្វើឡើងនៅចំពេលនៃរឿងអាស្រូវការប្រគំតន្ត្រី Coldplay ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf1e5hOJ5MNHNlXmM9ennxKXLv3gpS7e63sYrmwyL8cAdt39sAXZlHl5_YEOyutmV0j2D1bcntCLiJ8lV05-R7E6531dYGibqThv6bu8AaI5qG9YKD8GteiNBdgGJKlu7Jnu4vflLlvJEj9LiO_7h1CV4lWt11OXRlZlVkKdmtJIChTiS9G5ZBxzKKFXar/s1826/image_2025-07-21_08-32-54.png

បន្ទាប់ពី Jin រូបភាពរបស់ Lisa ឱប Rosé ពីខាងក្រោយនៅឯការប្រគំតន្ត្រីរបស់ Blackpink នៅទីក្រុង Chicago សហរដ្ឋអាម៉េរិក) ក៏ត្រូវបានគេប្រៀបធៀបទៅនឹងពេលវេលាដ៏អាស្រូវរបស់ Andy Byron ផងដែរបើទោះបីនេះសកម្មភាពធម្មតារវាងសមាជិកក្រុម Blackpink ដោយមិនចំអករឿងអាស្រូវ របស់អតីត CEO ក្រុមហ៊ុនបច្ចេកវិទ្យានោះទេ៕

តើថៃមានចេតនាអ្វីឱ្យពិតប្រាកដ ទើបបញ្ជូនទាហានឱ្យដើរល្បាតខុសតម្រាយផ្លូវចូលទឹកដីកម្ពុជា?

0

រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចោ.ទជាសំណួរទៅកាន់ភាគីថៃជុំវិញករណីដើរល្បាតនិងជាន់ចំគ្រាប់មីនរបស់ទាហានថៃថា «តើថ្នាក់ដឹកនាំយោធាថៃមានចេតនាអ្វីឱ្យពិតប្រាកដ?» ដែលសុខចិត្តបញ្ជូនទាហានរបស់ខ្លួនឱ្យដើរល្បាតខុសតម្រាយផ្លូវ បើទោះបីជាដឹងមុនហើយថា ពួកគេអាចប្រឈមនឹងគ្រោះថ្នាក់ដោយសារមីនដែលសល់ពីសម័យសង្គ្រាម ក្នុងដែនអធិបតេយ្យកម្ពុជាបែបនេះ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT4USQHL2g7GcQowhZtLqsd3uaCmA1AqLxcDxu5RlKK3AoynHynawt6K4YhACZv7g6OBU0-wIpXIso0FMHnQEJ7e8kKRtte9oFXF3LoJIgSQ9V28PR0vDUWbhez_qYkvYq94lvO-OVMgvuVWrvwQ4a3x4_1IcUS1MaEr5rGXvcPHtfs5ZiqYDH_7cL1AZD/s1280/photo_2025-07-21_09-04-40.jpg
ក្រសួងការពារជាតិកម្ពុជា នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ បានប្រកាសច្រានចោលការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការដើរល្បាតលើតម្រាយផ្លូវថ្មីផ្ទុះគ្រាប់មីន។ ក្នុងនោះក្រសួងបានបញ្ជាក់ថា កម្ពុជាតែងដាស់តឿនភាគីថៃអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវការឯកភាពគ្នាលើតម្រាយផ្លូវសម្រាប់ការដើរល្បាត ដោយសារតែតំបន់ទាំងនេះនៅមានគ្រាប់មីនមិនទាន់ផ្ទុះជាច្រើនដែលសល់ពីសម័យសង្រ្គាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQenDYeGH05HwxgcpfnDw4LoagH8Zj3zzegCYUSk_HhM2zoemto-Smm-BCnvkDejqVID_3NmGgh38Jzgk-dpgVnJaXMXpRMtWzna9iDCALMqXfQA0rAvUadqYQ1XnEzoDe9azjhvL13HsYb9gw24zeCybBVhv-UrhvvOOi1hjpkuWr4SsURopM9366s1nb/s1280/photo_2025-07-21_08-29-13.jpg

ជាមួយឧប្បត្តិហេតុខាងលើ ក្រសួងក៏បានចោ.ទជាសំណួរផងដែរថា “តើថ្នាក់ដឹកនាំយោធាថៃមានចេតនាអ្វីឱ្យពិតប្រាកដ ដែលសុខចិត្តបញ្ជូនទាហានរបស់ខ្លួនឱ្យដើរល្បាតខុសតម្រាយផ្លូវ បើទោះបីជាដឹងមុនហើយថា ពួកគេអាចប្រឈមនឹងគ្រោះថ្នាក់ដោយសារមីនដែលជាសំណល់ពីសង្គ្រាម ហើយដែលកម្ពុជាតែងតែបានដាស់តឿនជារឿយៗ ឬមួយនេះជាការប៉ុនប៉ងដើម្បីបង្កឱ្យមានភាពតានតឹង ដែលអាចរុញច្រានស្ថានការណ៍ឱ្យប្រឈមមុខដាក់គ្នា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFRn5vTo-Ha_1wxbC5eGDXWDSOe708fvhr2xbGfW76S940EwqiFoLci373W1bpOWQwJsmBv5d3-nZGRonY9zhUlnIj7Rti0b1vgOPGDNttxHkY2JGneIl3wBHvAWUClWX-00M5g_9oZDLUJlgu2YrcmwVCWujeLbNmbXryhwkid2Q496pv3Lm4xf3BIjl4/s1024/image_2025-07-22_08-22-58.png

គួរជម្រាបថា ក្រសួងការពារជាតិនៅតែបន្តអំពាវនាវឱ្យភាគីថៃ បញ្ឈប់រាល់សកម្មភាពទាំងឡាយណា ដែលបំពានមកលើបូរណភាពទឹកដីរបស់កម្ពុជា និងជៀសវាងទង្វើដែលគំរាមកំហែងដល់ការរក្សាសន្តិភាពនៅតាមបណ្តោយព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzodS3iIJeY3zwvh1tkwYKSJmIh923_t-zbvzgc4RnkxotEwxX5UDdVvp3YbbR1j6uHByUhQXkO0nc1grSNnpjLDc956qELjcrInA7wojFOAc6DRdzmTDKnCF89vSceNSLDyDvKPsv0RETolyuT_vtQ3uy0orr_D8DIVTTiBlWWHvOIYCew8y0clu0_ETv/s939/photo_2025-07-21_09-04-37.jpg

ក្នុងនាមជាប្រទេសមួយដែលរងគ្រោះដោយសារមីន កម្ពុជាបានដើរតួនាទីយ៉ាងសកម្មក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។ កម្ពុជាត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ដោយសហគមន៍អន្តរជាតិ មិនត្រឹមតែចំពោះជោគជ័យក្នុងការបោសសម្អាត និងកម្ទេចចោលមីនប្រឆាំងមនុស្សគ្រប់ប្រភេទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកជាច្រើនដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ ក្នុងការបោសសម្អាតមីននៅតាមបណ្តាប្រទេសដែលបាន និងកំពុងរងគ្រោះដោយសារសង្គ្រាមផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2859D8_wqLw1IH7oJB_jwjmLIUZ4dvKZVqNgikVSzOZaVdahCpejbWX5mwptQhaooIDciO1thBZH6KdJpzYQewZnWYh_J9ozeZcxIuOYoYJXm0d6n25qGADoBEz8qMznBSpAUFA44KgdTVXw_0P9yHcv6nAhJ_RCRZa1HoTiZjO-2BFOjvLrHH-a1XEHb/s1280/image_2025-07-22_08-22-59.png

ឆ្លៀតក្នុងឱកាសនេះ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បញ្ជាក់ជាថ្មីការគាំទ្រទាំងស្រុងចំពោះជំហររបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ក្នុងនោះរួមទាំងការយកប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ព្រមទាំងប្តេជ្ញាឥតងាករេដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា មិនឱ្យបាត់បង់សូម្បីតែមួយមីលីម៉ែត្រ ទោះក្នុងតម្លៃណាក៏ដោយ៕

តវ៉ាមិនចេះហត់! ថៃនាំគ្នាធ្វើបាតុ.ក.ម្មថ្កោលទោ.សកម្ពុជា ចំពោះការដាក់បង្កប់គ្រាប់មីននៅតាមព្រំដែន

0

ថៃ៖ នាថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥ ក្រុមបាតុ.ករថៃជាច្រើនរយនាក់ បាននាំគ្នាធ្វើការតវ៉ានៅខាងមុខស្ថានទូតកម្ពុជាប្រចាំនៅក្នុងប្រទេសថៃ ដោយបានចោ.ទប្រកាន់និងថ្កោលទោ.សកម្ពុជា ថាបានបំពានដោយចេតនាមកលើអធិបតេយ្យភាពថៃ និងបំពាន MOU តាមរយៈការដាក់ពង្រាយគ្រាប់មីនតាមព្រំដែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjspZQQi41Ry3sR8qY5AOHWEhNMU5opSmDBdE3Cl4o_5dvGZoeiPaVZjgAaruwJN2gY0wRptgweKs2flnkFAlp_NayBWN3blozbRmezAgoul3G4WW3AQDBkJiX3fm0uRpVaGTFMxXAAA65kDycprbOT0rkRjDZsP5x3nwml2mlKNU2sQrYtXf1QCV2RG_FE/s1280/photo_2025-07-21_11-18-30.jpg
តាមប្រភពដដែលបានឲ្យដឹងថា ក្រុមបណ្តាញនិស្សិត និងពលរដ្ឋ រួមមាន គណៈកម្មាធិការកំណែទម្រង់ប្រជាធិបតេយ្យប្រជាជន និងបណ្តាញប្រជាជន ដឹកនាំដោយសកម្មជន Pichit Chaimongkol នៅថ្ងៃអាទិត្យ ទី២០ ខែកក្កដា បានដង្ហែក្បួនតវ៉ាពីស្ពាន Chamai Maruchet ទៅកាន់ស្ថានទូតកម្ពុជាក្នុងទីក្រុងបាងកក ដើម្បីតវ៉ារឿងគ្រាប់មីននៅព្រំដែនកម្ពុជា-ថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwGChs5ZAupBrowqdVvTKt8_TK58GdS7Su7GJKHlqJumhczFPwKUQ-_y0O52JpbYPkm-WeCano5lu-rbSv1-7Rb1VIlSx1EibXZp4w_UDdzwXy2Atc9z-DSfOXHISvzqcAEfZvO5-nc-p9vZVH41hkgy4uoZqBmtZV1-DFS3i4lHQfRkYQHVgG_1NWksSx/s1280/photo_2025-07-21_11-18-28.jpg
ការតវ៉ាបានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា ទាហានថៃចំនួនបីនាក់បានរងរបួសបន្ទាប់ពីបានដើរល្បាតជាន់គ្រាប់មីននៅតំបន់ Chong Bok នៃខេត្ត Ubon Ratchathani កាលពីថ្ងៃទី១៦ ខែកក្កដា។ ក្រុមបាតុករបានថ្លែងសុន្ទរកថា គ្រវីទង់ជាតិថៃ និងថ្កោលទោ.សចំពោះអ្វីដែលពួកគេហៅថា ជាការបំពានដោយចេតនារបស់កម្ពុជាលើអធិបតេយ្យភាពថៃ ព្រោះបើតាមការស៊ើបអង្កេតបានបញ្ជាក់ថា គ្រាប់មីននេះ គឺជាមីនដែលត្រូវបានគេដាក់ដាំថ្មីៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC9dALJNHDwgjcml5at8r3-tKphtX7ZMOFfFz9KtNRs0eLTwycYk1fggtDd8W_P3pygt2iUhUHNzX4yiJkThCwY0iG7_aaW2QySWSkK9sb5-PWIhnEijzXLWXLxFCXrbUZJj7pq0tPEO1cIO6GpCmWCWbpGtnttHaRkOC70aO1NL0crjxO7YqdKIXIB94_/s1280/photo_2025-07-21_11-18-29%20(2).jpg

ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Pichit បានបញ្ជាក់ពីការទាមទារគោលរបស់ក្រុមអ្នកតវ៉ាថា៖ រដ្ឋាភិបាលថៃ ត្រូវប្រកាន់ជំហរម៉ឺងម៉ាត់ ដោយតវ៉ាជាផ្លូវការចំពោះការរំលោ.ភលើអធិបតេយ្យភាពរបស់កម្ពុជា និងត្រូវប្ដឹ.ងបញ្ហានេះទៅអង្គការសហប្រជាជាតិជាបន្ទាន់។ លោកបានរិះគន់រដ្ឋាភិបាលថា ខ្វះវិធីសាស្ត្រសកម្មក្នុងការដោះស្រាយ ជាមួយនឹងការអះអាងថា កម្លាំងកម្ពុជាបានរំលោ.ភលើទឹកដីថៃជាង ៧០០ ដងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghUnqrTjlLgebaai-dkcpsw0F4vAHIUny0cZBroHGTaSFMth7aEObrzPWmw3wKB-9LUAgPaDsZTLgWv2UKvpVDXh-NAoVIEHso2rQ0iX6OFruBwACnWWjWCiLMEURkkT-ubS0T-bGEsZ5MRTVwKHdyrxyMHHfX9AHL4QE2mNAvG-4OoIBwSJy54VuYK0Th/s1280/photo_2025-07-21_11-18-29.jpg

លោកក៏បានសម្តែងការគាំទ្រចំពោះសំណើសាងសង់ជញ្ជាំងខណ្ឌនៅតាមព្រំដែនកម្ពុជា-ថៃ ដោយលើកហេតុផលថា៖ វានឹងបញ្ជាក់ពីភាពច្បាស់លាស់របស់ថៃក្នុងការការពារទឹកដីរបស់ខ្លួន។ លោកបានបន្តថា៖ «ប្រសិនបើយើងដាក់ប៉ុស្តិ៍យាមមួយនៅទីនោះ កម្ពុជានឹងមិនហ៊ានបា.ញ់ទេ។ វាមិនមែនជាការបង្ករឿងទេ វាគឺជាការបង្ហាញពីការតាំងចិត្ត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYgZQ6KbTMpMs1B-DM2M1ZZsco6kX1oDtffTTydh_XY2_DZZ5X_jhD6tJPIYlCWpOAvXWKgDKt10QWL6e_e5m9wz0Tda5GX4PcNVdxQxQqVurvjTaJ0X5SGItdzKapcDE-HKnQV8Eaeps_uQYj8uSnNBVgLzhBqQH01Fvwl-pApm_2zDPW95wOxaLbLXy6/s1280/photo_2025-07-21_11-18-30%20(2).jpg

មេដឹកនាំចលនាតវ៉ានេះក៏បានបង្ហើបឲ្យដឹងផងដែរថា៖ បន្ទាប់ពីការតវ៉ានៅទីក្រុងបាងកក ក្រុមលោកនឹងបញ្ជូនសម្ភារៈទៅកាន់តំបន់ភូមិភាគទី 2 ក្នុងខេត្ត Nakhon Ratchasima និងរៀបចំឆាកធំមួយនៅទីនោះ និងនៅ Surin ដើម្បីប្រមូលផ្តុំការគាំទ្រពីសាធារណៈជន។ យុទ្ធនាការខាងលើត្រូវបានក្រុមនេះឲ្យឈ្មោះថា “ការរួបរួមដើម្បីអធិបតេយ្យភាព” ដែលគ្រោងនឹងរៀបចំនៅទូទាំងតំបន់សំខាន់ៗទាំងបួននៃប្រទេសថៃ ជាមួយនឹងការប្រមូលផ្តុំនៅភាគខាងកើតដែលគ្រោងធ្វើនៅថ្ងៃទី 16 ខែសីហា ខាងមុខនេះ៕

ហ្សាណា រំជួលចិត្តពេលបកស្រាយបទចម្រៀង «ស្ត្រីសេរី» ប៉ុន្តែអ្នកគាំទ្របែរចាប់អារម្មណ៍កែវភ្នែក យូហៃ ទៅវិញ

0

ប្រិយមិត្តមួយចំនួនបានជ្រាបមកហើយថា វណ្ណដា វណ្ណថាន ហ្សាណា នរិទ្ធ និង យូហៃ មានការសម្តែងរួមគ្នានៅឯសហរដ្ឋអាម៉េរិក។ តាមរយៈវីដេអូដែលបានចែករំលែកនៅលើ បណ្តាញសង្គមគេបានឃើញ រ៉េត ស៊ូហ្សាណា មានភាពរំជួលចិត្តយ៉ាងខ្លាំងពេលបក ស្រាយបទចម្រៀង «ស្រ្តីសេរី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXPaMJ46v7MwAP5_6f0W_i4IeuAhfxfd2p8AK6__mQuQRdnHtCskl4smm6IrDyvD8DgLuiszFSQrLi1mncxOan79ZI16bDF-uKNrqz6aJDKz52VbHKzz15Ay2wsLjqCHJtw9Hk8yGTJM-1ayI_gTK-if-inF7H4rtoJia1F4vKbeEcjiTyNEBXYh1MGhgu/s2048/image_2025-07-21_09-19-17.png

នៅថ្ងៃទី២០ កក្កដា កញ្ញា រ៉េត ស៊ូហ្សាណា គ្រាប់ពេជ្ររបស់ផលិតកម្មបារមីក្នុងនាមជាតារាចម្រៀងស្រីតែម្នាក់បានបង្ហោះវីដេអូខ្លីមួយនៅលើបណ្តាញសង្គមរបស់នាងសម្រាប់ការសម្តែងនៅឯ Asian Art Museum ទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ។ ក្នុងវីដេអូ ហ្សាណា បានបង្ហាញអារម្មណ៍រំជើបរំជួលរបស់ខ្លួន បន្ទាប់ពីបកស្រាយបទចម្រៀង«ស្រ្តីសេរី» ដែលបទនេះបានចេញកាលពីខែកញ្ញា ឆ្នាំ២០២៤ ហើយ MV នេះបានថតនៅតំបន់ប្រាសាទអង្គរវត្ត ប្រាសាទបន្ទាយស្រី និង ប្រាសាទតាព្រហ្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnSG3-mnZGcbw_cNTvBk1CxalF92SJYs2T-QRZB6QmPPuD6WIg-51kW76OGUT5u_SZ5yGEFuGVlQFnuGVvqd20mKVW4OHQpeKQhSBxRAboSCR6TFj59BwFn-hH8lJCKygQVSRZ0gLC_hGMj43Hgn3HCFZR3AFLmFpr4bsOlPNpX8RsSDBdx4cD9qxQL67Q/s2048/image_2025-07-21_09-19-15.png

បើតាមសម្តីរបស់ រ៉េត ស៊ូហ្សាណា រាល់ពេលដែលនាងបកស្រាយបទចម្រៀងនេះ នាងមានអារម្មណ៍រំជើបរំជួលដោយសារតែវាប៉ះពាល់ដល់ចិត្ត ខណៈបទនេះបានមកសម្តែងនៅអាម៉េរិកវាជាក្តីសុបិន។ ហ្សាណា ថាបទ ស្រ្តីសេរី ជាបទពិសេសសម្រាប់នាង ពេលដែលនាងសរសេរបទនេះនាងបានប្រើបទពិសោធន៍ក្នុងនាមជាស្រ្តីម្នាក់ចូលទៅក្នុងនោះហើយចង់ឱ្យស្រ្តីទាំងអស់នៅទូទាំងពិភពលោកជាពិសេសម្តាយរបស់នាងធ្វើជាស្រ្តីដែលមានសេរីភាពធ្វើអ្វីដែលខ្លួនឯងស្រលាញ់និងបង្ហាញពីខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQkJx21pntwU3vEnK6m_Apgd6UFImjp0ZForG9n4MuA777usZfXmhA2IXxSc4mKSAwsEisVeiAKu73V5io3PV-ODLsp8xM8sXz7l_fZ6qq-gMyyL-BOQFG5COfbX8TRSx7LQ4pCALIniJ2WM78txmb7NpFZ0mFlt9Ql9n3EQy6fhfg03FoKyfg5Ih8fp0p/s2048/image_2025-07-21_09-19-25.png

ការបកស្រាយដោយផ្ទាល់របស់ ហ្សាណា រួមបញ្ចូលជាមួយនឹងសំឡេងទ្រខ្មែរដែលប្រគំដោយ វណ្ណថាន បានធ្វើឱ្យទស្សនិកជនជាច្រើនសរសើរពីតារាចម្រៀងរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilPgsbM4RSAQYStSDVfeILtdglMevyaLkRi2actvqFN1iBIhEcz8bEYpiTM4i1dz1JeO3NJSoxwHPc3UdAJ4i6bd0PuLAKp3CkjYSZSGjSKlZRriPVx3rm0XO33MIHawSaITz4xsqVrOPs_G_x6KzOJzUBzrcbkRj0FUCkpaG6yHr6plzqGMMezuL_f-ul/s2048/image_2025-07-21_09-19-21.png
យ៉ាងណាមិញ ក្រៅពីទស្សនិកជនមានការចាប់អារម្មណ៍ភាពរំជើបរំជួលរបស់ ហ្សាណា នៅក្នុងវីដេអូខ្លីនេះអ្នកគាំទ្រគឺបានចាប់អារម្មណ៍កែវភ្នែករបស់ យូហៃ សម្លឹងទៅកាន់ ហ្សាណា ជាពិសេសផងដែរ។ អ្នកមានចំនួនបានបញ្ចេញមតិស្រដៀងៗគ្នាថា ភ្នែករបស់យូហៃគឺភ្ជាប់ទៅហ្សាណា, នេះជារូបភាពនៃក្តីស្រលាញ់ភ្នែកមិនដែលកុហកនោះទេ៕

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើឱ្យកាសែតថៃឈប់ផ្សាយព័ត៌មានខុសពីការពិតចំពោះបញ្ហាព្រំដែន កម្ពុជា-ថៃ

0

សារព័ត៌មានជាច្រើននៅក្នុងប្រទេសថៃ បានផ្សព្វផ្សាយខុសការពិត ពាក់ព័ន្ធនឹងបញ្ហាព្រំដែន កម្ពុជា-ថៃ ដែលនាំឱ្យមហាជនមានការភាន់ច្រឡំ។

ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីព័ត៌មានកម្ពុជា ឯកឧត្តម នេត្រា ភក្ត្រា បានស្នើឱ្យសារព័ត៌មានថៃទាំងអស់ មិនត្រូវបំប៉ោងព័ត៌មានខុសពីការពិត កុំប្រើប្រាស់យុទ្ធសាស្ត្រទុច្ចរិតផ្សាយព័ត៌មាន ដោយបញ្ចេញបញ្ជូលនូវនិន្នាការនយោបាយ។

ឯកឧត្តម បានសង្កត់កធ្ងន់ថា៖” ជាពិសេសកាសែត Khaosod ដែលធ្លាប់បានផ្សាយខុសពីការពិត ដោយកាលនោះ កម្ពុជា-ថៃ ឯកភាពគ្នាសម្រួលកងទ័ព តែបែរជាផ្សាយថាកម្ពុជាដកទ័ពទៅវិញ។

រដ្ឋមន្ត្រីព័ត៌មានរូបនេះ បានលើកឡើងទៀតថា៖”លោកមិនបង្រៀនអ្នកសារព័ត៌មានថៃអំពីក្រមសីលធម៌អ្នកសារព័ត៌មានទេ ប៉ុន្តែអ្នកសារព័ត៌មានថៃកន្លងមកបានធ្វើយុទ្ធសាស្ត្រដ៏អាក្រក់ ប្រាសចាកក្រមសីលធម៌។

ថ្វីបើថៃខំផ្សាយព័ត៌មានមិនពិតជាច្រើន តែឯកឧត្តម នេត្រា ភក្ត្រា យល់ឃើញថា ពលរដ្ឋកម្ពុជា បានទទួលព័ត៌មានច្បាស់លាស់អំពីបញ្ហាព្រំដែនកម្ពុជា-ថៃ តាមរយៈការផ្សព្វផ្សាយព័ត៌មានជាច្រើនដែលមានក្រមសីលធម៌៕

 

 

ប៊ី សុធារី ថាមិនខកចិត្តសូម្បីបន្តិចដែលមិនបានគ្រងមកុដព្រោះមិនចង់ប្រើ Title មួយ នោះ

0

ប៊ី សុធារី runner up Miss Cosmo Cambodia 2025 បានបញ្ជាក់ច្បាស់ៗនៅក្នុង កម្មវិធីមួយថានាងមិនខកចិត្តសូម្បីតែបន្តិចដែលមិនបានគ្រងមកុដ Miss Cosmo Cambodia 2025។ ផ្ទុយមកវិញ សុធារី ថាការមិនបានគ្រងមកុដនេះគឺនាងស្រាលខ្លួន អស់សម្ពាធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9hft2HNnrwshsIwMgEG8D76QC8xRriek5rt8vbLm9wQjObwmaQF3rLQqdowlZI8xiXN8f9Gh8MNz5zO_bPJeixFvrQ_G7dafPH5AzAEsUYmEtaavOj99mxS7YOvdXmtVZFS4yOYzZy9MW0IJQOlqHRkJrEmptrQi4DNP_OVzKwouF-eehaIGPGatDc8-N/s1919/image_2025-07-21_10-22-30.png

កាលពីពេលថ្មីៗនេះកម្មវិធី 3Fun បានចាក់ផ្សាយកម្មវិធីដោយនាំមកនូវវត្តមាន TOP5 Miss Cosmo Cambodia 2025 ជាតារាកិត្តិយសប្រចាំសប្តាហ៍។ នៅក្នុងនោះពិធីករ បានជីកសួរទៅកាន់ ប៊ី សុធារី ម្តងទៀតថានាងមានការខកចិត្តឬទេ ព្រោះ នាងជាជើងខ្លាំងនៅក្នុងវិស័យបវរកញ្ញាហើយមានការរំពឹងថានាងនឹងបានមកុដប៉ុន្តែបែរជាមិនបានទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJk8IDUGPRxUIwKf9S14bmAwEwmFipGzPSJ3RS3HiKF20-kugazL8lgOqm7nW5EdLwM8NXIYr3y974nW_wpo4wCjksu-nIWwniuqsH_6EBqLpQi4Yc3fHfV6OOzc5ZMCnSr5BvHQlpCDQ48LfmCxh6ZLRAz9Vmw58-DJ2689jHFAiOWiOuGyoqDitVxuca/s2048/image_2025-07-21_10-22-40.png

ប៊ី សុធារី បានឆ្លើយដោយមិនស្ទាក់ស្ទើរថានាងមិនខកចិត្តសូម្បីតែបន្តិចដែលមិនបានគ្រងមកុដ Miss Cosmo Cambodia 2025 ។ សុធារី ថាបើមើលសកម្មភាពនាងនៅឆាកពេលនោះនាងមិនដឹងថាមានអ្នកគិតថានាងក្លែងក្លាយសម្តែងឬយ៉ាងណានោះទេ ប៉ុន្តែធាតុពិតជាក់ស្តែងពេលនាងឮគេប្រកាសថាជា ស្រីពី ភ្លាមគឺពេលនឹងនាងមានអារម្មណ៍ថាស្រាលខ្លួន អស់សម្ពាធ។ runner up Miss Cosmo Cambodia 2025 ថានាងចាំបានកាលដែលខ្លួនសម្រេចចិត្តចូលប្រកួតគឺដោយសារតែមានអ្នកជំរុញពីកម្មវិធីនេះមានអ្នកនៅពីក្រោយធំ ត្រៀមរៀបចំកម្មវិធីធំដើម្បីប្រូម៉ូតពីបេក្ខភាព និងប្រទេសខ្មែរ ហើយនាងឃើញពីសក្កានុពលក្រុមហ៊ុននិងការរៀបចំកម្មវិធីនេះឡើង ជាកម្មវិធីថ្មីស្តង់ដារខ្លាំង អ្នករៀបចំកម្មវិធីគឺជាអ្នករៀបចំកម្មវិធីបវរកញ្ញាចក្រវាលវៀតណាមពីមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIzRLLQ5PCWO4cW3YEs3SN2f5g3XaIY5wy69E3PPgmgwEF_F3rzKsec1axh-qhqQgqqerNhTL4kNsPCNGMcs9xPBI4dSxMxWuUMroq-BqpcsqUhQq81esoLCsNeZFxmiq8yNHrmF5rGLnPqS6nVgeOcN2qnKG_cnRmS0R8ZyY08g4-DUjfkZGp5Yw9ejmr/s1800/image_2025-07-21_10-22-35.png

ប៊ី សុធារី ថាចំណុចមួយទៀតដែលនាងសម្រេចចិត្តចូលរួមប្រកួតគឺតបទៅអ្នកគាំទ្ររបស់ខ្លួនហើយនាងមកប្រកួតមិនមែនដើម្បីខ្លួនឯងគឺចង់ឱ្យហ្វេនអស់ចិត្តហើយមួយទៀតគឺនាងចង់ពេលដែលនាងចេញទៅក្រៅឱ្យគេហៅ Title ថ្មីដោយមិនខ្វល់ថាជា Winner ឬ runner up ព្រោះនាងមិនចង់ឱ្យគេហៅ Title មួយនោះហើយនាងមិនត្រូវការ Title នោះទៀតទេ៕

ថៃបើកច្រកព្រំដែនអចិន្ត្រៃយ៍២កន្លែង និងច្រកដោះដូរទំនិញ១កន្លែងនៅខេត្តស្រះកែវ

0

ប្រទេសថៃ ៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃ Ch7HD News រាយការណ៍ថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបានបន្ធូរបន្ថយវិធានការរឹតបន្តឹងព្រំដែន ដោយអនុញ្ញាតឱ្យរថយន្តដឹកទំនិញ និងយានជំនិះដែលធ្វើដំណើរក្នុងគោលបំណងមនុស្សធម៌ សិទ្ធិមនុស្ស សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងឧស្សាហកម្ម អាចឆ្លងដែនចេញ-ចូលព្រំដែនផ្លូវគោកនៅខេត្តស្រះកែវ តាមច្រកព្រំដែនអចិន្ត្រៃយ៍២កន្លែង និងច្រកដោះដូរទំនិញ១កន្លែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8AGQ0Xu0v13LjPLQJBIG4hZtKcDiwvAv0c0ZI1mgJTYgGaicR34Mw4MPwcfBpjABkUTO4_IM1mWrng7BF5-GLIJ2xmsRfUhvt-WrrlhBAuR_lfOSSMvDg4jiqLIadjVArk2NuKhUIfgSqu03HvEe7gcvjUOk1cHdUNIUkx8gWRQHwOsjIyeEmTLzZn-Aa/s1280/522791068_724414810518625_2464480865511691318_n.jpg

ស្ថានីយវិទ្យុខេត្តស្រះកែវ បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ថា យោងតាមបទបញ្ជារបស់កងទ័ពភូមិភាគទី១ ស្តីពីការគ្រប់គ្រងការបើក-បិទច្រកព្រំដែនគ្រប់ប្រភេទនៅព្រំដែនកម្ពុជា-ថៃ ខេត្តស្រះកែវ ចុះថ្ងៃទី២៣ ខែមិថុនា ដើម្បីកុំឱ្យវិធានការរឹតបន្តឹងព្រំដែនប៉ះពាល់ពាណិជ្ជកម្ម ការវិនិយោគ សេដ្ឋកិច្ច និងឧស្សាហកម្មរបស់ឈ្មួញនៅប្រទេសថៃ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បានពិចារណាអនុញ្ញាតឱ្យយានជំនិះដែលធ្វើដំណើរក្នុងគោលបំណងមនុស្សធម៌ សិទ្ធិមនុស្ស សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងឧស្សាហកម្ម អាចឆ្លងដែនចេញ-ចូលតាមព្រំដែនផ្លូវគោកនៅខេត្តស្រះកែវបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOAeOmjzYDiex7Gop6_NhE9-HGyw_IFFlAZ-_t9bvbs150QM37E-MVu1shDyxaqw2vrGPQrXIRFFjNDJPSEKgeul5z0stm66y1LPZDFESN4p_dZklXtRaNWUTkISXaXDm0GYXv6uqVyF6vjQ5kbliDEthoYLYSiWgTX2jxW9nmGmpCzziKujrjReytvJTJ/s1000/image_2025-07-21_15-43-33.png

ប្រទេសថៃនឹងអនុញ្ញាតឱ្យឆ្លងដែនដើម្បីកុំឱ្យមានឧបសគ្គដល់ការគ្រប់គ្រងក្នុងតំបន់ ដោយកំណត់វិធានការបន្ថែមដូចខាងក្រោមនេះ ៖

១-ច្រកព្រំដែនអចិន្ត្រៃយ៍ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-ណងអៀន) នៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ នឹងបើកចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច ដោយអនុញ្ញាតឱ្យរថយន្តដឹកទំនិញអាចឆ្លងដែនចេញ-ចូល ចំនួន១៤០គ្រឿងក្នុង១ថ្ងៃ (ឈ្មួញថៃជាអ្នកទំនាក់ទំនងជាមួយឈ្មួញខ្មែរដោយខ្លួនឯង)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5RssCqe31CoxTiGh5_7AOf0BBTGm7t3ar2x_d4bc2QkPsv5oRj2Pubq2x1ngfJSzYlyL6i4-uYVNnjkfS0OmYgY4JnUgn5Jbe9HoaXga5-fYhwX6mhaje-7uaEJTDpwQY1QHMkt9YPH_Wy6jk0kxhOqZAjI0LB2Qy5HA72Vw1xmwh0odO9syRRuzOSOaF/s1440/image_2025-07-21_15-43-34.png

២-ច្រកព្រំដែនអចិន្ត្រៃយ៍បានខៅឌិន ស្រុកឃ្លងហាត ខេត្តស្រះកែវ (ទល់មុខច្រកភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង) នឹងបើកចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច ដោយអនុញ្ញាតឱ្យរថយន្តដឹកទំនិញអាចឆ្លងដែនចេញ-ចូល ចំនួន១០០គ្រឿងក្នុង១ថ្ងៃ (ឈ្មួញថៃជាអ្នកទំនាក់ទំនងជាមួយឈ្មួញខ្មែរដោយខ្លួនឯង)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3wWA5UdYFzZOyC_vNGWGisSFBe2DCtnWFmkV-1ljwcEubcABYbn8Y2Fm_fQXiypHO0BZXBah8TLMVq-3A9ia1-HutrEt_HIouqPPR5-bNsNJ-Fod5zg5DU0ZxbA5TzBThW1W7tzNMujkluJUd41OtyyWz9nWwmI37QusEGs0s4nIQSbgYjnYFYk8_NY2_/s1280/image_2025-07-21_15-43-35%20(2).png

៣-ច្រកដោះដូរទំនិញបានណងព្រឺ នៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ នឹងបើកចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់ ដោយអនុញ្ញាតឱ្យរថយន្តដឹកទំនិញអាចឆ្លងដែនចេញ-ចូល ចំនួន៤០គ្រឿងក្នុង១ថ្ងៃ (ឈ្មួញថៃជាអ្នកទំនាក់ទំនងជាមួយឈ្មួញខ្មែរដោយខ្លួនឯង) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwAzS_Qv6Yb5GQwJBMBuCcHh8-Uzpr1br1t0vQbYu9RQiJ5WrJ4QPHr6XLQ7w1mCG-Q0D8nBqEBg8QyAISstgcTgxg5rfOZFQnG8OM6VuuiculXcREyevjkD-JzolnkDm08gXb9lHgjSvAAE3i7Jg4-Lo9lJ-acn2-puWU2KqZ0nvU2g-PUBwwG-1dEwaf/s1080/image_2025-07-21_15-43-35.png

ហេតុនេះ ចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ តទៅ គ្រប់បទបញ្ជាផ្សេងៗដែលផ្ទុយនឹងបទបញ្ជានេះ ត្រូវតែលុបចោល គឺអនុវត្តតាមបទបញ្ជារបស់កងទ័ពចុងក្រោយបង្អស់ ។ រីឯប្រទេសកម្ពុជានឹងអនុវត្តតាមវិធានការនេះឬយ៉ាងណានោះ ថៃនឹងតាមដានស្ថានការណ៍យ៉ាងដិតដល់បន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg5kGgOrgQsWwPV0vc43zGON0i8K4UpWRn_YVekryYyuiKhypDFXgH640BrPaMSJtuB_kfpGd2JrGyimWzLVAmzV6pKqLhhn4OCBR8lBh8PQNPTICF41nFa2DW85IYhXGR21_pN8xPqgr93RV4D_Whov7t8InQjnmXqu1zAWKmjt8aS3HyshaBQtdzgSwB/s1280/image_2025-07-21_15-43-37.png

គួរបញ្ជាក់ថា ថៃចាប់ផ្តើមអនុញ្ញាតឱ្យរថយន្តដឹកទំនិញ និងយានជំនិះធ្វើដំណើរក្នុងគោលបំណងមនុស្សធម៌ សិទ្ធិមនុស្ស សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងឧស្សាហកម្ម អាចឆ្លងដែនចេញ-ចូលព្រំដែនផ្លូវគោកនៅខេត្តស្រះកែវ តាមច្រកព្រំដែនអចិន្ត្រៃយ៍២កន្លែង និងច្រកដោះដូរទំនិញ១កន្លែង គឺបន្ទាប់ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាអនុញ្ញាតឱ្យអាជីវករ/ពាណិជ្ជករអាចនាំចូលទំនិញថៃមកកម្ពុជាបាន លើកលែងតែបន្លែ ផ្លែឈើ និងប្រេងឥន្ធនៈ តាមមធ្យោបាយដឹកជញ្ជូនផ្សេងៗ និងតាមមាត់ច្រកផ្លូវការនានា លើកលែងតែមាត់ច្រកព្រំដែនផ្លូវគោកកម្ពុជា-ថៃ ដែលត្រូវបានបិទជាឯកតោភាគីដោយកងទ័ពថៃ ៕

ក្នុងពេល២ថ្ងៃ! ទូក និង នាវាទេសចរណ៍ចំនួន២ជួបគ្រោះថ្នាក់លិចនិងឆេះ ឆ.ក់យកជីវិតមនុស្សរាប់សិបនាក់

0

វៀតណាម និង ឥណ្ឌូណេស៊ី៖ ពិតជារន្ធ.ត់មិនគួរឲ្យជឿសោះថា ត្រឹមរយៈពេល២ថ្ងៃទូកទេសចរណ៍របស់វៀតណាមចំនួន១គ្រឿង និង នាវាទេសចរណ៍របស់ឥណ្ឌូណេស៊ីចំនួន១គ្រឿង បានជួបឧបត្តិហេតុលិចនិងឆាបឆេះ បណ្ដាលឲ្យអ្នកដំណើររាប់រយនាក់ខ្លះត្រូវបានបាត់ខ្លូន ខ្លះបាត់បង់ជីវិត និងខ្លះលោតចូលទឹកដើម្បីស្វែងរកជំនួយយ៉ាងអាណមអធម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjvy1jTo2Bf_clcA37_beT1DFc4np55XKrDBpkP7d55trJ6tF7SteyLThkNkHcvUxognRKujMr_O5bYVoW0v_UGfoyhtWVSb5wGuWlkGoPzX0BLlNCZaB84snTFbZt-XzETLM-pVQCOCSl6m3l3MmoAgb1aKufFN4jSGm7idNpEpgTY0ZubWRZJENuh2jY/s862/photo_2025-07-21_10-04-58%20(2).jpg
យោងតាមសារព័ត៌មានបរទេស នាថ្ងៃអាទិត្យ ទី២០ ខែកក្កដាបានឲ្យដឹងថា នៅឯប្រទេសវៀតណាម មានករណីទូកទេសចរណ៍មួយគ្រឿងដែលផ្ទុកមនុស្សសរុប៥៣នាក់ បានក្រឡាប់លិចកាលពីថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២៥ ដោយសារតែអាកាសធាតុអាក្រក់ បណ្តាលឱ្យចំនួនមនុស្សស្លា.ប់បើគិតមកទល់ពេលនេះ កើនឡើងដល់ ៣៧នាក់ បន្ទាប់ពីស្រង់បានសា.កស.ពចំនួន៣បន្ថែមទៀត នៅម៉ោងជាង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យទី២០ខែកក្កដាឆ្នាំ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBFEL2rv2ikrUy1vXZ9rLk0eaeuUu45vTl0TGsBmrMBtUZC5gu1sL2SbnpPU_QOYmkKUdpXFGcDhw-RLOfb_16GZOm2_mVb_bhr_r4smOSqADpaLkG7A8X3xJ2CklOliMH1gGPbJsVCfLdlEvuGX1r0-Z9yquWSLAbZvAyN8JXFtK44OWALSX9SSebrJLB/s1000/photo_2025-07-21_10-04-56.jpg
ទូកទេសចរណ៍ខាងលើឈ្មោះថា Wonder Sea បានលេចដោយសារតែឥទ្ធិពលព្យុះ Wipha បានបក់បោកចូលសមុទ្រចិនខាងត្បូង។ ឆ្មាំព្រំដែនបានជួយសង្គ្រោះមនុស្ស ១១ នាក់ ហើយគិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ មនុស្សស្លា.ប់បានកើនដល់៣៧ ខណៈ៥នាក់បាត់ខ្លួន។ អាជ្ញាធរនៅមិនទាន់បញ្ជាក់ពីសញ្ជាតិរបស់ភ្ញៀវទេសចរទាំងនោះបានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWdXSBGxnYMOtddWWNiSCe5Zz_pEqtTuKAG-QqJ6DnEySfpv1Ghr3u6ysGVPEjRQE2k-3Qz14tB62Zoz9K7i_i4ey2xD7OEOVQDsn2x0EfoB5KAFsWni-LdgLALV_O1cRCaVo_pryal9XUuaipSfP0bF3bL65NaxhXHKIS3b5Hv6milP61OEWqK8-jutKJ/s1280/photo_2025-07-21_10-04-56%20(2).jpg

គួរឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងបន្តយ៉ាងសស្រាក់សស្រាំ មានការចូលរួមពីបុគ្គលិកជិត ៣០០នាក់ រួមមានទាំងឆ្មាំព្រំដែន កងទ័ពជើងទឹក ប៉ូលិស និងអាជ្ញាធរកំពង់ផែ និងនាវា ៣០ ប្រភេទផ្សេងៗគ្នា។ កងទ័ពជើងទឹកបានដាក់ពង្រាយកងកម្លាំងពិសេសជាង ២០ នាក់ ដើម្បីស្វែងរកអ្នកបាត់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRg7YPLJ6rvTmxzORSfhbHWSsHEy3TFtn2LmXhEXOuC_VyyMjBY3yA6KoofUsg6fBfRzB59MbiMLi1V99Z-yCSOJjKfV3v4XszLU06uMBcJH6Stk8j_f8DROVHBk8Hcj1Hxqh3YlRxcyFuZD76LnkDIvlLz-FiVIUxEqsiX7bu2IpmjAXJMtV8Wegs7NFD/s1200/photo_2025-07-21_10-04-57%20(2).jpg

ដោយឡែក នៅប្រទេសឥណ្ឌូណេស៊ីឯណោះវិញ នាវាដឹកអ្នកទេសចរណ៍ដែលមានឈ្មោះថា KM III Barcelona ផ្ទុកមនុស្សសរុបប្រមាណ ២៨០ នាក់នៅរសៀលថ្ងៃអាទិត្យទី ២០ ខែ កក្កដាបានផ្ទុះនឹងបង្កការឆាបឆេះនៅជិតកោះ Talise ខេត្ត Sulawesi ខាងជើងនៃប្រទេសឥណ្ឌូនេស៊ី។ ហេតុការណ៍ផ្ទុះនេះបានធ្វើឲ្យអ្នកដំណើរជាច្រើនរយនាក់ក្នុងនាវាទេសចរណ៍នាំគ្នាសម្រុកពាក់អាវពោងនឹងលោតចុះពីលើនាវាចូលក្នុងទឹកយ៉ាងគួរឲ្យតក់ស្លុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjym4rRv1mcUvVyLRLWZS7xN-ipM6OafBbiuE3B2kCxdIPTzoAiVd0PVtIHEWOdOi4S23A47F1L6eIsN31j-IQczrvjdoiDLCIezZRhSqK-MxuOWqiqQqiU_MJahIEWNofjRhH0pqK89tkIlAvHkxnlFCfF-Nxx286-6PV-kM3JkmDQNJlXqUeR3OswJQkx/s1280/photo_2025-07-21_10-04-57.jpg
ហេតុការណ៍ឆេះនាវាទេសចរណ៍ដ៏ធំមួយនេះ បានបណ្ដាលឲ្យមនុស្ស៣នាក់បានស្លា.ប់ និងច្រើននាក់បាត់ខ្លួន ខណៈមានមនុស្សមួយចំនួនដែលសំណាងល្អបានហក់ចុះពីនាវាចូលទឹក ដែលមានទាំងមនុស្សធំ និងក្មេងតូចៗហែលមករកទូកសង្រ្អោះបន្ទាន់បានទាន់ពេលវេលា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQViLIvW_RmzfLLWqNTBWtUWRFmER_0pCpGf9hJMwrnlZaQAfIB_UtMuLgGL_Be-trYeVjDv7a0TGDgXWtfs-ldbk_W6sGOKPqPBalYd5k3OsLSdrNB8ZFh_l5RhBn47rfQUA6u37ldvGwE6vsKntvhWLtznD7elv5oOVzG5dzi70vvXDuqmq0PoNauq8M/s1200/photo_2025-07-21_10-04-58.jpg

បច្ចុប្បន្នគេមិនទាន់អាចបញ្ជាក់ពីមូលហេតុនៃឧបត្តិហេតុឆេះនាវានេះបានច្បាស់លាស់នៅឡើយនោះទេ ប៉ុន្តែភ្នាក់ងារស្វែងរក និងជួយសង្គ្រោះជាតិរបស់ប្រទេសឥណ្ឌូនេស៊ី រួមជាមួយនឹងកងទ័ពជើងទឹក ឆ្មាំឆ្នេរសមុទ្រ និងអ្នកនេសាទក្នុងតំបន់ បាននិងកំពុងដុតដៃដុតជើងក្នុងការជួយសង្រ្គោះអ្នកដែលនៅលើសមុទ្រ និងបន្តប្រតិបត្តិការស្វែងរកមនុស្សដែលបានបាត់ខ្លួន ជាមួយនឹងការរំពឹងថាចំនួនអ្នកស្លា.ប់ និងបាត់ខ្លួនអាចនឹងកើនឡើងជាបន្តទៀត៕