កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា អភិបាលស្រុកផានុមដងរ៉ាក់ ខេត្តសុរិន្ទ បានអំពាវនាវឱ្យពលរដ្ឋថៃស្លៀកពាក់ឈុតប្រពៃណីមកលេងប្រាសាទតាមាន់ធំ នៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ ដើម្បីបង្ហាញអត្តសញ្ញាណថៃទៅកាន់ពិភពលោក និងឱ្យពិភពលោកដឹងថា ថៃជាម្ចាស់ប្រាសាទ ។ ការស្លៀកឈុតប្រពៃណីនឹងអាចកាត់បន្ថយស្ថានការណ៍តានតឹងនៅប្រាសាទតាមាន់ធំ បើទោះជាពលរដ្ឋខ្មែរស្លៀកពាក់ស្រដៀងឈុតប្រពៃណីថៃមកលេងក៏ដោយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWPUyTYd4P-KnrW0NvRCxjHzgAGK5H1abF0DMWQEce-Tsx4whEcqIF9H_xMazk8Mipr3uum5u7pELK9FRJV23CEfo_PrVkIQW5x9x-XPGVEa__WyPYvwlb1XhoRJGsSYewKc21LP_z2O5c_actt85nOBbcrcFkZcem65bUtcwdQRiAcVgoZZaG56O6ai3F/s2048/522863083_1265928945576810_687817137395844907_n.jpg
អភិបាលស្រុកផានុមដងរ៉ាក់ ខេត្តសុរិន្ទ បាននិយាយកាលពីថ្ងៃទី២២ ខែកក្កដា ថា លោកចង់ឱ្យពលរដ្ឋថៃស្លៀកពាក់ឈុតប្រពៃណីមកលេងប្រាសាទតាមាន់ធំឱ្យបានច្រើន ពីព្រោះវាពុំត្រឹមតែបង្ហាញពីភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញពីអត្តសញ្ញាណជាតិ ដែលថៃបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចហើយ ។ ប៉ុន្តែលោកសំណូមពរឱ្យពលរដ្ឋថៃដែលមកលេងប្រាសាទតាមាន់ធំ ត្រូវតែបង្ហាញភាពថ្លៃថ្នូរ ពុំបង្កបញ្ហា និងអនុវត្តតាមច្បាប់យ៉ាងតឹងរ៉ឹង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7S0W-_1WXqfTXyOOENA3zQkg-X-0a_PcEyAAkBnbDVDkmldvUBGI30M_t_c-NyAL3PZrlK_JSwDmDkB78og4eD93FqD2phcwXUqpCE35jcaBOSLqvO6NCQ2hX5l7x7owKkqmepHW61BDSqIpAAsx4_sQJJZB1qdll8kpH3yCHBOFCKN9luMUvMYXHmM7o/s1280/photo_2025-07-23_10-51-21.jpg

លោកជឿជាក់ថា ប្រសិនបើពលរដ្ឋថៃស្លៀកពាក់ឈុតប្រពៃណីមកលេងប្រាសាទតាមាន់ធំ នឹងអាចកាត់បន្ថយស្ថានការណ៍តានតឹងបាន បើទោះជាពលរដ្ឋខ្មែរស្លៀកពាក់ស្រដៀងឈុតប្រពៃណីថៃមកលេងក៏ដោយ ។ កន្លងមក គ្មានបញ្ហាធ្ងន់ធ្ងរកើតឡើងនៅប្រាសាទតាមាន់ធំទេ គឺមានតែភ្ញៀវទេសចរប៉ះពាក្យសម្តីគ្នាបន្តិចបន្តួច ប៉ុន្តែកងទ័ពអាចគ្រប់គ្រងស្ថានការណ៍បាន ដោយសារត្រៀមគម្រោងរួចអស់ហើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3qRR1RRL59j836tztuGIDdyE1e5lDLXFP_F6iMN_1IvgbVq6A5Fk8JTWkCkh3-aNhaM9d_cRHVLxoFP1ykdC2kBNIvgohPq0oeKFWqb36og2RIjO5xtcXCpSKUYGQLjslaXReuyhUQVWF0m6DcO791QC6bGYzLhXLRA-uFaPw9MRQJy766mAJelLgYaS7/s1280/photo_2025-07-23_10-51-22.jpg
ការអំពាវនាវឱ្យពលរដ្ឋថៃស្លៀកពាក់ឈុតប្រពៃណីមកលេងប្រាសាទតាមាន់ធំ គឺក្រោយពីស្ត្រីថៃ២នាក់ បានស្លៀកឈុតប្រពៃណីមកដើរលេងប្រាសាទតាមាន់ធំ ហើយត្រូវបានពលរដ្ឋថៃសរសើរថា នេះជាគំនិតល្អមួយដែលថៃត្រូវតែបង្ហាញអត្តសញ្ញាណជាតិរបស់ខ្លួនទៅកាន់ពិភពលោក ដើម្បីឱ្យពិភពលោកដឹងថា ទីនេះ គឺជាប្រទេសថៃ ។ ក្រៅពីនេះ វានឹងជួយទាក់ទាញភ្ញៀវទេសចរបរទេសមកលេងប្រាសាទបុរាណ បើទោះជាប្រាសាទនៅតាមព្រំដែនកំពុងមានបញ្ហាជាមួយប្រទេសកម្ពុជាក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2bLAcAkB9ocgtI30TvTTThwkcvpWIQChenUjATm0YVce9xbXWmbPCDS6QspSGqLjS6q-Dpg-0-ruaMpivccU1KpahcxzAVTgi7pIUEf9ezqeId1QaUZZJUdi-hVc6pkIg8auq58Nslp7WhAdnQ_XoKKcbEOEM17kLjCyPLIZkZuI7NvxqLDx784LFhsbM/s2048/519544703_1265928925576812_3447285689333872584_n.jpg

ស្ត្រីថៃម្នាក់ដែលស្លៀកឈុតប្រពៃណីមកលេងប្រាសាទតាមាន់ធំ និយាយថា សប្បាយចិត្តដែលបានស្លៀកពាក់បែបនេះ វាជារឿងល្អ ។ ឈុតប្រពៃណី គឺត្រូវគ្នាជាមួយបរិយាកាសប្រាសាទ ខ្លួនចង់ឱ្យពលរដ្ឋថៃផ្សេងទៀតស្លៀកឈុតប្រពៃណីមកដើរលេងប្រាសាទឱ្យបានច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7BbjFgc5ZVnI4vbdgWZ6aXo2NIwsT60in9MvzW9f6NqWIS3dFo3lT6F8NS7o0brHgHGepZFiiP9dYnQ8FDQzsPW1PO5VnH-pbkL0eCXfwwX_2L3YHi11e9kC1f-KrcKFloTjNguAZdVDJQ_Hv5sig54JIwPLlbpKMtkuI_i2APa_R7hJDp1zogEX4Tedw/s2048/520286201_1265928802243491_6982792538684299625_n.jpg

គួរបញ្ជាក់ថា តាំងពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃតានតឹង ពលរដ្ឋថៃជាច្រើនបានសម្រុកមកលេងប្រាសាទតាមាន់ធំរបស់កម្ពុជា ដើម្បីផ្តល់កម្លាំងចិត្តកងទ័ពខ្លួន និងទាមទារភាពជាម្ចាស់កម្មសិទ្ធិលើប្រាសាទ ។ ពលរដ្ឋថៃមួយចំនួនបង្កបញ្ហា និងបង្ហាញអាកប្បកិរិយាពុំសមរម្យជាមួយពលរដ្ឋខ្មែរជាម្ចាស់ប្រាសាទ ខណៈកងទ័ពថៃពុំបានហាមឃាត់ពលរដ្ឋខ្លួនឡើយ ពេលនេះ ថៃអំពាវនាវឱ្យពលរដ្ឋស្លៀកឈុតប្រពៃណីមកលេងប្រាសាទដើម្បីឱ្យពិភពលោកយល់ច្រឡំ ។ នេះបញ្ជាក់ថា ជាគំនិតមិនល្អចង់បានប្រាសាទរបស់ប្រទេសជិតខាង តើពលរដ្ឋខ្មែរយល់ឃើញយ៉ាងណាដែរ?