Home Blog Page 433

សុភ័ក្រ្ត កុសុម៉ា ប៉ីប៉ីឌី និងអ្នកផ្សេងទៀតដាក់ចុ.កៗក្រោយមេចលនាអាវលឿងចង់ដណ្តើម ខេត្តរបស់កម្ពុជា

0

ពិធីការិនីល្បីឈ្មោះ សុភ័ក្ត្រ កុសុម៉ា ប៉ីប៉ី ឌី តារាចម្រៀង អ៊ួង សូរិយា ពិធីករ ជា វណ្ណារិទ្ធ រួមជាមួយនឹងទ្រី សក្កដា បានបង្ហាញអារម្មណ៍ហួសចិត្តយ៉ាងខ្លាំងបន្ទាប់ពីលោក សន្ធិ លឹមថងគល់ មេចលនាអាវលឿងបានចេញមកនិយាយក្តែងៗនៅចំពោះបាតុករជាច្រើន ម៉ឺននាក់ ក្នុងរាជធានីបាងកកបើលោកមានអំណាចនឹងវាយខេត្តបាត់ដំបង សៀមរាប ព្រះវិហារ រួមទាំងទីក្រុងភ្នំពេញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiYA5EP37xyK0kLV1rWk9OYSQcUmVs0BQ4hd9eJ1pQhVmesoSBlqnFdnV0TMpAEd7EZKhdOj3eWXOGsytPfZg6sp2xtEE_qftEOCMQPx-WtDQNlY2R0xmop_rOYGUultcJiKxSiMeXwdLdBedfkXwDFVipuA4mft43qQmd5Q4XeD558LBxRWpoHG_d-h2x/s2048/image_2025-06-30_09-04-36.png
ស្របពេលប្រទេសថៃកំពុងតែមានបាតុកររាប់ម៉ឺននាក់ជំរុញឱ្យនាយករដ្ឋមន្រ្តីបច្ចុប្បន្នចុះចេញពីតំណែង លោក សន្ធិ លឹមថងគល់ មេចលនាអាវលឿង បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមកម្ពុជាសម្តែងការហួសចិត្តយ៉ាងខ្លាំងចំពោះបុគ្គលនេះដែលនិយាយមកមិនចេះខ្មាសមាត់។ មេចលនាអាវលឿងបានថ្លែងនៅពីមុខហ្វូងបាតុករថៃថា បើខ្លួនមានអំណាច លោកនឹងទៅដណ្តើមយកខេត្តបាត់ដំបង សៀមរាប បន្ទាយមានជ័យ (ស៊ីសាផុន) ហើយនឹងទៅវ៉ៃយកខេត្តព្រះវិហារ រួមទាំងបញ្ជូនកងទ័ពជើងទឹកទៅវ៉ៃយកខេត្តកោះកុង ហើយចុងក្រោយ នឹងទៅវាយសង្រ្គប់យកទីក្រងភ្នំពេញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixoq9CabAZIoPyemPbOj3CzV9OFEn50LXhLZJsODoXqsL9Tjx4iKIsX9GWWBBiAlqnz7SVlDf2d_bGnRUCVgubZWxxOOLVCJByP0vAwmh9grBvkCMi-xTYiFtkivAeWp4LB4Jh-L1Uw2jBVr9DWtZ3uYsxKDqAWM62Pi9l9NuHunIVorcioHEFIPYDZy7c/s1195/Snapinst_app_475443597_18481575907052862_1535146164208863947_n_1080.jpg

សម្តីរបស់មេចលនាអាវលឿងរូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការហួសចិត្តយ៉ាងខ្លាំងសូម្បីតែតារាល្បីៗមួយចំនួនក៏បានចេញមកនិយាយផងដែរ។ ពិធីការិនី សុភ័ក្ត្រ កុសុម៉ា បានបញ្ចេញមតិថា «ហួចចុះកាលតាឯងនៅមានកម្លាំងពេញ ម៉េចមិនមកតវ៉ា
អាសន្តិភាពមិនចង់ទេចង់តែសង្រ្គាមវាចំណេញអីឆ្ងល់..»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUE2RDz_P4tMXo-GOzj5rtn88SacseZhhpUxkRdIGTT9P7vNAvjCJOrZClTaYW2pAwQxFjoi0pHG0P_lFPPKDRNTxsFDb_n92a8PFpi08iq-aHB1VYTXkIwduuVmtBMZpr3ZAm77k_lq3rDbQvwWe3eSSVUrgwRX2LsvVugdtVK54-ePhz0GStux4FSw2H/s1705/image_2025-06-30_09-04-33.png
ចំណែកឯប៉ីប៉ី ឌី វិញ បានពោលដោយខ្លីប៉ុន្តែជាពាក្យចុកចាប់ថា «ចប់នៅភ្លុកចាំ» ស្របពេលលោក ជា វណ្ណារិទ្ធ បានចូលទៅខម្មិនថា «ខ្លាចតែគាំងបេះដូងងាប់មុនទេ»
ខណៈដែល ទ្រី សក្កដា ថា «អាចារ្យរៀបដុតស្រាប់តែបាត់សាកសព តាមពិតនៅនេះសោះ ចប់នៅតាកញ្ចាស់គេចាំដុត»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_dE_sHUufd5fEcjucXcDcZwKHIznoJxtrd1NfL5h7aXRfjZzRh22URB84PW4TPc7m84QrffhWMzUGvBNBqJvZejJA1MeKwYkyfVvN-P1bqq4ztHbZWT9PDqUKhTkhpD6c4jovwLjCx5wPkCOVKhGPYz_RrW4vKfisy9v0JhoUgKB1CDoAsoEJed1JUajJ/s960/image_2025-06-30_08-54-33.png

តារាចម្រៀង អ៊ួង សូរិយា បាន ចែករំលែកជាមួយនឹងសម្តីថា «ប៉ុណ្ណេះហើយមិនថាជាចរិកចោរទៀត? ហ្អា៎លោក សន្ធិ លឹមថងគល់?»។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៨ ខែមិថុនា នៅវិមានជ័យជម្នះមានបាតុកររាប់ម៉ឺននាក់បានទាមទារឱ្យលោកស្រីនាយករដ្ឋមន្ត្រី ផែថងថាន ចុះចេញពីតំណែង៕

ផ្តល់ចម្លើយបែបនេះអំពីការដោះស្រាយមតិរិះគ.ន់ បវរកញ្ញាប្រេស៊ីលឈ្នះការប្រកួត Miss Supranational 2025

0

នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីសម្រស់ Miss Supranational 2025 ដែលបានធ្វើឡើងនៅប្រទេសប៉ូឡូញ គឺបានរកឃើញម្ចាស់មកុដហើយគឺបានទៅលើកញ្ញា Eduarda Braum មកពីប្រទេសប្រេស៊ីល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifPyye1aJbM0HsyY7KTnER9wUaDRoIhDJNks4ejX4XIC2e8szO3J7TRQamgUnOwXf79GyfzBt2aFBEOBIwONowAIwe00Ak-xYkm2AIJHjWC_LARKe5Zr020ogR3l8ushc0GZ7JnDAwcvAeK9Hg-YNErOK3rm-N2cCRLaET7lnb_-xtyCiigx6i9-UC7S_R/s1348/O_que_faz_um_vestido_parecer_em_crescimentoVerde_+_Cristais_+_Crinol.jpg

នៅក្នុងវគ្គសំណួរ និងចម្លើយ Eduarda ទទួលបានសំណួរថា ៖ «តើអ្នកដោះស្រាយការរិះគន់យ៉ាងម៉េចដែរ ជាពិសេសក្នុងនាមជាសាធារណជន? ហើយតើអ្នកបានរៀនអ្វីពីវា?»
បវរកញ្ញាប្រេស៊ីល បានឆ្លើយតបថា «ពេញមួយដំណើររបស់ខ្ញុំ ខ្ញុំបានស្វែងយល់ពីខ្លួនឯង ហើយដឹងថា អ្វីដែលសំខាន់បំផុតនោះគឺត្រូវដឹងថាខ្ញុំជានរណា ហើយហេតុអ្វីខ្ញុំនៅទីនេះ។ នៅពេលដែលអ្នកយល់ច្បាស់ពីខ្លួនអ្នក អ្វីដែលអ្នកផ្សេងទៀតនិយាយនឹងលែងសំខាន់ ហើយជីវិតនឹងកាន់តែងាយស្រួល»។ការប្រកួតនៅរាត្រីផ្តាច់ព្រ័ត្រគឺមានបេក្ខភាពសរុបចំនួន៦៦នាក់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKglrvN-SIQ-HMIlQH_oHvVsSctRMfJ1EbFDXgny8Gxg-NSaND-Mumvc6itU0TsBak5Q74eH36kXYiX7GUH9nMnj8ju9xixWcj97JF6ZN8y7ttfvSdDEMncQ6TjEowljUJXRPTNDHgN1wtim136k29Eyl85fVh2lNhCSgN79XuqwT3SMJr4PxK0Iz8fsA3/s2048/image_2025-06-28_15-08-10.png

Miss Supranational 2025 មានអាយុ២៤ឆ្នាំជាតារាម៉ូដែល និងជាពិធីការិនីដ៏ល្បីប្រចាំប្រទេស។ នាងបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យអក្សរសាស្ត្រ ហើយក៏ជាគ្រូបង្រៀនអក្សរសាស្ត្រនៅស្រុកកំណើតរបស់នាងផងដែរ។ ពេញមួយការប្រកួតរបស់នាង Eduarda Braum តែងតែលេចធ្លោ និងទទួលបានការកោតសរសើរយ៉ាងខ្លាំងចំពោះសម្រស់ដ៏គួរឱ្យទាក់ទាញរបស់នាង កម្ពស់ដ៏គួរឱ្យចាប់អារម្មណ៍ ១.៨៦ ម៉ែត្រនិងជំនាញសម្តែងគួរឱ្យចាប់អារម្មណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXgM9bCbWxV0YrOK2SC1Eg9WYya-DOBvJbI8xZV72aPnXHJfdlBnI6flTQKehQlfC7IVphN4RtmXCylvNzkLD9bS04R2l3pIE1nN60bmZVmkn35A__8G3tSf18-Z9Oj06NAIy9Wy2XIrKIbt3-rwZvL44qUqiusIxhOo2sX7acVQeJc-kP8_vnHZwz0tF5/s2048/image_2025-06-28_15-08-12.png

មុនពេលគ្រងមកុដ Miss Supranational 2025 កញ្ញា Eduarda បានប្រកួតកម្មវិធី Miss Universe Brazil 2021 ដោយជាប់ក្នុងចំណាត់ថ្នាក់ Top 10។ ក្រៅពីបវរកញ្ញាតំណាងប្រទេសប្រេស៊ីលជាម្ចាស់មកុដ លំដាប់រងទី១ បានទៅលើ ប្រទេសអាឡឺម៉ង់ លំដាប់រងទី២បានទៅលើ គូរ៉ាកាវ (Curacao) លំដាប់រងទី៣ បានទៅលើ ហ្វីលីពីន និងព័រតូរីកូ បានជាប់លំដាប់រងទី៤៕

ក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា សាងប្រវត្តិសាស្ត្រថ្មី ក្រោយតាមស្មើជាមួយ ហុងកុង ១-១ នៃពានរង្វាន់បាល់ទាត់នារីវគ្គជំម្រុះ ក្នុងតំបន់អាស៊ី ម្សិលមិញនេះ!

0

សម្លេងស្រែកហ៊ោកញ្ជ្រៀល បានបន្លឺឡើង បន្ទាប់ពីក្រុមជម្រើសជាតិបាល់ទាត់នារីកម្ពុជា តាមស្មើក្រុមជម្រើសជាតិនារីហុងកុង ក្នុងលទ្ធផល ១-១ ក្នុងការប្រកួតបាល់ទាត់វគ្គជម្រុះក្នុងតំបន់អាស៊ី។ គួរបញ្ជាក់ថា ក្រុមបាល់ទាត់នារីកម្ពុជា បានប្រែប្រួលហើយ ពិសេសទម្រង់លេង បច្ចេកទេស ពីមុនយើងធ្លាប់ជាក្រុមដែលពិបាករកគ្រាប់បាល់ ៤ប្រកួតជាប់ៗគ្នា គឺគ្មានគ្រាប់បាល់នោះឡើយ បានផ្លាស់ប្តូរមកជាក្រុមមួយដែលរកគ្រាប់បាល់បាន ៥ប្រកួតជាប់ៗគ្នា ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត នៃបាល់ទាត់នារីកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5LQCM1AtjPiFFsV5YlFokqE3MCEiXQ9wbLAuxk6EWa6CJcTBwbyQdvdXLLnB62sy-HvdeipP41pxMkbwNlcCM0jPMNwiA88fannYMXFZSeOqoNjudejK7Fgc1ygqJyPyBH6qEvZpIxDkvgL2NrhNBvt7fei8ZvsnjYI_IrSH-tLZYzUAs35QcS4wQ1NyZ/s2048/514353657_1355731743219772_8722618010449027807_n%20(2).jpg

បន្ថែមពីនេះ រាល់គ្រប់កម្មវិធី យើងតែងតែឃើញវត្តមានរបស់ក្រុមហ៊ុន វឌ្ឍនៈ ដែលជាក្រុមហ៊ុនរបស់កូនខ្មែរ ចូលរួមចំណែកឧបត្ថម្ភលើការរប្រកួតផងដែរ ដែលនេះពិតជាបានលើកស្ទួយដល់វិស័យកីឡានៅកម្ពុជា ទាំងក្រុមបាល់ទាត់បុរស និងបាល់ទាត់នារីកម្ពុជា ពិសេសគ្រប់សកម្មភាពកីឡាជាច្រើនផ្សេងទៀត មិនថាកីឡាថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងអន្តរជាតិ។ លើកនេះក្រុមហ៊ុន វឌ្ឍៈ ក៏បានចូលឧបត្ថម្ភ ដល់វគ្គជម្រុះ AFC Women’s Asian Cup Australia 2026 Qualifiers ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ យើងបន្តរីករាយជាមួយគ្នា គាំទ្របាល់ទាត់កម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6AiJErAUXwYYQNLwAXU8hOURCuMKbBEUByXq9_ar6AdHu9S_JUVlSysny5tXII2ozV4aRlPYka2czr7XmcBXL3xNZpvaokZk0iqZnPVruQ5WuLTerdyXOXeybaMyiCXN85OueMMtw5LIZGeSKpmGAzA6kYlUO1GxTYxwsX2oGwvNIekueALWuQXGRaG6_/s2048/514404432_1355721473220799_7889059307680239597_n.jpg

សម្រាប់ឆ្នាំ២០២៥នេះ សម្រាប់ការប្រកួតវគ្គជម្រុះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ យើងអាចនិយាយបានថា ក្រុមបាល់ទាត់នារីកម្ពុជា ពិតជាមានការរីកចម្រើន ក្នុងរយៈពេល ៧ឆ្នាំគត់ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ខណៈការប្រកួតដំបូងបង្អស់របស់ក្រុមនារីកម្ពុជា គឺថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ដូច្នេះក្រុមនេះគួរតែទទួលបានការលើកទឹកចិត្តបន្ថែមឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន ពិសេសគឺកម្លាំងចិត្តពីអ្នកគាំទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjSHoxPhWRct-tflMsNT6nwEfp4Q63uCPOSq58UiazVQbk7BeG8G-zZV1Dp_-j_e1TyLdiMZcH3wnb7cJFA0caAXh-nVOQoBcep6DCYM6kqswf23PAkmpV1cxzQXIwQiHO0lGotCwrjKN0eyducHW12ttsTacCedahpZ4ny0_CwfBUjn9sHWYCYBjtHCTA/s2048/514595342_1355722016554078_1523078843479472784_n.jpg
សូមចូលរួមទស្សនាគាំទ្រឱ្យបានច្រើនកុះករ និងស្រែកហ៊ោជាមួយគ្នា ព្រមទាំងបន្តគាំទ្រផលិតផលក្នុងស្រុកដ៏មានគុណភពរបស់ក្រុមហ៊ុន វឌ្ឍនៈ ដូចជាភេសជ្ជៈកីឡាបំពេញជាតិទឹកដំបូងគេរបស់ប្រទេសកម្ពុជាគឺ ភេសជ្ជៈកីឡា វី-អាកទីវ ទឹកពិសាប្រណីត វី-អាកទីវ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ដែលជួយបំពេញជាតិទឹក ផ្តល់ភាពស្រស់ស្រាយ និងថាមពល។ គាំទ្រផលិតផលខ្មែរ គាំទ្រវិស័យកីឡាខ្មែរ ជួបគ្នានៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៧យប់តទៅ ក្រុមបាល់ទាត់នារីកម្ពុជា ត្រូវជួប ក្រុមបាល់ទាត់នារីហ្វីលីពីន នៅពហុកីឡដ្ឋានជាតិ {អូឡាំពិក} លីគកម្ពុជាខ្លាំង ជម្រើសជាតិខ្លាំង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZrdH5W_MFpVha8djtMcf7wPfFBzheSoksw8EbD16-nNpNDqqAVveqSYbYwtkNDIXRh8v2gzS_k4HMk1txIZXpd_OPERo8e11m3UMtbqp6o4qFO3InaMvJqU5YxpDHr3Veqhjjmh34szPgsQO7ecmxEExxMBXfYrOn2DhTCulNpSjqrrRfkHEk-dmX_M8R/s2048/513908049_1355727909886822_3125388212608503216_n.jpg

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh315ZRBwWK4SoMovUyanFInvrI9QkQQ1oJ5r0I3GoBRD4ch-IeR8txMoHzYpDtr9ZWVI-sjZjtideLaU9SxXG25f8J10WIScOey0wPNgJhA-rn5svNy-CmjB0iT7inBbsQ6CSrboXRy1qR-YNVkDFIV3kPrwPnZJFOqyggHSz3cilA2qSPrWtSpOp7Hnji/s2048/514047519_1355722013220745_7244665494137104371_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiWwGpEBr5bg28br1yKx9211mgb524VHFy062AJribB4kEWmSpRpKzkouM7x0MYvILvQ3ew0hvzlp1YBlCYZNUW13UreHjZlVl8v_u3vpJd9MDH_pXiDN1eYUMgo541oEdJCsIdwTGwUukg8tx3_DC0b0bDN89MgSPZDXlxTtTQIxnMyS4FZlAkuMzUUio/s2048/514249038_1355729893219957_7737527881501660357_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJY_UUChY8mlSQvbYqtEgBA8IWxTIAy8tkn7a6JD6jVkIEITha52RSbfXuJ7K39xTxFBte8WYfhG3oPcn8Lc3tzJBDWZOcSftwCQSRUSnoR0YLvFWUnQ4kz_nNSi6aljo8GcxsjW1ggADSwSIayymb3Xb0oaV8ej9RVPgJCxhQZEqxtF-9oWEfJRAUBUcF/s2048/514255994_1355726813220265_7034794445091676365_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ-aisNaKvWE1OY2JCY-q70b_lfS3ICeeu6_9M-J2V7Bs5xG3eSCsM1kad7x-vB9T_8UBSr5_p4tjcydFEXGoxzWiZe1U5xoYsel2j89Hb48F8vkk5yGL6k873EO0wlGquiY_Rnej-rn6ByR351L68EN8Gj3SwoG5hB4ESP3ccJD4ycN4rBTPs5imGByX5/s2048/513845516_1355686229890990_3014155239083239080_n.jpg

Liu Shi Shi និង Nicky Wu បណ្តើរគ្នាយ៉ាងត្រសងចំពេលមានពាក្យចចា.មអា.រ៉ាមអំពីការលែងលះ

0

កាលពីថ្ងៃទី២៦ ខែមិថុនា នេះមានវីដេអូរបស់គូស្នេហ៍ មួយគូបាននាំកូនប្រុសរបស់ពួកគេទៅផ្សារទំនើបមួយក្នុងប្រទេសចិនហើយបានជាប់ជាប្រធានបទដ៏ពេញនិយមបំផុតរបស់ Weibo ដែលទាក់ទាញអ្នកចូលមើលរាប់រយលានដង។ ក្នុងវីដេអូនេះត្រូវបានលើក ឡើងថាជាតារាសម្តែង Liu Shishi និង Nicky Wu រួមជាមួយកូនប្រុសរបស់អ្នកទាំងពីរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIKjtqDOFqgPEdj-2qqFJO3_ChtgwYaLA3yJP30211dLItT8WBUFT3MpATTk01qt2md04-zVY7D0wm2zeanFZn8eTrRl2sGg7aQdET3hROZ4Ps2opVepK9-auixLCezIV-hmUdr4yor_fQJ4kjAJspvWIbSARzXEAcqzYSnXRYlYN_ZWSoGLVnNWW6VL1F/s1438/image_2025-05-22_13-47-54.png
ដកស្រង់ពីគេហទំព័រ Next Apple ក្រុមគ្រួសាររបស់ Liu Shishi និង Nicky Wu បានទទួលទានអាហារពេលល្ងាច បន្ទាប់មកបានចុះទៅចំណតរថយន្តក្រោមដី។ កូនប្រុសអាយុ ៦ ឆ្នាំរបស់ពួកគេបានរត់ជុំវិញតារាសម្តែងទាំងពីរ ខណៈជំនួយការរបស់ Liu Shishi ដើរតាមពីក្រោយ ហើយប្តីប្រពន្ធនេះបានទៅផ្ទះជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4rXqvRpp-b8oZ9NDDTe3WNaJ_E7kOKht7EpqFBoQFgfUCnA4wyI2j9hxrvQtpycKMnLuRAiI8HAuXwBw2LJQfjo2cAM_eYQusDPvoBumHFte-nTLP6WxEPSCzM8RtRjvs6WV87GxSCbaWaDHQcifN4v9QdyFGhEievJB3b4SDA3BqmIwRsz-bTfut4lW9/s960/image_2025-05-22_13-47-48%20(2).png

អាពាហ៍ពិពាហ៍របស់ Liu Shishi និង Nicky Wu ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។ ជាងកន្លះឆ្នាំមកនេះ មានប្រភពជាច្រើនបានចុះផ្សាយថា គូស្នេហ៍មួយគូនេះ បានលែងលះគ្នា ហើយកំពុងស្ថិតក្នុងដំណាក់កាលនៃការបែងចែកទ្រព្យសម្បត្តិ។ យោងតាម Sohu បច្ចុប្បន្នអ្នកទាំងពីរមិនមានទំនាក់ទំនងផ្នែកហិរញ្ញវត្ថុទេ។
Nicky Wu និង Liu Shishi បានជួបគ្នាពេលសម្តែងក្នុងរឿង Scarlet Heart ដែលជារឿងភាគទូរទស្សន៍ដ៏ល្បីក្នុងឆ្នាំ ២០១១។ អ្នកទាំងពីរបានចុះបញ្ជីអាពាហ៍ពិពាហ៍របស់ពួកគេនៅឆ្នាំ ២០១៥ និងបានរៀបចំពិធីមង្គលការតម្លៃរាប់លានដុល្លារនៅប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០១៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTm-2rMfJ1R9vf1RzLavRG6XQJc0gsilsuaxABs4aH54NdX8S8uzZkOLAjyBxgWsDz1W1dF5KDUcb3XlI1YAIAfCSTUE6mx_TAK__nnwc-44NKq0yic4R3g9ezS4Dy2zVzvDe7PPTw8PC3gdvMPkSN2J6gNkPuDeQ2eDM6egwlYnbQACddI0_yjwYMnSGt/s1354/image_2025-05-22_13-47-49.png

អំឡុងពេលណាត់ជួបគ្នា និងរៀបការថ្មីថ្មោង តារាទាំងពីរតែងតែបង្ហាញខ្លួនជាមួយគ្នាក្នុងកម្មវិធីនានា ថតរូបទស្សនាវដ្ដី និងឆ្លើយឆ្លងគ្នាតាមបណ្ដាញសង្គម។ អស់រយៈពេល៥ឆ្នាំមកនេះអ្នកទាំងពីរមិនបានបង្ហាញខ្លួនជាសាធារណៈ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Liu Shishi បានសកម្មនៅក្នុងឧស្សាហកម្មកម្សាន្ត ដោយបានបង្ហាញខ្លួននៅក្នុងកម្មវិធីផ្សាយពាណិជ្ជកម្មជាច្រើន និងតំណាងឱ្យម៉ាកសំលៀកបំពាក់ជាច្រើន។ ទន្ទឹមនឹងនេះ Nicky Wu បានកំណត់ការសម្តែងរបស់លោកដោយចំណាយពេលច្រើនជាមួយកូនរបស់ខ្លួន៕

«Squid Game 3» ទទួលបានទាំងការសរសើរនិងមតិរិះគ.ន់

0

នៅរសៀលថ្ងៃទី ២៧ ខែមិថុនា «Squid Game 3» បានចេញផ្សាយជា ផ្លូវការនៅលើក្រុមហ៊ុន Netflix ដែលមានចំនួន៦ភាគ។ ប៉ុន្មានម៉ោងបន្ទាប់ពីការផ្សាយ ប្រធានបទពាក់ព័ន្ធជាច្រើនបានក្លាយទៅជារឿងក្តៅគគុកនៅលើវេទិកាអនឡាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiM3QSLFrPSwSLbhfLV5GEoU1VAZIY3-ZT59G91n9nJHXcrdwsJAMue73OrqPABDxo4O38P8sVFsGHiU_zpJVc9UCO8gtVIkFHIxPHwVJFjuCSTkSExLunk1WM_SEIe-6t9HfYSyf2zppDXT8lZhB6tPYTXXW4m2w1hAMQ7jz2RWdXJt1cmIah78GqJ3sN/s1529/image_2025-06-28_11-17-12.png

ខុសពីរដូវកាលទី ២ ដែលបង្កឱ្យមានភាពចម្រូងចម្រាសជាច្រើនដោយសារតែខ្លឹមសារ ដ៏វែងរបស់វា និងហ្គេមដែលមិនគួរឱ្យចាប់អារម្មណ៍។ ទស្សនិកជនភាគច្រើនយល់ស្របថា រដូវកាលថ្មីមានល្បឿនល្អ មានការកែសម្រួលតឹងតែង និងជាស៊េរីហ្គេមដែលមានពណ៌ថ្មី និងគួរឱ្យចាប់អារម្មណ៍។ បើទោះជាអ្នកដឹកនាំរឿង Hwang Dong Hyuk ប្រាប់ពីការ បញ្ចប់គ្មាន «ការបញ្ចប់រីករាយ»ក៏ដោយក៏ទស្សនិកជនជាច្រើននៅតែភ្ញាក់ផ្អើល ចំពោះការបញ្ចប់នៃរឿងនេះ។ ការឈឺចាប់ខ្លាំងណាស់ដែលមនុស្សជាច្រើនត្រូវឈប់មើល នៅភាគបញ្ចប់ដោយសារតែពួកគេមិនអាចទ្រាំទ្របានទៀតទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVHF1rL_cPiUVo30FYCJyQxQTczTr51DnnL7TVKJvpJl5AtHOXX2FnTfhAyzo8tZpjHY1tWVcnTsaOXoY80WvDhjO8offzpFEplZ4G1s746agsB-1-YFlae-W6RLyciSnQDpTGJG6C1VI2lCS0weNLEW1SyT8ngYojnSsQQayZCmjALieRBzo29aCJ6RRz/s1600/image_2025-06-28_11-17-13%20(2).png

ចំណុចដែលធ្វើឱ្យអ្នកទស្សនាខូចចិត្តបំផុតគឺការឆ្លងកាត់ដ៏សោកនាដកម្មរបស់កីឡាករលេខ ១២០ គឺ Cho Hyun Joo ដែលជាតួសំខាន់ក្នុងវគ្គ ២ ដែលសម្ដែងដោយតារាសម្ដែង Park Sung Hoon។ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបានបញ្ចេញមតិ ថាលេខ១២០ គឺជាតួអង្គមួយរូបដែលស្អាតបំផុតនៅក្នុងវគ្គ៣ ផ្នែកនៃ «Squid Game»។ ទោះជាយ៉ាងណាក៏ដោយនៅក្នុងផ្នែកចុងក្រោយរយៈពេលនៃការចាក់បញ្ចាំងរបស់តួអង្គនេះគឺខ្លីពេក ដោយគ្រាន់តែបង្ហាញក្នុង ២ភាគចុងក្រោយប៉ុណ្ណោះ។ អ្វីដែលគួរឱ្យសោកស្ដាយជាងនេះទៅទៀត Hyun Joo ត្រូវលះបង់ខ្លួនឯងដើម្បីជា ប្រយោជន៍ដល់មិត្តរួមក្រុមបើទោះបីជារូបគេជាមនុស្សម្នាក់ដែលរកផ្លូវឈ្នះក្នុងការប្រកួត ដំបូងក៏ដោយ។ ការចាកចេញដ៏រំជួលចិត្តនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ទស្សនិកជន ក្លាយជាការផ្តោតអារម្មណ៍នៃការពិភាក្សា និងការសោកស្តាយយ៉ាងខ្លាំងនៅលើបណ្តាញ សង្គម។ តួសំខាន់នៅតែទទួលបានការសរសើរចំពោះការសម្ដែងរបស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-5BSxoQZe2hdC8p_WWd37G4C2O1oxihq-RzPAqGak7fbJiweOHTcuxWuftmtebM6uUnvJ0VYkZRYkTI-SD-8-tvXPJAfHRNT952ohs-mF_7y4CVW3LiWdnm7NST3CmcnxCs1fejrPEcAr1K2fSePVJlX1mmVl_IxOzy_c_X6jOE_nQD8vu_paN6LPZjcT/s1024/image_2025-06-28_11-17-19.png
តារាសម្តែង Lee Jung Jae ជាតួអង្គ Seong Gi Hun ទទួលបានការកោតសរសើរយ៉ាង ខ្លាំងចំពោះការផ្លាស់ប្តូរពីអ្នកលេងល្បែងទៅជាវីរបុរសស្ងប់ស្ងាត់ ជាពិសេសនៅក្នុងភាគទី ៥ ជាមួយនឹងការសម្តែងដ៏រំជួលចិត្តរបស់ខ្លួន។ Lee Byung Hun ក្នុងតួនាទីជា Front Man បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងតាមរយៈរូបភាពដែលមិនចេះនិយាយ ដែលបង្ហាញពីភាពស្មុគស្មាញ និងភាពចលាចលខាងក្នុងរបស់មនុស្សកំណាច។ លើសពីនេះតួអង្គលេខ២២២ ក៏ទទួលបានការកោតសរសើរយ៉ាងខ្លាំងជាពិសេសឈុត សម្រាលកូន របស់នាងនៅក្នុងហ្គេមនេះ ដែលនាំមកនូវការរំលេចដោយនឹកស្មានមិនដល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrTWwdmy0mAMIIxTi7Jqi35webh9aeVxm7V-LZy5AWM4GYqvbu-Gr-FJGO86Lu4NSndE_gPvKYknCdR_ywqPHdJ6AVYALSCdkl6G5xgosRtnSeigZRYAQni7FvX5tsEcg_k2LLndmThGa92c6vVpeflYEL4Cpwjvf_zIrPaQJ2l6rv2I7WyUi9JB1fb58E/s860/image_2025-06-28_11-17-16.png
កំណើតរបស់កូនបានក្លាយជាកម្លាំងចិត្តដ៏ខ្លាំងមួយសម្រាប់តួឯកប្រុសនិងកីឡាករដទៃទៀតក្នុងការបញ្ចប់ហ្គេមមរណៈ។ រឿងនេះក៏ស្វែងយល់យ៉ាងស៊ីជម្រៅអំពីទំនាក់ទំនង គ្រួសារ ជាពិសេសភារកិច្ចរបស់ឪពុកម្តាយដែលនាំមកនូវពេលវេលាដែលពោរពេញ ដោយមនុស្សជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlAZcNH9z3d9ogO2_30-5x7SJ9a4H5exPB9oG81M9k9SPRWuFoOUIP5y1aklxl5_fmqSedu7MQDp7Ahf2vf6jP88xDXUSTDAxFfH8XspWGb1OShbMSwSG12a3eDcWq5p51y5os5WXJOr2Dod0ryzNUznbtDMiMYwqzrWeXBBX2bt3alML0Z4WMLzLFL2mg/s1024/image_2025-06-28_11-17-17%20(2).png

ទោះជាយ៉ាងណាក៏ដោយ រួមជាមួយការសរសើរ «Squid Game 3» ក៏មានចំណែកនៃការរិះគន់ផងដែរ។ ភាពយន្តនេះត្រូវបានគេរិះគន់ថាខ្វះភាពតានតឹង រឿងភាគ និងភាពច្នៃប្រឌិតនៃផ្នែកដំបូង។ ហ្គេមថ្មីៗដូចជាលោតខ្សែជាមួយតុក្កតា Young Hee និង Cheol Su ឬការបែងចែកជាក្រុមដើម្បីលេងលាក់ខ្លួន និងស្វែងរក គឺមិនគួរឱ្យចាប់អារម្មណ៍គ្រប់គ្រាន់ទេ។ ឈុតខ្លះដូចជារូបភាពមើលថែទារកទើបនឹងកើត ត្រូវបានគេចាត់ទុកថាមិនសមហេតុផល និងកាត់បន្ថយភាពត្រឹមត្រូវនៃការងារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeFtxrnX7pc0MXxiZYozxOjkj9zrKb8l-KAzOBbcf1VkMQmyq8B4dUBBeyXrlin9mDY3w4__FG1U_atzDYdxLcfe1hxKTOGRBhSu86kvKREUl8gElf6k56xp-2eNRTUWniKIFCyDm41QohYJkKmLW_NlAkWnO6XOpBT4Rt1WZuyoSHguSBdC82MsTx-x5Q/s880/image_2025-06-28_11-17-17.png

លើសពីនេះ ចង្វាក់នៃខ្សែភាពយន្តនេះក៏ត្រូវបានចាត់ទុកថាអូសបន្លាយផងដែរ ដោយពេលខ្លះរឿងបន្ទាប់បន្សំ និងមិនទាក់ទាញ។ VIP ដែលមានរបាំងមុខសត្វ នៅតែបន្តរងការរិះគន់ថាខ្វះស៊ីជម្រៅ និងមិនបានបន្សល់ទុកនូវចំណាប់អារម្មណ៍ច្រើន។ ការសម្ដែងរបស់តារាមួយចំនួនក៏ត្រូវបានគេបញ្ចេញមតិបំផ្លើស ដូចជាសម្ដែងលើឆាកធ្វើឱ្យអ្នកទស្សនាអស់កម្លាំង។ គ្រោងអំពីទារកទើបនឹងកើត ទោះបីជាចំណុចកណ្តាលនៃផ្នែកទី ៣ ពេលខ្លះនៅតែត្រូវបានបង្ខំនិងមិនមានទំនុកចិត្តដោយបន្សល់ទុកនូវសំណួរជាច្រើន អំពីហេតុផលរបស់តួអង្គ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV2oebTH-xlzk7L9OpHkZNt44tmqMM5r0-IEK8py31PFMfYSGx0u5L69uM5-bVe3HwZBpuNggZavHDHtQL4U6abzNPLJaSASaYc_dJP-wO4JUSP4cnWYPyU5I1HRs16oZLSZ2LAcAySmZ_W5oxciOkqjGfGWWDodHKdy-Ix6O6Mf7b_OVS42bR9o7Rdmzb/s800/image_2025-06-28_11-17-18.png

សរុបមក «Squid Game 3»នាំមកនូវការសន្និដ្ឋានដ៏រំជួលចិត្តដល់ដំណើររបស់ អ្នកលេង ៤៥៦ ជាមួយនឹងការសម្ដែងដ៏ល្អឥតខ្ចោះពី Lee Jung Jae និង Lee Byung Hun រួមជាមួយនឹងសារដ៏គួរសមអំពីមនុស្សជាតិ។ ទោះជាយ៉ាងណាក៏ដោយ ភាពយឺតយ៉ាវ នៃខ្សែភាពយន្ត កង្វះនៃហ្គេមបំបែក និងផ្នែកតូចៗដែលខ្វះខាតមួយចំនួនបានរារាំងរដូវ កាលចុងក្រោយពីការឈានដល់កម្រិតផ្ទុះនៃវគ្គទី១។ ទោះបីជាមានការពិនិត្យឡើងវិញចម្រុះក៏ដោយ «Squid Game 3» នៅតែបន្តជាចំណុចកណ្តាលនៃការពិភាក្សាដោយបញ្ជាក់ពីភាពរឹងមាំនៃរឿងដោយរក្សាទីតាំងរបស់ខ្លួនថាជាហ្គេមដែលពេញនិយមបំផុតរបស់ Netflix ៕

ពលរដ្ឋថៃជឿជាក់លើប្រវត្តិសាស្ត្រកុហកបោកប្រា.ស់ និងពុំទទួលស្គាល់ការពិតពីទឹកដី និងប្រាសាទព្រះវិហារ

0

នៅខែមិថុនា ឆ្នាំ២០២៥នេះ អ្នកលេងបណ្តាញសង្គមមួយចំនួននៅប្រទេសថៃបានចែកចាយវីដេអូរបស់លោក ស៊ុផាឡាក កានចាណៈឃុនឌី អ្នកសារព័ត៌មានជើងចាស់ និងជាអ្នកវិភាគឯករាជ្យនៅប្រទេសថៃ ដែលនិយាយពីការពិតនៃប្រវត្តិសាស្ត្រថៃឱ្យពលរដ្ឋ និងយុវជនថៃបានជ្រាប ។ លោកបញ្ជាក់ថា ថៃបានសរសេរប្រវត្តិសាស្ត្រកុហកបោកប្រាស់កូនចៅជំនាន់ក្រោយឱ្យមានការយល់ច្រឡំជាមួយប្រទេសជិតខាង និងចង់បានរបស់អ្នកដទៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFNTBEQQ9Xrp4Ho30OnBBNnYEXB9PHKxVnsNjeSrBxl5MchUoH9wLOsxigPYAsJzKnHQEq9TDuj8HIb85sxIE14cjXbsCdsIHz2T18UVb1ctShEH6d6WG_fJy-CEAAH0eAzkixTn8eYcFctVAIR97UF13kV5JzJFTrZZL_rhY6l3_TnUut1Fsm6juwNHyR/s1280/photo_2025-06-28_16-57-17%20(2).jpg
លោក ស៊ុផាឡាក កានចាណៈឃុនឌី អ្នកសារព័ត៌មានជើងចាស់ និងជាអ្នកវិភាគឯករាជ្យ និយាយថា ពលរដ្ឋថៃយល់ដឹងតិចតួចពីប្រទេសជិតខាង ហើយតែងតែគិតថា ប្រទេសថៃធំធេងតាំងពីអតីតកាល ។ លោកធ្លាប់បានប្រាប់យុវជនថៃរួចហើយថា កំណត់ត្រាប្រវត្តិសាស្ត្ររបស់ថៃ គឺជាការកុហកបោកប្រាស់ ពលរដ្ឋថៃពុំធ្លាប់អានប្រវត្តិសាស្ត្រផ្សេងទេ គឺអានតែប្រវត្តិសាស្ត្រកុហក ដូចជា ៖ ពលរដ្ឋថៃយល់ថា ខេត្តបាត់ដំបង សៀមរាប និងស៊ីសុផន ធ្លាប់ជាខេត្តរបស់ថៃពីមុន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHg1YDxkGGsg5N5HLjOaAezqcXKsej0ITHNkK2AfcWbOiNaLaPW_FUqaiKHABeUsrWGSk4OOpUhsFkqxBozLMm8IBnj7YW8v7DQGft69C5RJalmi3bcgwTmzmUsyrB6enIfvY6PMlBOYrX_qU_RlLFGC1hkF1vqq10OG19BGgjKtulquIVnP9iZuNnWEuZ/s800/photo_2025-06-28_16-57-17.jpg

លោកសួរថា មុនពេលខេត្តទាំងនេះជារបស់ថៃ តើធ្លាប់ជារបស់ប្រទេសណា? ប្រទេសថៃបានយកខេត្តទាំងនេះមកគ្រប់គ្រង និងត្រូវប្រគល់ខេត្តទាំងនេះទៅឱ្យម្ចាស់ដើមវិញ ពីព្រោះពុំមែនជាខេត្តរបស់ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEict3r5q3pz6bz9aTHEFOD5cciMTSJmEGXuQa8jwpaWaDNrjTX6QyrPWMhnMWamobnlr1jlteBXCrVt_P-rVVFBhvxTHLPFcrSLaM_zON3Hd9wPg2eNtLiUSm7dkfJzVAUerTIvmZkVyknqVRX95OEv3PsEH-FLRDqXvPybqLjV6qGzC3TIzixPigBtaYq4/s2048/image_2025-06-30_08-58-56.png

ចំណែកប្រាសាទព្រះវិហារក៏ដូចគ្នាដែរ ប្រាសាទនេះជារបស់ប្រទេសកម្ពុជាតាំងពីយូរមកហើយ ព្រះមហាក្សត្រដែលសាងសង់ប្រាសាទនេះ ក៏ពុំមែនជាជនជាតិថៃដែរ ប៉ុន្តែឱ្យស្តេចថៃជួយថែរក្សាប្រាសាទ គឺដូចគ្នានឹងជួលស្តេចថៃធ្វើជាសន្តិសុខការពារប្រាសាទ ។ ដូច្នេះ ប្រាសាទព្រះវិហារពុំមែនជាទ្រព្យសម្បត្តិរបស់សន្តិសុខការពារប្រាសាទទេ ប៉ុន្តែពលរដ្ឋថៃពុំទទួលស្គាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnVeMrBFH4zYBSqIK1B9bb_DxnBKuLs2smDIDYVHoOEMqEIoFnalruNlGxp_KbM1dIKvPYVfOYhLpq-YRyihvdfYA_nu1gLcX_XfKq1AVCQYI7kqabd5VvKDyHk1W2A3u-VK60yJ_lYoS5osaDOXMvAgdnKxGgue_4_nOHyI44LMBZuzStU6Kcv1fwQvkF/s1024/image_2025-06-30_08-58-58.png

ពេលបញ្ចប់សង្គ្រាមពិភពលោក គឺដល់ពេលប្រទេសថៃប្រគល់ដែនដីទៅឱ្យប្រទេសជិតខាងវិញ ប៉ុន្តែថៃពុំបានប្រគល់ដែនដីទាំងអស់ឱ្យប្រទេសជិតខាងវិញទេ ថៃនៅតែគ្រប់គ្រងប្រាសាទព្រះវិហារ ។ ពលរដ្ឋថៃពុំទទួលស្គាល់ថា ប្រាសាទព្រះវិហារជារបស់កម្ពុជា ហើយថៃក៏យកទង់ជាតិរបស់ខ្លួន និងកងទ័ពថៃទៅឈរជើងនៅប្រាសាទព្រះវិហារ ។ ប៉ុន្តែប្រាសាទព្រះវិហារមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ក្នុងផែនទីក៏បញ្ជាក់ច្បាស់ដែរថា ប្រាសាទស្ថិតក្នុងទឹកដីកម្ពុជា ដែលមានបារាំងជាអ្នកស្រាវជ្រាវនៅតំបន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsdzkkvKUW8VkrUW4bFi9I0uzZPbqwFTcGMJPH32a4gL8TvRNNX2po9hX3JWj0QWKuMIk4VFZwDHBJJvgIK3BXqAfaOM3nPzG1jgjlUM65WIBh0MR21gRHCKq4ItWhCpo6iTOYuZcDE2gUrlB8i7K8q7c7SKXsXQPuOcGEs8OttCmf5Dy6OiFiISRBtcmq/s990/image_2025-06-30_08-58-58%20(3).png
កន្លងមក ប្រទេសថៃពុំព្រមប្រគល់ប្រាសាទព្រះវិហារឱ្យកម្ពុជា បើទោះជាតុលាការពិភពលោកបញ្ជាក់ថា ប្រាសាទព្រះវិហារស្ថិតក្នុងទឹកដីកម្ពុជាក្តី ។ បន្ទាប់មក ថៃប្រាប់ទៅតុលាការពិភពលោកថា តួប្រាសាទជារបស់កម្ពុជា រីឯតំបន់ខាងក្រោមពុំមែនទេ ។ ពេលកម្ពុជាឈ្នះក្តីប្រាសាទព្រះវិហារ ធ្វើឱ្យភាគីថៃកើតទុក្ខមិនសុខចិត្ត និងពុំទទួលស្គាល់ការសម្រេចរបស់តុលាការពិភពលោក ហើយប្រាប់ពលរដ្ឋថា ថៃបាត់បង់ទឹកដីគួរឱ្យសោកស្តាយ ដែលធ្វើឱ្យពលរដ្ឋថៃទូទាំងប្រទេសស្តាយស្រណោះប្រាសាទព្រះវិហារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGA8IyvACJPX2OW9zZQ9cIcZrS1ToT6yKoY6QLks6UisZSDHCnpzMHQ5pEv_LF2UHKnfWshoqf3mYh0UyuwNdw7CPQhHrfg743pQHPEkDlyCZRv_jch2U64-edcZ-GiwNMZ3QJHpyRXaXtlh2oN3XblYCFwm0YPZfM_CkrRI0TU_2OOeJD3zkLqCcQcov5/s1280/image_2025-06-30_08-58-58%20(2).png

លោក ស៊ុផាឡាក សួរថា ហេតុអ្វីថៃខ្លាចការកាត់ក្តីបស់តុលាការពិភពលោក? ថៃខ្លាចតុលាការពិភពលោក គឺដូចគ្នានឹងការខ្លាចជាប់ពន្ធនាគារ ប៉ុន្តែការឡើងតុលាការពិភពលោក ជាការតទល់គ្នារកភាពយុត្តិធម៌ ។ ការពិត ថៃខ្លាចចាញ់ក្តីនៅតុលាការពិភពលោក ពីព្រោះថៃគ្មានឯកសារភស្តុតាងអ្វីទាំងអស់សម្រាប់បញ្ជាក់ថា ខ្លួនជាម្ចាស់ ៕

Yang Zi និង Li Xian ត្រៀមបង្ហាញស្នាដៃក្នុងវគ្គទី២បន្ទាប់ពីជោគជ័យខ្លាំងកាលពីវគ្គដំបូង

0

រឿង «In the Name of Blossom» វគ្គ២ នៃរឿង «Flourished Peony» សម្តែងដោយ Yang Zi និង Li Xian នឹងចាក់ផ្សាយនៅថ្ងៃទី ៣០ខែមិថុនា នៅលើវេទិកា Mango TV និងទូរទស្សន៍ Hunan TV ចាប់ពីថ្ងៃទី ៣ ខែកក្កដា។ វគ្គទី២នេះមានចំនួន ២៤ ភាគ នៅក្នុងប្រភេទប្រវត្តិសាស្ត្រនិងរឿងព្រេងនិទាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ7RvWvip-Qbu-FghCCxVXLLsejtbJoWOz8_iZgIvtFzQj8MSq_7ESK6y8GGcpO-IqAImcR42aCsjtjmLE-euLNRMkl8JBa9IXl1vRxsrfpFsJgwr20ZAQiL_HAzu3IAEHRNDYP0TblD2med0Kr-zFNXtoA1RIRMYxXQAH1xKi3smjtte98N2n5rVFnZjh/s2048/image_2025-06-28_14-49-12.png
មុនពេលចាក់បញ្ចាំងរឿង «In the Name of Blossom» បានទទួលការបញ្ជាទិញជាមុនជាង ៤ លានរួចហើយនៅលើ Mango TV ។ លេខបង្ហាញពីការទន្ទឹងរង់ចាំរបស់ទស្សនិកជនចំពោះផលិតកម្មដែលសម្តែងដោយ Yang Zi និង Li Xian ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaiWNZ6pbaEm6V_KtGLEfoDyq9IzO-SnqjTJr65_PyOuWL4UFH-zlcBxSDw9H_HPVVe4vOmSiYrF9_zkZyx6WdeYCypbO0FGDExQ-9GbarD0q7UeCmvQIyRuGGZjgivuLWmkpbsuW03i7UycHPqe1CEXpBKsgITtV8uuXsSkjKwKrW-SDUSazw4c6eeP-L/s2048/image_2025-06-28_14-49-16.png

ពីមុនវគ្គទី១ រឿង «Flourished Peony» បានក្លាយជារឿងភាគដែលមានអ្នកចូលមើលច្រើនជាងគេនៅលើវេទិកា Mango TV ដែលមានអ្នកទស្សនាជាង ៤០ លានដងក្នុង១ភាគ។ មិនត្រឹមតែប៉ុណ្ណោះ រឿងនេះក៏បានបង្កើតឥទ្ធិពលនៅប្រទេសចិន ដោយលើកស្ទួយវិស័យទេសចរណ៍នៅ Luoyang។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT2hsHo-33JBa0GKgTCjWXVswgAkaNh2jMHNg8ouiHYVzVSAft7V3UFUf9Iib8USXMPHeZQbk0xoy1nkG4I5jmTfcOK1giGtsjkm4Cs1eXlSPbanLHfAIhCpUdHMr980utEtUG65_T26e2YXy6MC2dlIw8JY917UXnCUQlVDRGMcpfUUvbToEMCs7jbnzW/s2048/image_2025-06-28_14-49-20.png
ថ្មីៗនេះ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Magnolia Awards លើកទី ៣០នៅទីក្រុងសៀងហៃ ក្រុមការងារភាពយន្តរឿននេះក៏ទទួលបានពានរង្វាន់សម្រាប់ «ទិសដៅសិល្បៈល្អបំផុត»ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPd7U4N557FwLlRXIIHTCnpOFKgxYWdUiFL3u20Dk2ixssjk5DJOrg9pDU1tGvRzoC5O1J5RvxyzTXkIghTEF5eWxDlsBYm3Jz5dsNKxvMiqE-kAMweRox6zoWYNiX6inJRBahAS3064BxRLFVVJ7ELArfnPey7R5o6IYcFLRilNGJhwfVbFHETMce_JKv/s1270/image_2025-06-28_14-49-22.png

សាច់រឿង «In the Name of Blossom» បន្តនៅក្នុងទីក្រុង Chang’an ដ៏អ៊ូអរ ជាកន្លែងដែលតួស្រីរីកចម្រើនជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងភាពស្រស់ស្អាត។ តួឯកទាំងពីរត្រូវឆ្លងកាត់បញ្ហាប្រឈមផ្ទាល់ខ្លួន និងសម្ពាធក្នុងសង្គម ខណៈពេលដែលការកសាងចំណងមិត្តភាពគ្នាទៅវិញទៅមកបន្តិចម្តងៗ។ នៅលើផ្លូវរបស់ Jiang Chang Yang សម្តែង Li Xian ជាតួឯកប្រុសក្នុងការបម្រើប្រទេស តួឯកស្រីជាភរិយាបានជួយប្តីហើយភាគីទាំងពីរបង្កើតស្នេហាសម្ងាត់បន្តិចម្តងៗ។ បន្ទាប់ពីបទពិសោធន៍ជិតស្លាប់ អ្នកទាំងពីរធ្វើការរួមគ្នាដើម្បីទម្លាក់ការបះបោរ និងស្វែងរកសុភមង្គលជាមួយគ្នា៕

មកដឹងមូលហេតុដែលអូស្ត្រាលីផ្តល់ទិដ្ឋាការពិសេសសដល់ជ.នជាតិទូវ៉ាលូអាចរស់នៅដោយស្របច្បាប់

0

ប្រទេសអូស្ត្រាលី ៖ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ទិដ្ឋាការពិសេសដល់ជ.នជាតិទូវ៉ាលូ អាចមករស់នៅប្រទេសស្ត្រាលីដោយស្របច្បាប់ដើម្បីគេចពីអាកាសធាតុក្តៅ និងគ្រោះធម្មជាតិ ។ រយៈពេល៨០ឆ្នាំទៀត ពលរដ្ឋទូវ៉ាលូពុំអាចរស់នៅប្រទេសរបស់ខ្លួនបានទេ ដោយសារបម្រែបម្រួលអាកាសធាតុនឹងធ្វើឱ្យប្រទេសដែនកោះនេះធ្លាក់ទៅក្រោមបាតសមុទ្រស្ទើរទាំងអស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuIo9EOURF8g4SatIoX5PjXCwkTiqVvM4K0Fjfvz3wR5iV3U3u74_0l1XNWsG7iuEKxWz8QG0UHq2_-5FF9kLE1mgIyLXuNV25_hRWRYQ-gQd5__Ehaxzu2w7okbIvfE92HhvU4ToAf789LrWHTZpI1nwRGhmBWqm9wyvwHvKRN6o-7IND4Q4Hil8m-oZ3/s1090/image_2025-06-30_08-42-02.png
តាមសេចក្តីរាយការណ៍របស់ The Guardian ឱ្យដឹងថា ពលរដ្ឋម្នាក់ក្នុងចំណោម៣នាក់ មកពីប្រទេសទូវ៉ាលូ (Tuvalu) ដែលមានទីតាំងស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិក បានស្នើសុំទិដ្ឋាការប្រភេទ «ភៀសខ្លួនពីការបម្រែបម្រួលអាកាសធាតុ» ដើម្បីមករស់នៅអូស្ត្រាលីដោយស្របច្បាប់ ។ កម្រិតទឹកសមុទ្រនៅប្រទេសទូវ៉ាលូ បានកើនឡើងខ្ពស់ និងគំរាមកំហែងដល់ឆ្នេរសមុទ្រប្រទេសនេះអស់ជាច្រើនឆ្នាំហើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGzs-Mqnf0UtbVay5AsbpZhv6mR4syiQ_gSHvQOck9quMxUfAP3nup-SSYd-VrAV6KGWxjUVXrI2sSzYeEDTKBq-pt3IO-WT1bvBBRRp8JMljZ44JIh5HaTW4NN5sWJn5_IBurpwWC0cFRSLq7r6ceSOVFoMPLkljbudIGAu1RtVB8CbZScy8PI3yL5-Zk/s2048/image_2025-06-30_08-41-59.png
ប្រទេសទូវ៉ាលូ បានរងផលប៉ះពាល់ដោយសារអាកាសធាតុអាក្រក់បំផុតនៅលើពិភពលោក ហើយពលរដ្ឋទូវ៉ាលូនឹងពុំអាចរស់នៅប្រទេសរបស់ខ្លួនបានទេនារយៈពេល៨០ឆ្នាំខាងមុខ ពីព្រោះប្រទេសដែនកោះនេះនឹងលិចទៅក្រោមបាតសមុទ្រស្ទើរទាំងស្រុង ។ ដូច្នេះ ពលរដ្ឋទូវ៉ាលូ ជាង៣,០០០នាក់ បានមកចូលរួមក្នុងគម្រោងស្នើសុំទិដ្ឋាការដំណាក់កាលទី១ ដើម្បីមានសិទ្ធិរស់នៅអូស្ត្រាលី ។ ចំនួនពលរដ្ឋទូវ៉ាលូមកស្នើសុំទិដ្ឋាការនេះ គឺស្មើម្នាក់ក្នុងចំណោមពលរដ្ឋ៣នាក់ ខណៈប្រទេសទូវ៉ាលូ មានពលរដ្ឋខ្ទង់ម៉ឺនប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhTnDeHKLG_p_GkrKwPyTpVpcWLLbsbVwZQ86btAyzpx4WhzZMrhwRmxGN8QhT6fnsra7BtQza0tJpLrwLEJYoeT7o5xq8WuMovcGZHPMY2KdcA2ymVjuoWstY25KxV0gI9aVyo2zcdWXGbhq2FKWhFgHCQdev07RyHKWfsGmqAOLsufn8razHUacM2iWP/s1280/image_2025-06-30_08-41-58.png

ការធ្វើចំណាកស្រុករបស់ពលរដ្ឋទូវ៉ាលូមករស់នៅអូស្ត្រាលី ក្រោយពីរដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ទិដ្ឋាការឱ្យពលរដ្ឋទូវ៉ាលូមករស់នៅអូស្ត្រាលីដោយស្របច្បាប់ ចំនួន២៨០នាក់ក្នុង១ឆ្នាំ ក្រោមកិច្ចព្រមព្រៀងអន្តោប្រវេសន៍ដោយសារបម្រែបម្រួលអាកាសធាតុ ។ វាជាកិច្ចព្រមព្រៀងដំបូងលើពិភពលោក ដែលអនុញ្ញាតឱ្យពលរដ្ឋប្រទេសផ្សេងមករស់នៅទឹកដីអូស្ត្រាលី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWLcZSq-tw3vZ8J9no2ZTrBoTbA_LXWR2qkjKGeUOO4B0Fl4QmSCx2UuyzW9EnCI7poZNBqYESc6FbqGPZAzEhxSH_hW4CWRSVXpBfao3Fuan2vjTX3A0S2GjTJYRx1W5aqpwoi_H_GkJvUViSeOMVhtypzSUNkM_IJ73YVQFj9EvLV6ZMbOE0ldTDshz0/s1200/image_2025-06-30_08-41-57.png
មន្ត្រីក្រសួងការបរទេសអូស្ត្រាលីនិយាយថា អូស្ត្រាលីមើលឃើញពីផលប៉ះពាល់ធ្ងន់ធ្ងរដោយសារបម្រែបម្រួលអាកាសធាតុ ដែលប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋនៅប្រទេសរងផលប៉ះពាក់ដោយសារអាកាសធាតុ ជាពិសេស ប្រទេសនៅតំបន់ប៉ាស៊ីហ្វិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz6DkLcN2KyaoJN1ZUvzbftt1Cnxr3dntAoWdk8GowsLk22XqaUAeP_cvLZJ7xk5Ss9hOtFDUviIwg9z4h-jTmsWGObpnlqMop2l1A-fjajP9fmbXNJcIw83giRMPC1ZInDkvockc8mMFY5wg8smch8cHUJAVi332bYw0oAXllt-KOLTr7_IXcCtZK2xqE/s1536/image_2025-06-30_08-41-57%20(3).png

ចំណែកនាយករដ្ឋមន្ត្រីប្រទេសទូវ៉ាលូ លោក Feleti Teo ថ្លែងថា ៖ «នេះជាលើកដំបូងដែលអូស្ត្រាលីបានប្តេជ្ញាចិត្តតាមផ្លូវច្បាប់ជួយប្រទេសទូវ៉ាលូតាមការស្នើសុំ បន្ទាប់ពីទូវ៉ាលូប្រឈមនឹងគ្រោះធម្មជាតិ ជំងឺរាតត្បាត និងការឈ្លានពានកងទ័ព» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf8u9tZ6bDX5bWHTqWtSVYsrC-mM-SjFBjmdTuhOpARFLg8hWKsh1VYvN7RCqC1MPeBvD7K3zyF39-jYDtQAuB2JaMPglyYA8JlE1X8I9dU9V0ErCAChu8JWEZRTOBNywpo0eCIE2CZ-BLKHUaNzrp2aBuwdSkjD0BSGkLlc03dFYnXawuN0r-V6Ii148z/s1000/image_2025-06-30_08-41-57%20(2).png

គួរបញ្ជាក់ថា អូស្ត្រាលី និងទូវ៉ាលូ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង Falepili កាលពីឆ្នាំ២០២៤ ដើម្បីបង្កើតទិដ្ឋាការថ្មីសម្រាប់ពលរដ្ឋទូវ៉ាលូ និងតម្រូវឱ្យបង់ប្រាក់ថ្លៃចុះឈ្មោះសុំទិដ្ឋាការ ចំនួន២៥ដុល្លារអូស្ត្រាលី (ឬ១៦ដុល្លារអាមេរិក) ។ ការចុះឈ្មោះសុំទិដ្ឋាការនឹងបញ្ចប់នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នេះ ៕

កងទ័ពថៃចា.ប់ពលរដ្ឋថៃមួយក្រុមលួ.ចឆ្លងដែនតាមច្រកធម្មជាតិមកប្រទេសកម្ពុជា

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឱ្យដឹងថា កងទ័ពថៃបានចា.ប់ពលរដ្ឋថៃចំនួន១៣នាក់ ដែលលួ.ចឆ្លងដែនតាមច្រកធម្មជាតិមកប្រទេសកម្ពុជា ដោយសារល្មើសនឹងបម្រាមពុំអនុញ្ញាតឱ្យពលរដ្ឋថៃធ្វើដំណើរមកកម្ពុជា ។ ពលរដ្ឋថៃទាំងនេះប្រាប់ថា បានដឹងពីការប្រកាសហាមធ្វើដំណើរមកកម្ពុជា ក៏នាំគ្នាលួ.ចឆ្លងដែនតាមច្រកធម្មជាតិដើម្បីទៅប្រមូលសម្ភារៈប្រើប្រាស់ក្នុងបន្ទប់ស្នាក់នៅក្នុងទីក្រុងប៉ោយប៉ែត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMyorXGCdZPNFjZn3acr6cOYyYtdcMRK4jUe5slhGuTk31S0yDYAWNf6DzFjBOaYKXlXYDz2OMjK7xfXBncDb-8GRUUi0z2wK_VWFFB_CWq48OSCENzAE0-2DdJrkFni23vm79sTRVl0WOgjdHuc89OikwdVJqnVOvucsY7mgt-xS6riIu_Hic0w-wcyWd/s1200/image_2025-06-30_08-34-22.png

កងកម្លាំងប៊ូរ៉ាផា ឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែមិថុនា កន្លងមក កងកម្លាំងប៊ូរ៉ាផា សហការជាមួយកងទ័ពមកពីអង្គភាពផ្សេងៗបានយាមល្បាតនៅច្រកព្រំដែនធម្មជាតិ ស្រាប់តែឃើញមនុស្សចំនួន១៣នាក់ ធ្វើដំណើរដោយថ្មើជើង ក៏ហៅឱ្យឈប់ដើម្បីត្រួតពិនិត្យនៅបរិវេណឆ្ងាយពីផ្លូវស៊ីផេន ប្រមាណ១គីឡូម៉ែត្រ ស្ថិតក្នុងឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8CUb6ku8jmvPYl-uvL20kvf0gUxCglcCAXEVgMjYUEVMfVlxlyM4-Z_g_ITqV4axuq3X8lZlTUKAnOFmpNtFJ_0dl6ztJYJqbxIJmUs6lSO25Qr53ViT-0f0eXlz6vX4YJie127jA6_-uIHJ8K9KeABqT9Upm8si24ObtBgpPdcHbrzMzRQ-24t1hhxAP/s596/photo_2025-06-28_11-33-13.jpg
បន្ទាប់ពីបានត្រួតពិនិត្យ គឺមនុស្សទាំង១៣នាក់ គឺជាពលរដ្ឋថៃបានព្យាយាមធ្វើដំណើរចេញពីប្រទេសថៃដោយខុសច្បាប់ ក្នុងនោះប្រុស៦នាក់ និងស្រី៧នាក់ ។ ពលរដ្ឋថៃទាំងនេះធ្វើដំណើរមកពីខេត្តឈៀងរ៉ៃ, ឡាំពូន, តាក, ស្រះកែវ, កានចាក់បុរី, ណាខនផានុម, ណាខនណាយក និងអំណាចចារឺន បម្រុងឆ្លងដែនទៅកម្ពុជាជាមួយពលរដ្ឋខ្មែរម្នាក់ជាអ្នកនាំផ្លូវ ប៉ុន្តែរកពុំឃើញពលរដ្ឋខ្មែរទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGYW1HHn4QFJ29b0Kza45FbqWsIzMdC9InLQiRvemw4UsFuqbcr3HJ1pi18naS8NoiEZmw0_8hsrp3g4Vi7F-HMnDfLAYjZODHO3fWrHL8MFw1twN4bLFOnm0CmgJFz1PkLC3WzK92e8dlUOObAUp0s4Eg0vJDtQKd4gYAmciqRh9cXF6iVhKggZyrhdft/s1200/photo_2025-06-28_11-39-33%20(2).jpg
ចំណែកពលរដ្ឋថៃទាំង១៣នាក់ ប្រាប់ថា ពួកគេណាត់គ្នាមកជួបជាមួយបុរសម្នាក់ បន្ទាប់មក បុរសនេះក៏នាំពួកគេទៅចម្ការដូងប្រេងស្ថិតនៅភូមិខៅលូកឆាង ស្រុកតាប្រាយ៉ា ដើម្បីរង់ចាំឱ្យពលរដ្ឋខ្មែរម្នាក់មកនាំផ្លូវធ្វើដំណើរឆ្លងដែនតាមច្រកធម្មជាតិទៅប្រទេសកម្ពុជា ។ មូលហេតុនៃការលួចឆ្លងដែន គឺពួកគេគ្រាន់តែចង់ទៅប្រមូលសម្ភារៈប្រើប្រាស់ក្នុងបន្ទប់ស្នាក់នៅក្បែរកាស៊ីណូមួយកន្លែងនៅទីក្រុងប៉ោយប៉ែត យកមកប្រទេសថៃវិញ ប៉ុន្តែត្រូវកងទ័ពថៃចាប់ខ្លួន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeq4Ftw82H7zL8AFqC-ODPjAMj2DA3R6jsc0u9SlJkyHgRwTdUJ7V1DuW_o7R2SXXOoYoMIMbzQeeqM04eWt0_U6QBluHsY7xHb8zt8n8sxtE-xqrMioPU-ehdugHhji9Z7i2CM1WtYFySPRPeFt-8btcfm1p2C5K2Tyewq0AsYUrkt_uYKK27wqfpdmNE/s1200/photo_2025-06-28_11-39-33.jpg

គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការបរទេសថៃបានចេញសេចក្តីប្រកាសហាមឃាត់ពលរដ្ឋថៃធ្វើដំណើរមកប្រទេសកម្ពុជា ប្រសិនបើគ្មានភាពចាំបាច់ ។ រីឯពលរដ្ឋថៃរស់នៅកម្ពុជា ត្រូវអនុវត្តតាមការណែនាំរបស់ស្ថានទូត និងស្ថានអគ្គកុងស៊ុលថៃប្រចាំកម្ពុជាដើម្បីសុវត្ថិភាព ចៀសវាងធ្វើដំណើរទៅកាន់ទីប្រជុំជន និងតាមដានស្ថានការណ៍ជានិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1htXEJazBzX2D-7dbkoZKHl7Fam-0dfqZZOsGlOE2b5OPHzrXPvqkacQ7xwGIA8tA9ZXluUnW8IF-4r-t_QxZizafIonHiIA_sCQ2xhogOL_2Jyt-kwEBh6zv9LPzSHZC8wUVvGLScYidvzXCqdHTzMHGi8F9xXou0-eWNbzEfpLtvRBI7latgJZVji60/s1200/photo_2025-06-28_11-39-34.jpg

ការហាមឃាត់ពលរដ្ឋថៃធ្វើដំណើរមកកម្ពុជានេះ ក្រោយពីស្ថានការណ៍ព្រំដែនរវាងកម្ពុជា និងថៃនៅតែតានតឹង ដោយសារថៃដាក់គំនាប និងកំណត់វិធានការរឹតបន្តឹងមកលើកម្ពុជា ក្នុងគោលបំណងឱ្យកម្ពុជាដកពាក្យបណ្តឹងពីតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងងាកមកចរចាទ្វេភាគីជាមួយថៃក្នុងការដោះស្រាយបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ៕

អ្នកគាំទ្រលាន់មាត់ក្រោយឃើញរូបកាលពីកុមារភាពរបស់ Liu Yifei

0

ក្នុងចំណោមឧស្សាហកម្មកម្សាន្តចិនដែលមានការផ្លាស់ប្តូរជានិច្ច Liu Yifei នៅតែរក្សា តំណែងជា «រូបតំណាងសម្រស់» និងជាតារាសម្តែងដែលមានទេពកោសល្យពេញចិត្ត ទូទាំងអាស៊ី។ ប៉ុន្តែថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គមបានផ្ទុះឡើងសាជាថ្មី ដោយសារតែសម្រស់កុមារភាពរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXaEzxW0yLnZnDiNMI_774NUoYoSqziN-YNl-x-hZC9MXP75aTs5vYXyORYI47cxY8klSOMvcMqTBGyUh2dW8QIJsqvg5spTSt9JfAC0KeJGjbSdH8657vLC8qld9E2dimWHWX-t4mh8s2xArmsGWX-x143mhMfNhjl4uHYS9vLTth660OltTFuaNCekVl/s1350/%F0%9F%92%8E%F0%9F%92%8E%F0%9F%92%8E%20%23Bvlgari%20%23BvlgariHighJewelry%20%23Polychroma.jpg

រូបថតដ៏កម្រត្រូវបានបញ្ចេញជាសាធារណៈនៅពេលដែល Liu Yifei នៅជាក្មេងស្រីអាយុ៨ឆ្នាំ។ ការបង្ហាញនេះបានធ្វើឱ្យផ្អើលពេញសហគមន៍អនឡាញ។ មនុស្សជាច្រើនលាន់មាត់ថា «Liu Yifei ជាទេពអប្សរស្រស់ស្អាតពីកំណើត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsHVN3CIUhP5bzM3OLhpPANsmITHpIplI5VHBZUAGowj_KoE3AREiQrbON7C4VMjHOF3ClRWDSw7HgQpSU6W5ywfi7QvxhxZ2n1po9tfDEThOHcByZb0UxN0AlHwgvtnaqvLjvw6oFJrN6_rtqF7B9C3K7Ro-5KLoqhfJo4a7_fHzdXxyjNAk7vkO57viN/s1429/image_2025-06-26_16-43-15%20(2).png

រំលឹកឡើងវិញទៅដើមទសវត្សរ៍ឆ្នាំ ២០០០ នៅពេលដែល Liu Yifei គ្រាន់តែជាក្មេងស្រីតូចម្នាក់នៅសាលាបឋមសិក្សា Wuhan នៅពេលនោះ នាងបានចូលរួមក្នុងការប្រលងម៉ូដែលកុមារមួយ ដែលធ្វើឡើងនៅផ្សារទំនើបដ៏ធំ។ ការប្រលងនេះបានប្រមូលផ្តុំបេក្ខភាពជាង ១,៨០០ នាក់ ប៉ុន្តែ Liu Yifei ដែលមានរូបរាងស្លីម ភ្នែកស្រឡះ និងអាកប្បកិរិយាស្ងប់ស្ងាត់ពិសេស បានទាក់ទាញចំណាប់អារម្មណ៍របស់ចៅក្រមតាំងពីវគ្គជម្រុះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWVFoh9sUqsKJopR7hZU1vgkowgfi8BfvDZo2kxK8E6VoFtoaO7XqvLX3iGRPer2oI4vTYaOOWhbUGcXw81neDIiR7DDmlpW1JKtXcuGl5-6bqM8euQk-tdbPTb2FBz8GmCKOB-u-Lh45-xO2NC-kq4QKKlDvzad8fn5mavesL5BckcGNsqt4YwithF9b0/s1350/%F0%9F%8D%92%E2%98%81%EF%B8%8F%20@louisvuitton%20(1).jpg

មិនត្រឹមតែឈានដល់វគ្គផ្ដាច់ព្រ័ត្រនោះទេ នាងក៏បានឈ្នះជើងឯកផងដែរ ដោយវ៉ាដាច់គូប្រកួតដ៏មានសក្ដានុពលជាបន្តបន្ទាប់ជាមួយនឹងការអបអរពីអ្នកទស្សនារាប់រយនាក់។ បន្ទាប់ពីឈ្នះការប្រកួតម៉ូដែលកុមារ Liu Yifei ហាក់មានវាសនាសម្រាប់ អាជីពសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkSAbkXF6s3QbcD5StVKxccJsFMk2mNBL-W8O-DCA5YjVosS0TE5hrWzI7f3qyhDvdoRKUsiCiJ5Y6Whb27EXMvdV2QDyiuubO6Jpu7if6_3Z4mqUgZRfjNT8oThOpTFxdN7PqSEwMG_Vg6Qh2rqI1eOMpbIrZCmMeHEMj0qAAm7tEmmd7M72vvE7TQkz6/s2034/image_2025-06-26_16-43-17%20(2).png

អស់រយៈពេលជាងមួយទសវត្សរ៍អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍នោះគឺ Liu Yifei បានបន្តព្យាយាមសម្តែងដោយស៊ីជម្រៅផ្លូវចិត្ត តាំងពីរឿងភាគទូរទស្សន៍ដល់ភាពយន្ត អន្តរជាតិដូចជារឿង Mulan របស់ក្រុមហ៊ុន Disneyជាដើម។ អ្នកគាំទ្រក៏កត់សម្គាល់ ដែរថា តាំងពីក្មេងរហូតមកដល់ពេលនេះ Liu Yifei មិនមានការផ្លាស់ប្តូរអ្វីច្រើនឡើយ។ នាងនៅតែមានភ្នែកស្ងប់ស្ងាត់ កាយវិការទន់ភ្លន់នៅតែមានភាពស្រស់ស្អាតទន់ភ្លន់ដូច ទឹកសន្សើមពេលព្រឹកនៅតែមានភាពទាក់ទាញដែលមិនអាចប្រកែកបាន៕