ពិធីការិនីល្បីឈ្មោះ សុភ័ក្ត្រ កុសុម៉ា ប៉ីប៉ី ឌី តារាចម្រៀង អ៊ួង សូរិយា ពិធីករ ជា វណ្ណារិទ្ធ រួមជាមួយនឹងទ្រី សក្កដា បានបង្ហាញអារម្មណ៍ហួសចិត្តយ៉ាងខ្លាំងបន្ទាប់ពីលោក សន្ធិ លឹមថងគល់ មេចលនាអាវលឿងបានចេញមកនិយាយក្តែងៗនៅចំពោះបាតុករជាច្រើន ម៉ឺននាក់ ក្នុងរាជធានីបាងកកបើលោកមានអំណាចនឹងវាយខេត្តបាត់ដំបង សៀមរាប ព្រះវិហារ រួមទាំងទីក្រុងភ្នំពេញ។

ស្របពេលប្រទេសថៃកំពុងតែមានបាតុកររាប់ម៉ឺននាក់ជំរុញឱ្យនាយករដ្ឋមន្រ្តីបច្ចុប្បន្នចុះចេញពីតំណែង លោក សន្ធិ លឹមថងគល់ មេចលនាអាវលឿង បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមកម្ពុជាសម្តែងការហួសចិត្តយ៉ាងខ្លាំងចំពោះបុគ្គលនេះដែលនិយាយមកមិនចេះខ្មាសមាត់។ មេចលនាអាវលឿងបានថ្លែងនៅពីមុខហ្វូងបាតុករថៃថា បើខ្លួនមានអំណាច លោកនឹងទៅដណ្តើមយកខេត្តបាត់ដំបង សៀមរាប បន្ទាយមានជ័យ (ស៊ីសាផុន) ហើយនឹងទៅវ៉ៃយកខេត្តព្រះវិហារ រួមទាំងបញ្ជូនកងទ័ពជើងទឹកទៅវ៉ៃយកខេត្តកោះកុង ហើយចុងក្រោយ នឹងទៅវាយសង្រ្គប់យកទីក្រងភ្នំពេញ»។
សម្តីរបស់មេចលនាអាវលឿងរូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការហួសចិត្តយ៉ាងខ្លាំងសូម្បីតែតារាល្បីៗមួយចំនួនក៏បានចេញមកនិយាយផងដែរ។ ពិធីការិនី សុភ័ក្ត្រ កុសុម៉ា បានបញ្ចេញមតិថា «ហួចចុះកាលតាឯងនៅមានកម្លាំងពេញ ម៉េចមិនមកតវ៉ា
អាសន្តិភាពមិនចង់ទេចង់តែសង្រ្គាមវាចំណេញអីឆ្ងល់..»។
ចំណែកឯប៉ីប៉ី ឌី វិញ បានពោលដោយខ្លីប៉ុន្តែជាពាក្យចុកចាប់ថា  «ចប់នៅភ្លុកចាំ» ស្របពេលលោក ជា វណ្ណារិទ្ធ បានចូលទៅខម្មិនថា «ខ្លាចតែគាំងបេះដូងងាប់មុនទេ»
ខណៈដែល ទ្រី សក្កដា ថា «អាចារ្យរៀបដុតស្រាប់តែបាត់សាកសព តាមពិតនៅនេះសោះ ចប់នៅតាកញ្ចាស់គេចាំដុត»។ 
តារាចម្រៀង អ៊ួង សូរិយា បាន ចែករំលែកជាមួយនឹងសម្តីថា «ប៉ុណ្ណេះហើយមិនថាជាចរិកចោរទៀត? ហ្អា៎លោក សន្ធិ លឹមថងគល់?»។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៨ ខែមិថុនា នៅវិមានជ័យជម្នះមានបាតុកររាប់ម៉ឺននាក់បានទាមទារឱ្យលោកស្រីនាយករដ្ឋមន្ត្រី ផែថងថាន ចុះចេញពីតំណែង៕
 
		 
	









