Home Blog Page 428

ទូតជប៉ុន ច្រានចោលព័ត៌មានដែលថា “ជប៉ុនផ្តល់យន្តហោះគ្មានមនុស្សបើកឱ្យថៃ”

0

ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាបានច្រានចោលការ លើព័ត៌មានដែលថា ជប៉ុនកំពុងផ្តល់ឱ្យថៃនូវយន្តហោះគ្មានមនុស្សបើក។

បើតាមទីប្រឹក្សាស្ថានទូត Asagi Miyoshi បាននិយាយថា៖”ព័ត៌មាននេះគឺមិនពិត។រដ្ឋាភិបាលជប៉ុនមិនដែលមានគម្រោងផ្តល់អាវុធដល់ប្រទេសថៃទេ ហើយក៏មិនបានទទួលសំណើបែបនេះពីប្រទេសថៃនោះដែរ”។

ទីប្រឹក្សាស្ថានទូត រូបនេះបានសង្កត់ធ្ងន់ថា៖”ក្នុងនាមជាមិត្តប្រទេសទាំង២ ជប៉ុនមានការព្រួយបារម្ភជាខ្លាំង ដោយអំពាវនាវឱ្យការដោះស្រាបញ្ហាព្រំដែនប្រកបដោយសន្តិវិធី។

យោងតាមសារព័ត៌មាន Kyodo របស់ជប៉ុនបានចេញផ្សាយនៅថ្ងៃទី ២១ ខែមិថុនា ថាជប៉ុននឹងផ្គត់ផ្គង់ឧបករណ៍ការពារជាតិដល់ប្រទេសថៃ តុងហ្គា ទីម័រខាងកើត ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ប៉ាពួញូហ្គីណេ ហ្វីលីពីន និងស្រីលង្កា ដែលជាជំនួយសន្តិសុខ ក្នុងគោលបំណងគឺដើម្បីធានាសុវត្ថិភាពផ្លូវសមុទ្រនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលចិនកំពុងពង្រីកជំហរយោធារបស់ខ្លួន។

នៅក្នងជំនួយនេះ ក៏គេប្រទះឃើញមានយន្តហោះគ្មានមនុស្សបើក ដែលផលិតដោយជប៉ុន ក្នុងគោលបំណងប្រើប្រាស់ក្នុងបេសកកម្មជួយសង្គ្រោះគ្រោះមហន្តរាយធម្មជាតិ៕

 

សមាជិកព្រឹទ្ធសភាស្នើលោកស្រី ផេថងថាន លាលែងពីតំណែងបើកផ្លូវឱ្យនាយករដ្ឋមន្ត្រីថ្មីដោះស្រាយវិបត្តិ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា សមាជិកព្រឹទ្ធសភាបានស្នើឱ្យលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ លាលែងពីតំណែងនាយករដ្ឋមន្ត្រីដើម្បីផលប្រយោជន៍ប្រទេសជាតិ និងពលរដ្ឋ រួមទាំងបើកផ្លូវឱ្យនាយករដ្ឋមន្ត្រីថ្មីចូលមកកាន់តំណែងដោះស្រាយបញ្ហាជាច្រើនដែលប្រទេសថៃកំពុងប្រឈម ដូចជា ៖ បញ្ហាសេដ្ឋកិច្ច និងសន្តិសុខនៅព្រំដែនកម្ពុជា-ថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM2W_FirDPfXa4QvnxZrE3ApmE06bz-d-DMhXbMJgFCyPAULnl05p32PlchVGBc8WtD3OT7OeBMesv4AhyphenhyphenIvIcykIHuXdES_yr3Eekj5hlESPWKbVR7bGImBwlmgT71gqoBAYhI_-VvgHqveZK_fhLzSXNgp5klNtLJq9mu_W9dzyOTeXg2cgnEw1S3nXV/s1200/photo_2025-07-03_11-48-43.jpg
ក្រោយពីតុលាការធម្មនុញ្ញបានព្យួរតំណែងលោកស្រី ផេថងថាន ករណីការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកស្រីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សមាជិកព្រឹទ្ធសភា លោក ព្រេមសាក់ ផៀយុរ៉ាក់ និយាយថា លោកស្រី ផេថងថាន មានពេលវេលា១៥ថ្ងៃ ដើម្បីបំភ្លឺទៅតុលាការធម្មនុញ្ញ ។ បន្ទាប់មក តុលាការនឹងពិចារណា រហូតចេញសេចក្តីសម្រេចថា តើនឹងដកតំណែងលោកស្រីដែរឬទេ? រយៈពេល៩០ថ្ងៃខាងមុខ ប្រទេសថៃនឹងគ្មាននាយករដ្ឋមន្ត្រីពិតប្រាកដ និងប៉ះពាល់ដល់ការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងសន្តិសុខរវាងកម្ពុជា និងថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeRw02pLIE8t42ShG-fw8O3jWjyPr364MkNRLXzJPtpTlLECoFCfVIh-dMs5FEPd9I-a2oh3Hmm66eqjpmMzFAzD3mJ1FSZhvcTkfm6Iz9XEcjr9DmpGZTXZMnCpUnIZUWhEE1gjVvLqmDBN-n4T8v1p1UOSvtXUs9sdqRDOHCEgdi89dCLmISWJhPujkf/s1024/photo_2025-07-03_11-48-42.jpg

ហេតុនេះ សូមលោកស្រី ផេថងថាន លះបង់តំណែងរបស់ខ្លួនដើម្បីបើកឱកាសឱ្យរដ្ឋសភាពិនិត្យសន្លឹកឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ហើយមានតែសមាជិកសភាប៉ុណ្ណោះដែលអាចជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីបាន ។ លោកជឿជាក់ថា មានបុគ្គលស័ក្តិសមដែលសមាជិកសភាគាំទ្រឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីបន្តមួយរយៈ បើអាចដោះស្រាយបញ្ហាបានច្រើន សូមរំលាយសភាដើម្បីបោះឆ្នោតជាថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjC4dKKwFcexnllWzG6AoN8_50rfxwOWRSXo7eR1oqlbUpKl2uz8S7QBapxStf3Nn8eHc9ljAAKJgz41ER-gsiynz7Iq7rtDigDDvjdBhluXLjswrqa42JofrXEpaMU5fFMqJCiFA5MXJetfO7hdIq68a3U8WZm10IN0jfAx83E5V4VqsE0K1pRyI-QVm9/s1280/photo_2025-07-01_13-54-07.jpg

វាគ្មានផលប៉ះពាល់ទេ បើលោកស្រី ផេថងថាន សម្រេចចិត្តលះបង់តំណែងពេលនេះ ដើម្បីកុំឱ្យពលរដ្ឋប្រមូលផ្តុំតវ៉ាធ្វើបាតុកម្មទម្លាក់នាយករដ្ឋមន្ត្រី ប៉ុន្តែបើលោកស្រី នៅតែបន្តតំណែង គឺពលរដ្ឋនឹងធ្វើបាតុកម្មកាន់តែខ្លាំង និងធ្វើឱ្យប្រទេសថៃជួបតែបញ្ហាបន្តទៀត ។ ការលាលែងពីតំណែងនាយករដ្ឋមន្ត្រីនឹងផ្តល់ប្រយោជន៍ដល់ពលរដ្ឋ ហើយបញ្ហាផ្សេងៗអាចនឹងដោះស្រាយ ដូច្នេះ សូមទុកឱកាសឱ្យនាយករដ្ឋមន្ត្រីថ្មីដោះស្រាយបញ្ហាវិបត្តិសេដ្ឋកិច្ច សន្តិសុខ ដើម្បីប្រទេសជាតិអាចអភិវឌ្ឍន៍ទៅមុខ ។ សូមលោកស្រី ផេថងថាន ពិចារណានូវការលើកឡើងនេះ ច្រើនជាងរង់ចាំសេចក្តីសម្រេចរបស់តុលាការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSoB3992S1fm-Hi2OW0vBYC72Z6NAs4XY-OP-4mEhIhdApBy2NuPcLTefky5uL3kav6AKCyKOVCKxhnIlxjcsl0mqalDkVzxPtdcIRBtOS7KxKfML2sL8AFpASHOsB61Gdh0qAM_TUEbTv_U-ODXaLKw0WNSqNhvxvAAORIc1qiomfJTlRrqvYmhEsIC4M/s1080/image_2025-07-01_15-49-12%20(2).png

ពុំគួរប្រើប្រាស់ស្ថានការណ៍បែបនេះដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ ហើយសង្ឃឹមថា លោកស្រី ផេថងថាន នឹងពិចារណាពីការស្នើនេះដើម្បីផលប្រយោជន៍ប្រទេសជាតិ ពីព្រោះវាពុំមែនបង្ហាញពីការចុះចាញ់ ។ បើលោកស្រីគិតបែបនេះ គឺនឹងពុំធ្វើឱ្យស្ថានការណ៍វិបត្តិអូសបន្លាយយូរបែបនេះទេ ប៉ុន្តែលោកស្រីនឹងមានកិត្តិយស ហើយពលរដ្ឋនឹងនឹកឃើញនូវទង្វើល្អ ប៉ុន្តែបើនៅតែរឹងរូសនឹងធ្វើឱ្យខូចប្រយោជន៍ ហើយពលរដ្ឋត្រូវរង់ចាំជាច្រើនខែទើបមាននាយករដ្ឋមន្ត្រីថ្មី ៕

មហាជនខឹងសម្បារក្រោយតារារ៉េប Diddy រួចផុតពីទោ.សធ្ងន់ធ្ងរចំនួនពីរ

0

យោងតាមកាសែត The Guardian នៅព្រឹកថ្ងៃទី៣ ខែកក្កដា នេះគណៈវិនិច្ឆ័យបានចេញ សាលក្រមលើការចោទប្រកាន់របស់តារាចម្រៀងរ៉េប Diddy ។ តារារ៉េបរូបនេះត្រូវបានរួចទោសពីបទចោទធ្ងន់ធ្ងរពីរគឺការជួញដូរផ្លូវភេទ និងអង្គការឧក្រិដ្ឋកម្ម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSdwTFlccg9s11Vm1ZrECVKVgl92TRghKW5dOq8C6_HQaLajfPiVYSuQByZkx3dOYpy7B9miRm6ygJo2jHU5kmdS3oq3HnBeoIzh-BXCqzYAly2amocKG9WzuUO_-5vntbWhnC3Ise_BxH3_ysbVnGWn8yRwCYzgIxvegzZngdZKRdtSHkpTWE8yUikNea/s2048/image_2025-07-03_10-31-47.png
Diddy ត្រូវបានរកឃើញថាមានពិរុទ្ធពីបទជួញដូរ និងធ្វើពេស្យាកម្មដែលពាក់ព័ន្ធនឹងអតីតមិត្តស្រីរបស់គាត់គឺតារាចម្រៀង Cassie។ លើសពីនេះ Diddy កំពុងស្ថិតក្រោមការស៊ើប អង្កេតពីបទជួញដូរក្នុ ងគោលបំណងពេស្យាចារពាក់ព័ន្ធនឹងអតីតមិត្តស្រីម្នាក់ ទៀត។ យោងតាមប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកនៅពេលដែលលោកត្រូវបានដោះលែងពីការចោទប្រកាន់ដ៏ធ្ងន់ធ្ងរ Diddy បានបង្ហាញនូវអារម្មណ៍ធូរស្រាល និងរីករាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgocQkAt8KcECXH5aqwvpCpEXSifQRa4Fk83uIGotro_JxhOBKKcLyY6fXQEpNVN2Oi-GmAgMq-vshEM9RBs4NQ-HB0vdhk_LBKmW7RiVoinSvFu0UBIpIF4AAIrdq-VYbMzxf4IG2aMvLKD5Z41OLBgLRrSrY6-f2NUnDT7AIhX4VNEJu1lGP6N5_wO0cy/s1296/image_2025-07-03_10-31-48.png
កាសែត The Guardian បានរាយការណ៍ថា Diddy ត្រូវបានគេរកឃើញថាមិនមានកំហុសលើការចោទប្រកាន់ចំនួនពីរ ហើយត្រូវប្រឈមមុខនឹងការកាត់ទោសឱ្យជាប់ពន្ធនាគារប្រហែល ១០-២០ ឆ្នាំ ដែលទាបជាងមុនពេលត្រូវបានដោះលែងឱ្យរួចទោសលើបទចោទប្រកាន់ធ្ងន់ធ្ងរចំនួនពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJR3EUBbuxrn7V6QTbABhbHndEUpbjW5V6tUU2rrQlU8LEXhUQ3_I4LEZkQejYnlV7NeTy54OidQe2sXtV2TBDAYxutgKN8yJkZMKwt0vnGbfmQaQu_OZBciGYPyMJr44iit9CCkoh5QX5nTsH09Lb4RZym6qXyHQofolO68K_gE2pXqeROinIHZBllgv9/s1920/image_2025-07-03_14-43-14.png

ទន្ទឹមនឹងនេះ ឧក្រិដ្ឋកម្មនៃការជួញដូរផ្លូវភេទ និងអង្គការឧក្រិដ្ឋកម្មអាចអនុវត្តទោសអតិបរមាជាប់ពន្ធនាគារអស់មួយជីវិត អាស្រ័យលើភាពធ្ងន់ធ្ងរនៃឧក្រិដ្ឋកម្ម។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK0ZUlDaY1P7Uxs2xkiEX4imFcXokmhoO-gXmFOI34Wg7FjuoWE32EPIbT3ip0bpuk1tGgvTjKqjp-A43PqGh1I1MJSD5LiqBOp-mKTXH2wsChgBAB5E2ECE_Gu8-1KTF2bJN8ka_U9v8di5d4NSyzZckEjXNHsPPhCeB-9sfnrmAi5nrUaYcFJN-R5lE0/s1920/image_2025-07-03_14-43-15.png

    មេធាវីរបស់ Diddy គឺលោក Marc Agnifilo បានស្នើសុំចៅក្រមសម្រាប់ការបង់ប្រាក់ធានាចំនួន១ លានដុល្លារដែលអនុញ្ញាតឱ្យ Diddy ត្រូវបានដោះលែងឱ្យនៅក្រៅឃុំនិងការធ្វើដំណើររវាងរដ្ឋ Florida, New York និង Los Angeles រហូតដល់ការកាត់ទោស។ ទោះជាយ៉ាងណា តំណាងអយ្យការបានជំទាស់នឹងសំណើនេះ ហើយចៅក្រមមិនទាន់សម្រេចចិត្តនៅឡើយទេ។ ការដោះលែង Diddy លើការចោទប្រកាន់ចំនួនពីរ និងការផ្តន្ទាទោសលើការចោទប្រកាន់ស្រាលបំផុតបានបង្ក ឱ្យមានការខឹងសម្បារជាសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3JkDjs2DqH6Z9VWsInu5TS-aUwEMyPLl7Ab3HKLWopMw1GIE4-6_nZqXK28mHbMK_D8eKvyJpuZRmRHt3zriVmw0vhW5S9TnGAW27lv9Lyk81AOZMwnH59ENeNc0i7FnL1k88-ZYdbfajHpx39nBD5LVD3V0PJanvTpxWVGQjmrU5rIlitE5Cidc2bayQ/s1100/image_2025-07-03_14-43-16.png

    Diddy ត្រូវបានចាប់ខ្លួននៅខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីការស៊ើបអង្កេតរបស់រដ្ឋាភិបាលអស់រយៈពេលជាច្រើនខែ។ នៅពេលដែលអាជ្ញាធរបានឆែកឆេរផ្ទះរបស់តារារ៉េបនៅទីក្រុង Miami និង Los Angeles ពួកគេបានរឹបអូសយកកាំភ្លើង ដបទឹករំអិលរាប់ពាន់ដប និងព័ស្តុតាងផ្សេងៗទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdFOgJdvGWw7QoCPk4Zhu2rGeS39UJ3mWzCQR9vBVwdE0lZ51NgrzKFi6iDHDIwsxOF9bumOZ5RY7ek8K1POSeAC7_vqTpawE3YZ6O99VljOu8OSoVoCoIHwvxCai33QbgGget5NW6Zm_1aOHmvuA4_X1CVst2KZZQHRMNl7dARhvyz2fTPAClGgR3i3Zf/s1350/image_2025-07-03_10-31-46.png

    Diddy ប្រឈមមុខនឹងការចោទប្រកាន់ពីបទជួញដូរផ្លូវភេទដោយបង្ខំ ការក្លែងបន្លំ ឬការបង្ខិតបង្ខំ អង្គការឧក្រិដ្ឋកម្ម និងពេស្យាចារ ដែលអនុវត្តទោសអតិបរមា ជាប់ពន្ធនាគារអស់មួយជីវិត។ទាក់ទងនឹងរឿង «Freak Offs» (ពិធីជប់លៀងផ្លូវភេទ និងគ្រឿងញៀន) ដែល Diddy រៀបចំនោះ តារាចម្រៀង Cassie និយាយថា នាងក៏ត្រូវបានបង្ខំឱ្យចូលរួម រួមភេទជាមួយអ្នកដទៃ ហើយត្រូវ Diddy វាយដំផងដែរ៕

ហ្សេដេស ថា Prank ក្រោយ យ៉ា រ៉ូណា ថាត្រៀម Live បកអាក្រាត

0

បន្ទាប់ពីតារារ៉េប ហ្សេដេស ប្រកាសផ្តាច់ទំនាក់ទំនងជាសាធារណៈផ្អើលអស់មហាជន ជាមួយ យ៉ា រ៉ូណា ដែលជាអ្នកគ្រប់គ្រងនិងជាគូស្នេហ៍ ស្រាប់តែ ហ្សេដេស បង្ហោះថា Prank ។ ទោះយ៉ាងណាមុននឹងមានការបង្ហោះថា Prank គេបានឃើញ យ៉ា រ៉ូណា ថានាងនឹងត្រៀម Live បកស្រាយអ្វីដែលកើតឡើងព្រោះ ហ្សេដេស ជាអ្នកចាប់ផ្តើមមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghPmx687gZfZgKNaMtFVSjpAmiIxZHRpaoKZLR9CgdIyd9tcjEbf8pe26vMi37RXG77xsHwSc8b_wMq1yX4Full2sZEOEwsFHqxYbFBjjOqRMEgZ9ut5-ZmHtDB-dCGOKpJawUbUzz4zYMuCpZ_C9TrNsjLqCfolrZkrZdnOebvJMDlrHwK36YriqvVZMp/s2048/image_2025-07-02_13-26-40%20(2).png

កាលពីរសៀលថ្ងៃទី២ កក្កដា តារារ៉េប ហ្សេដេស ម្ចាស់បទ «ក្រឡុក» បានប្រកាសជាសាធារណៈថាចាប់ពីពេលនេះតទៅលោកលែងមាន ទំនាក់ទំនងអ្វីទាំងអស់ជាមួយនឹង អ្នកគ្រប់គ្រងចាស់របស់ខ្លួន យ៉ា រ៉ូណា ទៀតហើយ។ ក្នុងនោះ ហ្សេដេស ក៏បានបញ្ជាក់ទៀតថាសម្រាប់ការងារផ្សេងៗគឺអាចទាក់ទងជាមួយលោកផ្ទាល់បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHOhNgAC3FftOmf7rtYkmV2cordpZjkUUqASxkxV3fEcEB-HrSuUkKOwXlhOx5dTz8zDZiwRnic_gV0pOubrugEN9iEPcfo1bTYxiQncQkS2rqcifBWEwiEeO8jqEQoJgP53hr-g_eXjGXPSkXpSkjWhJUgHv_UVEX7MNzUulf92cP2g3zjVsLIyVXFcOR/s2048/image_2025-07-02_13-26-45%20(2).png

ការបង្ហោះនេះបានជំរុញឱ្យអ្នកគាំទ្របានបង្ហាញការភ្ញាក់ផ្អើលមិនតិចនោះទេព្រោះធ្លាប់តែឃើញអ្នកទាំងពីរផ្អែមល្ហែមស្រាប់តែមកប្រកាសផ្តាច់ទំនាក់ទំនងទៅវិញខណៈនៅលើទិកតុករបស់ យ៉ា រ៉ូណា បានបង្ហោះការយំយែករបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMG0mDizHXo3GGNdIdzeDHMPUGuF_20ksCZwPH_3KPL_wdMRYTbEIRidU7bV5CgQ3LBJJJy1LDzlY-DEwVjdi7FND8jTCV7lGZXeYXZ0-1XOdwuRG_VK5xBm2G5uEYiWnYtTtt25NfubsGS1CvqgiaXby7_AZD3DnAdH04-Ouhp-y9szTCkqcgtvhcXVmg/s2048/image_2025-07-02_13-26-40.png

បន្ទាប់ពី ហ្សេដេស ប្រកាសខាងលើនេះមិនបានប៉ុន្មានគេបានឃើញគណនីហ្វេកប៊ុករបស់ យ៉ា រ៉ូណា បានបង្ហោះតបតវិញយ៉ាងក្តៅគគុកទៅកាន់ ហ្សេដេស ហើយនាងថានឹង Live បកស្រាយ។ នៅរសៀលថ្ងៃទី២ ដដែលនោះ យ៉ា រ៉ូណា បានបង្ហោះថា «យប់នេះខ្ញុំនឹង live និយាយរឿងខ្ញុំពាក់ព័ន្ធនឹង ហ្សេដេស ។ មានបញ្ហាមិនដោះស្រាយជាមួយគ្នា២នាក់ទេ ចូលចិត្តដើរប្រកូរប្រកាស… អ្នកជាអ្នកធ្វើដាក់ខ្ញុំមុនទេ កុំថាខ្ញុំអាក្រក់ឱ្យសោះ»។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-ro1R2Ny6lfPO9XgaSKpZlVOKTD-16WBzKuBFUwnpDHqur6T_tJ8Bf83FSG0SjkzVgzoSxBm7bb4G3luB7z0lKYY0-Uz-Dt7Xjv8nIzGD7oA8c80vw8cp-rJvp_xyGHB5JhDzPqcyYhV62bDXVH_dX8csqCkasy661THNpJKWK2C3Y0u93cTwoGVY9vuY/s2048/image_2025-07-02_13-26-41.png 

ក្រោយពី យ៉ា រ៉ូណា បង្ហោះសារត្រៀមបកអាក្រាតបែបនេះហើយស្រាប់តែយប់ឡើង តារារ៉េប ហ្សេដេស បានបង្ហោះថា «Prank»។ មិនត្រឹមតែប៉ុណ្ណោះ ហ្សេដេស ក៏បានបន្ថែមក្នុងខម្មិនដែរថា ប្រហែលជាធ្វើឱ្យ Hater ខកបំណងហើយ៕

រឿន ណាត ផ្តាំផ្ញើនារីៗត្រូវសម្រេចចិត្តឱ្យច្បាស់លាស់មុនជ្រើសរើសស្វាមី ព្រោះកូនមិនអាចរើសឪពុកបាន

0

រឿន ណាត កំពុងសាងសុភមង្គលពេញទីជាមួយនឹង លាវ វេងហួរ ជាស្វាមីនៅឯទឹកដីសហរដ្ឋអាម៉េរិក។ ឆ្លងកាត់បទពិសោធន៍ក្នុងជីវិតជាប្តីប្រពន្ធក្នុងរយៈពេលជិត២ខែបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨រូបនេះបានផ្តាំផ្ញើទៅកាន់នារីៗដទៃទៀតមុននឹងសម្រេចចិត្តជ្រើសរើសស្វាមីត្រូវគិតឱ្យមែនទែនព្រោះយើងអាចជ្រើសរើសស្វាមីបានប៉ុន្តែកូនមិនអាចជ្រើសរើសឪពុកបាននោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTGKVXxfcp3LRN2iHZGoQh8HfE0WhNmNXhqok0qZ-hmfxRt_98_Qt4eCc5nyM6R1G1_LjcgYTeGuJUv9EydgwipYBcj0LLuws3sebvv2a6IYDX6JTxru4YJwpgJHbq0c03g7rhWXRksb3sTjoQTgso6nq1GSwSE70eoe7n_FCXGeiL9BetOLBhj_CupL_b/s2048/image_2025-07-02_10-10-08.png
អ្នកនាង រឿន ណាត បានបង្ហោះរូបមួយសន្លឹកក្នុងរូបភាពជាកូនក្រមុំកាលពីថ្ងៃទី១ កក្កដា ដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «មុនសំរេចចិត្តរៀបការ……រើសប្តី រើសឱ្យមែនទែន ព្រោះអ្នកមិនត្រឹមតែរើសតែប្តីទេ អ្នករើសប្រុសម្នាក់ដែលអ្នកនឹងចំណាយពេលពេញមួយជីវិតជាមួយអ្នកពេលអ្នកស្អាត ពេលអ្នកធ្លាក់សម្រស់ ពេលអ្នកកាច ពេលអ្នកស្លូត ពេលអ្នកឧស្សាហ៍ ពេលអ្នកខ្ជិល បើអ្នករើសខុសគេចាំតែចាប់កំហុស មើលឃើញតែចំណុចអវិជ្ជមានរបស់អ្នក បើអ្នករើសត្រូវអ្នកនឹងរើសបានប្រុសម្នាក់ដែលស្រឡាញ់ទទួលយកអ្នកជាអ្នក មិនតែប៉ុណ្ណោះអ្នកនឹងរើសបានកូនប្រសារ បងថ្លៃ ប្អូនថ្លៃ ដ៏ល្អសំរាប់គ្រួសារអ្នក រឹតតែពិសេសគឺអ្នកបានរើសឪពុកដ៏ល្អសំរាប់កូៗរបស់អ្នក ត្រូវចាំថាអ្នកអាចរើសប្ដីបាន តែកូនរបស់អ្នកមិនអាចរើសឪពុកបានទេ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCjIKpNfMRo7cbr5n_dkaffJZOP8Q9XQiTr2qxcbBbLQhxvn7xOtXUytJvJxi-wMAW_xkvC7dL1UdTDTsMe0ZVHDH6Ul0XbRlYP5ZK8SV5HzlfzOq4jDsn6zDCd9m5EOL-9cKZOl7i34WuvU9neDVDXl4FUevf44Wy-MBA00j0zgkFA7Qrp1l_1pXkokI2/s2048/image_2025-07-02_10-10-06.png

គួរបញ្ជាក់ផងដែរថា រឿន ណាត និង លាវ វេងហួរ បានរៀបការជាមួយគ្នានៅឯសហរដ្ឋអាម៉េរិកកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ខណៈបានភ្ជាប់ពាក្យជាមួយគ្នានៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ លើទឹកដីប្រទេសកម្ពុជា។ ទាំងមុននិងក្រោយរៀបការ Mister Friendship International 2023 និង Miss Universe Cambodia 2018 គឺរស់នៅជាមួយគ្នាពោរពេញដោយសុភមង្គល។ ស្នេហារបស់ រឿន ណាត និង លាវ វេងហួរ បានចាប់ផ្តើមនៅពេលអ្នកទាំងពីរមានឱកាសសម្តែងភាពយន្តខ្នាតធំជាមួយគ្នា៕

កាលវិលត្រលប់របស់ ធន់ ស្រីពេញ បានធ្វើអ្នកគាំទ្រចង់ឃើញជ័យជម្នះជាថ្មីលើកីឡាការិនីមកពីប្រទេសបារាំង នៅសង្វៀនគ្រុឌគុនខ្មែរ សប្តាហ៍នេះ!

0

សប្តាហ៍នេះកាន់តែអស្ចារ្យ ជាមួយព្រឹត្តិការណ៍គ្រុឌគុនខ្មែរ បានវិលត្រលប់មកវិញ ជាមួយសមាសភាពគូពិសេសចំនួន ៥គូ! ជាពិសេសការវិលត្រលប់មកជួបគ្នាម្តងទៀតរបស់កីឡាការិនីចចកលាក់មុខ ធន់ ស្រីពេញ ត្រូវប៉ះជើងខ្លាំងឥន្ទ្រីឆ្លងដែនមកពីប្រទេសបារាំង វ៉ាលលូត អែលសា ធេ អូហ្វាណូ! តើ ធន់ ស្រីពេញ អាចយកឈ្នះឥន្ទ្រីឆ្លងដែនរូបនេះបានដែរឬទេ? ហើយកីឡាករ ធន់ ផានិត អាចផ្តួលគូប្រកួតមកពីម៉ាឡេស៊ី ត្រឹមទឹកទី២ បានដូចដែលអ្វីសន្យានោះទេ ឬក៏ប្រែប្រួលជាយ៉ាងណា មានតែតាមដានជាមួយសង្វៀនគ្រុឌគុនខ្មែរជាមួយគ្នា។

សប្តាហ៍នេះសង្វៀនគ្រុឌគុនខ្មែរ មានគូប្រកួតដូចជា៖
កីឡាករ ធន់ ផានិត ត្រូវជួបកីឡាករមកពីម៉ាឡេស៊ី ម៉ូហាម៉ែឌ ហាកគីមhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW0W8-QyN3XAj1dScWyfgI_Scab_Vdt0gEIg3C7Qc5GOxws34B7C8Z8G_Uk2vIRnouYhKleF7-vNLx-al_AyqvSqKnFBHi9bJ_AZO_ICzF5UVEwRlqjy9MZsFLkFY-3E3Ew3G5TH8z0qNlXzfVDwYCzyOiyJ5fMkAHM4lVZc5aPAJUKnTt3TXy5YsgEKLy/s2048/514499768_757288606959215_1655152753273504785_n.jpg
កីឡាការិនី ធន់ ស្រីពេញ ត្រូវជួបជើងខ្លាំងមកពីបារាំង វ៉ាលលូត អែលសាhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5cxCjM-gcz1CmgZ8qXC-uBUq3KZiJOViIhxALjLTgG6zgeiVS_cXaFSFmCq3KNTdOPpJGqSG-Zr3BTj6uXsMFys8JTXK3kSSUZsWnOUexQvhOcvNsVso3Un8Mu17tXBJjj9h1FMSv5k_3SYCt1PznCX0ksd9xir8Le9aoZBpoq53As596LLtau78MTzx9/s2500/5_%E1%9E%92%E1%9E%93%E1%9F%8B_%E1%9E%9F%E1%9F%92%E1%9E%9A%E1%9E%B8%E1%9E%96%E1%9F%81%E1%9E%89_vs%C2%A0VALLOT_ELSA_%F0%9F%87%AB%F0%9F%87%B757kg%E1%9F%A3%E1%9E%91%E1%9E%B9%E1%9E%80.png
កីឡាករ លី សុផែន ត្រូវជួបកីឡាករ ឆន វណ្ណីhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw_Vip7bpCNwLw0W-WUGnNtr6RCE6x_-lS00OyC2YolgnQMMNJUHd32dc4LRGYuObwrZUal7dnTO8r-BYiGwUQGW-zdNn0dx30gi1FJoNTZH3qmBFFw0mdkSVKL4viId8S_DrZg8VlNYq6npAywTxHNh72E7wbe-9MbZEvxkJuX3-q9s93i5gF9VNe2055/s2048/515411172_757288590292550_2119340758678093935_n.jpg
កីឡាករ ហេង ប្រុសនិច្ច ត្រូវជួបកីឡាករ ប្រាក់ ចិត្រាhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQIq9fK24SoVeENqBKaA7e4SuGka0S-q5IB2HleC4BWQRlZAA4tebqvG-tdYT9IysoNVCFkLwxaRt8aI_IpBac-Oo6aWvzm6bSRX2TTGCVp2-XT03gesQMEuurMJ0ENzh4PsIMJuCscHGjG9TgQBhFPUgsXsWMZQmY50Mw-OaHSB5ZU-SXdJN3KVc0uw8M/s2048/514518343_757288723625870_8058216879145357187_n.jpg
កីឡាករ សុវ៉ាត់ឌី យីងឌុម ត្រូវជួបកីឡាករ ថុល វិឆៃhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTr6BCUeoSDbjiB59R0-4k_8I8RqX8pMy3kzyTivXZmYklqKVoPzwkt0LjkcXu6mjuu2P8uSr703STQuyi7wEMJy5q7z2fYRyLjcsH8MiNNkMvN_2TMuoNa_pr0v8cG_1KwGaFnmWpm6s3BFydtFEhA-7x2Hl-TtKouPsShqdpYWwuBDM163G7HDgsMLdo/s2048/514351280_757288576959218_2346125577900880785_n.jpg
កីឡាករ លីន ប្រុសពេជ្រ ត្រូវជួបកីឡាករ ធន់ សុខអានhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeq8I_zOjnIkMiuc1GDFqDDRBf8jcCNyfUYh4lghNCTm7lSZOQzbG-0PXhTolxSjs1jIyhxEaF-5I_ttzsqqLlOeEnOB9TISIX7Yan7zpwvImoY8s6JTa4u8TYKa_Nd76wCRbzb3gSDo7p210PIf5gqgIPWoVsYUMW0BVHsvxU4Vr26T5ji_AxDRBMXZXm/s2048/514667380_757288680292541_8651196161809718996_n.jpg

សូមចូលរួមទស្សនាឱ្យបានច្រើនកុះករ គាំទ្រសង្វៀនគ្រុឌគុនខ្មែរ! ជួបគ្នានៅថ្ងៃសៅរ៍ ទី៥ ខែកក្កដា ឆ្នាំ២០២៥ | វេលាម៉ោង ០៥:៣០ល្ងាចតទៅ ទីតាំងនៅអគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា រាជធានីភ្នំពេញ! និងផេកផ្លូវការ Krud Energy, Krud Kun Khmer។ គាំទ្រគុនខ្មែរ ជាមួយគ្រុឌ។

កីឡាករ លន បញ្ញា និង ធន់ ក្របី ថាមិនឱ្យគូប្រកួតរបស់ខ្លួនរួចផុតពីទឹកទី២នោះទេ ជួបគ្នាលើសង្វៀន វី-អាកទីវគុនខ្មែរ សប្តាហ៍នេះ!

0

រំលងភ្នែកមិនបាននោះទេ សម្រាប់គូប្រកួតសប្តាហ៍នេះ សង្វៀន វី-អាកទីវ គុនខ្មែរ លេងមួយទំហឹងហើយ សូមបង្ហាញនូវវត្តមានតោរោមមាស លន បញ្ញា គ្រហឹមស្រែកឃ្លានជ័យជម្នះ ចង់ឈ្នះគូប្រកួតដែលមកពីប្រទេសប្រេស៊ីល កាយ គី នេះជាគូប្រកួតមួយដែលទស្សនិកមិនអាចទៅណាឆ្ងាយពីសង្វៀនមួយនេះ។ សម្រាប់កីឡាករ ធន់ ក្របី ក៏មិនបន្ធូដៃដល់កីឡាករមកពីប្រទេសម៉ារ៉ុក សាការីយ៉ា រ៉ូអ៊ីហ្គា តេ គឺត្រូវការឈ្នះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI9XGlMVcAX9_DlZ_UIcQx1fXzkbzb4VFDRgKNFcfRDKu7fpP2S3OwkMDnt8dZWNCRJN2nNgS0FzSRsr1wzGCuACAU-fLIy416I-IBLz-kk_O5DaN33AMMJTSBWMmffxgIxYjVQhyphenhyphenk3_yrHtcD1PW_kWz8GcMO6xMooHmfPm64Dw-O-F_qgYnt7Rj9o23s/s1300/coming%20soon_v5.png
មិនត្រឹមតែគូ លន បញ្ញា និង ធន់ ក្របី នោះទេ យើងនូវមានគូពិសេសជាច្រើនទៀតត្រៀមជួបគ្នា កីឡាករម្នាក់ៗកំពុងតែសម្លឹងទៅរកភាពជោគជ័យរបស់ខ្លួន មានតែចាំអ៊ុតមើលជាមួយគ្នាថា កីឡាកររូបណាជាជើងខ្លាំងក្នុងសប្តាហ៍នេះ។

សម្រាប់គូប្រកួតសប្តាហ៍នេះមានដួចជា៖
កីឡាករ លន បញ្ញា ត្រូវប៉ះជាមួយកីឡាករមកពីប្រេស៊ីល កាយ គីhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1HkR0cqPdjeJh7DTvaIi60cgljT8fCclcwlBOObaW1q2IPMIXDbidIzQ6IuhLxOuOspolCnU-K5z9ZvLymqFyPbwjk1wCX4OiwK2d_NPwJrhV_0jIDOxjMocQcV1KogGlIdR0kHkvqEyxzC-av7Y91iTYxZTHitEudUUOcHE38egfhuB9GqOmnHshmOFD/s1080/4_%E1%9E%9B%E1%9E%93_%E1%9E%94%E1%9E%89%E1%9F%92%E1%9E%89%E1%9E%B6_vs%C2%A0KAIQUE_%F0%9F%87%A7%F0%9F%87%B7%C2%A067kg%E1%9F%A3%E1%9E%91%E1%9E%B9%E1%9E%80.png
កីឡាករ ធន់ ក្របី ត្រូវជួបកីឡាករមកពីម៉ារ៉ុក សាការីយ៉ា រ៉ូអ៊ីហ្គា តេhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9vRCp7fvCmR_HfMx9l6ERkSqMiIHzSiVsSwkw7FpLe1FYRiFsWxblhKNdQzs0c6Fkh0KCuGDo6b2-1y-jp7iSdGb-Y9VZIOThJ-j-Jo79nazUP6pC0J3jyBDlL6zBuxaQv21ZUJILZGDEE1aSosEYXJx1LvuCd0cqlsm_D101mr-PZ7l6hSgBxeheypYw/s1080/3_%E1%9E%92%E1%9E%93%E1%9F%8B_%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%94%E1%9E%B8_vs_ZAKARIA_ROUIGATE_%F0%9F%87%B2%F0%9F%87%A6_67kg.png
កីឡាករ ថេន ម៉េងហ៊ាង ត្រូវជួបកីឡាករ ធន់ ជ័យhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLAu8KwnZighqBAwtO4J_yY7IjQ5o5u_4hc_c1Fkj2hHVZcSqc1IqXVN1hPyMDExaWaSRy5ABzO1jiMCbhlkayCWF2Y-dEfJc4WMkXf3Yusdby_AXR8W4yjJOJuiDausiT9eq8EvlelAAncoI8AgErtQhqh1sBQR9KLyrQeXG_UFM_JKxQLFp1Dck1a5NL/s1080/1%E1%9E%90%E1%9F%81%E1%9E%93_%E1%9E%98%E1%9F%89%E1%9F%81%E1%9E%84%E1%9E%A0%E1%9F%8A%E1%9E%B6%E1%9E%84_vs_%E1%9E%92%E1%9E%93%E1%9F%8B_%E1%9E%87%E1%9F%90%E1%9E%9924kg%E1%9F%A3%E1%9E%91%E1%9E%B9%E1%9E%80.png
-គូដណ្តើមពានរង្វាន់សង្វៀន វី-អាកទីវ គុនខ្មែរ សប្តាហ៍នេះ
កីឡាករ ស៊ូនដារឹម ប្រាកាស, កីឡាករ ថេន អាទិត្យ, កីឡាករ មាស ពិត និងកីឡាករ ធន់ ចាន់រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFYt5I2mSueYTZkFZk1-fPVH71KGeEYHjWBgu80pZ_1q1qxHKMOliAyPsYImFMEdKq77eaTZMN4JPgS2_MWJ_sGd5M_S0VmTg_kRe0R4j84mVAnOhydSQyerD63aREa8uIqG-LT2O79CmLNFsIKNIsYJUHaaJ-8MHsKWm_gEMpJRWBoM96sPoFHQDvDqrZ/s1080/%E1%9E%94%E1%9F%81%E1%9E%80%E1%9F%92%E1%9E%81%E1%9E%97%E1%9E%B6%E1%9E%96%E1%9E%82%E1%9E%BC4MEN%F0%9F%8F%86%F0%9F%91%87_%E1%9E%98%E1%9E%B6%E1%9E%9F_%E1%9E%96%E1%9E%B7%E1%9E%8F_57kg_%E1%9E%92%E1%9E%93%E1%9F%8B_%E1%9E%85%E1%9E%B6%E1%9E%93%E1%9F%8B%E1%9E%9A%E1%9E%BB%E1%9E%B857kg_%E1%9E%90%E1%9F%81%E1%9E%93_%E1%9E%A2%E1%9E%B6%E1%9E%91%E1%9E%B7%E1%9E%8F%E1%9F%92%E1%9E%9957kg.png

ជួបគ្នានៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៥:៣០នាតីល្ងាច ទីតាំងប្រកួត: អគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា នឹងផ្សាយផ្ទាល់តាមកញ្ចក់ ទូរទស្សន៍ជាតិកម្ពុជា TVK, ផេកផ្លូវការ V-ACTIVE, ផេកផ្លូវការ Krud Energy និង Krud Kun Khmer។ គាំទ្រគុនខ្មែរ ជាមួយ វី-អាកទីវ៕

កងទ័ពកម្ពុជានិងថៃ ប៉ះទង្កិចពាក្យសម្ដីនៅប្រាសាទតាមមាន់ធំ ដោយសារភ្ញៀវទេសចរថៃ

0

ថៃ៖ ឃ្លីបវីដេអូមួយដែលបង្ហាញពីភាពតឹងសរសៃកដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ កំពុងត្រូវបានគេចែករំលែកពេញបណ្ដាញសង្គម។ ក្នុងនោះ ចំពោះមូលហេតុដែលនាំឲ្យឈានទៅដល់ទំនាស់ពាក្យសំដីដូខខាងលើត្រូវបានខាងភាគីថៃបកស្រាយថា បណ្ដាលមកពីទាហានខាងកម្ពុជាស្រែកតវ៉ា និងចង្អុលមុខទាហានថៃ បន្ទាប់ពីមានភ្ញៀវទេសចរថៃមកទស្សនាប្រាសាទនៅពេលចុងម៉ោងដែលកំណត់ឲ្យបិទ។

ថ្ងៃទី 2 ខែកក្កដា ឆ្នាំ 2025 មានសេចក្តីរាយការណ៍ពីកងទ័ពថៃភូមិភាគទី2 ទាក់ទងនឹងឧប្បត្តិហេតុនៅក្នុងឃ្លីបវីដែអូដែលកំពុងផ្សព្វផ្សាយនាពេលថ្មីៗនេះ។ តាមការស៊ើបអង្កេត វាគឺជាឃ្លីប ដែលថតតាំងពីថ្ងៃទី27 ខែមិថុនា ឆ្នាំ2025 ដែលកងកម្លាំងប្រចាំការរបស់កម្ពុជា បានជំទាស់នឹងភ្ញៀវទេសចរថៃ ដែលជាគ្រូៗមកពីសាលារៀន Ban Panoy Taeng នៅក្នុងស្រុក Sikhio ខេត្ត Surin ចូលទស្សនានៅប្រាសាទតាមាន់ធំ ហួសម៉ោងកំណត់ ដែលត្រូវចូលនៅម៉ោង 9:00 និងចេញមិនលើសពីម៉ោង 3:00រសៀល ជារៀងរាល់ថ្ងៃ។

តាមប្រភពខាងលើបានបកស្រាយថា នៅថ្ងៃទី27 ខែមិថុនា ឆ្នាំ2025 វេលាម៉ោង 2:45នាទី ក្រុមការងារសម្របសម្រួលថៃដែលប្រចាំនៅតំបន់នោះ បានទទួលដំណឹងពីថ្នាក់លើថា លោកគ្រូ អ្នកគ្រូ មកពីសាលាខាងលើ នឹងនាំគ្នាធ្វើដំណើរទៅទស្សនាប្រាសាទតាមាន់ធំ។ រហូតមកដល់ម៉ោង 2:50នាទី ទើបពួកគេបានទៅដល់។ បន្ទាប់មកនៅម៉ោង 2:52នាទី ក្រុមគ្រូៗខាងលើក៏បានផ្តល់អំណោយ ដើម្បីជាការលើកទឹកចិត្តកងទ័ពថៃ និងថតរូបនៅមុខផ្លាកសញ្ញាប្រាសាទតាមាន់ធំ។ ក្រោយមកនៅម៉ោង 2:54នាទី ក្រុមខាងលើនេះក៏បានដើរទស្សនាប្រាសាទ ប៉ុន្តែដើរបានតែមួយនាទីប៉ុណ្ណោះ នៅម៉ោង2:55នាទី ក្រុមការងារសម្របសម្រួលរបស់កម្ពុជា បានមកតវ៉ាថា ត្រូវតែបិទការចូលទស្សនាប្រាសាទតាមាន់ធំតាមពេលវេលាកំណត់។

ពេលនោះ ក្រុមការងារសម្របសម្រួលថៃបានឆ្លើយថានៅសល់ 5 នាទីទៀត ប៉ុន្តែលោកវរសេនីយ៍ទោ ហន ចន្ត្រា ប្រធានក្រុមសម្របសម្រួលកម្ពុជា បានប្រើភាសា និងកាយវិការមិនសមរម្យជាមួយក្រុមសម្របសម្រួលថៃ។

បន្ទាប់មក លោកវរសេនីយ៍ទោ Witun Anya Muang បានប្រកែក និងមានការទាស់ទែងគ្នាដោយពាក្យសំដី។ ហើយនៅម៉ោង 3:00នាទី ក្រុមសម្របសម្រួលរបស់ភាគីទាំងពីរក៏បានពិភាក្សាគ្នា និងឈានដល់ការយោគយល់អំពីភាពខុសគ្នានៃពេលវេលា និងបំបែកគ្នាចេញវិញទៅតាមទីតាំងរៀងៗខ្លួន៕

Liu Yifei រងការវែ.កញែ.កក្រោយអវត្តក្នុងកម្មវិធីពានរង្វាន់ Magnolia

0

តារាសម្តែង Liu Yifei ត្រូវបានអ្នកលេងបណ្តាញសង្គមចិនបញ្ចេញមតិសើចចំអក និងការរិះគន់ចំពោះអាកប្បកិរិយារបស់នាងបន្ទាប់ពីមិនចូលរួមក្នុងកម្មវិធី Magnolia Awards បន្ទាប់ពីដឹងថានាងមិនឈ្នះពានរង្វាន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQzZleQy6V6NpXZg7wt4SXPseOAD6AndhA2BnKwgsm7Ujw6khyXK_rkm5tdSrICx9NcWIRUWy_K2f93ZHX73q_EyQtZsnsX88zM6fBF2qIwcsWZQPddBlI2nSKCA6Js1TGUbj3kqH4xhzESY9rhZb40v8USO4iRXcvavK5eabMlFefSlv57AinDTcIyrVI/s1440/%F0%9F%9A%A2_@louisvuitton_%23VisionaryJourneys_%23Shanghai_%23LouisVuitton_2.jpg
យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន QQ បានឱ្យដឹងថា Liu Yifei បានអវត្តមានគួរឱ្យកត់សម្គាល់ពីពិធីប្រគល់ពានរង្វាន់ Magnolia Awards ឆ្នាំ ២០២៥ បន្ទាប់ពីដឹងថានាងមិនបានឈ្នះពានរង្វាន់តារាសម្តែងឆ្នើម ដែលជាពេលវេលាមួយដែលអាចជាព្រឹត្តិការណ៍សំខាន់ក្នុងអាជីព។ ទោះបីជាទទួលបានការសាទរយ៉ាងទូលំទូលាយនៅទូទាំងអាស៊ីសម្រាប់ការសម្ដែងរបស់នាងជា Huang Yimei ក្នុងរឿង «The Tale of Rose» ក៏ដោយ Liu Yifei បានបាត់បង់តំណែងក្នុងការឈ្នះពានរង្វាន់នេះហើយបានទៅលើតារាសម្ដែង Tong Yao ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOX7T4WTKtFPKPOmyG0Mvz5f7we_TCqOcOham9GwnbXkV8L-zhGz-gbMGA818ghz-lOmTxBP-grzE1yPM8UhVVDU4t4WJuRj5l5G-hY79owkp01cDA52mNXLaqQGBSq42TIiuLHr9u8XNe1DYp21JRiUGMgVYPSAWxUwlk1d88stxTvL3xU5o8rXtRlxIc/s1440/%F0%9F%9A%A2_@louisvuitton_%23VisionaryJourneys_%23Shanghai_%23LouisVuitton.jpg

នេះគឺជាការតែងតាំងជាលើកដំបូងដែលមិនធ្លាប់មានរបស់ Liu Yifei សម្រាប់ពានរង្វាន់ទូរទស្សន៍ដ៏ធំនៅក្នុងអាជីព ២០ ឆ្នាំរបស់នាង ហើយការរំពឹងទុកគឺខ្ពស់ណាស់។ ការអវត្តមានរបស់តារាសម្តែងវ័យ៣៧ឆ្នាំរូបនេះបានបង្កទៅជារឿងចម្រូងចម្រាសទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgGYhbTiJxdLYYlyH0CPOPf5Ab55tjvq-IcpUN5gg-bA9LHYqzC9596lQqaeoDrpclsH_nQ0-2yxtuOsRuyggd7MHXq6CFS6LkTy3hRydhaP4cfRBFb3ZWGtuOkvjGCnLSwOU8xjZ59z4ctmZ-qwiUaTFmw5XhtAaw1XtjcngGzZTAxZtDaylYIrzffXj6/s1350/%F0%9F%92%8E%F0%9F%92%8E%F0%9F%92%8E%20%23Bvlgari%20%23BvlgariHighJewelry%20%23Polychroma%20(1).jpg

ខណៈពេលដែលតារាសម្តែងដែលត្រូវបានតែងតាំងពានរង្វាន់ផ្សេងទៀតដូចជា Yan Ni, Ma Yili និង Yang Zi ត្រូវបានគេមើលឃើញថាកំពុងអបអរសាទរការឈ្នះរបស់ Tong Yao ការបដិសេធរបស់ Liu Yifei ក្នុងការបង្ហាញខ្លួន ឬសូម្បីតែការអបអរសាទរ ត្រូវបាន មនុស្សជាច្រើនចោទនាងថាជាមនុស្សមានភាពក្រអឺតក្រទម។ អ្នករិះគន់បានចាត់ទុកអាកប្បកិរិយារបស់ Liu Yifei គ្មានចិត្តជាកីឡាករមិនទទួលស្គាល់លទ្ធផល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXaEzxW0yLnZnDiNMI_774NUoYoSqziN-YNl-x-hZC9MXP75aTs5vYXyORYI47cxY8klSOMvcMqTBGyUh2dW8QIJsqvg5spTSt9JfAC0KeJGjbSdH8657vLC8qld9E2dimWHWX-t4mh8s2xArmsGWX-x143mhMfNhjl4uHYS9vLTth660OltTFuaNCekVl/s1350/%F0%9F%92%8E%F0%9F%92%8E%F0%9F%92%8E%20%23Bvlgari%20%23BvlgariHighJewelry%20%23Polychroma.jpg

អ្វីដែលកាន់តែធ្វើឱ្យប្រតិកម្មកាន់តែខ្លាំង សមាជិកនៃគណៈកម្មាធិការរៀបចំពានរង្វាន់ Magnolia ហាក់បីដូចជានិយាយអំពីអាកប្បកិរិយារបស់នាងដោយប្រយោល ដោយនិយាយថា «ការគោរពច្បាប់គឺជាវិធីតែមួយគត់ដើម្បីទទួលបានការគោរព ពីមិត្តភ័ក្តិរបស់អ្នក។ មានតែអ្នកដែលខិតខំ ការប្រឹងប្រែង និងបេះដូងប៉ុណ្ណោះដែលសមនឹងទទួលបានពានរង្វាន់» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsIAwKYWtPk-KlO0nazU8Lj_lDoJhXDatw2SF5-n312GeLPJUZ38AREwLlKVqyifwZLwWQnD1EcFyMKU4RSJ1UGF3NP32qqbEIVX_RhIYwB4OddClLMGiRZmgsc3zuTNSd95qg_F6t0O4ldv4ProK87FmAnUmXE0oYXnsjcUe8HqezAN_Pp3bZoSeD7M-E/s1440/%F0%9F%9A%A2_@louisvuitton_%23VisionaryJourneys_%23Shanghai_%23LouisVuitton_1.jpgភាពចម្រូងចម្រាសនេះគឺមានសារៈសំខាន់ជាពិសេសសម្រាប់ Liu Yifei ដោយសារតែសញ្ជាតិអាម៉េរិករបស់នាងដែលធ្វើឱ្យនាងមិនមានសិទ្ធិទទួលបានពានរង្វាន់ទូរទស្សន៍ធំៗផ្សេងទៀតរបស់ប្រទេសចិនដូចជា Flying Apsaras Awards និង China TV Golden Eagle Awards ជាដើម។ ពានរង្វាន់ Magnolia នៅតែជាវេទិកាសំខាន់តែមួយគត់ ដែលនាងអាចទទួលបាន ការទទួលស្គាល់ក្នុងស្រុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWVFoh9sUqsKJopR7hZU1vgkowgfi8BfvDZo2kxK8E6VoFtoaO7XqvLX3iGRPer2oI4vTYaOOWhbUGcXw81neDIiR7DDmlpW1JKtXcuGl5-6bqM8euQk-tdbPTb2FBz8GmCKOB-u-Lh45-xO2NC-kq4QKKlDvzad8fn5mavesL5BckcGNsqt4YwithF9b0/s1350/%F0%9F%8D%92%E2%98%81%EF%B8%8F%20@louisvuitton%20(1).jpg

ការមិនពេញចិត្តចំពោះអាកប្បករិយារបស់ Liu Yifei និងអ្នកគាំទ្ររបស់នាងចំពោះលទ្ធផលបានបង្កឱ្យមានការចំអកតាមអ៊ីនធឺណិត ហើយអាចនឹងប៉ះពាល់ដល់ឱកាសអនាគតរបស់នាងក្នុងការត្រូវបានតែងតាំងជាថ្មីទៀត។ មនុស្សជាច្រើនមានការព្រួយ បារម្ភថាឧបទ្ទវហេតុនេះអាចបណ្តាលឱ្យមានស្រមោលវែងឆ្ងាយចំពោះអនាគតនៃ ពានរង្វាន់របស់ Liu Yifei នៅក្នុងឧស្សាហកម្មកម្សាន្តរបស់ប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUyfn382JUG6JW89eHVCwITdXQ0jfl_1J4VS4YyrBYah0TIQA_udppYVHF6QuuXsdeBrInGqZ-mO4zz6CNcjYO31wDZv14CBLzKhklobbp1YrFLL-O9xiiMd7cFf-hbtG1x_j4N6N74glsx_VCvIhUUwaVJpR7S5XB0OuWE0PaE4D455AjKVhRAB314Dm6/s1349/%F0%9F%91%9C%F0%9F%AA%AD_@louisvuitton_@NicolasGhesquiere_%23LVCRUISE26_%23NicolasGhesquiere.jpg

គួរបញ្ជាក់ផងដែរថា ពានរង្វាន់ Magnolia Awards គឺជាពានរង្វាន់ភាពយន្ត និងទូរទស្សន៍ដ៏ចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតនៅក្នុងប្រទេសចិន ដែលធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ ១៩៦២។ ពានរង្វាន់នេះត្រូវបានបង្ហាញដោយទូរទស្សន៍កណ្តាលចិន (CCTV) ដើម្បីផ្តល់កិត្តិយសដល់តារាសម្តែងឆ្នើម និងស្នាដៃប្រចាំឆ្នាំ៕

សម្តេចធិបតី ព្រមានថៃ បើហាមពលរដ្ឋខ្មែរឡើងប្រាសាទតាមាន់ធំ នឹងមានរឿងជាមួយកម្ពុជា

0

ថ្មីៗនេះ ក្រុងចលនាជាតិនិយមថៃ បានស្នើឱ្យកងយោធាថៃធ្វើការបិទច្រកមិនឱ្យពលរដ្ឋខ្មែរចូលទៅតំបន់ប្រាសាទតាមាន់ធំ។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានព្រមានធ្ងន់ៗទៅកាន់ភាគថៃ ដោយថានឹងមានរឿងជាមួយកម្ពុជា បើសិនជាថៃហ៊ានឆ្លងបន្ទាត់ក្រហម បិទមិនឱ្យពលរដ្ឋខ្មែរចូលតំបន់នៅតំបន់ប្រាសាទតាមាន់ធំ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា៖”ខ្ញុំសូមប្រកាសឱ្យហើយ គ្មាននរណាមានសិទ្ធិឯកតោភាគីប្រកាសបិទកន្លែងហ្នឹងឈប់ឱ្យចូលទេ។ បើហ៊ានតែបិទទ្វា មិនឱ្យប្រជាជនខ្មែរឡើងនឹងមានរឿង។ ការបិទបែបនេះ ស្មើអ្នកឯងយកអាហ្នឹងជារបស់អ្នកទៅហើយ”។

សូមរំលឹកថា តំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងមុំ៣ ជាតំបន់មិនទាន់ដាច់ស្រេច ដែលកំពុងរកតុលាការយុត្តិធម៌អន្តរជាតិដោះស្រាយ ដូច្នេះគ្មាននរណាមានសិទ្ធិឯកតោភាគីសម្រេចចិត្តបិទតាមអំពើចិត្តនោះឡើយ៕