ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ជប៉ុនបានដាស់តឿនពលរដ្ឋដែលដើរបេះបន្លែក្នុងព្រៃ និង Influencer បង្កើតមាតិកាពីខ្លាឃ្មុំ ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ដោយសារខ្លាឃ្មុំព្រៃចេញមកវាយប្រ.ហារពលរដ្ឋរហូតដល់បាត់ប.ង់ជីវិត ។ ពលរដ្ឋគួរផ្អាកចូលព្រៃដើម្បីការពារអាយុជីវិត រីឯ Influencer ទាំងឡាយក៏ដូចគ្នាដែរ គួរផ្អាកថតរូប ឬថតវីដេអូខ្លាឃ្មុំក្នុងព្រៃ ពីព្រោះខ្លាឃ្មុំមួយចំនួនធ្វើបាបមនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnCXe4R9z4wkKlr7kjO9bGR0S3Hrcm3N_chT1-WVBrhNSKNoj3g5tBLwchco0O0EYR7VIXmiZbX4f8hTv2zXC984v6h20Et84nL8yzk7TgRkYmi7Ppv1qPgzzAWhITLPs_YPw1M7VygBBY462e05heMLdwD4PpqL_Kiohoy0lMLzbgmiyqePDEXBSa5gIU/s2500/image_2025-07-01_13-31-40.png

តាមការផ្សព្វផ្សាយរបស់សារព័ត៌មានជប៉ុន គឺមានបុរសម្នាក់អាយុ៤៦ឆ្នាំ បានស្លាប់នៅក្នុងព្រៃក្បែរទីក្រុងអូមាឈិ ខេត្តណាកាណុ ពេលបុរសរូបនេះកំពុងបេះស្លឹកឫស្សី ។ នាថ្ងៃបន្ទាប់ ក៏មានសេចក្តីរាយការណ៍ថា កម្មករធ្វើការក្នុងព្រៃឫស្សី ចំនួន២នាក់ ត្រូវខ្លាឃ្មុំវាយប្រហារនៅខេត្តណាកាណុ ដូចគ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7wwQn9ZRnp7-ooPJNx1xQEpZJ1e7Wgeu4_DdLwFKB5hGuqOII0vVF1xWNCJqYFDOyhREh0WHqvOjCkKrLHsTiuQyD7i_qBN97g2yG2flECAvk_cYV5zKPmBb5VNYZ_VfXHclduSM9YofEA5KDmg_jUuQnKHMnJ2wKX64nwcAmuuSayFV8s6yqJGWt_UCn/s3456/image_2025-07-01_13-31-32.png
ក្រៅពីនេះ ខ្លាឃ្មុំព្រៃបានសម្រុកចូលកន្លែងរស់នៅរបស់មនុស្សខុសប្រក្រតី ដូចជា ៖ ចូលក្នុងអាកាសយានដ្ឋាន, ចូលសាលារៀន២កន្លែង នៅខេត្តអាអុម៉ូរិ ដែលធ្វើឱ្យសាលារៀនត្រូវលុបចោលកម្មវិធីការប្រកួតកីឡា ដោយសារមានអ្នកប្រទះឃើញខ្លាឃ្មុំព្រៃ ៤ក្បាល ។ សមត្ថកិច្ចបានដាស់តឿនពលរដ្ឋឱ្យបើកបរយានជំនិះដោយប្រុងប្រយ័ត្ន ផ្អាកចូលព្រៃ ឬធ្វើដំណើរក្បែរព្រៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5yJUI52xxngcStJCwueUSm_R8UqS8Nzh_yP2I58d_xKDbJ22PeENfOURT0fUq_GxV0qclKosyJL2KfYKLz7xUYmVouCElxX4BL2xVLAxMLVeAJ2h3wrUIitUF2hRBHdp52qxD00GYT0LbXVDTP1AC8uplN18NeasUAgphmi0OoE5Z5tA54f3PVr6-j-3q/s1200/image_2025-07-01_13-31-36.png

លោក ខេវីន ឆត អតីតសាស្ត្រាចារ្យផ្នែកវប្បធម៌នៅសាកលវិទ្យាល័យបច្ចេកវិទ្យាព័ត៌មានទីក្រុងតូក្យូ បានលើកឡើងពីមូលហេតុជាច្រើនដែលធ្វើឱ្យខ្លាឃ្មុំចូលមកក្បែរ និងវាយប្រហារមនុស្សជាញឹកញាប់ ដូចជា ៖ បម្រែបម្រួលអាកាសធាតុ និងសីតុណ្ហភាពកើនឡើងអាចធ្វើឱ្យខ្លាឃ្មុំចេញធ្វើសកម្មភាព និងសម្របខ្លួនសម្ងំនៅកន្លែងកក់ក្កៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcOlN952gU5aaoD1MEx4ZhXfNFV8kkMlLiiVt6qFvWiBGfI77gDPBsGWhnF31rBdFIXP6J6m6hqmJ25mssVdLBn4EYrRah7lMv_aJn4EN6mBcSQYqLw6RHIV1JvVGrWvKBXEBllntUBZ2YwumgBzoqjVWGpB9-oi_ZU0625XMvPwTbmLN_XsDyGZQZb_De/s2000/image_2025-07-01_13-31-37.png

មូលហេតុមួយទៀត ចំនួនអ្នកបរបាញ់សត្វនៅប្រទេសជប៉ុនកើនឡើងយ៉ាងឆាប់រហ័ស ពួកគេតែងតែទៅបរបាញ់សត្វក្នុងព្រៃធ្វើឱ្យចំនួនសត្វព្រៃគ្រប់ប្រភេទធ្លាក់ចុះ ដូចជា ៖ ក្តាន់ ជ្រូកព្រៃ ស្វា និងខ្លាឃ្មុំ ។ ក្រៅពីនេះ ការឈូសឆាយព្រៃធ្វើផ្លូវ និងសំណង់ ក៏ជាមូលហេតុសំខាន់ធ្វើឱ្យខ្លាឃ្មុំឃ្លានចំណីទាំងនេះត្រូវដើរស្វែងរកចំណីឆ្ងាយជាងមុន ពួកវាក៏ដើរមកកាន់ទីក្រុង ទីប្រជុំជន និងភូមិអ្នកស្រុក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicH96abuBqRepOLizOszQcmSaTCRl7KbBAIKf5mzf-IkKqHES_SgELWF20PI6OUuRw9nFMic1l8smWwb3fjddgfHdfN7XypHJ1Uxj5lLSXIWSVapxz3LNlef5oFKSRHDZxNfjFPmH5KNiD4LaLvDjRtN2BZB-OpzouyaBGGHxFT7sji-29cdrM-pOtrRbp/s1536/image_2025-07-01_13-31-38.png

ទោះជាមានការដាស់តឿនយ៉ាងតឹងរ៉ឹងពីរដ្ឋាភិបាកក៏ដោយ ប៉ុន្តែមានក្រុម Influencer ជាច្រើននាក់ពុំចាប់អារម្មណ៍ និងចូលព្រៃបង្កើតមាតិកាថតវីដេអូខ្លាឃ្មុំដើម្បីទាក់ទាញអ្នកទស្សនា ។ សមត្ថកិច្ចរាយការណ៍ថា បានឃើញក្រុម Influencer ថតវីដេអូក្នុងព្រៃ ហើយសមត្ថកិច្ចក៏ដាស់តឿនពីគ្រោះថ្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8OQ-oq4O8eTDBKG5x7W8MmGo4C5d0FuZnMRbl8-TeoxLFri9eQeCZPL-WIq9Kcn860iMQ6T6srWho4ezKnqdCfQy2VdAMNpPnjPSiIc5Nm7ac7wxMTsvo07tjJEsycrKjfJ94lPSW_lR_6M0gpcX-Wvj0B5mDcMiOAH4tighG7VRpes5A56ibVUMc8_nu/s1000/image_2025-07-01_13-31-39.png

បើតាមអ្នកជំនាញ គឺខ្លាឃ្មុំព្រៃមួយចំនួនស៊ីរុក្ខជាតិ និងពុំស៊ីមនុស្សជាអាហារទេ ប៉ុន្តែពូជខ្លាឃ្មុំខ្លះកាចសាហាវអាចធ្វើបាបមនុស្ស ។ ហេតុនេះ កុំប្រមាថ ឬមើលស្រាលខ្លាឃ្មុំខ្លាំងពេក ៕