Home Blog Page 401

ស្តេចប្រដាល់អាសុី Manny Pacquiao នឹងឡើងសង្វៀនជាថ្មីនៅចុងសប្តាហ៍នេះ ក្រោយខកខានជាង៤ឆ្នាំ

0

អ្នកប្រដាល់ហ្វីលីពីន Manny Pacquiao នឹងត្រឡប់ចូលសង្វៀនប្រដាល់ឡើងវិញ នៅថ្ងៃអាទិត្យទី ២០ ខែកក្កដា ឆ្នាំ២០២៥ ចុងសប្តាហ៍ដោយត្រូវតទល់នឹងកីឡាករ Mario Barrios។

ក្រោយខនខាន៤ឆ្នាំ ការវិលត្រឡប់មកវិញនេះ Pacquiao ត្រូវធ្វើការធ្ងន់ ដោយប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក WBC។

នៅក្នុងជំនួបនេះ គេរំពឹងថា Pacquiao នឹងរកចំណូលបានប្រមាណ១០ទៅ១៨លានដុល្លារ ស្របពេលដែលMario Barrios បានត្រឹមតែចន្លោះពី១ទៅ២.៥លានដុល្លារ។

Manny Pacquiao មានវ័យ៤៦ឆ្នាំ ធ្លាប់ប្រកួតឈ្នះ៦២ដង ចាញ់៨ដង ស្មើ២ នឹងផ្តួលគូរប្រកួតឱ្យបោះបង់ការប្រកួត៣៩ ខណៈកីឡាករ Mario Barrios ប្រកួតឈ្នះ២៩ ស្មើតែ២លើកប៉ុណ្ណោះ។

ការប្រកួតនេះ នឹងចាប់ផ្តើមនៅព្រឹកថ្ងៃអាទិត្យ ម៉ោងប្រមាណជា១១ព្រឹកនៅកម្ពុជា ដោយមានគូរអមជាច្រើនទៀត ដែលនឹងប្រកួតតាំងពីម៉ោង៨តទៅ៕

 

 

ថៃលើកឡើងថា មានតែយោធាទេដែលចង់ឈ្លោះ ចំពោះពលរដ្ឋធម្មតាទាំងសងខាងស្រឡាញ់ និងចង់បានស្ថានភាពដូចដើម

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មាន Thairath Plus រាយការណ៍ថា ពលរដ្ឋថៃរស់នៅព្រំដែននិយាយដូចៗគ្នាថា ពួកគេគ្មានជម្លោះជាមួយកម្ពុជាទេ ពីព្រោះត្រូវពឹងផ្អែកគ្នាទៅវិញទៅមក និងត្រូវប្រកបមុខរបរនៅព្រំដែន ។ ការលើកឡើងរបស់ពលរដ្ឋថៃនៅព្រំដែនស្របពេលមានជម្លោះរវាងកម្ពុជា និងថៃក្នុងបណ្តាញសង្គម ហើយពលរដ្ឋថៃដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺជាអ្នករស់នៅក្បែរព្រំដែនកម្ពុជា-ថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj98-Myr4aZpB150b0aNJgN2wSUhKRL6nlCn9E8cFwa8tqMrAsceyWu3csd-Zl_PIXk4iQI5BZC3eWYF_7KAn-EVhz6Qp8yB3z48bWKPphYBaqC-p2Zjr5y-GcR34CuV0kVQVVhlY3-dPhQgAVrEcOZKIbFcGgyTIJxGFf3uJouUGKP4Be-tLlIp9Qg-6Q2/s1280/photo_2025-07-16_16-59-24%20(2).jpg
ការបិទច្រកព្រំដែនអចិន្ត្រៃយ៍កម្ពុជា-ថៃ ចំនួន៦កន្លែង និងច្រកព្រំដែនបណ្តោះអាសន្ន ១០កន្លែង បានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋថៃជាច្រើន ដូចជា ៖ អាជីវករលក់ដូរ, ពលរដ្ឋថៃមានសាច់ញាតិនៅកម្ពុជា, គ្រួសារកម្ពុជា-ថៃដែលបានចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នា និងមានកូន ។ ពលរដ្ឋថៃទាំងនេះគិតថា សុវត្ថិភាព និងការធ្វើសង្គ្រាម គឺពុំគួរឱ្យខ្លាចដូចការស្លាប់ដោយសារពុំអាចប្រកបមុខរបរ ហើយព្រំដែនដែលមនុស្សភាគច្រើនកំពុងបារម្ភ គឺពុំសំខាន់ដូចទំនាក់ទំនងល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZv62r4Vp_dyb0w2nCZs1oGSFui7ElCS25v6nywzG3XJ8SYgg5w_2mWU4vWee16LzMcOz6UmF4bboNtteiM6OufVPyv1QtznZkPZk8r6l_AlYU_dCokau2jr1OBzSJrC4PLDWgJmp3GkbjkVuSLOF6-In-wdo1R4OgfMJMni3qr3C0-q65rP1nlWIjShcl/s1280/photo_2025-07-16_16-59-24%20(3).jpg

សារព័ត៌មាន Thairath Plus បានសាកសួរពីការរស់នៅរបស់ពលរដ្ឋថៃនៅស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ព្រំដែនកម្ពុជា-ថៃ រួមទាំងផលប៉ះពាល់ដោយសារជម្លោះរវាងប្រទេសទាំងពីរដែលពួកគេប្រឈមឃើញថា ពលរដ្ឋថៃនៅព្រំដែនគ្មានជម្លោះជាមួយកម្ពុជាទេ ពីព្រោះពលរដ្ឋប្រទេសទាំងពីរត្រូវប្រកបមុខរបរនៅព្រំដែន និងពឹងផ្អែកគ្នាទៅវិញទៅមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgusOF-KFMvkKBfvK3vRp9ZJjYJpOhIM74GHtexGkXiwqGTbiRtLlEW3zlG9x8SapowkdSCbM3CKspBUDFqfwV-U-U37EPXoDQUhIFk8hPX6auqjrFb_57XxVh89oLDeuRE80uExW1kokWY6XfK5jcCUi-wrDEh_o0uoovK0b7SVQONR7Nt_O7xJriZjYK_/s1280/photo_2025-07-16_16-59-24.jpg

បុរសប្រកបរបររត់ម៉ូតូកង់៣ អស់រយៈពេលជាង២០ឆ្នាំ ប្រាប់ថា លោកចេញពីផ្ទះតាំងពីម៉ោង៥ព្រឹក ហើយទើបតែមានភ្ញៀវជិអម៉ូតូកង់៣ តែម្នាក់គត់ ។ មុនពេលបិទព្រំដែន លោករកប្រាក់បានរហូតដល់៥០០បាតក្នុង១ថ្ងៃ ប៉ុន្តែពេលនេះ ប្រាក់ចំណូលធ្លាក់ចុះមកត្រឹម១០០បាត ។ ជម្លោះរវាងប្រទេសទាំងពីរធ្វើឱ្យអ្នកនៅព្រំដែនរងផលប៉ះពាល់ខ្លាំង រឿងសុវត្ថិភាព និងសង្គ្រាមពុំគួរឱ្យខ្លាចដូចការស្លាប់ដោយសារមិនអាចប្រកបរបរទេ ។ បើបិទព្រំដែនអារញ្ញប្រាថេតនឹងគ្មានអ្នកណាមក តើឱ្យខ្ញុំបានអ្វីចិញ្ចឹមជីវិត បើព្រំដែនបិទបែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2LVB0FJwAK2fGs32TzsvVYYTze02-B9cwAZhAvXK0uOMUg35ax4ysd_dOArEAF5awCF-nxoYJB5F_Myvr1TmPQmy5v1FU_2HeC8zx3VG_2p7bfbfelKfQBDAgMVvQufk436A7VuFeOtWIRdpVzHc4J_INenPfPRjLIxZhMs4rg9JpBRVl04yz-JS5K7YE/s1080/image_2025-07-18_13-25-48%20(2).png

មិនមែនមានតែអ្នកបើកម៉ូតូកង់៣ទេ ដែលរងផលប៉ះពាល់ដោយសារការបិទព្រំដែនកម្ពុជា-ថៃ គឺនៅមានអាជីវករ និងពលរដ្ឋថៃដែលមានសាច់ញាតិនៅកម្ពុជា ក៏រងផលប៉ះពាល់ដែរ ដែលរដ្ឋាភិបាលថៃពុំធ្លាប់ចុះមកពិនិត្យមើលឡើយ ។ ហេតុនេះ ពលរដ្ឋថៃសូមឱ្យរដ្ឋាភិបាលគិតពីពលរដ្ឋតូចតាចផង ពួកគេត្រូវប្រកបរបរចិញ្ចឹមគ្រួសារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEityOfQZTzgdNDW2hqbhiaPQ3r6ZbqDGo6Y5vbLG5ii0RZ2w79KWR7EHIZaymReoWMkwNM0GrjtnpYJCDz4YvsUwnk5_s-0gickLH0_eUSZBkPuoJePzp7i3-9FzhuKVqlppFFhjxQMS5gD4QOsUwUYSODUaRQxn-9nbqBRxjZts9kHhJPYTydq5bZJebwU/s1024/image_2025-07-18_13-25-48.png

ចំណែកម្ចាស់ហាងលក់ទូរស័ព្ទដៃនៅបរិវេណចេញ-ចូលច្រកព្រំដែនបានឃ្លងលឹក ប្រាប់ថា ប្រាក់ចំណូលស្មើសូន្យ តាំងពីថ្ងៃទី៧ ខែមិថុនា ។ មុនពេលបិទព្រំដែន ហាងរកចំណូលបានពី១ម៉ឺន ទៅ២ម៉ឺនបាតក្នុង១ថ្ងៃ ហើយហាងជួលទាំងបុគ្គលិកថៃ និងខ្មែរ ដោយសារមានអតិថិជនថៃផង ខ្មែរផង ។ ការលើកឡើងថា ខ្មែរទាំងអស់មិនល្អ គឺពុំត្រឹមត្រូវ ជម្លោះនេះជារឿងរបស់អ្នកមានអំណាច មិនមែនពលរដ្ឋខ្មែរ-ថៃឈ្លោះគ្នាទេ ។ ពលរដ្ឋខ្មែរគួរឱ្យស្រឡាញ់ ជួលឱ្យធ្វើការអ្វីធ្វើបានទាំងអស់ ពួកគេឧស្សាហ៍ធ្វើការចិញ្ចឹមគ្រួសារ ។ កុំយកការស្អប់ខ្ពើមក្នុងបណ្តាញសង្គមមកស្អប់ខ្ពើមក្នុងសង្គមពិត ពីព្រោះអ្នកលេងបណ្តាញសង្គមរីករាយនឹងបញ្ចេញមតិ ប៉ុន្តែធ្វើឱ្យអ្នកព្រំដែនជួបការលំបាក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0WEa4blXQZ15wT9Ee0lyQLI8dSlJD3hDCAjh4GBKi8Yw9isApj2zk8_xVumLsX_kGCGtUFhAwIzPPQpeyoovBFI1KKw0aO0gTbGbWsi9cEJ6yq4b-n0pS_1SHl8Z0-s9-EWhUFfpP5hhMyHsCAgjoAEZWCGmOHM7xR_kj67nDbPl4VimbBZK91YoMkQJj/s1199/image_2025-07-18_13-25-49.png

ចំណែកពលរដ្ឋថៃនៅព្រំដែនផ្សេងទៀតនិយាយថា មុននេះ យើងមានទំនាក់ទំនងល្អជាមួយកម្ពុជា ហើយការស្អប់ខ្ពើមក្នុងបណ្តាញសង្គមពុំផ្តល់ប្រយោជន៍អ្វីឡើយក្នុងរយៈពេលយូរ ។ ហេតុនេះ ត្រូវតែមានទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរ ហើយពួកគេចង់ឱ្យចែកដាច់ពីគ្នារវាងបញ្ហាព្រំដែនជាមួយវិស័យផ្សេងៗ ។ ចុងក្រោយ ពលរដ្ឋថៃនៅព្រំដែនចង់ឱ្យស្ថានការណ៍ត្រឡប់មកប្រក្រតីឡើងវិញដើម្បីប្រកបរបរចិញ្ចឹមជីវិត ៕

បែ.កធ្លាយគ្លីនិកមួយនៅវៀតណាម ជួលសុទ្ធតែគ្រូពេទ្យក្លែងក្លាយមកព្យាបាលអ្នកជំងឺ

0

ដាណាង ៖ ប៉ូលីសនៅទីក្រុង Da Nang ប្រទេសវៀតណាម បានរកឃើញសកម្មភាពក្លែងបន្លំនៅគ្លីនិកអន្តរជាតិ Da Nang ព្យាបាលជំងឺទូទៅ ជាកន្លែងទទួលបុគ្គលដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងគ្មានវិជ្ជាជីវៈ ដាក់ជាវេជ្ជបណ្ឌិត និងធ្វើរោគវិនិច្ឆ័យអ្នកជំងឺក្លែងក្លាយដើម្បីបោ.កយកប្រាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFPA5kcfiuNg4XMIuOxaHljW4nQ2VREtjoD_QHtJF9H4mYWHIfHuvxEUbRudLDVY87TMwdcjC4cHzCMT6vvSzHz50oPdQ93rXSqxDTae0IpsZe1vK1um5exLecMPap8hJgL_0_wFrP0UeFLqd5dFE04FbGE2l5hxapF4QqPK5WoCb5F02foazQhBUdlWOs/s1000/photo_2025-07-17_15-12-54.jpg

យោងតាមការសារព័ត៌មាន VN Express ចុះផ្សាយថ្ងៃទី17 ខែកក្កដា ឆ្នាំ2025 បានឲ្យដឹងថា កាលពីថ្ងៃអង្គារ ប៉ូលីស Da Nang បានបើកការស៊ើបអង្កេតបទល្មើសឧក្រិដ្ឋកម្មលើបុគ្គលចំនួន 7 នាក់ រួមមានអ្នកគ្រប់គ្រង និងបុគ្គលិកនៃគ្លីនិកនៅ ផ្លូវ Tran Phu 180, ក្នុងសង្កាត់ Hai Chau ពីបទ “ឆបោ.កអតិថិជនដែលជាអ្នកជំងឺ” ។ ជនសង្ស័យចំនួន៤នាក់ត្រូវបានចាប់ខ្លួន ខណៈ៣នាក់ទៀតកំពុងស្ថិតក្រោមការឃ្លាំមើលរបស់ប៉ូលីសនៅផ្ទះរបស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeGkgsHPvFLH7bJf2H0mnUIb9t7IhOTinXVSZ3mxfYOU_mF9q4F9vDk-_nsMEJIGJlwxjhzNuIz_uPZHwknM-MbuP9zzwgTle-aJt96ZAfoTGLylmLEbfUdiqRVZPa18ILSzmgGB4c2vOAZBMpU35D1bbF-BBPfeZV32C_WnVVryZnRc8OYfX23xj5VorF/s800/photo_2025-07-17_15-12-55%20(2).jpg
គ្លីនិកខាងលើនេះ បានផ្សព្វផ្សាយសេវាកម្មថាមានដូចជា ការព្យាបាលរោគស្ត្រី, បញ្ហាតម្រងនោម ជំងឺកាមរោគ និងការរំលូតកូន។ ក្រោយការស៊ើបរបស់ប៉ូលីសគេបានរកឃើញថា ស្ថាប័ននេះបានជួលវេជ្ជបណ្ឌិតក្លែងក្លាយជាច្រើននាក់ដោយសម្ងាត់ ដែលពួកគេទាំងនោះសុទ្ធតែគ្មានអាជ្ញាប័ណ្ណផ្នែកវេជ្ជសាស្ត្រ។ ប៉ូលីសបានក៏បានពិនិត្យឃើញថា វេជ្ជបណ្ឌិតក្លែងក្លាយទាំងនេះមួយចំនួន អ្នកខ្លះមិនបានរៀនចប់សូម្បីកម្រិតវិទ្យាល័យ ប៉ុន្តែត្រូវបានគេបង្វឹកឲ្យចេះធ្វើរោគវិនិច្ឆ័យ និងចេញវេជ្ជបញ្ជាព្យាបាលទៅកាន់អ្នកជំងឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmXfVK2fELP755g-gPABhfm5FOwTebJxeuj0gyMzlNVYxkuis-FkwzdS3ZGcEssZmtb3JJhcmSwYlTNgfcYgHP9l0N6Xh3yZyWr3jvyWafG8K5rGHJh8BpZa0NjZVQNaVnw6B7VtdKnToRZfVKQgnLlfnljvbWa6c-PFi-TIR3psU__xOxwej2ipY0RyP8/s1280/photo_2025-07-17_15-12-55.jpg

ដើម្បីទទួលបានអាជ្ញាប័ណ្ណ និងចៀសវាងការបែកធ្លាយដល់ក្រសួងសុខាភិបាល គ្លីនិកនេះបានជួលគ្រូពេទ្យពិតប្រាកដប៉ុន្មាននាក់ឲ្យមកប្រចាំការបណ្ដោះអាសន្ននៅខាងមុខ ខណៈដែលនៅខាងក្នុង គ្លីនិកនេះបានកសាងផ្លូវសម្ងាត់ទៅជាន់ក្រោមដីដើម្បីនាំអ្នកជំងឺឲ្យទៅព្យាបាលជាមួយគ្រូពេទ្យក្លែងក្លាយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF96aeeWZiQjTW54ZM2JeXTMMeAac3LZjTAlRFZPbQYaduTi9lUB2lZzad_Ciez-EEKpG5gDcYZQkZDEDCPiHZGbAEXKPt6XFZlzKV-BE6FVlM3jX_jOhapEXJlpbkr95CyRpEYuKhUd0Ml9EH9bNwwq4HhYcawtoQCY_kA3fvcbFYqxcWDIWxd5fXUQIB/s600/photo_2025-07-17_15-12-55%20(3).jpg

អ្នកស៊ើបអង្កេតបានរកឃើញថា គ្លីនីកខាងលើបានប្រឌិតលក្ខខណ្ឌវេជ្ជសាស្ត្រមួយចំនួនជាប្រចាំ និងបំប៉ោងតម្លៃព្យាបាល។ អ្នកជំងឺនឹងត្រូវបង់ថ្លៃដំបូងចាប់ពី 199,000 ដុងទៅ 1 លានដុង (8 ដល់ 40 ដុល្លារ) សម្រាប់រោគវិនិច្ឆ័យ ប៉ុន្តែក្រោយមកត្រូវប្រឈមនឹងការបង់ថ្លៃចន្លោះពី 10 លានទៅ 50 លានដុង (ប្រហែលជិត 400 ដល់ 2,000 ដុល្លារ) សម្រាប់ការសម្រាកព្យាបាលខ្នាតតូចមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNjeVa-gM1rhl9bJQlPZrzi7DX04KiklpOuCtCDwBwRLsRKZcmpmh_r_7P2CKZzXmdWX63obM_wapxS7apUWHixUYdDv4fYW4-igmK4yXsk4eayO0p2l1i_s_9opDxj8f4MwAb-WscAkVGsXAqPvtoxhbAOsDh_ycTrEpuoSHE5m6jfr-moAa9Fkq0ziuw/s1280/photo_2025-07-17_15-12-56.jpg

រហូតមកដល់ពេលនេះ អាជ្ញាធរបានកំណត់អត្តសញ្ញាណជនរងគ្រោះយ៉ាងតិច 17 នាក់ និងប៉ាន់ស្មានដឹងពីប្រាក់ចំណេញដោយខុសច្បាប់ជិត 376 លានដុង (14,800 ដុល្លារ)។ ប៉ូលីស Da Nang កំពុងជំរុញជនរងគ្រោះដទៃៗទៀតដែលចា.ញ់បោ.កគ្លីនិកអន្តរជាតិ Da Nang នេះ ចូលរួមរាយការណ៍ពីករណីរបស់ពួកគេទៅក្រុមការិយាល័យប៉ូលីសស៊ើបអង្កេតឧក្រិដ្ឋកម្មឲ្យបានទាំងអស់គ្នា៕

អង់គ្លេសប្រកាសមិនយកពន្ធពីកម្ពុជា លើផលិតផលសម្លៀកបំពាក់ និង ទំនិញមួយចំនួន

0

ប្រទេសអង់គ្លេសបានប្រកាសមិនយកពន្ធលើទំនិញនាំចូលដូចជាសម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក និងផលិតផលផ្សេងទៀតពីកម្ពុជា។ នេះបើតាមខ្លឹមសារក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាចេញផ្សាយថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។ ការប្រកាសមិនយកពន្ធនាំចូលទំនិញនេះ គឺជាវិធានការពាណិជ្ជកម្មថ្មី ដើម្បីបើកឱកាស និងជំរុញការធ្វើពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេស ជាមួយប្រទេសដៃគូកំពុងអភិវឌ្ឍន៍ទាំងអស់នៅក្នុងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT7ir_0Ps1d0Y6X3OriswkUP2A4QcoeCgVWLpHH3bahxF20PqahFHhyphenhyphenKjjJBxugyrrQqDqjDnUqZUgPiZ6vRYscglf2iVh88JY546CrASxYorfl4b54PkXhxptCIeFlHFlLDxAaBcFcixvaQEptqoziDRk2vJIYKaelDyo3kiJbGILG9BfI8ZO9NKcpy2I/s810/518107575_1212417424260717_7126915585885032628_n.jpg

សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាបញ្ជាក់ថា វិធានការថ្មីក្នុងការកំណត់មិនយកពន្ធបដិការនៅពេលនេះ នឹងធ្វើឲ្យកាន់តែងាយស្រួលសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការធ្វើពាណិជ្ជកម្ម គាំទ្រលទ្ធភាពការងារ និងបើកឱកាសសម្រាប់អាជីវកម្មរបស់ចក្រភពអង់គ្លេសចូលទៅកាន់ទីផ្សាសេដ្ឋកិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQvro1sGNpszIg1TtcuUc71Lz6Dqua_mAC9rnY1iv4Lr04uAo9MxOn7k7t63CW_VnTZ022mG_VpvkZ3Eh_ZU5UIrboqs1vb6NDXSlU35PdAlI47VbTrAeqBVWYCxY9GKJ4Jc3URD7ubDeCPF34tAEvSIzq2DNHyAWHVb6LMBS3gBa5-7PblTGB65l3FczJ/s1280/photo_2025-07-18_10-00-31.jpg

គួរជម្រាបថា វិធានការអនុគ្រោះពន្ធថ្មីរបស់ចក្រភពអង់គ្លេសនាពេលនេះ គឺជាប្រព័ន្ធអនុគ្រោះពន្ធមួយបន្ថែមទៀតលើគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ DCTS ដែលត្រូវបានផ្ដួចផ្ដើមឡើងនៅឆ្នាំ២០២៣ ក្រោយអង់គ្លេសផ្ដាច់ខ្លួនចេញពីសហភាពអឺរ៉ុប។ បច្ចុប្បន្នកម្ពុជាកំពុងទទួលបានភាពអនុគ្រោះផ្នែកពាណិជ្ជកម្មក្រោមគម្រោងនេះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfi17L9IBFCCIk6Yv45IZfE_sWgvhwQzeNIIk4R8FD5i7-Rg2S0_JcASQhOMyWz_YRg449d6KfvQk1Mp3c8IV40Rqo-qS2Qb1fxaqVHzUYsVSbxoYyc1MM4e9wjBuxt77o5zsNRJXSbSt8qfuQZIl2H8_APhIKldbnblNZ7kwYKUV286gjBK7yQ66V1voS/s1920/image_2025-07-18_13-18-36.png
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា បានស្រង់សម្ដីរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍអន្តរជាតិអង់គ្លេស លោកស្រី Jenny Chapman ថា «គោលការណ៍អនុគ្រោះពន្ធថ្មីនេះ នឹងធ្វើឲ្យកាន់តែងាយស្រួលសម្រាប់ប្រទេសកំពុងអភិវឌ្ឍដើម្បីធ្វើពាណិជ្ជកម្មកាន់តែជិតស្និតជាមួយអង់គ្លេស»។ លោកស្រីបន្ថែមទៀតថា ពិភពលោកកំពុងមានការផ្លាស់ប្ដូរ ហើយប្រទេសមួយចំនួននៅប៉ែកខាងត្បូងចង់បានទំនាក់ទំនងជាមួយអង់គ្លេសក្នុងនាមជាដៃគូពាណិជ្ជកម្ម និងវិនិយោគ មិនមែនជាម្ចាស់ជំនួយទៀតនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjReEbCX07ejRbwbbJnchBOnOyKHly3_jkKa1mUytFIhuQwKUThVsj_Ls7CzzF_dXrBo9-3ZAaN-I2O3ZBwLAQpePI-MJSbG7Vt233QFCdhWYWTtshMBbvgq2bb4mM_X5tEPeE37iAtCEyt5BzE-sbTfdnVu9RzF8nT-quGEEOgGhD6GqCsEpDIPpVtTIhB/s855/image_2025-07-18_13-19-09.png

ជាមួយគ្នានេះ បើទោះជាមាននិន្នាការនៃការអនុគ្រោះពន្ធពីចក្រភពអង់គ្លេសក្ដី ប៉ុន្តែសហរដ្ឋអាមេរិក នៅតែជាទីផ្សារនាំចេញដ៏ធំមួយរបស់កម្ពុជា។ ដូច្នេះអង់គ្លេសក៏គួរពិចារណាចរចា ឬបង្កើនក្របខណ្ឌបញ្ជាទិញរបស់ខ្លួនពីរោងចក្រនៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រីកទីផ្សារនាំចេញរបស់កម្ពុជាទៅកាន់ចក្រភពអង់គ្លេស ស្របពេលដែលពន្ធបដិការរបស់អាមេរិកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រាជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAUOMB7qY1JkvObiO_XqmIZrhzXn1hGAzr5he_jYAVEXAvk0mBuT9SWuhPl7zibk4iorWqbBzfU8X1SDAh2RZ6B1mBGZJiulX0eLdV1GsWhJbh_EoZONRFiuMHyosipr7uKSl4OBGs6_dYVkkAouPD4K4S8RN3R4V4E5G3H2kxP55IGQ2IAHwzF3fvlhCR/s970/photo_2025-07-18_10-00-30.jpg
គួរបញ្ជាក់ថា ចក្រភពអង់គ្លេសជាប្រទេសទីផ្សារនាំចេញលំដាប់ទី៧ របស់កម្ពុជា បន្ទាប់ពីអាមេរិក វៀតណាម ចិន ជប៉ុន កាណាដា ឥណ្ឌូណេស៊ី អាល្លឺម៉ង់ និងអេស្ប៉ាញ។ របាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជានិងអង់គ្លេសរយៈពេល៦ខែ នៃឆ្នាំ២០២៥ មានទំហំប្រមាណ ៥១៥ លានដុល្លារ កើនឡើង ១៣,២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែកការនាំចេញរបស់កម្ពុជាទៅចក្រភពអង់គ្លេសវិញ មានទំហំទឹកប្រាក់ជិត ៥០០ លានដុល្លារ កើនឡើង ១៤,៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

Bruno Mars បង្ហាញខ្លួនជាភ្ញៀវពិសេសលើឆាកតន្រ្តីជាថ្មីបន្ទាប់ពីខកខាន៨ឆ្នាំហើយព្រោះតែ Rosé

0

ថ្មីៗនេះការបង្ហាញខ្លួនរបស់ Bruno Mars នៅក្នុងការប្រគំតន្រ្តី «DEADLINE» របស់ BLACKPINK បានធ្វើឱ្យកីឡដ្ឋាន SoFi សហរដ្ឋអាម៉េរិកផ្ទុះឡើង។ តារាចម្រៀងប្រុសរូបនេះស្រាប់តែលេចមុខឡើងច្រៀងបទ «APT» ជាមួយ Rosé ។ អ្នកគាំទ្រជាច្រើនបាន ដឹងថានេះជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំដែល Bruno Mars បង្ហាញខ្លួនជាសិល្បករ ភ្ញៀវនៅឯការប្រគំតន្ត្រីមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigXDSGyustWyQRFuI5OhKTV-OEVZBoZ9hOx024EDkz9k31ZHx5RDhD0fh8RmIaLVAH5YqWdH0xFEJZxt_6_JzlLOkWSdn_Vtlym2lxsPRFTxDgNPDaoqFpmRZB7hbuUVzFJoUKC_YJSnkAj_o5UXQIwM7-cxCYh8i6u3s59s0QfzXAIAqq9DgKrERVeSBA/s1080/%F0%9F%92%93%20look%20at%20me%20and%20dis%20HUNK-O-RAMAA%20%F0%9F%92%93%20(1).jpg
Rosé និង Bruno Mars បានសម្តែងបទចម្រៀង «APT» ផ្ទាល់។ អ្នកទាំងពីរបាននាំ មកនូវបរិយាកាសដ៏រស់រវើក ថាមពលវិជ្ជមានហើយជាថ្មីម្តងទៀតបាននាំមកនូវការចាប់ អារម្មណ៍យ៉ាងខ្លាំង។ បន្ទាប់ពីកម្មវិធីរួច Bruno Mars ក៏មិនស្ទាក់ស្ទើរក្នុងការចែករំលែក រូបថតនៅពីក្រោយឆាកជាមួយ Rosé ហើយបានហៅ គ្នាជិតស្និទ្ធដោយការស្រលាញ់។ មុននោះអ្នកទាំងពីរក៏មិនស្ទាក់ស្ទើរក្នុងការឆ្លើយឆ្លងគ្នាយ៉ាងរីករាយលើការបង្ហោះសាររបស់គ្នាទៅវិញទៅមក ធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តព្រោះតែភាពស្និទ្ធស្នាលរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj90jm3OUGhbXFzJvE1LOPX8LUJVFDDvil102zNduKikjv1aixZ1r4vHNQcMXl1-cEq_EkuQvFChljH1UN_Qv-u3tdm8YMs6_Z0JWCxGecOx_aPdEcXgbRqbpXeRx9jJ_RjGphZkfJijKTbcC-DK83NR6qj0C2TniiYWbfPjZsLUdJC1C0A20AuqiQYlxqc/s1080/%F0%9F%92%93%20look%20at%20me%20and%20dis%20HUNK-O-RAMAA%20%F0%9F%92%93%20(4).jpg

Bruno Mars ក៏បានបង្ហាញពីក្តីស្រលាញ់របស់លោកចំពោះ Rosé នៅពេលដែលលោក បានមកប្រទេសកូរ៉េដើម្បីចូលរួមកម្មវិធី MAMA Awards ឆ្នាំ ២០២៤។ Rosé ក៏ជាតារាចម្រៀងដំបូងគេដែលនាំម្ចាស់ជ័យលាភី Grammy ១៦សម័យកាលមកកាន់កម្មវិធីប្រគល់រង្វាន់ក្នុងប្រទេសកូរ៉េ។ មិនត្រឹមតែប៉ុណ្ណោះ រាល់ពេលដែលលោកបង្ហាញខ្លួន តារាចម្រៀងប្រុសរូបនេះបានជ្រើសរើសសម្លៀកបំពាក់ស្រដៀងគ្នាទៅនឹងសមាជិកក្រុម Blackpink រូបនេះ។ សម្រាប់ Rosé នាងតែងតែសាទរក្នុងការប្រាស្រ័យទាក់ទងគ្នា ហើយ Bruno Mars ក៏ជាតារាប្រុសម្នាក់ក្នុងចំណោមសិល្បករប្រុសមួយចំនួនតូចដែល Rosé បានចែករំលែករូបថតជាច្រើនដងនៅលើទំព័រផ្ទាល់ខ្លួនរបស់នាង។ ចំពោះ Bruno Mars វិញ Rosé ក៏ជាមនុស្សម្នាក់ដែលបានផ្តួចផ្តើមគំនិតថើបលោកនៅក្នុង MV «APT»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8TxRBykWKT8agHdPNVUer21p_VdedtlCtjR8jFLxOIYGK-JN3XG1BJunm20YH3-FbXvdI1BJwmuKgWA1MsyD7lJbv6lK2Lz-UBo1W-cpwZYDTkr81Hc3O1vmXdoMwYGrEjGnwcmKuT1BpKz5g6o5NlgSC02zjQ50sOwHxqw6wUniyogZBNQpBCN_MFqCE/s736/image_2025-07-17_11-15-46%20(2).png

នៅក្នុងបទសម្ភាសន៍ Rosé បានពេញដោយការសរសើរចំពោះ Bruno Mars ដោយហៅការធ្វើការជាមួយតារាចម្រៀងរូបនេះថាជា «បទពិសោធន៍ដ៏អស្ចារ្យ»។ Rosé បាននិយាយថា «ខ្ញុំជាអ្នកគាំទ្ររបស់គាត់ខ្លាំងណាស់។ វាពិតជាអស្ចារ្យណាស់ដែលបានឮគាត់ច្រៀង និងណែនាំខ្ញុំ។ ខ្ញុំគ្រាន់តែព្យាយាមឱ្យអស់ពីសមត្ថភាព ច្រៀងបទដែលល្អបំផុតដែលខ្ញុំអាចធ្វើបាន។ គាត់បន្ថែមពណ៌របស់គាត់ជាច្រើនទៅនឹងអ្វីដែលយើងនាំយកមក»៕

ចាន់ កែវនិមល និងតារាប្រុសពីររូបពោលយ៉ាងភ្ញាក់ផ្អើលទៅកាន់ សុភ័ក្រ្ត កុសុម៉ា

0

កម្រនឹងនិយាយអ្វីច្រើននៅលើបណ្តាញសង្គមក្រៅពីការងារនិងបង្ហាញក្តីសុខក្នុងរង្វង់គ្រួសារពិធីការិនី ចាន់ កែវនិមល ស្រាប់តែបានសរសើរទៅកាន់ សុភ័ក្រ្ត កុសុម៉ា ជាមនុស្សមានបេះដូងកម្រស្មោះត្រង់។ ងាកទៅកាន់ពិធីករ ដេវិដ វិញថា កុសុម៉ា ជាអ្នកដែលធ្វើឱ្យបានឈានដល់ ចំណុចសព្វថ្ងៃនេះ ខណៈ រ៉េននី ដារ៉ា វិញថាពិធីការិនីរូបនេះគឺជាបុគ្គលគំរូរបស់លោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdXLlne1kXnzxxGlBV-OwOPlct3tW_N_lTtms5zSlBeKcoyd5OC-UW7c0pjkaveL0nDCJTQI0SdnBHEeini7ZmTYTcxMlbcwNNcSDFk7VEa71oTDQwXn9IwF060ypndgCTXftkwZUSt87w4YcCUSMgceYUpQpnS-dttBwFvig_otSbRjOfp4ClAc8k1S-_/s2048/image_2025-07-17_14-06-10.png
អ្នកនាង ចាន់ កែវនិមល បានសរសេរនៅលើបណ្តាញសង្គមថា កុសុម៉ា ជាមនុស្សស្រី ម្នាក់នេះមានបេះដូងដ៏កម្រមួយ ស្មោះត្រង់ គោរព ផ្តល់តម្លៃ ដល់អ្នកគ្រប់ គ្នាជុំវិញខ្លួន ជាមនុស្សដែលកត់ចំណាំតែរឿងល្អៗឬក៏អាចនិយាយបានថាជាមនុស្សដែលវិជ្ជមានជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfsx4F_v5_Nbardh0xc1aOB-Oa1N12bn1r8McKdtySpGcEIJ6DOfZojtO-bE8DPb9Ihfb8xT7F46_mnrFBI1bMpmDjLYZOBFB0K1nvkJ4Ry0fcJuvIvdjsMk_l8Sqz5AfKLrKXi-ycuWGkAuQfBGNhIuI3pI-n7bYGWQWCXLJ99HZnVaGki13Gs1ohQ1Ln/s2048/image_2025-07-17_14-06-13.png

ងាកមកកាន់ពិធីករ ដេវិដ វិញបានបង្ហាញថា សុភ័ក្រ្ត កុសុម៉ា ជាមនុស្សស្រីដែលមាន គុណបំផុតសម្រាប់ឆាកជីវិតលោក ជាមនុស្សស្រីពូកែ ហើយលោកនិយាយថាលោក មានថ្ងៃនេះក៏ដោយសារតែ កុសុម៉ា ហើយលោកដឹងគុណពិធីការិនីរូបនេះមួយជីវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMPPM3WQ-CVxIE-WW2Vi9S7RYBoZmzoT9OHGqJ8W0c0rpJ7EA927ftjJllma_-lWhvJSg4fD6teaf92Ave56_9yddxYEPdVjm2xDnjAw2qZNTIs_STut5TjH_4V0gQ6SiSaF-ycEA_xM4KhaAPpLRRjMbqENwuTcbIFbXcpUcBfoSU6I8jSoEY7NEpkX4g/s2048/image_2025-07-17_14-06-01.png

ចំណែកឯតារាប្រុស រ៉េននី ដារ៉ា វិញបានបញ្ជាក់ថាបីយប់ហើយលោកគេងយំដោយសារតែផតខាស់របស់ កុសុម៉ា ឱ្យតែអូសឃើញលោកយំរហូតព្រោះមានអារម្មណ៍ថាដូចជីវិតលោកណាស់។
រ៉េននី ដារ៉ា បានបន្តទៀតថា កុសុម៉ា ជាមនុស្សម្នាក់ នៅក្នុងសិល្បៈដែលពិតជាគំរូលោក តាំងពីដំបូងមកម្ល៉េះ។ ការតស៊ូពីភាពក្រីក្រនិង បាតដៃទទេ គឺគាត់ហ្នឹងហើយ។ ការធ្វើឱ្យជីវិតកាន់តែប្រសើរឡើង ការស្គាល់គុណឪពុកម្ដាយធ្វើឱ្យខ្លួនឯងឡើង ដោយខ្លួនឯង ធ្វើឱ្យខ្លួនឯងស្គាល់ពីតម្លៃនិងចេះឱ្យតម្លៃមនុស្សជុំវិញខ្លួនលោកស្រឡាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4Q0shNBMHPsWgA6ZyvDSbhk2gNrh5DVs_JZpeNsoVi5ioHj8LqSTiXNsz4pdDchJBxm_MX8IlVe8xmhySt1cHbKRsgjZTdirakKm17vcoCv0RBvRMLrToV6yBztuV6o-wjIWK8UDHH_4j-zgH1d6XflK3iPjJDbOHKy3Q8UiCzeXXMNZ5fmZXA0RWzKpA/s2048/image_2025-07-17_14-06-04.png

គួរបញ្ជាក់ផងដែរថា ថ្មីៗកន្លងមកនេះតារាចម្រៀងនិងជាពិធីការិនី សុភ័ក្រ្ត កុសុម៉ា បានចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីផតខាសរបស់កញ្ញា សេង ហ្គេកលី ដោយបានចែករំលែកបទពិសោធន៍ជាច្រើនក្នុងជីវិតរបស់នាង៕

 

 

Squid Game រដូវកាលទី២ មិនទទួលបានការតែងតាំងសម្រាប់ពានរង្វាន់ Emmy

0

រដូវកាលទី ២ នៃ Squid Game របស់ Netflix មិនត្រូវបានតែងតាំងនៅក្នុងពានរង្វាន់ Emmy Awards ឆ្នាំនេះទេ ។ នេះជាពានរង្វាន់ទូរទស្សន៍ដ៏មានកិត្យានុភាពបំផុតនៅក្នុង សហរដ្ឋអាម៉េរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM4r27rifTwTWAijm7I6-PtuCLWAhy6SA_0U9wpdnBxQGjMKj_mT43ZWy2UG12nB4fnU5FiFPRjILctjgMjSFxmSACyy0_Sm_T3K2-Y-hf3JpGqgrhap4K3Xot1p7BYrPqVhYILJzyVq_6MVJA5jW63GHJ6YiN3uz-mj5f8v1Xd0LpHzFPt6nGkAGiPspR/s720/image_2025-07-17_15-53-11.png
នៅថ្ងៃទី ១៥ខែកក្កដា Academy បានប្រកាសពីការតែងតាំងសម្រាប់ពានរង្វាន់ Emmy Awards លើកទី ៧៧ ហើយ Squid Game បានអវត្តមានពីប្រភេទសំខាន់ៗដូចជា «រឿងភាគល្អបំផុត»។ យោងតាមទស្សនាវដ្ដី Forbes បានឱ្យដឹងថា Squid Game ត្រូវបានគេរំពឹងថានឹងទទួលបានការតែងតាំងក្នុងប្រភេទជាច្រើនប៉ុន្តែត្រូវបានទុកចោលទាំងស្រុង។” ទោះជាយ៉ាងណាក៏ដោយ ទស្សនាវដ្តីក៏បានបន្ថែមថា រដូវកាលទី ២ នៅតែទទួលបានពិន្ទុ ៨៣% លើ Rotten Tomatoes។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5bONwpDMKo8E4MSZSYJkzZeul9gfKo5UNNWB9S9T-5WCvtBY5jzFnOQNgC9IZSVh_7yQoi9Uvy-svZEEvM04JvU4erKOJscJ8TKliU35WkDIlveqbC1XZWvnro3D7LS6sFcXzierijNIMgWSbVMW1yxvP39ng7P0p1x0QvX6n9ddKLuVP4q05Fa-LmZgN/s1320/image_2025-07-17_15-53-03.png

ក្នុងឆ្នាំ ២០២២ Squid Game រដូវកាលទី១ បានបង្កើតកំណត់ត្រាមួយដោយ ទទួល បានការតែងតាំងចំនួន ១៤ នៅក្នុងកម្មវិធី Emmy Awards ។ នេះគឺជាការតែងតាំងច្រើន បំផុតមិន ធ្លាប់មានសម្រាប់រឿងភាគដែលមិនមែនជាភាសាអង់គ្លេសនៅឯកម្មវិធី Emmy Awards ។ នៅក្នុងពិធីប្រគល់ពានរង្វាន់ក្នុងឆ្នាំនោះ Squid Game បានឈ្នះពានរង្វាន់ចំនួន ៦ រួមមាន «អ្នកដឹកនាំឆ្នើម» លោក Hwang Dong Hyuk , «តារាសម្ដែងឆ្នើម» លោក Lee Jung Jae និងពានរង្វាន់ផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTkWirSrRBnNMxlvieT4Ll8UEyucyRqvgDVdaaS3OY7QdCakcTx3FKktJH4fHw4_YQStz14AZewb10iCdJTG1hiqBstCVT1rAEIUiEeFPIOiNa2ndlelwd1eF0tn9IeG3y-FmnrGIqErBoTPHk5SxY6Avs-oj28ROYUfgyrUyUhDAx2FH-H6HUgI0T0-wA/s1320/image_2025-07-17_15-53-06.png
អ្នកវិភាគខ្លះយល់ថា មូលហេតុដែលរដូវកាលទី២ មិនជាប់ឈ្មោះក្នុងឆ្នាំនេះ គឺព្រោះសាច់រឿងខ្វះការបញ្ចប់។ រដូវកាលទី ២ និងទី ៣ នៃ Squid Game គឺជារឿងបន្តមួយ ប៉ុន្តែត្រូវបានចេញផ្សាយជារដូវកាលពីរដាច់ដោយឡែកពីគ្នា ដែលអាចធ្វើឱ្យអ្នក ទស្សនាមានអារម្មណ៍ថាមិនពេញលេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB_eatjSn6K07c-uVrFe3DPTLbNr6E1TFV4lSB3IEYoNdpt7Fpiid_i8sd6WKgLsCMQDffMm2BSmThFWzWB2nQlHY8Y39Kb4dmSRpV-GVRpGvH0xHP4Gc7k6Vc1CUwaw-cFGtFBKuvCQE38SevQxpmkXboX9cekzU_qTgZiTkhmmHdEyBKEFVzn8wc3AxV/s1320/image_2025-07-17_15-53-07.png

ទោះជាយ៉ាងណាក៏ដោយ រដូវកាលទី ៣ ដែលចាក់ផ្សាយក្នុងខែមិថុនា ឆ្នាំ ២០២៥ នៅតែមានសិទ្ធិសម្រាប់ Emmys នៅឆ្នាំក្រោយ។ រយៈពេលនៃការទទួលបានសិទ្ធិនៅឆ្នាំនេះអនុវត្តចំពោះតែការបង្ហាញដែលចាក់ផ្សាយនៅចន្លោះថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៥ ប៉ុណ្ណោះ។ Squid Game រដូវកាលទី ២ បានដាក់បញ្ចាំងជាលើកដំបូងនៅក្នុងខែធ្នូ ឆ្នាំ ២០២៤។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8Tuj6LzMSBkKDWm0s9u5b1ccKRYp5dX_2HAJ0TkhE3mOH-1Eoi6zmu-i00R1hzFoAmk8RAU_q7DStD2BWOSoQs5fdb9XcScwz-p1pGJe-Mrw2tbUYOhnDNjDti1UYHjPYwaxEfcaM4Rcubdz4Q40p-Q62yAdCb4SrcOgVbC0y7wBtPDaJvW9GE3AykIjF/s1320/image_2025-07-17_15-53-10.png
Squid Game រដូវកាលទី២ បន្តដោយតួឯកប្រុស Gi-hun សម្តែងដោយ Lee Jung Jae សម្រេចចិត្តមិនចាកចេញពីប្រទេសកូរ៉េ ប៉ុន្តែត្រឡប់មកបង្ហាញអង្គភាពនៅពីក្រោយហ្គេម ដ៏សាហាវនេះ។ សាច់រឿងបានពង្រីកជាមួយនឹងតួអង្គថ្មីៗជាច្រើន ដោយបង្ហាញបន្ថែម អំពីរបៀបដែលហ្គេមដំណើរការនិងអ្នករៀបចំនៅពីក្រោយឆាក៕

យីហោសម្លៀកបំពាក់ និងស្បែកជើងល្បីៗ នឹងបង្ហាញជូនសាធារណជននៅណាហ្គាវើលដ៍

0

ភ្នំពេញ៖ នៅក្នុងកម្មវិធី “លាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ និងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ណាហ្គាវើលដ៍មានសេចក្តីរីករាយបង្ហាញដល់សាធារណជននូវស្ថាបនិក និងអ្នកច្នៃម៉ូដយីហោសម្លៀកបំពាក់ និងស្បែកជើងល្បីៗនៅពីក្រោយព្រឹត្តិការណ៍នេះ។ បន្ទាប់ពីទទួលបានជោគជ័យនៃការរៀបចំកម្មវិធីនេះលើកដំបូងកាលពីឆ្នាំមុន ព្រឹត្តិការណ៍នៅឆ្នាំនេះមានការចូលរួមពីយីហោកំពូលៗរបស់ប្រទេសិង្ហបុរីជាច្រើនរួមបញ្ចូលទាំងយីហោសម្លៀកបំពាក់ និងស្បែកជើងដែលច្នៃដោយដៃផងដែរ។

យីហោមួយក្នុងចំណោមយីហោជាច្រើនដែលចូលរួមនៅក្នុងកម្មវិធី “លាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” គឺ A Gentleman’s Tale ដែលជាក្រុមហ៊ុនត្រួសត្រាយផ្លូវឈានមុខគេដែលផ្តល់សេវាកម្មកាត់ដេរ និងស្គែនវាស់ដងខ្លួនដោយបច្ចេកវិទ្យាស៊្រីឌី (3D) ចល័តក្នុងឆ្នាំ២០១៧។ ត្រូវបានស្គាល់ចំពោះស្នាដៃច្នៃសម្លៀកបំពាក់បុរសនាសម័យបច្ចុប្បន្ន យីហោនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដោយស្ថាបនិក Kenneth Chia និង Lyn Chan ដែលផ្តល់សេវាកម្មកាត់ដេរដល់គេហដ្ឋាន និងការិយាល័យរបស់អតិថិជន។ សហស្ថាបនិក Kenneth Chia ហៅគំនិតនេះថាជា “ទូសម្លៀកបំពាក់ពិសេស”។

នៅក្នុងកម្មវិធី “លាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” សាធារណជននឹងមានឱកាសជួបជាមួយក្រុមការងារស្ថាបនិករបស់ A Gentleman’s Tale អ្នកសារព័ត៌មាន និងក្រុមអ្នកធ្វើមាតិកាល្បីៗដូចជា Le Petit Journal, The Monopolitan, MediaCorp និង Yahoo Finance ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy9JQRCuGFB95x7i2JB6FHGxRgUVaO6ik-fcjXRS-FNHWMp0TbZF_f5wBMzVN637se8gRPAFiRKLysr1wmM77CwsUkbVPqAoGtEigUXfw609Qc1sgYxNSSQ4L8FDAWf9umJtxFzby52zn6DrcdMx-36rrOWV0OdsLSkyGIW9g2pk1M1QWgZ0uPYrsixyTS/s2000/a.jpg

A Gentleman’s Tale ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ គឺជាហាងឈានមុខគេរបស់ប្រទេសសិង្ហបុរីដែលផ្តល់សេវាកម្មកាត់ដេរ និងស្គែនវាស់ដងខ្លួនដោយបច្ចេកវិទ្យាស៊្រីឌី(3D)ចល័តដល់គេហដ្ឋាន និងការិយាល័យដែលច្នៃម៉ូដសម្លៀកបំពាក់ដ៏ទាក់ទាញសម្រាប់សុភាពបុរស។

Kenneth Chia បានឱ្យដឹងថា “យើងមានក្តីរំភើបដែលបានយកគំនិតកាត់ដេរនេះមកកាន់រាជធានីភ្នំពេញ។ ការកាត់ដេរ គឺមិនត្រឹមតែតម្រូវតាមការចង់បានរបស់អតិថិជននោះទេប៉ុន្តែសម្លៀកបំពាក់នីមួយៗ​មានបង្កប់នូវរឿងរ៉ាវ និងចរិតលក្ខណៈអ្វីមួយ។ ព្រឹត្តិការណ៍នេះអនុញ្ញាតឱ្យពួកយើងចែករំលែកពីទស្សនៈ និងការច្នៃប្រតិដ្ឋតាមរយៈការពន្យល់ដោយផ្ទាល់ដល់អ្នកចូលរួម”។

នេះគឺជាការបង្ហាញខ្លួនលើកទីពីរនៃយីហោនេះក្នុងប្រទេសកម្ពុជាដែលបានផ្តល់សេវាកម្មដ៏ជោគជ័យរបស់ពួកគេកាលពីឆ្នាំ២០២៤ ។ ការបង្ហាញខ្លួនលើកនេះនឹងផ្តល់ការពន្យល់ណែនាំដល់សាធារណជនកាន់តែច្រើនអំពីម៉ូដដែលស័ក្តិសមសម្រាប់សុភាពបុរសគ្រប់រូប។

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ក្រុមហ៊ុនផលិតស្បែកជើងរបស់ប្រទេសសិង្ហបុរី CNES Shoemaker គឺជាក្រុមហ៊ុនផលិតស្បែកជើងដែលមានលាយម៉ូដបែបប្រពៃណីជាមួយម៉ូដបែបសម័យទំនើប។ រាប់ចាប់ពីការផលិតស្បែកជើងគុណភាពខ្ពស់ដោយដៃរហូតដល់គ្រឿងលម្អបន្ថែមដែលធ្វើពីស្បែក ភ្ញៀវអាចកម្ម៉ង់ម៉ូដគ្រប់បែបយ៉ាងដែលពួកគេស្រមៃចង់បាន។ ក្រុមហ៊ុន CNES Shoemaker មានការទទួលជាលក្ខណៈអន្តរជាតិដែលមានការផ្តោតទៅលើគុណភាពដែលបានទាក់ទាញអតិថិជនមកពីទ្វីបអាស៊ី និងប្រទេសជាច្រើនទៀត។

នៅក្នុងកម្មវិធី “លាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” នៅណាហ្គាវើលដ៍ CNES Shoemaker នឹងបង្ហាញពីសិល្បៈនៃការច្នៃស្បែកជើង តាំងបង្ហាញស្បែកជើងដែលអនុញ្ញាតឱ្យអ្នកចូលរួមអាចជួបផ្ទាល់ជាមួយអ្នកច្នៃម៉ូដស្បែកជើង និងឈ្វេងយល់ពីបច្ចេកទេសដែលត្រូវបានអភិវឌ្ឍក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងទៅនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwDQhzHIZl3XMCJFQDW5Na2Muks_dcr4Ei7-koAEPaI3MG-O2StHVLuLnoiaCon__hTHSa8C3GFii13aixDddoPHcSRStCLr62O0nphBkgXE3RHCkWxzv9No9NwZ4ZtkDparRqXwaq1_GYzeuB_5bfqWzE7x62Xfq6MZEefoA5W0bZqRLMdW-gNoI1hWVp/s2000/b.jpg

CNES Shoemaker នឹងបង្ហាញពីសិល្បៈនៃការច្នៃស្បែកជើង និងតាំងបង្ហាញស្បែកជើងដែលអនុញ្ញាតឱ្យអ្នកចូលរួមអាចជួបផ្ទាល់ជាមួយអ្នកច្នៃម៉ូដស្បែកជើង និងឈ្វេងយល់ពីបច្ចេកទេសដែលត្រូវបានអភិវឌ្ឍក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងទៅនេះ។

ស្ថាបនិក Le Huy Tian បានឱ្យដឹងថា “ចេញពីបេះដូងនៃទីក្រុងសាយហ្គន ផលិតបែបប្រពៃណី ទទួលស្គាល់ជុំវិញសកលលោក យើងនឹងផ្តល់ការពន្យល់ណែនាំដល់អ្នកចូលរួមទាំងអស់ក្នុងពេលឆាប់ៗនេះ”។
អ្នកចូលរួមអាចដើរមើល និងទិញផលិតផលពិសេសទាំងនេះ ទទួលបានដំបូន្មាននៃរបៀបស្លៀកពាក់ និងឈ្វេងយល់ពីការវិវត្តន៍នៃម៉ូដ និងគោលបំណងនៃម៉ូដនីមួយៗ។

ស្របពេលជាមួយការអភិវឌ្ឍរបស់ណាហ្គាវើលដ៍ដើម្បីក្លាយជាគោលដៅកំពូលនៃរបៀបរស់នៅក្នុងប្រទេសកម្ពុជា កម្មវិធី “លាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” ផ្តល់ជូនលើសពីបទពិសោធន៍នៃការទិញផលិតផល ពោលគឺវាជាវេទិកាសម្រាប់សាធារណជនអាចសន្ទនា ផ្លាស់ប្តូរវប្បធម៌ និងឈ្វេងយល់ពីរបៀបស្លៀកពាក់ ជាដើម។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ និងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នៅណាហ្គាវើលដ៍ទី២ ជាន់ទី២២ ។ សាធារណជនអាចចូលរួមដោយឥតគិតថ្លៃពីម៉ោង ១១ ព្រឹកដល់ ៩ យប់។ សម្រាប់អ្នកដែលចង់ចូលរួមថ្នាក់បង្រៀន (masterclass) និងសិក្ខាសាលា (workshop) គឺតម្រូវឱ្យបង់ប្រាក់។ សម្រាប់បច្ចុប្បន្នភាព និងការចុះឈ្មោះ សូមចូលទៅកាន់ www.nagaworld.com/eu-register ឬតាមដានបណ្តាញសង្គមផ្លូវការរបស់ណាហ្គាវើលដ៍។

ជប៉ុនបារម្ភពីការបង្កើនសកម្មភាពកងទ័ពចិនប៉ះពាល់សន្តិសុខជប៉ុន និងតំបន់យ៉ាងធ្ងន់ធ្ងរ

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ក្រសួងការពារជាតិជប៉ុនបានចេញលិខិតប្រកាសជាថ្មីពីការបង្កើនសកម្មភាពខ្លាំងក្លារបស់កងទ័ពចិនធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជប៉ុនយ៉ាងធ្ងន់ធ្ងរ ខណៈយន្តហោះកងទ័ពចិនធ្លាប់រំលោ.ភដែនអាកាសជប៉ុន ។ លិខិតប្រកាសនេះបានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ដោយបញ្ជាក់ថា ចិនបានបង្កើនសកម្មភាពកងទ័ពនៅទូទាំងតំបន់ និងក្បែរទឹកដីជប៉ុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMvTKtfJeJdQhU0w9HhuUpI2R4cn6KcA1BmmiY-_IIzxbT5R9t_WpQKo5cj88q_ca_WIdJWyB9O8Xwg9wkIjdDQS1S6atKmFfvk0w18juww3jK87uSCPrOkPTdFw5Nq0o-X16u3xefKfbh3FjjHk5LC50uqiKn3GH8vbPuCN0FS-GyiofrYtN4T4L3wxkW/s1024/image_2025-07-18_09-49-37.png
យន្តហោះកងទ័ពចិន១គ្រឿងបានហោះចូលដែនអាកាសជប៉ុន កាលពីខែសីហា ឆ្នាំ២០២៤ ។ បន្ទាប់មក នៅខែកញ្ញា ឆ្នាំ២០២៤ នាវាផ្ទុកយន្តហោះ និងនាវាចម្បាំងចិន ២គ្រឿងទៀតបានបើកឆ្លងកាត់កោះចំនួន២របស់ជប៉ុន ដែលស្ថិតនៅក្បែរតៃវ៉ាន់ ។ កងទ័ពរំដោះប្រជាជនចិនបានធ្វើសកម្មភាពប៉ះពាល់ដល់សន្តិសុខជប៉ុនយ៉ាងខ្លាំង ហើយទង្វើរបស់ចិនគួរឱ្យបារម្ភណាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1Y6rXy86NoOB8LDmq3ueQdDD8-PGOP9HzeUZGqo-p3V61KyUXPe-O26QCyLOqhJ3v3jHqhd526jOHLR40cxqUMx9wR4z__BrakY_p1OAp6zHVFAX4ILJqAO9gBIwLGf3i3pyZ0yFX4YgjaRTxn_8QuwLcxn2Q2Q8_Z5MllJcDV-0rw6JbgV9ZMG3A8cjK/s1100/image_2025-07-18_09-49-35.png

មហិច្ឆតាកងទ័ពចិន គឺជាបញ្ហាប្រឈមយុទ្ធសាស្ត្រដ៏ធំបំផុត និងពុំធ្លាប់កើតឡើងពីមុន ដែលនឹងប៉ះពាល់សន្តិសុខជប៉ុន និងពិភពលោក ។ កាលពីសប្តាហ៍ទី២ ខែកក្កដានេះ អាជ្ញាធរទីក្រុងតូក្យូបញ្ជាក់ថា មានយន្តហោះចម្បាំងចិន១គ្រឿងបានហោះក្បែរយន្តហោះស៊ើបការណ៍ជប៉ុន ដែលឆ្ងាយពីគ្នាត្រឹមតែ៣០ម៉ែត្រនៅសមុទ្រចិនខាងកើត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAGZUp31P1Z2xpBwEhRKeLO6AojSp1BFogLajNNTy384jT-RyuDb6s_UWK1YRx9mHoyi5hoNhrpNr7dfGk1no-TGd21w0CTf22bg_JrmmYW0NyUDrT-gFR2LSsD2LmOBYzNgaQzeWXYewZyXY2Mtufdd67AQnuU0tUTWy2mBl0e4j6txrwLVXJcTJtA0qV/s860/image_2025-07-18_09-49-36%20(3).png

កាលពីឆ្នាំ២០២៤ នាវាចិនបានធ្វើដំណើរក្បែរកោះ Senkaku ឬចិនហៅថា កោះ Diaoyu រហូតដល់៣៥៥លើក ។ នៅឆ្នាំដដែល ជប៉ុនបានពិនិត្យឃើញនាវាផ្ទុកយន្តហោះចិន ចំនួន២គ្រឿងបានបើកឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកជាលើកដំបូង និងបើកចូលតំបន់សេដ្ឋកិច្ច EEZ ប៉ុន្តែរដ្ឋាភិបាលចិនអះអាងថា វាគ្រាន់តែជាការហ្វឹកហាត់ធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEYiEj4hKER_qc6Q-akStsExtSDun5HbRP-mgiRvFAwzNBrujCbLaURgoKm2bhtWgq8vr9WYoxXm861UdscIhntikRsR_9cnDF82SGvym984XIOpPpIKGatv-2ZrOLzzWkv2NL0hQMXIw5_D_rMxcKps9zO1csI4eCeyKDqImQ5HruRf88FGlos9w-C_b0/s1200/image_2025-07-18_09-49-36%20(2).png

កងទ័ពចិនថែមទាំងធ្វើសមយុទ្ធជាមួយកងទ័ពរុស្ស៊ី ដែលបង្ហាញយ៉ាងច្បាស់ថា ចិនមានបំណងបង្ហាញអំណាចរបស់ខ្លួនលើជប៉ុន ។ ជាមួយគ្នានេះ លិខិតប្រកាសរបស់ជប៉ុនបញ្ជាក់ថា សកម្មភាពរបស់កូរ៉េខាងជើង ក៏គំរាមកំហែងសន្តិសុខជប៉ុនខ្លាំងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRX46WH2fvKy9-HH6QJ1gQ9yhawfJ3symB7iEUGNhhLYISSG7ymSwBSnDkd_jVxmAS-gKzlGom9tMDD_Ub3oQeYm4jyvSJO8r-X44BBgNiktezyIfPS3ew4F_sOU6ONLkHIQ-ELlAsfX3jkBMdsMuKa4ouML7N4fds9JClSkroOtOYNXrAO1-JCpJ_sNRC/s1200/image_2025-07-18_09-49-36.png

ប្រទេសជប៉ុនស្ថិតក្នុងដំណាក់ការបង្កើនថវិកាការពារជាតិស្របតាមស្តង់ដារស្មើ២% នៃផលិតផលក្នុងស្រុកសរុប (GDP) តាមការកំណត់របស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ។ ក្រៅពីនេះ ជប៉ុនបានសហការផ្នែកកងទ័ពជាមួយអាមេរិក និងបណ្តាប្រទេសជាមិត្តរបស់អាមេរិកក្នុងតំបន់ ដើម្បីឱ្យកងទ័ពជប៉ុន-អាមេរិកអាចទប់ទល់ការគំរាមផ្សេងៗយ៉ាងរហ័ស ដូចជា ៖ ករណីចិនឈ្លានពានតៃវ៉ាន់ ៕

ថៃចោទប្រកាន់ថា កម្ពុជាយកគ្រាប់មីនមកដាក់ជាថ្មីនៅសមរភូមិចាស់បណ្តាលឱ្យកងទ័ពថៃ៣នាក់ដើរជាន់រងរបួស

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង រាយការណ៍ថា កងទ័ពថៃចំនួន១៤នាក់ បានដើរល្បាតនៅតំបន់ភ្នំ៤៨១ ស្ថិតនៅស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជធានី ជាប់ព្រំដែនប្រទេសកម្ពុជា ស្រាប់តែកងទ័ពថៃ៣នាក់ ដើរជាន់មីនបន្សល់ទុកក្នុងសមរភូមិចាស់បណ្តាលឱ្យរងរបួស ក្នុងនោះកងទ័ពម្នាក់រងរបួសកជើងធ្ងន់ធ្ងរ រីឯកងទ័ព២នាក់ទៀតរងរបួសស្រាល ។ បន្ទាប់មក កងទ័ពដែលដើរល្បាតជាមួយគ្នាក៏បានទាក់ទងទៅគ្រូពេទ្យដើម្បីសុំការសង្គ្រោះបឋមមុនពេលបញ្ជូនទៅមន្ទីរពេទ្យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqmYUSH8aDl-J9NP7lmlI2C_dYUaBJuZ9YQTZRigNuzx2cBRkvdbSP6Ah54sj4rhmbTX-eVfp_uMtFJDUf-_iO3spoWpEcdZTPBP90nwwt9PL_CKmm0LPxPJH2bW6Yuk4ONcRgAtNMd4TMKwkALleA8QRz5Zi5-s9sUL_9DM41Y0_esltjrQNCsVvk9U8H/s1536/image_2025-07-18_09-17-10%20(3).png
សារព័ត៌មាន Khaosod រាយការណ៍ថា កងទ័ពថៃបានដើរល្បាតក្នុងតំបន់ធ្លាប់ល្បាតជាប្រចាំនៅស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជថានី កាលពីថ្ងៃទី១៦ ខែកក្កដា ប៉ុន្តែកងទ័ព៣នាក់ បានដើរជាន់មីននៅតំបន់ភ្នំ៤៨១ បណ្តាលឱ្យរងរបួសធ្ងន់ និងស្រាល បើតាមការស៊ើបអង្កេតរបស់កងទ័ព គឺវាជាគ្រាប់មីនដែលបន្សល់ទុកក្នុងសមរភូមិចាស់ ។ ក្រោយមក កងទ័ពរងរបួសទាំង៣នាក់ត្រូវបានបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យណាមយឺន ដើម្បីឱ្យគ្រូពេទ្យជួយសង្គ្រោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimMMfDRT5_zanMY47g8IgUdtNOkxxZYSuHZDWWPTu719XI0CQoDlq_KUuGA6j_JTenSBA7qs6ehC_QChkBaUwALdmgbqQMnAN9GGO6-iB5UlhJoLH_Qf78TRnEt3bRjHq10ZWmdqoJejFR88Inz-zwtRAZH7jWSfcAOrE0Ibk4yGb1YR8WwPEHOzJe4UMd/s512/image_2025-07-18_09-17-10.png

ខាងមន្ទីរពេទ្យណាមយឺន ក៏បានបញ្ជូនកងទ័ពទាំង៣នាក់ទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យ Fort Sunpasitthiprasong នៅស្រុកវ៉ារីនឆាំរ៉ាប ខេត្តឧប៊ុនរ៉ាជថានី តាមរយៈឧទ្ធម្ភាគចក្រ រួចហើយ គ្រូពេទ្យបញ្ជូនកងទ័ព៣នាក់ទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ និងវះកាត់កងទ័ពម្នាក់ដែលរងរបួសធ្ងន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6vXxvw60aVsG7pD0d74Wo6kzBhq-oyTYrU2Yn7NtbT-10xGffxTAD4vPHAWlCGIXQDqzRGvMFJ9HG1eEg4PPm6gUy_KR0ptUf06Ono1jqI-O08CpsL4LMJHmSDhp9FCx_XRmZuGjelt_NnhUJWQZlBUROocwPs4n8hvfjEMUrGWCFgAKVs7pmtpe_FBkW/s1500/image_2025-07-18_08-42-58.png

ដោយឡែក សារព័ត៌មានថៃ Nation TV រាយការណ៍ថា គ្រាប់មីននៅតំបន់ភ្នំ៤៨១ អាចជាគ្រាប់មីនដែលកម្ពុជាយកមកដាក់ថ្មីក្នុងសមរភូមិចាស់ដែលបានដោះគ្រាប់មីនរួចហើយ ។ វាជាគ្រាប់មីនថ្មីផលិតនៅប្រទេសវៀតណាម ហើយសារព័ត៌មាននេះចោទប្រកាន់ថា កម្ពុជាបានយកគ្រាប់មីនមកដាក់ជាថ្មីក្នុងសមរភូមិចាស់បណ្តាលឱ្យកងទ័ពថៃដើរជាន់រងរបួស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZcySAt_O5ZZf5TOfdTighyphenhyphenWKvqrWMouR8VHa1J5d6L2J35jA2OeS78U7VXf_Vb8G-H2rSodtNq5WEVe98vx5pcD3_CaC69A05Ekwu_KbHISCRuRCl1pF92Png26lpcTvGURZ1SUVDrcO5pdaiEbgK9lGj56a1rz_TIh-Txz8OuE5pEDNhk20btMP3NDRS/s690/image_2025-07-18_09-17-10%20(2).png
វាជាការទម្លាក់កំហុស និងចោទប្រកាន់មកលើកម្ពុជាដោយគ្មានភស្តុតាង ស្របពេលស្ថានការណ៍ព្រំដែនកម្ពុជា-ថៃពុំទាន់ធូរស្រាល ។ កម្ពុជាពុំចង់បង្កសង្គ្រាមជាមួយប្រទេសជិតខាងទេ គឺមានតែប្រទេសថៃប៉ុណ្ណោះដែលតែងតែគំរាមកំហែងប្រើប្រាស់កម្លាំងកងទ័ពជាបន្តបន្ទាប់ និងបិទព្រំដែនដើម្បីដាក់សម្ពាធសេដ្ឋកិច្ចមកលើកម្ពុជា ៕