ប្រទេសកូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មាន BBC រាយការណ៍ថា រដ្ឋសភាកូរ៉េខាងត្បូងបានអនុម័តច្បាប់ហាមកូនសិស្សប្រើប្រាស់ទូរស័ព្ទដៃនៅសាលារៀនទូទាំងប្រទេស ដោយសារបារម្ភពីផលប៉ះពាល់ការសិក្សារបស់កូនសិស្ស និងការញៀនបណ្តាញសង្គម ។ ការអនុម័តច្បាប់នេះធ្វើឱ្យកូរ៉េខាងត្បូងក្លាយជាប្រទេសចុងក្រោយលើពិភពលោក ដែលហាមកូនសិស្ស និងយុវជនប្រើប្រាស់ទូរស័ព្ទ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuUbM7sr1XJqERmMyuDwv9Y-5boYHQwX29R65C2w_lIvkDoFkpuGG2rK31Hn1bW_wUgyqv57saMgYuYIhZV3UhhlhSz27f9EfQFAbMm3qNhHyBkWdUl9irGgARRuvtxlR9yR44RT_nUNsDf_nz6QSjKu5qBFCZPDuSqjntyKdpXPNVKnSu3eHBtmzqMv1q/s862/image_2025-08-28_10-18-33.png
ការអនុម័តច្បាប់ហាមប្រើប្រាស់ទូរស័ព្ទនៅសាលារៀនរបស់រដ្ឋសភាកូរ៉េខាងត្បូងបានធ្វើឡើងនៅថ្ងៃទី២៧ ខែសីហា ដែលទទួលបានការគាំទ្រ១១៥សំឡេង ក្នុងចំណោម១៦៣សំឡេង ដោយច្បាប់នេះអនុវត្តចាប់ពីខែមីនា ឆ្នាំ២០២៦ ជាពេលបើកបវសនកាលថ្មី ។ រដ្ឋសភាកូរ៉េខាងត្បូងអនុម័តច្បាប់ក្រោយពីការព្យាយាមរួមគ្នាក្នុងការបញ្ឈប់កូនសិស្សប្រើប្រាស់ទូរស័ព្ទ ដោយសារការស្រាវជ្រាវង្ហាញពីផលប៉ះពាល់កាន់តែខ្លាំងពាក់ព័ន្ធនឹងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ។ សមាជិកសភា អាណាព្យាបាលសិស្ស និងគ្រូបង្រៀននិយាយថា ការប្រើប្រាស់ស្មាតហ្វូនប៉ះពាល់ដល់ការសិក្សា និងខាតពេលវេលាសិក្សារបស់យុវជជន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOr_bY77mL8xXGI_IXf2f2cS-M1uZSzV9ObtVE7c5zAh_KTUi1UV15VZB0C2xFAOxqDg3rsypw3Lb0jJSieO7HK6_EbfX_RAOLJpQxvWTGEiN14IfrvZRR1oxWFj9qzPsyfRCBaH0ZIHuLs-T0b-CdyZrTnklFFNUwy70Frte4ZA7GAo7PUksBVyAkFlih/s740/image_2025-08-28_10-18-34.png
បច្ចុប្បន្ន មិនមែនមានតែយុវជនកូរ៉េខាងត្បូងទេដែលញៀនទូរស័ព្ទ ប៉ុន្តែពលរដ្ឋកូរ៉េខាងត្បូងម្នាក់ក្នុងចំណោម៤នាក់ នៃចំនួនពលរដ្ឋនៅទូទាំងប្រទេសប្រមាណ៥១លាននាក់ បានចំណាយពេលយ៉ាងច្រើនលេងទូរស័ព្ទ ។ តាមលទ្ធផលការសិក្សារបស់រដ្ឋាភិបាលកូរ៉េខាងត្បូងកាលពីឆ្នាំ២០២៤ បង្ហាញថា ពលរដ្ឋអាយុពី១០ឆ្នាំ ទៅ១៩ឆ្នាំ លេងទូរស័ព្ទដៃបានកើនឡើងទ្វេដង ស្មើ៤៣% ហើយចំនួននេះកើនឡើងជាបន្តបន្ទាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPgBlvy54lbI5Lo5Hs0xzq6XdUV1EMbALyTMUboAXMUwyRnE5n3Gqcs-XrWkjZaT2UWcSeKm7fS_GgslHqB_gUpQUSlJDOrOX9UsyXuhb556G0m0PB6fJMDnxuw8TiV-J83gDl8yFIS4lOtV9FkYJFP2DWVoZDnfwSDMG7Dnd1hxAMnSADju49_nuZtldN/s1024/image_2025-08-28_10-18-28.png
ការអនុម័តច្បាប់ហាមកូនសិស្សប្រើប្រាស់ទូរស័ព្ទនេះធ្វើឱ្យពលរដ្ឋមួយចំនួនមានចម្ងល់ រួមទាំងយុវជនផងដែរថា តើវានឹងទទួលបានលទ្ធផលដែរឬទេ ហើយរដ្ឋាភិបាលកូរ៉េខាងត្បូងនឹងអាចដោះស្រាយបញ្ហាការផលិតស្មាតហ្វូនបានឬអត់ ពីព្រោះកំណើនការផលិតស្មាតហ្វូនជាបញ្ហាធ្វើឱ្យយុវជនប្រើប្រាស់ស្មាតហ្វូនកាន់តែខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBq-dzqzz0apIIRHe27CojhGcRLGe403hPPcPG3xw_pybTNFPGCl8Vcuw_ItqYc1f4xywNFvhzXgAgajqsiDCWIPWNnFVnxLnNrk-h8I6AcBLseJV9oIkghMD15WXDlh4mLltQSof2VwKi_M2NwwxP-l2RIN-yk9HZA_4VpzETSZwevslrjBNePQjBzy9o/s4000/image_2025-08-28_10-18-29.png

សាលារៀនជាច្រើននៅកូរ៉េខាងត្បូងបានអនុវត្តវិធានការហាមប្រើប្រាស់ទូរស័ព្ទដៃរួចហើយ ហើយកូរ៉េខាងត្បូងពុំមែនជាប្រទេសដំបូងគេដែលហាមប្រើប្រាស់ទូរស័ព្ទនៅសាលារៀនទេ មុននេះ ប្រទេសហ្វាំងឡង់ និងបារាំង បានហាមកុមារតូចៗប្រើប្រាស់ទូរស័ព្ទដៃ ខណៈអ៊ីតាលី ហូឡង់ និងចិន រឹតបន្តឹងការប្រើប្រាស់ទូរស័ព្ទគ្រប់សាលារៀន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlpgGHB4mtBM1sregyWg16ZMkTHk0G7amFKV907XDr5kqy_a85Ba16sOBw1SKITkCecsj1LRNNl5yzaTSQW0766OFRTyTGcVFSkjNXnwUsVVHex3sqFL0RRuGGNmxoWkzqZIVwj-iiEsfog5qr7a51Aq1LZxVl6MZkSJazpayf6n3PuS7-RFG48WNKx-8k/s1280/image_2025-08-28_10-18-33%20(2).png

រដ្ឋាភិបាលកូរ៉េខាងត្បូងមានគោលដៅកាត់បន្ថយការញៀនបណ្តាញសង្គមរបស់យុវជន ព្រមទាំងជំរុញឱ្យយុវជនផ្តោតអារម្មណ៍លើការសិក្សា និងចូលរួមសកម្មភាពផ្សេងៗក្នុងសង្គម ។ ក្រៅពីនេះ វានឹងអាចទប់ស្កាត់ផលប៉ះពាល់ដោយសារការប្រើប្រាស់បច្ចេកវិទ្យាពុំសមរម្យក្នុងវ័យសិក្សា ជាពិសេស ប៉ះពាល់សុខភាពផ្លូវចិត្ត ៕