Home Blog Page 399

ស្ថាបនិក Bitcoin នៅតែលាក់អត្តសញ្ញាណពិត ទោះឡើងជាមហាសេដ្ឋីលំដាប់ទី11របស់ពិភពលោក

0

ស្ថាបនិក ឬ អ្នកបង្កើតរូបិយប័ណ្ណ Bitcoin បានក្លាយជាមហាសេដ្ឋីលំដាប់ទី11របស់ពិភពលោក ជាមួយនឹងការកាន់កាប់ទឹកប្រាក់ប្រមាណ 129ពាន់លានដុល្លារក្នុងទ្រព្យសម្បត្តិ Bitcoin។ ប៉ុន្តែទោះជាយ៉ាងណា រហូតមកទល់ពេលនេះមិនទាន់មានអ្នកដឹងថាស្ថាបនិករូបិយប័ណ្ណអេឡិចត្រូនិចរូបនេះជានរណាឡើយ ពោលគឺអត្តសញ្ញាណរបស់បុគ្គលរូបនេះនៅតែគ្មានអ្នកណាស្គាល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy_YnEGEKIQEPwEFdxhn5wmG63oJmSwMAxeQjrU9YK6xOxnHGn-_oqXWBStIe6GB6mDZ_PyU7tQxXvG03Ewv3kFmTnWOnMpuxRDPnrF1IW5zAWMM_4SSw1CCY2KQDIR31Cx6M-eXNNi7djZ8IA_Xa6AKaGPQS9pf_XRuWQt9S-lbzjas7nWifVbDgxI8v2/s1200/photo_2025-07-18_15-31-23%20(2).jpg
យោងតាមប្រភពពីសារព័ត៌មាន Times of India និង Financial Express បានរាយការណ៍ថា បុគ្គលឈ្មោះ Satoshi Nakamoto អ្នកបង្កើតរូបិយប័ណ្ណ Bitcoin ដែលបានបាត់ខ្លួនពីចុងឆ្នាំ2011 និងពេលនេះកំពុងកាន់កាប់ទ្រព្យសម្បត្តិ Bitcoin ដ៏មហាសាលដែលគិតជាទឹកប្រាក់ គឺចន្លោះពី 128.9 ទៅ១២៩ពាន់លានដុល្លារ ដែលធ្វើឲ្យលោកក្លាយជាមនុស្សមានទ្រព្យសម្បត្តិច្រើនជាងគេលំដាប់ទី 11 ឬ 12 លើពិភពលោក។ ប៉ុន្តែបុគ្គលរូបនេះបានបាត់ខ្លួនពីភ្នែកសាធារណៈជនចាប់ពីឆ្នាំ2011មកម្ល៉េះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN5yiT-mzzPH3UkUU_Z127581mgq01jkkAEvKYd6nGqVUJH9V5lKpPFXzRmyIeD3EI7kqYigr-lOd_iDjgA8Y4sytSNU3f1ygI80MCwG-6G83o_hJf-gYqrpLxO3_SB6tfbe3roqRmGkB9sKIeHny9907Puf-9AxrykDYsEnirO4gaYzBY95MiKJG1aePI/s1280/photo_2025-07-18_15-31-23.jpg

ថ្មីៗនេះ ការរាប់ចំណាត់ថ្នាក់អ្នកមានបំផុតលើពិភពលោក តាមរយៈការរាប់ចំនួនទ្រព្យសម្បត្តិ គឺលោកបានឈរនៅលំដាប់ទី11 ដោយផ្ដួលបុគ្គលល្បីៗមួយចំនួនដូចជា Michael Bloomberg, Rob Walton និង Zhang Yiming។ ទោះជាយ៉ាងណា គាត់នៅតែត្រូវស្ថិតនៅក្រោម Elon Musk, Bernard Arnault, Jeff Bezos និង Mark Zuckerberg។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR4-eWdKJ8NGs8_fSELFJE4t87q8Vh7buqIM7TqrQZxsQmcrilDolUP1-gcyZerV1zLqz8TiO8SRqhzhIFatUY2jxVJjeKjeLq4Wce8YcgM8rEKdbZ9twGdPzOcV7beE-KDT1SrvotUW9yActMF6i-R3rG-MKze_U72qLxPGCDTW7ZAH3ax3j4POcm2hwJ/s1280/photo_2025-07-18_15-31-25%20(2).jpg
គួរជម្រាបថា Bitcoin ត្រូវបានគេបង្កើតឡើង កាលពីឆ្នាំ2008 ក្រោមការផ្តួចផ្តើមគំនិតរបស់មនុស្សម្នាក់ (ឬក៏អាចជាមនុស្សមួយក្រុម) ដែលប្រើរហស្សនាមថា “Satoshi Nakamoto” ដែលមកទល់នឹងពេលបច្ចុប្បន្ននេះ គេនៅតែមិនទាន់ស្គាល់ច្បាស់នៅឡើយពីអត្តសញ្ញាណពិតប្រាកដនៃបុគ្គល ឬក្រុមបុគ្គលនៅពីក្រោយរហស្សនាមនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2hCnqytSM4evixJN1C1n4ucqyXF4pTtqJdrR4FsFxy997OmqBWfY-Zjc7pJOHtpEt4QSl03ZpO1BfNww2AsEQVCulCAxK1jF0tv6F6jGYkzwRXRMyRgvZskTjOIj_GD3RJIAxe6VnqkIpcQl7zbYc2gPFUNnxk5BTiyBC1709mlti0qgF2jjCllV6ER3b/s1280/photo_2025-07-18_15-31-25.jpg

វាជាប្រភេទរូបិយវត្ថុមួយដែរ គ្រាន់តែវាជារូបិយវត្ថុដែលអរូបិយ ហើយដែលមិនមែនចេញដោយធនាគារកណ្តាលនៃប្រទេសណាមួយ ប៉ុន្តែអាចត្រូវគេយកទៅប្រើជាមធ្យោបាយដោះដូរនៅតាមប្រព័ន្ធអ៊ីនធ័រនែត ដូចជារូបិយវត្ថុធម្មតាដែរ។ វាមានតម្លៃឡើងចុះអាស្រ័យទៅតាមតម្រូវការទីផ្សារ។ គេអាចយកលុយធម្មតា ដូចជា ដុល្លារ ឬអឺរ៉ូ ជាដើម ទៅទិញ Bitcoin ហើយនៅពេលដែលមានអ្នកស្វែងរកទិញកាន់តែច្រើន តម្លៃ Bitcoin នឹងកើនឡើងកាន់តែខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjasjcbFwcbDEO6p0UaHZeY-BPjaLtfjHY0Z32jEPeaBuj5d2uHkmDzBlJ-cCmGmhZ0Ko1NsDJn9U4Zs_fMlfWWSVoM_l344hP88oUd1fs3zc6xYfUAFvaUdKLYkARK9EQu24AMt8AIoaZX4FisDbnnJtwQ6zqFvdbSS9JeLLKpB99Y1sWaNlGU6-8UeS0-/s931/photo_2025-07-18_15-31-26.jpg

ជាមួយចំនួននៃអ្នកកាន់កាប់ Bitcoin ចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទ្រព្យសម្បត្តិនៃស្ថាបនិករបស់វាក៏ចាប់ផ្ដើមហក់ឡើងខ្ពស់ទៅៗរហូតពេលនេះបានឈរក្នុងតារាងចំណាត់ថ្នាក់នៃមហាសេដ្ឋីកំពូលៗនៅលើពិភពលោក។ ប៉ុន្តែអត្តសញ្ញាណពិតប្រាកដនៃបុគ្គលរូបនោះ នៅតែស្ថិតក្នុងភាពអាថ៌កំបាំង៕

ថៃបញ្ជាក់ថា ៨០% នៃគ្រាប់មីនទាំងអស់ដែលបានរកឃើញគឺជាមីនថ្មី

0

ថៃ៖ បញ្ជាការដ្ឋានយោធាភូមិភាគទី២ របស់ថៃបានបញ្ជាក់ថា ៨០% នៃគ្រាប់មីនដែលមាននៅតំបន់ចុងបូកគឺជាគ្រាប់មីនថ្មីដែលទើបបង្កប់ និងទាមទារឲ្យកម្ពុជាបង្ហាញភស្តុតាង ប្រសិនបើកម្ពុជាចង់បដិសេធមិនទទួលខុសត្រូវថាខ្លួនមិនបានដាក់។ នេះបើយោងតាមសារព័ត៌មាន Khaosod នារសៀល ថ្ងៃទី១៩ ខែកក្កដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJSvxKJ-iKbfvC44-T5tAi7WCca7wpLoSXnhnp1u6oNrQBBizyroTRAPqMApMIB292m-jCR_h6XGAZmrMR8Kyu8um_wu2PcBWYxRnWJFTgCuKPc-cX1_Uq24aEriTJqbX29wCtRTBZLYs4DoO9KHoBRAXs4b-2H39nw92W4EFuPxezEaD-7hiC5kv3Xta9/s1200/photo_2025-07-18_16-16-43.jpg

យោងតាមប្រភពខាងលើ នៅថ្ងៃសៅរិ៍ ទី១៩ ខែកក្កដា បានបង្ហាញពីរបាយការណ៍ទាក់ទងនឹងការវិវត្តនៃដំណើរការស៊ើបអង្កេតជុំវិញឧបទ្ទវហេតុដែលទាហានថៃបីនាក់ មកពីកងពលលេខ៦០២១ ដែលកំពុងបំពេញបេសកកម្មល្បាតរក្សាសន្តិភាពនៅតំបន់ចុងបូក បានដើរជាន់គ្រាប់មីនផ្ទុះ បណ្ដាលឲ្យរងរបួសដា.ច់ជើង និងរងរបួសធ្ងន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHfMQs1g0kRQ2F45ZymHVGali170ECHfODkpGmrKQDTQaoMMtQJqIYkn3hwOOG9Yd7DkBhTkDC6eFKCgDQWRYAtEUSo-Q-ZqzAalr8jgcS2Lg7nIjsz8NoLcfJns53MmbTldVTyQh8k3cvQwsQye6PBcRaUYVb6C-FL4R-NZrIVYzerlYRvqBtdmbkyU9T/s1440/518272033_1158480679662555_4482793321910452860_n.jpg
របាយការណ៍នោះបានបង្ហាញថា កាលពីម្សិលមិញ (១៨ កក្កដា) បញ្ជាការដ្ឋានយោធពលភូមិភាគទី២ បានបញ្ជូនអង្គភាពកម្ចាត់អាវុធជាតិផ្ទុះ (EOD) និងអង្គភាពធ្វើកោសល្យវិច្ច័យទៅកាន់តំបន់ចុងបូក នៅកន្លែងកើតហេតុ ដើម្បីប្រមូលភស្តុតាងបន្ថែមពីប្រភេទនៃគ្រាប់មីននោះសម្រាប់ធ្វើការផ្ទៀងផ្ទាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk2PXtbDVjPSewIpmWyczl8Udfnq-5b4KYJSeMQ4ZQ2FYZCvEu12hpCMOdIvYyznI0sSFxKlc6bz1VlKEhBEsR3tOmVWD6VYg8XDGhsG3bKoE28QfZefX6vomWZhQ-JHWi9XXqR9bOvHPIJCsMq8KU5v2dXO36NptQZCYMd7YoiTUedoAlNF8H2503SodV/s1280/photo_2025-07-19_13-46-01.jpg

ជាមួយនឹងការប្រមូលភស្តុតាងនោះ គេបានរកឃើញថា ៨០ ភាគរយនៃការផ្ទុះគឺបណ្តាលមកពីមីនដែលទើបនឹងត្រូវបានគេដាក់បង្កប់ថ្មីៗ មិនមែនជាគ្រាប់មីនចាស់នោះទេ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង មេបញ្ជាការតំបន់កងទ័ពជើងគោក បានបង្កើតគណៈកម្មការស្រាវជ្រាវការពិត ដើម្បីរាយការណ៍ជូនថ្នាក់លើ និងចាត់ការបន្តតាមនីតិវិធីច្បាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0KcP69pyu3UWJQqKVo6g_jv_3iBSj7aFCSHFXpCZiHyFZK1rM20FKycfTZ9iR_T090scK7Ay35ygoXAlpXwDUjGzmUYFNlbCKO2Iq7hsBL0jwvLOxVc8MLDo_SY8vcg-YgomMOeF_LQno78xwHHvpHJ3nQfKjOq5OSewT9uG0KvDRr74EiHK7hTCy-sSm/s1280/photo_2025-07-17_16-48-25.jpg
លើសពីនេះថៃបានបញ្ជាក់ថា៖ ទាក់ទិននឹងការអះអាងរបស់កម្ពុជា ដែលថាពួកគេមិនទទួលខុសត្រូវចំពោះការដាក់គ្រាប់មីន និងការសង្កេតរបស់ពួកគេថាតំបន់ជីករ៉ែនោះស្ថិតនៅខាងភាគីថៃនោះ មេបញ្ជាការបានអំពាវនាវឱ្យកម្ពុជាផ្តល់ភស្តុតាងលម្អិតដល់ភាគីថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCjeeg0Z1TO_BbQepFjQ_nFAsDa7KDvN8Qm08trskRzsYBQH74BOGt49bhBZyCfz9xEBy1Jo5YZbHCtwGLIcXrWu2DQnJHv1m_HWQYivn28N129vku8uhCvBPdn0Nq6gY7rhD83W-ue9f0_jIn4s-kzF8EWs2xcQECOdwO3hYHeoaflw-WUeEK3wuS-BjT/s1440/518275964_1159397902904166_1192205398092568333_n.jpg

ទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃនេះ (ទី១៩ កក្កដា) ខាងបញ្ជាការដ្ឋានយោធភូមិភាគទី២ កំពុងរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីបំភ្លឺការពិតដល់សាធារណជនឲ្យបានដឹងច្បាស់។ ទន្ទឹមនឹងនេះ មេបញ្ជាការយោធភូមិភាគទី២ ក៏កំពុងធ្វើដំណើរទៅពិនិត្យស្ថានការណ៍នៅប្រាសាទតាមាន់ធំ ក្នុងខេត្តសុរិន្ទដោយផ្ទាល់ផងដែរ៕

លោក អាភិស៊ីត ទទួលស្គាល់ថាសម្ដេចតេជោដឹងច្រើនពីផ្ទៃក្នុងប្រទេសថៃ

0

អតីតនាយករដ្ឋមន្រ្តីទី២៧ របស់ថៃ លោក អាភិស៊ីត វេចាជីវ៉ា លើកឡើងថា អ្វីដែលសម្ដេចតេជោ ហ៊ុន សែន បានលាតត្រដាងពីលោក ថាក់ស៊ីន គឺជាការពិត និងទទួលស្គាល់ថាសម្ដេចពិតជាដឹងរឿងរ៉ាវពាក់ព័ន្ធនឹងផ្ទៃក្នុងរបស់ថៃច្រើន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaioogElvAobg-Hyj8UTEjkyCA8hidbhTCPz4o1TboZYUhS8vmpCIoDGYPeOEDOheddlR2fLVmCJPNjqE7gq_CPJ9MrviQrJa4ikg5feEmP2mmCPooldjdVTy_QxG1uMVAr9OFiCH9SmFQA4x4WprhQaJLBnN0ESNxKvRooVo4BegK_FBcJ7ibSf2gv1x9/s1280/photo_2025-07-19_12-59-54.jpg

យោងតាមឃ្លីបវីដែអូនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន The Standard កាលពីថ្ងៃសុក្រ ទី១៨ ខែកក្កដា លោក អាភិស៊ីត បាននិយាយថា៖ នៅពេលដែលលោក ហ៊ុន សែន បាននិយាយអ្វីទាំងអស់ពាក់ព័ន្ធនឹងខ្ញុំ ខ្ញុំត្រូវតែទទួលស្គាល់ថា «វាគឺជាការពិត»។ ចំណែកភស្តុតាងថាតើព័ត៌មានដែលលោក ហ៊ុន សែនដឹងនោះបានមកពីលោក ថាក់ស៊ីន ឬយ៉ាងណានោះ យើងមិនច្បាស់ទេ ។ ប៉ុន្តែលោក ហ៊ុន សែន បានប្រាប់ថា គឺបានមកពីលោកថាក់ស៊ីន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKRHJrUay4IQlGavIDJVkhRrLDzWLxJ5q7PAdD3tTEpdtNVst9ZDebFs1hhUrMOsig4r-1ZcaSWECs_NoHXwu7nWhuwL_vZJhArLZgM5zU02Nl2S1fGdMmkO5Gs8BOSL5UWfITXdgjNqLXeBmXdkQnujlrvGAuMmf9SVe82VwPX-fVkBbaAO7LnOHXnvg0/s512/photo_2025-07-19_12-59-55.jpg
លោក អាភិស៊ីត បានបន្តទៀតថា៖ ខ្ញុំគ្រាន់តែកត់សម្គាល់ថា ឯកសារ ឬអាថ៌កំបាំង ដែលបែ.កធ្លាយដល់លោកហ៊ុន សែន នោះ ប្រហែលជាឯកសារតែមួយដូចគ្នានឹងឯកសារដែលលោក ចតុផន ព្រំផាន់ បានយកមកលាតត្រដាង ហើយក៏ត្រូវបានចាត់ការតាមនីតិវិធីច្បាប់ពីបទបញ្ចេញឯកសារសម្ងាត់របស់រដ្ឋាភិបាល។ ដូច្នេះបើសម្រាប់ខ្ញុំ ខ្ញុំសូមប្រាប់ថា អ្វីដែលលោក ហ៊ុន សែន និយាយគឺពិតមែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheZ0nm2Hju_BaQGFZoUua6_NoN8adaYf4gB42v7cC2C7OB7829oEc0yhjPibogKSPRzxdDaO3Q5cRXJZP07uM16KwQBmysfqzC-BUWvmC5MmyxHWbvBASAQ4KY9Vj9E7E7xydVBMeCeb_UtL6yq-8prX6xEg1l4NVV35k3O8NAJgyQkpM-2IRMM8BlyVEh/s612/photo_2025-07-19_12-59-57%20(2).jpg

អតីតនាយករដ្ឋមន្រ្តីថៃរូបនេះបាននិយាយរម្លឹកដល់រឿងរ៉ាវកាលពីឆ្នាំ២០០៩ ដែលមានហេតុការណ៍មួយកើតឡើងចំពេលមានកិច្ចប្រជុំអាស៊ាននៅប៉ាតាយ៉ា។ កាលនោះ មានក្រុមបាតុករបានព្យាយាមធ្វើឲ្យកិច្ចប្រជុំនោះបរាជ័យ ហើយអ្វីដែលពួកគេធ្វើបានសម្រេចនោះគឺការបិទផ្លូវ ដែលធ្វើឲ្យមេដឹកនាំប្រទេសមួយចំនួន មិនអាចមកចូលរួមកិច្ចប្រជុំអាស៊ានបានទេនាពេលនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBRkdcRbCJ_pH0sRBlfg_XduiLR59-R6pzDOsw2wv7c3rGYKkNzGvspdQ8U7yQl8vsonybQPmDgQAE1hC70O8b-OyBiENXHZOEK_zfymcXgMA03dtmsifVGUrcHXEoE2yHdVB_BCGXRq_DjbZaoPV_7xImWnfOJtRQwoNJJbIAgS8KcYr48FXbRQHYUuq0/s750/photo_2025-07-19_12-59-58.jpg
លោក អាភិស៊ីត អះអាងថា៖ នៅទីបំផុតខ្ញុំក៏សម្រេចចិត្តលុបកិច្ចប្រជុំនោះចោល ពេលមានហេតុការណ៍នេះកើតឡើង។ ខ្ញុំនៅចាំច្បាស់ ខ្ញុំបាននិយាយថា យើងបើកកិច្ចប្រជុំនេះមិនបានទេ (ពេលនោះប្រហែលជាម៉ោង ១០-១១ ថ្ងៃត្រង់) កិច្ចប្រជុំមិនអាចធ្វើបាន ប៉ុន្តែវាមិនអីទេ សម្រាប់អ្នកដែលបានអញ្ជើញមកដល់ហើយ យើងនឹងទទួលទានអាហារជាមួយគ្នា។ ប៉ុន្តែលោក ហ៊ុន សែន បានបដិសេធថា «មិនបាច់ទៅទទួលទានអាហារអីទេ» ហើយពេលនោះយើងក៏បែកផ្លូវគ្នាទៅ។ បន្ទាប់ពីនោះប៉ុន្មាននាទីក្រោយមក ក្រុមបាតុករក៏បានសម្រុកចូលមកដល់សណ្ឋាគារ (ដែលរៀបចំកិច្ចប្រជុំអាស៊ាន) តែម្ដង។

លោក អាភិស៊ីត បញ្ជាក់ចុងក្រោយថា៖ ខ្ញុំបានកត់សម្គាល់តាំងពីពេលនោះមកថា លោក ហ៊ុន សែន ពិតជាដឹងច្រើនមែន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvp28CUcAlcECGKnFpt_Ssibfmo7YiiusXDKYhBWTViHAMXF2BI2Hg7BWnSTv3oGRw1CBzUbqER_OMQnHse15VAP-GZlBhXlWjQ5y2r-1O5KTTtFpvv7EEgWUAQG5Y5yQfWQu67HsWGKC-D_qJ-IFr3XDzSIEeTWt7r6NK9bh2WVcMnytMpyBz3rNDsZ3c/s1200/photo_2025-07-19_12-59-57.jpg

គួររម្លឹកថា កាលពីថ្មីៗនេះសម្ដេចតេជោ លាតត្រដាងខ្លះៗនូវទង្វើរបស់ ថាក់ស៊ីន ដែលបាននិយាយប្រមា.ថដល់ព្រះមហាក្សត្រថៃ រួមទាំងជីវិតនយោបាយរបស់ត្រកូល ថាក់ស៊ីន ស្ថានការណ៍នយោបាយនៅប្រទេសថៃកាន់តែមានភាពវឹកវរ។ ក្នុងនោះ ការជឿទុកចិត្តរបស់សាធារណជនចំពោះគ្រួសារ Shinawatra កំពុងធ្លាក់ចុះយ៉ាងខ្លាំង៕

ព្រះសង្ឃថៃ៤អង្គត្រូវចាប់ខ្លួន ក្រោយប៉ូលីសតេស្តឃើញមានសារធាតុញៀ.ន

0

ស៊ីសាកេត ៖ ព្រះសង្ឃបួនអង្គនៅខេត្តស៊ីសាកេតរបស់ថៃត្រូវបានចាប់ខ្លួនបន្ទាប់ពីធ្វើតេស្តរកឃើញសារធាតុញៀ.នមេតំហ្វេតាមីន។ សង្ឃទាំងនេះបានសារភាពថា ពិតជាបានប្រើថ្នាំនេះមែន ប៉ុន្តែអះអាងថាគឺដើម្បីបំបាត់ការឈឺចុកចាប់ក្នុងខ្លួន និងដើម្បីប្រារព្ធពិធីបុណ្យចូលវស្សាប៉ុណ្ណោះ។ នេះបើយោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5MemQIJk-5sfcZDsyVtKBhskLN8GMzZwtEBuCGlgTTNQTaoCz6Akp_IHjIYRVOMr0-H5P2Dq6iaM_tSVlt-QcResZwvWoeWQDf3jt4PBuvfs5wwdWMfPphqUpMqk6Xo9TfpycABzMJTX7V0fCcXFmPYa8ujsOdvv5R5JEqRtYXEHzNyfUh0-CAoiqwc8L/s800/photo_2025-07-19_09-17-08.jpg

តាមប្រភពដដែលកាលពីថ្ងៃទី១៨ ខែកក្កដា បានឲ្យដឹងថា ករណីនេះត្រូវបានបែ.កធ្លាយនៅពេលដែលសមត្ថកិច្ចនៅសង្កាត់ណាំលៀង បានចុះធ្វើការបង្ក្រាបគ្រឿ.ងញៀ.ន តាមរយៈបណ្ដឹ.ងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ យោងតាមរបាយការណ៍អនាមិកមួយបានចោ.ទប្រកាន់ថា នៅវត្តជាច្រើនក្នុងតំបន់នេះ បានក្លាយជាមជ្ឈមណ្ឌលនៃសកម្មភាពគួរឱ្យសង្ស័យ ដោយឃើញយុវជនក្មេងស្ទាវតែងចេញ ចូលបរិវេណវត្តជាញឹកញាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlQu4qX-gjuHK9tfykjMpS6lve3num9TLhVa19djK5UY42kMDdULJFiZegBTg9fsqf8ueUTXi3QToGs0LMLbJO1Uui2teeW2ms8q44iriwdRcFqsoSMF0BaSdxQ5_QJDwefci_MehqoHpwzLK07KMUVLXzsQ0lQhpzvDfkRERsPeFtMKEW2aihxNvGev2s/s1280/photo_2025-07-19_09-17-06.jpg
ដើម្បីបញ្ជាក់ពីការសង្ស័យនេះថាពិតឬមិនពិត សមត្ថកិច្ចបានដឹកនាំកម្លាំងចុះធ្វើការតេស្ដទឹកនោម ដែលដំបូងឡើយធ្វើឡើងនៅវត្តចំនួន២ និងជាលទ្ធផល គឺមានព្រះសង្ឃចំនួន៤អង្គ ទទួលបានលទ្ធផលវិជ្ជមាន។ ក្រោយមកពួកគេបានសារភាពថា ពិតជាបានប្រើប្រាស់ថ្នាំមេតំហ្វេតាមីនមែន។ បច្ចុប្បន្ន ទាំង៤អង្គ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅនៅមណ្ឌលកែប្រែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqBUmvA0YTL2ABWUc2RjuwLKCY7dfu-RS1RPcUZQq_m-Ln1jibD_w66dN3RJ1Z1cwgh_2TbiRlPE_FQNWNYhb5AcJbwctocUsMzUxSL6p_vzGJMhnZVY0B6ckwtvYbqZi1gzY0UVCvAP_BBALNKMGLdTdtlfFSpaFDQ1pVb7yXz1sp4PJSg27bDcL9P40a/s800/photo_2025-07-19_09-17-07%20(2).jpg

ព្រះសង្ឃមួយអង្គដែលមានជន្មាយុ 60 វស្សាបានប្រាប់អាជ្ញាធរថា កាលដែលគាត់ប្រើប្រាស់សារធាតុនេះ គឺដោយសារគាត់មានការឈឺចាប់រ៉ាំរ៉ៃដែលការព្យាបាលធម្មតាមិនអាចព្យាបាលបានទេ។ គាត់បានបន្តថា គាត់បានសម្រេចចិត្តសាកល្បងថ្នាំមេតំហ្វេតាមីន ដោយលេបពីរគ្រាប់ ជំនួសថ្នាំបំបាត់ការឈឺចាប់ ដើម្បីបានធូរស្បើយ និងអាចប្រារព្ធពិធីបុណ្យចូលវស្សាបានដោយរលូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf1YTCWRaGGhjp-UIQymp6FiM8Gg17HZYpYBGFKIV9oLsdEkkuao69SHxHOxvuXbG8gPagX4xZ1YuhWLdT3FnFt6TReIGNMfo6yLiJn3HFzjDnZw4ey6-RiupTJP4fJob3uN1T84KquGcuknLqPcyG_F_w-NcJ0QOApnyAfBTMcZFkL_-LGM6OmV6OUjHE/s1280/photo_2025-07-19_09-17-07%20(3).jpg

គួររំលឹកថា បច្ចុប្បន្នរដ្ឋាភិបាលថៃកំពុងអនុវត្តយុទ្ធនាការបង្រ្កាបគ្រឿ.ងញៀ.នទ្រង់ទ្រាយធំ បន្ទាប់ពីប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាំងពីស្ថានភាពសង្គមដែលពួកគេរស់នៅ ព្រោះការចរាចរសារធាតុញៀ.នមានភាពទូលំទូលាយខ្លាំងពេក ជាហេតុធ្វើឲ្យយុវជនភាគច្រើន ឬសូម្បីតែក្មេងជំទង់ចេះប្រើប្រាស់គ្រឿ.ងញៀន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAFhb9QnTvw6SlEIXr3MBHW_jCz6jAk-0niytGUQe08QWCsDIG4U9gWS-ctXAPnmqfiaUaIE1vaNq4XbVxpldMoS3yVz2fS0VteNA6BUB7FVBPtKUkcHkgk6NhZhvmtErjQ3JxbHUMu6nRAGbRSdHRL0mu1DMMKwaD8vVGMlF5JToAalSDkio9P8oOEn0a/s790/photo_2025-07-19_09-17-07.jpg

កាលពីកន្លងទៅថ្មីៗនេះ សមត្ថកិច្ចបានឆ្មក់ធ្វើតេស្តសារធាតុញៀ.ននៅសាលាស្រុកមួយកន្លែង ក្នុងខេត្តនគររាជសីហា ទៅលើបុគ្គលិករដ្ឋ មន្រ្តីរាជការ និងអ្នកពាក់ព័ន្ធចំនួន ២០០នាក់។ ជាលទ្ធផលគួរឲ្យភ្ញាក់ផ្អើល មានមនុស្សរហូតដល់ទៅ ១៦៧នាក់ក្នុងចំណោមពួកគេទទួលបានលទ្ធផលវិជ្ជមាន ដែលក្នុងនោះរួមមាន មេភូមិ២នាក់ ជំនួយការមេភូមិ៥នាក់ ព្រះសង្ឃ១អង្គ អ្នកស្ម័គ្រចិត្ត២នាក់ សមាជិកសាធារណៈ១៤៧នាក់ និង១០នាក់ផ្សេងទៀត៕

បើពិនិត្យឃើញថាជាមី.នថ្មី ថៃចាត់ទុកកម្ពុជាល្មើ.សអនុសញ្ញាអូតាវ៉ា ព្រោះកម្ពុជាលួ.ចដាក់មី.នក្នុងទឹកដីថៃ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃណែវណា ញូវ (Naewna News) រាយការណ៍ថា មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃនឹងពុំនៅស្ងៀមជាមួយករណីកងទ័ពថៃ៣នាក់ ដើរជាន់មី.នបណ្តាលឱ្យដាច់ជើង និងរងរបួសនៅព្រំដែនទេ ។ ថៃនឹងតវ៉ាជាមួយកម្ពុជា ប្រសិនបើរកឃើញថា ជាមី.នថ្មី ពីព្រោះកម្ពុជាលួ.ចដាក់មីនក្នុងទឹកដីថៃ ល្មើសអនុសញ្ញាអូតាវ៉ា ឆ្នាំ១៩៩៩ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4Xxts3W2W4gp8wiza2KUyviyF0kIVRSJyAld-iEqIAyEF0iZemkCjbfzUH5ZrBSgLc8HVbGOs2-0tLshmlrnFgKc-3NK_cXjS2Kwvl3OS6IcJRNBAI_I5lxW7CcHqRSmpoym6CN_09n3CXjz1TuxrM9yMwvsAX5zHzlRj8Ew_pApZOE3pCm3H9AUBPRbF/s1705/image_2025-07-19_11-31-00.png
នាថ្ងៃទី១៨ ខែកក្កដា នៅវិមានរដ្ឋាភិបាល លោក ស៊ុរ៉ាសាន់ គុងស៊ិរិ អ្នកនាំពាក្យរងនៃទីបញ្ជាការកងទ័ពថៃ និងអ្នកស្រី ម៉ារ៉ាទី ណាលិតា អាន់ដាម៉ូ អ្នកនាំពាក្យរងក្រសួងការបរទេស បាននិយាយពីលទ្ធផលកិច្ចប្រជុំរបស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថា អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាតផុន ណាកផានិត បានទៅមន្ទីរពេទ្យនៅខេត្តឧប៊ុនរ៉ាជថានី ដើម្បីសួរសុខទុក្ខកងទ័ពថៃរងរបួសដោយសារជាន់មីនពេលល្បាតនៅតំបន់មុំ៣ ។ បច្ចុប្បន្ន កងទ័ពថៃទាំង៣នាក់មានសុវត្ថិភាព និងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីគ្រូពេទ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUFN2lONc7NnSAHPnLBOGPPYpvD1GPMo6SforZHDFkfFIaH9ZxHpMuYFfmxzSNZM5LG-bMpOw12a4IxhputEQiWdTCA6lVOSRp66z55uCIfQrbm_MWedFBqtieiPuzldS2C85_Fd1fblNJjhhyiJATuzCpShdhbV4acjCFHW8CPBERytDmnlmte_g7X5dJ/s813/photo_2025-07-17_16-48-23.jpg

អង្គភាពកម្ចាត់មីនកងទ័ពជើងគោកបានបញ្ជូនភ្នាក់ងារដោះមីនទៅកន្លែងកើតហេតុ ដើម្បីប្រមូលភស្តុតាងមកឱ្យអ្នកជំនាញគ្រាប់ផ្ទុះវិភាគយ៉ាងលម្អិត ។ ការវិភាគនឹងចំណាយពេលពី២ថ្ងៃ ទៅ៣ថ្ងៃ ដើម្បីទទួលបានទិន្នន័យពិតប្រាកដពីប្រភេទមីន និងពេលវេលាដាក់មីនថា តើជាមីនថ្មី ឬមីនចាស់? ប្រសិនបើជាមីនថ្មី គឺកម្ពុជាល្មើសអនុសញ្ញាអូតាវ៉ា ដែលអនុញ្ញានេះបញ្ជាក់ថា ហាមប្រើប្រាស់ និងរក្សាទុកមីនសម្លា.ប់បុគ្គល ខណៈកម្ពុជា និងថៃ គឺជាប្រទេសភាគីនៃអនុសញ្ញានេះតាំងពីឆ្នាំ១៩៩៩ ។ ប្រសិនបើរកឃើញថា វាជាមីនថ្មី រដ្ឋាភិបាលថៃនឹងពុំនៅស្ងៀមឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkuxT5wn4U7pMoZW4wHEhrGT4we0ld1NwDQ3xmDPZtbarRSyeWRsHzDpdWfzjo7wo3fg1BjpQqKtFWM2F3afQ1fLuPvoswp95eDDBp38JLbwe3y4TBbM2Mi4K3RPSrRZZaXuwlns_MzUibbVJYkosYnsg6sLboHcXnPBEe6Tx7qGEyn53pQwToiagSxw3Y/s1280/photo_2025-07-17_16-48-25.jpg

លោក ស៊ុរ៉ាសាន់ គុងស៊ិរិ អ្នកនាំពាក្យរងនៃទីបញ្ជាការកងទ័ពថៃនិយាយថា ៖ «បើមានការឈ្លានពានចូលអធិបតេយ្យថៃ យើងនឹងចាត់វិធានការ ហើយសូមពលរដ្ឋជឿជាក់ យើងនឹងពុំនៅស្ងៀមទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWgavdngaV0mIKl-slRYz2FUBfFRC2JRwSapPZlvcK8jhrDCkA9mMC9KAwkCmghYRQGtmeRgsXS5E_JA32kR-LapkgSYT34eBfcgRzo-CJvZ4ZspOi3CAbpVZvw9Kt_LirbD5j-PcOQ_v_a6vRDg6OEmVqMG6x1915DE1iXgHYFoILucfePc3eyhk0k0DY/s1200/photo_2025-07-18_16-16-43.jpg

ចំណែកក្រសួងការបរទេសថៃបានបង្ហាញការសោកស្តាយចំពោះហេតុការណ៍កើតឡើងនៅតំបន់មុំ៣ ដែលបណ្តាលឱ្យកងទ័ពថៃ៣នាក់ ដាច់ជើង និងរងរបួស ។ សូមឱ្យកងទ័ពថៃទាំង៣នាក់ជាសះស្បើយឆាប់ៗ ហើយក្រសួងការបរទេសពុំបាននៅស្ងៀម គឺពេលទទួលបានលទ្ធផលការត្រួតពិនិត្យមីនជាផ្លូវការរួចហើយ យើងនឹងចាត់វិធានការបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiigfEqqWOADBEzNs3SO5tQf05osG45XOMn4BzBfO-Y0O7Nv2aQFAF9F8WRAWds5sOG-wtTwnwnM0dsajlYEu4Euo5MGk9AoIAkbGcLDeuPAQ8sQ8A5E8N1EjTvZMPcSVtHm_N7g5DoTJ0mhR-WHFUZAjIPhlc6m5qqdEZvDvukTKbXpZ2htbQH-aT-4Cnb/s1440/518324820_1159397909570832_4862727241473076046_n.jpg

បើប្រទេសថៃរកឃើញភស្តុតាងច្បាស់លាស់ គឺនេះជាការខកបំណងយ៉ាងខ្លាំងទៅលើកម្ពុជា ដែលជាប្រទេសភាគីនៃអនុសញ្ញាអូតាវ៉ា ។ ថៃនឹងចាត់ទុកថា វាជាការរំលោភអនុសញ្ញា ដោយថៃនឹងចាត់វិធានការរឿងនេះ មិនថាការតវ៉ាដោយផ្ទាល់ជាមួយកម្ពុជាកម្រិតទ្វេភាគី ឬកំណត់វិធានការផ្សេងៗ ។ បើវាជាមីនថ្មី គឺកម្ពុជាល្មើស MOU ឆ្នាំ២០០០ និងរំលោភអធិបតេយ្យរបស់ថៃ ៕

ក្រុមហ៊ុន វឌ្ឍនៈ ឧបត្ថម្ភទឹកពិសាប្រណិត វី-អាកទីវ និងភេសជ្ជៈកីឡា វី-អាកទីវ រាប់មុឺនដប/កំប៉ុង សម្រាប់ព្រឹត្តិការណ៍ «ច្រៀងចម្រៀងជាតិ»

0

សាធារណជនរាប់ម៉ឺននាក់នឹងប្រមូលផ្តុំគ្នាចូលរួមក្នុងព្រឹត្តិការណ៍ «ច្រៀងចម្រៀងជាតិ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញពីស្មារតីសាមគ្គីភាព និងគាំទ្រ ដើម្បីជាកម្លាំងចិត្តដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហានក្នុងបុព្វហេតុការពារជាតិ បូរណភាពទឹកដី និងអធិបតេយ្យភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhrQlRZBdf3v8MPpv20ZnTdXAygSASoM6_iB3ytvwxYqaYifz8kSOZADrsF31T9-anz5EYa79mKkSAnoziMICIiolboSjrKr9QLUhlQ1kkl1SEEMCgCdGMFj7ir7LZ6q5AU_ll106g8mWKhal04OK2Y3E55MMCrD0H5WgH8S_ZgnmC0nGZP9tEJy_eNG-8/s5000/%E1%9E%85%E1%9F%82%E1%9E%80%E1%9E%87%E1%9E%BC%E1%9E%93_%E1%9E%91%E1%9E%B9%E1%9E%80%E1%9E%96%E1%9E%B7%E1%9E%9F%E1%9E%B6%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%8E%E1%9E%B7%E1%9E%8F_%E1%9E%9C%E1%9E%B8_%E1%9E%A2%E1%9E%B6%E1%9E%80%E1%9E%91%E1%9E%B8%E1%9E%9C_%E1%9E%A5%E1%9E%8F%E1%9E%82%E1%9E%B7%E1%9E%8F%E1%9E%90%E1%9F%92%E1%9E%9B%E1%9F%83_Poster_V03.jpgដើម្បីរួមចំណែកក្នុងព្រឹត្តិការណ៍នេះ និងបង្ហាញការគាំទ្រដល់រាជរដ្ឋាភិបាល ក៏ដូចជាកងកម្លាំងជួរមុខ ក្រុមហ៊ុន វឌ្ឍនៈ បានឧបត្ថម្ភទឹកពិសាប្រណិត វី-អាកទីវ និងភេសជ្ជៈកីឡា វី-អាកទីវ រាប់មឺុនដប/កំប៉ុង។ អ្នកចូលរួមទាំងអស់នឹងទទួលបានទឹកពិសានេះដោយឥតគិតថ្លៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghc2nHYM6_JIzXiFNnMAI5X_GbnpZPOA5G6VpSkDCJU3pzdQsQGffgaddq0-Mt697E3vhTJuCtkOfgi8LK5fJRzQPTZR3LwqiNLjSLTyTWS25jfkfNOh0NcTFBKWHsjyy5DF0yDf1k_79Gq5K5LLv6XzFMPEIY8Fl9JJs9nmdH6sU0fkjJN2G4bGISZ3hl/s2048/photo_2025-07-18_11-28-20.jpg

ការឧបត្ថម្ភនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់ក្រុមហ៊ុន វឌ្ឍនៈ ក្នុងនាមជាគំរូនៃស្មារតី «ខ្មែរតែមួយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyK3ZTtufi5LOOJBG3PRzR1ABY3y-jgSiRiozBMHTIOVT29yNt6BIJV7QjLSKhvpIws1sCkQ0J9IAbXc6zeFhleZelFoL0PS8EPa3oKD3aoDfUuSEqZ1yKVA9NT31PQ2zsXwKE83eLG_FGAE4rXhTevXfWgahm5sScJqqIHf9_40edxuFcU0amGwxRUG4_/s2048/photo_2025-07-18_11-01-22.jpg

ក្រុមហ៊ុនតែងតែចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ ការលើកស្ទួយសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh704qPgAZJY7sehCz-i8mwPBGPOrvJmo2YHgiYzFV-WgGvYmPZEKla3cmfktIumFX8LNqBRKYqLI5iNVvLbD3HQxV7-XssQuK6i4R_XOqGyCj78ySUYhETQ0NIhFjxp2nmhyCg_VWFFUAHPOMQSBl3k3XJr4ChqxKpIDdYFFrK5KaIlhhAG37RC8Tpc3tm/s2048/photo_2025-07-18_11-01-23%20(2).jpg

ជាពិសេស ក្រុមហ៊ុន វឌ្ឍនៈ គឺជាអ្នកគាំទ្រដ៏ធំនៃវិស័យកីឡា ដោយបានជ្រោមជ្រែងព្រឹត្តិការណ៍ជាច្រើននៅគ្រប់កម្រិត ចាប់ពីថ្នាក់ក្រោមជាតិ រហូតដល់កម្រិតជាតិ និងអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisuIhoieIg2_-CdYxpgLtLAyA0qcrWazS8HYKPJCueeALvKHsFgZ4Khh4WBxDlfOFY2OnwvdNVBOd6YYccD2LS3ODXkJ2uUHXMMZQwWL9ur5sanh3ik22BdIVjYOi9W2eE0gQipazWL1wLyKjSqvlaUhN4SmC7QiilASANrpj7KkzSBl1JPSqt67EV_gdS/s2048/photo_2025-07-18_11-01-23%20(3).jpg

តស់! រួមគ្នាបង្ហាញពីស្មារតីខ្មែរតែ១ តាមរយៈការចូលរួមច្រៀងចម្រៀងជាតិនៅថ្ងៃស្អែកនេះ ដើម្បីគាំទ្រផ្តល់កម្លាំងចិត្តដល់វីរកងទ័ពជួរមុខរបស់យើងទាំងអស់គ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvqnc3DIE0Zc0nMXKop-CPUrLveEuYFzK34YVuDS8nBgOxqrtRZzsWEwZb_Sjfs5kNBnb3xQQqkvZTKdrZJihBJ1-TpTYfawbb508PwKK8YhS37Gv0Apck6DVLbTHLCdpE2QWgh8WP66f4SA5oyjwEaUAk-yhmb2r3ySOkIiDal4FTdEy48C9QvBA-qF0e/s2048/photo_2025-07-18_11-01-23.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzwQiReIhDrdyMrFdpqWhy8FTVNL8d9lNp0AQDB6QZbDeoS1WJ6-RxzVz0HA7XKAA7jsaLxkgRUCy1jSpoIhHejNhsDA4WKWAOm2LZXpBNBxHotC1A3ngBbavLWRcCbohLSTfCnYoOmyScwe2d0QeXBvihTeNTMBA3n7WXB5GvYNNUQwZwPsnhnyOa7wKr/s2048/photo_2025-07-18_11-27-59.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJxZLhKV4klP3zP-CYHSK3yTqSHQ0YIIL9JCweHzl5GrFjDy7TvmigZVlmCYOsZZ67CbX6_3l6AK5_ygNVje1d8dTgbucUyjiY5NceErJtGFDlfNCy0FHrArweIl5Vth6MYueAVKoQOJQ61bNswKV5RiWxT6XCVw2eS1EOgjA68ljZ40ywC6uPqvyz9Yvw/s2048/photo_2025-07-18_11-28-07.jpg

តើការសាកថ្មទូរស័ព្ទទុកពេញមួយយប់អាចប៉ះពាល់ដល់សមត្ថភាពថ្មទេ?

0

អ្នកជំនាញប្រាប់ថា ស្មាតហ្វូនសម័យទំនើបភាគច្រើនត្រូវបានរចនាឡើងដោយប្រើបច្ចេកវិទ្យាឆ្លាតវៃ ដែលអាចការពារការសាកថ្មលើសកម្រិត។ ដូច្នេះការសាកថ្មទូរស័ព្ទទុកចោលពេញមួយយប់គឺជារឿងសុវត្ថិភាពជាទូទៅ។ តួរយ៉ាង ក្រុមហ៊ុនផលិតទូរស័ព្ទដូចជា Apple និង Samsung បានបញ្ជាក់ថា ទូរស័ព្ទរបស់ពួកគេនឹងបញ្ឈប់សាកដោយស្វ័យប្រវត្តិ នៅពេលថ្មពេញ ១០០% ដោយប្រើឈីបការពារ និងកម្មវិធីសាកថ្មឆ្លាតវៃ។ ប៉ុន្តែ តើទូរស័ព្ទម៉ូឌែលចាស់ៗអាចបង្កបញ្ហាដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCfO237Idr0Pp3-IgN1mvSo9nRXRCKRooTf4GTsy1yKtFHg-S_t_ZRxTWBNYfem5Vk44mPgRn32FvEdSNgQ4Y8u8QQ4NaOAo5qIqCrjTJis6XYX533bNHznvvhyGxsLpHWV6FAbEpDg6xPIOaIebpJP9Nx00J97xCG5XGtzAi77nciGt82GJcW689PKME6/s1200/image_2025-07-19_10-05-21%20(2).png

សម្រាប់ទូរស័ព្ទម៉ូដែលចាស់ៗ វាអាចនឹងបន្តទាញថាមពលបន្តិចបន្តួច ដើម្បីរក្សាថ្មឲ្យនៅពេញ ដោយគេស្គាល់ថាជា “trickle charging” ដែលអាចបណ្តាលឲ្យសមត្ថភាពថ្មធ្លាក់ចុះបន្តិចម្ដងៗ។ ទោះយ៉ាងណា ទូរស័ព្ទម៉ូឌែលថ្មីៗ បានកែប្រែប្រព័ន្ធសាកថ្មឲ្យប្រសើរឡើង ដើម្បីកាត់បន្ថយបញ្ហានេះ។ នេះបើយោងតាមព័ត៌ព័ត៌មានពី PCMag។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkU4sB4qY0bC_8_k0U5w_FRhYBc9_MC3N51FYpTiGucGPuy8C_FmsSGJJeuP63158I-cEbdUPItzfAgnaO-NAjpJ7LGUNLqdugwjVvdFvBc6You-5Z7e3yJvktv50y06_Gb-AwmV6XGGaNINNaj8ZaCgN8RpAZMFYmi89kIILAA1hMbi8o_Zbhm1rT4Y-e/s1024/image_2025-07-19_10-05-21%20(3).png

ជាឧទាហរណ៍ដូចជា Apple មានមុខងារ Optimized Battery Charging ដែលអាចរៀនពីទម្លាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នក ហើយពន្យារពេលសាកថ្មឲ្យពេញរហូតដល់ពេលដែលអ្នកយកមកប្រើប្រាស់។ នៅពេលថ្មជិតពេញដល់ ១00% ចរន្តសាកត្រូវបានកាត់បន្ថយជាបណ្តើរៗដើម្បីកំណត់ការឡើងកំដៅ ដែលជាកត្តាសំខាន់នាំឲ្យខូចថ្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX2FLM_197U4MN2Pb_2Y0V3bhDWBIAG3VpK1eAJWll6mT3RRnxRJtyTXPNsqRCnnhTOpbBsT3RNUpR7Ynftc2DitgD0NVufBJfndbwUUUVrU_8KrVher1LngfD2sbDCgwlruUYkg9RGivDnhqtGBPYz-RPu5mLnDQA-Y_kG44Fbh0C3TvJ4sEJiKqT3rLl/s853/image_2025-07-19_10-05-21.png

ទោះបីការសាកថ្មលើសមិនមែនជាបញ្ហាទៀតទេសម្រាប់ស្មាតហ្វូនសម័យថ្មីៗក៏ដោយ ប៉ុន្តែអ្នកជំនាញណែនាំមិនឲ្យទុកថ្មពេញ ១០០% នៅយូរពេកទេ។ ថ្ម Lithium-ion អាចរក្សាបានយូរប្រសើរជាង ប្រសិនបើវាស្ថិតនៅក្នុងចន្លោះ ២០% ដល់ ៨០%។ ដូចនេះជំនួសឲ្យចាំដល់ថ្មអស់ដល់ ០%ចាំសាក អ្នកគួរសាកបន្ថែមជាញឹកញាប់តិចៗ វាល្អជាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjY0OQyoR8V6oATIBbld5dKm3eP85YlYb7DaZeumv8JXbpC3rHHMbtA1cGFKWpthsOnFyOPddMlL12we7MSUoy0iJelAF1rTF1ybDE9vHSm3tUlKOXyE2bn6uOFg9y8uvJ4TG4TRr6Rp_jMjejMzXuOOgyTU6qvFuaHpVSF87uMR6K21wxZbdGaHyRHvh7/s636/image_2025-07-19_10-05-22%20(2).png

គួររំលឹកថា ប្រសិនបើអ្នកសាកថ្មទូរសព្ទនៅពេលយប់ សូមដកវាចេញនៅពេលអ្នកក្រោកពីគេង ឬប្រើឆ្នាំងសាកឆ្លាតវៃ(smart plug) ដែលបិទដោយស្វ័យប្រវត្តិ។
លើសពីនេះ ​មិនគួរ​​គ្រប​ទូរសព្ទពេលកំពុងសាកថ្មនោះទេ ​មិនថាគ្រប​ជាមួយ​សៀវភៅ ឧបករណ៍​ផ្សេងៗ​ទៀត ឬសូម្បីតែទុកក្រោមខ្នើយ ឬ​ភួយ ​ព្រោះ​កម្ដៅ​​អាច​ធ្វើឲ្យ​ថ្មខូច។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBcFDa2bDh-eL4ppMrnO5ZQcGv3Nitl-P760PYih5Btp3mdDl5RvGCFI4K76QjbnEmszZaQNkZ9RN2a0UshFF_69n-S9LyoSfmPoiUskwt8DllKo1COg0djMtoudOQBz29Qpt6HLC5oYq-RzAnVKwYcenbzpKkWF62TTQVfPJ1IBgn5e9Sok7fN1XAmM4E/s1356/image_2025-07-19_10-05-22.png

ម៉្យាងវិញទៀត គួរប្រើតែខ្សែសាក និងអាដាប់ទ័រដែលមានវិញ្ញាបនបត្រមានការទទួលស្គាល់ប៉ណ្ណោះ។ គ្រឿងបន្លាស់ដែលមិនមានការបញ្ជាក់ច្បាស់លាស់អាចមិនមានស្តង់ដារសុវត្ថិភាពឡើយ និងអាចបណ្តាលឱ្យឡើងកំដៅ ឬកាត់បន្ថយប្រសិទ្ធភាពនៃការសាកថ្ម៕

មិនគួរឱ្យជឿ! សូម្បីតែសាប៊ូលាងដៃក៏មានបាក់តេរីគួរប្រុងប្រយ័ត្នដែរ

0

នៅពេលអ្នកចេញក្រៅផ្ទះ ហើយត្រូវប្រើប្រាស់បង្គន់សាធារណៈ មិនថានៅផ្សារទំនើប ព្រលានយន្តហោះ សាលារៀន មន្ទីរពេទ្យ ឬកន្លែងសាធារណៈផ្សេងឡើយ ការលាងសម្អាតដៃបន្ទាប់ពីចេញពីបង្គន់គឺជាទម្លាប់ល្អក្នុងការថែរក្សាអនាម័យ។ ប៉ុន្តែតើអ្នកធ្លាប់គិតទេថា សាប៊ូលាងដៃនៅទីនោះអាចធ្វើឲ្យដៃអ្នកកខ្វក់ជាងមុន?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg90MfzoEYwe9L2wtPPwSoZ4KCWem_QGfrkk7PphwRwwP7AQ-42tnzRIAX6DbCQt1h7-6sra8ns4etH_5UpdJe6vC-Ca1lQgkNUbf6nBI8GRwAl6idsZclnHyXvFvd_vUGes5jR1nUGDTcZRHn6lJgENlBBxMrRTsVwYhUsUA_RZ5BHhcxRRGRrLQCmUwGP/s911/image_2025-07-19_09-17-36.png

តាមរយៈកម្មវិធី “Is It Really Real?” របស់ CCTV ផ្នែកហិរញ្ញវត្ថុនៅប្រទេសចិន បានបង្ហាញអំពីការរកឃើញដ៏ភ្ញាក់ផ្អើលមួយគឺ សាប៊ូលាងដៃភាគច្រើននៅតាមបន្ទប់ទឹកសាធារណៈ មានបរិមាណបាក់តេរីខ្ពស់បំផុត ដែលខ្លះខ្ពស់ជាង ៦០០ដង នៃស្ដង់ដារសុវត្ថិភាពទៅទៀត។ ជាក់ស្ដែងដូចជានៅព្រលានយន្តហោះក្រុងប៉េកាំង សាប៊ូលាងដៃត្រូវបានរកឃើញថា មានបាក់តេរីរហូតដល់ ៦០០,០០០ CFU/ក្រាម ខណៈស្ដង់ដារសុវត្ថិភាពគឺតែ ១,០០០ CFU/ក្រាម ប៉ុណ្ណោះ។ កន្លែងផ្សេងៗដូចជា សណ្ឋាគារ រោងភាពយន្ត និងភោជនីយដ្ឋាន ក៏ត្រូវបានរកឃើញថា មានបាក់តេរីលើសកម្រិតផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZFuFXmV6MsXiCKSm-K938juiYUVrNiE0Va4Xx75HNr5sPe3g9SsaSvS45rn5nEFmZir2kkWY4KOvmeDmMEC3IPZi9rlY2qug81EQXaHdPMiqltfl5FRQZ5LlOqSDBG18P5h6b75QVn5n30mAWsydbHE4SWZahvd-r6wunbRGt7GCL9k_NgTfSDKm7Der9/s1500/image_2025-07-19_09-17-37.png
កាលពីឆ្នាំ ២០១៦ មជ្ឈមណ្ឌលបង្ការជំងឺរាលដាលក្រុងប៉េកាំងបានរាយការណ៍ថា មានតែ ៦៤.៤% នៃសាប៊ូលាងដៃ នៅសណ្ឋាគារ និងភោជនីយដ្ឋានប៉ុណ្ណោះ ដែលឆ្លងកាត់ស្ដង់ដារត្រឹមត្រូវ។ ខណៈពេលដែលសំណុំ samples មួយចំនួនត្រូវបានរកឃើញថាមានជាតិបាក់តេរីគ្រោះថ្នាក់ដូចជា៖

-បាក់តេរីពីអាហារចេញពីពោះវៀន (Fecal coliform)
-ផ្សិត និងសារធាតុរំខានប្រភេទ yeast
-បាក់តេរីលើស្បែក Staphylococcus aureus
-និង បាក់តេរីរស់នៅកន្លែងសើម Pseudomonas aeruginosa ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiyV9rXiZa1-GodyEeDITfQXyBpHmhjxG3nWhXqcIjT7KF3LkSToY8YjLEkoJ7kfwKRljz_rm0W2MPZNNlwEirNPVQfK_i8ISsTbtL1ZwbJI3wPEQOTACuGeMAF8xXI4gytWYcABrmxu9a9z-jzo9UG1crnCQTQioLYRA-rwaAEuyyDDHYxtwvQdIZlvTd/s732/image_2025-07-19_09-17-38.png

ការលាងដៃដោយប្រើសាប៊ូផ្ទុកបាក់តេរី មិនត្រឹមតែមិនស្អាតនោះទេ ប៉ុន្តែអាចធ្វើឲ្យដៃកខ្វក់ជាងមុនផងដែរ។ ការសិក្សាមួយនៅសាលាបឋមសិក្សាបានបង្ហាញថា កុ.មារ និងបុគ្គលិកដែលប្រើសាប៊ូមានបាក់តេរី មានបាក់តេរីកើនដល់ ២៦ដង ខណៈដែលសាប៊ូដែលស្អាត អាចកាត់បន្ថយបាក់តេរីបានដល់ ៥០%។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmcomfERhvTiGtyYd6JAYSIzfcj_Oz6hfbk4OsbZmOcCrKPyObqyWFlMic_WrhutTq0Z9hNjEq3nyeXN8zC2URl4Lyxk3VXuDUFWtz1bI8sOiTVppHK4IGQJf3QC0LsTDsvxhX9B6-P1NvEF9nyo7_2qPgTRuOg1-Fql_IurXka_KmbIYDeVfUz6hvlFDr/s2000/image_2025-07-19_09-17-34%20(2).png

ហេតុអ្វីបានជាសាប៊ូសាធារណៈកខ្វក់?
យ៉ាងណាមិញ មានហេតុផលសំខាន់ៗចំនួនបីដែលគេសង្ស័យថាបានធ្វើឲ្យសាប៊ូកខ្វក់៖

១.ការបំពេញសាប៊ូជាថ្មី ដោយមិនលាងដប
២.សាប៊ូផុតកំណត់ បាត់ប្រសិទ្ធិភាព និង ៣.បុគ្គលិកខ្លះ ដាក់ទឹកបន្ថែម ក្នុងដបសាប៊ូ ដើម្បីសន្សំថវិកាជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6NWXRh3qOUTdceqPzLk5nDuhJW5TcxvZXf7BGYXHTi42pGVzQSQS-n9lVhipfM7ADHjNsjImcXw2vdUxX6K9lTPIFL5dlD_kb6nIT3HPVaOPyP7BN4omx0fR9eatQpnBurYqBn8TJVB6PAh7ivBhVgoykhQZxUML784WcvzD9kJ9fKZmJbrWShSdjWyOw/s1500/image_2025-07-19_09-17-34.png

ម៉្យាងវិញទៀត សាប៊ូសាធារណៈភាគច្រើនក៏មិនមានសារធាតុសម្លាប់មេរោគដូចជា PCMX
(parachloromethaxylenol) ដែលមានតម្លៃថ្លៃទេ។ សាប៊ូនៅទីនោះភាគច្រើនប្រើសារធាតុបំបែកប្រេង (surfactants) ប៉ុណ្ណោះ មិនអាចសម្លាប់មេរោគបានឡើយ ហើយវាអាចជាមូលហេតុឲ្យបាក់តេរី និងផ្សិតរស់នៅក្នុងដបសាប៊ូបានយូរជាងមុន។ ចឹងតើត្រូវឈប់លាងដៃឬទេ? ចម្លើយគឺ ទេ! ការលាងដៃនៅតែជាវិធីដ៏មានប្រសិទ្ធិភាពក្នុងការការពារជំងឺ ជាពិសេសជំងឺដែលបង្កការរាលដាលតាមរយៈផ្លូវអាហារ។ អ្វីដែលគួរធ្វើ គឺត្រូវលាងដៃជាមួយទឹកស្អាត យ៉ាងហោចណាស់ ៤០វិនាទី ប្រសិនបើមិនមានសាប៊ូស្អាត ឬអាចយកសាប៊ូតាមខ្លួន ឬក្រដាសសម្អាតមានសារធាតុសម្លាប់មេរោគ និងជៀសវាងប៉ះផ្ទាល់កន្លែងកខ្វក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGgUY2FetE3SJ7g27PtYmoihvORH5BQz_77hGGCxWCWzYfX9LqeMEsmuSu_aziRdfMVwp3w2OgoMpgcIq_u_Bzsh2GdUpe7l5zZjRdcxPX9JZmibK-A0pyF86RQcT6kQ2I29jYeNtxg_Zaimc2WgANhcYQxb5ojnUqZLSuuHcH2FHPv6gkInlWxZnrt90f/s1000/image_2025-07-19_09-17-35.png
អ្នកស្រាវជ្រាវបានប៉ាន់ស្មានថា ប្រសិនបើអ្នកដំណើរនៅព្រលានយន្តហោះលាងដៃជាញឹកញាប់ នឹងអាចបន្ថយហានិភ័យនៃជំងឺរាលដាលជាសកលបានពី ២៤% ទៅ ៦៩%។ ទោះជាយ៉ាងណា មិនត្រឹមតែសាប៊ូក្នុងបន្ទប់ទឹកសាធារណៈប៉ុណ្ណោះទេដែលសម្បូរបាក់តេរី សូម្បីតែរបស់ផ្សេងទៀតដូចជា ម៉ាស៊ីនសម្ងួត (Hand dryers ផ្ទុកខ្យល់កខ្វក់ក្នុងបង្គន់ ហើយបាញ់វាចេញវិញ) និងប៊ូតុងចុចទឹក (flush មានបាក់តេរី E. coli ច្រើនបំផុតដោយសារទឹកបាញ់ឡើង) ជាដើម សុទ្ធតែជាជម្រកបាក់តេរី។ សរុបមក ការលាងដៃនៅសាធារណៈស្មើនឹងមិនមានសុវត្ថិភាពទេ ប្រសិនបើសាប៊ូនោះមានបាក់តេរី។ ដូច្នេះ សូមប្រយ័ត្នខ្លួន ថែរក្សាអនាម័យ និងជ្រើសរើសការលាងដៃយ៉ាងត្រឹមត្រូវ ដើម្បីការពារសុខភាពខ្លួន រួមទាំងក្រុមគ្រួសារផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9-Ya00po1cEyOsS_523YBI3_3JmhoZYmHat76ecSYbKGIct9ZfkkCL-6wUfeCD2E4pzGpQuLiMcc33Luxw0tKSKwahcYPN2oYMQo9risQd3pzodF4iwaSgxjkwWepu_dxx9fPLikRY_wdF1P1d8A1t-1axmlUtm6ddgz2jJKJ8ylZtEXNSUxdJs5SfX-W/s752/image_2025-07-19_09-17-36%20(2).png

ចម្លែកម្ល៉េះ! កូនឈឺនាំសំណាងដល់ឪពុក បានកំណប់លុយពីប៊ូសស្រ្តង

0

កូនល្អ ជាទ្រព្យនាំលាភសំណាង ខំធ្វើការរកលុយជួយគ្រួសាររហូតខ្លួនឯងឈឺហើយ នៅតែនាំលាភចូលផ្ទះឱ្យឪពុកត្រូវរង្វាន់កូនល្អពីប៊ូសស្រ្តងបានលុយជិត2ពាន់ដុល្លារ មិនឱ្យគ្រួសារពិបាកអស់លុយព្យាបាលជំងឺ។
ម្ចាស់រង្វាន់កូនល្អពីប៊ូសស្រ្តង 888$គុណ2 ឪពុកឈ្មោះ ឆឹង អ៊ាន ជាអ្នកនេសាទ និងកូនស្រីឈ្មោះ ឆឹង ម៉េងដានី ធ្វើការរោងចក្រ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បើតាមសម្ដីប្អូនស្រី ដានីបានប្រាប់ថា គាត់កំពុងសម្រាកព្យួរសេរូ៉ម ស្រាប់តែឪពុកដាស់ឱ្យជួយមើលក្រវិលកំប៉ុងប៊ូសស្រ្តង ក៏ឃើញរង្វាន់កូនល្អភ្លាម លោតស្រែកហ៊ោឳបឪពុកទាំងដៃនៅព្យួរសេរ៉ូមផ្អើលពេញពេទ្យ ភ្លេចថាខ្លួនកំពុងឈឺ ព្រោះចិត្តរំភើបពេក។
នេះបានថា ទីណាផឹកប៊ូសស្រ្តង ទីនោះមានលាភសំណាងធំ។ ប៊ូសស្រ្តង រង្វាន់ច្រើន ឆ្ងាញ់ជាងគេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhocQ_X6F3cvxroCQrmyNkgSOezm96SSEpb8YleudSmkFrdOCrQwRGrePanXntDJTBEevQPrWHzM48YDGGgVmkjp8ky3lii67iESJVJlx8RfHShicTpB14tZFSu6ImZVAA9Hn1_aH52J-lIr5cHQwRkZZIhY9Ln9ilMySU-Dsq59u0m0QdOqFfdZtuk0eSq/s3022/IMG_1781.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXJCqUz5yQVuNwxlhU5RW3Sn7FTZ6S4oNrCrr8MskwCjRaXUgIHHLRH0n7BrjrY_KYfhkYF6pHt_MzVEJ9iMu5slrol_Rtq7FlfRTid9VEAv8qMRftwgumk24MhXDs2doHQoTa8Y320BQIyooMMQN5HxMYsrJYl42kJ0AX2pu501nX2ujDLA09Hj3qVbW0/s4032/IMG_1782.JPG

មេបញ្ជាការយោធភូមិភាគ២ថា ប្រើពេលពិនិត្យមី.នតែ២-៣ថ្ងៃដឹងលទ្ធផល ខណៈអគ្គនាយក CMAC ថាមី.នចាស់ ឬថ្មី មានតែសៀមខ្លួនឯងទើបដឹងច្បាស់

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃ Ch7HD News រាយការណ៍ថា ករណីកងទ័ពថៃចំនួន៣នាក់បានដើរជាន់មី.ននៅព្រំដែនកម្ពុជា-ថៃ បណ្តាលឱ្យរងរបួស និងដាច់ជើងម្នាក់ គឺមេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង នឹងប្រើពេលត្រួតពិនិត្យត្រឹមតែ២-៣ថ្ងៃប៉ុណ្ណោះដឹងលទ្ធផលជាមី.នថ្មី ឬចាស់ ជាមី.នប្រភេទណា ផលិតនៅប្រទេសណា និងបង្កប់ក្នុងដីយូរហើយ ឬទើបបង្កប់ ។ ក្រោយពីពលរដ្ឋថៃខឹងសម្បារយ៉ាងខ្លាំង និងចោទប្រកាន់ថា​ កម្ពុជាដាក់មីនថ្មីលើសមរភូមិចាស់ អគ្គនាយក CMAC ឆ្លើយតបទៅវិញថា មី.នចាស់ ឬថ្មី មានតែសៀមខ្លួនឯងទេ ទើបដឹងច្បាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7Mw7_vdl71rJtW8qVMaYoLNmKM-9yL8ktSHRlbhW9byxGlo9gQIphRqIYIGHn9yClb54m5n_Q4XjqIV9yDiEMWuvM5DYStTtfMjDfbETfaPSsOsdwb-Wsvn7GML3LZfI79kNH4nBlX9MM83lizQs3EIUo2JWW6QC9gB7A2nSbCC6llI2zZWsJOrzCiUHf/s1440/518272033_1158480679662555_4482793321910452860_n.jpg
ក្រោយពីកងទ័ពថៃចំនួន៣នាក់បានដើរជាន់មីនបណ្តាលឱ្យរងរបួស និងដាច់ជើងម្នាក់ពេលល្បាតនៅតំបន់មុំ៣ ជាប់ស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជថានី ប្រទេសថៃ សារព័ត៌មាននានារបស់ថៃផ្សាយថា កងទ័ពកម្ពុជា គឺជាអ្នកលួចដាក់មីននេះ ហើយសន្និដ្ឋានថា វាជាមីនថ្មីដាក់ក្នុងសមរភូមិចាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicBP9gdT-hvTHhPAh60nBM4AsTOqCe3Qr0C29PIPJyz6wWmoqZJpcgSznksQndxa7XFD0RsjJ7ZmEDETJwg9ik2hQOaR0EoHEnqcw6wCCcgZazeI5sx6ENOtL5JMKo-TeD-TyHs3fuHNUAEGuJzXvDqS6z9DBIIWSGkTKavvFqBCrnN41KW9NIcF8f5esj/s720/518407213_1158480596329230_7138729652710977051_n.jpg

នៅថ្ងៃទី១៧ ខែកក្កដា មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បានចេញសេចក្តីប្រកាសថា កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងមក កងទ័ពថៃដែលល្បាតដើម្បីរក្សាសន្តិសុខនៅតំបន់មុំ៣ បានជួបគ្រោះថ្នាក់ដើរជាន់មីនបណ្តាលឱ្យរងរបួស៣នាក់ ។ ហេតុនេះ កងទ័ពក៏បានដកកម្លាំងចេញពីកន្លែងកើតហេតុភ្លាមដើម្បីបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ Fort Sunpasitthiprasong ក្នុងស្រុកវ៉ារីនឆាំរ៉ាប ខេត្តឧប៊ុនរ៉ាជថានី ។ ពេលនោះ កងទ័ពពុំទាន់បានកំណត់អត្តសញ្ញាណនៅឡើយទេ ដោយសារខ្លាចមានគ្រោះថ្នាក់ទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLxKLJW-N8FYw1466BgajG2o_b2nSnRm2GlYGfDNaTQv7Huwx1EB-eNXESLTj4vgHUzIcYfQYLSZ8EobUCsIdFbqYQZ4xd8H-AlGDjD2VX_wzvFO-VFFcI1y69uqD4Wz4nLiQjmVeGbXEp6igj1wSGyNM4qA3ISIoGuFNntHTzbRI6qgCKcjVeWjYwFGf1/s1440/518275964_1159397902904166_1192205398092568333_n.jpg

នារសៀលថ្ងៃដដែល លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ បានបញ្ជាឱ្យអង្គភាពដោះមីនមកត្រួតពិនិត្យនៅកន្លែងកើតហេតុយ៉ាងលម្អិត ព្រមទាំងប្រមូលភស្តុតាងបញ្ជូនទៅអង្គភាពជំនាញគ្រឿងផ្ទុះធ្វើការវិភាគថា តើមីននេះប្រភេទអ្វី ផលិតនៅប្រទេសណា និងបង្កប់ក្នុងដីយូរហើយ ឬទើបបង្កប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9ekVTTQN_REsTu2lKIaa5fT2lK2kV1fpcivKKS20DsvF2l3MEH3Pi-C5pBR4ft_fky-wHIjUJvEWUj0w0IIHrMdEo3tVAcD5PJk5FnpBxfk1VMC60rRDIypcgLeEVhmXigwLR5VKGzCzxQODbNg77Im1ZlduY3jijm4y_hyTB9jA4QMACNgRCVwZvXICk/s813/photo_2025-07-17_16-48-23.jpg

លោក ប៊ុនស៊ីន ផាកក្លាង នឹងរង់ចាំលទ្ធផលត្រួតពិនិត្យមីនជាផ្លូវការ លោករំពឹងថា អាចចំណាយពេលប្រមាណពី២ថ្ងៃ ទៅ៣ថ្ងៃ ដើម្បីទទួលបានលទ្ធផលច្បាស់លាស់ ។ បន្ទាប់មក លោកនឹងរាយការណ៍លទ្ធផលត្រួតពិនិត្យជាសាធារណៈជាផ្លូវការម្តងទៀតដើម្បីភាពច្បាស់លាស់ និងការពារកុំឱ្យមានការយល់ច្រឡំ ។ លោកបានសុំកិច្ចសហការពីពលរដ្ឋឱ្យតាមដានព័ត៌មានពីភ្នាក់ងារសន្តិសុខ ឬព័ត៌មានផ្លូវការ និងអរគុណពលរដ្ឋដែលបារម្ភ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កងទ័ពក្នុងការរក្សាសន្តិសុខនៅតំបន់ព្រំដែន ក៏ដូចជាផ្តល់សុវត្ថិភាពដល់ពលរដ្ឋឱ្យអស់ពីសមត្ថភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWH1yaGUrcGdw758qV7T6CmM4wNb-7MBjIi7t-e86U_ct0gxDzBhog-j-loDA7Ep2n5y1xIQuuaja8Nv9mZE2KsPeIfimYiF5UdJY2FFCxhEfMHxFVyvDJ5NDQFCs5lK9Ing7ZXJ82XUduHnTYP17-s6Lo44ncb47pyafphpedrdZrPgmg6ihyphenhyphentUMZbChG/s1440/518324820_1159397909570832_4862727241473076046_n.jpg
ក្រោយពីសារព័ត៌មាននានារបស់ថៃផ្សាយថា កម្ពុជាបានដាក់មីនថ្មីលើសមរភូមិចាស់ដែលបោសសម្អាតមីនរួចហើយបណ្តាលឱ្យកងទ័ពថៃដាច់ជើង និងរងរបួស ធ្វើឱ្យពលរដ្ឋថៃយ៉ាងច្រើនខឹងសម្បារយ៉ាងខ្លាំង ហើយពួកគេចែកចាយព័ត៌មានពេញបណ្តាញសង្គម និងទម្លាក់កំហុសមកលើកម្ពុជា ។ ហេតុអ្វីថៃមានទម្លាប់ចោទប្រកាន់កម្ពុជាបែបនេះ អស់ពីរឿងមួយចូលរឿងមួយពុំចេះចប់?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHK3AAN_WkeDc_XcuM_XbY6xo4RaLcTHQQcX4ow5I6-DMav6TuxwRilqNiC9o70teFa7n394UhxBIsFjVMYMngVH3dZhxlLeuzj8iUUaoEXID7YBVP6bLnJPQ9NWuRja_97sVPh_VLQY8Q3tbRLfXtwKt1XcgQR6sW0NHEkVO5uTI_k7OjmWmlFJdqOTw4/s1280/photo_2025-07-17_16-48-24.jpg
ឆ្លើយតបនឹងការទាមទារ និងការប្រកាសពីសារព័ត៌មានថៃ ក៏ដូចជាពលរដ្ឋថៃថា កម្ពុជាបានដាក់គ្រាប់មីនជាថ្មីបណ្តាលឱ្យកងទ័ពថៃ៣នាក់រងរបួស អគ្គនាយក CMAC លោក ហេង រតនា មានប្រសាសន៍យ៉ាងចាក់ដោតត្រឡប់ទៅវិញថា បន្ទាប់ពីមានទាហានសៀមរងរបួសដោយសារជាន់គ្រាប់មីនផ្ទុះដាច់ជើងម្នាក់ និងរបួស២នាក់ កាលពីថ្ងៃទី១៦ ខែកក្កដា ភាគីសៀមខ្លះបញ្ជាក់ថា គ្រាប់មីនចាស់សំណល់សង្គ្រាម និងក្រុមខ្លះថាជាគ្រាប់មីនទើបដាក់ថ្មី ដោយសារដីនោះបានបោសសម្អាតមីនរួចហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI-yz9cM3bdbJcLMafWHmOKAHJapQDniGorIbbqbDrTgd2q0AHwW5zfAms_pFLJ8WcYZXXn3Wx39DkTSeV1ok7zNnCTnh42LSr_33ghEZAkyQVLdbpv9dEvQm73pYlqQIhZotG6lmAxcEW5ecm3L_KFQQNllRyq9JqkkeJhWT34wrvPNN5juIUd-JxfsEs/s1280/photo_2025-07-17_16-48-25.jpg

អ្នកសារព័ត៌មានខ្លះបានសួរមកខ្ញុំឱ្យធ្វើការបកស្រាយ ខ្ញុំគ្រាន់តែសួរត្រឡប់ទៅវិញថា ការផ្ទុះគ្រាប់មីននោះក្នុងបូរណភាពទឹកដីរបស់អ្នកណា? បើសិនជាក្នុងទឹកដីសៀមមែន ដូចនេះ ករណីគ្រាប់មីនចាស់ឬថ្មី មានតែខាងសៀមខ្លួនឯងទេ ទើបដឹងច្បាស់ ៕