ស្រីស្អាត ឡូរីន បានបង្ហាញពីគោលគំនិតរបស់ខ្លួនត្រូវចេះសាទររីករាយពេលឃើញគេល្អឬជោគជ័យមិនមែនចេះតែចាក់រុកជាន់គេ ធ្វើជាមនុស្សឆ្លាតត្រូវចេះថ្លឹងថ្លែងមិនមែនចេះតែជឿតាមគេនិយាយ។
.png)
មានទាំងសម្រស់ស្រស់ស្អាតពីធម្មជាតិ គ្រួសារមានសុភមង្គល ចំណាប់ធ្វើម្ហូប មានគូស្នេហ៍ជាតារារ៉េបលំដាប់ប្រទេស ឡូរីន បានធ្វើឱ្យអ្នកមួយចំនួនអាចនឹងច្រណែនពីជីវិតនាងដែលកើតមកមានទាំងព្រមបែបនេះ។ យ៉ាងណា ទន្ទឹមនឹងមានកេរ្តិ៍ឈ្មោះលើបណ្តាញសង្គម ឡូរីន បានប៉ះទង្គិចនឹងពាក្យរិះគន់ជាញឹកញាប់ដូចគ្នាពីសហគមន៍អនឡាញ។ ទោះបីជាយ៉ាងនេះក្តី ឡូរីន មិនសូវជាចេញមកប្រតិកម្មទាក់ទងនឹងការរិះគន់នោះទេប៉ុន្តែនាងប្តូរមកជាការចែករំលែកផ្សេងៗពីការរស់នៅ និងសាយភាពពីភាពវិជ្ជមានមិនច្រណែននឹងអ្នកដទៃ។.png)
ជាក់ស្តែងនៅថ្ងៃទី១ កញ្ញា ឡូរីន ក៏បានចែករំលែកវីដេអូមួយដែលឃើញមនុស្សស្រីរីករាយនឹងឃើញស្រ្តីឯទៀតទទួលបានភាពជោគជ័យក្នុងជីវិត។ ឡូរីន បានសរសេរថា «ត្រូវចាំថាត្រូវចេះសប្បាយសាទរគេ នៅពេលគេល្អឬជោគជ័យ បើចេះតែចាក់រុកជាន់គេហ្នឹងគ្មានថ្ងៃដល់វេនខ្លួនឯងទេ។ មនុស្សខ្លះធ្វើអីយើងអត់បាន ស្អប់យើងព្យាយាមនិយាយឱ្យគេស្អប់តាមដែរ ស្អីក៏ដោយវាមិនល្អគ្រប់១០ទេ បើមិនបានគ្រប់១០ហើយ កុំបន្ថែមចរិតទាញគេចុះឱ្យមើលមកខ្លួនល្អ។ មនុស្សឆ្លាតគេចេះមើលថ្លឹងថ្លែងយល់ហេតុផល មនុស្សដែលជឿតាមគេនិយាយ មនុស្សហ្នឹងហើយចង់ឃើញចង់ឮនិយាយអាក្រក់ចឹងពីយើង Positive Energy girl’s girl energy វាចេញពីទឹកចិត្តខាងក្នុងមក មិនមែនចេះតែនិយាយហើយធាតុពិត Fake ទេ ការនិយាយស្តី ទឹកចិត្ត កែវភ្នែកគឺបញ្ជាក់»។
ការលើកឡើងខាងលើនេះ ឡូរីន ក៏បានបញ្ជាក់ថានាងជាមនុស្សដែលមានភាពវិជ្ជមាននៅក្នុងខ្លួន។ ខ្លឹមសាររបស់នាងក៏ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេកប៊ុកជាច្រើនទៀតបានបង្ហាញការយល់ស្របនិងពេញចិត្តនូវអ្វីដែលនាងបាននិយាយ។ កាលពីកន្លងទៅនេះ ឡូរីន ក៏បានបង្ហាញខ្លឹមសារក្នុងន័យស្រដៀងគ្នានេះចង់ឱ្យមនុស្សស្រីមានចិត្តសាទរមិនមែនជាការច្រណែនឈ្នានីសនឹងមនុស្សស្រីគ្នាឯងឡើយ៕










