ប្រទេសថៃ ៖ បន្ទាប់ពីគណបក្សប្រជាជនគាំទ្រលោក អនុថីន ឆាន់វីរៈគូន ប្រធានគណបក្សភូមិចៃថៃកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីនៅប្រទេសថៃ និងពុំគាំទ្រគណបក្សភឿថៃ ដោយសារពុំទុកចិត្តការបង្កើតរដ្ឋាភិបាលរបស់គណបក្សនេះ លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទី ប្រកាសនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ថា លោកបានទូលសុំព្រះមហាក្សត្ររំលាយសភាតាំងពីថ្ងៃទី២ ខែកញ្ញា មកម៉្លេះ ។ ភាពចលាចលនយោបាយ បញ្ហាផ្សេងៗ និងការល្មើសអធិបតេយ្យ គឺជាកត្តាធ្វើឱ្យគណបក្សភឿថៃសម្រេចរំលាយសភាប្រគល់អំណាចឱ្យពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2bV6YrtATQegg3jhBRR5LdbAa-1ksYf1x2kuvT0YZQlq6fexITN1nJYgGLgv8RF70-MNZl5vktaCPInW8gB-rYL4XWfJ-BOFl1LRxxue2JsLOgQQzq98QdzINwCCuglMYJRZuVlDEG2NLO7aK76wpCyh_YFynr0JHmhENrzgOVqth0c6EDcd77LWCSk-E/s960/photo_2025-08-19_09-21-05.jpg

នៅថ្ងៃទី៣ ខែកញ្ញា លោក ភូមិថាំ នាយករដ្ឋមន្ត្រីស្តីទីបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានថា លោកបានទូលសុំព្រះមហាក្សត្ររំលាយសភា ដោយសារគណបក្សភឿថៃពុំទទួលបានសំឡេងគាំទ្រពីគណបក្សប្រជាជនក្នុងការបង្កើតដ្ឋាភិបាលថ្មី ។ លោកមើលឃើញថា មានការល្មើសលទ្ធិប្រជាធិបតេយ្យ ហើយវាមិនមែនជាពេលដែលគណបក្សប្រជាជនចាប់ដៃគណបក្សភូមិចៃថៃដើម្បីបង្កើតរដ្ឋាភិបាលទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDlqIgfKt5YVoa0BBqewlpKP76KBYAJZxP1YbL3gCHYpD8MR8QuAfuEUpTN4JrldiRbvQo0azFx0sv4tIV8q1mh2N8y3vQjouey769EP8nb6ZTmzGVT-GDS8nUgI_6XnJVrF8pYafuedf3ZUrT2a6fvqtMz-C-C5PCI-ek_76OC8hNaoQMbdLdFaWSeruU/s1500/image_2025-08-19_10-49-01%20(2).png

ស្ថានការណ៍បច្ចុប្បន្ន គឺប្រទេសថៃមានបញ្ហាសេដ្ឋកិច្ច សំខាន់ជាងនេះ បើពេលនេះ យើងមិនអាចស្តារទំនុកចិត្តដល់ប្រទេសថៃវិញទេ វាកាន់តែធ្វើឱ្យបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ និងតានតឹង ។ ដូច្នេះ លោកគិតថា គួរតែរំលាយសភាប្រគល់អំណាចឱ្យពលរដ្ឋ ហើយព្រះមហាក្សត្រថៃអាចរំលាយសភាក្នុងស្ថានការណ៍ផ្សេងៗ គ្មាននរណាម្នាក់មានសិទ្ធិលើសព្រះអង្គទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1qEttJTgmKimKhDSaRvibLsrUUfAHsPwwFyFnZocmP_3urpn4rKMZFwNlZ0iCroSxtLApM-U_U9j6_VM4HrUgRXUm1V2DgKiNUiqu_cE8wBTBE9AyN29qiFEd5IyCsipaHEwqC6UGV-6U68eX_fnJktnlgF8-p-reJXyDcb9ysiZQoVZYyv-odxXiCprl/s1110/image_2025-08-15_11-41-06.png

លោក ភូមិថាំ បន្តថា លោកបានពិចារណាច្បាស់លាស់រួចហើយក្រោយពីបានស្តាប់មតិផ្សេងៗឱ្យរំលាយសភា ហើយលោកចង់ចូលបង្គំគាល់ព្រះមហាក្សត្រប្រាប់ពីស្ថានការណ៍នយោបាយឱ្យព្រះអង្គជ្រាបដើម្បីឱ្យព្រះអង្គដោះស្រាយបញ្ហា ទើបសម្រេចចិត្តទូលសុំព្រះមហាក្សត្ររំលាយសភាកាលពីថ្ងៃទី២ ខែកញ្ញា ។ ការរំលាយសភានេះដើម្បីឱ្យគណបក្សប្រជាជន និងគណបក្សភូមិចៃថៃ ពិចារណាពីការបង្កើតរដ្ឋាភិបាលដែលគ្មានគណបក្សភឿថៃចូលរួម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOiw0MdTj78ZR_wRiKgNtfSGsmHildYV1lwB_tn1KZNHWgceCvLTlrgqy1bKKvl1nC4a6cAPVqI52T5jkeIm-m96EvhSlqlgXsMYdlvhl_z_LWurNZGi2Acj6XeRnslv0G-LGyv-kVoWDeOi1QhKRNcPAjD_UD5smx38xL3K0AqOva3vI0tqmmPVWiPwEC/s1380/image_2025-08-08_15-41-01.png

គួរបញ្ជាក់ថា លោក ភូមិថាំ នាយករដ្ឋមន្ត្រីស្តីទីធ្លាប់បាននាំមន្ត្រីបក្សភឿថៃទៅស្នាក់ការរបស់គណបក្សប្រជាជន ដើម្បីសុំឱ្យគណបក្សប្រជាជនគាំទ្រលោក ឆ័យក្សេម និទិស៊ិរិ បេក្ខជនគណបក្សភឿថៃកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី ។ ប៉ុន្តែនៅថ្ងៃទី៣ ខែកញ្ញានេះ គណបក្សប្រជាជនបែរជាគាំទ្រលោក អនុថីន ឆាន់វីរៈគូន ប្រធានគណបក្សភូមិចៃថៃកាន់តំណែងជានាយករដ្ឋមន្ត្រីថៃទៅវិញ ទើបគណបក្សភឿថៃសម្រេចចិត្តរំលាយសភាចោល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqQb04C8tuxXWhH4h5OM_ihLMPZpJIPvsysf7xwHWAWFwGtyQf5cc9J4Fp2ZnZT8L_EAuKjQhk3Lg5YtiDGtNdt-edICNeNxD99J0iNwAi8gBk3cDBxPDiDIwzfc_2p3jKtd640TGNkTdHaZoXI8ekzkG5Lf1C_Uo2kh_SrC7fsSxgrCfHCglOU_V7GkiI/s1024/image_2025-08-08_15-41-03.png

គណបក្សភឿថៃធ្លាប់បានគំរាមជាច្រើនលើកថា បើគណបក្សប្រជាជនពុំគាំទ្រខ្លួនក្នុងការបង្កើតរដ្ឋាភិបាលទេនោះ ផ្លូវចុងក្រោយដែលគណបក្សភឿថៃត្រូវដើរ គឺរំលាយសភាប្រគល់អំណាចឱ្យពលរដ្ឋ ។ ការពុំទទួលបានសំឡេងគាំទ្រនេះ ដោយសារកន្លងមក គណបក្សភឿថៃបានក្រឡាស់សម្តីជាមួយគណបក្សកាវក្លៃ និងពុំអាចដោះស្រាយវិបត្តិផ្សេងៗដែលប្រទេសថៃជួបប្រទះ ៕