ប្រទេសថៃ ៖ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា រដ្ឋាភិបាលថៃនឹងពន្លឿនការចរចាទិញឧស្ម័ន និងប្រេងឥន្ធនៈអាមេរិកដើម្បីឱ្យប្រធានាធិបតីអាមេរិក លោក Donald Trump កាត់បន្ថយពន្ធទំនិញថៃ ពីអត្រា៣៦% មកនៅត្រឹម០% ។ ថៃនឹងចាត់ទុកនេះជាការបង្កើតស្ថិរភាពថាមពល និងការស្វែងរកប្រភពថាមពលថ្មី ដោយកាត់បន្ថយការពឹងផ្អែកលើមជ្ឈិមបូព៌ា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieMtjOjdhbBAGRfFlhkACPKQEG0pFZspY_qgrr_Du_HOIpOHD3V9z7b8Bc_Y0Bjnnn1qLCNz20_u930qKAxS8sW4ytYlYg18yqWOl_5xTUjru9mxi8VZmQ1zHcWZqQ2ybsqGJssTN5K9TEqa2rmo9ktNeCVlCquiIPgivBL9RNYMcaZSs-sFpIUnJ7odUS/s1008/image_2025-07-15_08-31-21.png
លោក ភឺម ថងស៊ី សមាជិកព្រឹទ្ធសភា និងជាប្រធានគណៈកម្មការថាមពលព្រឹទ្ធសភាបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានករណីរដ្ឋាភិបាលថៃត្រៀមចរចាទិញថាមពលពីអាមេរិក ដើម្បីឱ្យអាមេរិកកាត់បន្ថយពន្ធនាំចូលទំនិញថៃ ពីអត្រា៣៦% មកនៅត្រឹម០% ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpBKIcGWEvOSBUM8R-ymxOecxFaysyjGuJeIp-Rx0eCGRjhKqT5x50o9BgQ4WhgubaFXeaz5ULV4ukGR87zhmea6rJtxPC1X6fV7Kiubj-T_-Tu8mixXWLzRnH4elnxPDJTqu7-N5lznVtHKkQb5VqIU7CnuqJHDzZMmbg5I2SCDAFFySCz9WCfdjJQ9GQ/s3840/image_2025-07-15_08-31-22.png

លោកនិយាយថា គណៈកម្មការថាមពលបានជំរុញឱ្យរដ្ឋាភិបាលស្វែងរកប្រភពថាមពលឱ្យបានច្រើនកន្លែង ជាពិសេស ស្វែងរកឧស្ម័នធម្មជាតិ និងប្រេងឥន្ធនៈពីប្រទេសថ្មីៗ ដូចជា ៖ រដ្ឋអាឡាស្កា របស់អាមេរិក និងកាណាដា ដើម្បីចៀសវាងការដឹកជញ្ជូនថាមពលតាមច្រកសមុទ្រ Hormuz ដែលតែងតែរងផលប៉ះពាល់ដោយសារជម្លោះអន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFsuCmp2xXW0G2ljOB-9fyMth1-_buSz8P84RmwPVgGnhKN2hDwoPr3PadVUlzolWhO2qeVOSZJ6ujTNDnmgcZunauV6NYZW2kReQ0iPehsZ1iixyNsz_RpL5POo5C9U-kEO7-WDJFeM-6Ei0e0kEKkXHCy8JuEExw5F83-aTu-ou0QD-tXUkXbPJjfNnS/s1439/image_2025-07-15_08-31-24.png

ការមានប្រភពថាមពលស្ថិរភាពនឹងធ្វើឱ្យប្រទេសថៃអាចរៀបចំផែនការថាមពល និងពុំចាំបាច់បារម្ភពីការប្រែប្រួលដោយសារជម្លោះអន្តរជាតិ ។ ក្រៅពីនេះ ក៏មានសំណើបន្ទាន់ដែលត្រូវផ្លាស់ប្តូរផែនការថាមពលរបស់ថៃ ជាពិសេស ជំរុញការអភិវឌ្ឍថាមពលនុយក្លេអ៊ែរទំហំតូច ហើយរំពឹងថា ការអភិវឌ្ឍថាមពលនុយក្លេអ៊ែរនឹងកើតឡើងរយៈពេល៥ឆ្នាំខាងមុខ ដោយពុំចាំបាច់រង់ចាំគម្រោង SMR អាចចំណាយពេលរហូតដល់២០ឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAuXt9uhADCm4jqmpw6ziJHhEbVxm5-EYgDOot6Npu6o4u_8xtKJEmJ-vV4hPuAgwDzFkvF0S27nwEC1911PgF2uc5S5LxBvqdn51WRjBGuSgdzQSGAq7ejTHxXrWj4VT2yMzcThqPWMt1Wl0Qm6p38Kg6Rs-zsrYTPaEPjGgJthVjATLjfSLd6_s6zj-X/s800/image_2025-07-15_08-31-25.png
វាបង្ហាញពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលថៃទប់ទល់នឹងបញ្ហាប្រឈមផ្នែកថាមពលនាថ្ងៃអនាគត ជាពិសេស ក្នុងអំឡុងពេលតម្លៃថាមពលពិភពលោកប្រែប្រួល និងសន្តិសុខថាមពលក្លាយជាចំណុចសំខាន់នៃការជំរុញសេដ្ឋកិច្ចប្រទេស ។ ការជំរុញថាមពលនុយក្លេអ៊ែរទំហំតូច ការពង្រីកប្រភពឧស្ម័ន និងប្រេងឥន្ធនៈ គឺជាជំហ៊ានសំខាន់ដើម្បីកំណត់ទិសដៅថាមពលរបស់ថៃនាថ្ងៃអនាគត ៕