ប្រទេសថៃ ៖ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ វិទ្យាស្ថាន NIDA Poll បានបង្ហាញលទ្ធផលស្ទង់មតិស្តីពី «នយោបាយថៃ តើគួរដើរទៅផ្លូវណាល្អ» ដែលស្ទង់មតិពលរដ្ឋថៃអាយុពី១៨ឆ្នាំឡើង ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ។ ការស្ទង់មតិធ្វើឡើងគ្រប់តំបន់ អាជីព កម្រិតសិក្សា និងប្រាក់ចំណូលពលរដ្ឋនៅទូទាំងប្រទេសថៃ ពាក់ព័ន្ធនឹងស្ថានការណ៍នយោបាយថៃបច្ចុប្បន្ន ហើយលទ្ធផលការស្ទង់មតិបង្ហាញថា ពលរដ្ឋថៃគាំទ្រលោក ប្រាយុទ្ធ ចាន់អូចា ធ្វើជានាយករដ្ឋមន្ត្រី និងឱ្យលោកស្រី ផេថងថាន លាលែងពីតំណែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ5mlxFyaWtXj5g3AAkM4CIhwb9pzEeUBjobwTLcsh9P-CpuVZkR6_Cfr0IimwU4fPZApHP0W0Uk83YXjCAvHEzv4fkMAEzUjruaO22xpavBhEhdnwazbtkQFwxZlUiPdKOmzmNYzhMYecsW37iXPVWvnsjzRS6wM1rTXfT7XdZjknBGYLLYiKIMseT47q/s750/image_2025-07-15_08-24-02.png

លទ្ធផលការស្ទង់មតិពលរដ្ឋពីស្ថានការណ៍នយោបាយថៃបច្ចុប្បន្នបង្ហាញថា ពលរដ្ឋឆ្លើយតបការស្ទង់មតិ ៤២.៣៧% និយាយថា លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ គួរលាលែងពីតំណែងដើម្បីប្រទេសថៃស្វែងរកនាយករដ្ឋមន្ត្រីថ្មី ខណៈ ៣៩.៩២% ថា លោកស្រី ផេថងថាន គួររំលាយសភាតំណាងរាស្ត្ររៀបចំការបោះឆ្នោតទូទៅ ។ រីឯ ១៥.០៤% គាំទ្រឱ្យលោកស្រី ផេថងថាន ដឹកនាំប្រទេសបន្តទៀត ខណៈមតិ ១.៣៧% អំពាវនាវឱ្យធ្វើរដ្ឋប្រហារ, មតិ ០.៩៩% ថា ធ្វើបែបណាក៏បាន និង ០.៣១% ពុំឆ្លើយតប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5QW1prdcoTsX7ZNhEiEPtuvHXOBxZ0K5CZN8ApdYYm01pfaJJH2qoZFOnU80A56WM-3gO_GQZUt6v-mYofp1H8cpZKf2HpknfwuXpeD4vWzC-_aVkBVqYkmHLoQDlBsmCo9_qAdl3ZDcxF1D_n1iFBOTpu_B3KC2GlYpnwUykTZVO8MPdLI_OiP8yGLNT/s862/image_2025-07-15_08-24-04.png

ចំណែកបុគ្គលដែលពលរដ្ឋថៃគាំទ្រឱ្យធ្វើជានាយករដ្ឋមន្ត្រីថ្មីស្របតាមរដ្ឋធម្មនុញ្ញ ករណីនាយករដ្ឋមន្ត្រី លោកស្រី ផេថងថាន ធ្លាក់ពីតំណែងដោយសារប្រឈមនឹងបញ្ហានយោបាយ គឺមតិ ៣២.៨២% គាំទ្រលោក ប្រាយុទ្ធ ចាន់អូចា មកពីគណបក្សរួមថៃសាងឆាត ធ្វើជានាយករដ្ឋមន្ត្រី ខណៈមតិ ២៧.៩៤% ពុំគាំទ្របុគ្គលណាម្នាក់ធ្វើនាយករដ្ឋមន្ត្រីតាមរដ្ឋធម្មនុញ្ញ, ១១.៥៣% គាំទ្រលោក អនុថីន ឆាន់វីរៈគូន មកពីគណបក្សភូមិចៃថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8d_Fjdy5dzULZMx7dymZaxk6pcZLZ7jkpb3g7qjCqx97P7Ciz6EMGEvhQDZMXuPgj-QeiZEeVD403EwYU2PvXsxG96FHO5Ce9KV_i_vcOMzMmD29QETQQqs1U9Kg_2EapQHutt757zYuUqPOTH0Tvx0EUkpLmeDobbZ01CORvGfENUknMnrAZlafwIUS5/s1633/image_2025-07-15_08-24-03.png
មតិ១០.៩២% គាំទ្រលោក ឆ័យកាសេម នីទិស៊ិរិ មកពីគណបក្សភឿថៃ ខណៈ៩.៧៧% ថា អ្នកណាធ្វើនាយករដ្ឋមន្ត្រីក៏បានតាមរដ្ឋធម្មនុញ្ញ ។ មតិ ៣.៨២% គាំទ្រលោក ផីរ៉ាក់ផាន់ សាលីរ៉ាត់វិផាក មកពីគណបក្សថៃសាងឆាត, ១.៨៣% គាំទ្រលោក ជុរិន ឡាក់សាណាក់វីត មកពីគណបក្សប្រឆាធិប៉ាត់, ០.៨៤% គាំទ្រលោក ប្រាវីដ វង្សសាវ៉ាន់ មកពីគណបក្សផ្លាំងប្រាឆារ៉ាត់ និង ០.៥៣% ពុំឆ្លើយតប និងពុំចាប់អារម្មណ៍តំណែងនាយករដ្ឋមន្ត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJY6H2S4t3JDIXtZTEuhPnXnUgJEptkbh6VkHgtIwCCBQ71YngbZlldml3bm5uuKb0d_YWXF4dRUxIhZKoM6qPWa2C-sLVUlduwZ9VllsLsNJpnYzMCR1LCy0xgt4lAPZcFBYBYPg5nzHx_F84fsBpB3S_ew_3jtObVenYz70mHLWVkK2H3lh9WV5kEPTU/s1024/image_2025-07-15_08-24-05.png

គួរបញ្ជាក់ថា លោក ប្រាយុទ្ធ ចាន់អូចា ទទួលបានការគាំទ្រពីពលរដ្ឋឱ្យឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ក្រោយពីលោកស្រី ផេថងថាន ធ្លាក់ប្រជាប្រិយភាពនៅប្រទេសថៃ ។ ពលរដ្ឋជឿថា លោក ប្រាយុទ្ធ នឹងអាចស្តារសេដ្ឋកិច្ចឡើងវិញ ដោះស្រាយវិបត្តិនយោបាយបច្ចុប្បន្ន ហើយលោកមានទំនាក់ទំនងល្អជាមួយប្រទេសជិតខាង ៕