ថ្មីៗនេះទស្សនិកជនជ្រាបមកហើយថាអ្នកចម្រៀងរ៉េប Goofy បានបង្ហាញពីដំណក់ឈាមដំបូងជាមួយនឹងគូស្នេហ៍ដោយបានសន្យាធ្វើជាប៉ាល្អមើលកូនស្រីមិនឱ្យលំបាកឡើយបើទោះបីជាពេលនេះលោកលំបាកក្តី។ ដំណឹងល្អនេះក៏ជំរុញឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលដែល Goofy ស្វាគមន៍កូនដំបូងរបស់ខ្លួន ខណៈអ្នកខ្លះទៀតបញ្ចេញមតិវែកញែករហូតដល់គូស្នេហ៍ Goofy ចេញតបតទាំងសរសៃខ្ចី។
.png)
គូស្នេហ៍របស់ Goofy បានបង្ហោះនៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី១២ កញ្ញា ថា « សរសៃខ្ចីមែនអត់មានបាក់ដៃរឺពិការទេ មុននឹង comments រៀនឱ្យតម្លៃក្មេងនិងគ្រួសារគេ ម្នាក់ខំរកលុយ ម្នាក់ទៀតខំពពោះ លះបង់ជីវិតណាស់ តស៊ូណាស់ល្មមបានកូនមួយ ថាប្រុសទៅប្រុស ស្រីគ្នាឯងនៀក មិចPick Me ? គេផ្សាយក៏គេបានលុយដែរ អ្នកអត់ប្រយោជន៍គឺ អ្នកcomments ទៅទើសគេនឹងហើយ»។ គូស្នេហ៍ Goofy ព្រមានថាកុំប៉ះពាល់គ្រួសារខ្លួនឱ្យសោះ ការមិនការតែពួកគេមានទំនួលខុសត្រូវចិញ្ចឹមកូន ការមិនការជារឿងរបស់ខ្លួនប្រយ័ត្នផុសរូបឱ្យខ្មាសគេអត់មានអ្នកណាហ៊ានការជាមួយព្រោះមានប្រយោជន៍ពេក។

ជាមួយនឹងការប្រតិកម្មទៅកាន់មតិអវិជ្ជមានពីខ្លួនគូស្នេហ៍របស់ Goofy បានចេញវីដេអូមួយដោយបង្ហាញការសប្បាយចិត្តព្រោះមានការយកចិត្តទុកដាក់ពីប៉ាម៉ាក់ទាំងសងសួរសុខទុក្ខ បារម្ភពីសុខភាព រួមទាំងមិត្តភក្តិជាដើម។ គូស្នេហ៍របស់ Goofy ក៏បានសរសើរពីមុខមាត់កូនស្រីខ្លួននិងបានបញ្ជាក់ថាស្រួលចិញ្ចឹម។
Goofy និងគូស្នេហ៍ដែលមានគណនីបណ្តាញសង្គមថា Cha Kvai បានស្វាគមន៍កូនដំបូងរបស់ខ្លួននៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។ កូនស្រីរបស់អ្នកចម្រៀងរ៉េបរូបនេះមានឈ្មោះថា ដែន រតនៈនារីសុទិម៉ា ហៅក្រៅ Jasmine ៕









