តារាសម្តែង នី មុន្នីនាថ លោក អូវ៉ាគង់ សុភ័ក្រ កុសុម៉ា ប៊ី សុធារី អ៊ិន លក្ខិណា ទីនីន ហ៊ាទី និងអ្នកសិល្បៈជាច្រើនរូបទៀតបានសម្តែងក្តីអបអរទៅកាន់ជ័យជម្នះរបស់ ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ក្នុងការក្លាយជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥។ លើសពីនេះទៅទៀតមានមនុស្សជាច្រើនបានបង្ហាញថារូបនាងស័ក្តិសមសម្រាប់ការទទួលតំណែងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0A_zQBXRwyN1hN4aO1qkDvrYL6XhSpfPf5-USuELxPnyEW9KHy4ZIKO4ThTfo_ZLxDtFWHjK9e5iEVNMEEZFrIewLD9dztupnxwrufYqM2ks_JYtlbOoIP_wm38Qn1RKfrOyBe5-bBkb4_YlOe25uwZl9cz1bPNVkp0lU4iz_RDdZ7_J6Q7lq30jIRywk/s2048/image_2025-09-13_15-33-33.png
កញ្ញា អ៊ិន លក្ខិណា បានបង្ហោះវីដេអូអមដោយក្តីរំភើបញាប់ញ័រជាមួយនឹង ប៊ី សុធារី អំឡុងពេលស្តាប់ការប្រកាសលទ្ធផលនៃការប្រកួត Miss Universe Cambodia 2025 ។ ជាលទ្ធផលដូចការរំពឹងទុករបស់មនុស្សជាច្រើន ហ្វីយ៉ាតា បានទទួលជ័យជម្នះ ខណៈ ប៊ី សុធារី និង អ៊ិន លក្ខិណា ជារឿយៗតែងតែផ្តល់កម្លាំងចិត្តដល់ម្ចាស់ជ័យលាភីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaGlmJb1egkR81m40nzHJ2yfT0qF-lVFF7-dosoUFx67j5JE6tVOM-G1Un-qRlo37wX9I5M_YrbEubvpFW2S2WJ0s3tq8FwDajF54TS3zr3AqkFs6MX1OSTDTZppLb8Q5A8C41e_9w3eoUIaGHyWXsNItp8mQ9QULt4QhobEXoyP6LZQe6S0Br2ADnqQgc/s2048/image_2025-09-13_15-33-35.png

តារាសម្តែង នី មុន្នីនាថ ក៏បានលើកឡើងនៅលើទំព័រហ្វេកប៊ុកថា «សូមចូលរួមត្រេកអរផងអូន ស័ក្តិសមបំផុត ចម្លើយពោរពេញទៅដោយថាមពលជាស្ត្រី ហ្វីយ៉ាតា»។ លោក អូលីវ៉ា គង់ បង្ហោះថា «និយាយស្មោះត្រង់ ស័ក្តិសមបំផុត ចម្លើយពោរពេញទៅដោយថាមពលជាស្ត្រី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOsf1wvylxogOgVkoPhDOvbAEmFABJALvpVx7AwDk5EKBgr0cC0JWwJ_m9hz390LfRXwEoma6PMgOWazVIghZpi3RyfbLVnwlAxA-7v1-wpps-Kfukhen8eqXd_o9lLgU82q5Ef6rPh52HlVakYNe286o5kSpSRnKlyrzOTeEwJi1b-2rkb1x9Vz1wqcJ2/s2048/image_2025-09-13_15-33-31%20(2).png

ងាកមកកាន់ ទីនីន វិញក៏បានបញ្ចេញមតិយោបល់របស់ខ្លួនដែរថា «Fi yataត្រូវតែជាប់ ព្រោះភាសាបរទេសគាត់ច្បាស់ល្អ ទៅប្រលងនៅក្រៅប្រទេសអត់ខ្មាសគេ ។ បើយកស្អាតតែមួយមុខមិនគ្រប់គ្រាន់ទេ ធ្វើជា Queen ចំណេះដឹងពិតជាសំខាន់។ គាត់មានទាំងអស់ Talents និងសម្រស់»។ ចំណែក ហ៊ាទី វិញបានបង្ហោះដែរថា «នែ៎ នៅក្រៅស្អាតណាស់ ដូចក្រមួន ស័ក្តិសមណាស់ មកជាកញ្ចប់ម៉ង»។ ពិធីការិនីដ៏ល្បីឈ្មោះប្រចាំប្រទេស សុភ័ក្រ កុសម៉ា វិញក៏បានចូលរួមអបអរសាទរម្ចាស់មកុដថ្មីថ្មោងរូបនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3CWCG7xQypgrvmNUBcfX_dQnQRyoR8DRqeHo6nO5B-ffqJnfK55rX5rF7UOx6Et61pW1PRmU2BmDQjYupBdF3s0TbllgGJMvQq_GDDcM9bqgN1MqW6KCxwOlMgJ3S_ufvES02DjopZLVLPOn7qQGSKHFzobCxX-khYyE88k4dKJ7WyaxdyzrcZVixMtMk/s718/image_2025-09-13_15-33-25.png

មានក្តីសុបិនតាំងពីតូច ហ្វីយ៉ាតា បានសម្រេចបំណងធំក្នុងឆាកជីវិតជាមួយនឹងការជ្រើសរើសផ្លាស់ប្តូរ និងប្រែការឈឺចាប់ទៅជាគោលបំណង។ គ្រងមកុដនៅរាត្រីថ្ងៃទី១២ ខែកញ្ញា ហ្វីយ៉ាតា នឹងត្រូវបំពេញភារៈកិច្ចបន្តពី ប្រាសាទ ដាវីន ក្នុងនាមជាអ្នកតំណាងប្រទេសឈរនៅលើឆាកអន្តរជាតិនាខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBtNyFWTTX1F8638xxxGCi0ffbztxnMJfd3cnPMvkAIDQV9xNgURB9jF9dGp_YfIA0mYlbOZO9MPqTJ3xYDXFk5Cu8rjsYtCC_To0Wn3oZ8WqpIlaNzRHXOaHrLF2PJG-xOZO6BJNdLMU4SyricQYaj7P42Z9MxI5ur3kfWMvmTXAWI5eeRVwdUymJMPD-/s723/image_2025-09-13_15-33-26.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_Qy-NarKNT2hUcc1B90vwXU_FN-2QldC7Q6n-iP1iCQLoV5UgBJ0yvokATHsIW96g5NVkMp-3RfE_3ZrELuc3R_2GYT70xnBeIbW4j869b9jWbEaGo_OUbMIfLrRGlxdgt0NmI46DMAxFdriisGV1FzrgDoPkHN2xgMBY1VUTTYJsYjHq-3CfdSaSD4-b/s709/image_2025-09-13_15-33-27%20(2).png