សកម្មភាពរបស់អ្នកសិល្បៈមិនថាតូចឬធំតែងតែត្រូវក្រសែភ្នែកជាច្រើនចាំមើល មានពេលខ្លះក៏ទទួលបានការសរសើរចំណែកពេលខ្លះទៀតគឺរងការរិះគន់ទក់សាច់។ ទោះបីជាប្រឡូកអាជីពសិល្បៈរាប់ឆ្នាំមានអ្នកជំនាន់ក្រោយស្ងប់ស្ងែងយ៉ាងណា តារាចម្រៀង ណុប បាយ៉ារិទ្ធ ទំនងត្រូវបានអ្នកលេងបណ្តាញសង្គមវែកញែកហើយទើបលោកទប់ចិត្តមិនចេញមកបង្ហោះបែបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDdf3oetWJCmxvelD8O2rvpjcbbk7APXhSKYN3iwbYRbU8_sa2L1IW5QO1x6yyw-onwzLjZhRMj0xGyI773CTyJ1AoN1aPte15NgNY-UxmetETVatYQDYt6rIVpjs1SmqonVlIAkwMz9CvEHcNWdU2GgO3WfzChFnxHvxQFwwpG2ThvYbKajheXzQeM8FW/s2016/image_2025-08-12_14-44-00.png
នៅថ្ងៃទី១១ ខែកញ្ញា លោក ណុប បាយ៉ារិទ្ធ បាន Add Story ជាមួយនឹងការរៀបរាប់ថា «គេនិយាយពីអ្នកសិល្បៈថាមិនខ្វល់និយាយរឿងជាតិ ព្រោះអ្នកនិយាយនោះអត់មានfriendជាមួយអ្នកសិល្បៈ គេអត់បានចូលទៅមើលអាខោនអ្នកសិល្បៈ ឱ្យបានគ្រប់គ្នាទេ ថាអ្នកណាធ្វើ អ្នកណាមិនធ្វើ តែក្មេងមួយដែលមាន friend ជាមួយតារាសឹងគ្រប់គ្នានៀក វាឃើញ វាដឹងហើយវាឆ្លៀតចូលទៅ ខមមិនហៃអើ សុទ្ធតែតារាខ្មែរមិនហ៊ាននិយាយរឿង ជាតិក្នុងកាលៈទេសៈហ្នឹងទេខ្លាចធ្លាក់កូដ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJAWAEtCa_XryrInQ2jMLe-v122mBUuwafvXeZ-Mb-YlVEMnRlwSgNyDgZYfho23NAqLJI9dQNc_sO-oxqOZKbMLFkQallTkzPi0lRNSq1P-8LmWl1gRRjgZwfrqdQPYbYkMkIDwZKcOUxCFkBQ7youbXlK3asaN6f98IE2dJ3ZrGU0A8z6ipyrjIccQGa/s1280/photo_2025-09-13_14-25-18.jpg

តារាចម្រៀង ណុប បាយ៉ារិទ្ធ បានលើកឡើងទាំងហួសចិត្តទៀតថា« ហើយម៉េច តារាខ្មែរនឹងបានកូដពីសៀម? តារាខ្មែរ អត់ចេះខឹង អត់ចេះឈឺចាប់ទេ? ចឹងហើយចូលឆ្នាំចិនមិនទាន់ទេ ឃើញក្បាលមកសូមអាំងប៉ាវហើយ។ ចង់ប្រាប់ថាអត់ដែលទុកចិត្តអាក្បួនឯងសូម្បី១% កន្លងមកព្រោះតែការអាណិតទេ កុំច្រឡំតែមកឃើញខម្មិនអាក្បួនឯងភ្លាវ ហៃអើទាំងអត់បើកភ្នែក ចឹងទៀតសម្រាកបានហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg195Bq1NKDMa0h17VH9YK-OD1_izqBvXwi0IoyWe-qMM3_lOQwppWC5jM_-4d_0sD6-NitxsJY5i2O2OL6ijg_jk4n79CMDFrepqmsJkoOVJV9Cz_VJjHqyb4oWL7qvjtQsaGhvaGf6AdNkHqVO7WctQRCxWkmae1TDNz-RBkL2iMzU1pBnFPHHWv1XsR5/s960/image_2025-08-12_14-44-02%20(2).png

គួរបញ្ជាក់ផងដែរថា លោក ណុប បាយ៉ារិទ្ធ គឺអ្នកសិល្បៈមួយរូបមិនញញើតមាត់ក្នុងការតបតទៅកាន់សៀមនោះទេ លោកបានបញ្ចេញមតិជាច្រើន និងបានរួមចំណែកជួយដល់ជនភៀសសឹកដែលរងគ្រោះពីការឈ្លានពានពីភាគីថៃផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIgxJMBlHyB-EQ_GiGxX9MvktI8kq48m5vQGpOwCBLn45Yw0nOLyTvnBQ1xy7_U1a2SKxiBujqJribWSnhq6J_3uasOMEzjHFQGytx379yb7uUjTi5pbc_JaTru0Mw7_N2VPfi6yZmDHletKl3KM9SBfDd5DQKGDEyfXL3MuKBFvF2CWSk9G_pnN_c7MZ_/s1440/image_2025-08-12_14-44-02%20(3).png