Home Blog Page 352

ប្រធានគណបក្សនយោបាយថៃជំរុញរដ្ឋាភិបាលសាងសង់របងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

0

ប្រទេសថៃ ៖ ប្រធានគណបក្សផ្លាំងប្រាឆារ៉ាត់ លោក ប្រាវីត វង្សសុវណ្ណ បានណែនាំនូវគោលការណ៍បន្ទាន់ចំនួន៤ចំណុច ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយលោកជំរុញឱ្យរដ្ឋាភិបាលសាងសង់របងនៅតាមបណ្តោយព្រំដែន លោកជឿជាក់ថា វានឹងអាចរក្សាអធិបតេយ្យ ការពារបូរណភាពទឹកដី រួមទាំងការបំពេញភារកិច្ចរបស់កងទ័ពនៅតាមព្រំដែនមានភាពងាយស្រួល ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Bangkok News កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ។

អ្នកនាំពាក្យគណបក្សផ្លាំងប្រាឆារ៉ាត់ លោក ពិយៈ តាក់វិឆ័យ បាននិយាយពីលទ្ធផលកិច្ចប្រជុំរបស់គណបក្សក្រោមការដឹកនាំរបស់លោក ប្រាវីត វង្សសុវណ្ណ រួមទាំងអនុប្រធានគណបក្ស គណៈកម្មាធិការប្រតិបត្តិ និងសមាជិកគណបក្សចូលរួមថា កិច្ចប្រជុំមានខ្លឹមសារសំខាន់ គឺការបង្ហាញពីគោលជំហរគណបក្សចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដែលពលរដ្ឋថៃនៅទូទាំងប្រទេសចាប់អារម្មណ៍ខ្លាំង ។ លោក ប្រាវីត វង្សសុវណ្ណ បានលើកឡើងពីគោលការណ៍បន្ទាន់ចំនួន៤ចំណុច រួមមាន ៖

១-បញ្ជាក់ពីអធិបតេយ្យភាពប្រទេសថៃគ្រប់តំបន់ និងអំពាវនាវឱ្យរដ្ឋាភិបាលថៃឆ្លើយតបកម្ពុជាភ្លាមៗតាមរយៈការទូត និងសន្តិសុខ
២-អំពាវនាវឱ្យនាយករដ្ឋមន្ត្រីថៃ និងរដ្ឋមន្ត្រីពាក់ព័ន្ធថ្លែងការណ៍ទៅកាន់រដ្ឋសភា និងពលរដ្ឋដោយផ្ទាល់ ដើម្បីឱ្យពលរដ្ឋជឿជាក់ ព្រមទាំងបញ្ជាក់ពីផែនការទប់ទល់ស្ថានការណ៍ដោយតម្លាភាព
៣-សូមរដ្ឋាភិបាលបង្កើតគណៈកម្មការពិសេសមួយដើម្បីត្រួតពិនិត្យ និងតាមដានស្ថានការណ៍ព្រំដែនជាបន្តបន្ទាប់ ព្រមទាំងពិនិត្យមើលតួនាទីអ្នកនយោបាយដែលអាចរារាំងការបំពេញភារកិច្ចរបស់កងទ័ព ឬរដ្ឋាភិបាល
៤-សូមរដ្ឋាភិបាលសាងសង់របងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃនៅចំណុចមានការប៉ះទង្គិចញឹកញាប់ ដើម្បីការពារទឹកដីជារៀងរហូត ។

លោក ប្រាវីត វង្សសុវណ្ណ ប្រធានគណបក្សផ្លាំងប្រាឆារ៉ាត់ បញ្ជាក់ថា ទឹកដីថៃពុំមែនជាកន្លែងឱ្យប្រទេសណាមួយមកឈ្លានពាន រួចហើយចាកចេញទៅវិញដោយពុំទទួលខុសត្រូវឡើយ ។ អ្នកនយោបាយពុំគួរមើលរំលងការលះបង់ជីវិតរបស់កងទ័ពថៃ ហើយគោលជំហររបស់គណបក្សផ្លាំងប្រាឆារ៉ាត់ គឺការពារកិត្តិយសជាតិ និងគាំទ្រពលរដ្ឋដោយគ្មានលក្ខខណ្ឌ ។

គួរបញ្ជាក់ថា ពលរដ្ឋថៃបានជំរុញឱ្យមានការសាងសង់របងនៅតាមព្រំដែនកម្ពុជា-ថៃយូរមកហើយ ដោយពួកគេចោទប្រកាន់ថា ដោយសារកងទ័ពកម្ពុជាល្មើសចូលទឹកដីថៃ ។ ហេតុនេះ របងតាមព្រំដែននឹងអាចបញ្ចប់ការប៉ះទង្គិចផ្សេងៗរវាងកងទ័ពកម្ពុជា-ថៃ ហើយវាផ្តល់ភាពងាយស្រួលឱ្យកងទ័ពថៃត្រួតពិនិត្យសន្តិសុខព្រំដែនផងដែរ ។ ពលរដ្ឋថៃគាំទ្រគោលជំហរគណបក្សនយោបាយក្នុងការសាងសង់របងព្រំដែន ពួកគេនឹងចូលរួមចំណែកថវិកាសាងសង់របង ប្រសិនបើរដ្ឋាភិបាលឯកភាព ៕

មូលហេតុ ដែលអន្តរជាតិ ចាត់ទុកការប្រើគ្រាប់បែកចង្កោមជា “ឧក្រិដ្ឋកម្មសង្រ្គាម”

0

គ្រាប់បែកចង្កោម ជាប្រភេទគ្រាប់បែកទម្លាក់ពីយន្តហោះ ឬបាញ់ចេញពីកាំភ្លេីងធំ ដែលផ្ទុកគ្រាប់បែកឬគ្រាប់មីន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrrIHsiZIafiAhx6i-LTD74aSsh0npBvgbJSf-meEnFkKiHeS6FwXUOEPXkPoquXPHSLfDr4WrFBZU3vkJtaGX35kim0TK4R9dsssyizz785EobaDDd58Ega-BQ9aAMMpqnYFMR4LZuvScwKLXqH8SC9_gKkr-7-kVHh7oZKnKQebPK5S_Iqk4eUoHIVbW/s1080/image_2025-08-02_11-37-20%20(2).png
គ្រាប់នេះ ត្រូវបានបង្កើតដើម្បីកម្ទេចរថក្រោះ និងលើគោលដៅជាច្រើនក្នុងពេលតែមួយ។ វាមានឥទ្ធពលខ្លាំង ពេលផ្ទុះវា នឹងបែកតូចៗរប៉ាត់រប៉ាយលើទំហំផ្ទៃដីដ៏ធំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFDsG1i9VON0f53LCgqmRoFcJkmedqjJITk_T7qm7sbGPZVhuAyeeMK7-TptRy-ck7YL6lk7hIi5ioz7n1_LzpqbzkoXc5mVRx05JyVQojXFkrMhI7FoBMzR_zcrmc90jf6O2qgUZHWAzXjC4jRKIE5fgAI0vFD9iV5bnVKDn4axUI7qtT_eazq4zvIYzF/s940/image_2025-08-02_11-37-20%20(3).png

ការប្រើប្រាស់គ្រាប់បែកចង្កោម ប្រឆាំងនឹងជនស៊ីវិលជារឿងខុសច្បាប់ ដែលអន្តរជាតិតចាត់ទុកជា”ឧក្រិដ្ឋកម្មសង្រ្គាម”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlYa2GIGxgd0CtRqu34R8kIDOCq3npc2V4name6VKBUFgUfH20z83VMsMnO8eULazFf0n7dzB0IOYgrcesjOsqVk57ImHcLxhtEeuueftZYlc2SLsHGpBVv3D06UG7JLt0t0KmfYE1YILczxRu7jBUvFNC9H0ukLkFDHO8fe5JNvcoiutKuda4_nn2K9TN/s976/image_2025-08-02_11-37-20.png

អនុសញ្ញាហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោមមានប្រទេសចំនួន ១២៣ជាហត្ថលេខី ដោយពួកគេបានព្រមព្រៀងគ្នាថានឹងមិនប្រើគ្រាប់បែកចង្កោម ផលិត ផ្ទេរ ឬក៏ស្ដុកទុកនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYXykOENuMGxt9_jLCPA257spRHtP5fQVmtvuck7WUuhDYJo8EPVsB9lFNlk5a6zB2nUlPV5O43aq38eTFpyKHngI_QR44bolzjc8BXGjdrvEkd0kW5VXl_-tAzWzLyt0N6IM4IGp3iJI3BQVHq7MFsKkN0Q8sLwqYcQtrWHmL2HgZ84ns8yqpthHjsva5/s800/image_2025-08-02_11-37-26%20(2).png

កម្ពុជា ធ្លាប់រងការទម្លាក់គ្រាប់បែកចង្កោមជិត៣០លានគ្រាប់(កូនគ្រាប់បែក)ចន្លោះពីដេីមទសវត្សរ៍១៩៦០ដល់ពាក់កណ្តាលទសវត្សរ៍១៩៧០៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6kZGab_r8CAwAG7gkLsHcKRWTZ4PkSdLKKEQsQNREzkgYDV2RKm_nc-lhmHDwJEwzOV_HzT3Y7UjZUcYjksQDnUoZOxNOHI-qrayXPZW_p7GnIORT0kWGN4ltC4whOg_JlOFfhp_5i7324j_ghbZn3SPCgbhHo4zvMsey0lK6Iw_QbSxeYwncB-PlN-0y/s1200/image_2025-08-02_11-37-25%20(2).png

ឥទ្ធិពលគ្រាប់បែក MK-84 ដែលថៃប្រើក្នុងការឈ្លានពានកម្ពុជា

0

នៅក្នុងអំឡុងការឈ្លានពានថៃមកលើកម្ពុជា កងទ័ពថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 បំពាក់ជាមួយគ្រាប់បែក MK-84 ទម្លាក់លើប្រាសាទព្រះវិហារ និងទីតាំងជាច្រើនទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcM9vLBxf379ndzvcTe3_kmdquN2L4G7W5sE9X2hnWnGPWpNSOpvbbPiRTPIcqEGUtDEwuAFR_9J9SDgQwQ1r7r132l-Fjb_w4-w72Gs-lv9SkMMd4OF-ia0cVmVN5oIrzzcF8QbO39qyxdOv3D_ncildO1H7vDCJNQiOmXbdbbDwWOq1LRRIPN9AR1Mk6/s900/image_2025-08-02_11-39-24.png
គ្រាប់បែក MK-84 មានទម្ងន់១តោន ប្រវែងប្រមាណ៣.៥ម៉ែត្រ និងមានជាតិផ្ទុះជាង៥០០គីឡូក្រាម ដែលជាគ្រាប់ធំជាងគេបំផុត ក្នុងចំណោមប្រភេទគ្រាប់បែក MK (MK-81, MK82, MK-83 និងMK-84)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPAw-K28_2TQV_nDmrwUuwdmKLmA0d3Q5B83u-n8a2QVri79ovkQ9SpHFfVODGp61LJ8JgZsB6ErFpSOGJ6-LR8-6RdPjgtHzol3QWnBMD9Mil488WY1_6wAg6fWFN3TQqQTvwUiQ2Zm5a7fkljkEvODM8Gpo_NeukzFPzeQXTEGacjNTdNavpjeW6K97T/s1280/image_2025-08-02_11-39-20.png
វាមានសមត្ថភាពអាចកម្ទេចទីតាំងបានធំដល់ទៅ ៣៦០ម៉ែត្រការ៉េ និងបុកទម្លុះចូលបេតុងបានកម្រាស់៣ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUCHfKOHCfKJbsEHOXLqz8FAGl4CVGDndiaBviKqCrF6uf97jH9h2Zhu8SmYOCUkPTdZxRO8foS7PUobqOK5DExySUParp5B6hcxY4ANryT94QZkSX4qGsgSXaIQ40RfAPFsG9wHhASdxxi9BftmEYkmBKCS-LvMQd32oGbWxwqPFUiQkZsrGmbemB4xMh/s1280/image_2025-08-02_11-39-22.png

ជាធម្មតា វាត្រូវបានគេទម្លាក់ពីលើយន្តហោះ ដោយដល់ដីវានឹងផ្ទុះខ្លួនឯង ហើយអាចបង្កើតជារណ្តៅជម្រៅ១១ម៉ែត្រថែមទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ8ZEkHM6z4OMVY1aryoIdUvUq1xDWJY7fc39qBetQbDd__0zptCmHcje_DYTS9rj2h-ragfdiqEsa9eeY1-TO1R1d4_5Zn971bm8Uf4QoHbLO-vTL6ov-kCRdDZc3w096bY7TMhWfKtiDWzcNa3T-sEEG4l2Ci-v6Nm1Az4fYbCWQgjBYdpufNJKFXiL5/s1280/image_2025-08-02_11-39-23.png

គ្រាប់បែកនេះ ត្រូវបានគាប៉ាន់ប្រមាណថាមានតម្លៃ១៦០០០ដុល្លារក្នុងគ្រាប់ ដែលភាគច្រើនប្រើនៅប្រទេសដែលជាសម្ព័ន្ធមិត្តអាមេរិក ដូចជាអុីស្រាអែល និងអារ៉ាប់បីសាអ៊ូឌីត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjavt1hXpSsGuNliPD6rvSTfgvs8tf_XF5E8ec_0B_kTAmZ2SjQTUyyllF_db4IebwyZiYQm9VW_enurt5MlJE4j3dWMr1s0UfOnoBcVXtbnRfXcz-WAKX5fYW-1w_vPm9HmDxuPE_t7qv3RjEe76ftUbr4WGbmYaG7Jr8QcKkFyywVJ9l5TtwvPxTU_f99/s900/image_2025-08-02_11-39-24%20(2).png

MK-84 ត្រូវបានប្រើប្រាស់ជាលើកដំបូងនៅក្នុងសង្គ្រាមអាមេរិក-វៀតណាម ដែលកាលនោះអាមេរិកទម្លាក់ជិត៧.៥លានតោន ក្នុងរយៈពេលចន្លោះពីឆ្នាំ១៩៦៥ ដល់១៩៧៥៕

ថៃបដិសេធថាការដកទ័ពចេញពីប្រាសាទតាក្របីមិនជាការបរាជ័យ ប៉ុន្តែគឺជាការរៀបយុទ្ធសាស្រ្តថ្មី

0

បាងកក៖ អ្នកនាំពាក្យយោធាថៃប្រឹងលួងចិត្តពលរដ្ឋថា ការណ៍ដែលគ្មានកងទ័ពថៃនៅប្រាសាទតាក្របីមិនមែន«ជាការបរាជ័យ ឬ រត់»ទេ ប៉ុន្តែជា«យុទ្ធសាស្ត្រដកថយ» ដើម្បីទុកអោយយន្តហោះ និងទ័ពអាកាសធ្វើការវិញ។ ចំណែកនៅទីតាំងភ្នំទ្រព្យគឺជាតំបន់ដែលមានមីនច្រើន ធ្វើអោយកងទ័ពថៃមានការខូចខាតច្រើន ដូច្នេះទើបដកទ័ពចេញសិន។ នេះបើយោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxTvMmNOsilM8OE6EJUbsVzqqYVQ3ucG0a5akt15_RS3uyudcDQfx0C_X3vPLhGEut_lZyRR2MwMfqk01mWQl92q0yOSB9affbf10pEUsqxAugSgdKaEtR_tu_BeYgGCzDVCW5VVGSgao-Ybv4ecrpjRSriGIDuNdWJq6OTJoKd7sy87VbaG83ghorj28u/s1477/image_2025-08-04_09-45-43.png
នាព្រឹកថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថា អ្នកនាំពាក្យកងទ័ពថៃ លោក Winthai Suwaree កាលពីម្សិលមិញបានបដិសេធសេចក្តីរាយការណ៍ ដែលអះអាងថា «ទាហានថៃត្រូវបានបញ្ជាឱ្យដកថយ» បន្ទាប់ពីដណ្តើមបានការគ្រប់គ្រងតំបន់ជម្លោះប្រាសាទតាក្របី ក្នុងខេត្តសុរិន្ទ ជាប់ព្រំដែនកម្ពុជា-ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0lnqmPiBHLQ19BvE5yxveBc_-Vmfs-YajOzNputaL95nh1jJ7zpsyX_HSPaDqRSiefl9SBwww74bJzooe0B26Yzdy96iyqvH7hqJw97qIluydlGWp9xL6nO4Hq9rlRgirY3IYzGQKBPvdK0u_WG3mVu6bFbyoR56aRjdR6yh2_VlIFv5-tLmCX2zzCHrJ/s600/image_2025-08-04_09-45-44%20(2).png

លោក Winthai បានពន្យល់ពាក្យថា “ការដកថយ” នៅក្នុងបរិបទយោធាជារឿយៗគឺសំដៅទៅលើការកែសម្រួលយុទ្ធសាស្ត្រ មិនមែនជាសញ្ញានៃការចុះចាញ់ ឬដកថយក្នុងន័យបរាជ័យនោះទេ។ លោកបាននិយាយថា «ការដកយុទ្ធសាស្ត្រគឺជាប្រយុទ្ធស្តង់ដារមួយនៅក្នុងតំបន់ ដែលជារឿយៗត្រូវបានប្រើដើម្បីដាក់កងកម្លាំងឡើងវិញ ឬអនុញ្ញាតឱ្យមានការវា.យប្រហារតាមផ្លូវអាកាស។ ចលនាបែបនេះមិនបង្ហាញពីការបោះបង់ប្រតិបត្តិការនោះទេ ប៉ុន្តែជាផ្នែកនៃយុទ្ធសាស្ត្រយោធាជំនួសវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZGvBgHX8BtVLFPxFZ5i8gZcH09_BFKJ_UCBJKc78-Mz_1VI0b5SLWIE8taPjRRj91RUK1zpCwwPOK77hIPKvFy1KZq-yEWMGHsp7Lltru9rUXdkvp3QP4EMFGfxPO5dYwQuZMCqAnf57v78U0apHM33Po2i1Ftbr0RbcxxUUcvTtjQJhHfTOVasbMqBrM/s1280/photo_2025-08-04_09-32-24.jpg

អ្នកនាំពាក្យកងទ័ពរូបនេះបានបន្តថា៖ តំបន់ប្រាសាទតាក្របី រួមទាំងភ្នំ៣៥០ ដែលនៅជិតនោះ ត្រូវបានគេមើលឃើញថាជាទីតាំងយុទ្ធសាស្ត្រ។ ចំណែកកងទ័ពបាននិយាយថា បេសកកម្មរបស់ខ្លួនគឺការពារអធិបតេយ្យភាពរបស់ប្រទេសថៃ និងធ្វើឱ្យប្រាកដថាគ្មានកងទ័ពកម្ពុជាឈរជើងក្នុងទឹកដីថៃឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOlSPTOQ3h9yF3sn8lb54XpH3VzI9ijrOjZ8vG7sKsw_Iz9C4Ybmb79q9RmHsEOa8Y4fGJLmmTPyRS3eiTMEyV5AUZPybWYnlToKgpJdREOlFgecTh0JFGwcMQEzoMFjq2PUgW0LvFDFSlHdehj7La-G_fA8Rin8aUyULlTazsknNun7uSdorYcOUP6HpU/s1280/photo_2025-08-04_09-19-36.jpg

គួរជម្រាបថា ការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពថៃដូចខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានព័ត៌មានផ្សព្វផ្សាយជាបន្តបន្ទាប់ថា តំបន់សំខាន់ៗរួមមានប្រាសាទតាក្របី ប្រាសាទតាមាន់ តំបន់ភ្នំទ្រព្យ និងតំបន់ជាច្រើនផ្សេងទៀត ត្រូវបានកងកម្លាំងកម្ពុជាវា.យយកមកគ្រប់គ្រងបានទាំងស្រុង ជាហេតុធ្វើឲ្យពលរដ្ឋថៃមិនសុខចិត្ត ទើបយោធាថៃធ្វើការបកស្រាយបែបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8OnYiMVw7-Zbqb054VxbGrs__Ohoe7DBfq9LrLDCF7ncj09jh3TehiwDKRGdyXLsCA7TQenyNB6FmKjXW1DcS8nq1U2pUtPFFz7nTuVvksxpz_AevPrJi3flnF9-hy6qyT4HJXmT6F7ou-VRfOVxTtyzRRh5iIigM3rKg2yg7ZeeMrV1_bpm7CGUDtPht/s1280/photo_2025-08-04_09-19-35.jpg
យ៉ាងណាក៏គួរឲ្យកត់សម្គាល់ថា ការលើកឡើងត្រង់ចំណុច «ដកថយកម្លាំង ដើម្បីទុកអោយទ័ពអាកាសធ្វើការ» អាចឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីគម្រោងការវា.យប្រហារជាថ្មី និងចេតនាចង់កម្ទេចប្រាសាទ ឬធ្វើឲ្យប៉ះពាល់ដល់ប្រាសាទ ដោយមិនខ្វល់ពីការអំពាវនាវរបស់សមាគមន៍អន្តរជាតិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_c-FMZrVEHTmab_inWPok-LVudImPsV87Pf1hl8iw8U0w0LoW1iChP8CWcah_Jw5b7akvkQ_0CEYAhNn2WrYIf31AsuoHj4os9ZAK2KXqCDWmKqeH7-6NTDIibYSTSe351RfEHzUY9hYja0c7iDeEiz4T_R0Cm4e8_LJHMYKOg9Xt6_REvODkvN6-1ZGl/s1199/photo_2025-08-04_08-37-51%20(2).jpg

ថៃច្រានចោលព័ត៌មានជម្លៀសពលរដ្ឋខេត្តសុរិន្ទដើម្បីឈ្លានពានកម្ពុជាជាថ្មី កងទ័ពថៃគ្រាន់តែត្រៀមខ្លួនប៉ុណ្ណោះ

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា អ្នកនាំពាក្យកងទ័ពថៃ លោកឧត្តមសេនីយ៍ វីនឆ័យ សុវ៉ារី បានច្រានចោលព័ត៌មានកងទ័ពថៃជម្លៀសពលដ្ឋរស់នៅព្រំដែនកម្ពុជា-ថៃ ដើម្បីបើកការឈ្លានពានកម្ពុជាជាថ្មី មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហា ។ លោកថា ជាព័ត៌មានមិនពិត កងទ័ពថៃគ្រាន់តែត្រៀមខ្លួនប៉ុណ្ណោះ ករណីកម្ពុជាបង្កើនកម្លាំងទ័ព និងអាវុ.ធតាមព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxTvMmNOsilM8OE6EJUbsVzqqYVQ3ucG0a5akt15_RS3uyudcDQfx0C_X3vPLhGEut_lZyRR2MwMfqk01mWQl92q0yOSB9affbf10pEUsqxAugSgdKaEtR_tu_BeYgGCzDVCW5VVGSgao-Ybv4ecrpjRSriGIDuNdWJq6OTJoKd7sy87VbaG83ghorj28u/s1477/image_2025-08-04_09-45-43.png

ព័ត៌មានផ្សព្វផ្សាយកាលពីថ្ងៃទី៣ ខែសីហា ថា កងទ័ពថៃបានជម្លៀសពលរដ្ឋនៅខេត្តសុរិន្ទ ទៅកាន់ជម្រកបណ្តោះអាសន្ន ដោយសារត្រៀមឈ្លានពានកម្ពុជាជាថ្មីនៅតាមព្រំដែន ចាប់ពីប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហារ រហូតដល់តំបន់អានសេះ មុនកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី គឺពុំមែនជាការពិតឡើយ ខណៈមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបានច្រានចោលព័ត៌មាននេះភ្លាមៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBMroUYin8-rByF464Sbx8NlkSWAIurtxxysLwqLMswGZ3cbEoEmtK9NgVkRfudhDl2CZoyAT5KGq1yYTvnvmSCYoYPQtCQin7Jodxai-hYovRBlCh4cDEIGZs9O4FAxtezvD4DCgbIQKT4hyphenhyphen44H9cW2xVXQxg_8GUnd8M7NS3PuKH-WLp6sZc2SJ2rl_w/s770/image_2025-08-04_08-32-27.png

អ្នកនាំពាក្យកងទ័ពថៃ លោកឧត្តមសេនីយ៍ វីនឆ័យ សុវ៉ារី និយាយថា ព័ត៌មាននេះពុំពិតទេ បច្ចុប្បន្ន កងទ័ពថៃពុំបានជម្លៀសពលរដ្ឋចេញពីលំនៅឋានទេ សូមពលរដ្ឋថៃជឿជាក់ព័ត៌មានពីប្រភពផ្លូវការ និងកុំជឿជាក់ព័ត៌មានក្រៅផ្លូវការដែលធ្វើឱ្យជ្រួលច្របល់ក្នុងសង្គម ។ កងទ័ពថៃគោរពតាមកិច្ចព្រមព្រៀងឈប់បាញ់យ៉ាងម៉ឺងម៉ាត់ ប៉ុន្តែកងទ័ពថៃត្រៀមខ្លួនទប់ទល់ស្ថានការណ៍មិននឹកស្មានដល់ ប្រសិនបើកម្ពុជាបំពានបទឈប់បាញ់ញឹកញាប់ ឬកម្ពុជាបង្កើនកម្លាំងទ័ព និងអាវុធតាមព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0lnqmPiBHLQ19BvE5yxveBc_-Vmfs-YajOzNputaL95nh1jJ7zpsyX_HSPaDqRSiefl9SBwww74bJzooe0B26Yzdy96iyqvH7hqJw97qIluydlGWp9xL6nO4Hq9rlRgirY3IYzGQKBPvdK0u_WG3mVu6bFbyoR56aRjdR6yh2_VlIFv5-tLmCX2zzCHrJ/s600/image_2025-08-04_09-45-44%20(2).png

ដូចគ្នានេះ អ្នកនាំពាក្យរដ្ឋាភិបាលថៃ និងជាគណៈកម្មាធិការមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ លោក ជិរ៉ាយុ ហួងសាប់ និយាយថា ថៃគ្មានការជម្លៀសពលរដ្ឋនៅតំបន់ព្រំដែនកម្ពុជា-ថៃដើម្បីឈ្លានពានកម្ពុជាទេកាលពីថ្ងៃទី៣ ខែសីហា ពីព្រោះថៃពុំល្មើសអធិបតេយ្យប្រទេសជិតខាងមុន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij-fmLrRjZuSf93wRfFaxwkLJUePKiZXvtQepS64wz_a1yeqSd4lxA3JBRNskhkobPGm2zsL72tRtizrZ9lUmDhDPALLRZlGiNYngFPlioW2B4tdnQI-2yAB2PqmPLaw9do5Dxr7cJlYFGUTkLgZhuTCE8yxhh53K1DOIGXaD_mZnd6k-ys8ur6A-8P8Uf/s1280/image_2025-08-04_08-31-17.png

បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃកាលពីថ្ងៃទី៣ ខែសីហា ឱ្យដឹងថា កងទ័ពអាកាស កងទ័ពជើងគោក និងកងទ័ពជើងទឹកថៃ បានត្រៀមខ្លួនប្រយុទ្ធនៅតាមព្រំដែនកម្ពុជា-ថៃរយៈពេល២៤ម៉ោង ដោយកងទ័ពថៃចោទប្រកាន់កម្ពុជាបង្កើនកម្លាំងទ័ពជាបន្តបន្ទាប់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh731W3Xxn1-Dpdxo25dso7FGQS7_QaRKS1I2Eh0RQqw2qvYel-pbaFfvRl_ZMWr9vaUgZmQ662PkqqvSuABf1r0wcl-Yofo5SBuEnAFnsFCcQZ3XL4SV74vJi-lQIlKAOiAAOEAuOHTpXCV0CVtGt-qocIEhZvBjlyPnneALYBKodY0q6ToWiiSzLSM9g/s1200/image_2025-08-04_09-45-44.png

មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បានហៅអភិបាលខេត្តចំនួន២០ នៅភាគឦសានប្រជុំជាបន្ទាន់កាលពីថ្ងៃទី៣ ខែសីហា ស្តីពីការបង្ហោះដ្រូនលើដែនអាកាស ។ លោកបានបញ្ជាឱ្យអភិបាលខេត្តទាំងអស់ត្រួតពិនិត្យទីតាំងសំខាន់ៗ រួមមាន ៖ សាលាក្រុង ពហុកីឡដ្ឋាន ឃ្លាំងអាវុធ ស្ថានីយប៉ូលិស ស្ថានីយដឹកអ្នកដំណើរ និងអាកាសយានដ្ឋាន រួមទាំងស្វែងរកឧបករណ៍ការពារដ្រូនមកប្រើប្រាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6WJR5KKK1uFBhzX6-qfXb3jABFb5iBl3yO-IU3lEMtGLYn82Gi7nxtF9N5ajyraMiO7xsXBlHo12X2dV08KxMJ7Sd7JeKjOw9N2hyphenhyphenYr6SqkkzPHkJ4yZCisEIdJrpZRBbvFuQ4ubXtuJtHSSdj88REGnGYj7UEqBjEkjCD1oYuBWm-eAEC8n89uIb2H2n/s1200/image_2025-08-04_08-31-33.png
ក្រៅពីនេះ លោកបានបញ្ជាឱ្យសង្កេតមើលមនុស្សប្លែកមុខ ឬមនុស្សពុំរស់នៅក្នុងតំបន់ បើរកឃើញថា ជននោះពាក់ព័ន្ធនឹងបទល្មើស ឬជាអ្នកស៊ើបការណ៍សម្ងាត់ គឺត្រូវចាត់វិធានការជននោះតាមច្បាប់ គឺដាក់ទោសប្រហារជីវិត ។ ក្រៅពីនេះ ត្រូវស៊ើបអង្កេតរឿងរ៉ាវទាំងអស់ និងហាមដោះលែងអ្នកស៊ើបការណ៍សម្ងាត់ដាច់ខាត ៕

ពលរដ្ឋថៃធ្វើបាតុកម្មបណ្តេញលោកស្រី ផេថងថាន ចុះចេញពីតំណែងជាបន្ទាន់ កុំរង់ចាំតុលាការធម្មនុញ្ញសម្រេច

0

ប្រទេសថៃ ៖ សារព័ត៌មានថៃ Khaosod រាយការណ៍ថា នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ ពលរដ្ឋមកពីក្រុមរួមកម្លាំងដើម្បីទឹកដីបានប្រមូលផ្តុំគ្នានៅវិមានជ័យជម្នះ ទីក្រុងបាងកក ដើម្បីធ្វើបាតុកម្មបណ្តេញលោកស្រី ផេងថងថាន ស៊ីណាវ៉ាត់ ឱ្យចុះចេញពីតំណែងដោយពុំចាំបាច់រង់ចាំសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ ព្រមទាំងផ្តល់កម្លាំងចិត្តឱ្យកងទ័ពថៃឈ្លានពាននៅព្រំដែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrX37zyFlZgVEfQZVKqfzJ0wc9r0nV0MX08T7U0vniARJ1HOdYyFn7SQkLHRtHbLLaBYc0mCuSpi2FEySqQ9KJaNqGDu74QfWGoAaeCxTGMttozmztau_LZp1Gde6TUhAaZtCFUq3nb44xjkTEOE7v9ArgApEuP5RBB6hJzhYG_FR6GUViy1kog33cjHYv/s1280/photo_2025-08-02_13-27-42.jpg
នាវេលាម៉ោង១១ ថ្ងៃទី២ ខែសីហា ពលរដ្ឋថៃមកពីក្រុមរួមកម្លាំងដើម្បីទឹកដីបានប្រមូលផ្តុំគ្នានៅវិមានជ័យជម្នះ ដើម្បីនិយាយពីការបារម្ភចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងផ្តល់កម្លាំងចិត្តដល់កងទ័ពនៅព្រំដែន ។ ពួកគេនិយាយភាសាថៃ និងភាសាខ្មែរឱ្យបានឮដល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv6v_-fj6ELnkebQyhmhl9IM7jG2ukF1TCfwm1_DT9042Mvp5VAdSvYySjXRnxAgqtWFUdpZKQe7RFxGjuQsxilfJWqSJhhG8YM0eec6E6U7KF8vAMHPokROsnWt8KGUGLxxtd5mChPPVICCfgqP3MynmX3Bwc8ylOejshahMHJW-CChJ5_pJrBJYg-MG-/s1200/photo_2025-08-02_13-27-37%20(2).jpg

ពលរដ្ឋថៃដែលមកចូលរួមតវ៉ាស្មើប្រមាណ១ម៉ឺននាក់ បានលើកទង់ជាតិរបស់ខ្លួនបង្ហាញពីការស្នេហាជាតិ ដែលមានសមត្ថកិច្ចចំនួន២,០០០នាក់ មកប្រចាំការនៅកន្លែងតវ៉ា ។ ការតវ៉ានេះចាប់ផ្តើមនាវេលាម៉ោង១២ថ្ងៃត្រង់ ដោយមានមេដឹកនាំក្រុមបាតុករឡើងនិយាយលើវេទិកាម្តងម្នាក់ ដូចជា ៖ លោក ចតុផន ព្រំផាន់ មកពីក្រុមប្រជាជនចម្រុះ, លោក ផិឈិត ជ័យមង្គល មេដឹកនាំបណ្តាញនិស្សិត និងប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃ ព្រមទាំងមេដឹកនាំក្រុមបាតុករផ្សេងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwG-9BCTLV9ccvL80gNOOuQ2ZVep5UJ7qJue_eekB_YWquNPNGbQeb0_ud2m9dI3G29ZB9Zkk32Q3RyxCUQPCQmgZP6usl8-KMy1ZzcHbTrNn4iU0eey1FLJIPgbnHDyLPVp9QiiTubX5uPZrW8oJYQRtFnzkCt_TSCqtNBPjG2ywj2IqVj5u-Mp_jOciE/s1200/photo_2025-08-02_13-27-37.jpg

ក្រៅពីនេះ ក្រុមបាតុករក៏បានបង្កើតទីតាំងទទួលសម្ភារៈបរិច្ចាគដើម្បីយកទៅចែកឱ្យកងទ័ពថៃដែលឈ្លានពានទឹកដីកម្ពុជា និងចែកឱ្យសមត្ថកិច្ចនៅព្រំដែនកម្ពុជា-ថៃផងដែរ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhRPh5SMriaiuZjP4gwSHoyFq_DQKCpqtlFoilMf07yN_joQ2tRR5gGpydFAKAGdKaCrRyjukpFSzXL98NNk6x055XJrUCx8Jf_6X1rUiNetPpgUzvpXgf4X6viShwLceXyluSP7TUNGD3ZNhOG5KUR_XS0cl1brv560Nlq7ACShfRQLX9NyeM7m0o2WV1/s1280/photo_2025-08-02_13-27-38.jpgក្រុមបាតុករបានទាមទារចំនួន៣ចំណុច រួមមាន ៖

១-បណ្តេញលោកស្រី ផេថងថាន ចុះចេញពីតំណែងដោយពុំចាំបាច់រង់ចាំសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញ
២-គណបក្សនយោបាយដែលចូលរួមជាមួយរដ្ឋាភិបាល ត្រូវតែដកខ្លួនចេញពីរដ្ឋាភិបាលជាបន្ទាន់ និង
៣-អំពាវនាវឱ្យរដ្ឋាភិបាលបង្ហាញភាពច្បាស់លាស់ក្នុងការការពារអធិបតេយ្យ និងទទួលខុសត្រូវចំពោះស្ថានការណ៍ព្រំដែនឱ្យច្រើនជាងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQpUQHY5FbXJfcmQ18nVvjMiMpb76vgh5DADUiqEBvd_J7-bfXhenrEgkgXeb_LOF6yE7M6FsHgogU7VBSTxjw2iCGGk8OQLJXRWVNHsyMeFY2D-1Y4cwq7SQSztqllb_tNzhJcDiZ2mqX-SaKug-TSpJ7UhMZHDt24TVTNJCUyNAMQxy_bPNvbdYIgn2x/s1280/photo_2025-08-02_13-27-38%20(2).jpg

ក្រុមបាតុករនិយាយថា ការធ្វើបាតុកម្មនេះមិនត្រឹមតែជាចលនានយោបាយប៉ុណ្ណោះទេ ប៉ុន្តែជាការរួមកម្លាំងគ្នារបស់ពលរដ្ឋដែលបារម្ភពីប្រទេសជាតិ ព្រមទាំងផ្តល់កម្លាំងចិត្តដល់កងទ័ព និងសមត្ថកិច្ចនៅតំបន់ប្រឈម ។ លើសពីនេះ ការតវ៉ាជាការដាក់សម្ពាធឱ្យរដ្ឋាភិបាលស្តាប់សំឡេងរបស់ពលរដ្ឋ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhTLZy1tIBqXazVumhB0z1ng27cBNb0qreQFewgJGFKA1g3jTVEkhZCpAmY_wnr0-0t-C7FB-HmUVsuUNl_PMBkK0pgtQNuFaoXiUA-LEd9X_WMzeBEHENHR9i1WlE73lfeEgugkHV5lJoXrjgqa9klj3PuT2bPO_JaqLCyITv3D0BNAV3nsBG8rqV-SkQ/s1280/photo_2025-08-02_13-27-39.jpg

ឈឺចាប់ដល់កម្រិត! អ្នកនាង ដេននី ក្វាន់ ប្រកាសមិនឱ្យ ល្អហួស ប្រកួតកម្មវិធីបវរកញ្ញាដែលមានថៃគ្រប់គ្រង

0

មិនត្រឹមតែសុខចិត្តមិនទៅលាលែងតំណែងនៅឯប្រទេសថៃក្នុងនាមជា Miss Preteen Junior Idol World 2024 ពេលនេះអ្នកនាង ដេននី ក្វាន់ បានសម្រេចចិត្តមិនឱ្យកូនស្រីរបស់ខ្លួនគឺ ល្អហួស ចូលរួមប្រកួតក្នុងកម្មវិធីណាដែលមានជនជាតិថៃជាអ្នកគ្រប់គ្រង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijg7VOfnLfNdb0PROj8CSKShqJ9dKYYIHOcy0ydVlwfeL4ZtaOtUi7FfUncDdq6csTBBzx_f6LJz_XU2abVgquTLHj_5ikDRZ0zRwCDSa3L-VYnnRr9snrd0sXp2jNvRIScG1EzSthOrg9Yv75sbmvvgSeWus6pi7l7fGcbBw8IYPY1vdFmMT8jJQr_Zvb/s2048/image_2025-08-01_15-23-29.png

នៅថ្ងៃទី ១ សីហា ម្តាយ ល្អហួស បានសរសេរនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «នាងខ្ញុំសុំប្រកាសថាគ្រប់កម្មវិធី ប្រកួត Miss ដែលមានជនជាតិសៀមជាអ្នកគ្រប់គ្រង ដាច់ខាតកូនស្រី ល្អហួស គាត់មិនចូលរួមប្រកួតទេ។ យើងដឹងចរិតសៀមច្បាស់ហើយរឿងទឹកដីវាហ៊ានបំពានហើយ ទាំងដឹងថាដីខ្មែរជារបស់យើង ចុះត្រឹម Miss រឿងអីវាឱ្យតម្លៃយើង រឿងអីយើងត្រូវបន្ថោកខ្លួនទៅចូលរួមក្រកួតកម្មវិធីរបស់វា …មិនទៅប្រកួតនាំថោកគេដៀលដល់ជាតិយើងទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEAZq-lA42GiMFFpPS5Tn2ZJPtYYFe4vdGT21hDkfIqhrqhfDGtBH7fXUIVMSDMqH90RCHUBpc7_HQwYQYb2lgpwwWTf5hpBjba74YvgJTBKYyRgZCumPqWEyvoRzQtq0BtavB5eIZUhKMN2ueu9i0x63ZH6Wn-HNc_2yTZy9vVYkLQGy8pYRh1KS_UYq4/s1758/image_2025-08-01_15-23-30.png

ក្នុងបុព្វហេតុប្រទេសជាតិដែលកំពុងជួយបញ្ហាលំបាកពីការឈ្លានពានពីសំណាក់របស់ប្រទេសថៃគេបានឃើញម្តាយល្អហួសនិងគ្រួសារជួយស្បៀងនិងថវិកាទៅដល់ជនភៀសសឹកផងដែរ។ ជាមួយគ្នានេះដែរ ល្អហួស បានខិតខំទាំងកម្លាំងកាយចិត្តផលិតបទ « ចោរសៀមឈ្លានពាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBerMYHR03x0HYWaW2TjxayfT93uUJhy7KFcQ4ZCi5sskqKmRNlbCKxGXCtxrXREPK06wO5ZWeoPma7XpdYe9HXNMmKJmGq9ZAVsUHv4QSjfccLN5HFyjQme_yynA2K5TlQ_hTBLpRzG9hAQfaTtHWmNvd66mgDcT3Z2UBCvNKyKvJr5E2tVy0dAer3ZtM/s2048/image_2025-08-01_15-23-26%20(2).png

គួរបញ្ជាក់ផងដែរថា កាលពីខែមិថុនា ឆ្នាំ២០២៥ ល្អហួស បានសម្រេចចិត្តមិនបានចូលរួមក្នុងការផ្ទេរដំណែងដោយផ្ទាល់នៅប្រទេសថៃឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO42XMn4Lzjbl4sTz6UEUbrp-KonZyEXXPpghveAhCq6aIZ_N7DKmzvrP_yn11zQIpYsYEtCOff5VxJaOsNCeR3mSo9JAzZ80xzJtq7CygnUJnQ2bozTSbAy5LDi93RVMGjsmVgAZlnxvOmlM5qTFkeOg2MtdTmN_vby9T7-63J8m_TuajJVzNSj9nWMqr/s2048/image_2025-08-01_15-23-24.png

ល្អហួស បានគ្រងមកុដ Miss Preteen Junior Idol World 2024 នៅរាត្រីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ លើទឹកដីប្រទេសថៃ។ ក្រៅពីក្លាយជាម្ចាស់មកុដ ល្អហួស បានដណ្តើមជ័យលាភីឈ្នះឈុតតំណាងជាតិល្អផ្តាច់គេ និងពានរង្វាន់ជាច្រើនទៀតសរុបទាំងអស់រហូតដល់ទៅ៨ពានរង្វាន់ក្នុងពេលតែមួយ៕

អ្នកជំនាញជាន់ខ្ពស់អាមេរិក ៖ «បារាំងបានកំណត់ព្រំដែនកម្ពុជា-ថៃច្បាស់លាស់ តែថៃពុំទទួលស្គាល់»

0

អ្នកជំនាញជាន់ខ្ពស់មកពីវិទ្យាស្ថានគោលនយោបាយបរទេសរបស់សាកលវិទ្យាល័យ Johns Hopkins សហរដ្ឋអាមេរិក បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន Channel News Asia ស្តីពីជម្លោះព្រំដែនកម្ពុជា-ថៃ ហើយត្រូវបានអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍ និងចែកចាយកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ។ លោកផ្តល់ដំណោះស្រាយជម្លោះកម្ពុជា-ថៃ ក្នុងរយៈពេលខ្លី និងរយៈពេលវែង ហើយលោកថា បារាំងបានកំណត់ព្រំដែនកម្ពុជា-ថៃច្បាស់លាស់តាំងពីឆ្នាំ១៩០៧ មកម៉្លេះ ប៉ុន្តែថៃពុំទទួលស្គាល់ការកំណត់ព្រំដែនរបស់បារាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF82O7g6LO27Wau5n6aUrzJo_ZMyBV0ivnhYb9b0qimq5LoIv1yD-TxiS1umDb1-q-lhV_90_LgXeq5u4S_32cKH_uTplEBFzr10owXSIQ_9Nb2mtm1DYkyO7UdV-xTEaNYU3kmC4rtICINAXvKnvr-zO0wRQAcaL9APb8610GtUkfLLt1UrR8ZttXqK3O/s1080/image_2025-08-04_08-48-27%20(2).png

អ្នកជំនាញជាន់ខ្ពស់អាមេរិកនិយាយថា វាជារឿងចាំបាច់ដែលកម្ពុជា-ថៃត្រូវតែទម្លាក់គំនិតជាតិនិយមខ្លាំងពេក ហើយព្យាយាមឈ្វេងយល់ថា សន្តិភាពយូរអង្វែងកើតឡើងដោយសារការយល់ព្រមពីប្រទេសទាំងពីរ ។ កម្ពុជា-ថៃត្រូវតែយល់ថា ពេលនេះ ពុំមែនជាពេលបណ្តុះគំនិតជាតិនិយមខ្លាំងទេ ប៉ុន្តែវាជាពេលដែលប្រទេសទាំងពីរត្រូវប្រើប្រាស់ហេតុផលដើម្បីបង្កើតសន្តិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-v-ig-jlok30AEZrzQMe0Yp9tZeNTDtoOjV9MFph8RLOjZ6uB-GMAwYFj-1WpCKbbA1jfddnKM6qJjO_YlBoeQ3KuPYbOdjp8wzYkh0TverD2ITOdNojJFFUIhpYPn8xJFcbzTJW1G9PytF-2oR1SL-hl-Ol5I2A6BnXPfKWiY2QMJi9XamlPl78AlsNY/s1500/image_2025-08-04_08-48-28.png
ចំណែកការដោះស្រាយជម្លោះរយៈពេលវែងរវាងកម្ពុជា និងថៃ គឺការដោះស្រាយជម្លោះនេះមានលក្ខណៈស្មុគស្មាញ ។ អ្វីដែលលំបាកបំផុត គឺការកំណត់តំបន់ព្រំដែនឱ្យច្បាស់លាស់ ហើយនេះជាមូលហេតុនាំឱ្យជម្លោះកម្ពុជា-ថៃអូសបន្លាយពេលរហូតមកដល់ពេលនេះ ។ បារាំងបានកំណត់ព្រំដែនកម្ពុជា-ថៃច្បាស់លាស់តាំងពីឆ្នាំ១៩០៧ មកម៉្លេះ ប៉ុន្តែថៃពុំទទួលស្គាល់ការកំណត់ព្រំដែនរបស់បារាំង បើទោះជាមានការកាត់ក្តីពីតុលាការយុត្តិធម៌អន្តរជាតិក្តី ប៉ុន្តែនៅតែមានបញ្ហាតាមបណ្តោយព្រំដែនកម្ពុជា-ថៃរហូតមក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRjCdlM3svgYPOBNGoiGBb_9-dRV-1afPKr935axtKkh4p3pwtI-hrI7LhnuHwBxGqxDFZtHvT1fCAqHrbao8qwaIBDJsuOfd0bM0SK_BVnjmihjl9Wvf22pDUGV7qDZMTCykGFNT9leoz1NLvNBNPqJ4H_7wR14BYaUz1irQcN977BsWuSfkOqjSFCuCB/s1280/image_2025-08-04_08-48-27%20(3).png
លោកបានណែនាំឱ្យកម្ពុជា-ថៃមានដំណោះស្រាយជម្លោះព្រំដែនចំនួន៣ចំណុច រួមមាន ៖

១-កម្ពុជា-ថៃត្រូវកំណត់ព្រំដែនឱ្យច្បាស់លាស់
២-កម្ពុជា-ថៃត្រូវកំណត់វិធានការអ្វីម្យ៉ាងដើម្បីតាមដានការអនុវត្តបទឈប់បាញ់ឱ្យមានទំនុកចិត្ត និង
៣-បង្កើនការវិនិយោគសេដ្ឋកិច្ចនៅតំបន់ព្រំដែនទាំងសងខាង ដើម្បីឱ្យប្រទេសទាំងពីរទទួលបានផលប្រយោជន៍ និងការខាតបង់ ព្រមទាំងមានសន្តិភាពយូរអង្វែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit5dL4KvQWxQPv9LgH_6bBMexaeJQMVPE8Z9d9KILuBE-3kA-kmlDfATkgwP1IbzUp078nRQRFw2us5RXPtZ3uobxnvbp5xlzo3Np9HKeUSa6gAT6TAbWAU3VzmXYx7kQPD-mvgSnnH1AwI-8n_vnmjuuJW30MnsdcsZBER4xiKYBpX9KoOe0zEz9QNVqo/s800/image_2025-08-04_08-48-29.png

អ្នកជំនាញជាន់ខ្ពស់អាមេរិកគិតថា ដំណោះស្រាយទាំង៣ចំណុចនេះចាំបាច់ត្រូវតែប្រើប្រាស់ទាំងផ្នែកសេដ្ឋកិច្ចស្ថាប័ន និងគូរផែនទី ។ មូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនដែលធ្វើឱ្យមានសង្គ្រាមរវាងកម្ពុជា-ថៃពេលនេះ គឺមែនមែនជាការចៃដន្យទេ ប៉ុន្តែវាដល់ពេលសង្គ្រាមកើតឡើង ដោយសារប្រទេសថៃគ្មានស្ថិរភាពផ្នែកនយោបាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9z3TjfLrcGqLJ0P7WxkHhefDGVnv29XEHrMiwRVfITgS72Ttm5_hvfhQgn6N1O6xIpSKERZwqYc5rImDNM2XYbETk8BUmtKar__WyaboCk7nRjHJGdrMgEWaHUvyiyxcga7qQ0NqtIGmumb9AOO-FypGHRqRh0yleqtff6XiFSUS6o4SLDvAPe_clWpTY/s1440/image_2025-08-04_08-48-27.png

គួរបញ្ជាក់ថា នៅប្រទេសថៃអប់រំក្មេងជំនាន់ក្រោយតែប្រវត្តិសាស្ត្របោកប្រាស់ ប្រវត្តិសាស្ត្រក្លែងក្លាយពីមួយជំនាន់ទៅមួយជំនាន់ ទើបធ្វើឱ្យពលរដ្ឋថៃយល់ច្រឡំយ៉ាងខ្លាំង ពុំទទួលស្គាល់ការពិត ដោយសារពួកគេរៀនប្រវត្តិសាស្ត្រប្រឌិត ។ ហេតុនេះ ពលរដ្ឋថៃភាគច្រើននៅតែចិញ្ចឹមចិត្តចង់បានទឹកដីកម្ពុជា ពីព្រោះយល់ថា គឺជាអតីតទឹកដីរបស់ខ្លួន ហើយសូម្បីតែផែនទី ក៏ថៃគូសផែនទីខ្លួនឯងដែរ ថៃពុំទទួលស្គាល់ផែនទីបារាំង ៕

កម្ពុជាអំពាវនាវឲ្យសមាគមន៍អន្តរជាតិជួយទប់ស្កាត់ និងបញ្ឈប់សកម្មភាពឈ្លានរបស់ថៃ

0

(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជាបានវអំពាវនាវឲ្យសមាគមន៍អន្តរជាតិជួយទប់ស្កាត់ភាគីថៃ ដោយស្នើសុំឲ្យបញ្ឈប់ជាបន្ទាន់នូវផែនការឈ្លានពានរបស់ខ្លួនមកលើកម្ពុជា ករណីព័ត៌មានដែលថាកងទ័ពថៃ គ្រោងនឹងបើកការវា.យលុកតាមបណ្តោយព្រំដែន គឺជាការពិត ហើយត្រូវងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បា.ញ់ឱ្យបានម៉ឺងម៉ាត់ ដើម្បីសន្តិភាព និងស្ថិរភាព នៅតាមតំបន់ព្រំដែន នៃប្រទេសទាំងពីរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhyR4PnQ7r3ie9jA4kyp_e6f4CbLZ2ujCGcBkm4p6Q-ihp-_xJvQdsacD6mqo3iZNDTxDR5yeNrzOUbzeWeshpwygcTJauJJK3cLw9XgWEMVvrzAlzR52Z4T8y1GAIM6Ax4xMbABR8a3V_7kNGyKYeeJwASLhRsOiuf79Q3aoofxIl3kEXvTauu42KdENf/s1266/photo_2025-08-04_08-37-49.jpg
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការពារជាតិកម្ពុជា នាយប់ថ្ងៃអាទិត្យ ទី៣ សីហា បានឲ្យដឹងថា កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយទប់ស្កាត់ឱ្យខាងតែបាន ឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់នូវផែនការឈ្លានពានរបស់ខ្លួនករណីព័ត៌មាននេះជាការពិត ហើយងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ឱ្យបានម៉ឺងម៉ាត់ ដើម្បីសន្តិភាព និងស្ថិរភាព នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរផង និងតំបន់ទាំងមូលផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd87cl-2qxTFw8aEQfk3yl0K4XZ0HUi9wffbqzAJut6qtIhBXeIEw0pE3lWc0MS_Mr1BUE9aX82llp7tm81I9YH2-ZxLynnOmmY3TetR0zHETEUuYOEaYQjdKyNI4fVDO7KBAzzJ13PlFco7rvc5T_EwXv_SPuggw7Bc3tobNzlIbhg5YqVU1p6SbKvedS/s1200/photo_2025-08-04_08-37-47.jpg
គួរជម្រាបថា ការអំពាវនាវឲ្យសមាគមន៍អន្តរជាតិជួយពីសំណាក់កម្ពុជានេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិកម្ពុជា បានទទួលព័ត៌មានថា កងទ័ពថៃ សហការជាមួយអាជ្ញាធរថៃ បានណែនាំឱ្យប្រជាជនខ្លួនដែលនៅសេសសល់នៅតំបន់ជាប់ព្រំដែនក្នុងខេត្តសុរិន្ទ ឱ្យចេញឱ្យអស់ត្រឹមយប់នេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDFhQPz85MwKMba7e9hmmN1TQ9-oJEEvwL19AycXqkPvOLZaUG8wEyTbILoSVYKtDv0FtV3i5-lRN9-xdPuC603vIpVjqlUyRPNzimLsXlAsAyB46QI_nxvgRWHXqLINMIVfET_vlLnJNvmFjG8Y0DNabS4Lkx40qj0tNEqVv4VgUlAOHu_TAKKDfp1aY8/s1240/photo_2025-08-04_08-37-51.jpg

តាមប្រភពព័ត៌មានដដែលក៏បានបញ្ជាក់ថា កងទ័ពថៃគ្រោងនឹងបើកការវា.យលុកតាមបណ្តោយព្រំដែនចាប់តាំងពីតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទព្រះវិហាររហូតដល់តំបន់អានសេះ ដែលការវា.យលុកនេះនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ គឺនៅមុនពេលនៃកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) ដែលគ្រោងនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHFKEvur-zLhYVOILPPDaPQhHaYMnfWQC335XK3-lMt-zu3f2m-HhnbXg4Y-1t1gp6i5W45yH5NoiUfT48Y5DH7TTVjR_sNB3Z-vtKMGLa7zuY-GWWgpJ8DdS_9QVn-YkSXIX19MteWdBZ977MXnDTd2JbtMqMuLWCJxaYXl1cW6rwsatWaF-I_wBdCBc1/s1199/photo_2025-08-04_08-37-51%20(2).jpg

ទោះជាយ៉ាងណា គិតចាប់ពីយប់ថ្ងៃទី៣ សីហា បន្ទាប់ពីសេចក្ដីប្រកាសមកទល់នឹងព្រឹកថ្ងៃទី៤ ខែសីហា ក្រសួងការពារជាតិកម្ពុជាបានផ្ដល់សេចក្ដីរាយការណ៍មកថា ស្ថានភាពនៅជួរមុខមានភាពស្ងប់ស្ងាត់ជាធម្មតា ប៉ុន្តែកងកម្លាំងរបស់យើងគ្រប់តំបន់ព្រំដែនទាំងអស់កំពុងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់៕

តារាចម្រៀង ខេម ស្នើសុំក្រសួងពាក់ព័ន្ធនាំបុគ្គលឈ្លោះគ្នាលើបណ្តាញសង្គមយកទៅអប់រំ

0

ស្របពេលប្រទេសជាតិកំពុងតែជួបបញ្ហាលំបាកមានសុខសន្តិភាពផុយស្រួយគេសង្កេតឃើញថាបុគ្គលមួយចំនួនបានឈ្លោះប្រកែកគ្នានៅលើបណ្តាញសង្គមជេរប្រមាថគ្នាយ៉ាងសាហាវ។ ឃើញសភាពបែបនេះតារាចម្រៀង ខេម បានស្នើសុំក្រសួងពាក់ព័ន្ធយកបុគ្គលដែលកំពុងតែឈ្លោះគ្នាយកទៅអប់រំ ហើយការឈ្លោះគ្នានេះកំពុងតែធ្វើឱ្យសត្រូវមើលងាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGyTcpQyTWnQfYuLKkrSuhnLFMcvNHc99rAdRroSYBZOm5pZkwz47cjEMxVUXatwH0dhwR2B8sJMPI8C8D6tuPAEuFkovx5sWYPnhx4L0RNtuskQFb7yUaQ-N67IBTuSaeQemym9FSj36TA1SdH40UrfOcXx3JzR_o24ogntoFCtCCPLJhBnknoMWM-hgj/s2048/image_2025-08-02_10-41-24.png
តារាចម្រៀង ខេម បានបង្ហោះសំណេរនៅលើបណ្តាញសង្គមហ្វេកប៊ុកនាល្ងាចថ្ងៃទី១ សីហា ថា «ស្នើសុំក្រសួងពាក់ព័ន្ធនាំបុគ្គលខ្មែរ កំពុងតែឈ្លោះគ្នាលើបណ្តាញសង្គមស្របពេលប្រទេសកំពុងជួបនូវបញ្ហាចោរឈ្លានពាន អញ្ជើញពួកគាត់ទៅណែនាំផង ប្រទេសកំពុងត្រូវការការរួបរួម ប្រជាជនកំពុងតាមដានព័ត៌មានដែលពិត»។ តារាចម្រៀងសំឡេកស្អករូបនេះបានបន្តទៀតថា «មិចបានប្អូនៗម៉ោឈ្លោះគ្នាអីពេលហ្នឹងនាំឱ្យសត្រូវមើលងាយចឹងសុំបញ្ចប់ទៅប្អូន បើមានរឿងជាមួយគ្នាហៅគ្នាតែពីរនាក់រឺអ្នកពាក់ព័ន្ធទៅកន្លែងស្ងាត់ណាមួយដោះស្រាយទៅកុំបរិហាកេរ្តិ៍គ្នាលើបណ្តាញសង្គមបែបនេះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggb3oWRLCziWLBH-rhZZMrzZPJutZNZYt-c9lsLzUQXelznpK9pfmMooKKr_XriEqHqVxJoL50lB7qjsmwB3uhZTrSITszrQlPYvyDoUhmoyHJs7J_U2O9SFcIhIFHOGETCl2qHnW1x5YeqH0gS6vrOQY6k6I3_-u3vsct-lG0_ooRUMRQV-N0V-GqDzh4/s1280/image_2025-08-02_10-41-18.png
ខេម បានបញ្ជាក់ចុងក្រោយថា «ប្អូនៗអាណិតថ្នាក់ដឹកនាំយើងផង លោកប្រឹងណាស់ដើម្បីការរួបរួមមួយ និង ដៃម្ខាងទប់សង្គ្រាម ដៃម្ខាងរកការងារជូនប្រជាជន ចឹងប្អូនបានសុខហើយកុំនាំការលំបាកជូនគាត់អី បងសុំចុះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBg3afrxys4Hz49IDQJp40rVJcGTA4EzmUxiJWkaMX3g33XhbXynVi3-vJKWpXi2Zm3s2sj8bAsXxwq1ttLcjEjJamMGJZyjFvP519-MfNmlhXHyTIbVxRvwojZieU2RTDk-AdOmzKZACgF6eevxbXHudREn-LeqIm-v1qvZEoxzUP3IeAB45Oy4_Q4NSU/s960/image_2025-08-02_10-41-20.png

ការលើកឡើងរបស់ ខេម ក្នុងន័យឱ្យខ្មែរសាមគ្គីគ្នា កុំឱ្យឈ្លោះប្រកែកគ្នានាំឱ្យសត្រូវមើលងាយនេះបានធ្វើឱ្យមនុស្សជាច្រើនគាំទ្រ។ ទោះយ៉ាងណា ការលើកឡើងរបស់ ខេម គេបានឃើញមតិមួយចំនួនតូចហាក់បញ្ចេញប្រតិកម្មអវិជ្ជមានមកកាន់តារាចម្រៀងរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCjW4kNE0L2-edQn8i0q4dVEHiHDMbZA5DfkIpq9m8_9iskALiP5dy9aZZK4lCyJnPqHYqjlkMnpJGnkBnAQk39siu6MACmYEkEY4BxfFXCXcqfthjWqbgKJW9ey7DbRtY3pzoSy6VhJi609sY1DEc7UMd2izpuX6BIpWyw4NisDE6jTKy-N9YPSsxAcVH/s2048/image_2025-08-02_10-41-21.png
គួរបញ្ជាក់ផងដែរថា ពេលនេះសង្គ្រាមនៅតាមបន្ទាត់ព្រំដែនរវាងប្រទេសកម្ពុជានិងថៃបានអនុវត្តបទឈប់បាញ់ហើយ ប៉ុន្តែគ្រាន់តែធូរស្រាលមួយកម្រិតមិនទាន់មានសុខសន្តិភាពពេញបរិបូរណ៍នោះទេ៕