តារាពហុជំនាញ ខាត់ សុឃីម បានចេញវីដេអូមួយដែលអង្រួនចិត្តអ្នកទស្សនាយ៉ាងខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះក្នុងការពន្យល់ឱ្យសាធារណជនងាកមកគាំទ្រផលិតផលក្នុងស្រុកបង្កើនសេដ្ឋកិច្ចជាតិតារាស្រីរូបនេះថែមទាំងប្រកាសជួយផ្សព្វផ្សាយផលិតផលដែលជារបស់ខ្មែរដោយមិនគិតកម្រៃអ្វីទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb_ivhC2veEX2CO7fR-MoDPa4WJbgH2jvN5OXvtDAN3Y2DOe3vJ93eFgOdVlFJ8plaYVYLeXFv8jKvTxeJD_LRrn1vDggpF7_hCYeXzPja23_46lEAa5Spl2WQpwnGXb1illSvpFpypuNB6fN8xrlVij1DysZKcVzfUPDDmxvtTXAK7oGsvNcnzzlEIU9c/s2048/image_2025-10-01_15-12-25%20(2).png

នៅក្នុងវីដេអូដែលបានបង្ហោះកាលពីយប់ថ្ងៃទី៣០ ខែកញ្ញា អ្នកនាង ខាត់ សុឃីម បានលើកយករឿងរ៉ាវដែលប្រទេសជិតខាងប្រមាថខ្មែរនិងគំរាមកំហែងជាច្រើន ដៀលខ្មែរថាមានអ្នកសុំទានកន្លះប្រទេស បើគេកើតជាឆ្កែគ្រាន់បើគេកើតមកជាខ្មែរនិងមើលងាយវិរកងទ័ពខ្មែរទៀត។ ពាក្យសម្តីប្រមាថទាំងនេះអ្នកនាង ខាត់ សុឃីម ថាវាធ្វើឱ្យយើងឈឺចាប់តកូនតចៅហើយផ្នត់គំនិតរបស់គេគិតថាយើងចូលចិត្តប្រើរបស់ស្រាប់ៗមិនចេះផលិតដោយខ្លួនឯងជាប្រទេសតូចប្រជាជនតិចគ្មានអាវុធទំនើបៗដូចគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6LFWyEFlZCRqpji3_xlVd_KZk8_a9oLFR9-WjFLXeZeExSeGmWNGGJG6vhQt7GAluV2W-gV_kp9bMxUROLpbj4EFGCK32DKW56AJdbEeydmyez_Z-3v-7nJGUBDtgPTib0FhYuttr6ZZJ70TYLk4hrIxCRO5ySMkx2PTZQ6CvfZ_tyS7CgXQNoNUAdTMJ/s2048/image_2025-10-01_15-12-19.png

អ្នកនាង ខាត់ សុឃីម បានលើកឡើងថាខ្មែរមិនខ្សោយនោះទេពូកែដាំដុះ ពូកែច្នៃប្រឌិតគិតគូរវែងឆ្ងាយហើយវីរកងទ័ពគឺមានភាពក្លាហាន មោះមុតអង់អាចហ៊ានប្តូរជីវិតដើម្បីការពារជាតិមាតុភូមិ។ ក្នុងរយៈពេលសង្គ្រាម៥ថ្ងៃ អ្នកនាង ខាត់ សុឃីម ថាប្រជាជនខ្មែរកាន់តែមានការសាមគ្គីកាន់តែខ្លាំងពីព្រោះយើងឈឺចាប់ការប្រមាថមួយនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV2hnqWOax2DEpx6FbJqgrpTPp2WK-LmSWhNx-yt-tcU3SmGj45n2rzwCNa6ndaBntPv-xk2CxQ1H8L2i0RGZPkjjhQaTU530amkXetSCcPDR3t528Vvb8J2AkPgvl9izvW0UfFfyRFdjilH6PFIA_9xM5_NzrxORHdmBccwI1ZFqXFzJf7B0a5bzjg2pD/s1440/image_2025-10-01_15-12-21.png
ទន្ទឹមនឹងការប្រមាថនេះ អ្នកនាង ខាត់ សុឃីម ថាយើងត្រូវយកការឈឺចាប់នេះមកសួរខ្លួនឯងវិញថាយើងអាចធ្វើអ្វីបានបន្ថែមទៀតដើម្បីប្រទេសជាតិយើង។ ជាមួយគ្នានេះ អ្នកនាង ខាត់ សុឃីម បានលើកឡើងថាយើងត្រូវខិតខំប្រឹងប្រែងទៅតាមជំនាញរៀងៗខ្លួនដែលមានហើយខិតខំបន្ថែមទៀតនិងជួយផ្សព្វផ្សាយគ្នាទៅវិញទៅមកពីផលិតផលខ្មែររបស់យើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeUfTewZOBLoZfqhqYo-7sdjy9SMeTqm8UKDIYb89641XU9kHG1gkN9tm-35C83MoMRt-pvi-CDfEVPSRcRR-Se115GvwvmvLJmY1mB2sBKfOXbVE_a8q_BripXtiijqv5517-u3t5KqTYyGu34Nmh_ACwkKp42uaHDdM7O4f9my8FD0FxKe6kI4D6joGq/s2048/image_2025-10-01_15-12-20.png

ក្នុងនាមជាអ្នកសិល្បៈមួយរូបអ្នកនាង ខាត់ សុឃីម ថាខ្លួននឹងខិតខំប្រឹងប្រែងផ្សព្វផ្សាយបន្ថែមទៀតអំពីខ្មែរវប្បធម៌ អរិយធម៌ខ្មែរ ផលិតផលខ្មែរ អាជីពកម្មខ្មែរតូចធំនៅក្នុងប្រទេសកម្ពុជាដោយមិនគិតកម្រៃ។ អ្នកនាង ក៏បានរំលេចដែរថា ខ្មែរមានផលិតផលច្រើនណាស់ដែលអាចជំនួសផលិតផលនាំចូលរបស់បរទេសបាន៕