កម្ពុជា មានគម្រោងអភិវឌ្ឍផ្លូវដែក និងលើកកម្ពស់ផ្លូវដែកបច្ចុប្បន្នចំនួន ៨គម្រោង ដែលគ្រោងនឹងចំណាយថវិកាសរុបចំនួន ១០ ០១០លានដុល្លារ។
.png)
យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា៖”ការអភិវឌ្ឍផ្លូវដែកផ្តោតលើការស្តារ និងលើកកម្ពស់ផ្លូវដែកបច្ចុប្បន្នពីភាគខាងជើង និងភាគខាងត្បូង ទៅជាផ្លូវដែកល្បឿនលឿន ព្រមទាំងគិតគូរផ្លូវថ្មី។
នៅក្នុង ៨គម្រោងនេះ មានគម្រោងរយៈពេលខ្លី និងមធ្យមចំនួន ៤គម្រោងពីឆ្នាំ២០២៣ដល់២០២៧ ដែលគ្រោងចំណាយទឹកប្រាក់ ៣ ៨០០លានដុល្លារ។
.png)
ដោយឡែក សម្រាប់គម្រោងរយៈពេលវែងចំនួន ៤គម្រោងពីឆ្នាំ២០២៨ដល់២០៣៣ គ្រោងចំណាយទឹកប្រាក់ ៦ ២១០លានដុល្លារ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ផ្លូវដែក ២ខ្សែកំពុងមានចរាចរណ៍ នៅក្នុងប្រទេស ដែលមានភាពចាំបាច់ ឆ្លងកាត់បណ្តាខេត្តជាច្រើន និងផ្តល់គុណប្រយោជន៍យ៉ាងធំធេងសម្រាប់សេដ្ឋកិច្ចជាតិ។










