Home Blog Page 339

វណ្ណដា រំជួលចិត្តក្រោយឃើញលោកតាម្នាក់ស្តាប់បទ «១សីហា» ឡើងហូរទឹកភ្នែក

0

បទ «១សីហា» វាលើសពីបទចម្រៀងទូទៅប៉ុន្តែបានបង្ហាញនូវភាពឈឺចាប់របស់ពលរដ្ឋខ្មែរទៅកាន់ពិភពលោក។ មិនតែទស្សនិកជនជាយុវវ័យដែលស្តាប់បទនេះហើយរំជួលចិត្តប៉ុណ្ណោះទេសូម្បីតែលោកតាម្នាក់ក៏ស្រក់ទឹកភ្នែកដូចគ្នាដោយសារតែបទចម្រៀងនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiwug6NS6kktG__LVSz4Tx7gf_SqYB-NN1Tb8vzJUdYZDuCRI0cLosGxM2qXak7ZxSqcz1h3W-ppDRJKc0v8zWwIeQGj7PnnAqhMyJ-8ygnrOkmInLgniQ4UfM0SzUnwa8HWyozoiV1T-xpne8cFTBtuuBTDtfr4uDZDOzjMTQCqlo_PeYuYsd97NjQNni/s852/image_2025-08-01_09-03-25%20(3).png

កាលពីថ្ងៃទី៨ សីហា មានគណនីហ្វេកប៊ុកមួយឈ្មោះថា «ឡេង គីមហេង» បានបង្ហោះវីដេអូជាមួយនឹងចំណងជើងថា «ទូតស្តាប់បទបងវណ្ណដាត្រូវចិត្ត»។ វីដេអូនេះបានបង្ហាញសកម្មភាពរបស់លោកដែលកំពុងអង្គុយក្នុងអង្រឹងដោយក្បែរនោះមានវិទ្យុមួយដែលកំពុងបន្លឺបទ «១សីហា» របស់ វណ្ណដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmGRqIv3Y_CLt216YZLMVfdAVl_u25-tv20dCkrG8iGK2wJf9vUp7B4KyGKABHHP9F2eVnvDN6GCY9QHDgX37DJPNmnYIVs45EetTa787zYZ4QK0rUXxRmmPsm7P9fgvegV4Q9rdoP2B1lk4IUwznLxmDFOrVNa5PqKNNaUAC809RhnZP-TFx3MawwsRIg/s2048/image_2025-08-04_11-29-11.png

ទោះបីជារូបភាពមើលឃើញតែពីក្រោយខ្នងក្តីប៉ុន្តែហាក់ស្តែងឱ្យឃើញលោកតាមានទុក្ខព្រួយមិនខុសពីកូនៗចៅៗឡើយ ដែលកំពុងកង្វក់រឿងប្រទេសជាតិជួយទុក្ខសង្គ្រាម ឈឺចាប់នូវអ្វីដែលថៃធ្វើដាក់ខ្មែរព្រោះលោកតាក៏ធ្លាប់ឆ្លងកាត់ភ្លើងសង្គ្រាមក្នុងជីវិតមកហើយ។ ភាពរំជួលចិត្តរបស់លោកតាក៏បានដឹងឮដល់តារារ៉េប វណ្ណដា ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtmqLon1Aoz5YZNCCsd4-yuVOnAlSpn8wAHVgRp_Of4j1oy9oWCrJoR4GRJSwVebgIC-7aKXjwU9M2ySFCrA1j_yDf7jXaZ8FtKaJUIHo9tIplAZJJeAFtcYdYD85FLWUlXF6aI2JFy2wWZNRnooPt6zGUC7I_u3GrU9vWfDs33lavjPl8D-E-qXNOgKAK/s2048/image_2025-08-04_11-29-09.png

នៅថ្ងៃទី៩ សីហា វណ្ណដា បានយកគណនីហ្វេកប៊ុកផ្ទាល់ខ្លួនចែករំលែកបន្តគណនីខាងលើជាមួយនឹងកាយវិការសំពះ ដែលបង្ហាញពីទឹកចិត្តការគោរពមកកាន់លោកតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinYiyhuDj6BPMxhJin49hQAn_RCcegtJnqkEyppfYCxK_WxJ4loxlytvWrBQj4Tp7ianRXrsHnVzA5lXFC7P0x81yafZijQy50FC54Hs-lIE8rUiqj93MXnYT9FKdeQ9olqltyScY0u_G0Fa34eDn0QKacVGk4J2ZkdhzoKYfRZaValHOICtflLUExkUHN/s2048/image_2025-07-29_11-17-35.png

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីការចេញផ្សាយបទចម្រៀង ១សីហា មានការស្តាប់ជាង៤លានដងនៅលើយូធូប និង ជាង២២លានដងនៅលើហ្វេកប៊ុកគិតត្រឹមល្ងាចថ្ងៃទី៩ សីហា។ បទចម្រៀងដ៏មានអត្ថន័យរបស់ វណ្ណដា បានជ្រួលជ្រាបយ៉ាងខ្លាំងទៅកាន់ពិភពលោកដោយមានអ្នកធ្វើ Reaction បរទេសជាច្រើនបានយកបទនេះទៅធ្វើជាវីដេអូហើយបានបង្ហាញការអាណិតអាសូរមកកាន់ប្រទេសកម្ពុជាដោយសង្ឃឹមថានឹងទទួលបានសុខសន្តិភាពពេញលេញវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmNSP5PCh-LoxD2vkET8ANBYUMRx2ypIOAY8EhtX1G5IQGJ-YyvdiPcNVZ9tSl1r5iO-M8poyeMJ7UuJHZGyuGfZfj5oW7rDrBPno6YoW3F1eZwS7VEaK2_KnhGlTdO_NKhjhafbMfd658AAXBpvkydYuNeBpMNRdYhkCWefna4-9wOZbmpNzp7ft8bBqh/s2048/image_2025-07-29_11-17-37.png

ផ្នែកបញ្ចេញមតិយោបល់លើយូធូបរបស់ វណ្ណដា មានប្រជាពលរដ្ឋដែលប្រើប្រាស់បណ្តាញសង្គមយូធូបមកពីប្រទេសជាច្រើនដូចជា អៀរឡង់ បារាំង វៀតណាម អាម៉េរិក អ៊ីតាលី អូស្តា្រលី ឡាវ ចិន ជប៉ុន ឥណ្ឌូនេស៊ី ស៊ុយអែត ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌា រុស្សី និងមានប្រទេសជាច្រើនទៀតបង្ហាញគោលជំហរឈរជាមួយកម្ពុជា៕

សង្រ្គា.មរយៈពេល៥ថ្ងៃ កងទ័ពថៃបានទម្លាក់គ្រាប់បែ.កជាង១ពាន់គ្រាប់នៅក្នុងខេត្តឧត្តរមានជ័យ

0

ឧត្តរមានជ័យ៖ ផ្អែកតាមព័ត៌មានកំណត់ត្រាសឹកសង្គ្រា.មនៅទិសខេត្តឧត្តរមានជ័យ មានគ្រាប់បែកចំនួន១,៥៤៩គ្រាប់ដែលកងទ័ពថៃបានទម្លាក់ពីយន្តហោះនៅទិសឧត្តរមានជ័យនេះ។ នេះបើតាមការបញ្ជាក់ពីលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់(CMAC)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfvMRaX_ZpgdSXzk99xopfuDzYz9tYD_brP30T3ejoz-SCnGqQ_8-FpHie3Ui6ZivFcPUQ_ptgpkhBjgdjRnTVHSOdLT3wE6k35bb9tGfmW5Rzo5v08HQvgE8-SxEFLwhw_pMIC9INzh3P6QwFV655s5j2KQmeZHb9_LaDWRLJgsUrdiWbRQ4IeSLMg2e2/s750/photo_2025-08-11_09-13-55.jpg
យោងតាមការបង្ហោះរបស់លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥នេះ នៅចំនុចគ្រាប់បែ.កទម្លាក់ពីយន្តហោះប្រភេទMK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មានមន្ត្រីអនុពន្ធ័យោធាចំនួន១៤រូប ជាតំណាងមកពីប្រទេសចំនួន៩ រួមមានអូស្ត្រាលី កាណាដា អង់គ្លេស ចិន ជប៉ុន កូរ៉េខាងត្បូង បារាំង ឡាវ និងវៀតណាម បានចុះពិនិត្យទីតាំងនិងគ្រាប់បែកMK-84នោះជាក់ស្តែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2EgurEBH8E0xr0ENJyE8fG-MvgEN1J9rHac9aqZLCHitOp-dqmL6aJjbddlTXge0VGw9oSl_VnmqIHomP9q5vNmintKXY-8MIdWuc8uhsz6SMD1XemNETyMAe41TY6kSfmelFxpfbmAsOC3OFTqEYMuqhaE_W9FuJiKfGVQyYZwyQO1urDT38AWJ6EcsP/s1280/photo_2025-08-11_09-13-56.jpg

លោក ហេង រតនា បានបន្ថែមថា បើផ្អែកតាមព័ត៌មានកំណត់ត្រាសឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យ កងទ័ពអាកាសថៃបានទម្លាក់គ្រាប់បែ.កពីយន្តហោះមានចំនួន១.៥៤៩គ្រាប់មកលើភូមិសាស្រ្តនេះ។ លោកបញ្ជាក់ថា ពួកសៀមបានទម្លាក់គ្រាប់បែកចំនួន១០គ្រាប់នៅចំនុចទីតាំងតែមួយនេះ ហេីយគ្រាប់ចំនួន៤ បានផ្ទុះ រីឯ៦គ្រាប់ទៀតមិនបានផ្ទុះឡើយ ដោយក្នុងនោះរួមមានទាំងគ្រាប់បែកMK-84 ដែលបានឃេីញនេះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGEI2Sf2g8k590sZxCY1-L3RJxnIZkm9NwSoIvQa-qSxyHOtUbcPIknG9sOmt31EojurdQkO_JLOFGw-phA7upxw6sewwWy4hjb6_oJohFXhmOKSxxn4fTkciPdDOYI-Bm8psmdon1ylHLUWakRmJxRM_P_u5BH1O68ZaCy7xvJr37wbVML0uqFUzo5cjH/s1280/photo_2025-08-11_09-13-59.jpg
អង្គភាពសុីម៉ាក់បានបញ្ជាក់ជាថ្មីថា គ្រាប់បែកMK-84 ដែលបានរកឃើញថ្មីៗនេះ មានទម្ងន់ជិតមួយតោន មានបណ្តោយប្រមាណ៣.៥ម៉ែត្រ ទំហំអង្កត់ផ្ចិតជិតកន្លះម៉ែត្រ ផលិតនៅឆ្នាំ១៩៩៦ គឺជាគ្រាប់បែ.កទម្លាក់ពីលើយន្តហោះមកដោយស្នាដៃកងទ័ពអាកាសថៃ មិនមែនជាគ្រាប់បែ.កចាស់ដែលសល់ពីសម័យសង្រ្គា.មនៅឥណ្ឌូចិននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoJ8VTImI5PlrvCVR8Il0bwDc9P8Mgvb3yPmvf0wyDCjLSaIbyzLEkHlIHQ6E_kiPTUphS-RVOhFL1YyMrBj866OKMf9W516Ej2zTzu8r7jXB1hQPLGFwIMNXhbsrhtIH6241otTtYAjmVSGAHhSOHYQIMy29En330s3rTJ36pZC-v-jpkXV9rEWvOM7zY/s1280/photo_2025-08-11_09-14-00.jpg

បច្ចុប្បន្ន អង្គភាពCMACកំពុងដំណើរការស្រាវជ្រាវដាក់ស្លាកសញ្ញានិងបោសម្អាតទីតាំងដែលរងផលប៉ះពាល់ដោយសារការទម្លាក់គ្រាប់បែក និងគ្រាប់កាំភ្លើងធំគ្រប់ប្រភេទដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕

គណបក្សនយោបាយថៃស្នើរដ្ឋាភិបាលខ្លួនលុបចោលកិច្ចព្រមព្រៀងចំនួន២ ខ្លាចថៃបាត់បង់ទឹកដី និងដែនទឹកកោះគុត

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា អ្នកនាំពាក្យគណបក្សផ្លាំងប្រាឆារ៉ាត់បានស្នើឱ្យរដ្ឋាភិបាលខ្លួនលុបចោលកិច្ចព្រមព្រៀងឆ្នាំ២០០០ និងឆ្នាំ២០០១ ដោយសារបារម្ភខ្លាចថៃបាត់បង់ទឹកដី និងដែនទឹកនៅកោះគុត ពីព្រោះមានអតីតអ្នកនយោបាយថៃចុះហត្ថលេខាទទួលស្គាល់ផែនទីដែលខុសគ្នាពីផែនទីរបស់ថៃ ។

អ្នកនាំពាក្យគណបក្សផ្លាំងប្រាឆារ៉ាត់ លោក ពិយៈ តាវិឆៃ បាននិយាយកាលពីថ្ងៃទី៧ ខែសីហា អំពីគោលជំហររបស់គណបក្សចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថា ស្ថានការណ៍ពេលនេះ ប្រទេសថៃចាំបាច់ត្រូវមានកម្លាំងសាមគ្គី និងរក្សាទឹកដី ។ គណបក្សផ្លាំងប្រាឆារ៉ាត់មើលឃើញថា ថៃត្រូវតែលុបចោលកិច្ចព្រមព្រៀងឆ្នាំ២០០០ និងឆ្នាំ២០០១ ពីព្រោះកិច្ចព្រមព្រៀងនេះអាចធ្វើឱ្យថៃបាត់បង់ទឹកដីបន្ថែមទៀត ។

លោកនិយាយថា មានអតីតអ្នកនយោបាយថៃបានចុះហត្ថលេខាលើឯកសារទទួលស្គាល់ផែនទី ដែលខុសគ្នាពីផែនទីរបស់ថៃដែលប្រើប្រាស់នាពេលបច្ចុប្បន្ន ។ បើថៃនៅតែទទួលស្គាល់កិច្ចព្រមព្រៀងទាំង២ ថៃនឹងបាត់បង់ទឹកដីលើកទី១៦ ។ ក្រៅពីនេះ កិច្ចព្រមព្រៀងឆ្នាំ២០០១ នឹងធ្វើឱ្យថៃប្រឈមការបាត់បង់ដែនទឹកនៅកោះគុត និងបាត់បង់ដែនទឹកមួយផ្នែកក្នុងឈូងសមុទ្រថៃ ។

បញ្ហាសំខាន់ គឺកិច្ចព្រមព្រៀងឆ្នាំ២០០១ ផ្ទុយនឹងការប្រកាសក្នុងរាជកិច្ចឆ្នាំ១៩៧៣ សម័យព្រះមហាក្សត្រថៃរជ្ជកាលទី៩ ។ ព្រះមហាក្សត្រថៃសម័យនោះបានប្រកាសកំណត់ព្រំដែនឈូងសមុទ្រថៃដោយយោងតាមច្បាប់សមុទ្រអន្តរជាតិ និងអនុសញ្ញានៅទីក្រុងហ្សឺណែវ ស្តីពីដែនសមុទ្រ និងតំបន់ជាប់គ្នា ។

នេះជាការកំណត់ច្បាស់លាស់នៃព្រំដែនសមុទ្ររបស់ថៃ ហើយកិច្ចព្រមព្រៀងទាំង២ ជាពិសេស កិច្ចព្រមព្រៀងឆ្នាំ២០០១ បានប៉ះពាល់ដល់ទឹកដីថៃ ។ ការលុបចោលកិច្ចព្រមព្រៀងនេះត្រូវឆ្លងកាត់ការអនុម័តពីរដ្ឋសភា ប៉ុន្តែបច្ចុប្បន្ន រដ្ឋសភាពុំទាន់អនុម័ត ។ គណបក្សផ្លាំងប្រាឆារ៉ាត់មានគោលជំហរច្បាស់លាស់សូមស្នើរដ្ឋាភិបាលថៃលុបចោលកិច្ចព្រមព្រៀងទាំង២ គឺកិច្ចព្រមព្រៀងឆ្នាំ២០០០ និងឆ្នាំ២០០១ ។

ផ្ទុយទៅវិញ លោក រ៉ាត់ ឆាលីចាន់ អតីតឯកអគ្គរាជទូត និងជាជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេសថៃបានផ្តល់បទសម្ភាសន៍ពិសេសថា ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបច្ចុប្បន្នផុយស្រួយ ហើយគណបក្សនយោបាយមួយស្នើរដ្ឋាភិបាលលុបចោលកិច្ចព្រមព្រៀងឆ្នាំ២០០០ និងឆ្នាំ២០០១ លោកថា ការលុបចោលកិច្ចព្រមព្រៀងនឹងធ្វើឱ្យថៃចាញ់ប្រៀប ហើយកម្ពុជាទទួលបានប្រយោជន៍ ។

វាគួរឱ្យភ្ញាក់ផ្អើលដែលគណបក្សនយោបាយមួយស្នើឱ្យលុបចោលកិច្ចព្រមព្រៀងទាំង២ ខណៈគណបក្សនេះធ្លាប់ចូលរួមជាមួយរដ្ឋាភិបាលអាណត្តិមុនអស់រយៈពេលជាច្រើនឆ្នាំ ហើយពុំធ្លាប់ជំទាស់នឹងកិច្ចព្រមព្រៀង ប៉ុន្តែពេលនេះ បែរជាផ្លាស់ប្តូរគោលជំហរធ្វើឱ្យមានការសង្ស័យពីចេតនា និងភាពស្មោះត្រង់ ។ នេះបើតាមលោក រ៉ាត់ ឆាលីចាន់ ៕

អសន្តិសុខសម្រាប់ភ្ញៀវទេសចរបរទេស! បុរសថៃលក់ផ្លែឈើយកកាំបិតចា.ក់ភ្ញៀវទេសចរបណ្តាលឱ្យរងរបួសធ្ងន់ដោយសាររឿងតិចតួច

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Matichon ឱ្យដឹងថា កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បុរសលក់ផ្លែឈើជនជាតិថៃម្នាក់នៅឃុំប៉ាតង ស្រុកកាធូ ខេត្តភូកេត បានឈ្លោះប្រកែកជាមួយភ្ញៀវទេសចរបរទេស និងចោទប្រកាន់ភ្ញៀវទេសចរទិញផ្លែឈើខ្លួនហើយពុំឱ្យប្រាក់ចំនួន៦០បាត (ឬស្មើ៦ពាន់រៀល) ក៏យកកាំបិតចា.ក់ពោះភ្ញៀវទេសចរបណ្តាលឱ្យរងរបួសធ្ងន់ធ្លាយពោះវៀន ។

សមត្ថកិច្ចខេត្តភូកេត បានទទួលសេចក្តីរាយការណ៍ថា នាវេលាម៉ោង២និង២០នាទី ថ្ងៃទី៨ ខែសីហា បុរសលក់ផ្លែឈើជនជាតិថៃបានឈ្លោះប្រកែកជាមួយភ្ញៀវទេសចរបរទេស ហើយបុរសថៃក៏យកកាំបិទចាក់ពោះភ្ញៀវទេសចរបណ្តាលឱ្យរងរបួសធ្ងន់ធ្លាយពោះវៀន នៅមុខគ្លីនិកមួយកន្លែងតាមផ្លូវរ៉ាជអ៊ុថីត ២០០ ឃុំប៉ាតង ស្រុកកាធូ ខេត្តភូកេត ។ បន្ទាប់មក សមត្ថកិច្ចក៏បានប្រមូលកម្លាំងពាក់ព័ន្ធចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ ។

ជនបរទេសដែលត្រូវបុរសថៃលក់ផ្លែឈើយកកាំបិតចាក់នេះ ឈ្មោះ Orsan Hidayet Oglu Orkan អាយុ៣៤ឆ្នាំ សញ្ជាតិអាស៊ែបៃហ្សង់ (Azerbaijani) រងរបួសនៅបរិវេណពោះ និងធ្លាយពោះវៀន ។ សមត្ថកិច្ចក៏បានបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់មន្ទីរពេទ្យប៉ាតង ។

ក្រោយពីធ្វើសកម្មភាព ជនល្មើសឈ្មោះ ប៉ាន់ អាយុ២៥ឆ្នាំ បានអង្គុយនៅខាងមុខគ្លីនិក និងសារភាពប្រាប់សមត្ថកិច្ចថា ខ្លួន និងសង្សារជាអ្នកលក់ផ្លែឈើតាមម៉ូតូកង់៣ ។ រីឯភ្ញៀវទេសចរបានដើរមកទិញផ្លែឈើខ្លួន បរិភោគរួចហើយពុំព្រមឱ្យលុយចំនួន៦០បាត (ឬស្មើ៦ពាន់រៀល) ទើបមានការប្រកែកគ្នាខ្លាំងៗ ហើយខ្លួនក៏យកកាំបិតចាក់ពោះរបស់ភ្ញៀវទេសចរតែម្តង ។

បន្ទាប់ពីសួរនាំជនល្មើសរួច សមត្ថកិច្ចក៏បានចាប់ខ្លួនជនល្មើសបញ្ជូនទៅសួរចម្លើយនៅស្ថានីយប៉ូលិសប៉ាតង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់បន្តទៀតដើម្បីកុំឱ្យខូចកេរ្តិ៍ឈ្មោះប្រទេសថៃ ថាជាប្រទេសគ្មានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ ។

យើងសង្កេតឃើញថា តាំងពីកងទ័ពថៃបើកការឈ្លានពានទឹកដីកម្ពុជា គឺភ្ញៀវទេសចរមកលេងថៃធ្លាក់ចុះយ៉ាងខ្លាំង ដោយសារគ្មានទំនុកចិត្ត បញ្ហាអសន្តិសុខកើនឡើង និងពលរដ្ឋថៃពុំគោរពច្បាប់ ។

ហេតុការណ៍ជនជាតិថៃយកកាំបិតចាក់ភ្ញៀវទេសចរសញ្ជាតិអាស៊ែបៃហ្សង់នៅខេត្តភូកេត គឺកើតឡើងក្រោយហេតុការណ៍ជនជាតិថៃដុតភ្លើងភ្ញៀវទេសចរម៉ាឡេស៊ីនៅទីក្រុងបាងកក កាលពីថ្ងៃទី៧ ខែសីហា ។ តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Khaosod ឱ្យដឹងថា ជនជាតិថៃម្នាក់ជាអតីតកីឡាករប្រដាល់បានយកធាតុរាវម្យ៉ាងដែលគេប្រើសម្រាប់រំលាយទឹកថ្នាំ និងងាយឆាបឆេះ ទៅចាក់ស្រោចលើភ្ញៀវទេសចរម៉ាឡេស៊ី២នាក់ រួចយកដែកកេះមកដុតបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរក្នុងចំណោមហ្វូងមនុស្សនៅទីក្រុងបាងកក ៕

មេបញ្ជាការយោធភូមិភាគ២ថៃប្រកាសថានឹងដណ្តើមកាន់កាប់ប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំក្នុងដែនអធិបតេយ្យទឹកដីកម្ពុជា

0

តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Daily News និង Khaosod កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បានប្រកាសដណ្តើមកាន់កាប់ប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ព្រមទាំងនិយាយបំភ្លៃការពិតថា ប្រាសាទតាក្របីជារបស់ថៃ ថៃត្រូវតែយកមកវិញឱ្យបាន ។

កាលពីថ្ងៃទី១០ ខែសីហា នៅជំរំសុណារី ខេត្តនគរាជសីម៉ា មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បានធ្វើដំណើរមកទទួលស្បៀងអាហាររបស់ពលរដ្ឋថៃដែលបរិច្ចាគឱ្យកងទ័ពនៅព្រំដែន ហើយលោកក៏បានប្រគល់ដ្រូនឱ្យកងទ័ពដើម្បីបង្កើនសមត្ថភាពការពារសន្តិសុខជាតិ ។ ការផ្តល់ស្បៀងអាហារនេះរួមដំណើរដោយលោក វ៉ាន់មូហាម៉ាត់ ណរម៉ាថា ប្រធានរដ្ឋសភា ព្រមទាំងមន្ត្រីជាច្រើននាក់ ។

មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បានអរគុណដល់ពលរដ្ឋថៃដែលបានបរិច្ចាគស្បៀងឱ្យកងទ័ពនៅព្រំដែនកម្ពុជា-ថៃ ហើយលោកចោទប្រកាន់ថា កងទ័ពកម្ពុជាបានបង្កប់មីនថ្មីចូលដីថៃ ចាប់ពី១០០ម៉ែត្រ ទៅ១៥០ម៉ែត្រ រហូតធ្វើឱ្យកងទ័ពថៃជាន់មីនរងរបួស ។ លោកថែមទាំងចោទប្រកាន់កម្ពុជាពុំគោរពអនុសញ្ញាអូតាវ៉ា និងបង្កភាពរញ៉េរញ៉ៃនៅប្រាសាទតាមាន់ធំ ។

លោកនិយាយបំភ្លៃការពិតថា ៖ «ប្រាសាទតាក្របីជារបស់ថៃ ថៃត្រូវតែយកប្រាសាទនេះមកវិញឱ្យបាន ខ្ញុំនៅសល់ពេលតែ៥១ថ្ងៃនឹងចូលនិវត្តន៍ពីការងារ ដូច្នេះ ខ្ញុំនឹងបំពេញតួនាទីជាមេទ័ពឱ្យល្អបំផុត ។ ខ្ញុំពុំទាន់គិតអ្វីទេក្រោយចូលនិវត្តន៍ ខ្ញុំទុកចិត្តមេទ័ពថ្មី និងកងទ័ពទាំងអស់ ខ្ញុំត្រៀមខ្លួនសម្រាប់អ្វីដែលកើតឡើង ទោះជាមានសង្គ្រាម ឬគ្មាន ។ ខ្ញុំជឿថា អ្នកមកធ្វើជាមេទ័ពថ្មីនឹងមានបទពិសោធន៍ ហើយខ្ញ។នឹងធ្វើជាពលរដ្ឋល្អបន្ទាប់ពីចូលនិវត្តន៍» ។

ដោយឡែក ប្រាសាទតាមាន់ធំ ថៃអនុញ្ញាតឱ្យពលរដ្ឋខ្មែរ-ថៃឡើងមកប្រាសាទតាមាន់ធំ ទើបថៃពុំអាចបិទប្រាសាទតាមាន់ធំបាននាពេលកន្លងមក ហើយលោកត្រូវបានពលរដ្ឋថៃទូទាំងប្រទេសជេរស្តីរឿងពុំព្រមបិទប្រាសាទតាមាន់ធំរបស់កម្ពុជា ។ ប៉ុន្តែពេលនេះ ថៃនឹងបិទប្រាសាទតាមាន់ធំ ដោយសារមានការប៉ះទង្គិចគ្នាលើប្រាសាទរវាងពលរដ្ឋខ្មែរ-ថៃ ខណៈការធ្វើសង្គ្រាមកន្លងមក ថៃដណ្តើមកាន់កាប់បាន១១តំបន់ ក្នុងនោះថៃបានកាន់កាប់ភ្នំទ្រព្យផងដែរ ។ នេះបើតាមការលើកឡើងរបស់លោក ប៊ុនស៊ីន ផាកក្លាង ។

នៅថ្ងៃទី១០ ខែសីហា ក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានដល់សាធារណជន និងសហគមន៍អន្តរជាតិឱ្យបានជ្រាបថា នៅថ្ងៃទី១០ ខែសីហា មេបញ្ជាការយោធភូមិភាគ២ ប៊ុនស៊ីន ផាកក្លាង បានប្រកាសផែនការមុនចូលនិវត្តន៍របស់ខ្លួនដែលនៅសល់តែ៥១ថ្ងៃទៀត គឺ ៖ ១- ដណ្តើមកាន់កាប់ប្រាសាទតាក្របីពីការគ្រប់គ្រងស្របច្បាប់របស់កម្ពុជា និង២-ប្រកាសបិទប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ។ ការប្រកាសនេះជាភស្តុតាង មិនអាចប្រកែកបានបញ្ជាក់ពីការបង្កហេតុ និងប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន ។

ទង្វើរបស់មេបញ្ជាការភូមិភាគ២ ថៃខាងលើ ក៏ជាការរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ សម្រេចនៅក្នុងកិច្ចប្រជុំពិសេស នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ។ ក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ GBC, ភាគីកម្ពុជា-ថៃបានឯកភាពគ្នា ជាពិសេស ចំណុចទី២ ដែលបានចែងថា ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការមិនដើរល្បាតហួសពីទីតាំងរបស់ខ្លួនដែលឈរជើងឡើយ ។

កម្ពុជាសូមគូសបញ្ជាក់ពីគោលជំហរដ៏ម៉ឺងម៉ាត់របស់ខ្លួនក្នុងការរកដំណោះស្រាយដោយសន្តិវិធី និងប្រកាន់គោលការណ៍សន្តិភាពជាធំ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ហើយកម្ពុជាសង្ឃឹមថា ភាគីថៃនឹងប្រកាន់គោលជំហរដូចគ្នាប្រកបដោយភាពស្មោះត្រង់ដើម្បីឈានទៅបញ្ចប់ការប្រឈមមុខដាក់គ្នាទាំងស្រុងដើម្បីស្តារមកវិញនូវសន្តិភាព ប្រក្រតីភាព និងប្រជាពលរដ្ឋនៃប្រទេសទាំងពីររស់នៅក្នុងសុខសន្តិភាព ៕

ក្រសួងការពារជាតិ៖ សម្ដីរបស់មេទ័ពភូមិភាគ២ថៃ បង្ហាញពីបំណងចង់ឈ្លានពានកម្ពុជាយ៉ាងពិតប្រាកដ

0

(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ មេបញ្ជាការយោធភូមិភាគទី២ ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសផែនការមុនចូលនិវត្តន៍របស់ខ្លួនដែលនៅសល់តែ ៥១ថ្ងៃទៀត ដោយចង់វា.យដណ្តើមកាន់កាប់ប្រាសាទតាក្របី និងប្រកាសបិទប្រាសាទតាមាន់ធំ ដែលការអះអាងបែបនេះ បានបង្ហាញពីបំណងឈ្លានពានមកលើកម្ពុជា និងបង្កសង្រ្គាមជាថ្មីម្ដងទៀតយ៉ាងច្បាស់ពីសំណាក់ភាគីថៃ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថា មេបញ្ជាការយោធភូមិភាគទី២ ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសផែនការមុនចូលនិវត្តន៍របស់ខ្លួនដែលនៅសល់តែ ៥១ ថ្ងៃទៀតដោយ ៖ ទី១- ដណ្តើមកាន់កាប់ប្រាសាទតាក្របីពីការគ្រប់គ្រងស្របច្បាប់របស់កម្ពុជា និងទី២-ប្រកាសបិទប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ ការប្រកាសនេះជាភស្តុតាង មិនអាចប្រកែកបានបញ្ជាក់ពីការបង្កហេតុ និងជាការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយចេតនា និងគិតទុកជាមុន។

ទង្វើរបស់មេបញ្ជាការភូមិភាគ២ ថៃខាងលើ ក៏ជាការរំលោ.ភបំពានលើកិច្ចព្រមព្រៀងបទឈប់បា.ញ់ សម្រេចនៅក្នុងកិច្ចប្រជុំពិសេសនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។ ក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ GBC, ភាគីកម្ពុជាថៃបានឯកភាពគ្នា ជាពិសេសចំណុចទី២ ដែលបានចែងថា ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការមិនដើរល្បាតហួសពីទីតាំងរបស់ខ្លួនដែលឈរជើងឡើយ។

ក្រសួងការពារជាតិបញ្ជាក់ថា កម្ពុជារក្សានូវគោលជំហរដ៏ម៉ឺងម៉ាត់ក្នុងការរកដំណោះស្រាយដោយសន្តិវិធី និងប្រកាន់គោលការណ៍សន្តិភាពជាធំ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ ហើយកម្ពុជាសង្ឃឹមថាភាគីថៃនឹងប្រកាន់គោលជំហរនេះដូចគ្នា។

ជាមួយគ្នា ក្រសួងការពារជាតិសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសប្រទេសដៃគូដែលបានខិតខំប្រឹងប្រែងជួយឱ្យសម្រេចបាននូវបទឈប់បាញ់ដ៏លំបាកមួយនេះ ជួយជំរុញឱ្យភាគីថៃ គោរពកិច្ចព្រមព្រៀងឈប់បាញ់ ដោយបញ្ឈប់រាល់អំពើរំលោភបំពានទាំងឡាយ និងរុះរើបន្លាលួសដែលខ្លួនបានលួចដាក់ ចេញឱ្យអស់ជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា៕

រថភ្លើងល្បឿនលឿនថៃបើ.កធ្លាក់ផ្លូវ បណ្ដាលឲ្យមនុស្សជាច្រើនរងរបួសធ្ងន់ស្រាលទាំងព្រឹក

0

រាឈុប៖ រថភ្លើងល្បឿនលឿនពិសេសដែលធ្វើដំណើរពី Sungai Kolok និង Padang Besar ទៅ Krung Thep Aphiwat បានបើកធ្លាក់ផ្លូវត្រង់ចំណុចតំបន់ Kui Buri ទីក្រុង Prachuap នាព្រឹកព្រលឹមថ្ងៃសៅរ៍ ទី9 សីហានេះ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ 10 នាក់រងរបួស។ នេះបើយោងតាមសារព័ត៌មាន Khoasod។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6cv_vcwoU6nyF-FW_87LVyIm6mLCYKNFL5mLPRfaJVWWcp1TvNsaZGKp_BCcFMCsCcnqMLDKd8NAkPASwXxiuv5r0S8opDAVNxfeuhOA_fLc7DIY2BgoWcb9728RlilpdOrITRSgRE27L6qmd5nS8Y_CIF7WL731onXYue0GpTeHngdQzqLtPEzh7iI7K/s800/photo_2025-08-09_16-22-57.jpg

នៅវេលាម៉ោង5និង20នាទីព្រឹក ថ្ងៃទី9 ខែសីហា ឆ្នាំ2025 រថភ្លើងល្បឿនលឿនពិសេសលេខ38 និងលេខ46 ធ្វើដំណើរពីក្រុងស៊ុងកៃកូឡុក+ប៉ាដាងបេសា ទៅកាន់ក្រុងថេបអភិវ៉ាត់ បានជួបគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវកោងចូលស្ថានីយ គុយបុរី ក្នុងស្រុកគុយបុរី ខេត្តប្រាជ្ញគិរីខាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ19advHTLK-LIk0TdjD7SA8xk6BswER2fMqNEOjWXVpPNqOkLotmTSfJ0KdaHP3k6_Bu3beFa3v_p4GY7jz_aMq3QKXud9VNiMGyQ3pXJjQWWW6DBRNNVTc3YJeZLNBPdmhvbDIhQk3UqohJh3MCNXbigF5C9xrsQlz_aeV1QpuYPUJbHkQBkkl3hCBj1/s1000/photo_2025-08-09_16-23-00.jpg

បើតាមការពិនិត្យជាបឋមរបស់អាជ្ញាធរថៃរកឃើញថា មានអ្នកដំណើរមួយចំនួនរងរបួស ប៉ុន្តែមិនទាន់អាចកំណត់តួលេខជាក់លាក់នៅឡើយទេ ហើយក៏មិនទាន់ច្បាស់ថា មានមនុស្សសរុបប៉ុន្មាននាក់ ដែលធ្វើដំណើរលើរថភ្លើងនោះ ខណៈអ្នកស្លា.ប់ក៏មិនទាន់ត្រូវបានបញ្ជាក់ផងដែរគិតតាមរបាយការណ៍ត្រឹមរសៀលថ្ងៃសៅរ៍នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSLlhG0Nb6UGtzhIevHsd_p21IzSMWFWRY_2izlldOZDbLiZVeAlXh1BslnaIXxpASTVJiRrIyLuaKDBH-OD4tSSsb8KrZnxSVumgeKLQadIOpYfoOZT9-Hn6FmXouizlpNZTFFbxgz5S41bM22Ioo9ueqjbbL5EpEOqCMOCZHXvswDBKybteYHa4gk89h/s800/photo_2025-08-09_16-23-02.jpg

លោក Sitthichai Sawat-saen អភិបាលខេត្ត Prachuap Khiri Khan និងលោក Aram Yankaeo ចៅហ្វាយស្រុក Kui Buri រួមជាមួយនឹងមន្ត្រីមកពីមជ្ឈមណ្ឌលបង្ការ និងសម្រួលភូមិភាគទី៤ បានធ្វើដំណើរទៅកន្លែងកើតហេតុដើម្បីសម្របសម្រួលជាមួយមន្ត្រីផ្លូវដែក។ ពួកគេកំពុងធ្វើការស្ទួចលើករថយន្តរថភ្លើងដែលបានធ្លាក់ផ្លូវនោះ ដើម្បីសម្រួលការដឹកជញ្ជូនសម្រាប់អ្នកដំណើរដែលជាប់គាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMVF3TGr8f4IGhq0PYZjdmZkWhlQtPKt-3ui-HvXkWo8hQBg0z7rWXnABmN3FEwWUZWqsFiw6752JjrUJVu-V3VU6t6SGLGjYmFz7SbdZauy_9dRN5rfG-PRpB1IDtITuvkyX35mH50qmVk0qSVB5tneOX94cC9duj3uhgs8L0dja4D0fp_GfyINqbTmDC/s1280/photo_2025-08-09_16-22-52.jpg
យ៉ាងណាមិញ ខាងអាជ្ញាធរនៅតំបន់បានបញ្ជូនមន្រ្តីជំនាញផ្លូវដែក ដើម្បីបើកការស៊ើបអង្កេតស្វែងរកមូលហេតុពិតប្រាកដ ចំពោះការបើកក្រឡាច់ធ្លាក់ចេញពីផ្លូវរបស់រថភ្លើងនេះ៕

ថ្ងៃនេះ៨០ឆ្នាំមុន! អាមេរិកទម្លាក់គ្រាប់បែកបរមាណូលើប្រទេសជប៉ុន

0

ថ្ងៃ៩ ខែសីហា ឆ្នាំ២០២៥នេះ ជាគំរប់ខួប៨០ឆ្នាំ ដែលអាមេរិកបានទម្លាក់គ្រាប់បែកបរមាណូទី២ នៅលើទឹកដីជប៉ុន ចំទីក្រុង ណាហ្គាសាគី (Nagasaki) ដោយផ្ដាច់ជីវិតមនុស្សជាង៨មុឺននាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjooxLgudsZTE2HARy19zK6Dn7POBZNgHCyp3DU8qJHhlZLdVAv9Y07ENE-w6495q3P5CNMqHPJ1qPh_XH4uyzjXbvch0IxZjtMyI5j4TtemZ0tJaPcv2kheO-S4hkWDaDvfYdGpPwpfObZ6ecje5CLfz5mOZo-p6G4QTdlBM1K9MPJtEawrGUjercXEFBQ/s976/image_2025-08-09_16-08-51.png
គ្រាប់បែកនេះ មានឈ្មោះថា Fat Man ដែលត្រូវបានទម្លាក់ពីយន្តហោះ B2 ក្រោមការសម្រេចចិត្តផ្ទាល់របស់ប្រធានាធិបតីអាមេរិក Harry S. Truman ក្រោយខឹងជប៉ុនមិនព្រមចុះចាញ់សង្គ្រាមលោកលើកទី២។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5Oyo1_nQPNoCcgxi8l2MSE6Swefhf1in1psDSxq-l4OLTh2nm7MAgN0d5p_tCfYpBZkF6Y5Jcb6Nr0t8agexjcfImrxjFak04NnAecFF5HN6KvSbnnShPUDmshoYyxsZeH6w-uc8xrcraVKpIsKsrfthEsW51Em1VkI8ICTudDjnoYT9foLXseXFp3ShE/s717/image_2025-08-09_16-08-54%20(2).png
៦ថ្ងៃក្រោយរងការទម្លាក់គ្រាប់បែកបរមាណូ ពោលនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៥ ជប៉ុនបានប្រកាសចុះចាញ់ នាំទៅរកការបិទបញ្ចប់សង្រ្គាមលើកលើកទី២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNeEyGcl-BhGoZCQGj0ZL9ToqBQ9PfqwsZmjcNy67BsfwEaEXYsGiamBmaPAgFXRxoL-ma6TMgxJNhaaAXgaw1DS0rT6ZcmV0XjvwSrfGGtEVVBAGkz7lwvxUcPpbNeztXQop9G2Q5usVUZJCj0OlEO1q6uWugjL1RTgthEEkbF11zkSIXED7knZBSdrQM/s1316/image_2025-08-09_16-08-55.png

គួរបញ្ជាក់ថា គ្រាប់បែកបរមាណូ ធ្លាប់បានប្រើតែ២លើកប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដោយត្រូវបានទម្លាក់នៅលើប្រទេសជប៉ុនទាំង២ គឺនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ (Hiroshima) និង នៅណាហ្គាសាគី (Nagasaki)ថ្ងៃទី៩ ខែសីហា ឆ្នាំ១៩៤៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgXjrw1pCg_qft5o4eFv0bQ4jrYoJWcd-VhfkfuZ-TgPsDjprRh-2h1N1SysB_5TUzrXvCP_S8_BnDYMI7zeWBhz2AMGjqABkPg4bHWicuZ6bx6s5qqAl6Kp-_A8zj9w8LeI3Y9-fvKWOlEMIg4t_tHCAd53w2H8SJJZyS4m_Xoi1r2KIZ3TZxmiWMxu7L/s1500/image_2025-08-09_16-08-52.png

បរមាណូ ២គ្រាប់នេះ បានឆក់យកជីវិតប្រជាជនជប៉ុនប្រមាណជា១៥មុឺននាក់ ហើយបានបន្សល់ទុកស្លាកស្នាមដ៏អាក្រក់ប្រចាំប្រវត្តិសាស្រ្ត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS5qaG0CfCTptx6bSabFmSpj0ctyAfu5KGzB5j-m63VlmAzI_CbKdAoXRPmyoySAYemeFk11viWP57Z-4xlVfRIy8GnvdXB8IFXPFGT2R8N05kyadmg93LcykOUYO-rB3EsXJpStRjLVhUYM2uPn0V7bFilpqt-pKtT0nJnEi0b3cbSdtJaeazJzDRVRFs/s1038/image_2025-08-09_16-08-53.png

ថៃនឹងស្នើកម្ពុជាដោះមីនក្នុងអំឡុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) នាខែកញ្ញា

0

ប្រទេសថៃ ៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃ Top News រាយការណ៍ថា លោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃសោកស្តាយដែលកងទ័ពថៃចំនួន៣នាក់ បានជាន់មីនបណ្តាលឱ្យរងរបួសនៅថ្ងៃនេះ (ថ្ងៃទី៩ ខែសីហា) ។ លោកនឹងស្នើឱ្យកម្ពុជាដោះមីន PMN-2 ក្នុងអំឡុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នាខែកញ្ញា ខាងមុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu8T2N5Xf-L488bVM114J1mO2Ssnwpg703Z1vXsM6UdaMeJa-c2c_UNBEPu6Kfa9JvgE1VYjpGqk6sNh_WL3NmrOtWP6CnfZKv2N0PQu_HlHftXy0qVkOKN0n-7m6_3PO1f7dV91QzA4P-DoQZXD0Pya5VtUg7HGKlE18drIv0DyF06NQdn_IMhP0OeMAA/s1024/photo_2025-08-07_10-26-59%20(2).jpg

លោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ បាននិយាយនៅថ្ងៃទី៩ ខែសីហា ពីកងទ័ពថៃចំនួន៣នាក់រងរបួសដោយសារដើរជាន់មីន ក្នុងនោះកងទ័ពថៃម្នាក់ដាច់កជើងឆ្វេង ក្នុងពេលពង្រាយកម្លាំងល្បាតតាមផ្លូវដើម្បីដាក់លួសបន្លាការពារនៅឃុំគ្រុង ស្រុកកាន់ថៈរៈឡាក ខេត្តស៊ីសាកេត (បរិវេណភ្នំទ្រព្យ) ហើយលោករង់ចាំសេចក្តីរាយការណ៍បន្ថែមថា តើមីនដែលកងទ័ពថៃដើរជាន់នោះជាមីនប្រភេទអ្វី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj39UVi4GCSwZzpwVn-jWeEHO9XWX968kL3suLTsg3zDFU0iCPUpqIEyKY6Mindh32Rwl7MOV3dQVGoJ8AQJR5M6beiywS7H0551qQQnmmE4aehIBD1P53KRFPO8iiUyobxu6co1xomTt0RMPHXvXHhl2jBNs1xnCElpr6YtiI9QJDecPq-g8_P0wQ1eBTA/s1024/photo_2025-08-07_10-26-59.jpg

វិធានការដំបូងរបស់ថៃក្រោយពីកងទ័ពខ្លួនជាន់មីន គឺថៃនឹងតវ៉ា ពីព្រោះថៃបានស្នើឱ្យកម្ពុជាដោះមីនក្នុងកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) នៅម៉ាឡេស៊ីកន្លងមក ប៉ុន្តែកម្ពុជាពុំទទួលយកការស្នើសុំនេះ ។ ដូច្នេះ កិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅខែកញ្ញា ខាងមុខ ថៃនឹងស្នើឱ្យកម្ពុជាដោះមីនម្តងទៀត ពីព្រោះបើពុំដោះមីនទេ កងទ័ពថៃនឹងដើរជាន់រងរបួសទៀត ។ នេះបើតាមការលើកឡើងរបស់លោក ណាត់ថាផុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipMxwQIwJCzSYKmi52wRWl107scEAIXbGia-ZWYkifF-HaUHp2PfBmSYEMpkJZPxery2OZ8TnwdG2jk4x5Q_-5vTaJ86Yb7C3oDjLD6i0EM4djC_32W9n4ne3NHZ8rxvAPgvQNUai8VrTU9u9yl3DuTKwC4c4tuG8O9h1iDKvCQMixNrlw0hA4u0eXFnjT/s1200/photo_2025-08-09_13-10-00.jpg

ចំណែកហ្វេសប៊ុកផេកកងទ័ពជើងគោកថៃ «กองทัพบก ทันกระแส» បានសរសេរថា កងទ័ពភូមិភាគ៣ បានសហការជាមួយកងទ័ពភូមិភាគ២ ក្នុងការបោសសម្អាតនៅសមរភូមិបរិវេណភ្នំទ្រព្យ ហើយកងទ័ពថៃចោទប្រកាន់ថា ពេលពួកគេកំពុងតែសម្អាតសមភូមិនេះ ស្រាប់តែឃើញអាវុធមួយចំនួនធំរបស់កម្ពុជា ជាពិសេស មីនប្រភេទ PMN-2 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlJ6XR-0tCu1RdVlVZNCaTMNr-Ec6X__G1zEQtSDLq1J3OIj0mVBPxbfrg2fXB2Gi1qYgVcDk2D6fZ97OC1mFvZ3HDPs04DX5T1KqomAQeCHbXdqG6etCBjjA4Ugn1HNvIPigX2Wdj2aK5arkmY_IiyGjvurphUI9qd3l9iPrlI3pb6FBuCPzYeMvF602D/s1280/photo_2025-08-09_13-38-31%20(2).jpg

គួរបញ្ជាក់ថា ថៃតែងតែចោទប្រកាន់កម្ពុជាបង្កប់មីនក្នុងទឹកដីរបស់ខ្លួនបណ្តាលឱ្យកងទ័ពខ្លួនរងរបួសជាបន្តបន្ទាប់ និងថា កម្ពុជាល្មើសអនុសញ្ញាអូតាវ៉ា ។ ការចោទប្រកាន់ពីសំណាក់ភាគីថៃគ្មានមូលដ្ឋានច្បាស់លាស់ ពីព្រោះកងទ័ពកម្ពុជាពុំធ្លាប់ដាក់មីនថ្មីក្នុងទឹកដីថៃដែលមានការយាមល្បាតយ៉ាងតឹងរ៉ឹងនោះទេ ការបង្កប់មីននេះមានតែថៃខ្លួនឯងប៉ុណ្ណោះដែលដឹងច្បាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKnfXErnZlg5XbScjC_jNiLB5PhI6HuqSzkq6v2tS30NwaBAmHcv_v48lp6w2AkjTRrRlqLlTtcx5vjOorlzV8L13xjQNo3ByQX5ktkrQCFNxCREWk_DDOvgsBwL8hc0k3P53o0U8ywS3VDFOQcT-LkAS9AxkiemFrJH1J__OkorSqi7zH_keoEQCP9Fve/s1280/photo_2025-08-09_13-38-31.jpg

កម្ពុជាបានអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ កម្ពុជាចង់បានសុខសន្តិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងស្នើឱ្យថៃឈប់ចោទប្រកាន់ ទម្លាក់កំហុស និងលាបពណ៌កម្ពុជាបន្តទៀត ។ បច្ចុប្បន្ន ប្រទេសនានាលើពិភពលោក កំពុងផ្តោតការចាប់អារម្មណ៍ថា តើថៃអាចអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់បានឬអត់?

អុញនោះ! លោកនាយករដ្ឋមន្ត្រីស្តីទីថៃថា «អត់ដឹងរឿងទេ តែជឿជាក់ថាកងទ័ពខ្លួនគឺមានវិន័យ និងមិនបា.ញ់ជំពាមកៅស៊ូចូលទឹកដីកម្ពុជាឡើយ» តើលោកពិតជាមិនដឹងថាល្ហើយមកពីខាងណាមែនឬ?

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Matichon នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ វីឆាយ៉ាឆៃ ពុំជ្រាបរឿងកងទ័ពខ្លួនប្រើប្រាស់ជំពាមកៅស៊ូបា.ញ់ដោយគ្រាប់ឃ្លី និងកូនដុំដែកចូលទឹកដីកម្ពុជាទេ ប៉ុន្តែលោកជឿជាក់ថា កងទ័ពខ្លួនមានវិន័យ ហើយការចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅកម្ពុជា គឺត្រូវតែពិនិត្យមើលតាមស្ថានការណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOiw0MdTj78ZR_wRiKgNtfSGsmHildYV1lwB_tn1KZNHWgceCvLTlrgqy1bKKvl1nC4a6cAPVqI52T5jkeIm-m96EvhSlqlgXsMYdlvhl_z_LWurNZGi2Acj6XeRnslv0G-LGyv-kVoWDeOi1QhKRNcPAjD_UD5smx38xL3K0AqOva3vI0tqmmPVWiPwEC/s1380/image_2025-08-08_15-41-01.png

នាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយបែបនេះក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាថ្លែងក្នុងហ្វេសប៊ុកថា សង្គ្រាមព្រំដែនកម្ពុជា-ថៃ បានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុ.ធ មកជាសង្រ្គាមប្រើប្រាស់ជំពាមកៅស៊ូបាញ់ដោយគ្រាប់ឃ្លី និងកូនដុំដែក ។ រឿងនេះបើមើលមួយភ្លែតដូចជារឿងកំប្លែង ឬរឿងតូចតាច តែបើពិនិត្យឱ្យស៊ីជម្រៅវាជារឿងធំ ប្រសិនបើយើងមិនទប់ស្កាត់នោះទេ ។ វានឹងប្រែក្លាយពីការប្រើជំពាមកៅស៊ូ ទៅជាការប្រើអាវុធគ្រប់ប្រភេទ ដែលនឹងបំផ្លាញចោលនូវកិច្ចព្រមព្រៀងឈប់បាញ់ដែលថ្នាក់ដឹកនាំកម្ពុជា-ថៃ ដោយមានការជួយយ៉ាងសកម្មពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងការចូលរួមពីចិន អាមេរិក ស្វែងរកបានយ៉ាងលំបាក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgYiGHMOWAYYN7vQH1SM0k6BneKe2klmh__EVaobpjvVV0pmBcyIj23E-AHiGFrhsT3QMVFbVS1QS1CmY_5eIZKCxKTdvbwjo5VKtwskwbFdmDbnZk74VjR3oD6HUfoa36jWIx2XsaorCcuFDGtpKomp90izTtvd73GUDejNMhGya56YFfT0bZFTYKZP7V/s900/image_2025-08-08_15-41-03%20(2).png

នាវេលាម៉ោង៨ព្រឹក ថ្ងៃទី៩ ខែសីហា នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមិថាំ វីឆាយ៉ាឆៃ បាននិយាយមកកាន់សារព័ត៌មានពីករណីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបង្ហោះក្នុងហ្វេសប៊ុករឿងកងទ័ពថៃប្រើប្រាស់ជំពាមកៅស៊ូបាញ់ចូលទឹកដីកម្ពុជា ថា លោកពុំជ្រាបព័ត៌មាននេះទេ លោកនឹងពិនិត្យមើលស្ថានការណ៍លម្អិតសិន ។ យើងសូមឱ្យមានភាពច្បាស់លាស់ និងស្មោះត្រង់ក្នុងការដោះស្រាយបញ្ហា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcSeM1W3y4MlxFFHjx_AXivv4iGGFZYPlGIUaT6qBpUzp-XMQieInPGOGGG1AiSJw71gA0y8gImkDKFaM6ku9n-IWRh4W-AV9Cug1ipZ2aN9L4Y2jxlPlkL486AauBZvBA609ha6B7Zw7cJuAbnKUyIN-E9fbcg06T7xAee5T2WhQ5W8QqKOr_xfXPJRiK/s960/photo_2025-08-09_08-46-15%20(2).jpg

លោក ភូមិថាំ និយាយថា យើងពុំជ្រាបព័ត៌មានកងទ័ពថៃបាញ់ជំពាមកៅស៊ូចូលទឹកដីកម្ពុជាទេ ភាគីទាំងពីរគួរតែទៅពិនិត្យមើលកងទ័ពរបស់ខ្លួនថា កត្តាអ្វីធ្វើឱ្យភាគីទាំងពីរពុំសប្បាយចិត្តជាមួយគ្នា ឬមានលក្ខខណ្ឌពុំគួរធ្វើ ។ យើងកំពុងតែរឹតបន្តឹងកងទ័ពថៃ ហើយលោកជឿជាក់ថា កងទ័ពថៃមានវិន័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqQb04C8tuxXWhH4h5OM_ihLMPZpJIPvsysf7xwHWAWFwGtyQf5cc9J4Fp2ZnZT8L_EAuKjQhk3Lg5YtiDGtNdt-edICNeNxD99J0iNwAi8gBk3cDBxPDiDIwzfc_2p3jKtd640TGNkTdHaZoXI8ekzkG5Lf1C_Uo2kh_SrC7fsSxgrCfHCglOU_V7GkiI/s1024/image_2025-08-08_15-41-03.png

មេបញ្ជាការកងទ័ពថៃនឹងចុះពិនិត្យមើលកការពិតក្នុងតំបន់ថា តើកងទ័ពថៃពិតជាបានប្រើប្រាស់ជំពាមកៅស៊ូបាញ់ចូលទឹកដីកម្ពុជាដែរឬទេ? យើងនឹងអាចជជែកគ្នាបាន វាពុំគួរមានបញ្ហាទេ ។ ការសេចក្តីថ្លែងការណ៍របស់ថៃដើម្បីឆ្លើយតបនឹងការលើកឡើងថា កងទ័ពថៃប្រើប្រាស់ជំពាមកៅស៊ូ ពីព្រោះបារម្ភពីព័ត៌មាននេះធ្វើឱ្យខូចកេរ្តិ៍ឈ្មោះប្រទេសថៃ លោក ភូមិថាំ និយាយថា ត្រូវពិនិត្យមើលស្ថានការណ៍ តើព័ត៌មាននេះផ្សព្វផ្សាយចេញកម្រិតណា ផ្សាយទៅដល់ណា ពុំមែនថៃត្រូវតែចេញសេចក្តីថ្លែងការណ៍គ្រប់រឿងទេ ពីព្រោះនឹងពុំអាចចរចាគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixov3IyWQzLlSdINR-0if1K-D7sbqt6YG7aFXzgKAZ7E75hTo2c7S0h2CnayIwIN06ax_eIXafgRnhoax7zvDWAG3RjEhK254hb-lTSg7TJlQj9DqSSbLdjGvwYWTBaknKuYxG49DD4auMSDsbfttuWFJIeIgJ589JTs7WY43vAgfyBDcQMqAjzTX5Dbo4/s1099/photo_2025-08-09_08-46-11.jpg

គួរបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែសីហា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានស្នើឱ្យមេដឹកនាំថៃចេញបញ្ជាទៅកងទ័ពឱ្យបញ្ឈប់ការប្រើប្រាស់ជំពាមកៅស៊ូ ដោយសម្តេចថ្លែងថា ៖ «ខ្ញុំមិនចង់និយាយរឿងនេះទេ តែបើមិននិយាយខ្លាចមេដឹកនាំថៃមិនបានដឹង និងសហគមន៍អន្តរជាតិមិនបានយល់ ។ សង្គ្រាមព្រំដែនកម្ពុជា-ថៃ បានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធ មកជាសង្រ្គាមប្រើប្រាស់ជំពាមកៅស៊ូបាញ់ដោយគ្រាប់ឃ្លី និងកូនដុំដែក ។ សម្រាប់កម្ពុជាប្រសិនមានប្រើ ខ្ញុំសូមឱ្យរាជរដ្ឋាភិបាលចេញបទបញ្ជាទៅកងទ័ពឱ្យបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់ ។ សង្ឃឹមថា មេដឹកនាំថៃនឹងចេញបញ្ជាទៅកងទ័ពឱ្យបញ្ឈប់ការប្រើអាវុធ ដូចដែលមានក្នុងរូបភាពដែលខ្ញុំភ្ជាប់ទៅជាមួយនេះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiByc1XWrVUPV5k5ZigCVn_IESXV1IdrR0oW79S9-gn4vdjfGTGDPNcXrFRot3skWnGkehMEqahFtooeVwqHLPx7anFezSXkjxV4bM2tob_8TSfjFT_bv7ex_fat1G_e31HTtNwelmqqsED2j6IaBX2oiMe9poUfukV_TsIap0Fqegtl3lirXaafL93IBw8/s1280/photo_2025-08-09_08-46-15.jpg

គួររំលឹកផងដែរថា កន្លងមក មេដឹកនាំថៃ ក៏ដូចជាក្រុមយោធាថៃ តែងតែផ្សាយបំភ្លៃដល់ប្រជាជនខ្លួន និងពិភពលោកថា ខ្លួនជាជនរងគ្រោះ ប៉ុន្តែពេលនេះ ការពិតត្រូវបានលាតត្រដាង ស័ក្តិសមបំផុតនឹងពាក្យដែលពិភពលោកគេនិយាយតៗគ្នាថា «Don’t Thai To Me» មានន័យថា កុំចង់មកបោកប្រាស់ កុហក ភូតភរ និយាយមិនពិត គឺមិនខុសមែន ៕