Home Blog Page 335

រដ្ឋបាលភ្នំពេញហាមមិនឲ្យជក់ ឬផ្សព្វផ្សាយលក់បារី នៅតំបន់ផ្លូវថ្មើរជើងចតុមុខជាដាច់ខាត

0

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីណែនាំស្ដីពីការហាមឃា.ត់សកម្មភាពជក់បារី ផ្សព្វផ្សាយ និងលក់ផលិតផលថ្នាំជក់នៅតំបន់ផ្លូវថ្មើជើងចតុមុខជាដាច់ខាត។ វិធានការនេះ គឺជាការចូលរួមលើកកម្ពស់ដល់វិស័យទេសចរណ៍ក្នុងស្រុក ជាពិសេសនៅរាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjONpW4qDnYP3iKIQJuuqrG1DDgvkPFAoUCJF9ug_nRxLKkG6TNGnz4cfp3HC5gaANrjLBvKny4uxdMqrkeIWDjg7rmxCKGNYUNSux9_qG7FeDlGXjPxdG0ymnw9U4BpPwCNxEIzhpAouXvsfhvKrrZIPqcGZz5jJtHcm11Lt6NrDrIb0UJpFOEzEuC8tzF/s1280/photo_2025-08-13_08-40-21.jpg

យោងតាមសេចក្ដីណែនាំដែលចេញនៅថ្ងៃទី 12 ខែសីហា ឆ្នាំ2025 បានបញ្ជាក់ថា៖ ដើម្បីចូលរួមលើកកម្ពស់ដល់វិស័យទេសចរណ៍ស្អាត បៃតង មានសុវត្ថិភាព និងប្រែក្លាយជាគោលដៅ ទេសចរណ៍ប្រកបដោយភាពរស់រវើក ប្រកួតប្រជែង និងចីរភាព រួមចំណែកកាត់បន្ថយផលប៉ះពាល់ដល់សុខភាព សេដ្ឋកិច្ចសង្គម និងបរិស្ថាន ដែលកើតឡើងពីផ្សែងបារី ឬផលិតផលថ្នាំជក់ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការ ណែនាំដល់ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់សេវាកម្មទេសចរណ៍ អាជីវករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដូចតទៅ ៖

១. ហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់-បារី នៅបរិវេណទីធ្លា តាមដងផ្លូវ លើសួនច្បារសាធារណៈ រួមទាំងទីតាំងខាងមុខភោជនីយដ្ឋាន ឬហាងទំនិញនានា ដែលនៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ តាមពេលវេលា និងម៉ោងដែលកំណត់សម្រាប់ដំណើរការផ្លូវថ្មើរជើង ។
២. ត្រូវបិទសញ្ញាហាមជក់បារី នៅកន្លែងដែលហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់-បារី ឱ្យមើលឃើញ ច្បាស់ និងមានចំនួនគ្រប់គ្រាន់ស្របតាមទីតាំងជាក់ស្តែង។
៣. ហាមផ្សព្វផ្សាយពាណិជ្ជកម្ម និងការតាំងបង្ហាញលក់ផលិតផលថ្នាំជក់គ្រប់ប្រភេទ គ្រប់ទម្រង់។
៤. ហាមប្រើប្រាស់ ចែកចាយ ជួញដូរ ឧបករណ៍អេឡិចត្រូនិចសម្រាប់ជក់គ្រប់ប្រភេទ គ្រប់ទីកន្លែងនៃ បរិវេណផ្លូវថ្មើរជើងចតុមុខ មានជាអាទិ៍ បារីអេឡិចត្រូនិច (E-Cigarettes) ឬ វេប (VAPE) ផលិតផល អេច ធី ភី (HTP) និងស៊ីហ្សា (Shisha) ជាដើម។
៥. គ្រប់បណ្តាមន្ទីរ-អង្គភាព រដ្ឋបាលខណ្ឌដូនពេញ និងរដ្ឋបាលសង្កាត់ពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ម្ចាស់ភោជនីយដ្ឋាន ហាងទំនិញ អាជីវករ និងបងប្អូនប្រជាពលរដ្ឋ ដែលមកដើរកម្សាន្តនៅផ្លូវថ្មើរជើងចតុមុខ និងចូលរួមអនុវត្តសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាព។
៦. សូមម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់សេវាកម្មទេសចរណ៍ អាជីវករ និងបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្ត សេចក្តីណែនាំនេះ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyGWjRsegzmnN7Kiwbj9IbD0KCB8hq3F55TTHhoLDmBxesUtTRbyf4YUGapIPVF1fJ60dWKO-SF5V7vk0Omkckz10T50yVW0MEBaAI5-5I6aWk5rATgzKcbwo1jU4_lyoyYcE-PGSlcK-ukIZsFX0XsmxqSA7Ub6jy6erbC5kx07QoT_MLYa7Y9bB0_oHx/s1000/photo_2025-08-13_08-40-24.jpg

ជាមួយនឹងការចេញសេចក្តីណែនាំខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមថា គ្រប់មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលខណ្ឌដូនពេញ រដ្ឋបាលសង្កាត់ ត្រូវ យកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានទូលំទូលាយ ព្រមទាំងចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEie3OY2O_y6uU-lCvVu5oa6TByeKpcvs2UU1AAlJ9P6MU95mf49TEoE-hK_KEl9tqvQWiYj5mupNuOv-Fo8KCsTr2mxXZUPeFIBK16xkt6ScqZaWll6mEUz1dWIyC_K3nmBvf4dPYrs1qS2XVuSLQaop4ggXWLVHxS-Yo_iGVTBZVzYAN8W9qRRpyZazmsm/s1280/photo_2025-08-13_08-40-18.jpg

ក្រុមហ៊ុនដ៏ធំវើលប្រ៊ីដ សហការជាមួយសារព័ត៌មានក្នុងស្រុកមួយរៀបចំវេទិកាពិភាក្សាដ៏ធំប្រចាំឆ្នាំ ស្ដីពី «មាគ៌ាប្រតិបត្តិពាណិជ្ជកម្ម និងការវិនិយោគ២០២៥»

0

ភ្នំពេញ ៖ ក្រុមហ៊ុនវើលដ៏ប្រ៊ីដ ដែលជាក្រុមហ៊ុនធំមួយក្នុងប្រទេសកម្ពុជា បានសហការជាមួយអង្គភាពសារព័ត៌មាន ឌីជីថល ខេមបូណូមី ចាប់ដៃគ្នារៀបចំនូវវេទិកាពិភាក្សាដ៏ធំប្រចាំឆ្នាំ ស្ដីពី «មាគ៌ាប្រតិបត្តិពាណិជ្ជកម្ម និង ការវិនិយោគ ២០២៥» កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៥ នៅសណ្ឋាគារ Shangri-La ភ្នំពេញ ដោយបានប្រមូលផ្ដុំទៅដោយមេដឹកនាំធុរកិច្ចធំៗ និងអ្នកជំនាញសេដ្ឋកិច្ចល្បីៗ រួមទាំងភ្ញៀវចូលរួម ដែលជាថ្នាក់ដឹកនាំអាជីវកម្ម និងសហគ្រិនជាច្រើនរូប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZFa3jF9E6PjfBWTTp4rtnTdlXEUkIU-3zf2aM8IAJVH2h9qdvGoeQqJrsstplekIo83VRoMNVlYdOtEdHem0KRzhOXG5eBL3Y8OLZgjfQmb26h1HW44qFzLlsH5FavYU0nNgyI68RUxkiMrIRs2r56Z0aXHstqSHF23X9weHwWRUFfEK8y1CvBeQqeb-9/s6057/6%20(5).jpg

វេទិកាដ៏មានសារៈសំខាន់នេះ ត្រូវបានផ្ដួចផ្ដើមរៀបចំឡើង ក្នុងគោលបំណងជំរុញឱ្យមានកិច្ចសន្ទនាជាយុទ្ធសាស្ត្រអភិវឌ្ឍ ការបង្កើតឱកាសសំខាន់ៗ និង កិច្ចសហប្រតិបត្តិការ សម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជា ផ្ដល់ជាធាតុចូល សម្រាប់ការរៀបចំនូវគោលនយោបាយសេដ្ឋកិច្ចជាតិសំខាន់ៗផងដែរ។
អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប បានគូសបញ្ជាក់ដែរថា ការចូលរួមនៅក្នុងវេទិកានេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការជំរុញការសន្ទនា បង្កើនកិច្ចសហប្រតិបត្តិការ និងការបើកឱកាស ដែលនឹងជំរុញដល់ការផ្លាស់ប្ដូរសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានាពេលខាងមុខ។ អ្នកឧកញ៉ា បន្ថែមថា វេទិកានេះ ក៏បានដើរតួនាទីដ៏សំខាន់ក្នុងការប្រមូលផ្ដុំអ្នកជំនាញពីវិស័យរដ្ឋ និងឯកជន ដើម្បីចូលរួមពិភាក្សាផ្ដល់នូវទស្សនទានល្អ សម្រាប់ការដោះស្រាយបញ្ហាសេដ្ឋកិច្ចសំខាន់ៗ ដែលពិភពលោក រួមទាំងកម្ពុជាកំពុងជួបប្រទះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfxc4NVJiUiZEby7IlrxFDfy1Jsp9z7Degi7Ed-Gz4l9OmWotofQsr3_4r-Tqyall9WMtkQTm9jo_QTo0WFG09fkKqLQMbFmSxW-EUDET5wJobJx1yim7HyZ17j2Bg0svWCNWnMVkNZASg6RE_WJ_V9JXBh9GDmqy27dL-klGssGm2KhQ2TR-Bsjq9qowA/s6057/9.jpg

ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ដែលបានអញ្ជើញចូលរួមជាវាគ្មិន និងអ្នកសម្របសម្រួលនៅក្នុងវេទិកាពិភាក្សានេះ បានលើកឡើងដែរថា កិច្ចពិភាក្សាពេញមួយថ្ងៃ ដែលគ្របដណ្ដប់លើប្រធានបទសំខាន់ៗទាំង ៦ ខាងលើនេះ មើលទៅ អាចមើលទៅហាក់ដូចជាបញ្ហាដាច់ដោយឡែក ប៉ុន្តែតាមពិត ប្រធានបទទាំងអស់នេះគឺ មានទំនាក់ទំនងគ្នាយ៉ាងស៊ីជម្រៅ។ មិនត្រឹមតែប៉ុណ្ណោះ ប្រធានបទទាំងនេះ ក៏ជាសរសរស្ដម្ភ ដែលអាចនឹងបង្កើតបានជាក្របខណ្ឌមួយសម្រាប់ភាពធន់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ បានបន្ថែមទៀតថា ការអនុវត្តគំនិតផ្តួចផ្តើមទាំងនេះ ពិតជាតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល មិនត្រឹមតែពីវិស័យឯកជនប៉ុណ្ណោះទេ ប៉ុន្តែក៏មានតម្រូវការការគាំទ្រយ៉ាងខ្លាំងពីក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល អ្នកផ្តល់ជំនួយ និងភាគីពាក់ព័ន្ធទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkoMlJsSxO62AXDJG0sO4ENdUnmtsc4IF9ZIaF1sRCQYkly4gawc9sYTp1MBCE0BDtWJ_xMOd2RYxhnBPElHmmFGfoJz4bB89IeHUTxNMPaRvk33lAvjgwSVDqbn8GO25ibbZRe1rILZS7WILzuSY-KaRAv7-yDVJEpQq_iGdkJ3N0M-y510mPSjUIoclV/s6057/10.jpg

លោក ស៊ឺន សាយ ស្ថាបនិក និងជាអគ្គនាយកអង្គភាពសារព័ត៌មាន ខេមបូណូមីស បានលើកឡើងថា បច្ចុប្បន្ន យើងទាំងអស់គ្នាបាននិងកំពុងរស់នៅក្នុងពេលវេលា នៃការផ្លាស់ប្ដូរសកល ដែលមិនធ្លាប់មានពីមុនមក រួមទាំង ឌីជីថលភាវូបនីយកម្ម ការប្រែប្រួលនៃភូមិសាស្ត្រនយោបាយក្នុងតំបន់ និង ពិភពលោក ដែលកំពុងបែកខ្ញែកជាប្លុក ជាបក្សជាពួក និងបញ្ហាសង្គ្រាមពាណិជ្ជកម្មចាក់ស្រែះ ដែលទាំងអស់នេះ គឺជាកត្តាប្រឈមធំៗ ក្នុងដំណើរការប្រតិបត្តិធុរកិច្ច និង ការរស់នៅប្រចាំថ្ងៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYU9Oc37jy4LNZsAzmir3et6cW_EbsFdmwxz35pWQzRqRvao8c98ywr4-AgzIhdZ855URCqKSFDsQa89jtHy2wRkRanzzC-Mi-fLtOYTWu8qrnUvzQWYwMhg5mQv0tF7EqS8YRtBuBKODYwvlntsDe8F756zTDrXwQ4Y7HFxkpY2I-CRCFWa_DYXBYqfpr/s6057/11%20(14).jpg

លោក ស៊ឺន សាយ ជឿជាក់ថា តាមរយៈវេទិកាពិភាក្សារយៈពេលពេញមួយថ្ងៃនេះ នឹងអាចជួយរុករកឃើញនូវគន្លឹះសម្រាប់ការផ្លាស់ប្ដូរជាវិជ្ជមាន និងចែករំលែកការយល់ដឹង និងបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីបង្កើតបានជាគំនិតយុទ្ធសាស្ត្រល្អៗ ដែលអាចជាត្រីវិស័យ សម្រាប់ការដឹកនាំធុរកិច្ច និងការវិនិយោគឱ្យកាន់តែមានភាពរីកចម្រើនប្រកបដោយភាពធន់។ លោកក៏បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប ដែលបានសហការគាំទ្រ យ៉ាងពេញទំហំង សម្រាប់គំនិតផ្ដួចផ្ដើមរៀបចំវេទិកាពិភាក្សានេះ។ ការចូលរួមរបស់ក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមអភិវឌ្ឍវិស័យឯកជន បន្ដជំរុញ លើកកម្ពស់បរិយាកាសធុរកិច្ចកម្ពុជាកាន់តែប្រសើរ និងមានភាពប្រកួតប្រជែងខ្ពស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDT-5mReiB2kmlHHOo4OuqaJyV98P8JMFUAH1pi_dwT5Af5UYBDtc3O5e80VzP_dcRedSzrNNvAqRIZnPBqFwRU002KX2kph9i3r7IKSO0FjdFTCeTEUmh3guH9hlUdYAlf26LfGtDOlQajFtk1KaAbY3MCupK2LoaIgan9MGWtHUQEQPcgf90kywRCvYP/s6057/15.jpg

គួរបញ្ជាក់ថា វេទិកាកិច្ចពិភាក្សា ស្ដីអំពី «មាគ៌ាប្រតិបត្តិពាណិជ្ជកម្ម និងការវិនិយោគ២០២៥» ត្រូវបានរៀបចំឡើងរយៈពេលពេញមួយថ្ងៃ ចាប់ពីម៉ោង ៨៖០០នាទីព្រឹក រហូតដល់ ម៉ោង ៥៖៣០នាទីល្ងាច ដោយមានមានការពិភាក្សាយ៉ាងផុសផុលលើប្រធានបទសំខាន់ៗ និងមានការចូលពីវាគ្មិនជាច្រើន រួមមាន អ្នកឧកញ៉ា ហេង ឡុង អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឡុង ស្រេង អ៊ិនធើណេសិនណល ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុរ៉ាយស៍ លោក ច័ន្ទ សុផល នាយកនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ លោក បណ្ឌិត ហួត ពុំ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី លោក កឹម បូរ៉ា នាយកក្រុមហ៊ុនមូលនិធិវិនិយោគឯកជន MEKONG STRATEGIC PARTNERS លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ហ្វតតេ គ្រុប ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេ អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)ឧកញ៉ាស៊ិន ចន្ធីអគ្គនាយកក្រុមហ៊ុន LINEX Logistics Cambodia ,លោកគី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាភាសាចិន នៃរាជ្យបណ្ឌិត្យសភាកម្ពុជា លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា និង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុជាដើម ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1laMU_nxrcBXJIWouzirAysKZFXtPmmT3i1ND2tSimWVp_zxeRM9Z2LaSI14g30MJP7fjDjfhuDdwxPKwqTlWk_ht4F7wTHgPSofcPquKrTL0C0d_RgcGVEFGZz_9F1UAqeFcZLr_3wfCyMdo7w6_uGFjLEOL5EcLuTsKOES0fQj4ilyiQftq734_QqTl/s6057/16.jpg

ក្រសួងការងារ៖ ពលករខ្មែរទើបត្រលប់មកពីថៃមិនតម្រូវឱ្យភ្ជាប់អត្តសញ្ញាណបណ្ណក្នុងការដាក់ពាក្យធ្វើការឡើយ

0

ដើម្បីសម្រួលដល់ការទទួលបានការងារធ្វើរបស់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ក្រសួងមិនតម្រូវឱ្យភ្ជាប់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរសម្រាប់ការស្នើសុំសៀវភៅការងារកម្មករ និយោជិតខ្មែរ និងការចុះបញ្ជីក្នុងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAOipio6WZAnWbd4G4hmo6SSJaLdxVZVO9PCSEoKs_b_lSftkpLrpCPUqdaVVxtgrLxlrr6e-6ekhz-KvBxiq0xSWWpdFM6jnlTElWjZOLgIzIdxwvwa7Cv64OC3ocKjKhwS1KIMAq3mjFYTZ7LRzilaK5VroGXfupQUp1oBzi640AptQFhCZCwXuX-Z7X/s1440/528786705_1337744458351955_5584076852157138363_n.jpg

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ការសម្រេចខាងលើនេះនឹងត្រូវបន្តអនុវត្តន៍រហូតមានការកំណត់សេចក្តីជូនដំណឹងថ្មី។ ក្រសួងការងារបានបញ្ជាក់ថា ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ អាចជ្រើសរើសពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃឱ្យចូលធ្វើការបាន ដោយប្រើប្រាស់ឯកសារមួយចំនួនជំនួសអត្តសញ្ញាណបណ្ណ។ ឯកសារទំាងនោះរួមមាន សំបុត្របញ្ជាក់កំណើត សៀវភៅគ្រួសារ លិខិតឆ្លងដែន លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស (លិខិតធ្វើដំណើរ-TD) ឬលិខិតបញ្ជាក់អត្តសញ្ញាណដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzvKiGXyr-HkX4XpIOE9ATyulzw9Xyjj5SEmhPttjvUZnb8moiImePjmOytaxw1qVuZ9CLy6zA2rA7wcemd5RTgE_WUYo5AnI2w8nlnLRZ0qW1fZXWAbUpKNDyJOnEBc6_W3qlQjOzENcBV0avDO0yiVmuO_eJzSV0aWi_iXjLyHhYhbPXxXtmysTrYqEw/s1440/529283899_1337744575018610_8135178024881397318_n.jpg
សូមបញ្ជាក់ថា តាមរយៈកម្មវិធីនាំយកឱកាសការងារផ្សព្វផ្សាយជូនប្រជាពលរដ្ឋដែលទើបត្រលប់មកពីប្រទេសថៃនៅតាមបណ្តាខេត្តមួយចំនួនកាលពីថ្ងៃទី១០ ខែសីហា កន្លងមកថ្មីៗនេះ ពលរដ្ឋរស់នៅឃុំអង្កាញ់ និងឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវបានចុះឈ្មោះរកការងារធ្វើចំនួន ៣៥០នាក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVbx-ChDdRtxYOa-9fXdCc8dhpIxvRwyLoVVRn31WdrPDI1kl-YeCjCr1N_SLUJA8ewAONQqW0Ady5pMnznSOHjfWwgctq2_utEogKfyuxQuCYWqieQrldzO7C7jj-NMEHHdMjDyqSxdxZondex7uwaZPdg5bi_rBFUz911LGk6sNvYv3at5xFpatqbbY_/s1440/529348740_1337744348351966_5926804164107648227_n.jpg

ឯកម្មវិធី វេទិកាការងារ នាថ្ងៃទី៩ ខែសីហា នៅខេត្តបន្ទាយមានជ័យ ក៏មានពលរដ្ឋពីស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុកចំនួន ២១២នាក់ទៀត បានទទួលឱកាសការងារធ្វើភ្លាមៗពីក្រុមហ៊ុនធំៗផងដែរ។ ទាក់ទងនឹងបញ្ហានេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ហែម វណ្ណឌី ក៏ធ្លាប់អះអាងដែរថា ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ បានក្លាយជាឱកាសល្អសម្រាប់អ្នកផលិតក្នុងស្រុកបង្ហាញសមត្ថភាព។ ប៉ុន្តែវិស័យឯកជនក៏ត្រូវមានភាពសកម្មដោយខ្លួនឯង តាមរយ:ខិតខំពង្រីកផលិតកម្មដើម្បីចាប់ឱកាស និងបង្កើតការងារសម្រាប់ពលករ ជាពិសេស ពលរដ្ឋត្រឡប់មកពីប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifL862ohtBRMd8Co0bSTIE07il2M8gNTMpZOHRJ_0T4gI41evgnJwKuCumLrPXR0qWwiyBSA3kXyC74gAVBLVnLfEArRJuGmVuiLc2FTxjsz90v9TNplFzXROLDu-ZWpuE910EmoYEv46bmtTnt5LhbbeKoDcvtaqrxNSfCBvXYBPBybBHNamNA6jf6y3s/s1280/photo_2025-08-11_15-10-39%20(2).jpg
ការផ្គត់ផ្គង់វត្ថុធាតុដើម ការកែច្នៃ រហូតដល់សេវាកម្មឡូជីស្ទិក ព្រមទាំងការធានានូវគុណភាព និងលទ្ធភាពនាំចូលមានភាពចាំបាច់ណាស់សម្រាប់កម្ពុជា ខណ:បច្ចុប្បន្នរដ្ឋាភិបាលកំពុងចាត់វិធានការកែសម្រួលច្បាប់ បទប្បញ្ញត្តិ និងផ្តល់ការលើកលែងផ្សេងៗ រួមបញ្ចូលទាំងអត្ថប្រយោជន៍។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-AF9xH_OKjh0mM6gXLCUF_j8IsfU7Q0R8QSUTQzVt7XVB-ukOXo6cE-WRAwRGQezpH3Jjh6KpDqU92G9f1We1Brh3Rwq8Pz4jH8C72XQDHN4cWFUkNM3iwe_NY_iyL_vp9YPoqVgx32He0ls0-SWovKIZjY6aQ3xHvmT3a_6jahTHBaKyeNIrkYxhyphenhyphenikV/s1280/photo_2025-08-11_15-10-39.jpg

នៅក្នុងកិច្ចពិភាក្សាស្តីពីការពង្រឹងប្រព័ន្ធឧស្សាហកម្មផលិតកម្មក្នុងប្រទេសកម្ពុជា “តួនាទីនៃការប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិ និងបច្ចេកវិទ្យាជំនាន់ថ្មីក្នុងខ្សែច្រវាក់ផលិតកម្ម” ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្លាប់បានលើកឡើងថា មានគន្លឹះមួយចំនួនដែលធ្វើឱ្យកម្ពុជាក្លាយជាគោលដៅវិនិយោគដ៏លេចធ្លោមួយនៅអាស៊ីអាគ្នេយ៍។ គន្លឹះទាំងនោះ មានដូចជាកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មវ័យក្មេង និងមានជំនាញ ការតភ្ជាប់ជាមួយនឹងទីផ្សារអន្តរជាតិតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយបណ្ដាប្រទេសមួយចំនួន និងក្នុងតំបន់ជាដើម៕

ស្តី្រទី១នៃកម្ពុជា ផ្តល់កម្លាំងចិត្តដល់ ហេង វិសាល

0

ពាក្យសម្តីដែលមានការចោទប្រកាន់ថាលួចស្បៀងពីសប្បុរជនបានធ្វើឱ្យប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំងទៅលើ ហេង វិសាល និង ជា ស្រីនា។ ស្របពេលអ្នកទាំងពីរស្ថិតក្នុងស្ថានភាពមានសម្ពាធផ្លូវចិត្តខ្លាំងលោកជំទាវ ពេជ ចន្ទមុន្នី ស្រ្តីទី១នៃកម្ពុជា បានផ្តល់កម្លាំងចិត្តទៅកាន់គូស្នេហ៍មួយគូនេះឱ្យបន្តការងារនេះទៀត កុំឱ្យពាក្យមនុស្សមួយចំនួនតូចបំផ្លាញនូវផលប្រយោជន៍ដល់មនុស្សដែលត្រូវការជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtGDKNFQco2oM5vA8jvUttKrXzeARlQS8ats2h3xzLaD2uk663pg_tmxNYIGdx-fjxkhMTb4Ni2fVcRGB-Gibp717Y9ucZrx0rxk40WwbTrTwZadirvaFBONTqmTG_XkZS1e6lz89ROq8kFvcWUJUAGJbwF6QTG7SrEYSjdmozWjkuvsAPGl4hz4-x6bV-/s2048/image_2025-08-12_09-28-36.png
កាលពីថ្ងៃទី១១ ខែសីហា Influencer ហេង វិសាល បានបង្ហោះអរគុណទៅកាន់ទស្សនិកជនបងប្អូនមិត្តភក្តិនិងក្រុមគ្រួសារដែលបានលើកទឹកចិត្ត ការពារ ជឿជាក់ចំពោះខ្លួនបន្ទាប់ពីមានការចោទប្រកាន់មិនសមហេតុផលអំពីស្បៀង។ ហេង វិសាលក៏បានបញ្ជាក់ថាទោះបីជាលោករាងចាលនិងរងសម្ពាធខ្លាំងក្តីប៉ុន្តែប្រសិនជាប្រទេសជាតិមានបញ្ហាលោកនៅតែជួយតាមដែលអាចធ្វើទៅបានព្រោះទីនេះគឺជាទឹកដីកំណើតលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn_y6IaHUpniZu69504wshTbIUUdK7fF7R7sK97JRUmd01ZXBpntffEX6KOF0P6vf4sSVRbm-GD0139hyfc3FAelL3KCEFXahPOhBL1vc72CWlPRtdkaiBaxCwW51Negs5RUzhCCPV4lzWrlmMVpcP0vN6lXxnyGNGDgrGyoPx2Tk4lkmP4JXGgshKtGLK/s960/image_2025-08-12_09-28-41%20(2).png
ការបង្ហោះរបស់ ហេង វិសាល ខាងលើនេះទំព័រផេកផ្លូវការរបស់លោកជំទាវ ពេជ ចន្ទមុន្នី បានខម្មិនលើកទឹកចិត្តទៅកាន់ ហេង វិសាល និង ជា ស្រីនា។ ខ្លឹមសារនោះរៀបរាប់ថា «
ជាដំបូងសូមអរគុណប្អូនប្រុសដែលបានផ្តួចផ្តើមគំនិតក្នុងការជួយដល់ជនដែលរងគ្រោះក្នុងពេលនេះ។ បងសូមលើកទឹកចិត្តប្អូនឱ្យបន្តការងារនេះទៀត។ បងគាំទ្រសកម្មភាពរបស់ប្អូនៗ។ ប្អូនត្រូវចងចាំថាការធ្វើអំពើល្អមិនរង់ចាំការតបស្នងមកវិញ។ យើងមិនអាចឃាត់មាត់អ្នកដទៃបានទេ ដូច្នេះកុំឱ្យពាក្យមនុស្សមួយចំនួនតូច បំផ្លាញនូវផលប្រយោជន៍ដល់មនុស្សដែលត្រូវការជាច្រើន។ keep it up for our country and for our people»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi68fnmW5df-OS7Qu2TzFshx1zVkjz3D6CMMt3EWJ6qWGWV0XV5PzcrITi6IFH7G823jgJqxC3UMC6msr1SJygSSk4kjYOAJeU63Qzs5CTlimKYpNeSqVPqSwAg5gzIEFua1pnJollQ1pvdh5ugZ_Z85xLoqkIafy-IOkA5gG_pNOquuJkVPw8RfQiXC8D6/s840/image_2025-08-12_09-34-55.png

ទទួលបានការផ្តល់កម្លាំងចិត្តនិងលើកទឹកចិត្តក្នុងការធ្វើអំពើល្អក្នុងសង្គម ហេង វិសាល ក៏បានឆ្លើយតបដោយក្តីរំភើបនិងមានភាពកក់ក្តៅ។ ហេង វិសាល បានសរសេរថា «ពីពួកយើងដែលជាប្រជាពលរដ្ឋខ្មែរ ក៏សូមអរគុណនិងដឹងគុណដូចគ្នាទៅកាន់បង ជាពិសេសគឺថ្នាក់ដឹកនាំទាំងអស់ ពួកខ្ញុំជាអ្នកដែលបានចុះទៅផ្ទាល់ទើបដឹងថារាជរដ្ឋាភិបាលបានរៀបចំ និងជួយពីក្រោយខ្លាំងកម្រិតណា។ ខ្ញុំតំណាងឱ្យក្រុមការងារ និងប្រជាជនខ្មែរទាំងអស់សូមអរគុណបងដែលបងតែងតែយកចិត្តទុកដាក់មិនថាបងប្អូនភៀសសឹក និងបងៗជួរមុខ ពួកខ្ញុំជាប្រជាពលរដ្ឋពិតជាមានភាពកក់ក្តៅ»៕

ប៉ីប៉ី ឌី មានបញ្ហាសតិអារម្មណ៍ខ្លាំងពីរឿងលេបលុយមូលធិនិ ខណៈផ្ទះវីឡានិងហាងនំខេកជិតចេញជារូបរាង

0

លើកដំបូងក្នុងឆាកជីវិតក្នុងការប្រមូលមូលធិនិរាប់សិបម៉ឺនដុល្លារដើម្បីជួយដល់កងទ័ពជួរមុខនិងជនភៀសសឹកពីការឈ្លានពានរបស់ប្រទេសថៃវាបានក្លាយជាសម្ពាធដ៏ធំសម្រាប់ ប៉ីប៉ី ឌី ហើយមានការចោទប្រកាន់ថាលោកលេបលុយមូលនិធិនេះ។ ករណីនេះ ប៉ីប៉ី ឌី បានបញ្ជាក់ថាលោកមានបញ្ហាសតិអារម្មណ៍យ៉ាងខ្លាំងខណៈផ្ទះវីឡាលោកនៅសៀមរាប និងហាងខេកដែលត្រៀមដំណើរការ ខ្លាចមានការចោទប្រកាន់និងយល់ច្រឡំបន្ថែម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC8eU7aXD8_zjUXV4cHx1mG5O78CsBBFqpmZV534ZD7LwNHtc23OZkaofAjJL3E12td-fn1P3MBNtiJB9D43u3CfenHKAM6AIm8cEtFZ6F7hWFCO8QFalYNi2W_5qfPL9WRlPL71xIk0_xN6zB5YNfPo0la-xfuRE9zLm_ilqxm3SaX5jHZrfVVn0t8z7y/s2048/image_2025-08-12_13-52-56.png
កាលពីពេលថ្មីៗនេះ(១០ សីហា) ប៉ីប៉ី ឌី បាន Live នៅលើបណ្តាញសង្គមហ្វេកប៊ុកដោយបាននិយាយជជែកជាមួយអ្នកគាំទ្រអំពីប្រធានបទផ្សេងៗហើយមួយក្នុងចំណោមនោះបុគ្គលល្បីឈ្មោះរូបនេះក៏បាននិយាយពីរឿងលុយមូលធិនិ។ កន្លងមកនេះមានជនអគតិមួយចំនួនតូចទាំងក្នុងស្រុកនិងនៅក្រៅស្រុកស្រាប់តែចោទប្រកាន់ចង់សម្តៅថាលោកកិបកេងលុយព្រោះតែមានការចូលរួមពីសប្បុរសជនរហូតដល់ជាង៩០ម៉ឺនដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOyeVvo1Tz6YTovQ75V756Gvvm_vr-6XbVTnF8CxBj6pUGVoaF4w65m1uvqWbvIWp5rZgCrqamClPpYs2B5Kp3GBknGoZvVUTcQcAfkvGp_Gr0khDJzB03GXk6XQUCRl9SpmvF_8r8w33Z3wSzCR5mKkgGb15r_BcoIg6k2Y28HsaBpSEF7J7u78z5f3vO/s1440/530294186_1297230135095713_5924539465718331378_n.jpg
ស្របពេលការចោទប្រកាន់ថាមានចិត្តកិបកេងលុយមូលធិនិ កាន់តែធ្វើ ប៉ីប៉ីឌី បង្ហាញការព្រួយបារម្ភកាន់តែខ្លាំងព្រោះតែប៉ុន្មានខែទៀតផ្ទះវីឡាលោកក៏ធ្វើហើយ ហាងខេក ក៏ត្រៀមដំណើរការខ្លាចតែគេចោទថាផលទទួលបានពីលុយមូលនិធិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9jqfWjRgSOjUjtYmAjAMxg3aNWEsExQivwacsRLr42KmznYDpqzzfoMz7LbdKQGbLdyXd7jUNaaLUUtaAXACRwd0FGRJDC2X0lEZiBYEPW6Vnr3KMcRrGCk5fEZAXAE7TKfgRHIsTxsJQhWWnC33qB6K7m-0Tn4p7ALahhsPCOgWD9f6uYpFG5KB4H2zW/s1440/image_2025-08-12_13-52-58%20(2).png

ប៉ីប៉ី ឌី បាននិយាយថា វីឡាមួយរបស់លោកនៅខេត្តសៀមរាបធ្វើហើយនៅខែធ្នូនេះវាក្លាយទៅជាសតិអារម្មណ៍ខ្លាចនៅពេលធ្វើហើយមានគេគិតថា លុយជំនួយកាលពីប៉ុន្មានខែមុនឥឡូវចេញជារូបរាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOyeVvo1Tz6YTovQ75V756Gvvm_vr-6XbVTnF8CxBj6pUGVoaF4w65m1uvqWbvIWp5rZgCrqamClPpYs2B5Kp3GBknGoZvVUTcQcAfkvGp_Gr0khDJzB03GXk6XQUCRl9SpmvF_8r8w33Z3wSzCR5mKkgGb15r_BcoIg6k2Y28HsaBpSEF7J7u78z5f3vO/s1440/530294186_1297230135095713_5924539465718331378_n.jpg
មិនត្រឹមតែប៉ុណ្ណោះ ប៉ីប៉ី ឌី បានបង្ហើបទៀតថា បន្តិចទៀតហាងខេករបស់លោកបើកដំណើរទៀត ខ្លាចតែមានពាក្យមានសម្តីទៀតនោះទេ កត្តានេះហើយធ្វើឱ្យខ្លួនលោកខ្វល់ចិត្តនិងមានសតិអារម្មណ៍យ៉ាងខ្លាំង។ ប៉ីប៉ី ឌី ក៏បានបង្ហាញសារនៃការជជែកគ្នាជាមួយអ្នកគូរប្លង់ដើម្បីបញ្ជាក់ទៅកាន់មហាជនក្រែងថ្ងៃក្រោយមានការយល់ច្រឡំចំពោះលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh34H78ITTlxW-YQ9xQ-3Kg18TfAG4SKQWtqMzqsqQ5lrtXOlDG6o1CqYruPjk3XQURWM4bNRGj1NABGaC8ET1mYliMyjhIZOnrNNC7NaxNYsAggO41RMGx8lx6Qca_qlUuB_RvjRCT4MbWc9GNC2Ufz3OUGpTbj-fKuZAw0CKBjHxs1F2zyi7VbIPapzYI/s1440/image_2025-08-12_13-52-59%20(2).png

ប៉ីប៉ី ឌី បានសង្កត់ធ្ងន់ដែរថាលោកមានមុខរបរស្របច្បាប់ មានមនុស្សជុំវិញខ្លួនល្អៗ មានលុយចាយគ្រប់គ្រាន់លោកមិនចាំបាច់យកកេរ្តិ៍ឈ្មោះខ្លួនឯងទៅសាងរឿងថោកទាបលេបលុយជំនួយកិបកេងស្បៀងនោះទេ៕

ក្រសួងពាណិជ្ជកម្មថៃគ្រោងជជែកជាមួយទូតឡាវដើម្បីស្នើសុំដឹកទំនិញមកកម្ពុជាតាមរយៈឡាវ

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ចតុផន ប៊ុរុតផាត់ បានលើកឡើងពីការស្តារពាណិជ្ជកម្មនៅតាមព្រំដែនកម្ពុជា-ថៃឡើងវិញ ដោយថៃនឹងរក្សាទីផ្សារកម្ពុជាកុំឱ្យបាត់បង់ ព្រមទាំងស្វែងរកទីផ្សារថ្មី ។ ក្រសួងពាណិជ្ជកម្មថៃនឹងពិភាក្សាជាមួយឯកអគ្គរដ្ឋទូតឡាវនៅថៃដើម្បីស្នើសុំដឹកទំនិញពីខេត្តឧប៊ុនរ៉ាជថានី មកកាន់កម្ពុជាតាមរយៈឡាវ ហើយថៃសង្ឃឹមថា ការដឹកទំនិញតាមផ្លូវនេះនឹងអាចកាត់បន្ថយការចំណាយដើមទុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTBq50MMA0fUKiejLc7RweWV6EGI4MKL_V-f2eShUoDT5wX34EQch_DzAUMkmpyHh1eYTB10zSAJ6IzGUFyHqp6WJ8b5Oe5A8QhNUUJ9PTG1ijxbfp9F2Bydi9PxdIqHOEh7uwzHwJHX4MUsROwWHDQMiMYWdaL__nB63_3ajiD0VJmKY-dfK-LZlir89T/s1365/image_2025-08-13_08-25-18.png
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ចតុផន ប៊ុរុតផាត់ បាននិយាយនាវេលាម៉ោង៧ព្រឹក ថ្ងៃទី១២ ខែសីហា អំពីការស្តារពាណិជ្ជកម្មនៅព្រំដែនកម្ពុជា-ថៃ ប្រសិនបើមានការវាយតម្លៃពីការបើកព្រំដែនឡើងវិញថា ក្រសួងពាណិជ្ជកម្មថៃកំពុងរង់ចាំទិន្នន័យ ហើយមជ្ឈមណ្ឌលដែលថៃបង្កើត ក៏បានផ្តល់ការពិគ្រោះយោបល់រឿងពាណិជ្ជកម្មព្រំដែនដែរ ។ បច្ចុប្បន្ន ផលិតផលទំនើបរបស់ថៃមានគ្រប់គ្រាន់នៅទីផ្សារកម្ពុជា ហើយឈ្មួញថៃក៏បានសម្របខ្លួនមកដឹកជញ្ជូនទំនិញតាមផ្លូវទឹក ផ្លូវអាកាស និងតាមរយៈឡាវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK1Le3YNfNOTkkoPt96AX8kfncRs45keFHnHb2PPUnuC-h0KPUsSAa3bUgZx3isGsiVfR_koTP8r2kiKIi3ATyArMxz3Gy9_JYHR9wOWUZdMj_OHUuE-JG4pzPmJDNHqa664pj8fM5FQItvsp-tLama_qRp9V1K57pSV0TLSouyPQXcghM8ghADLdFVvfa/s1500/image_2025-08-13_08-25-19%20(2).png

ក្រសួងពាណិជ្ជកម្មថៃគ្រោងពិភាក្សាជាមួយឯកអគ្គរដ្ឋទូតឡាវប្រចាំប្រទេសថៃម្តងទៀត ដើម្បីស្នើសុំដឹកទំនិញថៃចេញពីខេត្តឧប៊ុនរ៉ាជថានី មកកាន់កម្ពុជាតាមរយៈឡាវ ។ ការពិភាក្សាជាមួយឯកអគ្គរដ្ឋទូតឡាវនេះដើម្បីឱ្យដឹងថា តើឡាវនឹងកំណត់ថ្លៃសេវាដូចម្តេច? ថៃសង្ឃឹមការពិភាក្សាជាមួយឡាវនឹងអាចកាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញទៅកម្ពុជាក្នុងតម្លៃសមរម្យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDgvuNwylT3XoiFuQkt7NOzNXwpvSqiVmLPxB44y_XrT_IBJHJvS7f2a5PIRzKIXucfiUyZ5akm-ENgFLxFf7cBit0YJJ0Z7OYzPKLsj2a8PRLCDWKDU31ILshDZ_l-yQ6RR74qM6jX1m2SFSDP7DouzEM2YO3YjbG5NHuXpfsTCU4VrOzC8j2AmItycBF/s750/image_2025-08-13_08-25-19.png
បើតាមលោក ចតុផន គឺថៃព្យាយាមរក្សាទីផ្សារកម្ពុជាកុំឱ្យបាត់បង់ ព្រមទាំងស្វែងរកទីផ្សារថ្មីសម្រាប់ឈ្មួញថៃបង្កើនការនាំចេញទំនិញ ។ បច្ចុប្បន្ន ថៃកំពុងវាយតម្លៃស្ថានការណ៍ដើម្បីពិចារណាបើកច្រកព្រំដែនជាមួយកម្ពុជាឡើងវិញ ។ ថៃបានបង្កើតមជ្ឈមណ្ឌលសម្រាប់ប្រមូលទិន្នន័យ និងជជែកពីពាណិជ្ជកម្មតាមព្រំដែនជាបន្តបន្ទាប់ យើងទទួលស្គាល់ថា អាចលក់ផលិតផលទំនើបបានខ្លះនៅកម្ពុជា ខណៈឈ្មួញថៃជាច្រើនដឹកទំនិញទំនិញតាមផ្លូវទឹក និងតាមរយៈឡាវ ជំនួសការដឹកជញ្ជូនតាមផ្លូវគោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOGefTIBxoTcTxQEy-o-ce6maK7HCrzff1yvfsMBl8iPGLSEaRpMnlk-jzbVpyP8B_Yl8l78MRLGXPYeAJYEUQg_EA9one-prHXHcUtvK-DDmuAP3LUXZD-KA_IeMehcD_lYpT4_6M-bBANNyKK40iA0tfbpLR5RupDdFzzBcdVWaGROhvvFAC8fwWl3Fd/s1280/image_2025-08-13_08-25-20.png

គួរបញ្ជាក់ថា ឈ្មួញថៃដែលរកស៊ីនាំចេញទំនិញមកកម្ពុជា បានត្អូញត្អែរពីផលវិបាករបស់ពួកគេពាក់ព័ន្ធនឹងការដឹកជញ្ជូនទំនិញមកកម្ពុជាតាមរយៈផ្លូវទឹក និងផ្លូវអាកាស ដោយសារត្រូវចំណាយដើមទុនខ្ពស់ជាងការដឹកតាមផ្លូវគោក ។ ឈ្មួញថៃបានអំពាវនាវទៅរដ្ឋាភិបាលរបស់ខ្លួន និងកងទ័ពម្តងហើយម្តងទៀតឱ្យបើកព្រំដែនឡើងវិញ ពីព្រោះការបិទព្រំដែនជាឯកតោភាគីពីសំណាក់កងទ័ពថៃធ្វើឱ្យថៃខាតបង់ប្រាក់ចំណូលសេដ្ឋកិច្ចយ៉ាងខ្លាំង ហើយផលប៉ះពាល់នឹងកាន់តែធ្ងន់ធ្ងរ បើព្រំដែននៅតែបន្តបិទ ៕

ភ្ញៀវទេសចរម៉ាឡេស៊ីនាំគ្នាលុបចោលដំណើរកម្សាន្តមកថៃយ៉ាងច្រើនព្រោះបារម្ភពីការដុតភ្ញៀវទេសចរទាំងរស់

0

ប្រទេសថៃ ៖ យោងតាមទិន្នន័យរបស់សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ថៃដែលត្រូវបានសារព័ត៌មានថៃ Matichon ដកស្រង់យកមកផ្សព្វផ្សាយឱ្យដឹងថា ភ្ញៀវទេសចរម៉ាឡេស៊ីនាំគ្នាលុបចោលដំណើរកម្សាន្តមកប្រទេសថៃយ៉ាងច្រើន ពីព្រោះបារម្ភពីជ.នជាតិថៃកាន់តែទំនើង ពុំគោរពច្បាប់ និងដុតភ្ញៀវទេសចរបរទេសទាំងរស់ ។ សមាគមនេះសំណូមពរមកកាន់រដ្ឋាភិបាលថៃត្រូវប្រញាប់កសាងទំនុកចិត្តដល់ភ្ញៀវទេសចរឡើងវិញ បើពុំចង់ឱ្យចំនួនភ្ញៀវទេសចរមកលេងថៃកាន់តែធ្លាក់ចុះខ្លាំងជាងនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigggPvq8TIaWfvXdu5oTCRrNvJZULj69zm9xT-k-MHbElO4xE7ImvENMysG75WqdKSrbtvrLQ9hWyHUa4ejlwrFuMhgoTNGrxJ7Xv11i8hrwwMXc9eUxrsYhgcOtDQBNEs2AvEeht3GILuYBDWj1e_4CXXuMTXxOHTJjnk9wdm2XC7MHnc_zokerJvo4_N/s1000/image_2025-08-13_08-19-59.png
ថ្មីៗនេះ មានអតីតកីឡាករប្រដាល់ថៃម្នាក់បាត់បង់ការងាររហូតធ្វើឱ្យតានតឹងផ្លូវចិត្តយ៉ាងខ្លាំង ក៏បានយកធាតុរាវម្យ៉ាងដែលគេប្រើសម្រាប់រំលាយទឹកថ្នាំ និងងាយឆាបឆេះទៅចាក់ស្រោចលើភ្ញៀវទេសចរម៉ាឡេស៊ី ចំនួន២នាក់ រួចយកដែកកេះមកដុតបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរក្នុងចំណោមហ្វូងមនុស្សនៅទីក្រុងបាងកក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjr6TyojKqxWXGaQI91BYYSPEB90e8sr2juHkuvVbloACLy_5PhmgkEyl7y672F6eqRE7hJVfx6p7cWIjfqLzlxxSLt-eJ-PPr0Ms0CFyrOMYKf6zuWZe0kh3g3zMD-TmtsdTiBrWiFS_x5mVA_NgAhygWJrd7uidMlLxLhXzxFeQNnTng-Q5wODKdO1lQ/s1140/image_2025-08-13_08-20-00.png

រហូតមកដល់ថ្ងៃទី១២ ខែសីហា ភ្ញៀវទេសចរម៉ាឡេស៊ីទាំង២នាក់នៅតែពុំទាន់ធូរស្បើយ និងត្រូវសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យបន្តទៀត ។ គ្រូពេទ្យបញ្ជាក់ថា ភ្ញៀវទេសចរម៉ាឡេស៊ីទាំង២នាក់ដែលត្រូវបានអតីតកីឡាករប្រដាប់ថៃដុតទាំងរស់នោះ គឺមានរបួសពេញរាងកាយរហូតដល់៧០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKvB0LQDW47qaQdWNuTnf9Y87DXF5DCUKtDR-Pmk0Bi0zBO206J_4YYFFZ9CeSjl4w-cXwWrd6QbXpG7GiqWwCWMX80DQRywE0FzVz6UMGP9WoUKIGX_NOR3rc6D4N9pwfuY5UzelySQKWqBbQcbh_GI0jXfOySK7Kgp4fd1w3Uj4mQSZ6Yf4bj5Cu2vuB/s640/photo_2025-08-12_16-58-44%20(2).jpg

លោក ស៊ុមឆាត ផីមថាណាផូនផន អ្នកគ្រប់គ្រងសណ្ឋាគារនៅស្រុកហាតញ៉ៃ ខេត្តសុងក្លា និយាយថា ការដុតភ្ញៀវទេសចរទាំងរស់នេះ គឺជាការបំផ្លាញមុខមាត់វិស័យទេសចរណ៍ថៃ ខណៈថៃបានបាត់បង់ភ្ញៀវទេសចរចិនរួចទៅហើយ ។ ថៃនៅសល់តែភ្ញៀវទេសចរម៉ាឡេស៊ីប៉ុណ្ណោះដែលមកលេងថៃជំនួសភ្ញៀវទេសចរចិន ប៉ុន្តែពេលភ្ញៀវទេសចរម៉ាឡេស៊ីជួបហេតុការណ៍អាក្រក់ត្រូវជនជាតិថៃដុតបែបនេះ វាកាន់តែធ្វើឱ្យថៃខូចមុខមាត់ផ្នែកទេសចរណ៍កាន់តែខ្លាំងថែមទៀត ។ ហេតុនេះ រដ្ឋមន្ត្រីបំពេញតួនាទីផ្នែកទេសចរណ៍គួរតែចេញមកប្រកាសពីបញ្ហាសន្តិសុខ ដើម្បីឱ្យភ្ញៀវទេសចរបរទេសមានទំនុកចិត្តឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDkMCSsefVzcTSr04BrOYCnGXTyDePwgtKT6E9o944ELlCSi8aCk8AlGN65_Q0uP3JImiw39pSWy4Cp7Mrwt8a1CegAOoxU3iUeYo_YmAig5rZtdWtBwiG5xC9a6DZEMFlUErn3QfiLgVZT7v7gCB7fBy0CmZ9mLgyw_g7F1xNVQ-yfv9nnwORAiWxzjPa/s1024/photo_2025-08-12_16-58-44.jpg

ដូចគ្នានេះ លោក វិថាយ៉ា លីម សមាជិកសមាគមមគ្គុទ្ទេសក៍ទេសចរណ៍នៅខេត្តសុងក្លា និយាយថា សារព័ត៌មានម៉ាឡេស៊ីបានផ្សព្វផ្សាយពីភ្ញៀវទេសចរម៉ាឡេស៊ីត្រូវបានជនជាតិថៃដុតទាំងរស់ រហូតធ្វើឱ្យក្រុមហ៊ុនទេសចរណ៍ម៉ាឡេស៊ីទូរស័ព្ទមកសាកសួរហេតុការណ៍ថា តើប្រទេសថៃមានសុវត្ថិភាពដែរឬទេ ពីព្រោះភ្ញៀវទេសចរម៉ាឡេស៊ីយ៉ាងច្រើនទាក់ទងមកក្រុមហ៊ុនទេសចរណ៍ដើម្បីលុបចោលដំណើរកម្សាន្តនៅប្រទេសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDO9_8QQwjOq04whJUcLLKScXPGFgDe0BLxt_fY9GfglHTTaAOTg0RBIV-sAIGOyJnFAVV6FDFgkuoFW5-YQ_1E2SlgnpS1kx08GqS931cCe7MC6l-9_xGp_0EuNEfjoABmGJSuW2qhxjiOP9YNEt3r7zDEB75DAjXijUakg5EFz99rcTpbQXYJiGf-K2V/s1000/image_2025-08-13_08-20-35.png

បច្ចុប្បន្ន ថៃបានក្លាយជាប្រទេសអសន្តិសុខសម្រាប់ភ្ញៀវទេសចរបរទេស ដោយសារពលរដ្ឋថៃពុំគោរពច្បាប់ ពុំខ្លាចសមត្ថកិច្ច ទើបពួកគេហ៊ានប្រព្រឹត្តទង្វើអាក្រក់មកលើភ្ញៀវទេសចរ ។ លើសពីនេះ ថៃបានបាត់បង់ភ្ញៀវទេសចរចិនដោយសារថៃក្លាយជាទីតាំងការឆបោកអនឡាញ និងជួញដូរមនុស្សដ៏ធំនៅលើពិភពលោក ខណៈរដ្ឋាភិបាលចិនបានអំពាវនាវឱ្យថៃដោះស្រាយបញ្ហានេះ បើពុំដូច្នេះទេ ភ្ញៀវទេសចរចិននឹងឈប់ធ្វើដំណើរមកថៃជារៀងរហូត ៕

តើអ្វីជាពានរង្វាន់ណូបែលសន្តិភាព ដែលលោកដូណាល់ត្រាំប្រាថ្នាចង់បាន?

0

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឱ្យស្ថាប័នណូបែល ផ្តល់ពានរង្វាន់ណូបែលសន្តិភាពឱ្យរូបលោក ក្រោយពីលោកបានផ្សះផ្សាបញ្ចប់សង្គ្រាមជាច្រើននៅជុំវិញពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAPqIJhVPi5UnhHVL89DeVx4kHyIZjsSeH2X1uV2kzs5qRE53wXj85fne9qQFODmWDZFVcrmmhSNmZHBMMqNOZsy_j8z0jWT325Ia-47dxUViWzQEbJjIPpsEjwNYz2-atWTz3DJl98mQkOZsehuEYeqhcEdhnWW2KNKATK48hTs-c5ptJG_1pha23bXiq/s762/image_2025-08-09_16-04-31.png
ជារៀងរាល់ឆ្នាំពានរង្វាន់ណូបែល បើកទទួលសំណើនៅត្រឹមថ្ងៃទី៣១ ខែមករា លុះដល់ខែតុលា និងខែវិច្ឆិកា ទើបប្រកាសអ្នកឈ្នះរង្វាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFNi5cErpumd-cvhzxf1E81NBDCVE3l9UyR4r5qGC59Tc8FUh77SUhuFGhqCPjG2NxZu6XNB2dU6cKc7ojhV3LnlX0I1Dz0VHSgC7UTTEcgoPv1YSFP1Kq1I2RnFAY0GcU0kJY5dIbc7THfngxdLR9bCYiZoO600B2cYYXNpyVaaA-KY6uGgRGyU7lkuPq/s3072/image_2025-08-09_16-04-28.png

ពានរង្វាន់ណូបែល ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៩៥ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក Alfred Nobel ដែលជាអ្នកគីមីវិទ្យា និងវិស្វករជនជាតិស៊ុយអែត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnHmpDrAhyFheEKDQOYm47Ja48sc7dx4L9mK1Rd2S5WSwFbAXLO1aAChrMfiw_t4bKbHai-5tElLgWuRaL6axKKpE6_TQJHwNRSBvfGh19xEvv9KFvq1uV9CKVBi9lWtrmvA4SgT6yIUU5fMapO3sMggg2MjJy5UkX_xuNNOu3fKTE30eCEng5co945oRg/s2048/image_2025-08-09_16-04-13.png

ពានរង្វាន់នេះ ត្រូវបានបែងចែកជា៦ផ្នែកដូចជា៖
• រូបវិទ្យា
• គីមីវិទ្យា
• វេជ្ជសាស្រ្ត
• អក្សរសិល្ប៍
• វិទ្យាសាស្រ្តសេដ្ឋកិច្ច
• និងពានរង្វាន់សន្តិភាពhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0S6dL5yF4YYvCHZCMVrTUVIvyW2NmspG5Vk047yuwxn1uKkAsh5qnvNsXkL-Mod8lyPCUaqmoqxLplyuYd6dcjNhF1lZ7-ulRXegNF__qx25nxSNoK9gIxscrGN2i5NmEu3TsEcKvEVUsJK9F0dvWLGAf5eh8zNSQHXdsE2fKfCDL3WAkPDGxw7jdS3f6/s1000/image_2025-08-09_16-04-27.png

ពានរង្វាន់ទាំងអស់នេះ បង្កើតឡើង ដើម្បីលើកទឹកចិត្តបុគ្គលទាំងឡាយ ដែលសម្រេចបានជោគជ័យយ៉ាងធំធេង ជាប្រយោជន៍ដល់ជាតិ និងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5I_rYswxPmNbI8LMYdPogUnu8wvVxees0-dyRpZ-1hpj-QbWqeb3aI6qIVpOceRYIUqlPpz1lnuVeJxu4YMbcXaA0s2yXeNsOwzqt3nB6mxJ06fswyGI4QBQD4_kIduZsjk_XD7BgLuF326aj0wif686P6g88v_T-6eXmbtJ2nKC5wsjG1QB4lECVUb24/s1024/image_2025-08-09_16-04-28%20(2).png

បុគ្គល ឬស្ថាប័នណាមួយ អាចទទួលបានពាននេះ ត្រូវឆ្លងកាត់ការវាយតម្លៃ ពីស្ថាប័នចំនួន ៤ផ្សេងគ្នា និងគណកម្មៈការមូលនិធិណូបែល៕

កម្ពុជាមើលលើស្ថានភាពព្រំដែន មុននឹងបញ្ជូនអត្តពលិកចូលរួមសុីហ្គេមនៅប្រទេសថៃ

0

នាថ្មីៗនេះ មានសារព័ត៌មានថៃជាច្រើនបានចេញផ្សាយថា៖”កម្ពុជាគ្រោងនឹងបញ្ជូនអត្តពលិកទៅចូលរួមព្រឹត្តិការណ៍សុីហ្គេមលើកទី៣៣ នៅប្រទេសថៃ ត្រឹមតែ៥៧នាក់ប៉ុណ្ណោះ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqVxEt5tQJxlC39SFXqwsQgUuI637M3fP6HF7Tbo2nv-Own6y73e9zeK4I1mAGx_Uvvc-Z_CHl_dDI8V3sYtDR_tJMm4QgPYjfCsFZ74p2UGeF6RLFuGZ47aPqsoFr1wTBV5QoiZTyDRE3xD-bPYxZV8LAZYCdTPRpyffILZMhTBLm0JDfEjqw4BCzsQDx/s990/image_2025-08-09_16-07-00%20(2).png
ជុំវិញករណីនេះ ឯកឧត្តម វ៉ាត់ ចំរើន បានធ្វើការបដិសេធ ដោយចាត់ទុកព័ត៌មានទាំងនេះ ជាព័ត៌មានមិនពិត គ្មានប្រភពច្បាស់លាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwChY8R2WyEaSMBORsGeqEAxrsmt2b2RPu-yYh3tMcLe5M_u3liIo6v_XpKxhijDiQdDZDPWRwVDl7Jdxi7KMc_nMhjvnLPQhgUe_UDHM3KWzJ-QXFizSQ3esEKjjpRdB1ydJ5hd2IoIfYMKTCczV3OeQvDx7qy2LEU4AGWOBwMVEJ2EcM95CXOwJAPY92/s1350/image_2025-08-09_16-07-02.png

ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងថា៖”អ្វីៗអាស្រ័យលើស្ថានភាពបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ហើយយើងត្រូវរងចាំការសម្រេចចុងក្រោយរដ្ឋាភិបាលសិន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijOZOYZEzAU9lFcAF7woHzNlFMIGTtMJ0TabV5miL1h7qBcZEjB58Yck6-2dWoBpF0eDa3Jb9nAnPivgnSuRalNi3XqhnyxVqFKGmFlP4rwQsbxC8By7ouf7sSskxVnFL23DojLRvQiP-soJo1Dd6WY1gO1UJ1RUpk5TuEmmAE3rWe6lPm0tILC65owOV7/s1000/image_2025-08-09_16-07-04.png

កម្ពុជា បានស្នើសុំម្ចាស់ផ្ទះថៃ ពន្យាពេល ២ សប្តាហ៍ដើម្បីប្រកាសបញ្ជីអត្តពលិក ដោយរំពឹងថានឹងដាក់ជូនគណកម្មការអូឡាំពិកថៃ នៅថ្ងៃទី១ ខែកញ្ញា ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUWnc4kFGC2KUckSpFE_w9mCk3E42aBCXQB7NLMHIjvQwy4_fDWZLw7bSMkXiAMywDtGbD_Di3-GiBzwRPLfljyHXUnZjShWrI_n7nZ6ADP4q8eX_aQJyVNQYXhD4h1aj4at-HlP4EagLhNgA2rtIXFqfeBFZ6FjEchwjKS8tEIRvz7jPM_A3UwvOYXHKN/s960/image_2025-08-09_16-07-01%20(2).png

គួរបញ្ជាក់ថា កម្ពុជា ធ្លាប់បានប្រកាន់ជំហរ កីឡាមិនមានការពាក់ព័ន្ធទៅនឹងរឿងនយោបាយ ហេតុនេះ បញ្ហាជម្លោះនៅព្រំដែនកម្ពុជា-ថៃ នឹងមិនប៉ះពាល់ដល់ការប្រកួតស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥នោះទេ៕

អាមេរិក ចាយ៥០លានដុល្លារ ចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា

0

សហរដ្ឋអាមេរិក បានប្រកាសផ្តល់ថវិការ៥០លានដុល្លារ សម្រាប់អ្នកផ្តល់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួន ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgusD3FhYYHm3VBBU0ufhzgavPo0tTCbwAv5ASs8Pf-MHzLUDQjI7uTH6kNjI6mwLDNIT7mE4SAkHqXT2-jjkJMQ11cZUR4y0VDOxcaXwctNj4gXQf87u28aG6ZEg6srTojcXY13LPeO-6XvdM0qkxJnzUD4MDToLOA3kY_iQncCZVKcsoHyn5iSYeRYd5a/s768/image_2025-08-12_15-57-17%20(2).png

លោក នីកូឡាស ម៉ាឌូរ៉ូ ត្រូវបានរដ្ឋអាជ្ញាអាមេរិក តាមឃាត់ខ្លួនតាំងពីឆ្នាំ២០២០ ដោយចោទថាលោកជាមនុស្សនៅពីក្រោយ ការសមគំនិតរត់ពន្ធកូកាអ៊ីន អាភៀន និងគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់ចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYewZvqZiP185_b7a_cL1qr1lk9gu1qRt-zvP-VuBC67UoodFhK-Opw6iCxLZinte-ZGDwe1a-34PS2cZdUnUl1gKFow0_8oSxZWpqdwqOyGeBftUVXSuh_oVeQY1k2ZKrzZBASoV2ft9NOakLvtZFKK9r_KjlftQY8L8Q0G4EWOjaac3epi9WcJrEa8QT/s1280/image_2025-08-12_15-57-16%20(2).png

រដ្ឋភិបាលអាមេរិក បានរកឃើញថា ប្រាក់ចំណេញពីការជួញដូរគ្រឿងញៀន ត្រូវបានលោក ម៉ាឌូរ៉ូ ប្រើប្រាស់ដើម្បីរក្សាអំណាចខ្លួនជាប្រធានាធិបតី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO38uktA86EZvITYxuSqRsbIGF7sZdRrKvn4epig-H0pFrRTRKt_sC0lYMOCyoXQs7R_8Pk_Bf42wB7vwMOmRD3G1BK9iqg63zHpqKGZSLHA8_6aCgOABAr_fNI8heife77yn7Z1Q-VbZK7rjYWKTkTPFWaPN6eGjJQ9GDdTFS55BQwLAc-lFrJPKp3tlb/s2500/image_2025-08-12_15-57-18.png

តែយ៉ាងណាមិញ លោក ម៉ាឌូរ៉ូ បានបដិសេធ ដោយអះអាងថា ការចោទប្រកាន់របស់សហរដ្ឋអាមេរិក ជាហេតុផលនយោបាយ ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោកតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDIHj1WWOFTLIVixjJCyRfwjz9FmIxmGAEZtkh_jQ49dH8hcEpCb3E-JtQ3OHAMd9o1yAQt0jeq-8f-M7LCuAlQfkxBvgq8fzksmcNZc2KOTu3Qu1rez33NO3LJjZP54_L1hOb_Nj-1OzwBRX51J3B7_fEgfdmV6qLasKz9Fc-SyfGhrz3AYs2E-gKSwEb/s744/image_2025-08-12_15-57-21.png

គួរបញ្ជាក់ថា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) ត្រូវបានសហរដ្ឋអាមេរិកចាត់ទុកជាឧក្រិដ្ឋជន និងជាមេដឹកនាំផ្តាច់ការមួយ ដែលកាន់អំណាចតាំងពីឆ្នាំ២០១៣មកទល់បច្ចុប្បន្ន ធ្វើឱ្យប្រទេសវ៉េណេស៊ុយអេឡាធ្លាក់ចូលវិបត្តិសេដ្ឋកិច្ច៕