ប្រទេសថៃ ៖ ក្រុមផ្តាច់ខ្លួនភាគខាងត្បូងប្រទេសថៃបានបង្កសកម្មភាពអសន្តិសុខជាបន្តបន្ទាប់ ដោយការបំផ្ទុះគ្រា.ប់បែ.កនៅទីសាធារណៈ ទីប្រជុំជន រថយន្តសមត្ថកិច្ច និងបា.ញ់តដៃជាមួយសមត្ថកិច្ច ដែលនេះជាបញ្ហាប្រឈមរបស់រដ្ឋាភិបាលថៃជាច្រើនឆ្នាំមកហើយ ។ ការបំផ្ទុះគ្រា.ប់បែ.កលើកនេះកើតឡើងក្នុងហាងលក់តែមួយកន្លែងនៅខេត្តណារ៉ាធិវ៉ាត ដែលបណ្តាលឱ្យសមត្ថកិច្ច និងពលរដ្ឋរងរបួសជាច្រើននាក់ បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច គឺជនល្មើសកំណត់គោលដៅលើសមត្ថកិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhognbygNuvekZQAwd294mS185eMr79GTebTXGSCAt3ySUhssEdRTeoWYYG0u8qKw4OoXf8Fa_7VKa0SO6iY7CjQS_6DFVSfXs4-Z5h-oFxpgmcnZUbcwwzIe8v7bLR3Eqx3GI3gk1iKEDrgoLjQbALeOqz4GJnWMw7z6uA92Gbx0MVbu2EXLkF6pmKfwwL/s1200/photo_2025-10-16_14-52-42.jpg

តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ឱ្យដឹងថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ក្រុមផ្តាច់ខ្លួនភាគខាងត្បូងបានបំផ្ទុះគ្រាប់បែកក្នុងហាងលក់តែមួយកន្លែងនៅខេត្តណារ៉ាធិវ៉ាត បណ្តាលឱ្យសមត្ថកិច្ចរងរបួស៣នាក់ និងពលរដ្ឋរងរបួស៦នាក់ ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច គឺក្រុមផ្តាច់ខ្លួនភាគខាងត្បូងបំផ្ទុះគ្រាប់បែកក្នុងគោលបំណងសម្លា.ប់សមត្ថកិច្ចដែលយាមល្បាតតាមផ្លូវពេលព្រឹក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRrPTF5u7rZT3W-XawlzlAL7QaNe11e-3wrjQEH1yJV7kipZ500K5zQf7WhcMFwF4nYtOy0XfNKHnspOmMCF2s3Dl9NIFEy5mhyP1NRfkcT77DZcV6olYLnK6CRW2RrqIVOIYTI8boDuM8pMsGq4ho7I-LTMoH76QywFW2Ui4R6y0tlf7_STHLmPmcOzIr/s800/photo_2025-10-16_14-52-41.jpg
ហេតុការណ៍នេះកើតឡើងក្នុងហាងលក់តែមួយកន្លែងនៅភូមិ១ ឃុំយីង៉ ស្រុកយីង៉ ខេត្តណារ៉ាធិវ៉ាត ដែលហាងនេះស្ថិតនៅតាមបណ្តោយផ្លូវធំ ក្បែរវត្តយីង៉ ។ ការបំផ្ទុះគ្រាប់បែកលើកនេះធ្វើឱ្យរងរបួសទាំងសមត្ថកិច្ច ទាំងពលរដ្ឋ ដែលមកអង្គុយក្នុងហាង ។

មុនពេលកើតហេតុ សមត្ថកិច្ចបានយាមល្បាតដើម្បីរក្សាសុវត្ថិភាពនៅតាមផ្លូវ និងមើលខុសត្រូវសណ្តាប់ធ្នាប់ក្នុងតំបន់ ព្រមទាំងមានពលរដ្ឋជាច្រើននាក់មកអង្គុយផឹកតែក្នុងហាង ភ្លាមនោះ ក៏ឮសំឡេងគ្រាប់បែកផ្ទុះយ៉ាងខ្លាំង និងចេញផ្សែង ។ របស់របរក្នុងហាងជាច្រើន រួមមាន ៖ តុ កៅអី ត្រូវខ្ចាត់ខ្ចាយខូចខាតបន្ទាប់មក សមត្ថកិច្ច និងពលរដ្ឋថៃដែលរងរបួសទាំងអស់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXK8ER-QkekXUbI17AnJjMq3eA7XdQGf9eUYQlq-fU4wiznQr-0poP0FiX4zK2lRJUndLkeMEVzHgAaAnuncjx02UnkXwL6nEr4ffppXif5W4-cM6Nb1217CYs2Y2k54nDufWQTRdRsv-UI_SmGNVtP1zxMV_Z0pTFgd9rJTyG1LLn6N1gBwbqFXejVdR_/s800/photo_2025-10-16_14-52-42%20(2).jpg
ក្រោយកើតហេតុ មន្ត្រីជំនាញផ្នែកកម្ចាត់អាវុធជាតិផ្ទុះ (EOD) ព្រមទាំងមន្ត្រីពិនិត្យភស្តុតាងបានមកពិនិត្យនៅបរិវេណជុំវិញហាងលក់តែ ហើយសន្និដ្ឋានថា ជនល្មើសបានដាក់គ្រាប់បែកកំណត់គោលដៅលើសមត្ថកិច្ច ពីព្រោះសមត្ថកិច្ចឆ្លងកាត់បរិវេណនេះពេលល្បាត ។ សមត្ថកិច្ចបានបិទរបាំងដើម្បីប្រមូលភស្តុតាង រួមទាំងឆែកកាមេរ៉ាសុវត្ថិភាពក្បែរកន្លែងកើតហេតុដើម្បីកំណត់មុខសញ្ញាជនល្មើស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZA5vTvWjTtPUibyvhtJrNnd3UK3DtZw75Ix5687n77rQ-eZYXuGZSrllgGYZmy1yue5pwxuEQHTMgvO496BHhQXcJ2VSoTgDGoKe2K5bQ4zg_7KqH94tSrY_oPOh8lHJDNFY2ln8TSMgX-YotiBk_CLGfrFiFUn-EceguH4JmpICn7TqhRjON7lTKugRe/s800/photo_2025-10-16_14-52-42%20(3).jpg

ការបំផ្ទុះគ្រាប់បែកបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ ដោយសារសមត្ថកិច្ច និងពលរដ្ឋជាច្រើនតែងតែចូលមកអង្គុយក្នុងហាងតែពេលព្រឹក ។ សមត្ថកិច្ចនឹងបង្កើនវិធានការសុវត្ថិភាព ព្រមទាំងជំរុញការស៊ើបអង្កេតតាមចាប់ខ្លួនជនល្មើសមកដាក់ទោសតាមច្បាប់ ៕