រាជធានីភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញគោលជំហររបស់កម្ពុជាទៅកាន់ប្រធានាធិបតីកូរ៉េថា កម្ពុជាមិនត្រូវការប្រទេសជិតខាងណាមួយមកដោះស្រាយបញ្ហារបស់កម្ពុជាជំនួសកម្ពុជាទេ និងប្ដេជ្ញាសហការយ៉ាងជិតស្និតជាមួយប្រទេសកូរ៉េ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោ.កតាមអនឡាញ។ ប្រសាសន៍របស់សម្ដេចធិបតី កើតមានក្រោយនាយករដ្ឋមន្រ្តីថៃ ស្នើសុំប្រធានាធិបតីកូរ៉េក្នុងការចូលរួមបោសសម្អាតបញ្ហាបទឧក្រិដ្ឋឆ្លងដែននៅកម្ពុជាជាមួយកូរ៉េដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiox7Crso2_oFQrbmjR4ROgCyzz0HsFFUVUs-yC72bCUg0_K2mYyHK93WMHU2KCG5b1UoHUZObQeiIMGj_iNwsrjcnI2Ju4BJonY0dv9ADL_ad0luOX6HCm58Ohpit4zGddjp6RJox7D4przoDcPLo82tx3klO7rjhUdx-QGQ_FqiqfwiKyYNQUuTJ1mY_/s1280/560933012_817838307715339_6357764496682940739_n.jpg
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យដឹងក្រោយជួបពិភាក្សាការងារជាមួយ លោកជំទាវ គីម ជីណា អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនថា កម្ពុជា និងកូរ៉េ បានប្ដេជ្ញាថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីបង្ការ, ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា, ការពារសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN6F4SfEgmaZ45xVdxp11XW8zHdulIQEq4cgh8dClJZlFnTaT5jKlLCrZbkkyH4ND4Ee8kbV9-5FeY0CDamNmsbBVuhQIpiInoQs55XLTl7anrK3Lff9yHJjuYyOe-tolkpWfopxLAe05JkE1-_1YLRG7PmxBQgpKAmQHeHA6W08UUWH7CUc2ovKgmDbHU/s1280/564251922_817838321048671_2683363126764204082_n.jpg

ក្នុងឱកាសនៃជំនួបពិភាក្សានោះ សម្ដេចធិបតីបានជម្រាបជូនលោកជំទាវ គីម ជីណា ថា៖ ប៉ុន្មានថ្ងៃនេះ, បណ្តាញសារព័ត៌មានរបស់ប្រទេសជិតខាងមួយ បានផ្សាយថា មេដឹកនាំរបស់គេមានគម្រោងពិភាក្សាជាមួយឯកឧត្តមប្រធានាធិបតីកូរ៉េ ដើម្បីរកវិធីដោះស្រាយបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា ដែលពាក់ព័ន្ធនឹងជនជាតិកូរ៉េ។ ដូច្នេះប្រសិនករណីនេះជាការពិត សម្ដេចសូមឱ្យលោកជំទាវជម្រាបជូនឯកឧត្តមប្រធានាធិបតីកូរ៉េថា កម្ពុជាមិនត្រូវការពឹងពាក់ប្រទេសជិតខាងណាមួយ មកធ្វើការងារនេះជំនួសកម្ពុជាឡើយ ហើយមេដឹកនាំប្រទេសនោះគួរផ្តោតលើការដោះស្រាយបញ្ហាផ្ទៃក្នុងប្រទេសរបស់ខ្លួនឱ្យបានល្អទៅ។ ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងកូរ៉េ លើបញ្ហាប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រទេសយើងទាំងពីរមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ក្នុងកិច្ចសហការទ្វេភាគី ដើម្បីដោះស្រាយបញ្ហា និង មិនចាំបាច់មានអ្នកទីបីមកជួយជំរុញនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTyxoYY3g6SVzXoa0rdWHwcd-Cfpway0qVLg9ekcOWAopamIQfQkUYQmUzEMlAGz2uw7gDZI-L5l39RJmF8v8Cb-3rkQ-1cT-ufazEPoTIYVg4D41F3KfdS-ODZmYe_7DukSQQip7jU44erOksDFvG9vsdWTd9NkyHKBcBe6lVZRzfIqlnnhc0f1A40sK3/s1280/561757076_817838344382002_9204218940787475599_n%20(1).jpg

គួរជម្រាបថា ការថ្លែងរបស់សម្ដេចធិបតី ត្រូវបានធ្វើឡើងក្រោយព័ត៌មានដែលនាយករដ្ឋមន្រ្តីថៃ លោក Anutin បានទូរស័ព្ទសុំជួបប្រធានាធិបតីកូរ៉េ លោក Lee Jae Myung ដើម្បីសុំចូលរួមជាកម្លាំងប្រឆាំងនឹងក្រុមឆបោកតាមប្រព័ន្ធអ៊ីនធឺណេតនៅកម្ពុជា ដោយបញ្ជាក់ទាំងគ្មានអ្នកសួរថា ប្រទេសថៃបានត្រៀមខ្លួនរួចរាល់ ដើម្បីសហការជាមួយកូរ៉េខាងត្បូងក្នុងការបង្ក្រាបប្រតិបត្តិការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា ខណៈដែលថៃខ្លួនឯងឯណោះ ក៏មានបញ្ហាឆបោ.ក និងបទល្មើសបច្ចេកវិទ្យាធំៗជាច្រើនករណីរាប់មិនអស់ នៅមិនទាន់បានដោះស្រាយ៕