Home Blog Page 317

អ្នកនាំពាក្យរដ្ឋាភិបាលថៃច្រានចោលព័ត៌មានថា រដ្ឋាភិបាលកោះប្រជុំរដ្ឋសភាដើម្បីប្រកាសសង្គ្រាមជាមួយកម្ពុជា

0

ប្រទេសថៃ ៖ អ្នកនាំពាក្យរដ្ឋាភិបាលថៃបានច្រានចោលព័ត៌មានថា រដ្ឋាភិបាលថៃកោះប្រជុំរដ្ឋសភាដើម្បីប្រកាសសង្គ្រាមជាមួយកម្ពុជា គឺរដ្ឋាភិបាលថៃគ្មានការកោះហៅរដ្ឋសភាប្រជុំប្រកាសសង្គ្រាមអ្វីឡើយ នេះជាព័ត៌មានក្លែងក្លាយមានចេតនាបង្កាច់បង្ខូចថៃ រដ្ឋាភិបាលថៃប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ។

នៅថ្ងៃទី២២ ខែសីហា លោក ជិរ៉ាយុ ហួងសាប់ អ្នកនាំពាក្យរដ្ឋាភិបាលថៃ និងជាគណៈកម្មការនៃមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និយាយថា តាមការផ្សព្វផ្សាយវីដេអូក្នុងហ្វេសប៊ុកផេកនៅកម្ពុជា ដែលដកស្រង់ប្រភពព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ប្រទេសថៃបានប្រជុំរដ្ឋសភាដើម្បីប្រកាសសង្គ្រាមជាមួយកម្ពុជា គឺរដ្ឋាភិបាលថៃសូមបញ្ជាក់ថា ពុំមែនជាការពិតទេ នេះជាការប៉ុនប៉ងដោយចេតនាដើម្បីបង្កើតព័ត៌មានក្លែងក្លាយ និងចង់ឱ្យពលរដ្ឋខ្មែរ ក៏ដូចជាអន្តរជាតិយល់ខុស ។

ប្រទេសថៃគ្មានការប្រជុំរដ្ឋសភាដើម្បីប្រកាសសង្គ្រាមជាមួយប្រទេសណា ឬជាមួយកម្ពុជា ហើយថៃគ្មានសកម្មភាពណាមួយឈានទៅរកសង្គ្រាមទេ ។ រដ្ឋសភាថៃប្រជុំតាមធម្មតា គឺសមាជិកព្រឹទ្ធសភាតែងតែប្រជុំនៅរៀងរាល់ថ្ងៃច័ន្ទ និងអង្គារ រីឯសភាតំណាងរាស្ត្រប្រជុំនៅថ្ងៃពុធ និងព្រហស្បតិ៍ រៀងរាល់សប្តាហ៍ ។ រីឯការលើកឡើងថា ថៃពុំត្រូវការសន្តិភាព ឬនឹងវាយប្រហារកម្ពុជានោះ គឺថៃចាត់ទុកជាការលាបពណ៌ និងអាចធ្វើឱ្យប៉ះពាល់ដល់ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ។

លោក ជិរ៉ាយុ បន្តថា ថៃប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈយន្តការទ្វេភាគីគ្រប់ផ្នែក និងដោះស្រាយបញ្ហាព្រំដែនប្រកបដោយការស្ថាបនា ។ ថៃត្រៀមខ្លួនសហការចូលរួមគ្រប់កិច្ចប្រជុំទ្វេភាគី រួមទាំងជំរុញឱ្យមានការបោះសម្អាតមីននៅព្រំដែនជាបន្តបន្ទាប់ ហើយថៃសង្ឃឹមកម្ពុជានឹងចូលរួមពិភាក្សាដោយស្មោះត្រង់ផងដែរ ។ ថៃចាត់ទុកការផ្សព្វផ្សាយព័ត៌មាននាពេលបច្ចុប្បន្ន គឺមានបំណងធ្វើឱ្យស្ថានការណ៍តានតឹងក្នុងការឆ្ពោះទៅរកសន្តិភាពរវាងកម្ពុជា-ថៃ និងក្នុងតំបន់ ។

រដ្ឋាភិបាលថៃបានសុំការសហការពីពលរដ្ឋកុំជឿព័ត៌មាន ឬចែកចាយព័ត៌មានក្លែងក្លាយ បើឃើញព័ត៌មានណាគួរឱ្យសង្ស័យ សូមត្រួតពិនិត្យជាមួយស្ថាប័នរដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធ មុននឹងចែកចាយបន្ត ពីព្រោះព័ត៌មានក្លែងក្លាយនឹងបង្កគ្រោះថ្នាក់ដល់ពលរដ្ឋ ។ ថៃប្រកាន់យកសន្តិវិធី និងសហការរក្សាសន្តិភាពក្នុងតំបន់ ស្ថាប័នរដ្ឋាភិបាលបានពិនិត្យព័ត៌មានជាបន្តបន្ទាប់ និងចាត់វិធានការតាមច្បាប់លើបុគ្គលជាច្រើនកន្លងមក ដែលមានចេតនាបង្កើតព័ត៌មានក្លែងក្លាយ និងចែកចាយបន្តជាច្រើន ។ នេះបើតាមការអះអាងរបស់លោក ជិរ៉ាយុ ៕

ម្ចាស់ហាង 7/11 នៅសុីសាកេតដែលរងការបំផ្ទុះទាមទារសំណងពីរដ្ឋាភិបាលខ្លួន ខណៈជិត1ខែមកនេះមានតែសន្យាខ្យល់

0

សុីសាកេត៖ ម្ចាស់ហាងទំនិញ 7/11 នៅខេត្តសុីសាកេត ដែលរងការទម្លាក់គ្រាប់បែ.ក កំពុងស្នើសុំជំនួយជាបន្ទាន់ពីរដ្ឋាភិបាលដើម្បីជួសជូលហាង និងបើកប្រាក់ខែឲ្យបុគ្គលិក ខណៈចាប់តាំងពីការប៉ះទង្គិចគ្នាជាមួយកម្ពុជារហូតមកទល់នឹងពេលនេះ វារយៈពេលជិត1ខែទៅហើយ ប៉ុន្តែគាត់ទទួលបានត្រឹមសន្យាខ្យល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdvO8mBJVFbbaAbTyuEjzC2PAz96gjj5w7MAQY5J1EG7mohJblFC__C2J7xoJu65UYK1X99EzkdJYKof_y1vUDAdk5zQhKyKUSkucCaJ3GYOsr9dyPoP9XRtYDapOgG9bRGA1dEtabWX_vU8p1ydBWE_2KDM4XVslmVfXUGTCQAlkB1CN1pUbBxuNFGLt-/s1280/photo_2025-08-22_16-09-20.jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នេះបានឲ្យដឹងថា៖ លោកស្រី Kamolrat Phonsalert ម្ចាស់ហាង7/11 ស្ថិតក្នុងស្រុក Kantharalak ខេត្ត Sisaket ដែលទទួលរងការខូចខាតទាំងស្រុងដោយសារគ្រាប់បែ.ក BM-21 ដែលថៃចោ.ទថាជារបស់កម្ពុជា បានចេញមកទទូចសុំជំនួយជាបន្ទាន់ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ខណៈគាត់ត្រូវរុះរើហាងផង និងសងថ្លៃប្រាក់ខែឲ្យបុគ្គលិកប្រចាំថ្ងៃផង ប៉ុន្តែមិនទាន់ទទួលបានជំនួយអ្វីសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS48aZ-7PecTFOaZ-gNWPSDy8GMo369fzEE0lmYNpQ1ZoQAG8Fxfbg837TwKa76v66hap1pUTG4Yhdgn6-m_Y5EfKqq2RWCgbIijdCTgBzD1JTSC1OyRrg9S4AzmN1qQ1ciw3Fi34V8KW839YpAh8GJmMFanYQitUduGkJSy1R3jHH24DKPwZIaAKS226e/s960/image_2025-08-23_09-30-08%20(2).png

លោកស្រី Kamolrat បានបង្ហើបថា៖ ទោះជាហាងបិទក៏ដោយ ប៉ុន្តែគាត់នៅតែត្រូវបន្តបើកប្រាក់ឈ្នួលឲ្យបុគ្គលិក ប្រហែល 50,000 បាតក្នុងមួយថ្ងៃ (ប្រហែល 1,400$) សម្រាប់បុគ្គលិកគ្រប់ផ្នែក។ លោកស្រីបន្តថា៖ ប្រសិនបើសាងសង់ហាងឡើងវិញ គាត់នឹងត្រូវចំណាយពេលដល់ទៅ 4ខែ ហើយបន្ទុកហិរញ្ញវត្ថុនឹងកាន់តែធ្ងន់សម្រាប់គាត់។ ចំណែកការចរចាជាមួយក្រុមហ៊ុនធានារ៉ាប់រង គឺនៅតែមិនអាចរកដោះស្រាយបាន រីឯរដ្ឋាភិបាលក៏មិនទាន់ផ្តល់ការគាំទ្រច្បាស់លាស់ណាមួយនៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis_6WolVpjeqgymebwmhIcwp7uFBlapu6n6o9ucxQ2h6THpb20Yu8caTV219jL_Jt9o5KyB_1nQf5rE_SuFvF9kchIF3ZC_jUqb5oqCUDhH7lzLEow-muSZlE2eqblARg__i_ZeZyCImfwJdaLlYHhQpbORPJc8x1dT4mWgD1p9kBl-917LyR_Dw60olLy/s960/image_2025-08-23_09-30-08%20(3).png

លោកស្រីក៏បានបញ្ជាក់ផងដែរថា៖ របាយការណ៍របស់រដ្ឋាភិបាលដែលថានឹងផ្តល់សំណង២៥លានបាត (ប្រហែលជាង 76មុឺនដុល្លារ) គឺជារឿងមិនពិតទេ។ តួលេខនោះគ្រាន់តែជាការប៉ាន់ប្រមាណនៃការខូចខាតសរុប រួមទាំងទ្រព្យសម្បត្តិ និងប្រាក់ដែលបានបាត់បង់ក្នុងគ្រោះអគ្គិភ័យតែប៉ុណ្ណោះ។ តែតាមពិតទៅមិនទាន់មានជំនួយពីរដ្ឋាភិបាលនៅឡើយទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBJtp-rOwY-eY0PHL1AuDioJXop17G_yWl3YQ1Vy1FNtqetpmpGL2u9096fLyJP5tPtVcgQT5_D4ZsHnpLlFtOeFY7T_qUULXCa2cS4g3rtU6qKqKLz6j0nFO2i0E5Tc3lsxNx3PBLZvQPaVxfv9IRnTLxOLDaC-s9JHoH9DnrB2_GV0umkzhMed2rCNaZ/s960/image_2025-08-23_09-30-08.png
ម្ចាស់រូបនេះបានជំរុញឱ្យរដ្ឋាភិបាលផ្តល់ចម្លើយច្បាស់លាស់សម្រាប់គាត់ និងផ្ដល់ការគាំទ្រដល់អ្នករស់នៅតាមព្រំដែន ដែលបន្តរស់នៅក្រោមស្ថានភាពតានតឹងផ្លូវចិត្ត និងការលំបាកផ្នែកហិរញ្ញវត្ថុឲ្យបានដឹតដល់ផង។ ដោយលោកស្រីបានសង្កត់ធ្ងន់ថា ប្រជាជននៅតំបន់ទាំងនោះនៅតែមានការភ័យខ្លាច សូម្បីតែសម្លេងផ្គរលាន់ ចំណែកជីវភាពវិញកាន់តែធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMsRsMsyBWKeQszpNeyDybCuJPNZHKyC7R0qA4GW4Svkke4IgAaqiMXMoCSxvyybykYBpeiqYqUjT60qJT1zJVk_H8C4LOloDsSe3muCyYcj0KPJ-cTq_b7w9ztHyt4_PoIOfu_uK73m2RALo0XzIqszzBYupsm0OKtp_HNgA9CmnvIQ_ebGmSteA3PT7B/s1403/image_2025-08-23_09-30-09.png

គួរបញ្ជាក់ថា ទាក់ទងនឹងការផ្ទុះនៅទីតាំងខាងលើនេះ រដ្ឋាភិបាលថៃបានចោ.ទប្រកាន់ថា វាគឺជាស្នាដៃរបស់កម្ពុជា ដែលប្រើប្រាស់អាវុ.ធ BM-21 បំផ្លោងមកគោលដៅជនសុីវិលថៃ ធ្វើឲ្យមនុស្សយ៉ាងហោចណាស់ 7នាក់បានបាត់បង់ជីវិត ច្រើននាក់ផ្សេងទៀតរងរបួស និងខូចខាតទ្រព្យសម្បត្តិយ៉ាងតំណម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiKMZh2lGhT16J7iuAH8P4QhJ8XUqW0jIAljglM8wfZuHIRvNvQPSoIuk4UWlCM2U_Px2mbJY6U0zE94oD_Kt_kGPDQIEJPLORWpKmzHC9c0eKkBRt1OoH4DCVL77c9Bh-7H52ma1KnmwrJUzI00K1B6rDmco5EeXSyEFM1fu1wazqJz248HzkkCSw4YYH/s2048/image_2025-08-23_09-30-10.png

ទោះជាយ៉ាងណា មិនមានភស្តុងតាងណាមួយបញ្ជាក់បានថាវាជាស្នាដៃរបស់កម្ពុជានោះទេ តែផ្ទុយទៅវិញមានអ្នកវិភាគជាច្រើនបានរកឃើញភស្តុតាងមួយចំនួន ដែលសង្ស័យថាវាគឺជាការបំផ្ទុះដោយខ្លួនឯងពីសំណាក់យោធាថៃទៅលើជនសុីវិលខ្លួនឯង ប៉ុន្តែទម្លាក់កំហុសមកឲ្យកម្ពុជា។ លើសពីនេះ ដើម្បីទាក់ទាញទំនុកចិត្តរបស់ពលរដ្ឋ រដ្ឋាភិបាលថៃថែមទាំងបានសន្យាថានឹងផ្ដល់សំណងទាំងស្រុង ជូនដល់អ្នករងការខូចខាតទាំងអស់ផងដែរ។ ប៉ុន្តែមកដល់ពេលនេះ ពលរដ្ឋថៃជាច្រើនបានអះអាងថាពួកគឺមិនទាន់ទទួលបានជំនួយណាមួយឡើយ ខណៈចម្លើយដែលអាជ្ញាធរផ្ដល់មកនៅតែមានភាពមិនច្បាស់លាស់៕

អ្នកកាសែតថៃជើងចាស់ម្នាក់ព្រ.មានថា សេដ្ឋកិច្ចថៃនឹងដាំក្បាលចុះងើបលែងរួច បើថៃនៅបន្តឈ្លោះជាមួយកម្ពុជា

0

ថៃ៖ លោក Pravit Rojanapruk អតីតអ្នកកាសែតឆ្នើមរបស់សារព័ត៌មាន KHAOSOD បាននិយាយរិះគ.ន់រដ្ឋាភិបាល និងក្រុមជ្រុលនិយមថៃដែលញុះញង់ចង់បានសង្រ្គា.មជាមួយកម្ពុជាថា សុទ្ធតែជាមនុស្សចាស់តែគ្មានការគិត កំពុងបំផ្លាញទីផ្សារទំនិញថៃនៅកម្ពុជា មិនចេះបើកភ្នែកមើលសេដ្ឋកិច្ចប្រទេសជិតខាង គេដើរដល់ណាហើយ? បន្តិចទៀតកូនចៅជំនាន់ក្រោយថៃនឹងទៅធ្វើជាពលករចំណាកស្រុកទៅប្រទេសគេជាមិនខាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiER3ocRbcpkMyjY8SzraEsSvh_l15D271eB57ZJ_PcslaV27UDekZhCK1aKags7BdJqFIcc5tOZsyCqpUPSUgE7RsupA9StwKrTKe-u8znGNGZSkEV7EXruAB9Oh95eKgvVZ7esFs3uz27bBlBzavHLS26YCGBnVgFO64l5HjUijdaGxd3aaQMhNMIhcly/s960/photo_2025-08-22_15-21-19.jpg
យោងតាមការបង្ហោះដោយផ្ទាល់នៅទំព័រហ្វេសប៊ុកនាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ លោក Pravit Rojanapruk បានចែករំលែកនូវរបាយការណ៍មួយដែលបង្ហាញពីភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ប្រទេសវៀតណាម និង ហ្វីលីពីន ថានឹងវ៉ាដាច់សេដ្ឋកិច្ចថៃក្នុងរយៈពេល១០ឆ្នាំខាងមុខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgToBb9hFnzoG3xU0NfCW7ZPR6PdRP9eDdYOgIRl6ws8bWsdPuG-me8TOEGMFTRZWPpqWmj2nYlq0BJ20tp4o0477aVLanBn8AZ7w-_khFAdEF9hz216xgCr364xziwwBaV95xfCvD4h01hyphenhyphen86wga8el1xLwvuL-bq7dAWHJ_7jicavtaGnmOpgncZdkZsL/s1280/photo_2025-08-22_15-21-30.jpg
ជាមួយនឹងការចែករំលែកព័ត៌មាននេះ លោក Pravit បានសរសេសំណេរថា៖ ក្នុងរយៈពេល ១០ឆ្នាំ សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម និងហ្វីលីពីន នឹងវ៉ាដាច់ប្រទេសថៃ វាមកពីយើងរវល់ស្អប់កម្ពុជាពេក។ តែមិនអីទេ! នៅបន្តស្អប់ខ្មែរឲ្យដល់ឆ្អឹងចុះ មួយរយៈទៀតប្រហែល៥ឆ្នាំអាចបំផ្លាញស្រុកខ្មែរបានហើយ…អូ៎! ខ្ញុំចង់និយាយថា បន្តិចទៀតបំផ្លាញទីផ្សារទំនិញថៃនៅខ្មែរបានសម្រេចហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqo1fjDuQVgRT7INddWDrlknzTPu3lx9RzXlackqoQlfor07XC_HWfzyXRN1HXW2Z2zT9PvBhfDzqEPVrqhEsmbfTnfkoTwt6kZi1q3YCQB92ELltnUk-orv9pmwhHUHKmxGRaikeMAAVPiUwufNcjTAvTBtphhClUEiU4EADB_XWL3YSQDBdr24hEkI3f/s1024/image_2025-08-23_09-19-36.png
អតីតអ្នកកាសែតជើងចាស់រូបនេះបន្តទៀតថា៖ កុំបារម្ភអី! ព្រោះប្រជាជនថៃភាគច្រើនដែលអបអរសាទរសង្គ្រាមសព្វថ្ងៃនេះ គឺសុទ្ធតែជាមនុស្សចាស់ ដែលប្រហែលជាត្រឹម១០ឆ្នាំទៀត ចាស់ជរា ឬខ្លះប្រហែលជាអាចស្លា.ប់អស់ហើយ ដូច្នេះកុំគិតច្រើនអី។ ទុកឲ្យមនុស្សជំនាន់ក្រោយដោះស្រាយបញ្ហានៅពេលខាងមុខខ្លួនឯងទៅ (បញ្ហាដែលយើងបានបង្កឡើង) ហើយឲ្យពួកគេទៅធ្វើជាពលករចំណាកស្រុកនៅប្រទេសក្រៅចុះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipQrXmaKBXQqbhUvBbtM1VTDWzCjAy7zxr8-zuBR0BeIknzHjMCTVSQCPRFJ13ND9kejT_XDgTUFBwMpHcFIvVcBKyOiCu90VutiAt_L8XN8eCmvD7EzaYEg0EDeXxuUvjBYgY5cU8Y0fqO43PUVtb-kUZVUtp3XhC4cCnzJ1USDmnT_7xmdrhsmz_wvUZ/s976/image_2025-08-23_09-19-35.png
គួរជម្រាបថា ការលើកឡើងរបស់លោក Pravit Rojanapruk បានធ្វើឡើងបន្ទាប់ពីមានការព្យាករណ៍ថា បន្តិចទៀតសេដ្ឋកិច្ចរបស់បណ្ដារប្រទេសមួយចំនួននៅអាស៊ាននឹងកើនឡើងជាលំដាប់លើសប្រទេសថៃ ខណៈថៃបច្ចុប្បន្នកំពុងជួបបញ្ហាជាច្រើនទាំងផ្ទៃក្នុងនិងជាមួយប្រទេសជិតខាង ធ្វើឲ្យប្រាក់ចំណូលក្នុងវិស័យផ្សេងៗមានការធ្លាក់ចុះជាបន្តបន្ទាប់ ជាពិសេសវិស័យទេសចរណ៍ និងការនាំចេញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfJeYou9F-H1uVcWLC0bMakcLU-TQtsNNzLgyrGaTh_ys3TWhwRmIEo7Kf5B2I2qchZLA7WzqQYmajcz2LY0CyiCWrPxcJ5U96YfCfn6rn3OeiJzjw2aLXwBOX3QBXTv3miQv3sz3T8XCGZqKdyerkyIDas_gb46Ms2bvtKNzp3GP4oz0YgOP0q2K4UK_z/s1200/image_2025-08-23_09-19-35%20(2).png
លើសពីការជួបប្រទះនឹងវិបត្តិហិរញ្ញវត្ថុ និងសេដ្ឋកិច្ចដូចនេះ បញ្ហានយោបាយក្នុងប្រទេសថៃក៏មិនមានស្ថិរភាពផងដែរ ដែលកត្តានេះបានជំរុញប្រាក់ចំណូលជាតិខាតបង់កាន់តែធ្ងន់ធ្ងរ ព្រោះរដ្ឋាភិបាលមិនទាន់អាចរកដំណោះស្រាយសមស្របសម្រាប់ទប់ទល់បាន ចំពេលដែលប្រទេសនេះនៅមិនទាន់មានមេដឹកនាំច្បាស់លាស់នៅឡើយ៕

ថៃថាបន្តឃុំខ្លួនកងទ័ពកម្ពុជា១៨នាក់ស្របតាមអនុសញ្ញាទីក្រុងហ្សឺណែវ ព្រោះពុំទាន់បញ្ចប់ជម្លោះគ្រាន់តែស្ថានការណ៍ធូរស្រាល

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ The Reporters នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា លោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានបញ្ជាក់ពីការឃុំខ្លួនកងទ័ពកម្ពុជាចំនួន១៨នាក់ដែលទាហានថៃចាប់ដោយខុសច្បាប់ គឺស្របតាមអនុសញ្ញាទីក្រុងហ្សឺណែវ ។ លោកមើលឃើញប្រទេសទាំងពីរពុំទាន់បញ្ចប់ជម្លោះ គ្រាន់តែស្ថានការណ៍ធូរស្រាលប៉ុណ្ណោះ ទើបថៃពុំទាន់ដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY92ZiJMbAeqq9Ajwq6wUyiL2Y2qLBDwnQFIilOxbr1uFyZwhzJ9eDCTYSA2c9Z60Pq-f3nGzKCc7O3jCqRhmK5k8yAyprgBJtGa4BmoRgdbThjePhSnIjlvq8lu2nd9PmKGp-vKpaSPmn4jWEHBgffWdWI1NNxgr7ZbUsPE1fH4xseTIeB03EvsiCLGHW/s1280/photo_2025-08-20_11-47-30.jpg

នៅថ្ងៃទី២២ ខែសីហា លោក ណាត់ថាផុង ណាកផានិច អនុរដ្ឋមន្ត្រីក្រសួងការពារជាតិបាននិយាយពីកម្ពុជាអំពាវនាវឱ្យដោះលែងកងទ័ពកម្ពុជាចំនួន១៨នាក់ ថា ថៃអនុវត្តតាមអនុសញ្ញាទីក្រុងហ្សឺណែវ គឺពុំអាចឃុំខ្លួនកងទ័ពកម្ពុជារហូតដល់បញ្ចប់ការបាញ់គ្នាទាំងស្រុងទេ ។ លោកអះអាងថា ថៃបានថែទាំកងទ័ពទាំង១៨នាក់របស់កម្ពុជាយ៉ាងល្អ ហើយគណៈកម្មការកាកបាទក្រហមអន្តរជាតិ (ICRC) ដែលបានមកពិនិត្យមើលកងទ័ពកម្ពុជាដែលថៃឃុំខ្លួន ក៏ថាថៃថែទាំកងទ័ពកម្ពុជាល្អដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUgFbns24uKhEm82SyTl71IlgnBQukg2LrHDnTiymopq0QQZZJuPykzEEYcKmOaLPuWAG2Zn5zwqHqTuQruJZlnRrznfRDgK_FW_aKbo9IyodZjUNpd5pST3xBQritCzmOK1u8gAm3NLJVDfGR19H4CeobESFbDyZRtIb77SKFZ2fczcB0KBCcOUVNdeha/s1024/photo_2025-08-18_17-04-34.jpg

ចំណែកស្ថានការណ៍បច្ចុប្បន្ន លោកយល់ថា ស្ថានការណ៍ធូរស្រាលជាបន្តបន្ទាប់ ប៉ុន្តែប្រទេសទាំងពីរពុំទាន់បញ្ចប់ជម្លោះ ។ វាជាសញ្ញាល្អដែលស្ថានការណ៍ធូរស្រាល ពេលនេះ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងគណៈកម្មការកិច្ចការព្រំដែនទូទៅ (GBC) បានកំណត់ចាប់ពីពេលនេះ តើនឹងធ្វើដូចម្តេចបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH2bHL1x-BLfUd8EstQUZcf0fpUeIcnrucgT_znk04B4Zzjjy9bZ-otfCrt94r_ELkLjSjy-35qtAulRq3DBFHhyy_895jD2Lz5f9x7e7g-BIrBCdV2JUzEjgB6WP4ZKZMuM1Lz0OkMSnmx2yru-9doCgdreFQYgobILb3049NExBD1LgUBMAyA2ylNf4p/s1280/photo_2025-07-31_08-52-57.jpg

ចំណែកការស្នើឱ្យលុបចោលកិច្ចព្រមព្រៀង MOU ឆ្នាំ២០០០ និងឆ្នាំ២០០១ គឺជាបញ្ហារបស់រដ្ឋាភិបាល ដោយសារមានចំណុចលម្អិតយ៉ាងច្រើន និងផលប្រយោជន៍ក៏ច្រើន ។ រីឯផលប៉ះពាល់សម្រាប់ប្រទេសថៃដោយសារការលុបកិច្ចព្រមព្រៀងទាំង២ច្បាប់នេះក៏មានដែរ ប៉ុន្តែវាអាស្រ័យលើការជជែករបស់រដ្ឋាភិបាល និងរដ្ឋសភា បើរដ្ឋសភាអនុម័ត យើងនឹងអនុវត្តតាមក្របខណ្ឌរដ្ឋសភា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxSRQ64WFayjee2bL-aDeZnRM965bvin0c4CEczICJaqDDkqcecG50L10DxHr9KFy8xxMLgQ3BrueN4E1m6MtcRtRcL-n0ZnC95yqpD7Elzonq4hGvSms3vK98JbRT8-CJDBq4Edv3CqmhaJ7kMg9V6qK8uPIxwEw-GL0SJ3luDRT6rMkvYSTpvAPOwpKr/s1280/photo_2025-07-31_08-52-56.jpg

យោងតាមក្រសួងការពារជាតិកម្ពុជាឱ្យដឹងថា ទាហានថៃបានចាប់ខ្លួនកងកម្លាំងកម្ពុជាដោយខុសច្បាប់ក្រោយពីបទឈប់បាញ់ចូលជាធរមានភ្លាមៗកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ។ រហូតមកដល់ពេលនេះ គិតត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ គឺមានរយៈពេល២៤ថ្ងៃហើយដែលកងកម្លាំងកម្ពុជាត្រូវបានទាហានថៃចាប់ខ្លួនដោយខុសច្បាប់ មិនទាន់ដោះលែង ៕

ក្រុមរថយន្តឈ្នួលថៃនៅសុរិន្ទអង្វររដ្ឋាភិបាលបញ្ចប់ជម្លោះព្រំដែនឆាប់ៗព្រោះគ្មានប្រាក់បង់រំលោះរថយន្ត

0

ប្រទេសថៃ ៖ តាំងពីរដ្ឋាភិបាលថៃប្រគល់អំណាចឱ្យកងទ័ពបិទព្រំដែនកម្ពុជា-ថៃកន្លងមក ធ្វើឱ្យផលប៉ះពាល់ផ្សេងៗធ្លាក់មកលើពលរដ្ឋថៃខ្លួនឯង ដូចជា ៖ បាត់បង់ប្រាក់ចំណូល គ្មានការងារ អាជីវកម្មបិទទ្វារ ទំនិញគ្មានទីផ្សារ តម្លៃបន្លែ ផ្លែឈើធ្លាក់ចុះថោក ព្រមទាំងប៉ះពាល់ដល់សណ្ឋាគារដោយសារគ្មានភ្ញៀវទេសចរ ។ បច្ចុប្បន្ន ក្រុមរថយន្តឈ្នួលនៅខេត្តសុរិន្ទ គ្មានចំណូលសម្រាប់បង់រំលោះរថយន្ត និងអង្វររដ្ឋាភិបាលថៃបញ្ចប់ជម្លោះព្រំដែនជាមួយកម្ពុជាឆាប់ៗ ពីព្រោះពលរដ្ឋកំពុងជិតដាច់ពោះស្លា.ប់ ។

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា ក្រុមរថយន្តឈ្នួលថៃនៅព្រំដែនបានត្អូញត្អែរគ្មានប្រាក់បង់រំលោះរថយន្ត និងអង្វរឱ្យរដ្ឋាភិបាលជួយពន្យារពេលបង់រំលោះ ពីព្រោះពលរដ្ឋនៅព្រំដែនពុំអាចប្រកបមុខរបរអ្វីបាន ។ ក្រៅពីនេះ ក៏បានអង្វររដ្ឋាភិបាលបញ្ចប់ជម្លោះព្រំដែនជាមួយកម្ពុជាឆាប់ៗ បើមិនចង់ឱ្យពលរដ្ឋនៅព្រំដែនដាច់ពោះស្លាប់ ។

ក្រុមរថយន្តឈ្នួលជាច្រើនបានបើករថយន្តទៅចតនៅទីធ្លាមួយកន្លែងក្នុងស្រុកមឿង ខេត្តសុរិន្ទ ដើម្បីរង់ចាំដឹកកូនសិស្សចេញពីសាលារៀនក្បែរព្រំដែនកម្ពុជា-ថៃ ហើយក្រុមរថយន្តឈ្នួលបាននិយាយពីផលប៉ះពាល់ដោយសារការបិទព្រំដែន គឺបាត់បង់អតិថិជនទាំងអស់ដែលធ្លាប់ម៉ៅរថយន្តជិះកន្លងមក ។

លើសពីនេះ ក្រុមរថយន្តឈ្នួលគ្មានប្រាក់ចំណូលសម្រាប់បង់រំលោះរថយន្តទេ ហើយត្រូវមកដឹកកូនសិស្សជំនួសវិញ ប៉ុន្តែនៅតែទទួលបានចំណូលពុំគ្រប់គ្រាន់សម្រាប់ការចំណាយ ។ ពួកគេបានអង្វររដ្ឋាភិបាលកំណត់គោលនយោបាយពន្យារពេលបង់រំលោះរថយន្ត និងពន្យារពេលសងបំណុលសម្រាប់ពលរដ្ឋនៅព្រំដែន រហូតដល់ស្ថានការណ៍ត្រឡប់មកធម្មតាវិញ ពីព្រោះពេលនេះ ពលរដ្ឋកំពុងជួបការលំបាកខ្លាំងណាស់ ។

អ្នកស្រី អារិតា មុមឌី ម្ចាស់រថយន្តឈ្នួលនិយាយថា ពួកយើងរកស៊ីដឹកភ្ញៀវនៅព្រំដែនបានរងផលប៉ះពាល់យ៉ាងខ្លាំង ។ កាលពីមុន យើងមានអតិថិជន មានចំណូលរាល់ថ្ងៃ ប៉ុន្តែពេលនេះ គ្មានអតិថិជនសោះ និងត្រូវរកប្រាក់បង់រំលោះរថយន្ត ។ អ្នកស្រីចង់ឱ្យស្ថានការណ៍ត្រឡប់មកប្រក្រតីដូចមុនឆាប់ៗដើម្បីឱ្យគ្រប់គ្នាអាចប្រកបរបរទទួលបានចំណូល និងរស់នៅក្នុងជីវភាពដូចមុនម្តងទៀត ។

ចុងក្រោយ អ្នកស្រីសំណូមពរឱ្យរដ្ឋាភិបាលថៃកំណត់គោលនយោបាយពន្យារពេលបង់រំលោះរថយន្ត ម៉ូតូ លំនៅឋាន និងទ្រព្យសម្បត្តិផ្សេងៗរបស់ពលរដ្ឋនៅព្រំដែនជាបន្ទាន់ ពីព្រោះពេលនេះ ពលរដ្ឋលំបាកគ្មានដំណោះស្រាយ ។

បច្ចុប្បន្ន ថៃប្រឈមនឹងផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរដោយសារមីយ៉ាន់ម៉ាបិទព្រំដែនមិនឱ្យថៃនាំចេញទំនិញទៅមីយ៉ាន់ម៉ា ខណៈទិន្នផលកសិកម្មផលិតបានហើយគ្មានទីផ្សារក្រៅប្រទេស ។ លើសពីនេះ ថៃបាត់បង់ពលករខ្មែរធ្វើឱ្យការងារក្នុងវិស័យផ្សេងៗរាំងស្ទះ ជាពិសេស ការងារបេះផ្លែមៀន និងសំណង់ ដែលធ្វើឱ្យរដ្ឋាភិបាលថៃស្វះស្វែងរកពលករប្រទេសផ្សេង ។

ពលរដ្ឋថៃរស់នៅព្រំដែនក្នុងខេត្តទាំង៧ រងផលប៉ះពាល់ខ្លាំងជាងគេដោយសារការបិទព្រំដែនជាឯកតោភាគីរបស់កងទ័ពថៃ មិនថាអ្នកបើករថយន្តឈ្នួលដឹកភ្ញៀវ ការប្រមុខរបរតូចតាច និងការលក់អាហារតាមផ្លូវ ប៉ុន្តែរដ្ឋាភិបាលថៃពុំបានស្តាប់សំឡេងអំពាវនាវរបស់ពលរដ្ឋខ្លួនឡើយ ៕

វីដេអូប្រម៉ូត «ស្បៃខ្មែរ» របស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ល្បីដល់ផេកមួយមានអ្នកតាមដាន៤លាននាក់

0

ពេជ្រ វត្តីសារ៉ាវឌ្ឍី បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីស្លៀកឈុតប្រពៃណីខ្មែរបង្អួតសម្រស់នៅឯប្រាសាទបាពួនកាលពីពេលថ្មីៗនេះ។ យ៉ាងណាគោលចម្បងនៃឈុតនេះគឺនាងចង់ប្រម៉ូតពី «ស្បៃខ្មែរ»ដែលបំផុសគំនិតដោយហ្លូងយាយ។ ការផ្សព្វផ្សាយរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ត្រូវបានផេកគាំទ្របវរកញ្ញាមួយមានអ្នកតាមដាន៤លាននាក់យកទៅផ្សព្វផ្សាយបន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwVmD5LlRoDS7MZJNw45a0XR8X932AoiJslnb0FfqpwdmvY8QfThzCECZjsmFNOlK0sRCRJGNYI8zZo5D749JOr_dL9p-mFBvHZWmMAKxgjficKIB_0MZKVetYXHPgNox0ZMF2LE2F-Ltq1S3IIZ3HGViKRvrsrklMaDGkppEIRuTxxnF84a3plVq-GjnO/s2048/image_2025-08-21_08-45-13.png
កាលពីថ្ងៃទី២០ សីហា វីដេអូមួយរបស់ ហុក សារិតុលា ជាមួយនឹង ពេជ្រ វត្តីសារ៉ាវឌ្ឍី ទទួលបានចាប់អារម្មណ៍មិនធម្មតាក្នុងឈុតបែបប្រពៃណីខ្មែរក្នុងគោលបំណងផ្សព្វផ្សាយពីវប្បធម៌របស់ខ្លួននៅលើទឹកដីខេត្តសៀមរាប។ លើសពីនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចែក បានពោលពាក្យយ៉ាងចាក់ដោតទៅកាន់ប្រទេសដទៃដែលចូលចិត្តក្លែងបន្លំមកធ្វើជារបស់ខ្លួន ។ ពេជ្រ វត្តីសារ៉ាវឌ្ឍី បាននិយាយថា «ថតប្រម៉ូតវប្បធម៌យើងឱ្យបានច្រើនទុកជាប្រវត្តិសាស្រ្តព្រោះមានប្រទេសខ្លះចូលចិត្តក្លែងបន្លំយកទៅធ្វើរបស់ខ្លួនឯងណាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy4AfGDsnh_sW2TnnWOInTDUpBY3V0S2jqjAKv57Ke-8_nqyYi40_gnjN7nMADE_e64dnOy3n7Y3fjfDIRjfkhwLTDVGNdE2I4Q6y1H_sJspqoWkSPih_3ViIEnjCZkmFkQGQqSw7yWB8vWJG3lsH93e6vIr5dHwj1tTdEJ6XRDNrwxqhPvHUeZPme-Li6/s2048/image_2025-08-22_09-32-53.png

ជាការពិត ក្នុងឈុតបែបប្រពៃណីខ្មែរនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺមានបំណងចង់ប្រម៉ូតស្បៃខ្មែរ កុំឱ្យប្រទេសក្បែរខាងចូលចិត្តថាជារបស់ខ្លួន។ បើតាមការឱ្យដឹងពីផេក Beauty Pageant Reviewer ឈុតស្បៃរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលថតផ្សព្វផ្សាយនេះគឺទទួលបានការបំផុសគំនិតពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxx0G_5R9qCMnOkYBQfbQWt4tL-m60_GKTTpbYRCaonaTbjM1gqYbuRTQ2cimNxvQgphzfCeQd69uuXM5-PPpPe33csnQftmFmtiQnZSM6tHlOJWEDQGSGMsC-m1x7dJ8RexS67Znmogo0za3URiXMGzz8SpYDnJyZB8zBNJixR7mO96vPQgPm2jcF4pv0/s2048/image_2025-08-22_09-32-55.png

អ្វីដែលកាន់តែចាប់អារម្មណ៍បន្ថែមទៀតវីដេអូរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី អំពីការប្រម៉ូតស្បៃខ្មែរត្រូវបានផេក missosology ដែលជាផេកគាំទ្រវិស័យបវរកញ្ញាដ៏ល្បីមួយបានយកទៅផ្សព្វផ្សាយបន្តផងដែរ ខណៈផេកនេះមានអ្នកគាំទ្ររហូតដល់៤លាននាក់ឯណោះ មានអ្នកតាមដានចម្រុះជាតិសាសន៍ ដូច្នេះការផ្សព្វផ្សាយពីវប្បធម៌ខ្មែរនេះកាន់តែទូលំទូលាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN8YQXBa1KNx5rYqSmUQwD3Vg9ElhaOzUBpPIXjSa4x5WesaN2jkonQat3fRjzOGFpc8tbpLFti2w02CYrmwvzscNXHqi3ndqFZmtwwuAk5S7skXu-i1fHfrGG30spIFjenvYCKyPlJqKbxKpj1cuQatE2oDGCQl6zZlyJjrSwHVDUP0g2x3XBjkLqL79o/s2048/image_2025-08-22_09-32-56.png

ជាមួយនឹងការផ្សព្វផ្សាយពីស្បៃខ្មែររបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅឯប្រាសាទបាពួន បេក្ខភាពបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ រូបនេះក៏បានបង្ហោះរូបភាពខ្លះៗនៅឯប្រាសាទអង្គរវត្តផងដែរ៕

ក្តៅគគុក! តារាសម្តែង Xu Kai មានពាក្យចចាមអារ៉ាមស្នេហាជាមួយតារាសម្ដែង Xu Lisha

0

នៅព្រឹកថ្ងៃទី២២ សីហា នេះរឿងអាស្រូវស្នេហារបស់តារាសម្តែងចិនល្បីឈ្មោះ Xu Kai បង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីតារាសម្តែង Xu Lisha បានលាតត្រដាងពីទំនាក់ទំនងនិងចោទប្រកាន់តារាប្រុសរូបនេះក្បត់ចិត្តទើបនាងបែកពីគេ។ ទោះយ៉ាងណា ក្រុមហ៊ុនរបស់ Xu Kai បានបដិសេធយ៉ាងដាច់អហង្ការព្រមទាំងបានរាយការណ៍ទៅប៉ូលិស ខណៈ Xu Lisha បញ្ចេញរូបភាពពេលនៅជាមួយ Xu Kai។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6u5Av59rB8zQC5uRFfDv4m8hdyTWjElvpRW-eKn3rMjyIo79r41VIc2FfM4OR2ceAIYGrptRJjoymrOgYIlOwCRWMMWcJTaiSD_MhmRuobP1gdDo0WyPfb88zbkHV7hCkMl4skLNfOQQGuaP_kjiQMCxaI7vkQwt8qMlMktuLpsHfr-vaNvcVrGrKlX4K/s2664/image_2025-08-22_09-16-57%20(2).png
    តារាសម្ដែង Xu Lisha ស្រាប់តែបានបង្ហោះសារដ៏វែងមួយនៅលើ Weibo ដោយបង្ហាញខ្លួនឯងថាជាអតីតមិត្តស្រីរបស់ Xu Kai ហើយបានចោទប្រកាន់ថាការបែកគ្នារបស់ពួកគេពាក់ព័ន្ធនឹង Zhao Qing ។ គណនីក្លែងក្លាយមួយក៏បានបង្ហោះកំណត់ហេតុជជែកជាច្រើនរួមទាំងរូបថតរបស់ Xu Kai ផ្ទេរប្រាក់ ៥,២០០យន់ (ដែលក្រោយមកត្រូវបានប្រគល់មកវិញ) និងការសន្ទនាជិតស្និទ្ធដូច ការធ្វើម្ហូបនិងរឿងរ៉ាវផ្សេងៗទៀត។ អ្នកនិយមលេងអ៊ីនធឺណិតក៏បានកត់សម្គាល់ដែរថា រូបថតសំពត់ដែលបង្ហោះដោយគណនីនោះគឺស៊ីគ្នានឹងសម្លៀកបំពាក់ Xu Lisha ដែលបានពាក់ជាសាធារណៈលើគណនីចម្បងរបស់នាង។ គណនីចម្បងរបស់ Xu Lisha ថ្មីៗនេះបាន Like ការបង្ហោះ Weibo សម្រាប់រឿងភាគថ្មីរបស់ Xu Kai ដែលមានចំណងជើងថា «Moonlit Reunion» ហើយក៏បានចេញបទចម្រៀង «I Love You So» ផងដែរ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj33jWHD7SDmQevXiQUG6fpLdT5_zQqIPwgoP4K6VaTtnkqjP7_GcvBREgeP3xt8OZfHJeF48fd8XZtIpe04cf6BOHMcnSRxMKFRhOdPI0Nlm6n91zYa14rj03e_KZB1Z6VyAxKua7urvqwesM6RYh9fLYMTfsQ7JXfiqKZ8qmjzhUUKdYB0gDaCV9cJY0X/s1758/image_2025-08-22_10-37-37%20(2).png
    «So» នៅក្នុងអត្ថបទចម្រៀងត្រូវបានបកស្រាយយ៉ាងទូលំទូលាយថាជាការយោងទៅលើឈ្មោះហៅក្រៅរបស់ Xu Kai គឺ «Soso» ។ ភាពចៃដន្យជាបន្តបន្ទាប់នេះបានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនលាន់មាត់ថា នេះគឺជាការបញ្ជាក់ដ៏រឹងមាំមួយនៃទំនាក់ទំនងអ្នកទាំងពីរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvkwRKQn3lBqz8ZXZqD_zpj15FyXTbOd0xJFEgtaqVizS9-aaffKhTzxEnWmFHVPYl0kTIr8SlA3wzvKMhGu23nl6-_xtcvDOprTFNuK6SQ2O9U9hMHizA_yrPUPpm5G7oobtSlOuz1HunqUd6srNkqJEEFa-q8eowqxS2KA3rkknH24nHLdmj12E1szqC/s1437/image_2025-08-22_09-16-59.png

    ទោះជាយ៉ាងណាក៏ដោយ ដោយសារតែមតិសាធារណៈនៅតែបន្តកើតមាន ផលិតករល្បីឈ្មោះ Yu Zheng បានឆ្លើយតបភ្លាមៗ។ ជាដំបូងលោកបានបដិសេធយ៉ាងដាច់អហង្ការចំពោះពាក្យចចាមអារ៉ាមនៅក្នុងផ្នែកអត្ថាធិប្បាយដោយនិយាយថា «នេះគឺជាព័ត៌មានក្លែងក្លាយ។ ខ្ញុំបានរាយការណ៍វាទៅប៉ូលិស»។ បន្ទាប់មកលោកបានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយតាមរយៈស្ទូឌីយោរបស់ខ្លួន ដោយសង្កត់ធ្ងន់លើបីចំណុចគឺ Xu Kai បច្ចុប្បន្ននៅលីវ។ អ្នកទាំងពីរបានឆ្លងកាត់ផ្លូវមួយរយៈពេលខ្លីខណៈពេលដែលកំពុងថតនៅឆ្នាំ ២០២១ហើយបានបាត់ទំនាក់ទំនងយូរមកហើយ។ ហើយកំណត់ហេតុជជែកលេងតាមអ៊ីនធឺណិតត្រូវបានប្រឌិត ហើយបានជូនដំណឹងទៅកាន់ប៉ូលិសដើម្បីប្រមូលព័ស្តុតាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjiKUl0l5EWUdcCnH3gI3izUcXJbpvEDHDl1xiY4FQ_zzRr2-LRprnbTEJkrCDwiNGEiWwAYd1Pxppd3X-x5wTgvcDotTX4Lbc2iHg6RRmIxGkUraH2BJnxkWPSvFj0S9zJ1Ek66RxPYNlyU1i6HPvh38yVxu47VKG6-rkog8LuYywK6sAS1PUMoJiQFg7/s1079/image_2025-08-22_09-26-27.png

    បន្ទាប់ពី Yu Zheng បដិសេធពាក្យចចាមអារ៉ាម ហើយនិយាយថានឹងរាយការណ៍វាទៅប៉ូលិស Xu Lisha មានការខឹងសម្បារជាខ្លាំង និងបានលាតត្រដាងរឿងអាស្រូវជាច្រើនទៀតបន្ទាប់ពីអ្នកគាំទ្ររបស់ Xu Kai បានចោទប្រកាន់ Xu Lisha ថាកំពុងជិះជាន់លើប្រជាប្រិយភាពរបស់តារាប្រុសរូបនេះ។ ដោយខឹងសម្បារ Xu Lisha បានបង្ហោះរូបថតឯកជនមួយចំនួនរបស់ Xu Kai។ ក្នុងរូបភាពនោះគេបានឃើញ Xu Kai ជក់បារី និងផឹកស្រានៅក្នុងបន្ទប់ Xu Kai កាន់ដៃនាងពេលកំពុងលេងហ្គេម៕

ម៉ាឡេសុីជំរុញឲ្យពលរដ្ឋផ្អាកការធ្វើដំណើរទៅប្រទេសថៃ ដោយសារបញ្ហាអសុវត្ថិភាពនៅភាគខាងត្បូង

0

ក្រុងកូតាបារូ៖ ដោយសង្កេតឃើញពីបញ្ហាអសន្តិសុខនៅក្នុងប្រទេសថៃកើតមានញឹកញាប់ពេក រដ្ឋាភិបាលម៉ាឡេសុីបានណែនាំប្រជាជនខ្លួនឲ្យផ្អាក ឬពន្យាពេលការធ្វើដំណើរដែលមិនចាំបាច់ទៅកាន់ប្រទេសថៃជាបណ្ដោះអាសន្នសិន បន្ទាប់ពីការវា.យប្រហារដោយគ្រាប់បែកនៅខេត្តភាគខាងត្បូងរបស់ថៃចេះតែកើតមានជាបន្តបន្ទាប់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Malay Mail របស់ម៉ាឡេសុី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjusEao8f69u84fM2IvcTv1b3YSWiD1cNNn_aI9mgaqlFbzRiXYs2-bmNgZWv2q4_bXNuur2jL0XiKLvJqWZuiL82hIQ4zklKn5qFed0VY2lKvebqe9x8hGRw5HauOpMjWVu4zfE92cZx1J8ldWBeaS2MKrMmbJoND2tTEHfVCOwbaGTsvKf1XJ5tirRx2D/s1000/photo_2025-08-22_13-46-30.jpg
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកទេសចរណ៍ វប្បធម៌ សិល្បៈ និងបេតិកភណ្ឌ លោក Datuk Kamaruddin Md Nor មានប្រសាសន៍ថា សុវត្ថិភាពត្រូវតែជាអាទិភាពចម្បង សម្រាប់អ្នកដែលនៅតែត្រូវធ្វើដំណើរទៅកាន់ប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPiobZSs9LJCLa21MRQb4bHcFh7kW7pXte0URoHFR3QwdusM2Tzco33gnFpOmWldVAQcInzKTacM9VFfwqrNZnyj4didrnTYGGEYDKBZMQA5JQxa19W7ObtYy9nCUCQGPElHdQRT6DvrQComx8cM3lVivH_iac6Wf2mCI-QYAKSpgL61OjPwfPCSDKG8XB/s960/photo_2025-08-22_13-46-23.jpg

លោកថា៖ ឧប្បត្តិហេតុបំផ្ទុះគ្រាប់បែកនៅក្នុងប្រទេសថៃមិនមែនជារឿងថ្មីទេ។ ដូច្នេះខណៈពេលដែលស្ថានភាពនៅតែអាចប្រែប្រួល វាជាការល្អបំផុតសម្រាប់ប្រជាជនយើងក្នុងការពន្យារពេលផែនការធ្វើដំណើរទៅទីនោះ ជាពិសេសជាមួយនឹងរដូវកាលវិស្សមកាលខាងមុខនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhcjdR0j0LVHYjutlEvYiYAfKxBXbT_rTBzgV7YnYV9CHi-TDhLrYv0gUh03uOG6w28ydMEBWb8X6E_KO3R96114tqKjQQdCXzuWVUrL8UIDmA8Lxhl9h4wUAXKJxh3YUlASuiA8MpEfCAsYTe-usPimYVPVutcYWqYwKjKbhV_zuPqbyga7custRDT1y0/s620/photo_2025-08-22_13-46-29.jpg
លោក Datuk បន្តទៀតថា “វិធានការបង្ការនេះគឺមានសារៈសំខាន់ដើម្បីជៀសវាងឧប្បត្តិហេតុដែលអាចគំរាមកំហែងដល់សុវត្ថិភាពផ្ទាល់ខ្លួនរបស់ពលរដ្ឋ។ នៅពេលដែលបញ្ហាបែបនោះបានកើតឡើង វាគួរតែត្រូវបានគេយកជាឧទាហរណ៍ក្នុងការព្រមានមិនឱ្យទៅទីនោះ” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkhZ3Kwq1YTgRQPe85Zx0K0yLlPhJXkWTz6vZ3YK7cdncs8VojDuxSwqc3Jocw76nXmj5mIIVWug3iv0TsFXzNtfdYivDx9uNtJxb84XkErTnx_WZhpLqXysmMCXszOzn00fpqlMhTsfFUFBt0hdEhYWfltl5IaTbnJ-ItMFEEBarUo72MG_P-5MKsX08l/s1200/photo_2025-08-22_13-46-28.jpg

គួររំលឹកថា កាលពីថ្ងៃពុធកន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា កងកម្លាំងស្ម័គ្រចិត្តការពារជាតិថៃយ៉ាងហោចណាស់៤នាក់បានរងរបួស បន្ទាប់ពីរថយន្តបំផ្ទុះគ្រាប់បែ.កមួយ បានបើកមកបំផ្ទុះនៅជិតប៉ុស្តិ៍ត្រួតពិនិត្យមួយក្នុងឃុំកំពង់ខុកម៉ាហ្វឿង ស្រុកសាឡាម៉ៃ ក្រុងតាកបៃ ខេត្តណារ៉ាធីវ៉ាត់ ដែលជាឧបទ្ទវហេតុមួយបង្កឡើងដោយក្រុមបះបោរមកពីភាគខាងត្បូងរបស់ថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx6UIQGoG62DNw_6WTRMYJc03Q7cv5OJhGmtSUgGclvc25jiMJRUwvFl2xO1KjGc483cBIrwaDVOvdH00NlHAC5RMeVnt6pnQK3k2sYP3hyY2wy6CwG2OGGo1Ee31Wr_d0-AeYqGqrmgbMr7bBuKeP3va3u_1RVYSYIs4qXfexo3XOwfzlqq_coHXH5Hg9/s770/photo_2025-08-22_13-46-27.jpg
ក្រៅពីខេត្តភាគខាងត្បូងនេះ សូម្បីតែទីក្រុងបាងកកដែលជាទីប្រជុំជនដ៏ល្បីល្បាញ ក៏ប្រជាជនម៉ាឡេសុីជាច្រើនបានសម្ដែងក្ដីព្រួយបារម្ភ និងភាពខ្លាចរអារបស់ពួកគេ ក្នុងការទៅកម្សាន្តនៅទីនោះផងដែរ។ កត្តាព្រួយបារម្ភនេះ ពុំមែនកើតឡើងដោយសារតែសង្រ្គាម ឬហិង្សាប្រដាប់អាវុ.ធនៅតាមព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែវាបណ្ដាលមកពីករណីវា.យធ្វើបាបភ្ញៀវទេសចរបរទេសពីសំណាក់ជនជាតិថៃបានកើតមានញឹកញាប់ពេក ជាហេតុជំរុញឲ្យពលរដ្ឋម៉ាឡេសុីជាច្រើនដែលមានគម្រោងមកលេងថៃ បានលុបចោ.លការធ្វើដំណើររបស់ពួកគេ ធ្វើឲ្យចំណូលដែលបានមកពីវិស័យទេសចរណ៍ថៃថយចុះគួរឲ្យកត់សម្គាល់៕

ក្រសួងពាណិជ្ជកម្មថៃគ្រោងអញ្ជើញឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ាជជែកពីការសម្រួលឱ្យរថយន្តដឹកទំនិញថៃឆ្លងដែន

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ឱ្យដឹងថា នាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មថៃគ្រោងអញ្ជើញឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ានៅប្រទេសថៃមកជជែកពីការបន្ធូរបន្ថយវិធានការបិទព្រំដែន ឬសម្រួលឱ្យរថយន្តដឹកទំនិញថៃឆ្លងដែន ។ វិធានការបិទព្រំដែនមេស៊ត-មៀវឌី នៅភូមិវាំងតាខៀនតាយ ឃុំថាសាយលួត ស្រុកមេស៊ត ខេត្តតាក ធ្វើឱ្យប៉ះពាល់ដល់ការនាំចេញទំនិញថៃទៅមីយ៉ាន់ម៉ា រថយន្តដឹកទំនិញថៃប្រមាណ៤០០គ្រឿងនៅកកស្ទះពុំអាចឆ្លងដែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilRIspvmVIyRALskXybXKcUmdt7mbYziKmZ-UypxeFhbb0LaDCBoNgXBT5lx4FanR3TT0vnh5P_Xo6EHXS-YGaAxf40_Gzvz38yYmPQ2cwWvFShr3089EF-fRzFd54azN1uoV9b1zucGwdZgC03_k3KHw7jxgowtudF7QCD_ij2GJthpci30WblMiGaArL/s1140/photo_2025-08-22_14-17-04.jpg
អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិក្រសួងពាណិជ្ជកម្ម អ្នកស្រី អារ៉ាដា ហ្វឿងថង បាននិយាយពីមីយ៉ាន់ម៉ាបិទព្រំដែនមេស៊ត-មៀវឌី នៅបរិវេណស្ពានមិត្តភាពមីយ៉ាន់ម៉ា-ថៃ ទី២ កាលពីថ្ងៃទី១៨ ខែសីហា ដើម្បីទប់ស្កាត់ការលួចនាំចូលទំនិញ ឬទំនិញគ្មានលិខិតអនុញ្ញាតនាំចូល (Import License) ថា នាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងនាយកដ្ឋានលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ ធ្លាប់បានអញ្ជើញមន្ត្រីទូតមីយ៉ាន់ម៉ានៅថៃមកសួររឿងបិទព្រំដែនម្តងហើយកាលពីថ្ងៃទី១៩ ខែសីហា ។ ការសួរនាំមន្ត្រីទូតមីយ៉ាន់ម៉ា គឺធ្វើតាមបញ្ជារបស់លោក ចតុផល ប៊ុរុតផាត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmTAHxmundIhH19xPS1TegwYitKKbYxkhmRgvQiw0r_mijRBS89Yu4wYWWESN8gY9SJLzfYiNcSHBabFmc_zdTcmMqe1RZpSC49RhqvpFb-xaorJoxaXlvWdI6AtWdciNpD70nNkgG3ZHGmtPePaMgheZgNNxU_f4XkphL_lOXmZ9fvjMpBeXzZ6JQgp37/s1200/photo_2025-08-22_14-17-04%20(2).jpg
មន្ត្រីទូតមីយ៉ាន់ម៉ានិយាយថា តាំងពីដើមខែសីហា ឆ្នាំ២០២៥ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានរឹតបន្តឹងការត្រួតពិនិត្យទំនិញនាំចូលខុសច្បាប់ ឬនាំចូលគ្មានលិខិតអនុញ្ញាត ពីព្រោះធ្វើឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាបាត់បង់ចំណូល និងមានឱនភាពពាណិជ្ជកម្មកាន់តែខ្លាំង ។ ហេតុនេះ មីយ៉ាន់ម៉ាត្រូវបង្កើនការរឹតបន្តឹងព្រំដែនដើម្បីដោះស្រាយបញ្ហានេះ និងធ្វើឱ្យរថយន្តដឹកទំនិញថៃជាច្រើនគ្រឿង រួមទាំងរថយន្តដឹកទំនិញមកពីប្រទេសផ្សេងៗកកស្ទះនៅព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ9beUSQRYcP1t33Fbyqtp7NXQ3B7mG53hCVtTkNf9I7_Lyabg2VU6pDV90vq4NjQ0BCXljigCk9uDadxW_ls-tNIgkNSN9D98v4sG3mCD3EN8A2XMLcwc_SmoNZzQ7Mn7aojKuyl0WL9H2x0gfOzGtrNHQAPnSmheIG1ISNv4R3tXaJaxkPutzWtQkKtE/s1024/photo_2025-08-15_13-42-23.jpg

បើតាមសេចក្តីរាយការណ៍ចុងក្រោយពីការិយាល័យលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិនៅទីក្រុងយ៉ាំងហ្គន ប្រទេសមីយ៉ាន់ម៉ា គឺមានរថយន្តដឹកទំនិញថៃកកស្ទះនៅព្រំដែនមីយ៉ាន់ម៉ា ប្រមាណ៤០០គ្រឿង ហើយរថយន្តទាំងនេះរង់ចាំឆ្លងដែនចូលមីយ៉ាន់ម៉ា តាមខេត្តតាក ។ បន្ទាប់មក មន្ត្រីមីយ៉ាន់ម៉ាក៏ប្រកាសឱ្យរថយន្តដឹកទំនិញប្តូរគោលដៅទៅកំពង់ផែរ៉ាក់ណង ដើម្បីចូលទៅកោះសងរបស់មីយ៉ាន់ម៉ាវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGRktMdzy0n71s0R_0ODJTSHJ-sCxCoednlyiW_nQV01GG_ayaHSYTM_WQ15QcLd6yIjeBADvP1x48GOZVePWB-v55hVn_pVsJOPz-DOxi4Qkq_nniNSKlnzwuKgOzYjOnuIbHb77DUM9WCHXgOV2DlTStItOc0Ls3pSBg5ZbxLxwnHmKi24qI06ES_dxE/s1280/photo_2025-08-18_13-43-04%20(2).jpg

អ្នកស្រី អារ៉ាដា អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិក្រសួងពាណិជ្ជកម្មបន្តថា នាយកដ្ឋានពាណិជ្ជកម្មនឹងប្រញាប់រាយការណ៍ព័ត៌មានដែលទទួលបានពីការពិភាក្សាជាមួយមន្ត្រីទូតមីយ៉ាន់ម៉ាកន្លងមកប្រាប់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីអញ្ជើញឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ានៅថៃមកពិភាក្សាគ្នាបន្តទៀត និងចរចាឱ្យមីយ៉ាន់ម៉ាបន្ធូរបន្ថយវិធានការបិទព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwCcl_HhDjdmRP0Q5pLaBUfbKdUZYH2kh24d1juyPuFFDkHpWzlrnSEvH-wOKPO-Yu5nF8QuCmnilAfzKJX4qXk87GaCxAJZSy4eP433PZvFN0CiOHowmPfmryOZ-rmc0Er05ORV6P0FoCnseggRtZDVac5vQ5JBqpVs-e_TNF3rXOp34aLA3lD_lt2KzA/s1024/photo_2025-08-15_13-42-28.jpg

តម្លៃពាណិជ្ជកម្មព្រំដែនមីយ៉ាន់ម៉ា-ថៃ រយៈពេល៦ខែ (ចាប់ពីមករា ដល់មិថុនា) ឆ្នាំ២០២៥ គឺស្មើ១០៥,១៤៩លានបាត ធ្លាក់ចុះ២៤.៩១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤ ។ ថៃបាននាំចេញទំនិញទៅមីយ៉ាន់ម៉ា ស្មើ៦៣,៥៧២លានបាត ធ្លាក់ចុះ១៦.៣៦% និងនាំចូលទំនិញស្មើ៤១,៥៧៨លានបាត ធ្លាក់ចុះ៣៥.០៧% ៕

លោក ណុប បាយ៉ារិទ្ធ ដាក់ផាំងៗទៅកាន់អ្នកវិភាគតាមទូរទស្សន៍ថៃម្នាក់និយាយមិនដឹងក្បាលកន្ទុយ

0

កាលពីកន្លងមកនេះអ្នកវិភាគតាមទូរទស្សន៍ថៃម្នាក់ដែលប្រើសម្តីមើលងាយខ្មែរមានអ្នកសុំទានកន្លះប្រទេសពេលនេះបានឡើងទូរទស្សន៍ម្តងទៀតនិយាយថាកាលពី៥០០ឆ្នាំមុនខ្មែរគ្មានអរិយធម៌ គ្មានពូជពង្សច្បាស់លាស់ ទាមទារគ្រប់យ៉ាងពីប្រទេសថៃ។ ពាក្យសម្តីនេះតារាចម្រៀង ណុប បាយ៉ារិទ្ធ ទប់ចិត្តមិនជាប់បានដាក់ផាំងៗទៅកាន់អ្នកវិភាគនោះ និងចង់ឃើញកម្មតាមទាន់ហន់មករកនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhspAFcQGNDTZbNE5mhz3nwjKJ9TiXQxHrWj2qdv5Ae66fBrYEUv6qzQ_iDCGNwuLhsdcPq0kKVQic2HlKGBk_y93b8b28IM_eHKwMhxTM_0PNRn6AH55yE8kkqgWUJZpIWDKiHCTF2P5hC3_9wicqsng_7uc9nrqulQ0Yne9ykvDZ2vDQYVROBCaa59U-Z/s1440/image_2025-08-12_14-44-02%20(3).png

ថ្មីៗនេះមានការចែករំលែកពីអ្នកវិភាគតាមទូរទស្សន៍ថៃម្នាក់ដែលកាលពីមុខស្លៀកពាក់ពណ៌ផ្កាឈូកលើកនេះប្តូរមកជាពណ៌លឿងវិញម្តង ហើយនិយាយមិនដឹងក្បាលកន្ទុយចេះតែបំភ្លៃការពិតរង្វេងប្រវត្តិសាស្រ្តដោយខ្លួនឯង។ អ្នកវិភាគនេះបាននិយាយថា កាលពី៥០០ឆ្នាំមុនខ្មែរគ្មានអរិយធម៌តែងតែលំបាករហូតមក ហើយស្ថិតក្រោមវៀតណាម សៀម អយុធ្យា បារាំង ពីខមក្លាយជាខ្មែរក្រហមបន្តិចទៀតទៅក៏ក្លាយជាវៀតណាម ហើយបានរួមបញ្ចូលវប្បធម៌ច្រើនណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBuuEH_7RrYzwqUsbf0z3o63XzEnK46BMqLi26wEffstp07gIE5l4nC-NaTnvHPvubXoXSBFY_lK-WnqYjVNF9L5a5q3kVepk3tH7PUpArku85JutY48A9y0asl6ZNJGHgQhXTORABBXh6pVEDjDqNo8BWwaLjwGdeL0-KwziVDsNUeNS3pjjJ4DJw5fX6/s2022/image_2025-08-12_14-43-59%20(2).png

អ្នកវិភាគរូបនេះថែមទាំងនិយាយទៀតថា ខ្មែរតែងតែចង់បានអ្វីទាំងអស់ពីប្រទេសថៃដោយសារតែថៃបានបញ្ជូលគ្រូអាចារ្យមកបង្រៀនពីសិល្បៈវប្បធម៌និងរបាំ រហូតគិតថា អរិយធម៌នោះជារបស់ខ្លួន។ នាងថែមទាំងនិយាយថាខ្មែរគ្មានពូជពង្សប្រវត្តិច្បាស់លាស់មិនអាចមានអ្វីគ្រប់យ៉ាងដូចថៃមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYh0jAIebT3MWfTt1wd7w3EXGEl-boUJw6H1V5jy4IiO4vYtYZRmQzT-ciSp0NsIr7vOOI6RPox5Btm38TT1TCT8Z8xsm9m4DnBNQPFjeOgUlO9fTw7b0N_w2UgqrDkLWLj31hdCqdOZYMGu-LYnORVf0wBRno2nEyekJ3xT7Kn5_N4EUFHBuJ5GdmModR/s1440/image_2025-08-21_14-22-53.png

ការនិយាយដោយគ្មានភាពអៀនខ្មាសរបស់អ្នកវិភាគតាមទូរទស្សន៍ថៃដែលមិនបានសិក្សាប្រវត្តិសាស្រ្តច្បាស់លាស់ រៀនតែប្រវត្តិសាស្រ្តបំភ្លៃនេះតារាចម្រៀង ណុប បាយ៉ារិទ្ធ បានដាក់ឡើងមួយចុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkKSqumHFkHnk8FKPiQGuJXQDIixm895jZWXNOIs2lGdlkbB58aKwjmg3ezC1GMUE77juQdOy-xh8QBcKooRAwseL_ss66hKlR3w7VvwvqwvSBum8uIF43bkBx2fZALHrN3h_L8u_ALX_DUo8qF9vdn57WRd5dhXT-SjFOkR7HSt5W3Ykx-MyUGZ3voA8t/s1440/image_2025-08-21_14-22-53%20(2).png

លោកបានសរសេរថា «រន្ទះបាញ់ចំកញ្ចប់មាត់ទៅលោក ឬ ក៏ដាច់សសៃឈាមឱ្យវាគរលែងនិយាយរួចមួយជីវិតទៅ នាងអត់ខួរ ខ្មែរដែលទៅរៀនពីចោរពួកនាងឯងពីពេលណាដឹងជាតិសាសន៍សត្វណាចុះមករៀនពីសាស្រ្តាចារ្យខ្មែររហូត ស្បថឱ្យងាប់មើល? ស្រុកនាងឯងមានអីឱ្យខ្មែររៀន? បើគ្រូដើមជាខ្មែរនៀក ភ្លើចឹង សូម្បីតែអក្សរក៏អក្សរ អត់ក្បាលអត់សក់ដែរ យ័ន្តប្រើដល់រាល់ថ្ងៃ សាស្រ្តាស្លឹករឹតអីសរសេរចម្លងចេញពីណា? »។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnFSx1zt9nJ8f67KLO6wpCWaDBM-maS_tcQNexmL7_Myl7UBk4bEWEGH_665YKuVNQN5upOpeTYWAkMZin6JhpNNtktwrdYsA337x3biV02mlG8zz0CyYRAbj1eBi2OmfimUpSltSfgPlQRFhhxC-M76UdNaszinycC385c-gqpNaJZvL-zCYIXgPDSA_S/s769/image_2025-08-21_14-20-43.png
    តារាចម្រៀងរូបនេះបានបោះសម្តីថា «សូមបារមីដូនតាបុព្វការីជនខ្មែរបរាមុខចោរសៀមមួយនេះឱ្យឃើញទាន់ហន់ម្តងចុះ…»៕