Home Blog Page 313

ខ្លាំងដៃណាស់! កងទ័ពថៃព្រ.មានចាត់វិធានការក្ដៅលើពលរដ្ឋខ្មែរដែលធ្វើការតវ៉ានៅភូមិជោគជ័យ

0

ស្រះកែវ៖ កងទ័ពថៃបានប្រកាសនៅថ្ងៃទី4 ខែកញ្ញាថា ខ្លួននឹងចាត់វិធានការផ្លូវច្បាប់ភ្លាមៗលើពលរដ្ឋខ្មែរដែលបាននាំគ្នាតវ៉ានៅ បានណងចាន់ ដោយចោ.ទប្រកាន់ថា សកម្មភាពដែលពលរដ្ឋ និងទាហានខ្មែរកំពុងធ្វើនៅតំបន់នោះ គឺជាការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ និងបំពានអធិបតេយ្យភាពរបស់ថៃ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន The Nation។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0XKWtYHsY5uIJlJwhcdo0sQgCJQh_f8C7h28An2V-30pOHFpGsMU3bq199kHVvwAzREXPjGoY0sLSkex4l9LpOvwdRu6dBuVmA1STKmpuYiPHdkNVm6LryiHoLNWD9moBhP2vHO53eDpEoRNoeRY2QQ_uqHdeDyy3V-Jult7WbvsxXV6N8IiIHRD9Ik6N/s1280/photo_2025-09-05_10-02-24.jpg
ក្រោយបងប្អូនប្រជាពលរដ្ឋនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានប្រមូលផ្ដុំកម្លាំងនាំគ្នាតវ៉ាបណ្ដេញទាហានឈ្លានពានថៃ ដែលបម្រុងរាយបន្លាលួសបន្ថែមលើទឺកដីខ្មែរ កងយោធពលភូមិន្ទថៃបានចេញសេចក្ដីថ្លែងការថា ខ្លួននឹងប្រើធម៌ក្ដៅតាមរយៈវិធានការផ្លូវច្បាប់ប្រសិនបើសកម្មភាពបែបនេះនៅតែបន្ត ព្រោះវាជាការបំពានលើកិច្ចព្រមព្រៀងឈប់បាញ់រវាងប្រជាជាតិទាំងពីរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqXMrBNBBKlfei7lwMZ0aCC3j1Mm4rHRokMVRMRpCoe_JAeD-lWf5t0lQjRyPBHABGK0jRxzCBGt7oTL3XkrfYdrkzRY580QoEPqVlhEIw851-SavvSArXed6gf0aevskNB40R2Fufi579CRsxzpRODDr9o7Vzo-yDGykO5eE0c0VGHg20Py807IKgjrSJ/s637/photo_2025-09-05_10-02-25%20(2).jpg

    • មន្ត្រីយោធាបាននិយាយថា ក្រុមបាតុករកម្ពុជាបានឆ្លងចូលទៅក្នុងទឹកដីដែលមានជម្លោះ និងជាតំបន់កំពុងចរចា ហើយបង្កឱ្យមានភាពតានតឹងជាមួយអាជ្ញាធរថៃ។ កងទ័ពថៃបានសង្កត់ធ្ងន់ថា ការតវ៉ានេះមិនត្រឹមតែជាការបង្កហេតុប៉ុណ្ណោះទេ ថែមទាំងរំលោភលើកិច្ចចរចារដែលបានឯកភាពគ្នាទ្វេភាគី ដែលមានបំណងទប់ស្កាត់ជម្លោះនៅតំបន់ព្រំដែនដ៏រសើបនេះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGI7NxODhnUteXHS62cZBFGaZwaA7Ad6033sn9T22kIqL33yNNDUHy5KXwfzztTOZfGiNBchkS4T-fR60MO4PGHXoU_Rb0_z440hgA6Ir3irIOuJJJAQeb3GEr8o_wK2ARf00pbvai4ScsunjuODXQx_KrAdFnpfhRgLsq1O6QeDce9cRFeH2pJS-xUNY2/s1073/photo_2025-09-05_10-02-25.jpg

គួរជម្រាបថា សកម្មភាពតវ៉ារបស់ប្រជាពលរដ្ឋខ្មែរដែលបានកើតឡើងជាថ្មីម្ដងទៀត នៅថ្ងៃទី4 ខែកញ្ញា ឆ្នាំ2025 គឹបណ្ដាលមកពីការបន្តឈ្លា.នពានរបស់កងកម្លាំងថៃរំលោ.ភលើអធិបតេយ្យកម្ពុជាម្ដងហើយម្ដងទៀត ជាពិសេសគឺការលើកស្លាកសញ្ញាប្រកាសឱ្យពលរដ្ឋខ្មែរចំនួន 170 គ្រួសាររុះរើលំនៅដ្ឋានចេញពីដីរបស់ពួកគាត់ ដោយទាហានទាំងនោះអះអាងថាវាស្ថិតនៅក្នុងទឹកដីថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh90g7qQfKmm9BkWPhSRGTS8vCIHwoDhDlrs0vcTS10eP3J6eK-VHx4ZQJmg0zaB4fkGP8QzpTTNdPyFvy0YenblBjUIZBeS4xCLFwaUwNgvhRNPR4W36zBxNaXsnGqXOLxHGs65xrQWFy3vJL82aPAK2wuKlHGMSvqev-Ld2kslgDLssHrooz50BQxA8KR/s771/photo_2025-09-05_10-02-26.jpg

គិតមកត្រឹមព្រឹកថ្ងៃទី5 ខែកញ្ញា ទាហានថៃបានដកថយទីតាំងឈរជើងរបស់ខ្លួនទោក្រោយវិញហើយ និងពុំមានសេចក្ដីរាយការណ៍ដែលបង្ហាញពីបាតុភាពខុសប្រក្រតីណាមួយឡើយ។ ទោះជាយ៉ាងនេះក្ដី ពលរដ្ឋខ្មែរទាំងអស់ដែលរស់នៅ និងអាស្រ័យផលក្នុងតំបន់នោះ មិនបានបោះបង់ការទាមទារទឹកដី ស្រែចម្ការ ភូមិ និងផ្ទះរបស់ពួកគាត់ជាដាច់ខាត ហើយទន្ទឹមនឹងនោះ កងកម្លាំងកម្ពុជាក៏នៅតែបន្តតាមដានសកម្មភាពរបស់ទាហានឈ្លានពានថៃយ៉ាងយកចិត្តទុកដាក់ ព្រមទាំងចាំការពារបងប្អូនប្រជាពលរដ្ឋជានិច្ច ក្នុងករណីមានការប៉ះទង្គិចណាមួយបានកើតឡើង៕

លោក Trump សម្រេចទម្លាក់ពន្ធរថយន្តនាំចូលពីប្រទេសជប៉ុនមកស្មើត្រឹមតែ១៥%

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិកាត់បន្ថយពន្ធរថយន្ត និងទំនិញផ្សេងៗនាំចូលពីប្រទេសជប៉ុនមកស្មើត្រឹមតែ១៥% តាមការព្រមព្រៀងរបស់ប្រទេសទាំងពីរកាលពីខែកក្កដា ។ អត្រាពន្ធនេះនឹងចូលជាធរមានក្នុងរយៈពេល៧ថ្ងៃបន្ទាប់ពីអាមេរិកប្រកាសអត្រាពន្ធជាសាធារណៈ ហើយអាមេរិកសម្រេចទម្លាក់ពន្ធទំនិញខ្លះទៀតរបស់ជប៉ុន គិតចាប់ពីថ្ងៃទី៧ ខែសីហា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGPlXNOlwTrB-r0LJ8mt21174QCPfCHWRf2MWg-Ke-JFVTLuXZTh2OooCkj8rA5-02eCAMR29SsCsvxaNGo3hhsRviVj3v6HvExyDpNdfwql9l7HZbCCn_y8dJQ6tCNLBtDDD9yl4sMK897rOgRxXvRmZ6kaLuCX98U0PJU2dRne0vVooy9bdWgdkK0bxt/s1024/image_2025-09-05_10-17-51.png

បទបញ្ជាចុងក្រោយរបស់លោក Trump មានន័យថា អាមេរិកនឹងកាត់បន្ថយអត្រាពន្ធរថយន្តជប៉ុន ចាប់ពីអត្រា២៧.៥% នាពេលបច្ចុប្បន្ន មកស្មើត្រឹមតែ១៥% ប៉ុណ្ណោះ ដោយចាប់ផ្តើមអនុវត្តនាចុងខែកញ្ញា ។ អាមេរិក និងជប៉ុន បានឈានដល់ការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មកាលពីខែកក្កដា គឺអាមេរិកយល់ព្រមកាត់បន្ថយពន្ធរថយន្ត និងទំនិញរបស់ជប៉ុន ប៉ុន្តែកន្លងមក ពុំទាន់មានការប្រកាសច្បាស់លាស់ពីពេលវេលាដែលអាមេរិកចាប់ផ្តើមអនុវត្តបន្ថយពន្ធពេលណា ដោយសារលោក Trump មិនទាន់ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKCJ3hvqQgZrBw23_hN_xV2WDa-Gmf44fQdNiDt835cBCdJYYG2PjiGlfO7hkvr3lw4ZVBqSFtaGWxT4PiR_2WFovw5frKt7H9JoOb_57R51J4S-j244rv0wUzztK3ZOQr4u9hZrLZ1A8Jl2MygtP2fJYo6oLyEnbcZvfCQY3VOdy8rfxEalBJV5IiFWP0/s1920/image_2025-09-05_10-17-49.png

កាលពីខែសីហា កន្លងមក អាមេរិកបានចាប់ផ្តើមប្រមូលពន្ធទំនិញនាំចូលពីប្រទេសនានាលើពិភពលោក ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុនផលិតរថយន្តនៅប្រទេសជប៉ុន ។ ជាក់ស្តែង ក្រុមហ៊ុន Toyota បានខាតបង់ប្រាក់ចំណូលរហូតដល់ជិត១ម៉ឺនលានដុល្លារ ដោយសារអត្រាពន្ធរថយន្តដែលកំណត់ដោយប្រធានាធិបតីអាមេរិក លោក Trump ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKf8gqlidBMUS9XauVllFTcOQglFh85tH3_5ZvrbuWxW0zZfvvurHD1tdXKSaP8IPENKWwE12jrZIMvN1PLLDnp6wSkOB9nk9ibjB-3PRUkPfRMt-kxMsWZF9YxCVgp1KxfLjyReuvcLQVIgSVIyH8QprujWbtyS9YodkqtdYSuPupASCCiaxFsi2KMuYi/s1600/image_2025-09-05_10-17-51%20(2).png

ហេតុនេះ ប្រទេសជប៉ុនក៏បានពន្លឿនការទិញអង្ករពីអាមេរិកកើនឡើងរហូតដល់៧៥% រួមទាំងទិញផលិតផលកសិកម្មផ្សេងទៀតរបស់អាមេរិក ដូចជា ៖ ពោត សណ្តែកសៀង ជីកសិកម្ម និងផលិតផលផ្សេងៗ ស្មើទឹកប្រាក់សរុប៨ពាន់លានដុល្លារក្នុង១ឆ្នាំ ក្នុងគោលបំណងឱ្យអាមេរិកទម្លាក់ពន្ធរថយន្ត និងទំនិញជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimyyjIxW97oWW1FV0YwMfe64k30kxPha2MNNdUXZGxJfVPeUaHwkWwiIAsL3jydD2LvKIBIJs3FSa5WNdrGkCsvOP3JfUiBAycKNSI9V-rHWs4VtSOkNLcIcy13zFTPNWhyRyvMTGDwoluuk2mWUQwnM3Cylg29NS9pjqHZpYBLp0VcpJWu2-WOCjIOLWw/s1800/image_2025-09-05_10-17-44.png

រដ្ឋាភិបាលជប៉ុនបានព្រមព្រៀងវិនិយោគទឹកប្រាក់ចំនួន៥.៥សែនលានដុល្លារ ក្នុងគម្រោងដែលរៀបចំដោយរដ្ឋាភិបាលអាមេរិកផងដែរ ប៉ុន្តែរដ្ឋាភិបាលជប៉ុនពុំផ្តល់ទិន្នន័យលម្អិតពាក់នឹងនឹងការវិនិយោគនេះទេ ។ ជប៉ុនរំពឹងថា ការកំណត់ពន្ធរថយន្ត និងទំនិញជប៉ុន ស្មើ១៥% ដែលប្រទេសទាំងពីរបានព្រមព្រៀងកាលពីខែកក្កដា នឹងពុំអនុវត្តចំពោះទំនិញមួយចំនួនទៀតនាំចូលពីជប៉ុនដែលត្រូវបង់ពន្ធខ្ពស់ជាងនេះ រីឯទំនិញជប៉ុននាំចូលអាមេរិកកន្លងមក ធ្លាប់បង់ពន្ធក្រោម១៥% នឹងដំឡើងមកស្មើ១៥% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzaDY_dVCnWECunEYWxIUSBHqSbiDiJ3jQihYQEXsn-Lk5zSQJwdL-3DOYYJwR62LPsnGwj9mdJJaaDye7LlcJbPHKAhJwrLd9yH4TbSRqSIG-0QFh4Jj6nM-O7Z4AtzgTeagsBooV5aQO_GuJbiLKPuZUlNTlWJEw2G-MFJKlb0oPm50EPdsLV3mJ8pq-/s2000/image_2025-09-05_10-17-46.png

គួរបញ្ជាក់ថា ការវិនិយោគរបស់ជប៉ុននៅអាមេរិក គឺក្នុងផ្នែកភាគហ៊ុន ការផ្តល់ប្រាក់កម្ចី និងការធានារ៉ាប់រងពីធនាគាររបស់រដ្ឋាភិបាលជប៉ុន ។ ការវិនិយោគលើផ្នែកទាំងនេះ គឺជាផ្នែកមួយដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នាកាលពីខែកក្កដា ៕

«K-Pop Demon Hunters» បំបែកកំណត់ត្រា «Squid Game»

0

ថ្មីៗនេះ Netflix បានប្រកាសថា ស៊េរីគំនូរជីវចលដ៏ពេញនិយមទូទាំងពិភពលោក «K-Pop Demon Hunters» បានវ៉ាដាច់ស៊េរីដើមដ៏ល្បីល្បាញ «Squid Game» ដើម្បីក្លាយជារឿងដែលមានអ្នកមើលច្រើនជាងគេក្នុងប្រវត្តិសាស្ត្រនៃវេទិកានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3KyGAlkRCDeciXjElIW0HKCU4vnRF9h2HnvDQF0UK4pdwrG3lkNeZteLbXHJYHn_D8jXr1tZob4GUyBpU3SZF6bNw4RM2Xwg5ZSsLXN41Gg3rdDeFaJJGPR4htFTbQqdkxigEEORtwJC0wKGsWdV1ht1wIwYxkyYrTPgkluEL4YLf-gIAh4qLIByqYppx/s1200/image_2025-09-04_11-59-18%20(2).png

ទើបតែពីរសប្តាហ៍មុន «K-Pop Demon Hunters» ជាប់ចំណាត់ថ្នាក់ទី៣នៅពីក្រោយ «Squid Game» រដូវកាលទី១ មានចំនួន ២៦៥.២ លាន views និងរឿង «Wednesday» ២៥២.១ លាន views ប៉ុន្តែឥឡូវនេះ ស៊េរីរឿងគំនូរជីវចលរបស់អាម៉េរិកបានទាក់ទាញការមើលចំនួន ២៦៦លាន views ដែលធ្វើឱ្យវាក្លាយជាមាតិកាដែលមានអ្នកមើលច្រើនបំផុតនៅលើ Netflix ទាំងផ្នែកមុខងារ និងប្រភេទទូរទស្សន៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA1vQ42WRJVUWrJCB5TrLuoR9JBj2-mtllc0Xo4lSQg3IXV_PGqoYwGR7EGj1qx8WGP1QXzh4gPhkPM54J1jYa57_nIDRQ5Z3Lxumfwrt-W1h9a4_Dn1iO8c3yiYFB6lS1VHVkkD8n-rjvV59lme_DCj7eSkDSTfCoYJqGEqor0HnmsS7Gxxxipb9disu5/s608/image_2025-09-04_12-03-02.png
ការកើនឡើងនៃចំនួនអ្នកទស្សនា «K-Pop Demon Hunters» គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយសារវាបានបំបែកកំណត់ត្រានៃការមើលដែលបានចេញផ្សាយក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19 ដែលជាពេលវេលាដែលចំនួនអ្នកមើលតាមអ៊ីនធឺណិតឈានដល់កម្រិតកំពូល។ នៅក្នុងប្រភេទខ្សែភាពយន្តពិសេសតែម្នាក់ឯង «K-Pop Demon Hunters» ក៏ជាការងារដែលមានអ្នកមើលច្រើនជាងគេគ្រប់ពេលនៅលើ Netflix ដោយបានយកឈ្នះលើខ្សែភាពយន្តបែបរន្ធត់ឆ្នាំ ២០២១ «Red Notice» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9GZUfyea1y3lQ45D-Pqp-jAf1pFZR5OnM3cLXLt0m_i8WBHXrtYhkQf2CEqcvaDCRmZQyjFcok7aHsLb7HTSs4UkfFrU4TpmRfQCj_SqumHY41A1r6-QDuAtT6keJ-C1wgp7fJQIdbiD_Alxexz4-DDIW2eZa54SdALysKZxhu070irjDKnp-2lFxiQLv/s660/image_2025-09-04_11-59-19%20(2).png

ចំណាត់ថ្នាក់របស់ Netflix គឺផ្អែកលើចំនួនអ្នកទស្សនាកើនឡើងក្នុងរយៈពេល ៩១ថ្ងៃដំបូងនៃការបញ្ចាំងលើកដំបូង។ ចេញផ្សាយនៅថ្ងៃទី ២០ ខែមិថុនា «K-Pop Demon Hunters» បានបំបែកកំណត់ត្រាត្រឹមតែជាង ២ខែបន្ទាប់ពីការចេញផ្សាយរបស់វា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwjnnWS324wExWQOuWQFjYXaUUMA9I-GyfgapXTiHXsy0wtY1yFQqheIJM9r52l5DTUPTokTR_mWlIujwoJtA5hsAt68vk-Wv57pweZqkSB4Ao_cctisC7IlM2M3W0ErCPxBFkj4N_EoEod6rLKWSZTqavWwUDm6a-ln4Mm2IeKNw7eGCn6t4ttQabShIm/s1468/image_2025-09-04_12-03-01.png

«K-Pop Demon Hunters» គឺជាខ្សែភាពយន្តបែបសកម្មភាព-ដំណើរផ្សងព្រេងអំពីក្រុមនារី Kpop ប្រឌិតដែលមានឈ្មោះថា Huntr/x ដែលមានសមាជិក ៣ នាក់ ជាតារាប៉ុបដែលប្រើតន្ត្រីដើម្បីប្រយុទ្ធប្រឆាំងនឹងបិសាច។ ទោះបីជាក្រុមនិម្មិតនៅក្នុងខ្សែភាពយន្តគំនូរជីវចលក្តីប៉ុន្តែផលិតផលតន្ត្រីរបស់ក្រុមនេះបានបំបែកកំណត់ត្រាក្រុមចម្រៀង Kpop ជាបន្តបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_7URmfSxd9DxdKxYwRpGAU1YL8tCe5aN1zD-2t5gCLLdum9gAQ0jLek5g-8wdRxMDMOjqdymJV-hu5h1-044awFB27xLo1ymk9zXoC43BFmeNapwHE5yz5WkZEiunodR8f1Nl7U8iFL8WD03CGkLQWw8Bo3gfSDv7LoaKsQiMwbxTSILcWyoZi0Gd4zTl/s1920/image_2025-09-04_11-59-19.png

«K-Pop Demon Hunters» បានទទួលការសរសើរជាច្រើនសម្រាប់ការរួមបញ្ចូលតែមួយគត់នៃវប្បធម៌ Kpop និងធាតុផ្សំនៃ shamanism របស់កូរ៉េ។ ជាមួយនឹងភាពជោគជ័យដ៏ធំរបស់វានៅលើវេទិកាស្ទ្រីមរឿងនេះបានក្លាយជាករណីលើកលែងរបស់ Netflix នៅពេលដែលវាចាក់បញ្ចាំងជាលើកដំបូងនៅក្នុងរោងភាពយន្តនៅសហរដ្ឋអាម៉េរិក។ បទចម្រៀងនៃខ្សែភាពយន្តនេះក៏ត្រូវបានចេញផ្សាយនៅលើ Netflix ផងដែរ៕

លោក ថាក់សុីន ហោះទៅដល់ឌូបៃ ក្រោយស្នើសុំតុលាការទៅពិនិត្យសុខភាពត្រឹមសឹង្ហបុរី

0

បាងកក៖ ថៃកំពុងបារម្ភថាលោក ថាក់សុីន កំពុងព្យាយាមរត់គេចសារជាថ្មី ក្រោយអតីតនាយករដ្ឋមន្រ្តីថៃ ដែលកំពុងស្ថិតក្នុងការតាមដានរបស់តុលាការធម្មនុញ្ញរូបនេះ បានស្នើសុំធ្វើដំណើរចេញពីប្រទេសចំនួន 2ថ្ងៃ ដើម្បីទៅពិនិត្យសុខភាពនៅប្រទេសសឹង្ហបុរី ប៉ុន្តែបែរជាហួសទៅដល់ទីក្រុងឌូបៃ។ នេះបើយោងតាមសារព័ត៌មាន Khaosod។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_Va02obsqtjJQQE3X3xxQxHAzBXE2ahAMO8MMv0la4EoYTbgLxS6Q-ODiKDVHWfkWoaDRxV6cXm3_yHicuEooLSUuZhTq5CL42HUs25-3gzvvx2UY3k3keAM1ZLTAF3dFw5G-VHv6cgcpKYNPETzCy1V5wXYQTwBU1EEOoSEiVPBL8nrwNMxnaqqoQkzD/s1024/photo_2025-09-05_08-49-19%20(2).jpg

នាថ្ងៃសុក្រទី5 ខែកញ្ញា ឆ្នាំ2025 សារព័ត៌មានខាងលើនេះបានរាយការណ៍ថា យន្តហោះឯកជនរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានបង្វែរទិសពីដែនអាកាសភាគខាងត្បូងប្រទេសថៃ ឆ្ពោះទៅភាគខាងជើងកាត់តាមដែនអាកាសរបស់ម៉ាឡេស៊ី ហើយឥឡូវនេះកំពុងធ្វើដំណើរឆ្ពោះទៅកាន់ឌូបៃ ជាកន្លែងដែលគេដឹងថា គាត់មាននិវេសនដ្ឋាននៅទីនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvmUWenJ771-e-y3xDh_5PPf8ikbDYFoDnAVxhChdHc1Gx8RyiCZtefi2eVypy8U17JpY9kx1toOjVJtvYP-47OMru7DSH0Fsj6SKpfEdvrqTU-nG6NlR8Nz75sGg0ciT7ouU_7YNFC-oEJew3NRP9owNjJlevkiA-xm5vToV1wy0LQlLPoxD7akbg0Rm8/s1280/photo_2025-09-05_08-49-20.jpg
គួរឲ្យដឹងថា លោកថាក់សុីន នៅមិនទាន់រួចផុតពីការកាត់ក្ដីរបស់តុលាការនៅឡើយទេ ដោយនៅថ្ងៃទី9 ខែកញ្ញា ខាងមុខគាត់ត្រូវបានកំណត់ឲ្យចូលសវនាការដើម្បីតុលាការបន្តវិនិច្ឆ័យក្ដី។ ប៉ុន្តែជាមួយនឹងការធ្វើដំណើរហួសទៅដល់ឌូបៃ ដែលផ្ទុយពីការស្នើសុំអនុញ្ញាតនេះគេមិនច្បាស់ទេថា លោក ថាក់ស៊ីននឹងត្រលប់ទៅប្រទេសថៃវិញ ដើម្បីប្រឈមមុខនឹងសាលក្រមរបស់តុលាការលើការឃុំខ្លួននៅមន្ទីរពេទ្យឬយ៉ាងណាឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglf_eYxLRCaPB_ARGRkjHEJsBTU7kcI9rrXqHw-hHQNqt7wxhikzpa3nq_Icede5Uf1D7AleMR5czRSyZknLCPrNMLNHRtNXKui19H-zlvkXUIuLjLa5UnIQKtGZVnrOsP633F0aEfFvKY1R3wpkYUrNQEwbrpz5YCb6PHZom2ngCouoJbsOSNUipoTehH/s1280/photo_2025-09-05_08-49-19.jpg
ក្រោយមានការចុះផ្សាយពីការធ្វើដំណើរហួសគោលដៅ និងចោ.ទប្រកាន់ថាកំពុងព្យាយាមរត់គេចដូចអ្វីដែលធ្លាប់ធ្វើកន្លងមក លោក ថាក់ស៊ីន តាមរយៈបណ្តាញសង្គម X បានចេញបកស្រាយថា នៅពេលលោកចាកចេញពីប្រទេសថៃ ដោយសារតែប៉ូលិសអន្តោប្រវេសន៍បានសាកសួរនាំអស់រយៈពេលជិត2ម៉ោង ធ្វើឱ្យយន្តហោះលោកមិនអាចចុះចតនៅចំណតសម្រាប់យន្តហោះឯកជនប្រទេសសិង្ហបុរី ដែលគេបិទម៉ោង10យប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirjw5DMk2sxJgVl1dljtVeR_fyv5nBhkjGiHovCh224fDtMDXXfTfk73OC7z9IDphGlRTMlTfPIzWBap760FI8vjT1fS6JtmWy74ZZvD4MlxfE4DPcKnKZZiXQJPqxj62FU2CV44eRB0PEbMSU-y17uyfx2DUOL8s_tSoi_32z4tlEVBuSWxN0z796oTNo/s1200/image_2025-09-05_09-33-46.png
អតីតនាយករដ្ឋមន្រ្តីថៃរូបនេះបញ្ជាក់ថា ក្រោយជួបបញ្ហាបែបនេះ លោកក៏សម្រេចចិត្តហោះទៅឌូបៃតែម្តង។ ហើយលោកបានបន្តអះអាងថា លោកនឹងវិលត្រឡប់មកថៃ ឱ្យបានមុនថ្ងៃទី៨ ខែកញ្ញា ដើម្បីចូលសវនាការថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥៕

2ថ្ងៃនៃការប្រកួតដឹងតែកក្រើកការប្រកួតវគ្គដណ្តើមខ្សែក្រវ៉ាត់ សង្វៀន វី-អាកទីវ អារាមគុនខ្មែរ តើនរណាជាម្ចាស់ខ្សែក្រវ៉ាត់នៅក្នុងសប្តាហ៍នេះ?

0

អ្នកគាំទ្រគុនខ្មែរដែលកំពុងរង់ចាំការប្រកួតសង្វៀន វី-អាកទីវ អារាមគុនខ្មែរ ពេលនេះបានមកដល់សារជាថ្មីទៀតហើយ 2ថ្ងៃនៃការប្រកួតដឹងតែកក្រើកខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាមួយព្រឹត្តិការណ៍ការប្រកួតប្រដាល់គុនខ្មែរវគ្គដណ្តើមខ្សែក្រវ៉ាត់ សង្វៀន វ៌-អាកទីវ អារាមគុនខ្មែរ ដែលប្រមូលផ្តុំទៅដោយគូប្រកួតពិសេសប្រចាំសង្វៀននៅក្នុងសប្តាហ៍នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMAlCPm3yL-1d6z8DiXJ0f5TipCZxxmTfkZ-kf0Zl4_EWhenjpcSIEnSWcPWaGEuPS3fObVK-0me8MT4BDdIK13ebZTzBf8UsHHXLxV7AbKFcQz3y9daRqTGZcpH_fDlonVR0isyhruCqOjXjNPFY8fdKPEw5JtP5-W8nKgKLj1frQ9rqwUayGA9Aj5HFh/s2467/IMG_7340.JPG
សម្រាប់ការប្រកួតថ្ងៃទី១ មាន៧គូត្រូវជួបគ្នា និងថ្ងៃទី២នៃការប្រកួតមាន៨គូ គូវគ្គដណ្តើមខ្សែក្រវ៉ាត់ មាន ៤គូ ត្រូវជួបគ្នា ដើម្បីបង្ហាញពីមហ្ឆិតាឱ្យអ្នកគាំទ្រគុនខ្មែរបានឃើញថា តើអ្នកណាជាម្ចាស់ខ្សែក្រវ៉ាត់សង្វៀន វី-អាកទីវ អារាមគុនខ្មែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-9SsS4AecpyBQeaLGZgfXLXY2hbMD2sivlHZqglgdROUkA2S03dC_ygiSSybqhU3Q2WNGH7gu7bYLe4PF6NubhefIp3J059yy78M3f1T4okl8Rs_mbyJ0tkd93-g55dDZ01rgbaQAFp3eFnZroFqxBBjzQBseelffCsUV2_kgiBUlmDx3V7AXZcrtwwfH/s2308/IMG_7339.JPG

សូមចូលរួមទស្សនាដោយសេរី ជួបគ្នានៅថ្ងៃទី៩-១០ ខែកញ្ញា ឆ្នាំ២០២៥ នៅបរិវេណទីតាំង ស្ថិតនៅក្នុងវត្ត បឹងប្រិយ៍ សង្កាត់ពខ្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៦ល្ងាចតទៅ នឹងមានការផ្សាយផ្ទាល់តាមរយៈផេកផ្លូវការ VBL Sports. VBL Keila និង KSF Kun Khmer Super Fight។ គាំទ្រគុនខ្មែរ ជាមួយ វី-អាកទីវ. វី-អាកទីវ នាំគុនខ្មែរឱ្យល្បីលើឆាកអន្តរជាតិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiotfnwwB6CL6akwCDzyCGAu2rT-iM-0d-n2bAN0y-0xAC3qSFtGxr5if6zPAr-QGsXLRUGrF0HGDpDIFbM_tVzSCq3Do8z7rf_wlAU03EdXA8nC5rJ0TR6qE_YddoUNRCc1eTNY7cEaMD2oV6aEzgKReszlamr4BswrbjRbePP5A8P6R9I6U30TSC3hwnu/s1400/IMG_7341.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKBEQ3aRvfyOH-7w6VC_aJ1Zh5H6TFpRLRKEgaaGQY-Vh9v-XYIUekXtNy2WviRtf0Yl0hMy5fcW7SpkhBv_FsQrdxF_29Pdc65FAxJB19GZoV2EOZY2G98gZDJ9LJwf0eZovwQt6SpEL9n92ZVJg8RWuQse64KExdDi4rDWn5OmZEYRqID5u9HwhtTes9/s1400/IMG_7342.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil9ypZKMJPPbj0O6o0xjxkiZAosAxnaYPpN2ecC2GNzN3MinNvskU2jF53nc0y-HNbXBvyN07igKB_Jv5LlQodI2IfIti9MRJsBTpNjNITUhtUqK_qMCPy6G3tyn6NCFk5Vuts3bBH5Nj9xC-dQ-hqJM8Jw8-Bafc5c7IZ6iaPWlU1J15fDNOYCpQIs-3l/s2356/IMG_7352.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt1OpDgC9ypzdgYLBm66UVjEyuUBPhWW1el03y2TtAAcErXAP8T6WwBcWfR847sVBMSYlavhXEGGWgtEJdnxC-h2duORfFmjGYRgogApJqjf2PYKhy-XvqEDVTM5l1vakBpu1Cs6QmEfEw89kKDyAFTHW6ZzBsoGRqrT-_t5IdGMW1CN9Nnq445Zk0PjOg/s2356/IMG_7351.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGhZFXVJxrBc7VkemsY_I1gLEbFNE1ox5sRFvz9Vck0gc3GuOl5tp-EmDcZRKxEencioILHwOMcEqwK0uKZBhHlJUH8EOo1QrNw2jMzmDus_4eEijjMIAe-d3ShT5UNhiPo03GdzBOe_JLj0VUqxFZ18jHJpNAJM7E9PYeWO0CCmovpq4YZ0SizTVFLIxx/s2500/IMG_7350.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRg-ZFO8llPn4TxFX5LN11QdC-CXGKCtXRf9zH2GqMxPn6Lzesg5GRmyMjfoAuqKDJ1ks2WE2KM7FCUWV7Gbix75m4GoD1UgtFLe339HKhhafuvqGbXBJ0FW8jUMoXZwB3O6CZ4Q4ScJ3Go3ioQCY0s50_RS2zi8B9F-HhsAZVhMwY0kfQlvQaOIXkuHGo/s2500/IMG_7349.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig6sx3BdU26wO4TtWAY0yvRpxnzG-zzxk0mHHbb3UgXey9HP5QM3isUUYs4oSNsLDdlJ8-f8teQz0plD48wF6p4SnOpbo2-oAFz8fEd5JnX4sp5jx8zn__gmleYU5pLm7HSyqd4MHu0qsPpOBibF3Wncy5UGY5EnvoRrgxJ36BVzEZLZl4njYk76NSFnAm/s2500/IMG_7348.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi90JxzoWePMEkwFPFQEn8cwvBH29kPVAxbg8I1vo548xfIK5K_BTPsJ3-Or0trJII0M2gjZ01f7nN8V1HX6U5NvXiXEUBcsgi5ww2NUePaSAkQCLtZDMHnYZGYNe4UsoDC4PsWfzUpbvhW9TF8g38jr7xlV6g_uHzXxrQ_3Tzr4x3yvzz3Mvyw-4cB0Zuz/s2500/IMG_7346.JPG

ទ្រី សក្កដា ថា អ្នកវិភាគឯករាជ្យ ដើរតួកម្សត់ខណៈស្តាយមិត្តភាពជាង១០ឆ្នាំ

0

បន្ទាប់ពី អ្នកវិភាគឯករាជ្យ ច្រានចោលការចោទប្រកាន់ថាលោកធ្វើការឱ្យរោងកុនថៃ Rate ដំបូង៧/១០ តែក្រោយមក៥.៦/១០ និងអះអាងថាខ្លួនត្រូវបានផលិតករស្អប់សេចក្តីពិតលាបពណ៌ស្រាប់តែ ទ្រី សក្កដា ចេញមកនិយាយថា អ្នកវិភាគឯករាជ្យ ដើរតួកម្សត់ មិនយល់ស្ថានភាព ទឹកចិត្តផលិតករ និងសម្តែងការសោកស្តាយទឹកចិត្តរាប់អានជាង១០ឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfWH-9lCxCgZMA-50P__IXnaPeX61Baex5nTD4v9IrHP_t_tnkTIDCIga5IFEUxreSHAy5e9rsprLj3bSLSxfJ4K06Lm6RuTg-RJrcFC46mYIf5jOUrhJ4t_sH2D1EE3OcxO22kAeMHYlwZ9T1jnKm1YpSZj__5d7uGPTtPmI-h4UNorfl_BsDcJjz9XtX/s1829/image_2025-09-04_14-10-19.png
នៅថ្ងៃទី៤ កញ្ញា នេះ លោក ទ្រី សក្កដា បានចេញមករៀបរាប់យ៉ាងវែងទៅកាន់ អ្នកវិភាគឯករាជ្យ ដោយចាត់ទុកថាការវិភាគរបស់លោកគ្មានក្បាលគ្មានកន្ទុយទាំងដឹងហើយថា កុនខ្មែរតូចចង្អៀត ហើយក៏មិនមានការចាក់បញ្ចាំងក្នុងរោងកុនថៃទៀត។ លោក បន្ថែមថា អ្នកវិភាគឯករាជ្យ ចង់ Rate ១/១០ ក៏ Rate ទៅតែសុំមើលស្ថានភាពនិងយល់ដល់បេះដូងផលិតករផង មិនមែនចេញរឿងវាយតម្លៃរឿងទាំងមិនទាន់បាន៥ថ្ងៃផងគ្មានអ្នកណាទទួលយកបាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7JVa_E6jZXU0hFu5LmtjkyjsMG2HCcDn9hnLBRl1C3L9LMl9Q3v5_IDr1QdD3ZUBAsdpHaL2reBXrZ5VzieOP-XY5Bdrg122uYMxjQoFpv9MpUDQ4zDHuaGDFiEv8TF0NBjSpVjj3Jnp_FXnDoXB8W8Me0agRxyD-SmjfTRZ_Tms3GmFmuJRAbVnjMG1H/s2048/image_2025-09-04_14-10-15.png

ទ្រី សក្កដា បន្ថែមទៀតថា អ្នកដែលកាន់ជើងអ្នកវិភាគឯករាជ្យនិយាយថា គេ Rate សិន ចាំចាក់រឿងចប់ចាំគេបកស្រាយចំណុចខ្វះខាតតាមក្រោយ ចំណុចនេះលោកថាបើជ្រុលជាចឹងចាំចាក់រឿងចប់ចាំ Rate ហើយប្រាប់ពីចំណុចខ្វះខាតទៅ។ អ្នកដឹកនាំរឿងរូបនេះបានលើកឧទាហរណ៍ថាហាងអាហារមួយបើកចំនួន៥ថ្ងៃមានភ្ញៀវបុកទៅភ្លូកទឹកភ្លូកដី តែមានអ្នកយកឈ្មោះហាងគេទៅផុសថា ហូបមិនកើត តើគោលបំណងនេះគឺចង់ផ្តួលរំលំហាងគេមែនអត់?។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimPBBBzcG4MxNd1b0Cr_HBhYLvhp-6VQMXpVzBA8qijRudxb_Te_GyIv_y7peCxyReC1kZymHuNw9TW9BQulIr9hNW_Rf9QWzB41ff1xZXDOSxThqAfs_dsJSAxMpMP0AyazlsCpDwyQlZKfwVbSfog-j3Ok0i5y7L5XKWgRnuhKrzScTQD0rKnoVvt3di/s1440/image_2025-02-17_16-36-22.png

ជាមួយគ្នានេះ ទ្រី សក្កដា ជឿថាការដែលអ្នកទស្សនិកជនបានទិញសំបុត្រទស្សនាមិនមែនដោយសារសាច់រឿងល្អឥតខ្ចោះទេ តែបងប្អូនប្រើបេះដូងគាំទ្រអ្វីដែលកូនខ្មែរផលិតហើយក្រុមផលិតលោកពិតជាយល់ពីចំណុចខ្វះខាតរបស់រឿងមួយនេះ។ ទ្រី សក្កដា បានចោទសួរទៅកាន់ អ្នកវិភាគឯករាជ្យ ថាយល់ពីស្ថានភាពមួយនេះទេ និងថាមិនមែនអ្នកផលិត មិនយល់អារម្មណ៍គេទេ បានត្រឹមតែកាន់ទូរស័ព្ទសរសេរបំបាក់ទឹកចិត្តអ្នកផលិតដោយមិនដឹងគោលបំណងវិភាគដើម្បីអ្វីឬចង់បានចំណាប់អារម្មណ៍ខុសពេល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXQXWOnsI5W3ObO_R_gX-aKAzhZlyz-x1hm846p65MQhT-lypu1RG6tcJ_ioccAurOgVrUPXsYIT2SbW6CVjOYTSB1xgIqY4hZzfTb4ISlOSDrn8frbuw1PVvavSpxQjCSBI_l1gA41PvC4UVHj3L9qYYc_QYhQTSKVXVHhteIWhrJyH2QFf1u-fvB38pU/s1376/image_2025-02-17_16-36-20.png

ទ្រី សក្កដា ថា អ្នកវិភាគឯករាជ្យ ប៉ិនខាងរៀបរាប់ធ្វើតួកម្សត់ លោកឱ្យលេខអនន្តតែម្តង។ ក្នុងនោះលោកក៏បានសម្តែងការសោកស្តាយទឹកចិត្តរាប់អានជាងដប់ឆ្នាំផងដែរ៕

ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ហ្វីយ៉ាតា ត្រូវអ្នកលេងបណ្តាញសង្គមថៃតោងទាម

0

បេក្ខភាពបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ពីររូបគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ហ្វីយ៉ាតា ត្រូវបានអ្នកលេងបណ្តាញសង្គមថៃចូលមកលុកលុយយ៉ាងសម្បើមបន្ទាប់ពីស្ថិតក្នុងឈុតប្រពៃណីខ្មែរ។ អ្នកលេងបណ្តាញសង្គមថៃបានចោទប្រកាន់មិនព្រមទទួលស្គាល់ការពិតដោយនិយាយថា ហ្វីយ៉ាតា ស្លៀកសំលៀកបំពាក់ថៃ ចង់ធ្វើជាជនជាតិថៃ។ ចំណែក ពេជ្រ វត្តីសារ៉ាវឌ្ឍី វិញក៏មិនខុសគ្នាប៉ុន្មាននោះទេបន្ទាប់ពីបង្ហោះរូបប្រម៉ូតព្រលានយន្តហោះថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYFfAfxhyphenhyphenScsxCDC4euoiDn6apsDPJDNolB8O87qLxIGPN0693i9LsJAYYTu9ay3fTvGtuxYEhR4N3cpoBd_UtmLT6dFu_IccZ65eV7TNpHcTqn9r6DDSr6GHRiLEtODWQRIamehKZkvZ7Mb93ZSyfUoxLmG6i7YgdICEaSLN9iXCuOAbvzmdqlGP1CbCE/s2048/image_2025-08-30_15-09-23.png

កាលពីថ្ងៃទី២ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះរូបប៉ុន្មានសន្លឹកស្ថិតនៅក្នុងឈុតដ៏ស្រស់ស្អាតបញ្ជាក់ពីអត្តសញ្ញាណខ្មែរក្នុងការប្រកាសថា ព្រលានយន្តហោះ តេជោអន្តរជាតិ នឹងបើកទទួលស្វាគមន៍ភ្ញៀវទេសចរក្នុងថ្ងៃទី៩ ខាងមុខនេះហើយ។ ការបង្ហោះរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅលើគណនីទិកតុកត្រូវបានជនជាតិសៀមជាច្រើនចូលមកខម្មិនដោយថាសំលៀកបំពាក់ដែលនាងស្លៀកគឺជាសំលៀកបំពាក់របស់ថៃ និងពាក្យបញ្ចើចបញ្ចើរថា ពលករខ្មែរ ឌឺដងមកលើព្រលានយន្តហោះថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcJPjzt4m6em4cp5DHawVhyB5PveohP69eH0ieDTrxohXtfwQtp-ufhjWzJpkLVRsdFYhLblpTy-nQpeBQ-p9G3sS8L2vSes01Oc_AnvC3RaomoZeX3YqLFDl03_UvnA5xrSAgb5cqkLNl8lvRhH1Hx8ruwCvJ2roQ471K6B9RzoRemowVx8CQ7sgdO1mw/s2048/image_2025-08-22_08-27-29.png

ងាកមកកាន់ ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា វិញក៏មិនខុសគ្នាពី ពេជ្រ វត្តីសារ៉ាវឌ្ឍី ប៉ុន្មាននោះទេបន្ទាប់ពីថតឱ្យសម្អាងការមួយក្នុងឈុតប្រពៃណីខ្មែរ មានជនជាតិសៀមជាច្រើនរូបចូលមកខម្មិន។ នៅថ្ងៃទី៣ កញ្ញា មានការចែករំលែកវីដេអូមួយពី ហ្វីយ៉ាតា ស្ថិតក្នុងសំលៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតជាមួយនឹងទីតាំងនៅប្រាសាទប្រែរូបជារបស់ពិតទៀតកាន់តែមានភាពទាក់ទាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXEM8xI95Ki6IMG7i9KhAsxnqyTTgiyOQa8-etvg6pFhJW2mPrAAmwMxZmLol7M3sbktVS1QTIgXakkcZQGwFko_srhBxVnnHyY3h9fdgiGAPA1ayuIh4q-hJTYmHc-FkFKMHvUh99YBi84UwfxwtLVh6fy4GHgll7dcX2DVOlyusSWm26ZPDpOtsf_zoY/s2048/image_2025-08-30_15-09-20.png

ឃើញរូបភាពនេះហើយ ស្រាប់តែមានអ្នកលេងបណ្តាញសង្គមថៃចូលមកលុកលុយជាច្រើនដោយចោទប្រកាន់ថា ហ្វីយ៉ាតា ស្លៀកឈុតប្រពៃណីថៃ ហ្វីយ៉ាតា ចង់ធ្វើជាជនជាតិថៃ និងបានអរគុណនាងថែមទាំងដែលផ្សព្វផ្សាយពីសំលៀកបំពាក់ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRM9l8ERDHUh89mHWDOY6pJrg7sWqcokddCLguCY96nyl6WZsumYfuYYbB2LTgN8Hy2YlL1zrN2qgY-Q3pIQDeVujYow17ZVTYnyKGaK9BlX5-5qxMVV2kES3HeZsFYSE7JIxJ8G4ND-m6ppTsN_fs2ZhAaRK241oIEpDPEjf-9QCFaFxfDdayula61V-i/s2048/image_2025-09-04_09-59-10.png

នេះមិនមែនជាលើកទី១នោះទេ សម្រាប់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលត្រូវបានជនជាតិថៃខឹងស្អប់រូបនាងមកបញ្ចេញមតិតោងទាមមិនព្រមឈប់ ព្រោះនាងជាបវរកញ្ញាខ្មែរមួយរូបដែលមានភាពល្បីល្បាញមានប្រជាប្រិយភាពនៅប្រទេសនេះហើយនៅពេលប្រទេសទាំងពីរមានបញ្ហាជាមួយគ្នាទើបធ្វើឱ្យថៃក្តៅក្រហាយចូលមកជេរប្រមាថនាង៕

 

 

កម្ពុជា គ្រោងដាក់ដំណើរការដំបូង ប្រភពថាមពលអគ្គិសនី ដើរដោយថាមពលខ្យល់ ក្នុងឆ្នាំ២០២៦

0

នៅក្នុងពេលឆាប់ខាងមុខ កម្ពុជានឹងមានប្រភពថាមពលដើរដោយខ្យល់ចំនួន៦កន្លែង ដោយមានអានុភាពសរុបចំនួន ៩០០មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគីរី ដែលបានចុះកិច្ចព្រមព្រៀងរួចរាល់ និងបានសម្រេចអនុម័តពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-1IKwM3giMBLHOGmWkgRq4-39rhkX_zp9i1loA0oCwg1TVwr3Apg6ywNsJ7kj2PsIB6gf8KwPjN-m6Uxm98L7s_ehHF6Fe-weXhPyl_3_RfOagAvjjZUqtdGT0F7GTEZ2AzLBqh2EIGwXVuNqHmX3nSQrkDmI4y61DzE8upsq2pn8tOxODb-YgQXE3ub0/s990/image_2025-09-04_16-33-57%20(2).png
ក្នុងនោះមានមួយគម្រោង​ គ្រោងនឹងដាក់ឱ្យដំណើរការជាលើកដំបូង ក្នុងអនុភាព ១៥០មេហ្គាវ៉ាត់ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្នុងឆ្នាំ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7iEt568fBk1KNRwbzPp2Uu1dQShLGQDcFsqTHOSXnO6fO7k1KptYzyS7VhX86Ke0Kw6_ubkAIlVm-QOYuujz_-EDhobqzWKzCbS9zAHzVAMoGES631L90NEVcX6SzRKA_Hq7Ycz_MQXuq0UxzWzrWP8ePQoYIAPuyGAVcVCFgQmD06cahTfZn2kwrIkRi/s960/image_2025-09-04_16-33-57%20(3).png

គម្រោងនេះ ស្ថិតក្រោមការបោះទុនវិនិយោគក្នុងតម្លៃ២០៧លានដុល្លារ ដែលអាចបង្កើតការងារបានប្រមាណ ១៤៤កន្លែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbU4dulBK0XasaoKpZAymhFO8xfOirY7GZIYcA6QolV957ehgLPUrOwK5mtisOCgpRaU2CFZFuiVVGBVLGBF_W5aoeOTjnfDVG7CS90zvcg4CcBRWiOwGcY51HN-zdC07xosDkCgGk2NwpmxY3anZ5W7RaIzXSvGQ1MIv-L8Ct-xOY5dZ-n2HNE43cEaUg/s800/image_2025-09-04_16-33-57.png

បច្ចុប្បន្នកម្ពុជា មានប្រភពថាមពល ប្រមាណជាង៥ពាន់មេហ្គាវ៉ាត់ ដែលក្នុងនោះ មានថាមពលកកើតឡើងវិញ ជាប្រភពវារីអគ្គិសនី ជីវម៉ាសស្ថានីយ៍ផលិតថាមពល ដោយពន្លីព្រះអាទិត្យជាដើម ប្រមាណ៦០ភាគរយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdmsam30hVAAc2pVw0EaW2rCWRgCnpODUGe88-n-vJoWIECzmcrX0LLSqSkLz6mIOiki01hJu4IEEZYyq65B_g9cJ7zmcvhlU0WD93I1PR-Zf3M3Gk52n8pprfZzY_BA28DR1euUp3WrD-hTJVwFdfQyCgI6M7FxBEXJIwUv24MgTwmFMzwFSFq-mzSZQs/s750/image_2025-09-04_16-33-58.png

ប្រភពថាមពលនេះ បានផ្គត់ផ្គង់ដល់តម្រូវការអតិបរិមាណ ប្រចាំឆ្នាំ២០២៥ គឺ៣,៣៧១មេហ្គាវ៉ាត់ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ នៅក្នុងប្រព័ន្ធជាតិ ឬសរុបប្រមាណ៣,៤០០មេហ្គាវ៉ាត់ ដោយរួមបញ្ចូលការនាំចូលអគ្គិសនីតិចតូច ពីបណ្ដាលច្រកព្រំដែនវៀតណាម និងឡាវ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYtC1UJkvyUgoNdeIAI22s6ZOaS0Ycufbob3f8I2uGd8qhD3mjib4bfWYm06ER0OZc3MZc05cNITNJDsNe_E7yQPpr_LElUjbPYSIpgt5mEI4vHrzPOuWfbpIRtg2I30lCBe9CnCu3sm54PniYzl2bO70JSCnzE5OJzgai-SUBzzrEBioJcJD8YIPnO4of/s1280/image_2025-09-04_16-33-56.png

ឃើញហើយស្រក់ទឹកភ្នែក! កងកម្លាំងកម្ពុជាឈរកាន់ដៃគ្នាការពារប្រជាជនទាំងគ្មានអាវុ.ធនៅចំពោះមុខទាហានឈ្លា.នពា.នថៃ

0

បន្ទាយមានជ័យ៖ ខណៈទាហានឈ្លានពានថៃប្រដាប់សុទ្ធតែកាំភ្លើ.ងគ្រប់ដៃ កងកម្លាំងដ៏អង់អាចកម្ពុជាបានព្យាយាមឈរពាំងការពារប្រជាជនយើងយ៉ាងរឹងមាំដោយក្នុងដៃគ្មានឡើយអាវុ.ធ ព្រោះកម្ពុជាត្រូវគោរពបទឈប់បា.ញ់ឲ្យបានខ្ជាប់ខ្ជួនបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0qitF0XzfggH-cs42HtMPWGNU4BHPjhbceXzJvP7R-dlUDrGA-R7QIN3Az1AyrNUbKic-dihFHH2tr2u4gE2nCfqK3fO7Nn35P8oAXPjJAnUbBh9BVz0Q6-__aXtBiZaA1dRBc_m536zBEjbPs3Fn_9uih4Jo-aoeMj8UwWaf60FV23SGxx62JWMzc3lh/s1280/photo_2025-09-04_15-56-58.jpg
វិដេអូដែលបង្ហាញពីកម្លាំងកងទ័ពកម្ពុជា បាននាំគ្នាឈរបាំងជារបងការពារប្រជាជនយ៉ាងរឹងមាំជាប់ជានិច្ច និងត្រៀមអន្តរាគមន៍ករណីផ្សេងៗកើតឡើង នៅពេលបងប្អូនប្រជាពលរដ្ឋស្រែកតវ៉ាជាមួយកងទ័ពថៃ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានធ្វើឲ្យប្រជាជនខ្មែរគ្រប់រូបមានអារម្មណ៍ក្ដុកក្ដួលជាពន់ពេក ព្រោះរំភើបនិងមានមោទនភាពចំពោះវីវភាពដ៏អង់អាចរបស់ពួកគាត់ជាខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjxir44Qmrp8PphwEBEbLJ9Hx6WscMqM9jAIBprMB-b_qJxdxeBuGvLHxShj700-TuI3awi27QuZCID4Lyqf7CpwmvNTl1O62wQN7YvkSc_DTehj20sYFAVF-K7uGT9gFi4pWylm9wfDeMekTRio-CmRjFCiQgPobl-pmxfHr25KHGv5Edlr6kYBMMFU1D/s1280/photo_2025-09-04_08-52-04%20(2).jpg
បន្ទាប់ពីការតវ៉ារវាងប្រជាពលរដ្ឋកម្ពុជា និងទាហានថៃបានផ្ទុះឡើងជាថ្មីម្ដងទៀតនាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ គេសង្កេតឃើញថាកងកម្លាំងទាហានកម្ពុជាក៏មានវត្តមាននៅទីនោះផងដែរ ដើម្បីចាំជួយអន្តរាគមន៍ និងទប់ស្កាត់អំពើហិង្សាដែលអាចកើតមាននៅក្នុងកំឡុងពេលនៃការតវ៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQzLVvMgSwbTK6vhOqSy8FBISvIhaexu_z7oe_Y81ScYLrhwZ-WvlivItVo_WZt8-5KMTdhR1WzsVoB_hXomAWAt_dXTgDyIxANCNCgdpDGcrsNzlHfLLl_CaDCENENQ79w8YHQIGaKi0Ik8QvqD2CeiWvrG16WHlBkC46-8HIEFfn_NyJKezLd4ggdvQS/s960/photo_2025-09-04_10-42-17.jpg

ជាមួយនឹងភាពអត់ធ្មត់គ្រប់កាលទេសៈ ឈរកាន់ដៃគ្នាការពារប្រជាជនទាំងគ្មានអាវុ.ធក្នុងដៃសូម្បីតែមួយដើមនេះ ប្រជាជនកម្ពុជាទាំងអស់សូមកើតសរសើនូវវីរៈភាពនេះជានិច្ច។ ក្រៅពីប្រជាជនធម្មតា និងទាហានកម្ពុជា គេក៏ឃើញមានព្រះសង្ឃ និងកុមារ ក៏បានមកចូលរួមក្នុងការតវ៉ានេះផងដែរ ដែលកាន់តែបង្កើតបានជាទិដ្ឋភាពដែលមិនអាចបំភ្លេចបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSSxS5SmVluKdQ6rUS9faXdbqv1PZg3PwVHwhIIwyxivPhXhvMQv1atrdcDv9lZ-oYtykQFcnSR6iGpRhCnKxdGUmpg3NwLLIW5HbeqseEhOsJAKW6m8LiduGIhXBHE6yXjUe-CJQj7jlCD19Yv0EiIpi2uVLG-R30fW_B-FpAfUDSQJ2FTYNRRYtLgKKY/s1280/photo_2025-09-04_15-57-07%20(2).jpg
គួរបញ្ចាក់ថា បើទោះបីជាមានបទឈប់បា.ញ់ដែលបានចូលជាធរមាន និងមានការឯកភាពគ្នាជាច្រើនចំណុចនៅក្នុងកិច្ចប្រជុំ GBC JBC និង RBC រវាងថៃនិងកម្ពុជាហើយក៏ដោយ ប៉ុន្តែភាគីថៃគឺពុំបានអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពណាមួយឡើយ។ ថៃនៅតែបន្តពង្រីកជម្លោះតាមព្រំដែនឥតឈប់ឈរ តាមរយៈសកម្មភាពឈ្លានពានគ្រប់រូបភាព ដើម្បីដុតកំហឹ.ងប្រជាជន ធ្វើឲ្យមានការបែ.កបាក់ផ្ទៃក្នុង និងកាន់តែអា.ក្រក់គឺងាកមកចោ.ទកម្ពុជាថាបញ្ហាគ្រប់យ៉ាងដែលកំពុងកើតមានគឺជាការចាប់ផ្ដើមរបស់កម្ពុជាទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtIG-5opKSFhwyZxTkmdRrTEbEzSQl7LyTq5zvxbkgWC2TUJSK1yePa2gfnVylVlrnvEieiH3LoSrd4PxzpkxGrXuv6Dq6fsoAkssn5_Gul7FrLhnmQ0qJJDkgn8GqI1cf1WmTTY74EBezSeuPTD-oHo8qn1nMvtz9Y0efg5bcXu-ZYljRYaHtZ7KTEb1e/s1080/photo_2025-09-04_15-57-15.jpg

ជាមួយគ្នានេះដែរ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសចក្តីថ្លែងការណ៍និងអំពាវនាវម្ដងហើយម្ដងទៀត ស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរជឿជាក់លើរាជរដ្ឋាភិបាល និងទុកចិត្តលើកងកម្លាំងរបស់យើង ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី៕

សូមឈប់ប្រើជាបន្ទាន់! ក្រសួងសុខាភិបាលរកឃើញសារធាតុគ្រោះថ្នាក់នៅក្នុងផលិតផល៣មុខ របស់ក្រុមហ៊ុន Love Riya

0

រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាលបានពិនិត្យឃើញសារធាតុសកម្មនិងសារធាតុគីមីប្រើប្រាស់លើសកម្រិតស្តង់ដា នៅក្នុងផលិតផលអាហារបំប៉នសុខភាព និងគ្រឿងសម្អាងរបស់ក្រុមហ៊ុន Love Riya។ ក្រសួងបានប្រកាសឲ្យអ្នកចែកចាយ និងអ្នកប្រើប្រាស់ដែលមានផិតផលទាំងនេះនៅក្នុងដៃ ត្រូវបញ្ឈប់ការចែកចាយ និងប្រើប្រាស់វាជាបន្ទាន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihV9gxCBE_aQBLDpzVhmjnCfRmcXsjh_t53MS02o6YpPgilquTdzjxTjgBxlRMv6Mkvcp-3Nh7B0-xiNBiHTTNxcFUSnyIzlv1L7Ig8ulqwMQEUytqtabtkT1Ou2BmCrBftfABbwKm9E23tUZV4QKGeNXtCXUcsSaM8blKUQQEDqMwSePLXe13R558sh-D/s1091/photo_2025-09-04_14-21-14.jpg
ក្រោយឃា.ត់ខ្លួនថៅកែស្រីលក់អនឡាញដ៏ល្បី អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ក្រុមមន្ទីរសុខាភិបាលខេត្តកណ្ដាលនិងមន្រ្តីពាក់ព័ន្ធ បានស្រង់យកសំណាកផលិតផលបំប៉នសុខភាពចំនួន២មុខ និងគ្រឿងសម្អាងចំនួន ១២មុខ មកវិភាគគុណភាព។ ជាលទ្ធផល ផលិតផលបំប៉នសុខភាពទាំង២មុខ និងគ្រឿងសម្អាងចំនួន២មុខ ត្រូវបានគេរកឃើញថា មានការលួ.ចដាក់សារធាតុសកម្ម និងសារធាតុគីមីប្រើប្រាស់លើសកម្រិតស្តង់ដា ដែលមានហានិភ័យខ្ពស់ដល់សុខភាពអ្នកប្រើប្រាស់ជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWaVsJkw4ym2LN8eIvJ7tp2F4uPIWvfr_P0F6vA65ZL6XOM5MRbxU0n9ZHgUIiteYmOsZtpei1uyFVS2NaovXqzBJEnsYDLTPX_lPysfWEMwpxxZRhigH_j5X_5T2Yr8hzKUKA6HRn-VPI_m432CWWAwsyvdOnaC8ojCuQ4FR6YwU-SdLdz8bQABuNzrZx/s1280/photo_2025-09-04_14-21-11.jpg

យោងតាមលទ្ធផលវិភាគគុណភាពរបស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលបានបង្ហាញថា៖ផលិតផលបំប៉នសុខភាពឈ្មោះ LOVE RIYA ថ្នាំលេបបាត់ជាំ ដែលគ្មានលេខបញ្ជីកាពីក្រសួងសុខាភិបាល មានលួចដាក់សារធាតុសកម្ម ឱសថ Tranexamic Acid។ សារធាតុ ឱសថ Tranexamic Acid ត្រូវបានគេប្រើប្រាស់ សម្រាប់ការឃាត់ឈាមក្រោមការត្រួតពិនិត្យរបស់វេជ្ជបណ្ឌិត ឬគ្រូពេទ្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLv1l5ZeXdZxZglsnmxKJk5mPbmrqGQQgaJ5mqX7m4SOyEgyEzd9CqxnIfqTMjF3S82Mouk9atoxrxLo0Eqx3sUVao58PiPBGDahyDEn2ostE_zezSjnDtXC0_J_pccuk1jhtuy-AYeVzbrvt3myZGVilandQZS-2AwQB2Q3ix9M-1Vw-e8T7vtRCjJ47U/s1280/photo_2025-09-04_14-21-06.jpg
គ្រឿងសម្អាងចំនួន ២មុខ គ្មានលេខប្រវេទន៍ ពីក្រសួងសុខាភិបាលឈ្មោះ Loveriya Double White Body Lotion និង Loveriya ម្សៅលាបមុខព្យាបាលមុនសាច់ មុនអង្កាម មុនខ្ទុះ មុនផ្កាស្បូន ស្នាមជាំ មានផ្ទុកសារធាតុ គីមី Salicylic Acid និងបារត (Mercury) លើសកម្រិតស្តង់ដា ដែលបានកំណត់ក្នុងមគ្គទេសក៍ គ្រឿងសម្អាងអាស៊ាន។ សារធាតុគីមី Salicylic Acid លើសកម្រិតស្តង់ដាបង្កផលប៉ះពាល់ដល់សុខភាព ដូចជាស្បែកស្ងួត រលាកស្បែក និងប្រតិកម្មអាល់ឡែស៊ីស្បែក។ សារធាតុគីមី បារត (Mercury) លើស កម្រិតស្តង់ដាបង្កផលប៉ះពាល់ដល់សុខភាព ដូចជាខ្សោយតម្រងនោម មហារីកស្បែក និងប៉ះពាល់ប្រព័ន្ធ ប្រសាទ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPY72yxtfLxbujsDNxjDEZqGRDBdUFM0aLqnMCkg6lfjRdkr2o5enKRy1OoMON69vLuauvnrvl2Tv5KRrlG9ZnGM2NcHMbmNogBL_2R0Syv4f42K9zBV3m1LQxQn4skDRn1lhMWtTWtLs6XbksxaQt5rAgySkSMl-1HUN06nwCpaWDGHIFTKHFN5fCJ8LS/s1280/photo_2025-09-04_14-21-04.jpg
ដើម្បីចៀសវាងគ្រោះថ្នាក់ដែលអាចនឹងបង្កឡើងដោយសារធាតុទាំងនោះ ក្រសួងសុខាភិបាលអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការទិញ និងប្រើប្រាស់ផលិតផលទាំង៣មុខនេះជាបន្ទាន់។ លើសពីនេះ ក្រសួងសុខាភិបាល តម្រូវឱ្យបុគ្គលដែលបានចែកចាយ ឬលក់ផលិតផលទាំង៣ខាងលើ ឬផលិតផល បំប៉នសុខភាពគ្មានលេខបញ្ជីកា ឬគ្រឿងសម្អាងគ្មានលេខប្រវេទន៍ផ្សេងទៀត រួមទាំងជនពាក់ព័ន្ធដទៃទៀត ត្រូវ បញ្ឈប់ការនាំចូល ចែកចាយ ឬលក់ផលិតផលទាំងនេះជាបន្ទាន់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI8LJUElMQH9NJZ5EdGpsrSpyIaDGZ-1MQjugQnZV8gzqa2o6xv2QPDr7ZN06CLs6MX-Xdk5ap8hKkU4YnJeWZKoMYoYCx5PMvv1f91oyvFQPK_lRya6iiSJt3m6mS9L6C6pzbqeUWpe6JQmIpyqZyNTZYDSKhZa2E-F2RMs6lxkgge8z3pvHhUFL3K-cq/s1280/photo_2025-09-04_14-21-02.jpg

ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ចំពោះជនណាដែលបន្តចែកចាយ ឬលក់ផលិតផលបំប៉នសុខភាពគ្មានលេខបញ្ជីកាខាងលើ ឬ ផលិតផលគ្មានលេខបញ្ជីកាផ្សេងទៀត ទៅតាមច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថជាធរមាន៕