Home Blog Page 296

ក្រសួងការពារជាតិទាត់ការចោ.ទប្រកាន់របស់ថៃដែលថាកម្ពុជាបានបង្ហោះដ្រូននៅតាមព្រំដែន

0

ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា បានប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងរបស់ភាគីថៃនាពេលកន្លងមកថា កម្ពុជាបានបង្ហោះដ្រូននៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ។ ការចោទប្រកាន់បំភ្លៃខុសពីការពិតទាំងនេះ មិនត្រឹមតែធ្វើឱ្យកើនឡើងភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ជំនឿទុកចិត្តគ្នាទៅវិញទៅមក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥។

នៅក្នុងការប្រកាសខាងលើក្រសួងការពារជាតិបានគូសបញ្ជាក់ថា កម្ពុជាមិនបានបង្ហោះដ្រូនចូលដែនអធិបតេយ្យភាពថៃដូចការចោទប្រកាន់ដែលគ្មានការពិតនេះឡើយ និងសូមស្នើភាគីថៃប្រកាន់ខ្ជាប់នូវគោលការណ៍ដែលភាគីកម្ពុជាថៃបានឯកភាពគ្នាចៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធីដែលជាចំណែកមួយក្នុងការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ មានប្រសិទ្ធភាព និងការត្រឡប់មកប្រក្រតីភាពឡើងវិញ។

ជាមួយគ្នានេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានធ្វើការបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ នៅក្នុងការគោរពបទឈប់បាញ់ដែលភាគីទាំងពីរបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ក៏ដូចជាការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវរាល់ការព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរសម្រេចបានមកទល់ពេលនេះ ក្នុងនោះរួមទាំងកំណត់ហេតុរួម នៃកិច្ចប្រជុំទាំងអស់របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលត្រូវបានប្រព្រឹត្តឡើងជាបន្តបន្ទាប់ ចាប់តាំងពីមានការឯកភាពគ្នាលើលក្ខខណ្ឌ នៃបទឈប់បាញ់ដោយភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ៕

អស់ជម្រើស! ថៃអនុញ្ញាតឲ្យជនភៀសខ្លួនមីយ៉ាន់ម៉ាជាង៤ម៉ឺននាក់ចូលបម្រើការងារដោយស្របច្បាប់នៅក្នុងប្រទេស

0

ថៃ៖ ដោយសម្លឹងឃើញពីភាពខ្វះខាតកម្លាំងពលកម្មនៅក្នុងប្រទេសចេះតែបន្តយូរទៅៗក្រោយពលករខ្មែរត្រឡប់មកផ្ទះវិញ រដ្ឋាភិបាលថៃក៏បានសម្រេចចិត្តអនុញ្ញាតឲ្យជនភៀសខ្លួនមីយ៉ាន់ម៉ានៅតាមព្រំដែន អាចឆ្លងចូលមកក្នុងប្រទេសខ្លួននិងផ្ដល់ការងារឲ្យធ្វើក្នុងនាមជាពលករចំណាកស្រុកជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១ ខែតុលាតទៅ។ នេះបើយោងតាមសារព័ត៌មាន The Nation របស់ថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc8XOfQUEFzNq2fC2NQMK-L_emMp6vEOJfUp7kBomMFSfmBAW2kinMgl1BzLssRrJhwvNMkIAk6adjyV8Oi3sWYu2pWuHouADIIWue0ef_aSMCyZ8Z4x-dTXN7gtMECQ088-Cx94SG-yEfzHGVz7csfmuxNK2ZuNP3xRozVSOm2RL6UBT5eaJ1gaVG9nDG/s983/image_2025-09-13_16-45-56%20(2).png
សេចក្តីសម្រេចដែលត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៣ ខែកញ្ញានេះ មានគោលបំណងដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មនៅក្នុងខេត្តភាគកណ្តាល និងភាគខាងកើតរបស់ប្រទេសថៃ ដោយមានផ្តល់លិខិតអនុញ្ញាតការងាររយៈពេលមួយឆ្នាំដល់អ្នកដែលរស់នៅក្នុងជម្រកបណ្តោះអាសន្នចំនួនប្រាំបួនទីតាំងតាមបណ្ដោយព្រំដែនថៃនិងមីយ៉ាន់ម៉ា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTDleMS43QUBB80rzUVzJOqBavvv2YGP5siDl-BP1Zm1YCiFR0s3WcQX6sHSGqMFMWs0kQKRk1_u5krAFygZYPKjBAKwRatw8cw8CgJiWnFVdaoLBXU3qz1A9Q5I0uE64oK0dOZR0aPS-E_3DTdZttM0J3vNcdSQIyVb4ozfoo7QBQjDbO5gqPvgy8T5Zh/s640/image_2025-09-13_16-45-56.png
បន្ថែមពីលើសេចក្ដីសម្រេចនេះ លោក Chamnanwit Terat អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃថៃ គូសបញ្ជាក់ថា ក្រសួងរបស់លោកនៅពេលនេះកំពុងធ្វើការជាមួយក្រសួងការងារ ដើម្បីបញ្ចប់ដំណើរការចុះឈ្មោះសម្រាប់ពលករប្រមាណ ៤០,០០០នាក់មកពីប្រទេសមីយ៉ាន់ម៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgIsdlrwc2qc6c69BSkzeze3XPjwQYJRWro9BQddZblKQjpgEpAJwS8Ch9Rjh5o8JaKPB1QKdugZRlI30U5JY1u_BjJ_oRn_343dXIm32tRAu3sI6MFdXDa3MIR7sKYJO6yP2R9VSQtuJK8w6BRs5uByzk27056fvkZwPCU_KnpLbWRqaEfOq8HAU6m8Ii/s1280/photo_2025-09-13_16-39-05.jpg

លោក Chamnanwit បានបញ្ជាក់បន្ថែមថា ជនភៀសខ្លួនដែលមានបំណងចូលធ្វើការនៅប្រទេសថៃ ត្រូវតែមកចុះឈ្មោះជាមួយមន្ទីររដ្ឋបាលខេត្តជាមុនសិន។ ពួកគេនឹងទទួលបានការរក្សាសិទ្ធិរស់នៅក្នុងជំរុំភៀសខ្លួនរបស់ពួកគេ ដែលនឹងត្រូវដាក់ពាក្យស្នើសុំទៅមេស្រុករបស់ពួកគេជាមុនសិន ដើម្បីសុំការអនុញ្ញាតឱ្យចេញធ្វើការនៅខាងក្រៅតំបន់បាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2nM_qaw_SJd3EghOwYqFQ3VyMCmFyf1hBS1yLVDwavU61BHha-tIG5VL6Q6tbhxDagCtmB0zLa3fjnABk88lSnfENDhwX5trEV_lMIxUqyoE2SfrfSeItF9cJuYAOZrY2AySt4XN0hv_KMvkOIi_u_E_ijvdRqvIw1Bs5MT24Y1FxEJCzA86wn33RVkQB/s1024/photo_2025-09-13_16-39-06.jpg
ក្រោយមកនៅពេលមានការយល់ព្រម ការិយាល័យការងារខេត្តនឹងពិនិត្យលក្ខខណ្ឌរបស់បេក្ខជននីមួយៗក្នុងការជ្រើសរើសជំនាញ ដែលមានចាប់ពីអាជីវកម្មដូចជាជាងឈើ និងកម្មករសំណង់ រហូតដល់ការងារទូទៅ មុននឹងបញ្ជូនពួកគេទៅតាមក្រុមហ៊ុន ឬរោងចក្រ និងធ្វើកិច្ចសន្យា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT2-8ahFb3SmqxNPMaKZ_W2MyqOecru3Z2wnN86C7sRtN3Pu7PTfXLbuJxWpLLfGwPj6HGV3uanHK39NbHEY3v1TVjbb4Ez9HKKz4cLKmQw62l7hRaBObLdZAe9nHQxfjcjS_ShZ1msrYVATagcVMOSVZczBgHb09iRw8Dln7mB1uugnCo12MsNBFHjRwF/s2048/image_2025-09-13_16-45-53.png

កម្មករនិយោជិតក៏នឹងត្រូវបានតម្រូវឱ្យឆ្លងកាត់ការត្រួតពិនិត្យសុខភាព និងមានការធានារ៉ាប់រងសុខភាពផងដែរ មុនពេលចេញលិខិតអនុញ្ញាតការងារ។ ការអនុញ្ញាតនឹងមានសុពលភាពរហូតដល់មួយឆ្នាំ បន្ទាប់ពីនោះកម្មករត្រូវត្រឡប់ទៅកន្លែងស្នាក់នៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgklC84n1SJt5X78cnX98SftQm8PVF0snrp7jw7fFjsWdZe9BPpWQ29Sf43M3oPvpmHMJpt2ATUcUaMpUuOfVHNiZC32uw5exGEfZv89pUWur-Wlo1tGTClbDERZeTUo55HvdE42ZE1EXMGBd-gxu-x04huvQM3Pm9v5SceRGVDN8SReLjqju1ijJV0mMAO/s1200/image_2025-09-13_16-45-55%20(2).png

គួរឲ្យកត់សម្គាល់ថា ចាប់តាំងពីពលករខ្មែរបានវិលចូលប្រទេសវិញស្ទើតែទាំងស្រុងមក ប្រទេសថៃចាប់ផ្ដើមជួបវិបត្តិខ្វះខាតកម្លាំងពលកម្មជាខ្លាំង ធ្វើឲ្យរោងចក្រ ចម្ការ និងការដ្ឋានសំណង់រាប់សិបមុឺនកន្លែងថយចុះល្បឿននៃការផលិត ឬកន្លែងមួយចំនួនបានផ្អាកសកម្មភាពជាបណ្ដោះអាសន្នតែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRZqTW7dfscq38Y63pk66nT_XQFAnQPzRDX_QOaUlYxzLBeYTjyJdgGqnUZpjsW1fERiGMiEso6bcp1RD9ceJvE6_FarPlnxODE4MfPpTxd_KO_w9kBOxTDphsVT-ctXVnd7jdPcIQF04FlQVKw7fXk9SNJABwQ8C7TY0BgWoakppZHcUaDUg95sFEqIIu/s1200/image_2025-09-13_16-45-55.png

ឆ្លើយតបនឹងបញ្ហានេះ អ្នកជំនាញសេដ្ឋកិច្ចថៃបានព្រ.មានថា ភាពខ្វះចន្លោះនៃកម្លាំងពលកម្មភ្លាមៗក្រោយពលករខ្មែរចាកចេញនេះ បានគូសបញ្ជាក់ពីការពឹងផ្អែកជាយូរមកហើយរបស់ថៃលើពលករបរទេស។ បន្ថែមពីលើនេះ រដ្ឋាភិបាលថៃត្រូវរិះរកវិធានការដោះស្រាយជាបន្ទាន់ដើម្បីទប់ស្កាត់ការអាក់ខាន ឬផ្អាកខ្សែសង្វាក់ផលិតរបស់ឧស្សាហកម្មថៃ ដើម្បីចៀសវាងការខាតបង់ផ្នែកសេដ្ឋកិច្ចរយៈពេលវែង៕

គូស្នេហ៍ Goofy ចេញប្រតិ.កម្មអ្នករិះគ.ន់ទាំងសរសៃខ្ចី

0

ថ្មីៗនេះទស្សនិកជនជ្រាបមកហើយថាអ្នកចម្រៀងរ៉េប Goofy បានបង្ហាញពីដំណក់ឈាមដំបូងជាមួយនឹងគូស្នេហ៍ដោយបានសន្យាធ្វើជាប៉ាល្អមើលកូនស្រីមិនឱ្យលំបាកឡើយបើទោះបីជាពេលនេះលោកលំបាកក្តី។ ដំណឹងល្អនេះក៏ជំរុញឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលដែល Goofy ស្វាគមន៍កូនដំបូងរបស់ខ្លួន ខណៈអ្នកខ្លះទៀតបញ្ចេញមតិវែកញែករហូតដល់គូស្នេហ៍ Goofy ចេញតបតទាំងសរសៃខ្ចី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixoiFffNEQNQRtH-i9N5k2CE6oWFlFUB81eCE-o1LKPjugWrFgvj6vkX4w7cCIdy8W57qEjx7CWS5fmROVucSNJJ06KPaQg1yZWczO358bKXiOk4PguacM0urZKKscF6_kr-ByT1C5tfa2N2Wfbp5MEL9df1cihznc0VCOmGvmtY8f057af9hsMfa019FP/s2048/image_2025-09-10_14-17-52%20(2).png
គូស្នេហ៍របស់ Goofy បានបង្ហោះនៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី១២ កញ្ញា ថា « សរសៃខ្ចីមែនអត់មានបាក់ដៃរឺពិការទេ មុននឹង comments រៀនឱ្យតម្លៃក្មេងនិងគ្រួសារគេ ម្នាក់ខំរកលុយ ម្នាក់ទៀតខំពពោះ លះបង់ជីវិតណាស់ តស៊ូណាស់ល្មមបានកូនមួយ ថាប្រុសទៅប្រុស ស្រីគ្នាឯងនៀក មិចPick Me ? គេផ្សាយក៏គេបានលុយដែរ អ្នកអត់ប្រយោជន៍គឺ អ្នកcomments ទៅទើសគេនឹងហើយ»។ គូស្នេហ៍ Goofy ព្រមានថាកុំប៉ះពាល់គ្រួសារខ្លួនឱ្យសោះ ការមិនការតែពួកគេមានទំនួលខុសត្រូវចិញ្ចឹមកូន ការមិនការជារឿងរបស់ខ្លួនប្រយ័ត្នផុសរូបឱ្យខ្មាសគេអត់មានអ្នកណាហ៊ានការជាមួយព្រោះមានប្រយោជន៍ពេក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgulwXkXbD3yztbFNN_2mhAHTg4bsA6TKse5q6XbCrszT-KSLj22lIqN0ABK_E3bc5KI4K_jhxoNh2hiTa6NYE_KNmC2h280aZceqKu6iXYPT3NesqpAvwt2-UtRDHOzPbql_zhK5MFHetWXjRClAOLLKYTu5VFqDDHaznkAJZO73mI3N-jzgCaQTb4QQqo/s2048/image_2025-09-10_14-17-53.png
ជាមួយនឹងការប្រតិកម្មទៅកាន់មតិអវិជ្ជមានពីខ្លួនគូស្នេហ៍របស់ Goofy បានចេញវីដេអូមួយដោយបង្ហាញការសប្បាយចិត្តព្រោះមានការយកចិត្តទុកដាក់ពីប៉ាម៉ាក់ទាំងសងសួរសុខទុក្ខ បារម្ភពីសុខភាព រួមទាំងមិត្តភក្តិជាដើម។ គូស្នេហ៍របស់ Goofy ក៏បានសរសើរពីមុខមាត់កូនស្រីខ្លួននិងបានបញ្ជាក់ថាស្រួលចិញ្ចឹម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOJp6S8S3GEWyrDBM7W-GePfEUM1vfBt95Wf01kh_tu4MXpm6UoufkULCmLuqc36ZeZN2EIcrogxrtkmvt_J6oe6SDP40c-qy6ymM4d_dqMinVnqizwUg17F3u4CPoDFnldUJwh2s4cAStb5YA-0FfCGdIwjaI1vnJibcoazQ4qF2mNldlUhU6F9hFsJpj/s2048/image_2025-09-13_14-18-58.png

Goofy និងគូស្នេហ៍ដែលមានគណនីបណ្តាញសង្គមថា Cha Kvai បានស្វាគមន៍កូនដំបូងរបស់ខ្លួននៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។ កូនស្រីរបស់អ្នកចម្រៀងរ៉េបរូបនេះមានឈ្មោះថា ដែន រតនៈនារីសុទិម៉ា ហៅក្រៅ Jasmine ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGT8wuD-BXIld8Zb-7CVNIanlBOPZBEPVySKnoQ3NDJ17Btbjco7lCmunftvck-sxVlQg235Xm7ylQ3vfgeT47FI2BuLK1RyIM6p8ciKBziq3ATUV2X-aGust6_P0bBHI2PbUayiUXoR3YWJJW_C0Y1hfdDPQtvoVQORWOF4H1OTGbdi8T6VBoPXG7HKfC/s724/image_2024-09-03_08-28-08.png

លោក ណុប បាយ៉ារិទ្ធ តបមួយឆ្ងាញ់ទៅកាន់មនុស្សមុខពីរហៃអើរឿងរិះគ.ន់អ្នកសិល្បៈមិនខ្វល់ខ្វាយរឿងប្រទេសជាតិ

0

សកម្មភាពរបស់អ្នកសិល្បៈមិនថាតូចឬធំតែងតែត្រូវក្រសែភ្នែកជាច្រើនចាំមើល មានពេលខ្លះក៏ទទួលបានការសរសើរចំណែកពេលខ្លះទៀតគឺរងការរិះគន់ទក់សាច់។ ទោះបីជាប្រឡូកអាជីពសិល្បៈរាប់ឆ្នាំមានអ្នកជំនាន់ក្រោយស្ងប់ស្ងែងយ៉ាងណា តារាចម្រៀង ណុប បាយ៉ារិទ្ធ ទំនងត្រូវបានអ្នកលេងបណ្តាញសង្គមវែកញែកហើយទើបលោកទប់ចិត្តមិនចេញមកបង្ហោះបែបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDdf3oetWJCmxvelD8O2rvpjcbbk7APXhSKYN3iwbYRbU8_sa2L1IW5QO1x6yyw-onwzLjZhRMj0xGyI773CTyJ1AoN1aPte15NgNY-UxmetETVatYQDYt6rIVpjs1SmqonVlIAkwMz9CvEHcNWdU2GgO3WfzChFnxHvxQFwwpG2ThvYbKajheXzQeM8FW/s2016/image_2025-08-12_14-44-00.png
នៅថ្ងៃទី១១ ខែកញ្ញា លោក ណុប បាយ៉ារិទ្ធ បាន Add Story ជាមួយនឹងការរៀបរាប់ថា «គេនិយាយពីអ្នកសិល្បៈថាមិនខ្វល់និយាយរឿងជាតិ ព្រោះអ្នកនិយាយនោះអត់មានfriendជាមួយអ្នកសិល្បៈ គេអត់បានចូលទៅមើលអាខោនអ្នកសិល្បៈ ឱ្យបានគ្រប់គ្នាទេ ថាអ្នកណាធ្វើ អ្នកណាមិនធ្វើ តែក្មេងមួយដែលមាន friend ជាមួយតារាសឹងគ្រប់គ្នានៀក វាឃើញ វាដឹងហើយវាឆ្លៀតចូលទៅ ខមមិនហៃអើ សុទ្ធតែតារាខ្មែរមិនហ៊ាននិយាយរឿង ជាតិក្នុងកាលៈទេសៈហ្នឹងទេខ្លាចធ្លាក់កូដ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJAWAEtCa_XryrInQ2jMLe-v122mBUuwafvXeZ-Mb-YlVEMnRlwSgNyDgZYfho23NAqLJI9dQNc_sO-oxqOZKbMLFkQallTkzPi0lRNSq1P-8LmWl1gRRjgZwfrqdQPYbYkMkIDwZKcOUxCFkBQ7youbXlK3asaN6f98IE2dJ3ZrGU0A8z6ipyrjIccQGa/s1280/photo_2025-09-13_14-25-18.jpg

តារាចម្រៀង ណុប បាយ៉ារិទ្ធ បានលើកឡើងទាំងហួសចិត្តទៀតថា« ហើយម៉េច តារាខ្មែរនឹងបានកូដពីសៀម? តារាខ្មែរ អត់ចេះខឹង អត់ចេះឈឺចាប់ទេ? ចឹងហើយចូលឆ្នាំចិនមិនទាន់ទេ ឃើញក្បាលមកសូមអាំងប៉ាវហើយ។ ចង់ប្រាប់ថាអត់ដែលទុកចិត្តអាក្បួនឯងសូម្បី១% កន្លងមកព្រោះតែការអាណិតទេ កុំច្រឡំតែមកឃើញខម្មិនអាក្បួនឯងភ្លាវ ហៃអើទាំងអត់បើកភ្នែក ចឹងទៀតសម្រាកបានហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg195Bq1NKDMa0h17VH9YK-OD1_izqBvXwi0IoyWe-qMM3_lOQwppWC5jM_-4d_0sD6-NitxsJY5i2O2OL6ijg_jk4n79CMDFrepqmsJkoOVJV9Cz_VJjHqyb4oWL7qvjtQsaGhvaGf6AdNkHqVO7WctQRCxWkmae1TDNz-RBkL2iMzU1pBnFPHHWv1XsR5/s960/image_2025-08-12_14-44-02%20(2).png

គួរបញ្ជាក់ផងដែរថា លោក ណុប បាយ៉ារិទ្ធ គឺអ្នកសិល្បៈមួយរូបមិនញញើតមាត់ក្នុងការតបតទៅកាន់សៀមនោះទេ លោកបានបញ្ចេញមតិជាច្រើន និងបានរួមចំណែកជួយដល់ជនភៀសសឹកដែលរងគ្រោះពីការឈ្លានពានពីភាគីថៃផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIgxJMBlHyB-EQ_GiGxX9MvktI8kq48m5vQGpOwCBLn45Yw0nOLyTvnBQ1xy7_U1a2SKxiBujqJribWSnhq6J_3uasOMEzjHFQGytx379yb7uUjTi5pbc_JaTru0Mw7_N2VPfi6yZmDHletKl3KM9SBfDd5DQKGDEyfXL3MuKBFvF2CWSk9G_pnN_c7MZ_/s1440/image_2025-08-12_14-44-02%20(3).png

តារាល្បីៗជាច្រើនរូបអបអរសាទរនិងពោលថាស័ក្តិសមហើយដែល ហ្វីយ៉ាតា គ្រងមកុដ

0

តារាសម្តែង នី មុន្នីនាថ លោក អូវ៉ាគង់ សុភ័ក្រ កុសុម៉ា ប៊ី សុធារី អ៊ិន លក្ខិណា ទីនីន ហ៊ាទី និងអ្នកសិល្បៈជាច្រើនរូបទៀតបានសម្តែងក្តីអបអរទៅកាន់ជ័យជម្នះរបស់ ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ក្នុងការក្លាយជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥។ លើសពីនេះទៅទៀតមានមនុស្សជាច្រើនបានបង្ហាញថារូបនាងស័ក្តិសមសម្រាប់ការទទួលតំណែងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0A_zQBXRwyN1hN4aO1qkDvrYL6XhSpfPf5-USuELxPnyEW9KHy4ZIKO4ThTfo_ZLxDtFWHjK9e5iEVNMEEZFrIewLD9dztupnxwrufYqM2ks_JYtlbOoIP_wm38Qn1RKfrOyBe5-bBkb4_YlOe25uwZl9cz1bPNVkp0lU4iz_RDdZ7_J6Q7lq30jIRywk/s2048/image_2025-09-13_15-33-33.png
កញ្ញា អ៊ិន លក្ខិណា បានបង្ហោះវីដេអូអមដោយក្តីរំភើបញាប់ញ័រជាមួយនឹង ប៊ី សុធារី អំឡុងពេលស្តាប់ការប្រកាសលទ្ធផលនៃការប្រកួត Miss Universe Cambodia 2025 ។ ជាលទ្ធផលដូចការរំពឹងទុករបស់មនុស្សជាច្រើន ហ្វីយ៉ាតា បានទទួលជ័យជម្នះ ខណៈ ប៊ី សុធារី និង អ៊ិន លក្ខិណា ជារឿយៗតែងតែផ្តល់កម្លាំងចិត្តដល់ម្ចាស់ជ័យលាភីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaGlmJb1egkR81m40nzHJ2yfT0qF-lVFF7-dosoUFx67j5JE6tVOM-G1Un-qRlo37wX9I5M_YrbEubvpFW2S2WJ0s3tq8FwDajF54TS3zr3AqkFs6MX1OSTDTZppLb8Q5A8C41e_9w3eoUIaGHyWXsNItp8mQ9QULt4QhobEXoyP6LZQe6S0Br2ADnqQgc/s2048/image_2025-09-13_15-33-35.png

តារាសម្តែង នី មុន្នីនាថ ក៏បានលើកឡើងនៅលើទំព័រហ្វេកប៊ុកថា «សូមចូលរួមត្រេកអរផងអូន ស័ក្តិសមបំផុត ចម្លើយពោរពេញទៅដោយថាមពលជាស្ត្រី ហ្វីយ៉ាតា»។ លោក អូលីវ៉ា គង់ បង្ហោះថា «និយាយស្មោះត្រង់ ស័ក្តិសមបំផុត ចម្លើយពោរពេញទៅដោយថាមពលជាស្ត្រី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOsf1wvylxogOgVkoPhDOvbAEmFABJALvpVx7AwDk5EKBgr0cC0JWwJ_m9hz390LfRXwEoma6PMgOWazVIghZpi3RyfbLVnwlAxA-7v1-wpps-Kfukhen8eqXd_o9lLgU82q5Ef6rPh52HlVakYNe286o5kSpSRnKlyrzOTeEwJi1b-2rkb1x9Vz1wqcJ2/s2048/image_2025-09-13_15-33-31%20(2).png

ងាកមកកាន់ ទីនីន វិញក៏បានបញ្ចេញមតិយោបល់របស់ខ្លួនដែរថា «Fi yataត្រូវតែជាប់ ព្រោះភាសាបរទេសគាត់ច្បាស់ល្អ ទៅប្រលងនៅក្រៅប្រទេសអត់ខ្មាសគេ ។ បើយកស្អាតតែមួយមុខមិនគ្រប់គ្រាន់ទេ ធ្វើជា Queen ចំណេះដឹងពិតជាសំខាន់។ គាត់មានទាំងអស់ Talents និងសម្រស់»។ ចំណែក ហ៊ាទី វិញបានបង្ហោះដែរថា «នែ៎ នៅក្រៅស្អាតណាស់ ដូចក្រមួន ស័ក្តិសមណាស់ មកជាកញ្ចប់ម៉ង»។ ពិធីការិនីដ៏ល្បីឈ្មោះប្រចាំប្រទេស សុភ័ក្រ កុសម៉ា វិញក៏បានចូលរួមអបអរសាទរម្ចាស់មកុដថ្មីថ្មោងរូបនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3CWCG7xQypgrvmNUBcfX_dQnQRyoR8DRqeHo6nO5B-ffqJnfK55rX5rF7UOx6Et61pW1PRmU2BmDQjYupBdF3s0TbllgGJMvQq_GDDcM9bqgN1MqW6KCxwOlMgJ3S_ufvES02DjopZLVLPOn7qQGSKHFzobCxX-khYyE88k4dKJ7WyaxdyzrcZVixMtMk/s718/image_2025-09-13_15-33-25.png

មានក្តីសុបិនតាំងពីតូច ហ្វីយ៉ាតា បានសម្រេចបំណងធំក្នុងឆាកជីវិតជាមួយនឹងការជ្រើសរើសផ្លាស់ប្តូរ និងប្រែការឈឺចាប់ទៅជាគោលបំណង។ គ្រងមកុដនៅរាត្រីថ្ងៃទី១២ ខែកញ្ញា ហ្វីយ៉ាតា នឹងត្រូវបំពេញភារៈកិច្ចបន្តពី ប្រាសាទ ដាវីន ក្នុងនាមជាអ្នកតំណាងប្រទេសឈរនៅលើឆាកអន្តរជាតិនាខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBtNyFWTTX1F8638xxxGCi0ffbztxnMJfd3cnPMvkAIDQV9xNgURB9jF9dGp_YfIA0mYlbOZO9MPqTJ3xYDXFk5Cu8rjsYtCC_To0Wn3oZ8WqpIlaNzRHXOaHrLF2PJG-xOZO6BJNdLMU4SyricQYaj7P42Z9MxI5ur3kfWMvmTXAWI5eeRVwdUymJMPD-/s723/image_2025-09-13_15-33-26.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_Qy-NarKNT2hUcc1B90vwXU_FN-2QldC7Q6n-iP1iCQLoV5UgBJ0yvokATHsIW96g5NVkMp-3RfE_3ZrELuc3R_2GYT70xnBeIbW4j869b9jWbEaGo_OUbMIfLrRGlxdgt0NmI46DMAxFdriisGV1FzrgDoPkHN2xgMBY1VUTTYJsYjHq-3CfdSaSD4-b/s709/image_2025-09-13_15-33-27%20(2).png

Rosé ជាតារាចម្រៀង K-pop ដំបូងគេត្រូវបានតែងតាំងនៅក្នុងកម្មវិធីពានរង្វាន់មួយនេះ

0

Rosé សមាជិក BLACKPINK បានបង្កើតប្រវត្តិសាស្ត្រក្នុងកម្មវិធី Billboard Latin Music Awards ឆ្នាំ២០២៥។ តារាចម្រៀងស្រីរូបនេះត្រូវបានតែងតាំងក្នុងពានរង្វាន់ «Crossover Artist of the Year» ដោយក្លាយជាតារាចម្រៀង K-pop ដំបូងគេក្នុងប្រវត្តិសាស្ត្រដែលបានចូលរួមក្នុងពិធីប្រគល់រង្វាន់ដ៏មានកិត្យានុភាពនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqGJaKIAHWCV1pA9PQRtTD3jpAepgF659x4R0cgZAfMo5W8wHo5LTMm9CXPq4UExTnA6MLNIhxyYbf1tpOO8s70x75Q7GVAm2jxWglLaR6ZwVpab04dXtBMI87ZF_iUjpAqSPHaDWHQkFFBor7xleThE6ab6M3xdwZ5iWCPuX-rDvWNu_7YTHPOuGXShY5/s900/image_2025-09-13_14-34-25%20(3).png
Rosé ទើបតែធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលដែលនាងបានឈ្នះពានរង្វាន់ VMAs ឆ្នាំ២០២៥ ជាមួយនឹងបទ «APT» ដោយទទួលបានពានរង្វាន់ដ៏សំខាន់ «Song of the Year»។ មិនទាន់បានប៉ុន្មានផង Rosé បានបន្តឈានដល់ចំណុចសំខាន់អន្តរជាតិមួយទៀត ដោយបញ្ជាក់ពីឥទ្ធិពលយូរអង្វែងរបស់នាងនៅលើតន្ត្រីពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVwl_MbdOZL5d_Ke8HsmcYlOjhA84anjcU_WdFNmuXVOM2WLt0pqFbgzPWZKwCp5aFDPOZtu-MhXhHgQniNWtc_pIr44ax5dNswjNqzoQsYyaRZiRKhE07szL1bRJwZh2wbJeVUA8Sqk5H44GHjRj1PVV8RCnP-D_T8Ec0tvxU5pWa_Cnu862B2MebesKw/s2048/image_2025-09-13_16-22-40%20(2).png

ប្រភេទពានរង្វាន់ «Crossover Artist of the Year» ផ្តល់កិត្តិយសដល់សិល្បករដែលមិនមែនមកពីទីផ្សារឡាទីន ប៉ុន្តែបានបង្កើតនូវសញ្ញាណដ៏រឹងមាំ ភ្ជាប់ និងលើកទឹកចិត្តទស្សនិកជននៅក្នុងតំបន់។ ការដាក់បញ្ចូលរបស់ Rosé នៅក្នុងបញ្ជីបេក្ខភាពមិនត្រឹមតែជួយពង្រឹងអាជីពទោលដ៏ជោគជ័យរបស់នាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសមត្ថភាពរបស់នាងក្នុងការឆ្លងផុតឧបសគ្គខាងភាសា វប្បធម៌ និងយេនឌ័រ ដែលនាំឱ្យតន្ត្រីកូរ៉េកាន់តែខិតទៅជិតទស្សនិកជនទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKVG_hY8b7hXuAQLen38mZynq16GM9ADFaCcgcXuy_M67ivqV4XAosl52T4oMoNkJUdpOk3HDTUataKdBNkKhkOl93jjFqvfoh2kTnp0N7TsrOlOsh23yf3vnAzUyn8MDxEwRtBC18h2wCUypOeBwvCAtnCTjDEzUk8M08CvlaIFS24SNfeiyrtIWid6r1/s921/image_2025-09-13_14-34-24.png

យោងតាមអ្នករៀបចំពិធីប្រគល់រង្វាន់នៅឆ្នាំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែតុលានៅមជ្ឈមណ្ឌល James L. Knight (Miami) ផ្សាយផ្ទាល់តាមឆាណែល Telemundo និងកម្មវិធីផ្សេងទៀតដែលបម្រើអ្នកគាំទ្ររាប់លាននាក់នៅអាម៉េរិកឡាទីន ការ៉ាប៊ីន និងជុំវិញពិភពលោក។ ការតែងតាំងនេះត្រូវបានគេមើលឃើញថាជាសក្ខីភាពច្បាស់លាស់ចំពោះ Rosé ជាមួយនឹងសមត្ថភាពក្នុងការពង្រីកឥទ្ធិពលរបស់សិល្បករ K-pop នៅក្នុងឧស្សាហកម្មតន្ត្រីពិភពលោកលើសពីដែនកំណត់ពីមុន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizYFTkMVskWizOkV8YJnntYeUnvi6ka27DoC0lD8cQzHwH8_1_eU9KIvUavhb8R-kuXE0Eh2bQo4Yh2OA8GgXrfb2r1bj0BP2CcRo5O7WVHnz_IFD8KbCi9UEhhHwwrYYcdr4bZgLU5KW9iRoJwE5XfQd2XTlo7uYYZj17PDrwOFOM7dhdJ0lBehmCwviO/s921/image_2025-09-13_14-34-24%20(2).png

ថៃទទួលយកមិនបាន! ក្រោយទូរទស្សន៍អន្តរជាតិល្បីមួយចាក់បញ្ជាំងភាពយន្តឯកសារស្ដីពីភាពខ្មៅងងឹតនៅក្នុងសង្គមថៃ

0

បាងកក៖ ភាពយន្តឯកសាររបស់ទូរទស្សន៍ BBC ថ្មីមួយដែលមានចំណងជើងថា “Thailand: The Dark Side of Paradise” ឬដែលមានន័យថា «ប្រទេសថៃ: ផ្នែកខ្មៅងងឹតនៃស្ថានសួគ៌» បានបង្កឱ្យមានភាពចម្រូងចម្រាស និងទាក់ទាញមតិរិះគន់យ៉ាងខ្លាំងពីសំណាក់ជនជាតិថៃ ក្រោយភាពយន្តនេះបានឆ្លុះបញ្ជាំងពីប្រទេសនៅក្នុងផ្លូវអវិជ្ជមាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg20wNZnReHslqtp-RBqMmxwJJHiJvhhHaif4JE2U1VxNizZPTwMqGyHYyMEWqWuXJ87PuKENZaXEqm1hNEqbJ0GEzeRDEpmkb8dB8pQyQ8o_gCSeZUFapYOgSXS1D2XBj8_rLoc4qzIFpJxQnIjOj7kKJThluGYsrT_qxr5wu0SZsa65J7rU4M7nLYnlgt/s1280/photo_2025-09-13_14-58-02%20(3).jpg

នៅថ្ងៃទី12 ខែកញ្ញា ឆ្នាំ2025 ប្រភពខាងលើនេះបានឲ្យដឹងថា កម្មវិធីដែលបានចាក់ផ្សាយនាពេលថ្មីៗនេះរបស់ BBC នៅក្នុងចក្រភពអង់គ្លេសបានលាតត្រដាងពីបញ្ហាចាក់ស្រេសជាច្រើនដូចជាឧ.ក្រិដ្ឋ.កម្ម ការកេ.ងប្រវ័ញ្ច អំពើពុ.ករលួយ អំពើពេ.ស្យាចា.រ និងជីវិតពេលរាត្រីនៅក្នុងតំបន់ទេសចរណ៍ដ៏ពេញនិយមរបស់ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiucjyM8Ps2AkDp8SzgRZgDdxS_T52XR9_96WZAeaehlcLtFGzNzW5n34O3ncXHbalPC97sLIHaCKs3WOcLEoAIVQhFENtaDhpZDPvhL9TYrvABaG0wLiqKwHQGm4wkCZ4lEkE_wUHPkOz_KcoytmRb8kWOiavH_AkPfI9QhOJjLKf2roq_j9Fn_enA_nXa/s1280/photo_2025-09-13_14-58-02%20(2).jpg

ទស្សនិកជនដែលជាជនជាតិថៃជាច្រើននាក់បានសម្តែងការខកចិត្តតាមប្រព័ន្ធអ៊ីនធឺណេត ដោយចោទប្រកាន់ភាពយន្តឯកសារនេះថាបំផ្លើសបញ្ហា និងមិនបានបង្ហាញពីទិដ្ឋភាពវិជ្ជមានរបស់ប្រទេសថៃ។ អ្នករិះគន់ទាំងនោះបាននិយាយថា កម្មវិធីនេះអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសថៃនៅលើឆាកអន្តរជាតិ ជាពិសេសនៅក្នុងពេលដែលប្រទេសពួកគេកំពុងធ្វើការដើម្បីស្តារឧស្សាហកម្មទេសចរណ៍របស់ខ្លួនឡើងវិញ បន្ទាប់ពីមានវិបត្តិនៃជំងឺរាតត្បាតអស់រយៈពេលជាច្រើនឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCs_uXEyV3Smsb8s52hYBFlPL4TH3T0WyBNZ2F_6XKLf9g8bw635Ry-84LPWjVSZwUHfKqnXN5hfqW20Rl7mT-d5uSeHfpIMyEIWPdHFL1eqQOOL29QcPc0wAVwNoCb0Y7a7_DleqDGtwXE6mphJSEPtt4DlwRTLbhghPV7Vc9pW_cpUgpRJgWENqi7o0Q/s640/photo_2025-09-13_14-58-02.jpg

ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រភាពយន្តឯកសារបានចេញមកការពារការរាយការណ៍របស់ BBC ដោយនិយាយថា បញ្ហាដែលBBC បានបង្ហាញទាំងឡាយ រាប់ចាប់ពីការជួញដូរមនុស្សរហូតដល់ការបោកប្រាស់ដែលផ្តោតលើភ្ញៀវទេសចរ គឺជាក្ដីបារម្ភពិតប្រាកដដែលសមនឹងទទួលបានការយកចិត្តទុកដាក់ពីអន្តរជាតិ។ ពួកគេបានអះអាងទៀតថា ការទទួលស្គាល់បញ្ហាទាំងនេះ គឺជារឿងចាំបាច់ប្រសិនបើថៃចង់ដោះស្រាយវាឲ្យមានប្រសិទ្ធភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiKnD0xvaY5IT2xh5v0XRWBwBepPTnAgHa39B2VbMDT6dqhXdj11WEmUDPmWlf8CrpkBge8Zhqn8bwUTGQbChslfRFhiQ43VGvbblrjndHS1iII5U1sg3bX5wCeAQjjGgXrLlRLOLR4hhZBSQj3JGPEKHQ6tSVWSl8Hxk9qtm2W3M2QZmKx318uAT4YA0r/s1280/photo_2025-09-13_14-58-03%20(2).jpg
ទន្ទឹមនឹងនេះ ការជជែកវែកញែកអំពីរបៀបដែលប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបង្ហាញពីប្រទេសថៃនេះក៏កំពុងបន្តយ៉ាងក្ដៅគគុក ដោយមន្ត្រីនិងអ្នកតស៊ូមតិផ្នែកទេសចរណ៍ថៃបានសង្កត់ធ្ងន់ឲ្យមានការរាយការណ៍ និងប្រមូលទិន្នន័យប្រកបដោយតុល្យភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJEQFdUwTLnnrKhvMrN5RQ_0vnHJzixnzpEDkU9vIUN9tiGUXNzvuX1QOkYV4rXZIFqWk7Zh0FBZakR7yT1SatpIcD6SfiNSKWtDcgOU7cIWKqD_BVC44X18L1tWfsalJ1-0DhFqN5Rau3MgLWpp8gQ3NmGK-275LP0_tjF57OzW1iC8P6-jSuCrkyxmXD/s960/photo_2025-09-13_14-58-03.jpg

យ៉ាងណាមិញ បើទោះបីជាមានការរិះគន់ខ្លាំងៗពីសំណាក់ពលរដ្ឋថៃយ៉ាងណាក៏ដោយ ក៏ BBC មិនបានឆ្លើយតបជាសាធារណៈចំពោះការទាមទារនេះដែរ ចំពេលដែលការពិភាក្សាអំពីផលប៉ះពាល់នៃឯកសារនេះនៅតែបន្តផ្សព្វផ្សាយទាំងតាមអ៊ីនធឺណិត និងក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ៕

អេមអស់ទាស់! Zhao Lusi ក្លាយជាតារាដែលមានប្រជាប្រិយភាពបំផុតលើវេទិកានេះ

0

ថ្មីៗនេះវេទិកា Xiaohongshu បានប្រកាសថា Zhao Lusi គឺជាតារាដែលមានប្រជាប្រិយបំផុតនៅក្នុងខែសីហា។ គណនីរបស់នាងបានកើនឡើងចំនួនអ្នកតាមដានចំនួន ៤.៣១ លាននាក់ ប្រធានបទពិភាក្សាឈានដល់ ១.៤៥ លាននាក់ និងការស្វែងរកដែលពាក់ព័ន្ធឈានដល់ ៦៤.២៩លាននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQudamel6zhBAUoLB7-2cuyZDSnCMjJaULtEeSSx4V3b1yRVkG6C6glQTG-qPnOzebU4H98cmzo1Tee3GWsvwpe8zb_CP-Iz9uvR589rcQMhdVheCSOq4HVipDulDcUVQJ3012CW3nIUv3pjLUww2gTDTRjp3ChusmP-kyzTnZws2O_GQBhp-P5aGqhmjk/s1560/image_2025-09-13_11-35-43%20(3).png

ទោះបីជានាងដកឃ្លាពីវិស័យសិល្បៈជាបណ្ដោះអាសន្ន មិនបានចូលរួមសម្តែងភាពយន្ត និងមិនមានភាពយន្តថ្មីៗចាក់ផ្សាយក៏ដោយ ក៏ Zhao Lusi នៅតែជាតារាសម្ដែងដែលទទួលបានការចាប់អារម្មណ៍ជាពិសេសនៅលើបណ្ដាញសង្គម។ បច្ចុប្បន្នគណនី Xiaohongshu របស់នាងមានអ្នក Follow ដល់ទៅ ១៩ លាននាក់ ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមតារាចិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0WoLqxy16UpRhwRveMqOdCuhof2EnzJrYlOEvRM15_O9pjrDQag2Ca2sXQcg_O6D9QjBQneDv4FdWwGYfzblUixCfPkGUA4ewE4ACzVLl96eajz0gJ7wZmV9QOoP050Hu6suOkdhivyBlN9yp1wLYaraS8pkLTCGiPl0QljF76HfIXNZxmI5amgrHrJXT/s1079/image_2025-09-13_11-35-43.png
លើសពីនេះ គណនី Douyin របស់នាងមានដល់ទៅ ៤៦.៤ លាននាក់ ហើយ Instagram របស់នាងមានអ្នក Follow ដល់ទៅ ៦.១ លាននាក់ បើទោះបីជាមិនឧស្សាហ៍បង្ហោះរូបញឹកញាប់ក៏ដោយ។ ការបង្ហោះរបស់តារាស្រីរូបនេះ ផ្តោតសំខាន់ទៅលើសកម្មភាពប្រចាំថ្ងៃ ដូចជាដើរលេងក្នុងសួន ដើរទិញអីវ៉ាន់ ដើរលេងជាមួយមិត្តភ័ក្តិ… ប៉ុន្តែនៅតែត្រូវបានគេស្រឡាញ់ចំពោះសម្រស់ដ៏លេចធ្លោ ការរួមផ្សំសម្លៀកបំពាក់ និងការតុបតែងខ្លួនប្លែកៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSijNNgmP7d2OeRbMyVNteRxha00uQqT2DqL-6Oy-QTWXCvO5MVpbwJsSxZPS16pyHY1fIE0VY8YfOo4xkOU2EF6j8p84XzEBzkXFRAXUcGxYIjTP4n4AoHR9ON6ls6YrVgQ57aqYp0EeXmHg6cMw0cfUStx444Q3rv4EZ2D_uBWR5h1mfbQrYzsRu0717/s2048/image_2025-09-13_11-35-44.png

កាលពីមុន Zhao Lusi បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលនៅពេលដែលនាងសម្រេចចិត្តលុបគណនី Weibo របស់នាងដែលមានអ្នកតាមដានច្រើនជាង ៣១ លាននាក់។ នេះត្រូវបានគេមើលឃើញថាជាការតវ៉ាយ៉ាងខ្លាំងពីតារាស្រីប្រឆាំងនឹងក្រុមហ៊ុនគ្រប់គ្រងរបស់នាង គឺ Galaxy Cool Entertainment ។ នាងក៏បានបញ្ជាក់ដែរថា នាងចង់ស្វែងរកសន្តិភាព ជាជាងត្រូវគេប្រឌិតឥតឈប់ឈរ និងបង្ខូចកេរ្តិ៍ឈ្មោះតាមអ៊ីនធឺណិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9iTLb_IgZKdPPbD1y79uHDx27hxmvY11-W_SJijB1jEN0midav9xyBXKxqI_idsOLJ8udoasMrd2jLs8uOoqOvYzNAwc3hG9BH43TtpAcR6f0xEPWqWj2fIirfoB0oHSxn5CLvcpurw57zlCSlbPM-pVV-hxWT3AGjQUyn8GK2HUi7JCSScaoRw1gQQs1/s1440/image_2025-09-13_11-35-40%20(2).png
នៅដើមខែសីហា Zhao Lusi បានធ្វើឱ្យមានការជជែកវែកញែកយ៉ាងច្រើន នៅពេលនាងនិយាយចោទប្រកាន់ក្រុមហ៊ុនគ្រប់គ្រងរបស់នាងថាបានគាបសង្កត់ និងបង្កគ្រោះថ្នាក់ដល់សុខភាព និងហិរញ្ញវត្ថុរបស់នាង។ នៅពេលដែល Zhao Lusi បានធ្លាក់ខ្លួនឈឺក្នុងខែធ្នូ ឆ្នាំ ២០២៤ ក្រុមហ៊ុនបានសន្យាថានឹងទទួលខុសត្រូវ ប៉ុន្តែនៅទីបញ្ចប់រូបនាងខ្លួនឯងត្រូវសងសំណងសម្រាប់កិច្ចសន្យាផ្សាយពាណិជ្ជកម្មដែលត្រូវបានលុបចោល និង ភាពយន្តដែលមិនទាន់បញ្ចប់។ សិទ្ធិរបស់ Zhao Lusi ក្នុងដំណើរការស្ទូឌីយ៉ូផ្ទាល់ខ្លួនរបស់នាងក៏ត្រូវបានដកហូតដោយក្រុមហ៊ុនផងដែរ។ តារាស្រីរូបនេះបានស្នើម្ដងហើយម្ដងទៀតឱ្យដោះស្រាយបញ្ហាកិច្ចសន្យា ប៉ុន្តែមិនបានទទួលចម្លើយដែលពេញចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg1eg403AES6mOKdGRcjM6xJ9wY7NIq6APB_6D-oQiqV9maTUc7gQ_gkUQbecGocnGkuNikGUTtSwEhEdhgE4cqahkMuJ1qlpKc2I0WoQeDnBFqqzkY_6y4HmN7-ZZNCWsWUuiwRqrjXwN3HK0W3ySAUSjr6b-2JR3s4QOPfvhEiiWkaJ1LP89HIdBiRNh/s1440/image_2025-09-13_11-35-40.png

Zhao Lusi ជឿជាក់ថា ចេតនារបស់ក្រុមហ៊ុនគឺចង់បង្ខំនាងឱ្យបញ្ចប់កិច្ចសន្យាដោយស្ម័គ្រចិត្ត ដើម្បីទទួលបានសំណងដ៏ច្រើនសន្ធឹកសន្ធាប់។ អ្នកខាងក្នុងឧស្សាហកម្មប៉ាន់ប្រមាណថា ប្រសិនបើ Zhao Lusi បញ្ចប់កិច្ចសន្យាមុន៥ឆ្នាំ នាងអាចប្រឈមនឹងសំណងរហូតដល់ ៤០០ លានយន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCW2Mdjcfa7UqP2ungLukEzFbdEnI7xU_W_xPo8cv5xGg5cyZM10TJwdSdXJ8eJ1T_J5s_le_sitXjej_AuN4bbqPqPIghYqh2_Xhkti23HqXEXAWlGjUNG9FGS44GOll3CmQPkZC0ByTB3yqCOgZWAT9TFDLD9N_VYKsBWwiT7a1y89lIptY9vK0xL8aH/s1921/image_2025-09-13_11-35-41.png

ថ្មីៗនេះ Zhao Lusi បានបើកក្រុមហ៊ុន Chengdu Ma Ning Enterprise Management Co., Ltd. ដោយមានដើមទុនធម្មនុញ្ញចំនួន ១០០,០០០ យន់។ វិស័យប្រតិបត្តិការរួមមាន អាជីវកម្មអនឡាញ ការលក់រាយសម្លៀកបំពាក់ គ្រឿងបន្លាស់ម៉ូត ការលក់រាយស្បែកជើង និងទំនិញមួយចំនួនទៀត។ អ្នកតំណាងស្របច្បាប់គឺជាឪពុករបស់តារាសម្តែងរូបនេះខណៈដែល Zhao Lusi កាន់កាប់ភាគហ៊ុន ៩០% ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZfex8WhDhfQvUla4CJS42ybOOeOZo_1hjmk1kzx9wrLaaeKlqBfWFJoFsQXexVmo4XppfffXohaRexH7c118g_xOzaYAV3wyB5gztvcRa54kE0hEf5aTGkO9uJjikaxY0lDJal01trG8ZhAvridQlHqOBroRiHnTiGgFkSxP2BiSWxxvX3SaCMOMxApAW/s1440/image_2025-09-13_11-35-39.png
យោងតាមក្រុមហ៊ុន Tencent ភាពយន្ត «Love’s Ambition» របស់ Zhao Lusi និងជាមួយតារាប្រុស William Chan ត្រូវបានគេរំពឹងថានឹងចាក់ផ្សាយនៅខែកញ្ញា បន្ទាប់ពីផ្អាកអស់រយៈពេលជាងកន្លះឆ្នាំ។ បន្ទាប់ពីជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវជាច្រើនអ្នកគាំទ្រជឿថាអាជីពរបស់ Zhao Lusi កំពុងបង្ហាញសញ្ញានៃការប្រសើរឡើង៕

ភ្លើងឆេះរោងចក្រយ៉ាងសន្ធោសន្ធៅបំផ្លា.ញទ្រព្យសម្បត្តិអស់រាប់លានបាត ទាំងដែលទឹកជំនន់មិនទាន់ស្ងួតស្រួលផង

0

ប្រទេសថៃ ៖ ស្របពេលខេត្តជាច្រើនរបស់ថៃរងគ្រោះដោយខ្យល់ព្យុះ ទឹកជំនន់ និងបាក់ដី នៅខេត្តរ៉ាក់យ៉ងឯណោះវិញមានហេតុការណ៍ភ្លើងឆេះរោងចក្រផ្លាស្ទិកយ៉ាងសន្ធោសន្ធៅបណ្តាលឱ្យមានការភ័យជ្រួលច្របល់ទាំងកម្មកររោងចក្រ និងអ្នករស់នៅជុំវិញ ។ ទោះជាមានការជួយអន្តរាគមន៍បញ្ជូនរថយន្តបា.ញ់ទឹកជាច្រើនគ្រឿងក្តី ក៏ប៉ុន្តែទ្រព្យសម្បត្តិក្នុងរោងចក្របានខូចខាតខ្ទេចអស់គ្មានសល់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpbmR9qbIkMsKq5UJQaAWzM6me9iDmo3bt-QrMuH-_dzaiFzZFC6gnQXz4CbYRGA6IdPAClMTceH6tcDJ09iB5xsgElqwkfQiTuCcAQKxJxnb-ulfZTwl7Vc041-0oGu8zQGwkVHOJu96Z-6T2xtFsdt_33ixJZ3su5SqVSTuWQ5GMbbHPEBQx_qr9XcCw/s800/photo_2025-09-13_15-07-16.jpg
នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា រោងចក្រផ្លាស្ទិកមួយកន្លែងនៅខេត្តរ៉ាក់យ៉ង បានឆេះយ៉ាងសន្ធោសន្ធៅបណ្តាលឱ្យមានផ្សែងខ្មៅហុយពាសពេញអាកាសគួរឱ្យតក់ស្លុតបំផុត ថែមទាំងសាយភាយក្លិនឈ្ងៀមពេញតំបន់ទាំងអស់ ខណៈភ្នាក់ងារពន្លត់ភ្លើងបា.ញ់ទឹករហូតដល់ជាង៣ម៉ោងទើបភ្លើងរលត់ ។ ហេតុការណ៍នេះពុំបណ្តាលឱ្យមនុស្សរងរបួស ឬស្លា.ប់ទេ ប៉ុន្តែបំផ្លា.ញទ្រព្យសម្បត្តិក្នុងរោងចក្រស្មើទឹកប្រាក់រាប់លានបាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdsBfCD7ARojkOrh7Uv_zaiM27wQrwTSEagmvo1_8R32XbJAWxOsAZucNdc9LpEtihHaiqvVyQYrHqMj4kbMcvvpNlZGa9TlXwbYy0khKKhb9fiWbfRKyOFBKLBcDU1AcB62xfDaRkYBjPG7mPowtVcW1PHivp4lc3CqR9DVmUHyfGh5X3did14S-O3Yue/s800/photo_2025-09-13_15-07-15%20(2).jpg

នាវេលាម៉ោង៨ព្រឹក ថ្ងៃទី១៣ ខែកញ្ញា អាជ្ញាធរខេត្តរ៉ាក់យ៉ងបានទទួលសេចក្តីរាយការណ៍មានភ្លើងឆេះរោងចក្រផ្លាស្ទិករបស់ក្រុមហ៊ុមមួយនៅឃុំម៉ាបតាផុត ស្រុកមឿង ខេត្តរ៉ាក់យ៉ង ក៏បញ្ជូនភ្នាក់ងារពន្លត់ភ្លើងទៅពិនិត្យមើលកន្លែងកើតហេតុ រួមទាំងបញ្ជូនរថយន្តបាញ់ទឹក ។ រោងចក្រនេះត្រូវបានភ្លើងឆេះយ៉ាងឆាប់រហ័ស ដោយសារមានផ្លាស្ទិកជាច្រើនត្រូវកែច្នៃឡើងវិញ ហើយភ្នាក់ងារប្រើប្រាស់រថយន្តបាញ់ទឹករហូតដល់១២គ្រឿង និងចំណាយពេលជាង៣ម៉ោង ទើបភ្លើងរលត់ ប៉ុន្តែភ្លើងបានឆេះរោងចក្រទាំងមូលខូចខាតទ្រព្យសម្បត្តិទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYiBqmHUvU9_H7AgnUZSX2R0vJAGdGr-U-KsawsUaLrvj1fffigwDoTkuElylwilvMyrLEvwz4VRQN0WV9xrzca9rimVIh-z-n8hIafA3WIWw7gGQY-ZvbG4OpJ8SXar5l7_MjSypfAY8UDinDjYoFKXNua2WCOaAB71SMmgrxYelAtgIMFy7_KNd7qCPB/s800/photo_2025-09-13_15-07-15%20(3).jpg

អភិបាលខេត្តរ៉ាក់យ៉ង លោក ផាសាកន ប៊ុនយ៉ាឡាក់ បានបញ្ជាឱ្យចៅហ្វាយស្រុកមឿង និងប្រធាននាយកដ្ឋានសន្តិសុខខេត្តរ៉ាក់យ៉ង រួមទាំងមន្ត្រីពាក់ព័ន្ធចុះពិនិត្យមើលកន្លែងកើតហេតុដើម្បីជួយសង្គ្រោះបន្ទាន់ ។ បើតាមពលរដ្ឋនៅម្តុំរោងចក្រនេះនិយាយថា បានឮសូរសំឡេងផ្ទុះជាច្រើនលើកក្នុងរោងចក្រមុនពេលកើតហេតុ ក្រោយមក ភ្លើងក៏បានឆេះយ៉ាងខ្លាំង ខណៈកម្មកររោងចក្រប្រាប់ថា ឃើញអណ្តាតភ្លើងតាំងពីម៉ោង៦និង៣០នាទីព្រឹកមកម៉្លេះ (ព្រឹកថ្ងៃទី១៣ ខែកញ្ញា ) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeqQNakfAn4g-_5tj1rqotZMw8gUXjGydubd_tXqAFBz3-ewHtsjzyJdf8caFZIJwbwVy0T9FVZr8ZEQN_bMuAUt5xOe4czQGOb3GqI4l4vskFgby3LHu0mu12izTfX3JugdGwIuJojDA0ztdhT_dkI-z2nm6IHypOfovuepxEesQFgiO_OCg7la8eI9h3/s1200/photo_2025-09-13_15-07-15.jpg
ហេតុនេះ កម្មករបានជួយគ្នាពន្លត់ភ្លើង ប៉ុន្តែពុំអាចពន្លត់ភ្លើងបានទេ គឺភ្លើងឆេះកាន់តែខ្លាំងយ៉ាងឆាប់រហ័ស ទើបប្រញាប់ជូនដំណឹងទៅភ្នាក់ងារពន្លត់ភ្លើងឱ្យមកជួយអន្តរាគមន៍ ។ គួរឱ្យសោកស្តាយ ទម្រាំភ្នាក់ងារគ្រប់គ្រងស្ថានការណ៍បាន ភ្លើងបានឆេះរោងចក្រ និងបំផ្លាញទ្រព្យសម្បត្តិអស់គ្មានសល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsK-ZkFRQRIJDZ1UfIrRKTkVwjzU8LPzj1wsbxcapnbg8MDL7Ix1D_P1KK3N8yhzwGEsIWQgRrD_3ysF9hhTtPH1vpc0YtZooL9lR6eOnAQIVx4nqKIHBfYWvU-blORehmsjdYi5rSYLMPUz7vp2L92chhAoGYtENGXHEAZKaJhPI77mgKl6gk10AkYnnw/s800/photo_2025-09-13_15-07-16%20(2).jpg

ក្រោយភ្លើងរលត់ មជ្ឈមណ្ឌលគ្រប់គ្រងខ្យល់ពុល និងការិយាល័យឧស្សាហកម្មខេត្តរ៉ាក់យ៉ង បានបញ្ជូនភ្នាក់ងារមកត្រួតពិនិត្យគុណភាពខ្យល់នៅជុំវិញរោងចក្រចម្ងាយប្រមាណ៥គីឡូម៉ែត្រ ដោយសារធុំក្លិនឈ្ងៀមផ្លាស្ទិកពេញតំបន់ទាំងអស់ ហើយលទ្ធផលត្រួតពិនិត្យខ្យល់ជំហ៊ានដំបូងបញ្ជាក់ថា កម្រិតខ្យល់ធម្មតា ។ មូលហេតុបណ្តាលឱ្យភ្លើងឆេះរោងចក្រពុំដឹងច្បាស់លាស់ទេ រង់ចាំការពិសោធន៍ភស្តុតាង រីឯទ្រព្យសម្បត្តិក្នុងរោងចក្របានខូចខាតអស់រាប់លានបាត ៕

ថៃអះអាងថានឹងបិទព្រំដែនជាឯកតោភាគីបន្តទៀត បើកម្ពុជាមិនបំពេញនូវលក្ខខណ្ឌទាំង៣ចំណុចនេះ ថែមទាំងបានស្តីបន្ទោសជប៉ុនថាចូលមកជ្រៀតជ្រែកការងារប្រទេសរបស់ខ្លួនថែមទៀតផង

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ The Better News ឱ្យដឹងថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការបរទេសថៃបានប្រកាសពីគោលជំហរពុំបើកព្រំដែនជាមួយកម្ពុជាដាច់ខាត លុះត្រាតែកម្ពុជាបំពេញលក្ខខណ្ឌ៣ចំណុច រួមមាន ៖ ការដកថយអាវុធធុនធ្ងន់ បោសសម្អាតមីន និងបង្ក្រាបបទល្មើសអនឡាញ ។ ការប្រកាសបិទព្រំដែនជាឯកតោភាគីបន្តទៀត គឺក្រោយពីពលរដ្ឋថៃប្រឆាំងនឹងការបើកព្រំដែនក្នុងបណ្តាញសង្គម និងស្តីបន្ទោសជប៉ុនចូលមកជ្រៀតជ្រែកដែលសំណូមពរឱ្យកម្ពុជា-ថៃបើកព្រំដែនមួយចំនួន ។

លោក ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានប្រកាសលទ្ធផលកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ថា ថៃមានគម្រោងបើកព្រំដែនជាមួយកម្ពុជាមួយចំនួនឡើងវិញដើម្បីសម្រួលការដឹកទំនិញ ក្រោយពីជប៉ុនសំណូមពរ ពីព្រោះការបិទព្រំដែនរបស់ប្រទេសទាំងពីរធ្វើឱ្យជប៉ុនរងផលប៉ះពាល់ខ្លាំង ។ ប៉ុន្តែពលរដ្ឋថៃបានប្រឆាំងដាច់ខាតក្នុងបណ្តាញសង្គមកុំឱ្យថៃបើកព្រំដែន ពីព្រោះខ្លាចចាញ់ប្រៀបសេដ្ឋកិច្ចកម្ពុជា ហើយថៃពុំទាន់ដណ្តើមបានអ្វីដែលខ្លួនចង់ រហូតពលរដ្ឋថៃប្រកាសទម្លាក់នាយករដ្ឋមន្ត្រីថ្មី លោក អនុថីន ឆាន់វីរៈគូន បើហ៊ានបើកព្រំដែន ។

លោក និកនឌេត ផ្លាំងគូន អ្នកនាំពាក្យក្រសួងការបរទេសនិយាយថា ក្រសួងការបរទេសថៃរីករាយចំពោះលទ្ធផលកិច្ចប្រជុំ GBC កម្ពុជា-ថៃ ដែលភាគីទាំងពីរប្តេជ្ញាចិត្តគោរពបទឈប់បាញ់ និងព្រមព្រៀងលើបញ្ហាមួយចំនួន នេះជាការវិវឌ្ឍដ៏សំខាន់ ហើយថៃបានជំរុញឱ្យកម្ពុជាបោសសម្អាតមីន និងបង្ក្រាបបទល្មើសអនឡាញ ។ កិច្ចប្រជុំ GBC ក៏បានពិភាក្សាពីប្រធានបទផ្សេងទៀតដែលផ្តល់ប្រយោជន៍សន្តិសុខ និងសុវត្ថិភាពពលរដ្ឋប្រទេសទាំងពីរ ជាពិសេស នៅតំបន់ព្រំដែន រួមមាន ៖ ការដកថយអាវុធធុនធ្ងន់, ការដោះស្រាយបញ្ហានៅព្រំដែនភូមិណងចាន់ ខេត្តស្រះកែវ (ទល់មុខភូមិជោគជ័យ), កាត់បន្ថយការញុះញង់, ពុំផ្សាយព័ត៌មានក្លែងក្លាយ និងបើកព្រំដែនមួយចំនួនដើម្បីដឹកទំនិញ ដោយចាប់ផ្តើមបើកនៅតំបន់ពុំសូវមានភាពតានតឹងមុនគេ ។

លោក និកនឌេត បានប្រកាសគោលជំហរដូចគ្នាជាមួយលោក ណាត់ថាផុង រដ្ឋមន្ត្រីក្រសួងការពារជាតិថា ថៃពុំទាន់បើកព្រំដែនជាមួយកម្ពុជាពេលនេះទេ ហើយថៃនឹងពុំបើកព្រំដែនសម្រាប់ដឹកទំនិញអ្វីទាំងអស់ បើកម្ពុជាពុំបំពេញតាមលក្ខខណ្ឌ៣ចំណុច រួមមាន ៖ ការដកថយអាវុធធុនធ្ងន់ បោសសម្អាតមីន និងបង្ក្រាបបទល្មើសអនឡាញ ដើម្បីបង្ហាញពីទំនុកចិត្តរវាងគ្នា ។ កិច្ចប្រជុំ GBC គឺជាជោគជ័យនៃការប្រើប្រាស់យន្តការទ្វេភាគីដើម្បីដោះស្រាយបញ្ហាជម្លោះ ហើយប្រទេសទាំងពីរនឹងរៀបចំកិច្ចប្រជុំពិសេស GBC បន្តទៀតក្នុងរយៈពេល៣០ថ្ងៃចាប់ពីបញ្ចប់កិច្ចប្រជុំលើកនេះ ដែលថៃនឹងធ្វើជាម្ចាស់ផ្ទះ ។

ចំណែកលោក ណាត់ថាផុង រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្រោយពីរងការរិះគន់ខ្លាំងពេកពីពលរដ្ឋថៃ លោកក៏ឆ្លើយថា ថៃពុំទាន់បើកព្រំដែនពេលនេះទេ គឺនឹងផ្តោតលើការការពារអធិបតេយ្យជាតិ និងពលរដ្ឋជាចម្បង ។ ការបើកព្រំដែនជាដំណាក់កាលបន្ទាប់ ថៃនឹងរង់ចាំកម្ពុជាបង្ហាញពីភាពស្មោះត្រង់ និងអនុវត្តតាមកិច្ចព្រមព្រៀងជាមុនសិន ប្រទេសទាំងពីរគ្រោងបើកព្រំដែនមួយចំនួនដើម្បីដឹកទំនិញដោយសារមានការសំណូមពរពីជប៉ុនជាប្រទេសទី៣ បន្ទាប់ពីក្រុមហ៊ុនជប៉ុនរងផលប៉ះពាល់ខ្លាំង ។

គួរបញ្ជាក់ថា ពលរដ្ឋថៃបានចូលទៅបញ្ចេញមតិប្រឆាំងក្នុងហ្វេសប៊ុកផេករបស់ស្ថានទូតជប៉ុនប្រចាំប្រទេសថៃក្រោយពីជប៉ុនសុំឱ្យបើកព្រំដែនកម្ពុជា-ថៃ ដោយពលរដ្ឋថៃថា ជប៉ុនដាក់សម្ពាធឱ្យបើកព្រំដែន ជប៉ុនជាប្រទេសទី៣ ពុំគួរជ្រៀតជ្រែកបញ្ហាជម្លោះកម្ពុជា-ថៃ ។ បើកម្ពុជាពុំបំពេញលក្ខខណ្ឌ៣ចំណុចរបស់ថៃទេ គឺគ្មានការបើកព្រំដែនរវាងប្រទេសទាំងពីរដាច់ខាត ៕