ប្រទេសថៃ៖ លោកស្រី Thananon Niramit ជាភរិយារបស់លោកនាយករដ្ឋមន្រ្តី អនុទីន ឆាន់វិរៈគុល ដែលទទួលបានការរិះគន់យ៉ាងចាស់ដៃពីសាធារណជន បន្ទាប់ពីនាងបានហៅអ្នកកាសែតថា «ចិត្តអាក្រ.ក់» ដែលសួរសំណួរពិបាកៗ និងដាក់សម្ពាធលើស្វាមីខ្លួន បានចេញមកសូមការអភ័យទោ.សចំពោះពាក្យសំដីទាំងនេះ ដោយអះអាងថា វាគ្រាន់តែជាការលេងសើចតែប៉ុណ្ណោះ។
.jpg)
យោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ បាឲ្យដឹងថា លោកស្រី Thananon Niramit ឬ Suthasinee Charnvirakul ដែលបច្ចុប្បន្នមានងារជាលោកជំទាវទី១ របស់ប្រទេសថៃ បានចេញសេចក្តីសុំទោសជាសាធារណៈនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកដោយបញ្ជាក់ថា លោកស្រីមិនមានបំណងប្រមា.ថនរណាម្នាក់ទេ ហើយពាក្យសម្ដីរបស់លោកស្រីគ្រាន់តែជាការនិយាយលេងសើចទៅកាន់អ្នកកាសែតប៉ុណ្ណោះ។.jpg)
លោកស្រីបានសម្តែងនូវការសោកស្តាយចំពោះជម្រើសភាសារបស់លោកស្រី និងទទួលស្គាល់តួនាទីសំខាន់របស់អ្នកសារព័ត៌មានក្នុងការទំនាក់ទំនងគោលនយោបាយរបស់រដ្ឋាភិបាល និងព័ត៌មានសាធារណៈ។ លោកស្រីបានបន្ថែមថា លោកស្រីតែងគោរពដល់ការងាររបស់សារព័ត៌មាន និងឱ្យតម្លៃចំពោះការរិះគន់ដើម្បីស្ថាបនា ហើយលោកស្រីសង្ឃឹមថាការយល់ច្រឡំអាចត្រូវបានដោះស្រាយដោយការគោរពគ្នាទៅវិញទៅមក។
.jpg)
គួររំលឹកថា កាលពីសប្ដាហ៍មុនក្នុងឱកាសពេលដែលលោក Anutin វិលត្រឡប់មកពីប្រទេសម៉ាឡេស៊ីវិញសម្រាប់កិច្ចប្រជុំអាស៊ាន នៅអាកាសយានដ្ឋាន Don Mueang លោកបានផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានពាក់ព័ន្ធនឹងបញ្ហាមួយចំនួន។ នាអំឡុងពេលនោះ ក្រុមអ្នកកាសែតក៏សួរដេញដោលលោក Anutin ជាមួយនឹងសំណួរចាក់ដោតមួយចំនួន ទើបធ្វើឲ្យភរិយារបស់លោកមិនសប្បាយចិត្ត និងពោលពាក្យថា “ហេតុអ្វីបានជាអ្នកចិត្តអាក្រ.ក់ចំពោះនាយករដ្ឋមន្ត្រីយ៉ាងនេះ? លើកក្រោយខ្ញុំនឹងចាំមើល… នេះសួរច្រើនពេកហើយ”។
បើទោះជាពាក្យសម្ដីរបស់លោកស្រីត្រូវបានថ្លែងដោយកាយវិការ “សំពះ” ដ៏គួរសម និងស្នាមញញឹមក្ដី ប៉ុន្តែអ្នករិះគន់បានយល់ថា សម្លេង និងឃ្លារបស់គាត់ប្រៀបដូចជាការព្រមា.ន ឬដាក់សម្ពាធដោយប្រយោល។ មតិជាច្រើបានអះអាងថា “ទោះជាការនិយាយលេងសើចក៏ដោយ សម្លេងរបស់នាងបានបង្ហាញថា អ្នកសារព័ត៌មាននឹងត្រូវបានគេកត់ចំណាំ ចំពោះការសួរសំណួរពិបាកៗទៅកាន់នាយករដ្ឋមន្រ្តី”។
យ៉ាងណាក៏ដោយ បន្ទាប់ពីមានរិះគន់ និងវា.យតម្លៃអវិជ្ជមានចំពោះពាក្យសំដីបែបនេះ លោកស្រីក៏ទទួលស្គាល់កំហុស និងធ្វើការសុំទោសជាសាធារណៈ។ ហេតុការណ៍នេះបានបង្កឱ្យមានការពិភាក្សាឡើងវិញអំពីភាពរសើបរបស់អ្នកមានអំណាចចំពោះការរិះគន់ប្រព័ន្ធផ្សព្វផ្សាយ និងសារៈសំខាន់នៃការរក្សាវិជ្ជាជីវៈ និងការគោរពគ្នាទៅវិញទៅមករវាងអ្នកនយោបាយ និងសារព័ត៌មាន៕










