Home Blog Page 285

សភាពាណិជ្ជកម្មថៃគាំទ្ររដ្ឋាភិបាលបើកព្រំដែនជាមួយកម្ពុជាដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច

0

ប្រទេសថៃ ៖ សភាពាណិជ្ជកម្មថៃបានគាំទ្ររដ្ឋាភិបាល និងកងទ័ព ដែលចរចាបើកព្រំដែនកម្ពុជា-ថៃមួយចំនួនក្នុងកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដោយថៃគ្រោងបើកព្រំដែននៅខេត្តចាន់បុរី និងខេត្តត្រាតមុនគេដោយសារមានហានិភ័យទាប ។ សភាពាណិជ្ជកម្មថៃរំពឹងថា ការបើកព្រំដែននឹងជួយឱ្យអាជីវកម្មនានាដំណើរការឡើងវិញ ហើយការរស់នៅរបស់ពលរដ្ឋនឹងវិលមករកភាពប្រក្រតី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNC3rktHyWzEgqIdcNxJOMWjmU6XwE0_EzQCi9Ne8Ru57e8zg3aVc3CKTHB2s3pSwB14zKx4GqPyyKHwu5t_TcK-yU9uJoNUjfqJiocWg7n2xdgeC9nqdkAEvipyleKMqo13i7oZe1LnV1cKr5OlfpFYu2Edv2kvEJ2XJ93K3BSbt4TBJc2TP9UWUVAlP-/s1000/image_2025-09-11_16-19-58.png

លោក ផុតអារ៉ាម វឌ្ឍនាណុន ប្រធានសភាពាណិជ្ជកម្មថៃបានគាំទ្រលទ្ធផលកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ ដែលរៀបចំនៅខេត្តកោះកុង ហើយលោកចាត់ទុកកិច្ចប្រជុំនេះជាការបោះជំហ៊ានយ៉ាងសំខាន់តាមរយៈយន្តការទ្វេភាគីឈានទៅរកសន្តិភាព និងកិច្ចសហការរវាងប្រទេសទាំងពីរ ។ កិច្ចប្រជុំបានឯកភាពលើការគ្រប់គ្រងតំបន់ព្រំដែន និងពិចារណាបើកព្រំដែនមួយចំនួនដើម្បីកាត់បន្ថយផលប៉ះពាល់អាជីវកម្ម ពាណិជ្ជកម្មព្រំដែន និងការដឹកទំនិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP4OdJ2MpTn0Z_rArXTaAyHAVTO8dRdCkSRb12Hp1dFpgXZ9EqCrUzGtv59pZ08uqgNNkm7Dn11YbKLwXTygC3Q_w2t53Qzop-zJjMdoDmsPVdNY5NCZIIiGiLpmCXBmyxxI0_kH8dTzgHcORAYeXK4rgjAq5wQw_7UEVQGxTXXI63GW1wT2kEG7pXVjmi/s1200/photo_2025-09-11_15-25-31.jpg

ប្រទេសថៃបានបែងចែកព្រំដែនកម្ពុជា-ថៃជា៣តំបន់ អាស្រ័យលើស្ថានការណ៍តានតឹងខ្លាំង ឬតិច រួមមាន ៖

-តំបន់ទី១ ៖ ស្ថានការណ៍តានតឹងខ្លាំងស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពភូមិភាគ២ ដូចជា ៖ ខេត្តឧប៊ុនរ៉ាជថានី ស៊ីសាកេត សុរិន្ទ និងបុរីរាំ
-តំបន់ទី២ ៖ ស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពភូមិភាគ២ គឺខេត្តស្រះកែវ និង
-តំបន់ទី៣ ៖ ស្ថានការណ៍តានតឹងតិចជាងតំបន់ផ្សេងៗ ដែលតំបន់នេះមានខេត្តចាន់បុរី និងខេត្តត្រាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ_VmhnRMxfzpTntP3wi8J1R0cOUSewNKA9RzKfTsqAFG2DaQwri1zAEOKdIXALJv6vLc_ffnnjyQRZrPE4nYviqttwh7ovDZF_E-vlFnEJcGddEmz05hXQ1TRLwkzkM8iORll9gn1XHLAPsJtkcIKUat3vPMQxCSjlPUdbLBdngxJwk5pH5P4PHajJ2Ba/s1024/image_2025-09-11_16-19-56.png

ក្រោយមានការសំណូមពរពីអ្នកប្រកបអាជីវកម្មឱ្យបើកព្រំដែនដើម្បីសម្រួលការដឹកទំនិញ ទើបថៃគ្រោងបើកព្រំដែននៅតំបន់ទី៣មុនគេ គឺព្រំដែនខេត្តចាន់បុរី និងខេត្តត្រាត ដោយសារតំបន់នេះមានស្ថានការណ៍តានតឹងតិចជាងតំបន់ផ្សេងៗ ។ ជំហ៊ានដំបូង ត្រូវទំនាក់ទំនងជាមួយនាយកដ្ឋានគយ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ដើម្បីប្រមូលទិន្នន័យសម្រាប់ការចរចាបើកព្រំដែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaHVKQ9PLRqf7uKfub6h7x9pWPywCKK7DfyEZc0MfrsdgGJSXEII5NL0IPMpQJlXR7KUzDlOjvEbTmwBS0pQsBSJmuKGSVFa1-MaUi_9kp4ASCMwoAS1M0vVrMRvtVpQZJfD7WSOv7cN9hQrf4Ho32-1k3H6K6_UNnsXZdGOCGCoJbot_qrnsO54Cb8K_Q/s1024/image_2025-09-11_16-19-58%20(2).png
លោក ផុតអារ៉ាម វឌ្ឍនាណុន ប្រធានសភាពាណិជ្ជកម្មបានអរគុណរដ្ឋាភិបាល, ក្រសួងការពារជាតិ, លោក ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិ, កងទ័ព និងអរគុណគ្រប់ស្ថាប័ន ដែលបានរួមគ្នាជំរុញ និងចរចាក្នុងកិច្ចប្រជុំ GBC ឱ្យសម្រេចបាននូវលទ្ធផលជាវិជ្ជមាន ។ ការបើកព្រំដែនមួយចំនួននឹងធ្វើឱ្យពលរដ្ឋរស់នៅដោយសន្តិភាព ក៏ដូចជាជួយឱ្យអាជីវកម្មរងផលប៉ះពាល់ដោយសារការបិទព្រំដែន អាចដំណើរការឡើងវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAj9OvFlQ7p3t-BplGRC1Tid-WKfNF59k4t6xQD6ilx3ikMMLeFJjoaUFpH08_bGRnEd6H2GKFQfXZDSxQr3lZfnuViM4paoN2j4t_rb5IDKWfTJoMJMlawF50GmRRXWBdQ4ZXqV_jRhdfBxOYsVRgUs8EudDTam5Ubnizbh7KcnDPN6YPs_V8cdGTsnQ1/s1280/image_2025-09-11_16-19-57%20(2).png
ទោះជាសភាពាណិជ្ជកម្មថៃគាំទ្រការបើកព្រំដែនកម្ពុជា-ថៃនៅតំបន់មានហានិភ័យទាបក្តី ប៉ុន្តែពលរដ្ឋថៃភាគច្រើនពុំគាំទ្រការបើកព្រំដែនឡើងវិញទេ ជាពិសេស ពលរដ្ឋនៅខេត្តសុរិន្ទ ស្នើឱ្យរដ្ឋាភិបាលបិទព្រំដែនបន្តទៀតដោយសារពុំទុកចិត្តស្ថានការណ៍ ។ ពលរដ្ឋខេត្តសុរិន្ទចង់ឱ្យដោះស្រាយបញ្ហានៅប្រាសាទតាក្របី និងតំបន់ផ្សេងៗឱ្យរួចរាល់ ទើបអាចបើកព្រំដែន បើថៃបើកព្រំដែនបញ្ជូនផលិតផល និងចំណីអាហារទៅកម្ពុជាពេលនេះ នឹងធ្វើឱ្យពលរដ្ឋខ្មែរបរិភោគអាហារថៃមានកម្លាំងកំហែងធ្វើសង្គ្រាមជាមួយថៃទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicY0Tfdi0Mqc9TgPjzMQp7AQz927biEX2MGtnVwYpN3c3T5SjjrOJebIkOi_qEjiw-Tb9vEEcE0PX0eTePnsh5bLTrCPoDk02f4yTEjePtVvxNlSTZ95Hs9aUoVM5kW8xTAyozvceb7ZwmERaBVSpl9w6KM48iRYElhP2R93adfZWYVMPDMmEGPgPDomqE/s1024/image_2025-09-11_16-19-57.png

រហូតមកដល់ពេលនេះ ពលរដ្ឋថៃភាគច្រើននៅតែគិតថា កម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលផលិតផលពីថៃ និងពុំអាចខ្វះផលិតផលថៃបាន ទើបពួកគេសំណូមពរឱ្យរដ្ឋាភិបាលបិទព្រំដែនបន្តដើម្បីបញ្ឈប់ការនាំចេញផលិតផលមកកម្ពុជា ។ នេះជាការគិតខុស ពីព្រោះពលរដ្ឋខ្មែរឈប់ទិញផលិតផលថៃយូរហើយ និងងាកមកគាំទ្រផលិតផលខ្មែរខ្លាំងជាងមុនដើម្បីជំរុញសេដ្ឋកិច្ចជាតិ និងឱ្យពលរដ្ឋខ្មែរមានការងារធ្វើក្នុងប្រទេសរបស់ខ្លួន ៕

ប្រញាប់ទៅបង្រ្កាបក្រុមបះបោរពេក ឡានទាហានរបស់ថៃបើ.កធ្លាក់ផ្លូវចូលជ្រោះរបួសធ្ងន់ស្រាល 8នាក់

0

ខេត្តសុងក្លា៖ ប្រញាប់ទៅបង្រ្កាបក្រុមបះបោរផង ស្គាល់ផ្លូវមិនច្បាស់ផង ឡានយោធាថៃមួយគ្រឿងដែលកំពុងបើកបរយ៉ាងលឿនបានជួបប្រទះនឹងបញ្ហាដាច់ហ្វ្រាំងរអិលធ្លាក់ចូលជ្រោះទាំងកម្រោលធ្វើឲ្យទាហាន8នាក់រងរបួសធ្ងន់ ខណៈពេលដែលកំពុងធ្វើដំណើរទៅអន្តរាគមន៍ការប៉ះទង្គិចប្រដាប់អាវុ.ធរវាងកងកម្លាំងសន្តិសុខជាតិ និងក្រុមផ្តាច់ខ្លួនថៃ-ម៉ាឡេមូស្លីម នៅស្រុក Saba Yoi ខេត្ត Songkhla។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Khaosod ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_37LnSXOxpRSp3d0n_7-hRBlGwRJCYhUy6AZCChmC6LZcNUayU_i7OJ4wyoOPAALse-v5qKKt6z7hafAo71QlPwdl6Yw-bhFYHRQ6bAFprmtLz1YqNMI9ZCpA8mhXk1yntZQW5N-YDlgJZir4P1I11eegJlzwWTlbS6SEVn_s9SWkdrrflX0IPNTmJHCE/s1067/photo_2025-09-11_15-45-15.jpg

នៅថ្ងៃទី 11 ខែកញ្ញា ឆ្នាំ 2025 មានទាហានថៃចំនួន 8នាក់បានរងរបួសខ្លះបា.ក់ឆ្អឹង ខ្លះសន្លប់ស្ដូកស្ដឹង នៅក្នុងឧបទ្ទវហេតុរថពាសដែក ឬឡានយោធាមួយគ្រឿងបានរមាលក្រឡាប់ធ្លាក់ផ្លូវនៅក្នុងភូមិលេខ 16 ឃុំណាថាវី ស្រុកណាថាវី ខេត្តសុងក្លា។ ក្នុងនោះមាន6នាក់ដែលរបួសធ្ងន់ធ្ងរខ្លាំងត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Na Thawi រួចហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj_V9hYrossbg7Jq9kPObipHducNyFyyog5mVCE1EvuYweMboj7MV0r_YNCOJ7qfO29iq4cQHZyWEnNxmYflkMER_St7PqFIy5bT4LFneWR1CqL5h3wRxO_84F2ri0vuJ05a42U_FKBJaqXDh2pZmxo53bWTPH6Cc2NIwmQMyyxcDRKeFsjT7nkT4mVn9p/s1280/photo_2025-09-11_15-45-14.jpg

ភ្លាមៗមិនមានមន្ត្រីជំនាញ ឬអាជ្ញាធរក្នុងតំបន់បានដឹងនិងចុះទៅសម្របសម្រួលនៅក្នុងហេតុការណ៍នេះឡើយ ដោយសារតែតំបន់ខាងលើមិនមានសេវាទូរស័ព្ទដើម្បីទំនាក់ទំនង។ រហូតក្រោយមកទើបមានប្រជាពលរដ្ឋបានប្រទះឃើញ នឹងរាយការណ៍ពីរឿងនេះទើបក្រុមសង្រ្គោះបានចុះមកបើកប្រតិបត្តិការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioqKhbPjB-lGBRUlzZcEEDET5e9f8C6xsb6crVcSv-URTFM15623aJTetQsrIuB-A6AX4Z1LQoTRpE7p85YjL3_8e3PyLkeGNXyTuA_n5bTrDABJ74qkETo1HyVQnTU1WhTVSAx86aOs6UZSZGpgONHGkzVfnuWQURMIfoeJ9IGIZsJBL27Jt46bZ-0emG/s1280/photo_2025-09-11_15-45-14%20(2).jpg

ចំពោះការស៊ើបអង្កេតបឋមបានបង្ហាញថា ឧបទ្ទវហេតុនេះគឺបណ្តាលមកពីការមិនស្គាល់ពីទីតាំងភូមិសាស្រ្តនៃផ្លូវច្បាស់លាស់ រួមផ្សុំនឹងការប្រញាប់ប្រញាល់ទៅបង្រ្កាបក្រុមបះបោរនៅ ដែលកំពុងបង្កភាពចលាចលនៅក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8VhyqfLTGORKKoLrQBv-uO2tUIntx2TRXa-ao7GkNK9J2j54nLKSYkBvS-igRa6w_VIyrxEB0IPMaWB7o_-K3tolAr9q8AHczBaHgH24I5vzPqpPbm7gISIZ_0luy4lbUJyfZT2aYhUDq5S-7M8y44r3oENuYwLCPqvn7gHY4qx18kCRVjvlA4_P2Zojs/s1098/photo_2025-09-11_15-45-15%20(3).jpg

គួរជម្រាបថា នៅថ្ងៃទី11 ខែកញ្ញានេះ មានសេចក្ដីរាយការណ៍បន្ទាន់ថាក្រុមបះបោរនៅភាគខាងត្បូង បានបើកប្រតិបត្តិការវា.យប្រហារលើមូលដ្ឋានប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលីសនៅស្រុក Baan Huai Tao ក្នុងខេត្ត Songkhla ទាំងព្រឹកព្រលឹម។ ស្ថានភាពដ៏តានតឹងនិងមិនអាចស្មានដឹងមុននេះ បានជំរុញឲ្យកងកម្លាំងសន្តិសុខជាតិក្នុងតំបន់ ប្រកាសប្រមូលផ្ដុំកម្លាំងភ្លាមៗ ដើម្បីយកទៅទប់ទល់ជាមួយក្រុមឧទ្ទាមផ្ដាច់ខ្លួន។

Zhao Lusi និង Esther Yu សុទ្ធតែប្រឈមមុខនឹងបញ្ហានៅក្នុងអាជីពសិល្បៈ

0

ប៉ុន្មានឆ្នាំចុងក្រោយនេះ Zhao Lusi និង Esther Yu ត្រូវបានចាត់ទុកជាតារាស្រីវ័យក្មេងពីររូបដែលមានភាពល្បីល្បាញជាមួយនឹងការទាក់ទាញខ្លាំង ទាំងរូបរាង និងអាជីពភាពយន្ត។ ពួកគេទាំងពីរធ្លាប់ទទួលបានតំណែងស្ទើរតែមិនអាចជំនួសបានក្នុងចំណោមតារាសម្តែងវ័យក្មេង។ ទោះជាយ៉ាងណាក៏ដោយ រឿងអាស្រូវជាបន្តបន្ទាប់បានធ្វើឱ្យរស្មីដែលនៅជុំវិញខ្លួនរសាត់បន្តិចម្តងៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH4BbwgMrE_syOLaRMwod08XZ3CD7Wf6OGUrtH3Vcp0kPAsh_63OMm_ELw1qgY96gj9ZGfhQFMAWEaT213W7HNdljuCo_gDmMqTWY3KJA4UX5z0PfraFpi0r9nQ1KceLiuMwuEPiJknpILRC0IURDu02pDPxSHLpU2fSaqO93YdPMcZUSY7s9yoR2_7JfV/s1619/image_2025-09-10_11-14-18.png
ករណីរបស់ Esther Yu គឺគួរឱ្យកត់សម្គាល់ជាពិសេស។ តួឯកស្រីក្នុងរឿង «Love Between Fairy and Devil » ដើមឡើយបានសាងរូបភាពជានារីវ័យក្មេងគួរឱ្យស្រឡាញ់ សម្បូរសប្បាយ និងរួសរាយរាក់ទាក់។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអ្នកសរសេរប្លុកចាប់ផ្តើមស្វែងយល់កាន់តែស៊ីជម្រៅអំពីប្រវត្តិគ្រួសាររបស់នាង ព័ត៌មានមិនអំណោយផលជាច្រើនដែលទាក់ទងនឹងសកម្មភាពអាជីវកម្មរបស់គ្រួសារនាងត្រូវបានបង្ហាញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTWiLcM6FgcNkGMCRkVPnQ620SLhW32S0mEHiGLPJyFwUXBth5UsOpf3xK_3lwL8XEPZs8VKTSlwQ803LIe9JGpllTR6IYmKmw1YcWu80Lu6ADx_cLLzt4VBwO990E6izKJVFgiviqUUNoj-yk0RjcsZuakUlpAm7-g69ywVEa8PW4zmqGB1gynmP8ezEs/s2048/image_2025-09-10_11-14-15.png
ទោះបីជាមិនមានអាជ្ញាធរណាមួយបញ្ជាក់ពីការស៊ើបអង្កេតនេះក៏ដោយ ក៏ខ្សែសង្វាក់នៃពាក្យចចាមអារ៉ាមនៅតែគ្រប់គ្រាន់ដើម្បីអង្រួនជំនឿរបស់សាធារណជន។ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ចំនួនអ្នកតាមដាន Esther Yu នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានថយចុះរាប់លាននាក់ ខណៈដែលមតិសាធារណៈ និងសហការីបានបញ្ចេញអាកប្បកិរិយាអវិជ្ជមានជាបន្តបន្ទាប់។ រូបភាពដែលនាងខំសាងអស់ជាច្រើនឆ្នាំគឺប្រឈមនឹងការខូចខាតដោយសារតែពាក្យចចាមអារ៉ាមដែលកើតចេញពីប្រវត្តិគ្រួសាររបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNHa8cj91I4RXZ6KrqWDlDzjUxemFko3fp9vIZwAqCnXnjg4H84KJ_TNQiTa3gqPjRaJweK4pFrykQOVA9zH_HINMI5fSWjOqC_aABGtb5XykUHjrJq1BkrxcvEweEOiN3FRMKm55pv9xJpqz5PQ8TnCfdX8b5U39ZxHkJfPL9UKqpj1VmsIpK7kNvxXXU/s1000/image_2025-09-11_15-47-12.png

Zhao Lusi បានដាក់ខ្លួនឯងនៅក្នុងស្ថានភាពលំបាក។ តួឯកស្រីក្នុងរឿង «Hidden Love» ត្រូវបានជាប់ពាក្យចចាមអារ៉ាមមិនតិចទេ តាំងពីដើមឆ្នាំមកម្ល៉េះ អាជីពរបស់នាងត្រូវបានប៉ះពាល់យ៉ាងខ្លាំង។ សកម្មភាពជាបន្តបន្ទាប់ ដូចជាមានជម្លោះដោយបើកចំហជាមួយក្រុមហ៊ុនគ្រប់គ្រង ការប្រើជំងឺជាលេសដើម្បីត្អូញត្អែរ ឬអាកប្បកិរិយាឆ្គាំឆ្គងក្នុងសកម្មភាពសប្បុរសធម៌ បានធ្វើឱ្យសាធារណជនបាត់បង់ការអាណិតអាសូរកាន់តែខ្លាំងឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLqa7ecQVLUrX3EhUYRM9Ysah6LEM8E14n0AZP1RicpRYQtbfkjxu9g58Jqr5uQXI70BKs2bnjnnTAKYeOXaqnKsEPhlE3-HRLGeYZBhBXib-keF4VWdRehwP2ozhCXsm1SdWD0IU0_ItBvxVR4DrtbAoV3AJDFLG5TEymuIsTQLlLu01xqCwROQsJ0-20/s1920/image_2025-09-10_11-14-04%20(2).png

នៅក្នុងខែសីហា Zhao Lusi បានចូលរួមក្នុងសកម្មភាពមួយដែលត្រូវបានគេនិយាយថាជាការផ្សាយបន្តផ្ទាល់ដើម្បីផ្សព្វផ្សាយ និងគាំទ្រផលិតផលកសិកម្មក្នុងស្រុក (ជួយកសិករលក់ផលិតផលរបស់ពួកគេ)។ ទោះជាយ៉ាងណាក៏ដោយ អ្នកនិយមលេងអ៊ីនធឺណិតបានចោទប្រកាន់ថា នេះគ្រាន់តែជាស្ទីល PR ប៉ុណ្ណោះ នាងមិនបានទិញផលិតផល ឬផ្តល់ការគាំទ្រជាក់ស្តែងនោះទេ។ អ្នកសរសេរប្លុកខ្លះថែមទាំងបាននិយាយថាកម្មវិធីទាំងមូលត្រូវបានរៀបចំឡើងដើម្បីទទួលបានកេរ្តិ៍ឈ្មោះល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht9KOBYQnWln_fFA4VY8qLGPItV0QYIO3rwQmEAFdqFjPqTMj7zmPLhmx2Dr3v6EDsneJDjP4HUVnpm9o7lNnUKjwfQlJadPm4Li8Q86O8ZK1lPoSr6WXb6hWhxvvvxzsU_1sCAYv0mB5Sl7zGrs0us_GgaCTNueCMCA4O3wLGQwPRDQTvmP4KyOjV3xKB/s1920/image_2025-09-10_11-14-10.png

បន្ទាប់ពីការផ្សាយបន្តផ្ទាល់កាលពីថ្ងៃទី ១៩ ខែសីហា Zhao Lusi លែងបង្ហាញមុខជាសាធារណៈ មិនបានបង្ហោះសារថ្មី ហើយថែមទាំងបានចាក់សោគណនី Weibo ផ្ទាល់ខ្លួនរបស់នាងទៀតផង។ នេះបានជំរុញឱ្យមានពាក្យចចាមអារ៉ាមថានាងត្រូវបាន «ជាប់គាំង»៕

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃរងការខឹងសម្បារយ៉ាងខ្លាំងពីពលរដ្ឋដែលគ្រោងបើកព្រំដែនខេត្តចាន់បុរី និងត្រាត

0

ប្រទេសថៃ ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ណាត់ថាផុង ណាកផានិច បានរងការខឹងសម្បារយ៉ាងខ្លាំងពីពលរដ្ឋដែលគ្រោងបើកព្រំដែននៅខេត្តចាន់បុរី-ខេត្តត្រាតមុនគេ និងបើកព្រំដែនផ្សេងៗសម្រាប់ដឹកទំនិញក្រោយពីជប៉ុនសំណូមពរ ។ គម្រោងបើកព្រំដែននេះ គឺបន្ទាប់ពីលោកចូលរួមប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ។ ពលរដ្ឋថៃប្រឆាំងដាច់ខាតក្នុងបណ្តាញសង្គមមិនគាំទ្រការបើកព្រំដែន មិនថាសម្រាប់ដឹកទំនិញ និងឱ្យមនុស្សឆ្លងកាត់ ពួកគេសួរថា បើចង់បើកព្រំដែន ហេតុអ្វីមិនសួរមតិពលរដ្ឋ និងកងទ័ព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzl6z3MTvdl_a5DZRdOkKOZCgrqD7xt2xSgqxYtmzNOCk_5zRTXQd-ilF6ZVfPY7rw_bMJt0oAZ42ZZwiZ-urzWxm7Z9pSy9a34FR76wARcjJoA-wnZ8zjfwrCRDsk7-zJZv4HLhJfYr3m0vs8lsmP5MXl_9qWjQ0B69yDTCYOn08rvWgexiCuHNcqBAW7/s1200/photo_2025-08-26_13-44-42.jpg

កាលពីថ្ងៃទី១០ ខែកញ្ញា លោក ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានធ្វើដំណើរមកខេត្តកោះកុង ដើម្បីចូលរួមប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ។ ពេលត្រឡប់ទៅថៃវិញ លោក ណាត់ថាផុង ក៏បានប្រកាសពីលទ្ធផលកិច្ចប្រជុំសម្រេចបានច្រើនចំណុច ក្នុងនោះកម្ពុជា និងថៃពិចារណាបើកច្រកព្រំដែនសម្រាប់ដឹកទំនិញចាំបាច់ ដោយសារជប៉ុនសំណូមពរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY92ZiJMbAeqq9Ajwq6wUyiL2Y2qLBDwnQFIilOxbr1uFyZwhzJ9eDCTYSA2c9Z60Pq-f3nGzKCc7O3jCqRhmK5k8yAyprgBJtGa4BmoRgdbThjePhSnIjlvq8lu2nd9PmKGp-vKpaSPmn4jWEHBgffWdWI1NNxgr7ZbUsPE1fH4xseTIeB03EvsiCLGHW/s1280/photo_2025-08-20_11-47-30.jpg

លោក ណាត់ថាផុង បានប្រកាសពីលទ្ធផលកិច្ចប្រជុំ GBC កាលពីថ្ងៃទី១០ ខែកញ្ញា ថា ប្រទេសទាំងពីរបានព្រមព្រៀងគ្នាកាត់បន្ថយភាពតានតឹង តាមរយៈការកែសម្រួលនូវយុទ្ធោបករណ៍ និងសម្ភារៈយោធា, ការបោសសម្អាតមីន, ការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ, ដោះស្រាយបញ្ហានៅព្រំដែនភូមិណងចាន់ (ទល់មុខភូមិជោគជ័យ) និងបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួនសម្រាប់ដឹកទំនិញដោយសារការស្នើរបស់ជប៉ុន ដោយជំហ៊ានដំបូង ថៃគ្រោងបើកព្រំដែននៅខេត្តចាន់បុរី-ខេត្តត្រាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrp_H8qhYYoA5wmjEEjiUhiD-cw5tTFqRVBpjB2ASDVeuR5i-wVm8z-nXel-taCiIjfUMwMPws76Kb5UL0RmNjHQRXRuAD2NOAHsEzLd9pGT2zPV2yGxfScl73HPJBEUSIMKHkP5q1SbiSURse3bUoLdnLGlWD_ImdGZdkPTlrXsCuaYmn9pmsoKdxPdBp/s960/image_2025-07-09_10-25-12%20(2).png

ប៉ុន្តែពលរដ្ឋថៃបានប្រឆាំងដាច់ខាត និងរិះគន់រដ្ឋមន្ត្រីក្រសួងការពារជាតិក្នុងបណ្តាញសង្គមថា ពុំគួរបើកព្រំដែនពេលនេះទេ ទោះជាបើកព្រំដែនសម្រាប់ដឹកជញ្ជូនទំនិញក្តី ហើយពួកគេសួរទៅកាន់រដ្ឋាភិបាលមុនពេលបើកព្រំដែនកម្ពុជា-ថៃ តើបានសួរមតិពលរដ្ឋ និងកងទ័ពហើយឬនៅ ។ ពលរដ្ឋថៃរិះគន់ថា នាយករដ្ឋមន្ត្រីថ្មី លោក អនុថីន ឆាន់វីរៈគូន កាន់តំណែងភ្លាម ចង់បើកព្រំដែនភ្លាម ដូច្នេះ ពលរដ្ឋនឹងបណ្តេញលោកចុះចេញពីតំណែង គឺលោកអាចកាន់តំណែងត្រឹមតែ២ខែប៉ុណ្ណោះ មិនដល់៤ខែទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC2nUCNwVzIVZH7kD-FTRs-ZvXiVYiEvJw_YeGIEXuGU8FPfFi8xEBWvy8T7FPczW-x498jW14d7QP6E0w16RsMn8HuB-pDTcZYepGMCtlo94hWvS-Lxyj1XfPAhSj5DLfbbVr0vljnfsHVdmMhoYAHBMGzDR6WQy0hfWWUazwmRbK_7uurn8yICMjRWhw/s1500/image_2025-07-09_10-25-12.png

ជាការឆ្លើយតបនឹងការរិះគន់ពីសំណាក់ពលរដ្ឋ លោក ណាត់ថាផុង រដ្ឋមន្ត្រីក្រសួងការពារជាតិបញ្ជាក់ថា ថៃគ្រោងបើកព្រំដែនខេត្តចាន់បុរី-ខេត្តត្រាតសម្រាប់តែដឹកទំនិញប៉ុណ្ណោះ ពុំមែនបើកឱ្យមនុស្សឆ្លងដែនទេ ហើយក៏ពុំអនុញ្ញាតឱ្យរថយន្តដឹកទំនិញឆ្លងដែនសេរីដែរ គឺកំណត់ចំនួនរថយន្ត ។ កម្ពុជា និងថៃពុំបានលើកឡើងក្នុងកិច្ចប្រជុំ GBC ពីការបើកព្រំដែន ប៉ុន្តែនេះជាការសំណូមពររបស់ប្រទេសទី៣ (ជប៉ុន) ឱ្យកម្ពុជា-ថៃបើកព្រំដែនមួយចំនួន ដូច្នេះ សូមពលរដ្ឋយល់ពីរដ្ឋាភិបាលមុននឹងប្រឆាំងការបើកព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI-cd1tyIYsthfn3NjvLjhww5uLbj_JfphKSOFT8wZrk5ZS7G3Fn12jwYzUFDQGgen8Jh6UASbxwXBfRiWgYHwo9kgyCAGWHpolKg_lUgYLAsDWotBNQCJAYzwLx0vnUnPG5Nc6top5dFcsvYKglAsYdpCHvuhO3Iayib-6EHkXJjo9K0S33edO7iYBuDF/s1280/514701215_751256897457798_4302952767935462309_n.jpg

ប្រទេសជប៉ុនថា បើកម្ពុជា-ថៃមានជម្លោះជាមួយគ្នា តើវាពាក់ព័ន្ធអ្វីនឹងជប៉ុនដែរ គឺជប៉ុនរងផលប៉ះពាល់ពុំអាចបញ្ជូនទំនិញតាមរយៈព្រំដែនកម្ពុជា-ថៃ ទើបប្រទេសទាំងពីរយល់ពីផលប៉ះពាល់របស់ជប៉ុន និងស្វែងរកវិធីដោះស្រាយដោយការបើកព្រំដែនមួយចំនួនសម្រាប់ដឹកទំនិញ ។ ក្រៅពីនេះ លោក ណាត់ថាផុង បានលើកឡើងពីការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយប៉ះពាល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងធ្វើឱ្យពលរដ្ឋខ្មែរ-ថៃស្អប់ខ្ពើមគ្នា លោកសំណូមពរឱ្យកាត់បន្ថយការចែកចាយព័ត៌មានក្លែងក្លាយ ពីព្រោះជាមូលហេតុដែលពលរដ្ឋខ្មែរ-ថៃស្អប់ខ្ពើមគ្នា ៕

តារាសម្តែងចិន Yu Menglong ត្រូវគេរាយការណ៍ថាស្លា.ប់ហើយ ខណៈលោកជួបប្រទះបញ្ហាជាច្រើនក្នុងអាជីពសិល្បៈ

0

តារាសម្ដែង និងជាតារាចម្រៀងចិន Yu Menglong ឬ Alan Yu ដែលទទួលបានប្រជាប្រិភាពក្នុងរឿង «Go Princess Go» និង «Eternal Love» ត្រូវបានគេរាយការណ៍ថាបានស្លាប់បាត់បង់ជីវិតបន្ទាប់ពីធ្លាក់ពីលើអគារក្នុងទីក្រុងប៉េកាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7S7iVSf8Pftsr_ZY3fExXJvNopGD1I-fCeI4R9U88w69Z4a6eYSJf4tSmwB528LvuZBHTTnpQ394vQ4jvXGMM18freiW7WwKMt_HeWtamxCioilIWYXeO80DlHAgkcp-ve4EpCYvzcQsL6l1ixxvFF8e9sfQnP71oxruls85EwgLotuRQ6ZGkmtH2_sTD/s1729/image_2025-09-11_13-17-19.png
យោងតាមអ្នកសរសេរប្លុកកម្សាន្តចិននៅលើ Weibo តារាវ័យ ៣៧ ឆ្នាំរូបនេះបាននៅជាមួយមិត្តភក្តិកាលពីយប់ថ្ងៃទី ១០ ខែកញ្ញា។ ប្រហែលជាម៉ោង ២ ទៀបភ្លឺ Menglong បានទៅបន្ទប់គេងរបស់ខ្លួនហើយចាក់សោទ្វារ។ ពេលមិត្តភក្តិរបស់លោកបានចាកចេញជាច្រើនម៉ោងក្រោយមកពួកគេរកមិនឃើញតារាប្រុសរូបនេះឡើយ។ សាកសពរបស់ Menglong ត្រូវបានគេរកឃើញនៅជាន់ក្រោមនៅម៉ោងប្រហែល ៦ ព្រឹកដោយមានអ្នកដើរដឹកឆ្កែឃើញបន្ទាប់មកបានជូនដំណឹងដល់ប៉ូលិស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrToqzISq8jd8T-LPMemZ6o6CcroS1pr_kn4gHw_yH1MqwTUk9px22WfgKBCYSq54OoJ_paQeNxrEPV5eUxi5hxg8_2mmqIZpclBS-wUOox9Unviv5j55nFQHp0P7lpegjNAoyvZUKGer7vCUCnMfgyfmqeOYyxQSSRUpVqBSOBJXv-pu71hNv6CPlklPj/s1656/image_2025-09-11_13-17-20.png

អាជ្ញាធរបាននិយាយថា ពុំមានសញ្ញានៃការប្រព្រឹត្តខុសនោះទេ ហើយមូលហេតុពិតប្រាកដនៃការធ្លាក់នេះស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ របាយការណ៍បាននិយាយថា ហោប៉ៅរបស់ Yu Menglong មាននាឡិកាម៉ាក Rolex ចំនួនពីរហើយអេក្រង់បង្អួចនៅក្នុងបន្ទប់ហាក់ដូចជាត្រូវបានដកចេញ។ យ៉ាងណាក្រុមហ៊ុនគ្រប់គ្រងតារាប្រុសរូបនេះនៅមិនទាន់ចេញមកបញ្ជាក់នៅឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXkOJ2hROvfQeF5sF3n5dDRgcWZaIg8yYDcF1j-54l6JLvXeeljPuhLh6aEIS9b6Fi0O4d0Z4PZe0xbd7qs8O_8fUsUIAF3iw1aOeoEFFSzCptLIxivzQTyKMLB7Tjr0eJR-HAzY2rEf_2wkI1o4p7VkAdRx42konmLqUi5tSdoOjVGht-EYyqQWzeHFMx/s1224/image_2025-09-11_13-17-21%20(2).png

ស្របពេលដំណឹងដ៏សោកសៅនេះសាយភាពពេញអ៊ីនធឺណិតមានអ្នកជីកកាយអតីតកាលរបស់តារាប្រុសរូបនេះដោយ Yu Menglong បានបង្ហាញនៅក្នុងបទសម្ភាសន៍មួយថាលោកត្រូវបានចំអកដោយមិត្តភក្ដិ ត្រូវបានគំរាមកំហែងតាមអ៊ីនធឺណិត និងរងអំពីអយុត្តិធម៌។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjis8_TXhaGoqpTiy_LpjXe_9eTFCXDdEUCrHBnmFBduo7OP0Ld6DQJ7rC-0VPPFh1FYQuwv3wfcIPadWutcCizMzki8tNZxrqrnOPl0Jl2Kcg7eLqf-CRFnnDIEmY-V_UQ1D5Dz16n9SEfAc_vFQrFUNclTMH4O4cezExnFmC308J13jvQ1hQaOrwzKlKd/s1024/image_2025-09-11_13-17-21%20(3).png
ពាក្យចចាមអារ៉ាមបានផ្សព្វផ្សាយជាយូរមកហើយថា Yu Menglong បាត់មុខដោយសារលោកមិនព្រមចុះសម្រុងជាមួយវិនិយោគិន ធ្វើឱ្យលោកគ្មានភាពយន្តថត។ លើសពីនេះមានពាក្យចចាមអារ៉ាមថាលោកអាចដើរតួសំខាន់ក្នុងរឿងប៉ុន្តែត្រូវបានជំនួសដោយសារតែ មិនព្រមស្តាប់បង្គាប់ អ្នកឧបត្ថម្ភស្ត្រី។ យ៉ាងណា តារាសម្តែងរូបនេះក៏មិនដែលឆ្លើយតបដោយផ្ទាល់ចំពោះរឿងនេះដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkViY1kFGOY8HBqlW1M9_Hf2WbW_5mCpPptcJvT98tma8cRXSAjTM2LIHIO7RI7b1LZCqSLho_Acs02vhuaFy1zsNV-OQaSqiKnyitaCkzlcPon1M1vQtD_rsYiS0BXMhT2thGlO60NPU79NQSR8UO82W2FSkN4vDh3FMTeprQ9DcateoJRoQHiYiK8MIk/s990/image_2025-09-11_13-17-22%20(3).png

ក្រឡេកទៅមើលការសម្ភាសន៍ផ្សេងៗរបស់ Yu Menglong វាច្បាស់ណាស់ថាលោកបានប្រឈមមុខនឹងការបដិសេធ និងការកកិតផ្ទៃក្នុងចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់លោក។ Yu Menglong បានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០១៣ បន្ទាប់ពីបានចូលរួមក្នុងការប្រកួត “Happy Boy”។ មហិច្ឆតាដំបូងរបស់ខ្លួនគឺចង់ក្លាយជាតារាចម្រៀង និងចេញអាល់ប៊ុម ប៉ុន្តែមិនដែលសម្រេចបាននោះទេ ផ្ទុយទៅវិញលោកបានផ្លាស់ប្តូរទៅកាន់ឧស្សាហកម្មភាពយន្ត និងទូរទស្សន៍។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaCaros8MxUAlyyvEqMQ_eewXSp7zKEKxMfJa6bicqVmQhD2TFEo8EqrxpjUZf5ZBuEqWeQ0rLtlCL18ngMIPFZu4AWU-5ZRVlTrTDqaXYwnA_QqciMrwJfIZ4P1UoYc96Mo7hcvvFzNfNCWrO6sRb7SvizqQeYC1jsJqVJh8bKE7CrlXTMo4NTafqLfOM/s1024/image_2025-09-11_13-17-22.png

ក្នុងបទសម្ភាសន៍មួយ លោកបានរំឭកពីការអធិប្បាយរបស់មិត្តរួមការងារម្នាក់កាលនោះថា៖ «អ្នកនឹងមិនល្បីទេ ហើយក្រុមហ៊ុននឹងមិនចេញអាល់ប៊ុមទេ»។ Yu Menglong ក៏បានចូលរួមក្នុងកម្មវិធីចម្រុះប៉ុន្តែត្រូវបានចំអកថា “ចាញ់បោក” ដោយសារតែជំនាញលើឆាកមិនល្អរបស់លោក។ ក្រោយមក ដោយសារការរៀបចំកាលវិភាគមិនត្រឹមត្រូវដោយភ្នាក់ងារ លោកមិនអាចឡើងឆាកតាមការគ្រោងទុកបានទេ ហើយអាចភ្ជាប់បានតែតាមទូរស័ព្ទប៉ុណ្ណោះ។ អាកប្បកិរិយាជាបន្តបន្ទាប់របស់លោកក៏ត្រូវបានអ្នកលេងអ៊ីនធឺណិតចោទសួរដែរ។ក្នុងកិច្ចសម្ភាសន៍នោះ លោកបាននិយាយដោយត្រង់ថា លោកមិនចង់ចូលរួមក្នុងកម្មវិធីនោះទេ ប៉ុន្តែដោយសារតែរៀបចំដោយភ្នាក់ងារ ទើបលោកត្រូវចូលរួម ហើយលោកមានអារម្មណ៍ថាខុសខ្លាំងណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_ONyy5zbKzGhgVDz4UFio3kwElwsG4H7yhv_tUD-syrYUSsN-wnOS9Kpc86XEE16h9oICPrG8XCrwy-mAPQWfzORNVTOgw9YK6vH-PzAG5xYvKHAONxYMisy4VoDsXdb0Ew3XHsHoA1SV6FhYylwGsIrKIZ7mJ2zW4NrFpjakBygr_j330_wbfyMLUzNW/s945/image_2025-09-11_13-58-55.png

Yu Menglong ក៏បានលើកឡើងក្នុងបទសម្ភាសន៍ថា លោកកំពុងថតប៉ុន្តែលោកក៏ត្រូវរៀនរាំ និងចូលរួមកម្មវិធីផ្សេងៗផងដែរ។ លោកមានអារម្មណ៍អស់កម្លាំងខ្លាំង ហើយថែមទាំងពិបាកដកដង្ហើមទៀតផង។ លោកមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំងនៅពេលមួយ។ ថ្វីដ្បិតតែ Yu Menglong ខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏លោកមិនបានដើរតួជាតួឯកក្នុងរឿងភាគប៉ុន្មានឆ្នាំចុងក្រោយនេះទេ ប៉ុន្តែលោកបានដើរតួជាភ្ញៀវកិត្តិយសក្នុងក្រុមផ្សេងៗ និងកម្មវិធីផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig1CUcEDGLJhqzmaMyOkplOpjRmv7Gcn6BDbjkTHqFEAlyCerWm_hcl79nPXtuhoaLhO755oreph99ZdPkgXKKQcGdQZaCeo4RREdwiY1NU13qCFQoKwj_Lr1y-iH-FzNGAB2d-qGZRCBA21lBKdRISIW84Gx8PmTSCfN4gKsPlHQBkFd91VBI3aVuyxM7/s757/image_2025-09-11_13-58-54.png

ភាពលំបាកបន្ទាប់ពីចូលប្រឡូកក្នុងវិស័យនេះ ប្រហែលជានាំឱ្យមានការផ្លាស់ប្ដូរចិត្តគំនិតរបស់ Yu Menglong ហើយថែមទាំងមានពាក្យចចាមអារ៉ាមថាគាត់មានជំងឺធ្លាក់ទឹកចិត្តទៀតផង។ បើវិនិច្ឆ័យតាមរូបដែលលោកបានបង្ហោះកាលពី២ឆ្នាំមុន ថ្វីបើលោកនៅតែសង្ហាខ្លាំង ប៉ុន្តែលោកស្រកទម្ងន់ច្រើនណាស់។ ទោះបីជាទឹកមុខញញឹមតែភ្នែកមានភាពក្រៀមក្រំ។ ឧស្សាហកម្មកម្សាន្តគឺជាកន្លែងដែលតារាល្បីៗចូលចិត្តភាពស្រស់ស្អាតគួរឱ្យចង់គយគន់ ប៉ុន្តែពួកគេក៏ប្រឈមនឹងសម្ពាធនៃមតិសាធារណៈដែរ។ ប្រសិនបើចិត្តគំនិតរបស់ពួកគេមិនរឹងមាំគ្រប់គ្រាន់ទេ ជំងឺធ្លាក់ទឹកចិត្តគឺជារឿងធម្មតាណាស់។ ការសម្តែងរួមរបស់ Yu Menglong មានភាពស៊ីសង្វាក់គ្នានឹងប្រភេទ ការធ្លាក់ទឹកចិត្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdTW5uI6350t5xpuwuprwbd5ldvwSkiUDDFnGMDrA_bFIRwsGH5tGBof2-MAP3QX8MuLwkHc9BUFJB6G7nEBncEEido8YaTA7Oi2DzqshXWnatBIoZJSplFHivXFeJk1lXrkxsgLT6-BRqQAL4K-m6tURSrH_5BVK2Po0PRGK3OPPdCwyPrj8HAAda226Q/s1233/image_2025-09-11_13-58-54%20(3).png

Yu Menglong កើតនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៨៨ នៅ Urumqi តំបន់ស្វយ័ត Xinjiang Uygur ។ តារាប្រុសនេះបានបញ្ចប់ការសិក្សាពីបណ្ឌិតសភាសិល្បៈ Beijing Academy of Performing Arts និងជាតារាសម្តែង តារាចម្រៀង និងជាអ្នកដឹកនាំ MV ៕

រុស្ស៊ីថាគ្មានផែនការវាយប្រ.ហារប៉ូឡូញទេក្រោយដ្រូនរុស្ស៊ីជាច្រើនគ្រឿងហោះចូលដែនអាកាសប៉ូឡូញ

0

ប្រទេសរុស្ស៊ី ៖ ក្រោយពីរដ្ឋាភិបាលប៉ូឡូញប្រកាសប្រទះឃើញដ្រូនរបស់រុស្ស៊ីចំនួន១៩គ្រឿង ហោះចូលដែនអាកាសរបស់ខ្លួន និងបញ្ជាឱ្យបា.ញ់ទម្លាក់ ក្រសួងការពារជាតិរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ថា គ្មានផែនការវាយប្រ.ហារដោយដ្រូនលើគោលដៅនានាក្នុងប្រទេសប៉ូឡូញដូចការចោទប្រកាន់របស់រដ្ឋាភិបាលប៉ូឡូញទេ ។ រីឯអង្គការណាតូ និងសហភាពអឺរ៉ុបបានថ្កោលទោសវត្តមានដ្រូនរុស្ស៊ីលើដែនអាកាសប៉ូឡូញ ព្រមទាំងប្រជុំបន្ទាន់ដើម្បីចាត់វិធានការ និងដាក់ទណ្ឌកម្មរុស្ស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZiyNIzxfgUejV7ok5YBGIkaBVr0bOFvJd6A0TlkXLclHmX8HRLT6PPnQ6HwpriwTSS0dwaCrI-YNlFSnv93cjE5Sk_gpAUO-PRWrRNTNYOPbkGJwVnDaC8QIpgewxTjlqtPp9TuUvXE6WAzWsGYg8qoJ8S6QnAL4XeWfFajA-fkT5YySXDEGPSoQfLQ6D/s1024/image_2025-09-11_14-33-31.png

តាមការលើកឡើងរបស់មន្ត្រីក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃទី៩ ខែកញ្ញា កន្លងមក គឺពួកគេបានវាយប្រហារយ៉ាងខ្លាំងទៅលើទីតាំងកងទ័ព និងតំបន់ឧស្សាហកម្មនៅភាគខាងលិចប្រទេសអ៊ុយក្រែន ដោយប្រើប្រាស់ទាំងមីស៊ីល និងដ្រូន ប៉ុន្តែគ្មានផែនការវាយប្រហារគោលដៅនានានៅប៉ូឡូញទេ ។ ដ្រូនដែលរដ្ឋាភិបាលប៉ូឡូញចោទប្រកាន់ជារបស់រុស្ស៊ីនោះ គឺហោះខ្ពស់បំផុតមិនលើស៧០០គីឡូម៉ែត្រ ប៉ុន្តែរុស្ស៊ីត្រៀមខ្លួនពិភាក្សាជាមួយក្រសួងការពារជាតិប៉ូឡូញពាក់ព័ន្ធនឹងរឿងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2e1T7EPeNU6sxRG0yJf-eWMbuhDRmwh5cgkRORgX81M_XnAyiAdNT89IzAX6sYOYiSed5fcbuSvzT9tm9MVjQtdbOfRcyS96ars87tIkgr7HmUJbG3hcO_SyjQvIGQwn9bNas2QzowGs-TbChp1NUle8O0R0TOsytQzglSEfUcrjji8ef7jshj6qISX1F/s1600/image_2025-09-11_14-33-33%20(2).png

ការច្រានចោលរបស់រុស្ស៊ីកើតឡើងក្រោយពីនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk និយាយថា កងទ័ពប៉ូឡូញបានឃើញដ្រូនយ៉ាងហោចណាស់១៩គ្រឿង ហោះចូលដែនអាកាសប៉ូឡូញកាលពីយប់ថ្ងៃទី៩ ខែកញ្ញា ក្នុងនោះដ្រូនចំនួន៤គ្រឿងត្រូវបានយន្តហោះរបស់ប៉ូឡូញ និងអង្គការណាតូបាញ់ទម្លាក់ ។ លោកសន្និដ្ឋានថា ដ្រូនទាំង១៩គ្រឿងបានហោះចូលដែនអាកាសប៉ូឡូសពីខាងប្រទេសបេឡារុសដែលមានព្រំដែនជាប់រុស្ស៊ី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCxsCffhMnZ8JGT8FHl-87Zdql76jauQBMxGl1S1Qau11T5XpiYtpG-sEjKftE1poA90CYCeL5UcPeYUBP39KqE_pjyQD0XankbwjSzZ5Y5uRaz5k2OvD5qe2OhMdzs4ilBRzTH0drQRJcX9M_08nxs99TFBp9bGHnCAWyNjupbdvoGw7njonHyEIQu4jT/s3072/image_2025-09-11_14-33-31%20(2).png
នេះជាលើកទី១ ដែលដ្រូនរុស្ស៊ីត្រូវបានបាញ់ទម្លាក់នៅទឹកដីប្រទេសសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ហើយលោក Tusk នាយករដ្ឋមន្ត្រីប៉ូឡូញថា ប៉ូឡូញជិតមានសង្គ្រាមហើយ តាំងពីសង្គ្រាមលោកលើកទី២ ។ ទោះជាគ្មានហេតុផលបញ្ជាក់ថា ប៉ូឡូញឈានទៅរកសង្គ្រាម ប៉ុន្តែដែនអាកាសរបស់យើងត្រូវបានឈ្លានពាន ហើយវាមានគ្រោះថ្នាក់ជាងពេលមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5ZMyEva_cQNHy_SNOgkkaqaWNXat6UTt3duYpM-Twq8Y6ysysxY_5KO9XJ4mRr-eqFbuKxu4p48ka29SuwonyssVlOYC9DQY7ZoBbWgo6eMuhK-AL-4i8yPcIL1Cdt1mbZ8dI40ItzNlw3Av0lxNcXRLvo_-UjhmmsiGIelf6UH4DQAgFoCVbNzQSIeLC/s800/image_2025-09-11_14-33-33.png

ចំណែកមេដឹកនាំបណ្តាប្រទេសសមាជិកណាតូ និងសហភាពអឺរ៉ុបពុំអាចទទួលយកទង្វើរបស់រុស្ស៊ីទេ ដែលបង្ហោះដ្រូនរំលោភដែនអាកាសប៉ូឡូញ ។ ក្រោយពីប្រទះឃើញដ្រូនរុស្ស៊ី រដ្ឋាភិបាលប៉ូឡូញក៏បញ្ជាឱ្យបាញ់ទម្លាក់មួយចំនួនបណ្តាលឱ្យដ្រូនធ្លាក់លើលំនៅឋានពលរដ្ឋប៉ូឡូញខូចខាត សំណាងល្អ គ្មានអ្នករងរបួស ។ អង្គការណាតូ និងសហភាពអឺរ៉ុបបានប្រជុំជាបន្ទាន់ដើម្បីរកវិធានការទប់ស្កាត់ការបង្ហោះដ្រូន និងដាក់ទណ្ឌកម្មរុស្ស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO59OQHRaory4YastTNqDTlcjUiG4NzujeKSqtLYZaoevsHA80rIVqJInRsRH1AG_UsyODPSMTxSBvVKUp2a2EPa4jkxCffA_HbJ52Cc4J6Msbmlnfkdi4QBTA7MMooLXpGmMNlL601SJ6nrNfHBMosfDixNMBqUqIdMu31O5J6E4ci99UHrducDD0F6sr/s1200/image_2025-09-11_14-33-34.png

គួរបញ្ជាក់ថា ប្រទេសប៉ូឡូញគ្មានព្រំដែនជាប់រុស្ស៊ីទេ ប៉ុន្តែប៉ូឡូញមានព្រំដែនជាប់អ៊ុយក្រែន និងបេឡារុស ខណៈបេឡារុសស្ថិតនៅចំណុចកណ្តាលរវាងរុស្ស៊ី និងប៉ូឡូញ ។ ដ្រូនរុស្ស៊ីបានបាញ់ហោះផុតដែនអាកាសបេឡារុស ឆ្ងាយរហូតដល់ប៉ូឡូញធ្វើឱ្យអាកាសយានដ្ឋានសំខាន់ៗរបស់ប៉ូឡូញបិទដំណើរការបណ្តោះអាសន្ន ហើយអាជ្ញាធរប៉ូឡូញបង្កើនការយាមល្បាតនៅព្រំដែនជាប់បេឡារុស ៕

លោកជំទាវឧកញ៉ា នឹម វណ្ណៈ និង ឯកឧត្តម ទិត ថាវរិទ្ធ លើកឡើងបែបនេះក្រោយមានអ្នករិះគ.ន់រឿងប្រជាពលរដ្ឋអង្គុយលើឥដ្ឋនៅព្រលានយន្តហោះថ្មី

0

បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោដំណើរការជាផ្លូវការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ គេសង្កេតឃើញថាប្រជាពលរដ្ឋជាច្រើនបានបង្ហាញការអបអរចំពោះសមិទ្ធផលថ្មីនេះ។ ចំណែកឯបងប្អូនមួយចំនួនទៀតគឺបានធ្វើដំណើរទៅទស្សនាព្រលានយន្តហោះថ្មីនេះតែម្តងប្រកបដោយសេចក្តីរំភើបរីករាយ។ ទោះយ៉ាងណា កាលដែលប្រជាពលរដ្ឋទៅចូលរួមអបអរសាទរអង្គុយនៅព្រលានថ្មីស្រាប់តែមានមតិវែកញែកត្រង់ចំណុចនេះដោយគិតថាមិនសមភ្នែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsA8odbRNDudNSl4ro1ieeLgk18OdBiZzInSxG_r6vMbqzfp-JOlUQi5_X0UgfAGAbuUEFAyrds164JuqaGPsyofE1TQPxpJ8-APt0tQ4ViiKXCNBye28ocE7r72qGuipy507A4tg4TXSHmP0hb_RlkcS-kzV3z4kIbVWIbpi2J8zwywPaqbUWqL9k0ep5/s1166/image_2025-09-11_08-34-44.png

ការបញ្ចេញមតិវែកញែកទាក់ទងនឹងប្រជាពលរដ្ឋទៅអង្គុយនៅព្រលានយន្តហោះថ្មីលោកជំទាវឧកញ៉ា នឹម វណ្ណៈ បានលើកឡើងថាការអង្គុយលើឥដ្ឋនៅព្រលានយន្តហោះនៅលើពិភពលោកក៏មានដែរ។ លោកជំទាវឧកញ៉ា បានសរសេរនៅលើបណ្តាញសង្គមថា «សូមបងប្អូនមួយចំនួនតូច កុំមើលងាយ ដៀលខ្មែរគ្នាឯង។ ការអង្គុយលើឥដ្ឋ នៅព្រលានយន្តហោះនៅលើពិភពលោកក៏មានដែរ។ បើកចិត្ត បើកបេះដូង កុំសរសើរដោយសារគេជាបរទេស ហើយជាន់បានតែខ្មែរគ្នាឯង គេមិនសរសើរទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgYrDRXRvezFfV6GiGoy70qGEKYwgy-J6TfyKVe0RUC8Tol3g9zFeTDdW5oBLiWiWINBga-pn8nvRvc2-Mi4g9f_oVx1cRhcsed_5bEgYHWnM5TRxLThUkv_lWRRLpjKwN7ir_6n9A5-2ZFYfTwaO-FMazUW8uwp8aUBE3tgstyq5k03ku5kuGxQdxxMeQ/s2048/image_2025-09-11_08-34-51.png

ងាកមកកាន់ ឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា «បើគិតតាមបែបវិជ្ជមាន ក៏ថាមិនអីទេ បើគិតតាមបែបអវិជ្ជមាន ក៏មើលទៅថាមិនសូវសមរម្យ ប៉ុន្តែសំខាន់ពេលនេះផ្ទះលេខ២កំពុងសន្សំរូបភាព ដើម្បីវ៉ៃប្រហារ ចំអក ផ្សព្វផ្សាយទប់ស្កាត់មិនឱ្យទេសចរមកកម្ពុជា។ តែគិតតាមបែបម្យ៉ាងទៀត តើកម្ពុជាសាងសង់ព្រលានថ្មីបែបទំនើបនេះដើម្បីឱ្យប្រជាជនទៅអង្គុយលេង ឬ ដើម្បីឱ្យបរទេសចាប់អារម្មណ៍មកកាន់កម្ពុជាកាន់តែច្រើន នឹងបានផ្តល់ផលប្រយោជន៍ផ្សេងៗសំរាប់ការអភិវឌ្ឍន៍ប្រទេសតទៅទៀត? ។ … គិតបែបណាក៏បាន តែសូមជួយគិតគ្នា រួមគ្នាការពារកុំឱ្យសៀមមើលងាយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifur4sW1Tgn1eluYveXnfeKZfio4hLLtpOUIoVJ5PlYrT_g-4NPfVz10MCbmSFc_g4M9uhPYaYyt47qnSq8tXXmwPq-0yHXjuGZaN06xinVAJknCjDZo0q-3OmVnEpBOSDdydlUgYWX7wqNlUAmo_1DovNi667V2bY2Tw65W4QSUUsrfft5hw8Axv82J7M/s2048/image_2025-09-11_08-34-48.png

គួរជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់លើផ្ទៃដីដ៏ធំទូលាយប្រមាណ ២,៦០០ ហិកតា ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានថ្មីនេះមានទីតាំងយុទ្ធសាស្ត្រនៅភាគខាងត្បូងនៃរាជធានីភ្នំពេញដែលមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីកណ្ដាលក្រុង។ អាកាសយានដ្ឋាននេះ ត្រូវបានប្រកាសបើកដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ហើយនឹងសម្ពោធផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ៕

ឡានក្រុងជិត៦០០គ្រឿង ត្រៀមជូនបងប្អូនទៅស្រុកកំណើតដោយឥតគិតថ្លៃនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ

0

ភ្នំពេញ៖ ដូចដែលបានរៀបចំជាច្រើនឆ្នាំកន្លងមក ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ខ្ញុំបានផ្តល់គោលការណ៍ជូនរដ្ឋបាលរាជធានីភ្នំពេញរៀបចំនូវរថយន្តក្រុង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតដោយឥតគិតថ្លៃ។ នេះបើតាមប្រសាសន៍របស់សម្ដេចបវរធិបតីហ៊ុន ម៉ាណែត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvt-v_VsXCRPAJlxGq9I9WWscIX6279vJ035HGdSAOCxCOk4QpcaE1uSYVFk0SWuNIDEbJgYuTd8H7EIHKrcJC91gY8Cz63qldhSKd8kdTWHhNs10E4hpGB9-1lS8zJNcTUFtb0q7EW8tgzp9t-DQOO-dq6L7GasHdkXpz1EjP0SpFjmqisffu1VjARCTh/s1024/photo_2025-09-11_10-32-38%20(2).jpg
តាមរយៈការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់សម្ដេច នាព្រឹកថ្ងៃទី11 ខែកញ្ញា ឆ្នាំ2025 បានឲ្យដឹងថា៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរៀបចំរថយន្តក្រុង ចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញប្រចាំថ្ងៃ និងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVyTYDWhp2AkDfDZiW7UtFx16KO-oYEgADjYxtmfy6nBbdKSgBLFUDvsGAGy1ZtXHDGGvj3_Z0J0bNy8FsKQnFtipEsk6pjmFoUaQ1ebFQ6K7jWuSjzg7sYOr-jRg1wHoQafrurg-KtB17j7ZraCCi2AOOsiP8Q7Tmyzz_6cV9fHVKw-_fNJWbd6vm9AI2/s750/photo_2025-09-11_10-32-38%20(3).jpg

ការផ្ដល់ជូនសេវាដឹកជញ្ជូនដោយឥតគិតថ្លៃនេះនឹងមានរយ់ពេលចំនួន ៦ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៥ ដោយក្នុងនោះមានខ្សែរត់នៅក្នុងក្រុងភ្នំពេញ និងទៅតាមបណ្ដារខេត្តដូចខាងក្រោម៖

១. រថយន្តក្រុងចំនួន ១០០គ្រឿង នឹងដាក់ឲ្យប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋប្រចាំថ្ងៃក្នុង រាជធានីភ្នំពេញ និងសេវារថយន្តក្រុងសាធារណៈអាកាសយានដ្ឋានអន្តរជាតិតេជោ (AIRPORT EXPRESS BUS)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ0VxnBABrdatuj6Ya6luFPGBdPRWsIflQPr0a4MjPEEBeEjSHiYROcHfVTVgtOHo5UlW4v4-BitychvysduWVoeZ1fjxjqZhfSzFbZCTpNyQK0JrkyP2YrhTK1IEF8t3Z9wuqCaVW_XtvJPRGHc0PT5asmNVksGyr-oQ1OXshdj9ZVhaOIedETxAyDVV2/s1280/photo_2025-09-11_10-32-38.jpg
២. រថយន្តក្រុងចំនួន ៤៩៧គ្រឿង នឹងត្រូវប្រើប្រាស់សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅ លេងស្រុកកំណើត និងការវិលត្រលប់មកវិញ ដោយមានបែងចែកជាខ្សែរត់ធំៗចំនួន ៧ គោលដៅ។ ព័ត៌មានលម្អិត សាលារាជធានីភ្នំពេញនិងផ្ដល់ជូនសាធារណៈជនក្នុងពេលឆាប់ៗខាងមុខ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAAhEUoZOw636rwXsfO1nbclgN6XHicZTLGktvoCDWsZxwBVlcZy1XMEoAlRUKOV42SCJk25-vILCziQFgYqyLYmyYuvjX7-EzgcMHkg7zfN1oUgmAtPLFNQSZuq6Go9z_XOk4yIhr-PMFk34hhKZ8AGnxLeztWztcOptG2aaNTr29xRodqY0zXNQ1kZPj/s1280/photo_2025-09-11_10-32-39.jpg

ជាមួយនឹងការដាក់ចេញនូវវិធានការផ្ដល់ជូនមធ្យោបាយធ្វើដំណើរដោយឥតគិតថ្លៃដូចខាងលើ សម្ដេចធិបតីសង្ឃឹមថា ការរៀបចំនេះនឹងអាចជួយសម្រួលនិងសម្រាលបន្ទុកខ្លះ ក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរក្នុងឆ្នាំនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1zouOrpHrAo82nrfZkmcKbOZiygBN-FS5KXGx0WTomaJtvNnL4ca-EsnvA_fRkn2sDam47bOuwbNPN3rNfyyCB-9m7gBB4Z7_4fcPtRqkiYHKaHEdaQiHxnREKs_4i6bF8Wcn2cnKhogWfZHhLNbycSyqMlEiWp8FIvGfxFsF2J8K8Mfdde1fkzrQkxJI/s1080/photo_2025-09-11_10-32-37.jpg

ស្ងាត់បានមួយរយៈ! ពេលនេះកងទ័ពថៃនាំយកគ្រាប់មីនប្រភេទថ្មីមួយទៀតថាបានរកឃើញជិតប្រាសាទតាក្របី

0

ថៃ៖ ឲ្យតែចប់កិច្ចប្រជុំដឹងតែមានរឿងថ្មី! អស់ពីមីន PMN2 ពេលនេះកងទ័ពថៃបានចេញមុខមកចោ.ទប្រកាន់កម្ពុជាសារជាថ្មីជាមួយនឹងស្ទាយចាស់ ដោយប្រកាសថាបានរកឃើញគ្រាប់មីនថ្មីដែលមិនទាន់ស្គាល់ប្រភេទច្បាស់មួយទៀត នៅតាមបន្ទាត់ព្រំដែននៃផ្លូវដើរល្បាត ក្បែរៗបរិវេណប្រាសាទតាក្របី និងសន្មត់ដោយមិនគិតច្រើនថា នោះគឺជារបស់កម្ពុជា។ នេះបើយោងតាមសារព័ត៌មាន Khaosod។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX7Zdvaz6E1UNckJPlPgcdz2HWeCjWMFhXZ2ko1AiUaZr9Ae37D19005ixOfIY7NmQTQxW4n4CMryA2FkoKcGyg6DyO5mk24xwHWlG6B7vJuvTmIiylmNszMgu6ICMe9WpnBobDkgt0IfSTgfj6dG6egm4SspqPi5IFgkN9TfjZxA4cVmtAVRdmXwKwxDK/s670/photo_2025-09-11_13-36-37%20(2).jpg
តាមការចុះផ្សាយរបស់ Khaosod បានឲ្យដឹងថា កងទ័ពភូមិភាគទី២ នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ២ និង៣០ នាទីរសៀល គឺអង្គភាពអាវុធធុនស្រាលទី១ នៃកងវរសេនាតូចថ្មើរជើងលេខ ២៧ បានរកឃើញគ្រាប់មីនមិនស្គាល់ចំនួន ៤ ប្រភេទបន្ថែម (ស្រដៀងនឹង MD82B) នៅក្នុងតំបន់ប៉ុស្តិ៍ Tik Boe ភាគខាងលិចប្រាសាទតាក្របី។ កងទ័ពថៃជឿថា គ្រាប់មីនប្រភេទនេះប្រហែលជាអាចនៅមានទៀតនៅក្បែរៗនោះ ដោយសារតែមានសញ្ញាព្រមានពីឧបករណ៍ចាប់សញ្ញាលោហៈធាតុ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3H7AnIHJhhORlG0cNzEwihvnPUfGRalCkymZB0Aer4suc2tpBOWYWdVsJSiR7YTeplTsbiU5DvlIhAM-V8vWL842kx7LtK8okXoHl7971LocBPdTMBupWp2mm4pRI3scynpGSqEOfptt0tXaqmwbnNh-37TQ8wGSSMg7cD2VPKrLvxHpn20tuuU0k98_S/s1200/photo_2025-09-11_13-36-37.jpg

ប្រភពខាងលើនេះ បានអះអាងបន្តទៀតថា៖ គ្រាប់មីននៅចម្ងាយប្រហែលបីម៉ែត្រពីរបងលួសបន្លាយុទ្ធសាស្ត្ររបស់អង្គភាព។ តំបន់ដែលរកឃើញគ្រាប់មីននេះ គឺជាប៉ុស្តិ៍ដែលទាហានកម្ពុជាតែងតែប្រើជាផ្លូវល្បាតដើម្បីចូលជិតរបងលួសបន្លាយុទ្ធសាស្ត្រដើម្បីឃ្លាំមើលកងទ័ពខាងថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqpUy607aVYrtBalei4EBS3LyUEKeIRc8DMdY2IZKrhPWgIATeLiAak8LiaOwRZvl3BLE3CqJShPpiYN7fqB3Rp0xYn0zlkrH71yoBiL_yMOxQArKrqCCajHp3iLfb7-9tjP1MonkPA3e1q3oBi9nnLDj2CgUuD6fTfIxdFVHZdycfageoKeEFluKlrrL4/s720/photo_2025-09-11_13-36-37%20(3).jpg

បច្ចុប្បន្ន កម្លាំងនៃភាគីទាំងពីរកំពុងរក្សាជំហររបស់ខ្លួន ហើយថៃបានដាក់កម្លាំងប្រចាំការនៅកន្លែងសង្កេតការណ៍ ដើម្បីតាមដានចលនារបស់ភាគីប្រឆាំងដែលចង់សំដៅដល់កម្ពុជា ព្រមទាំងបានត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតបទៅវិញទៅតាមស្ថានការណ៍ជាក់ស្ដែង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxPoEtZlAqcts4DgkLTsoeulhyphenhyphenx13nEGE7kFul7g4kdzUoKmL2kWT3FXIGnNq7hCZ3MEOWNyOl5WTu45Q3WPFg8dCll2aC3rKKE8Ysp_-qwqzj4SHbCDH02n3m2JV0DkNmIkyUXCuwK73SfhYtqmsW4X9bv_3Si5uYBTqYdOawvcQtTs9kx5twousWFwes/s1200/photo_2025-09-11_13-36-38.jpg

បើតាមការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃបានឲ្យដឹងថា ការរកឃើញមីនថ្មីនេះគឺបង្ហាញពីការរំលោ.ភលើកិច្ចព្រមព្រៀងបទឈប់បា.ញ់ ដែលបានចុះហត្ថលេខានៅក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី 7 ខែសីហា ឆ្នាំ 2025 នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី (រំលោភលើមាត្រា 1 និង 4) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk86xJ1ItSbQlp2GwS5SFSS0KeaF-j4uHxnmTlRj_sXN6px-VE9uJfWXAV5EqWr-hn4egLUMOEMnmdlCC_G5JashL2gxWhyphenhyphen5UVw6DievrsF1I0g0js-YhEcrKRpyPvrwTEEZDyonb4qf9SQbTzi8yX-YVquVBpWfxvi1Ky4xU2WYV7rAmCWj4bOvkuczGb/s640/photo_2025-09-11_13-36-36%20(2).jpg
បើតាមការកត់សម្គាល់ ស្ទើតែរៀងរាល់ពេលនៃកិច្ចប្រជុំការទូតណាមួយរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ មិនថាJBC RBC ឬGBC នោះទេ គឺក្រោយបញ្ចប់កិច្ចប្រជុំទាំងនោះ កងទ័ពថៃតែងតែមានលេសចោ.ទប្រកាន់កម្ពុជាដដែលជាដដែល ជាក់ស្ដែងដូចជារឿងគ្រាប់មីននេះជាដើម។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjAnCng5uLQZqM5dIDwmSdmTWczC1F7WCFI_l20kKaCVXoldnoeMghXSR5wFxfwM1oMdxjBCoBg58DYj6o7g8rA3f4E2mY5G19VP7fcLiyVMjmGAKqhfczfmYj7U1R-zKN1uQD295pERf_QyTqUnHGVKxfGH_S755IW4jnSarh0IWjVFThB5JFG3Hg3pwQ/s640/photo_2025-09-11_13-36-36.jpg

    ទោះជាយ៉ាងណា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជានៅតែបញ្ជាក់ជំហររបស់ខ្លួនជានិច្ចថានឹងព្យាយាមដោះស្រាយនិងកម្ចាត់ចោលឲ្យអស់នូវសំណល់គ្រាប់មិនទាន់ផ្ទុះដែលសល់ពីសម័យសង្រ្គា.មកាលពីអតីត ព្រមទាំងប្ដេជ្ញាចិត្តថាពុំប្រើប្រាស់គ្រាប់មីនថ្មីប្រឆាំងមនុស្សជាដាច់ខាត។ ជាមួយគ្នានេះ កម្ពុជាក៏បានធ្វើការច្រានចោលនូវការចោ.ទប្រកាន់ទម្លាក់កំហុសមកឲ្យកម្ពុជាថាបានដាក់បង្កប់មីនថ្មី ទាំងគ្មានមូលដ្ឋានច្បាស់លាស់របស់ភាគីថៃ៕

រដ្ឋាភិបាលជប៉ុនអបអរកម្ពុជា-ថៃបានឯកភាពបោសសម្អាតមីន និងបើកព្រំដែនមួយចំនួន

0

ក្រោយពីកម្ពុជា-ថៃបានបញ្ចប់កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការបរទេសជប៉ុនបានចេញសេចក្តីថ្លែងការណ៍អបអរប្រទេសទាំងពីរដែលឯកភាពគ្នាជាច្រើនចំណុច រួមទាំងការបោសសម្អាតមីន និងបើកព្រំដែនមួយចំនួនសម្រាប់ដឹកជញ្ជូនទំនិញតាមសំណើរបស់ជប៉ុន ។

កម្ពុជា-ថៃបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរអាវុធ ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ការងារដោយបង្ខំ និងការឆ្លងដែនខុសច្បាប់ ។ កម្ពុជាបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ។

ខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសជប៉ុនបានបញ្ជាក់ចំណុចសំខាន់ៗ ៣ចំណុច រួមមាន ៖

១-រដ្ឋាភិបាលជប៉ុនរីករាយយ៉ាងខ្លាំងចំពោះការរៀបចំកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅខេត្តកោះកុង កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដោយប្រទេសទាំងពីរបានពិភាក្សាឆ្ពោះទៅមុខពីការបង្កើតក្រុមសង្កេតការណ៍អាស៊ាន ការបោសសម្អាតមីន និងបើកព្រំដែនមួយចំនួនសម្រាប់ដឹកជញ្ជូនទំនិញ ។ វាជាជោគជ័យសំខាន់យ៉ាងខ្លាំងក្នុងការឈានទៅរកបទឈប់បាញ់រវាងប្រទេសទាំងពីរ ។

២-រដ្ឋាភិបាលជប៉ុនសូមសរសើរការខិតខំប្រឹងប្រែងផ្នែកការទូតរបស់គ្រប់ភាគីពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកនេះ រួមទាំងសរសើរប្រទេសម៉ាឡេស៊ីដែលបានប្តេជ្ញាជំរុញកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា-ថៃ ក្នុងឋានៈម៉ាឡេស៊ីជាប្រធានអាស៊ាន ។

៣-ទំនាក់ទំនង និងកិច្ចសហការល្អរវាងកម្ពុជា-ថៃមានសារៈសំខាន់យ៉ាងខ្លាំងចំពោះសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ ។ រដ្ឋាភិបាលជប៉ុនសង្ឃឹមយ៉ាងមុតមាំថា ប្រទេសទាំងពីរនឹងបន្តអនុវត្តបទឈប់បាញ់ និងកាត់បន្ថយភាពតានតឹងដោយសន្តិវិធីតាមរយៈការចរចា ហើយរដ្ឋាភិបាលជប៉ុននឹងព្យាយាមសហការជាមួយប្រទេសពាក់ព័ន្ធដើម្បីកាត់បន្ថយភាពតានតឹង ក៏ដូចជាជំរុញប្រទេសទាំងពីរបន្តអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ ។

គួរបញ្ជាក់ថា កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC) ។ រីឯគណៈប្រតិភូថៃដឹកនាំដោយលោក ណាត់ថាផុង ណាកផានចត រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅ (GBC) ។

កិច្ចប្រជុំពិសេស GBC នេះធ្វើឡើងដើម្បីពិនិត្យលើលទ្ធផលការអនុវត្តគោលការណ៍ឯកភាពគ្នាដែលសម្រេចក្នុងកិច្ចប្រជុំវិសាមញ្ញរបស់ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ពេលនេះនឹងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរអាចបន្តជំរុញការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពពេញលេញ សំដៅនាំមកនូវសន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពវិញឆាប់រហ័ស ៕