ប្រទេសរុស្ស៊ី ៖ ក្រោយពីរដ្ឋាភិបាលប៉ូឡូញប្រកាសប្រទះឃើញដ្រូនរបស់រុស្ស៊ីចំនួន១៩គ្រឿង ហោះចូលដែនអាកាសរបស់ខ្លួន និងបញ្ជាឱ្យបា.ញ់ទម្លាក់ ក្រសួងការពារជាតិរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ថា គ្មានផែនការវាយប្រ.ហារដោយដ្រូនលើគោលដៅនានាក្នុងប្រទេសប៉ូឡូញដូចការចោទប្រកាន់របស់រដ្ឋាភិបាលប៉ូឡូញទេ ។ រីឯអង្គការណាតូ និងសហភាពអឺរ៉ុបបានថ្កោលទោសវត្តមានដ្រូនរុស្ស៊ីលើដែនអាកាសប៉ូឡូញ ព្រមទាំងប្រជុំបន្ទាន់ដើម្បីចាត់វិធានការ និងដាក់ទណ្ឌកម្មរុស្ស៊ី ។
តាមការលើកឡើងរបស់មន្ត្រីក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃទី៩ ខែកញ្ញា កន្លងមក គឺពួកគេបានវាយប្រហារយ៉ាងខ្លាំងទៅលើទីតាំងកងទ័ព និងតំបន់ឧស្សាហកម្មនៅភាគខាងលិចប្រទេសអ៊ុយក្រែន ដោយប្រើប្រាស់ទាំងមីស៊ីល និងដ្រូន ប៉ុន្តែគ្មានផែនការវាយប្រហារគោលដៅនានានៅប៉ូឡូញទេ ។ ដ្រូនដែលរដ្ឋាភិបាលប៉ូឡូញចោទប្រកាន់ជារបស់រុស្ស៊ីនោះ គឺហោះខ្ពស់បំផុតមិនលើស៧០០គីឡូម៉ែត្រ ប៉ុន្តែរុស្ស៊ីត្រៀមខ្លួនពិភាក្សាជាមួយក្រសួងការពារជាតិប៉ូឡូញពាក់ព័ន្ធនឹងរឿងនេះ ។.png)
ការច្រានចោលរបស់រុស្ស៊ីកើតឡើងក្រោយពីនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk និយាយថា កងទ័ពប៉ូឡូញបានឃើញដ្រូនយ៉ាងហោចណាស់១៩គ្រឿង ហោះចូលដែនអាកាសប៉ូឡូញកាលពីយប់ថ្ងៃទី៩ ខែកញ្ញា ក្នុងនោះដ្រូនចំនួន៤គ្រឿងត្រូវបានយន្តហោះរបស់ប៉ូឡូញ និងអង្គការណាតូបាញ់ទម្លាក់ ។ លោកសន្និដ្ឋានថា ដ្រូនទាំង១៩គ្រឿងបានហោះចូលដែនអាកាសប៉ូឡូសពីខាងប្រទេសបេឡារុសដែលមានព្រំដែនជាប់រុស្ស៊ី ។
.png)
នេះជាលើកទី១ ដែលដ្រូនរុស្ស៊ីត្រូវបានបាញ់ទម្លាក់នៅទឹកដីប្រទេសសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ហើយលោក Tusk នាយករដ្ឋមន្ត្រីប៉ូឡូញថា ប៉ូឡូញជិតមានសង្គ្រាមហើយ តាំងពីសង្គ្រាមលោកលើកទី២ ។ ទោះជាគ្មានហេតុផលបញ្ជាក់ថា ប៉ូឡូញឈានទៅរកសង្គ្រាម ប៉ុន្តែដែនអាកាសរបស់យើងត្រូវបានឈ្លានពាន ហើយវាមានគ្រោះថ្នាក់ជាងពេលមុន ។
ចំណែកមេដឹកនាំបណ្តាប្រទេសសមាជិកណាតូ និងសហភាពអឺរ៉ុបពុំអាចទទួលយកទង្វើរបស់រុស្ស៊ីទេ ដែលបង្ហោះដ្រូនរំលោភដែនអាកាសប៉ូឡូញ ។ ក្រោយពីប្រទះឃើញដ្រូនរុស្ស៊ី រដ្ឋាភិបាលប៉ូឡូញក៏បញ្ជាឱ្យបាញ់ទម្លាក់មួយចំនួនបណ្តាលឱ្យដ្រូនធ្លាក់លើលំនៅឋានពលរដ្ឋប៉ូឡូញខូចខាត សំណាងល្អ គ្មានអ្នករងរបួស ។ អង្គការណាតូ និងសហភាពអឺរ៉ុបបានប្រជុំជាបន្ទាន់ដើម្បីរកវិធានការទប់ស្កាត់ការបង្ហោះដ្រូន និងដាក់ទណ្ឌកម្មរុស្ស៊ី ។
គួរបញ្ជាក់ថា ប្រទេសប៉ូឡូញគ្មានព្រំដែនជាប់រុស្ស៊ីទេ ប៉ុន្តែប៉ូឡូញមានព្រំដែនជាប់អ៊ុយក្រែន និងបេឡារុស ខណៈបេឡារុសស្ថិតនៅចំណុចកណ្តាលរវាងរុស្ស៊ី និងប៉ូឡូញ ។ ដ្រូនរុស្ស៊ីបានបាញ់ហោះផុតដែនអាកាសបេឡារុស ឆ្ងាយរហូតដល់ប៉ូឡូញធ្វើឱ្យអាកាសយានដ្ឋានសំខាន់ៗរបស់ប៉ូឡូញបិទដំណើរការបណ្តោះអាសន្ន ហើយអាជ្ញាធរប៉ូឡូញបង្កើនការយាមល្បាតនៅព្រំដែនជាប់បេឡារុស ៕










