បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោដំណើរការជាផ្លូវការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ គេសង្កេតឃើញថាប្រជាពលរដ្ឋជាច្រើនបានបង្ហាញការអបអរចំពោះសមិទ្ធផលថ្មីនេះ។ ចំណែកឯបងប្អូនមួយចំនួនទៀតគឺបានធ្វើដំណើរទៅទស្សនាព្រលានយន្តហោះថ្មីនេះតែម្តងប្រកបដោយសេចក្តីរំភើបរីករាយ។ ទោះយ៉ាងណា កាលដែលប្រជាពលរដ្ឋទៅចូលរួមអបអរសាទរអង្គុយនៅព្រលានថ្មីស្រាប់តែមានមតិវែកញែកត្រង់ចំណុចនេះដោយគិតថាមិនសមភ្នែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsA8odbRNDudNSl4ro1ieeLgk18OdBiZzInSxG_r6vMbqzfp-JOlUQi5_X0UgfAGAbuUEFAyrds164JuqaGPsyofE1TQPxpJ8-APt0tQ4ViiKXCNBye28ocE7r72qGuipy507A4tg4TXSHmP0hb_RlkcS-kzV3z4kIbVWIbpi2J8zwywPaqbUWqL9k0ep5/s1166/image_2025-09-11_08-34-44.png

ការបញ្ចេញមតិវែកញែកទាក់ទងនឹងប្រជាពលរដ្ឋទៅអង្គុយនៅព្រលានយន្តហោះថ្មីលោកជំទាវឧកញ៉ា នឹម វណ្ណៈ បានលើកឡើងថាការអង្គុយលើឥដ្ឋនៅព្រលានយន្តហោះនៅលើពិភពលោកក៏មានដែរ។ លោកជំទាវឧកញ៉ា បានសរសេរនៅលើបណ្តាញសង្គមថា «សូមបងប្អូនមួយចំនួនតូច កុំមើលងាយ ដៀលខ្មែរគ្នាឯង។ ការអង្គុយលើឥដ្ឋ នៅព្រលានយន្តហោះនៅលើពិភពលោកក៏មានដែរ។ បើកចិត្ត បើកបេះដូង កុំសរសើរដោយសារគេជាបរទេស ហើយជាន់បានតែខ្មែរគ្នាឯង គេមិនសរសើរទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgYrDRXRvezFfV6GiGoy70qGEKYwgy-J6TfyKVe0RUC8Tol3g9zFeTDdW5oBLiWiWINBga-pn8nvRvc2-Mi4g9f_oVx1cRhcsed_5bEgYHWnM5TRxLThUkv_lWRRLpjKwN7ir_6n9A5-2ZFYfTwaO-FMazUW8uwp8aUBE3tgstyq5k03ku5kuGxQdxxMeQ/s2048/image_2025-09-11_08-34-51.png

ងាកមកកាន់ ឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា «បើគិតតាមបែបវិជ្ជមាន ក៏ថាមិនអីទេ បើគិតតាមបែបអវិជ្ជមាន ក៏មើលទៅថាមិនសូវសមរម្យ ប៉ុន្តែសំខាន់ពេលនេះផ្ទះលេខ២កំពុងសន្សំរូបភាព ដើម្បីវ៉ៃប្រហារ ចំអក ផ្សព្វផ្សាយទប់ស្កាត់មិនឱ្យទេសចរមកកម្ពុជា។ តែគិតតាមបែបម្យ៉ាងទៀត តើកម្ពុជាសាងសង់ព្រលានថ្មីបែបទំនើបនេះដើម្បីឱ្យប្រជាជនទៅអង្គុយលេង ឬ ដើម្បីឱ្យបរទេសចាប់អារម្មណ៍មកកាន់កម្ពុជាកាន់តែច្រើន នឹងបានផ្តល់ផលប្រយោជន៍ផ្សេងៗសំរាប់ការអភិវឌ្ឍន៍ប្រទេសតទៅទៀត? ។ … គិតបែបណាក៏បាន តែសូមជួយគិតគ្នា រួមគ្នាការពារកុំឱ្យសៀមមើលងាយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifur4sW1Tgn1eluYveXnfeKZfio4hLLtpOUIoVJ5PlYrT_g-4NPfVz10MCbmSFc_g4M9uhPYaYyt47qnSq8tXXmwPq-0yHXjuGZaN06xinVAJknCjDZo0q-3OmVnEpBOSDdydlUgYWX7wqNlUAmo_1DovNi667V2bY2Tw65W4QSUUsrfft5hw8Axv82J7M/s2048/image_2025-09-11_08-34-48.png

គួរជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់លើផ្ទៃដីដ៏ធំទូលាយប្រមាណ ២,៦០០ ហិកតា ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានថ្មីនេះមានទីតាំងយុទ្ធសាស្ត្រនៅភាគខាងត្បូងនៃរាជធានីភ្នំពេញដែលមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីកណ្ដាលក្រុង។ អាកាសយានដ្ឋាននេះ ត្រូវបានប្រកាសបើកដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ហើយនឹងសម្ពោធផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ៕