Home Blog Page 283

Rosé ជាតារាចម្រៀង K-pop ដំបូងគេត្រូវបានតែងតាំងនៅក្នុងកម្មវិធីពានរង្វាន់មួយនេះ

0

Rosé សមាជិក BLACKPINK បានបង្កើតប្រវត្តិសាស្ត្រក្នុងកម្មវិធី Billboard Latin Music Awards ឆ្នាំ២០២៥។ តារាចម្រៀងស្រីរូបនេះត្រូវបានតែងតាំងក្នុងពានរង្វាន់ «Crossover Artist of the Year» ដោយក្លាយជាតារាចម្រៀង K-pop ដំបូងគេក្នុងប្រវត្តិសាស្ត្រដែលបានចូលរួមក្នុងពិធីប្រគល់រង្វាន់ដ៏មានកិត្យានុភាពនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqGJaKIAHWCV1pA9PQRtTD3jpAepgF659x4R0cgZAfMo5W8wHo5LTMm9CXPq4UExTnA6MLNIhxyYbf1tpOO8s70x75Q7GVAm2jxWglLaR6ZwVpab04dXtBMI87ZF_iUjpAqSPHaDWHQkFFBor7xleThE6ab6M3xdwZ5iWCPuX-rDvWNu_7YTHPOuGXShY5/s900/image_2025-09-13_14-34-25%20(3).png
Rosé ទើបតែធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលដែលនាងបានឈ្នះពានរង្វាន់ VMAs ឆ្នាំ២០២៥ ជាមួយនឹងបទ «APT» ដោយទទួលបានពានរង្វាន់ដ៏សំខាន់ «Song of the Year»។ មិនទាន់បានប៉ុន្មានផង Rosé បានបន្តឈានដល់ចំណុចសំខាន់អន្តរជាតិមួយទៀត ដោយបញ្ជាក់ពីឥទ្ធិពលយូរអង្វែងរបស់នាងនៅលើតន្ត្រីពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVwl_MbdOZL5d_Ke8HsmcYlOjhA84anjcU_WdFNmuXVOM2WLt0pqFbgzPWZKwCp5aFDPOZtu-MhXhHgQniNWtc_pIr44ax5dNswjNqzoQsYyaRZiRKhE07szL1bRJwZh2wbJeVUA8Sqk5H44GHjRj1PVV8RCnP-D_T8Ec0tvxU5pWa_Cnu862B2MebesKw/s2048/image_2025-09-13_16-22-40%20(2).png

ប្រភេទពានរង្វាន់ «Crossover Artist of the Year» ផ្តល់កិត្តិយសដល់សិល្បករដែលមិនមែនមកពីទីផ្សារឡាទីន ប៉ុន្តែបានបង្កើតនូវសញ្ញាណដ៏រឹងមាំ ភ្ជាប់ និងលើកទឹកចិត្តទស្សនិកជននៅក្នុងតំបន់។ ការដាក់បញ្ចូលរបស់ Rosé នៅក្នុងបញ្ជីបេក្ខភាពមិនត្រឹមតែជួយពង្រឹងអាជីពទោលដ៏ជោគជ័យរបស់នាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសមត្ថភាពរបស់នាងក្នុងការឆ្លងផុតឧបសគ្គខាងភាសា វប្បធម៌ និងយេនឌ័រ ដែលនាំឱ្យតន្ត្រីកូរ៉េកាន់តែខិតទៅជិតទស្សនិកជនទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKVG_hY8b7hXuAQLen38mZynq16GM9ADFaCcgcXuy_M67ivqV4XAosl52T4oMoNkJUdpOk3HDTUataKdBNkKhkOl93jjFqvfoh2kTnp0N7TsrOlOsh23yf3vnAzUyn8MDxEwRtBC18h2wCUypOeBwvCAtnCTjDEzUk8M08CvlaIFS24SNfeiyrtIWid6r1/s921/image_2025-09-13_14-34-24.png

យោងតាមអ្នករៀបចំពិធីប្រគល់រង្វាន់នៅឆ្នាំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែតុលានៅមជ្ឈមណ្ឌល James L. Knight (Miami) ផ្សាយផ្ទាល់តាមឆាណែល Telemundo និងកម្មវិធីផ្សេងទៀតដែលបម្រើអ្នកគាំទ្ររាប់លាននាក់នៅអាម៉េរិកឡាទីន ការ៉ាប៊ីន និងជុំវិញពិភពលោក។ ការតែងតាំងនេះត្រូវបានគេមើលឃើញថាជាសក្ខីភាពច្បាស់លាស់ចំពោះ Rosé ជាមួយនឹងសមត្ថភាពក្នុងការពង្រីកឥទ្ធិពលរបស់សិល្បករ K-pop នៅក្នុងឧស្សាហកម្មតន្ត្រីពិភពលោកលើសពីដែនកំណត់ពីមុន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizYFTkMVskWizOkV8YJnntYeUnvi6ka27DoC0lD8cQzHwH8_1_eU9KIvUavhb8R-kuXE0Eh2bQo4Yh2OA8GgXrfb2r1bj0BP2CcRo5O7WVHnz_IFD8KbCi9UEhhHwwrYYcdr4bZgLU5KW9iRoJwE5XfQd2XTlo7uYYZj17PDrwOFOM7dhdJ0lBehmCwviO/s921/image_2025-09-13_14-34-24%20(2).png

ថៃទទួលយកមិនបាន! ក្រោយទូរទស្សន៍អន្តរជាតិល្បីមួយចាក់បញ្ជាំងភាពយន្តឯកសារស្ដីពីភាពខ្មៅងងឹតនៅក្នុងសង្គមថៃ

0

បាងកក៖ ភាពយន្តឯកសាររបស់ទូរទស្សន៍ BBC ថ្មីមួយដែលមានចំណងជើងថា “Thailand: The Dark Side of Paradise” ឬដែលមានន័យថា «ប្រទេសថៃ: ផ្នែកខ្មៅងងឹតនៃស្ថានសួគ៌» បានបង្កឱ្យមានភាពចម្រូងចម្រាស និងទាក់ទាញមតិរិះគន់យ៉ាងខ្លាំងពីសំណាក់ជនជាតិថៃ ក្រោយភាពយន្តនេះបានឆ្លុះបញ្ជាំងពីប្រទេសនៅក្នុងផ្លូវអវិជ្ជមាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg20wNZnReHslqtp-RBqMmxwJJHiJvhhHaif4JE2U1VxNizZPTwMqGyHYyMEWqWuXJ87PuKENZaXEqm1hNEqbJ0GEzeRDEpmkb8dB8pQyQ8o_gCSeZUFapYOgSXS1D2XBj8_rLoc4qzIFpJxQnIjOj7kKJThluGYsrT_qxr5wu0SZsa65J7rU4M7nLYnlgt/s1280/photo_2025-09-13_14-58-02%20(3).jpg

នៅថ្ងៃទី12 ខែកញ្ញា ឆ្នាំ2025 ប្រភពខាងលើនេះបានឲ្យដឹងថា កម្មវិធីដែលបានចាក់ផ្សាយនាពេលថ្មីៗនេះរបស់ BBC នៅក្នុងចក្រភពអង់គ្លេសបានលាតត្រដាងពីបញ្ហាចាក់ស្រេសជាច្រើនដូចជាឧ.ក្រិដ្ឋ.កម្ម ការកេ.ងប្រវ័ញ្ច អំពើពុ.ករលួយ អំពើពេ.ស្យាចា.រ និងជីវិតពេលរាត្រីនៅក្នុងតំបន់ទេសចរណ៍ដ៏ពេញនិយមរបស់ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiucjyM8Ps2AkDp8SzgRZgDdxS_T52XR9_96WZAeaehlcLtFGzNzW5n34O3ncXHbalPC97sLIHaCKs3WOcLEoAIVQhFENtaDhpZDPvhL9TYrvABaG0wLiqKwHQGm4wkCZ4lEkE_wUHPkOz_KcoytmRb8kWOiavH_AkPfI9QhOJjLKf2roq_j9Fn_enA_nXa/s1280/photo_2025-09-13_14-58-02%20(2).jpg

ទស្សនិកជនដែលជាជនជាតិថៃជាច្រើននាក់បានសម្តែងការខកចិត្តតាមប្រព័ន្ធអ៊ីនធឺណេត ដោយចោទប្រកាន់ភាពយន្តឯកសារនេះថាបំផ្លើសបញ្ហា និងមិនបានបង្ហាញពីទិដ្ឋភាពវិជ្ជមានរបស់ប្រទេសថៃ។ អ្នករិះគន់ទាំងនោះបាននិយាយថា កម្មវិធីនេះអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសថៃនៅលើឆាកអន្តរជាតិ ជាពិសេសនៅក្នុងពេលដែលប្រទេសពួកគេកំពុងធ្វើការដើម្បីស្តារឧស្សាហកម្មទេសចរណ៍របស់ខ្លួនឡើងវិញ បន្ទាប់ពីមានវិបត្តិនៃជំងឺរាតត្បាតអស់រយៈពេលជាច្រើនឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCs_uXEyV3Smsb8s52hYBFlPL4TH3T0WyBNZ2F_6XKLf9g8bw635Ry-84LPWjVSZwUHfKqnXN5hfqW20Rl7mT-d5uSeHfpIMyEIWPdHFL1eqQOOL29QcPc0wAVwNoCb0Y7a7_DleqDGtwXE6mphJSEPtt4DlwRTLbhghPV7Vc9pW_cpUgpRJgWENqi7o0Q/s640/photo_2025-09-13_14-58-02.jpg

ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រភាពយន្តឯកសារបានចេញមកការពារការរាយការណ៍របស់ BBC ដោយនិយាយថា បញ្ហាដែលBBC បានបង្ហាញទាំងឡាយ រាប់ចាប់ពីការជួញដូរមនុស្សរហូតដល់ការបោកប្រាស់ដែលផ្តោតលើភ្ញៀវទេសចរ គឺជាក្ដីបារម្ភពិតប្រាកដដែលសមនឹងទទួលបានការយកចិត្តទុកដាក់ពីអន្តរជាតិ។ ពួកគេបានអះអាងទៀតថា ការទទួលស្គាល់បញ្ហាទាំងនេះ គឺជារឿងចាំបាច់ប្រសិនបើថៃចង់ដោះស្រាយវាឲ្យមានប្រសិទ្ធភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiKnD0xvaY5IT2xh5v0XRWBwBepPTnAgHa39B2VbMDT6dqhXdj11WEmUDPmWlf8CrpkBge8Zhqn8bwUTGQbChslfRFhiQ43VGvbblrjndHS1iII5U1sg3bX5wCeAQjjGgXrLlRLOLR4hhZBSQj3JGPEKHQ6tSVWSl8Hxk9qtm2W3M2QZmKx318uAT4YA0r/s1280/photo_2025-09-13_14-58-03%20(2).jpg
ទន្ទឹមនឹងនេះ ការជជែកវែកញែកអំពីរបៀបដែលប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបង្ហាញពីប្រទេសថៃនេះក៏កំពុងបន្តយ៉ាងក្ដៅគគុក ដោយមន្ត្រីនិងអ្នកតស៊ូមតិផ្នែកទេសចរណ៍ថៃបានសង្កត់ធ្ងន់ឲ្យមានការរាយការណ៍ និងប្រមូលទិន្នន័យប្រកបដោយតុល្យភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJEQFdUwTLnnrKhvMrN5RQ_0vnHJzixnzpEDkU9vIUN9tiGUXNzvuX1QOkYV4rXZIFqWk7Zh0FBZakR7yT1SatpIcD6SfiNSKWtDcgOU7cIWKqD_BVC44X18L1tWfsalJ1-0DhFqN5Rau3MgLWpp8gQ3NmGK-275LP0_tjF57OzW1iC8P6-jSuCrkyxmXD/s960/photo_2025-09-13_14-58-03.jpg

យ៉ាងណាមិញ បើទោះបីជាមានការរិះគន់ខ្លាំងៗពីសំណាក់ពលរដ្ឋថៃយ៉ាងណាក៏ដោយ ក៏ BBC មិនបានឆ្លើយតបជាសាធារណៈចំពោះការទាមទារនេះដែរ ចំពេលដែលការពិភាក្សាអំពីផលប៉ះពាល់នៃឯកសារនេះនៅតែបន្តផ្សព្វផ្សាយទាំងតាមអ៊ីនធឺណិត និងក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ៕

អេមអស់ទាស់! Zhao Lusi ក្លាយជាតារាដែលមានប្រជាប្រិយភាពបំផុតលើវេទិកានេះ

0

ថ្មីៗនេះវេទិកា Xiaohongshu បានប្រកាសថា Zhao Lusi គឺជាតារាដែលមានប្រជាប្រិយបំផុតនៅក្នុងខែសីហា។ គណនីរបស់នាងបានកើនឡើងចំនួនអ្នកតាមដានចំនួន ៤.៣១ លាននាក់ ប្រធានបទពិភាក្សាឈានដល់ ១.៤៥ លាននាក់ និងការស្វែងរកដែលពាក់ព័ន្ធឈានដល់ ៦៤.២៩លាននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQudamel6zhBAUoLB7-2cuyZDSnCMjJaULtEeSSx4V3b1yRVkG6C6glQTG-qPnOzebU4H98cmzo1Tee3GWsvwpe8zb_CP-Iz9uvR589rcQMhdVheCSOq4HVipDulDcUVQJ3012CW3nIUv3pjLUww2gTDTRjp3ChusmP-kyzTnZws2O_GQBhp-P5aGqhmjk/s1560/image_2025-09-13_11-35-43%20(3).png

ទោះបីជានាងដកឃ្លាពីវិស័យសិល្បៈជាបណ្ដោះអាសន្ន មិនបានចូលរួមសម្តែងភាពយន្ត និងមិនមានភាពយន្តថ្មីៗចាក់ផ្សាយក៏ដោយ ក៏ Zhao Lusi នៅតែជាតារាសម្ដែងដែលទទួលបានការចាប់អារម្មណ៍ជាពិសេសនៅលើបណ្ដាញសង្គម។ បច្ចុប្បន្នគណនី Xiaohongshu របស់នាងមានអ្នក Follow ដល់ទៅ ១៩ លាននាក់ ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមតារាចិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0WoLqxy16UpRhwRveMqOdCuhof2EnzJrYlOEvRM15_O9pjrDQag2Ca2sXQcg_O6D9QjBQneDv4FdWwGYfzblUixCfPkGUA4ewE4ACzVLl96eajz0gJ7wZmV9QOoP050Hu6suOkdhivyBlN9yp1wLYaraS8pkLTCGiPl0QljF76HfIXNZxmI5amgrHrJXT/s1079/image_2025-09-13_11-35-43.png
លើសពីនេះ គណនី Douyin របស់នាងមានដល់ទៅ ៤៦.៤ លាននាក់ ហើយ Instagram របស់នាងមានអ្នក Follow ដល់ទៅ ៦.១ លាននាក់ បើទោះបីជាមិនឧស្សាហ៍បង្ហោះរូបញឹកញាប់ក៏ដោយ។ ការបង្ហោះរបស់តារាស្រីរូបនេះ ផ្តោតសំខាន់ទៅលើសកម្មភាពប្រចាំថ្ងៃ ដូចជាដើរលេងក្នុងសួន ដើរទិញអីវ៉ាន់ ដើរលេងជាមួយមិត្តភ័ក្តិ… ប៉ុន្តែនៅតែត្រូវបានគេស្រឡាញ់ចំពោះសម្រស់ដ៏លេចធ្លោ ការរួមផ្សំសម្លៀកបំពាក់ និងការតុបតែងខ្លួនប្លែកៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSijNNgmP7d2OeRbMyVNteRxha00uQqT2DqL-6Oy-QTWXCvO5MVpbwJsSxZPS16pyHY1fIE0VY8YfOo4xkOU2EF6j8p84XzEBzkXFRAXUcGxYIjTP4n4AoHR9ON6ls6YrVgQ57aqYp0EeXmHg6cMw0cfUStx444Q3rv4EZ2D_uBWR5h1mfbQrYzsRu0717/s2048/image_2025-09-13_11-35-44.png

កាលពីមុន Zhao Lusi បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលនៅពេលដែលនាងសម្រេចចិត្តលុបគណនី Weibo របស់នាងដែលមានអ្នកតាមដានច្រើនជាង ៣១ លាននាក់។ នេះត្រូវបានគេមើលឃើញថាជាការតវ៉ាយ៉ាងខ្លាំងពីតារាស្រីប្រឆាំងនឹងក្រុមហ៊ុនគ្រប់គ្រងរបស់នាង គឺ Galaxy Cool Entertainment ។ នាងក៏បានបញ្ជាក់ដែរថា នាងចង់ស្វែងរកសន្តិភាព ជាជាងត្រូវគេប្រឌិតឥតឈប់ឈរ និងបង្ខូចកេរ្តិ៍ឈ្មោះតាមអ៊ីនធឺណិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9iTLb_IgZKdPPbD1y79uHDx27hxmvY11-W_SJijB1jEN0midav9xyBXKxqI_idsOLJ8udoasMrd2jLs8uOoqOvYzNAwc3hG9BH43TtpAcR6f0xEPWqWj2fIirfoB0oHSxn5CLvcpurw57zlCSlbPM-pVV-hxWT3AGjQUyn8GK2HUi7JCSScaoRw1gQQs1/s1440/image_2025-09-13_11-35-40%20(2).png
នៅដើមខែសីហា Zhao Lusi បានធ្វើឱ្យមានការជជែកវែកញែកយ៉ាងច្រើន នៅពេលនាងនិយាយចោទប្រកាន់ក្រុមហ៊ុនគ្រប់គ្រងរបស់នាងថាបានគាបសង្កត់ និងបង្កគ្រោះថ្នាក់ដល់សុខភាព និងហិរញ្ញវត្ថុរបស់នាង។ នៅពេលដែល Zhao Lusi បានធ្លាក់ខ្លួនឈឺក្នុងខែធ្នូ ឆ្នាំ ២០២៤ ក្រុមហ៊ុនបានសន្យាថានឹងទទួលខុសត្រូវ ប៉ុន្តែនៅទីបញ្ចប់រូបនាងខ្លួនឯងត្រូវសងសំណងសម្រាប់កិច្ចសន្យាផ្សាយពាណិជ្ជកម្មដែលត្រូវបានលុបចោល និង ភាពយន្តដែលមិនទាន់បញ្ចប់។ សិទ្ធិរបស់ Zhao Lusi ក្នុងដំណើរការស្ទូឌីយ៉ូផ្ទាល់ខ្លួនរបស់នាងក៏ត្រូវបានដកហូតដោយក្រុមហ៊ុនផងដែរ។ តារាស្រីរូបនេះបានស្នើម្ដងហើយម្ដងទៀតឱ្យដោះស្រាយបញ្ហាកិច្ចសន្យា ប៉ុន្តែមិនបានទទួលចម្លើយដែលពេញចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg1eg403AES6mOKdGRcjM6xJ9wY7NIq6APB_6D-oQiqV9maTUc7gQ_gkUQbecGocnGkuNikGUTtSwEhEdhgE4cqahkMuJ1qlpKc2I0WoQeDnBFqqzkY_6y4HmN7-ZZNCWsWUuiwRqrjXwN3HK0W3ySAUSjr6b-2JR3s4QOPfvhEiiWkaJ1LP89HIdBiRNh/s1440/image_2025-09-13_11-35-40.png

Zhao Lusi ជឿជាក់ថា ចេតនារបស់ក្រុមហ៊ុនគឺចង់បង្ខំនាងឱ្យបញ្ចប់កិច្ចសន្យាដោយស្ម័គ្រចិត្ត ដើម្បីទទួលបានសំណងដ៏ច្រើនសន្ធឹកសន្ធាប់។ អ្នកខាងក្នុងឧស្សាហកម្មប៉ាន់ប្រមាណថា ប្រសិនបើ Zhao Lusi បញ្ចប់កិច្ចសន្យាមុន៥ឆ្នាំ នាងអាចប្រឈមនឹងសំណងរហូតដល់ ៤០០ លានយន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCW2Mdjcfa7UqP2ungLukEzFbdEnI7xU_W_xPo8cv5xGg5cyZM10TJwdSdXJ8eJ1T_J5s_le_sitXjej_AuN4bbqPqPIghYqh2_Xhkti23HqXEXAWlGjUNG9FGS44GOll3CmQPkZC0ByTB3yqCOgZWAT9TFDLD9N_VYKsBWwiT7a1y89lIptY9vK0xL8aH/s1921/image_2025-09-13_11-35-41.png

ថ្មីៗនេះ Zhao Lusi បានបើកក្រុមហ៊ុន Chengdu Ma Ning Enterprise Management Co., Ltd. ដោយមានដើមទុនធម្មនុញ្ញចំនួន ១០០,០០០ យន់។ វិស័យប្រតិបត្តិការរួមមាន អាជីវកម្មអនឡាញ ការលក់រាយសម្លៀកបំពាក់ គ្រឿងបន្លាស់ម៉ូត ការលក់រាយស្បែកជើង និងទំនិញមួយចំនួនទៀត។ អ្នកតំណាងស្របច្បាប់គឺជាឪពុករបស់តារាសម្តែងរូបនេះខណៈដែល Zhao Lusi កាន់កាប់ភាគហ៊ុន ៩០% ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZfex8WhDhfQvUla4CJS42ybOOeOZo_1hjmk1kzx9wrLaaeKlqBfWFJoFsQXexVmo4XppfffXohaRexH7c118g_xOzaYAV3wyB5gztvcRa54kE0hEf5aTGkO9uJjikaxY0lDJal01trG8ZhAvridQlHqOBroRiHnTiGgFkSxP2BiSWxxvX3SaCMOMxApAW/s1440/image_2025-09-13_11-35-39.png
យោងតាមក្រុមហ៊ុន Tencent ភាពយន្ត «Love’s Ambition» របស់ Zhao Lusi និងជាមួយតារាប្រុស William Chan ត្រូវបានគេរំពឹងថានឹងចាក់ផ្សាយនៅខែកញ្ញា បន្ទាប់ពីផ្អាកអស់រយៈពេលជាងកន្លះឆ្នាំ។ បន្ទាប់ពីជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវជាច្រើនអ្នកគាំទ្រជឿថាអាជីពរបស់ Zhao Lusi កំពុងបង្ហាញសញ្ញានៃការប្រសើរឡើង៕

ភ្លើងឆេះរោងចក្រយ៉ាងសន្ធោសន្ធៅបំផ្លា.ញទ្រព្យសម្បត្តិអស់រាប់លានបាត ទាំងដែលទឹកជំនន់មិនទាន់ស្ងួតស្រួលផង

0

ប្រទេសថៃ ៖ ស្របពេលខេត្តជាច្រើនរបស់ថៃរងគ្រោះដោយខ្យល់ព្យុះ ទឹកជំនន់ និងបាក់ដី នៅខេត្តរ៉ាក់យ៉ងឯណោះវិញមានហេតុការណ៍ភ្លើងឆេះរោងចក្រផ្លាស្ទិកយ៉ាងសន្ធោសន្ធៅបណ្តាលឱ្យមានការភ័យជ្រួលច្របល់ទាំងកម្មកររោងចក្រ និងអ្នករស់នៅជុំវិញ ។ ទោះជាមានការជួយអន្តរាគមន៍បញ្ជូនរថយន្តបា.ញ់ទឹកជាច្រើនគ្រឿងក្តី ក៏ប៉ុន្តែទ្រព្យសម្បត្តិក្នុងរោងចក្របានខូចខាតខ្ទេចអស់គ្មានសល់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpbmR9qbIkMsKq5UJQaAWzM6me9iDmo3bt-QrMuH-_dzaiFzZFC6gnQXz4CbYRGA6IdPAClMTceH6tcDJ09iB5xsgElqwkfQiTuCcAQKxJxnb-ulfZTwl7Vc041-0oGu8zQGwkVHOJu96Z-6T2xtFsdt_33ixJZ3su5SqVSTuWQ5GMbbHPEBQx_qr9XcCw/s800/photo_2025-09-13_15-07-16.jpg
នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា រោងចក្រផ្លាស្ទិកមួយកន្លែងនៅខេត្តរ៉ាក់យ៉ង បានឆេះយ៉ាងសន្ធោសន្ធៅបណ្តាលឱ្យមានផ្សែងខ្មៅហុយពាសពេញអាកាសគួរឱ្យតក់ស្លុតបំផុត ថែមទាំងសាយភាយក្លិនឈ្ងៀមពេញតំបន់ទាំងអស់ ខណៈភ្នាក់ងារពន្លត់ភ្លើងបា.ញ់ទឹករហូតដល់ជាង៣ម៉ោងទើបភ្លើងរលត់ ។ ហេតុការណ៍នេះពុំបណ្តាលឱ្យមនុស្សរងរបួស ឬស្លា.ប់ទេ ប៉ុន្តែបំផ្លា.ញទ្រព្យសម្បត្តិក្នុងរោងចក្រស្មើទឹកប្រាក់រាប់លានបាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdsBfCD7ARojkOrh7Uv_zaiM27wQrwTSEagmvo1_8R32XbJAWxOsAZucNdc9LpEtihHaiqvVyQYrHqMj4kbMcvvpNlZGa9TlXwbYy0khKKhb9fiWbfRKyOFBKLBcDU1AcB62xfDaRkYBjPG7mPowtVcW1PHivp4lc3CqR9DVmUHyfGh5X3did14S-O3Yue/s800/photo_2025-09-13_15-07-15%20(2).jpg

នាវេលាម៉ោង៨ព្រឹក ថ្ងៃទី១៣ ខែកញ្ញា អាជ្ញាធរខេត្តរ៉ាក់យ៉ងបានទទួលសេចក្តីរាយការណ៍មានភ្លើងឆេះរោងចក្រផ្លាស្ទិករបស់ក្រុមហ៊ុមមួយនៅឃុំម៉ាបតាផុត ស្រុកមឿង ខេត្តរ៉ាក់យ៉ង ក៏បញ្ជូនភ្នាក់ងារពន្លត់ភ្លើងទៅពិនិត្យមើលកន្លែងកើតហេតុ រួមទាំងបញ្ជូនរថយន្តបាញ់ទឹក ។ រោងចក្រនេះត្រូវបានភ្លើងឆេះយ៉ាងឆាប់រហ័ស ដោយសារមានផ្លាស្ទិកជាច្រើនត្រូវកែច្នៃឡើងវិញ ហើយភ្នាក់ងារប្រើប្រាស់រថយន្តបាញ់ទឹករហូតដល់១២គ្រឿង និងចំណាយពេលជាង៣ម៉ោង ទើបភ្លើងរលត់ ប៉ុន្តែភ្លើងបានឆេះរោងចក្រទាំងមូលខូចខាតទ្រព្យសម្បត្តិទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYiBqmHUvU9_H7AgnUZSX2R0vJAGdGr-U-KsawsUaLrvj1fffigwDoTkuElylwilvMyrLEvwz4VRQN0WV9xrzca9rimVIh-z-n8hIafA3WIWw7gGQY-ZvbG4OpJ8SXar5l7_MjSypfAY8UDinDjYoFKXNua2WCOaAB71SMmgrxYelAtgIMFy7_KNd7qCPB/s800/photo_2025-09-13_15-07-15%20(3).jpg

អភិបាលខេត្តរ៉ាក់យ៉ង លោក ផាសាកន ប៊ុនយ៉ាឡាក់ បានបញ្ជាឱ្យចៅហ្វាយស្រុកមឿង និងប្រធាននាយកដ្ឋានសន្តិសុខខេត្តរ៉ាក់យ៉ង រួមទាំងមន្ត្រីពាក់ព័ន្ធចុះពិនិត្យមើលកន្លែងកើតហេតុដើម្បីជួយសង្គ្រោះបន្ទាន់ ។ បើតាមពលរដ្ឋនៅម្តុំរោងចក្រនេះនិយាយថា បានឮសូរសំឡេងផ្ទុះជាច្រើនលើកក្នុងរោងចក្រមុនពេលកើតហេតុ ក្រោយមក ភ្លើងក៏បានឆេះយ៉ាងខ្លាំង ខណៈកម្មកររោងចក្រប្រាប់ថា ឃើញអណ្តាតភ្លើងតាំងពីម៉ោង៦និង៣០នាទីព្រឹកមកម៉្លេះ (ព្រឹកថ្ងៃទី១៣ ខែកញ្ញា ) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeqQNakfAn4g-_5tj1rqotZMw8gUXjGydubd_tXqAFBz3-ewHtsjzyJdf8caFZIJwbwVy0T9FVZr8ZEQN_bMuAUt5xOe4czQGOb3GqI4l4vskFgby3LHu0mu12izTfX3JugdGwIuJojDA0ztdhT_dkI-z2nm6IHypOfovuepxEesQFgiO_OCg7la8eI9h3/s1200/photo_2025-09-13_15-07-15.jpg
ហេតុនេះ កម្មករបានជួយគ្នាពន្លត់ភ្លើង ប៉ុន្តែពុំអាចពន្លត់ភ្លើងបានទេ គឺភ្លើងឆេះកាន់តែខ្លាំងយ៉ាងឆាប់រហ័ស ទើបប្រញាប់ជូនដំណឹងទៅភ្នាក់ងារពន្លត់ភ្លើងឱ្យមកជួយអន្តរាគមន៍ ។ គួរឱ្យសោកស្តាយ ទម្រាំភ្នាក់ងារគ្រប់គ្រងស្ថានការណ៍បាន ភ្លើងបានឆេះរោងចក្រ និងបំផ្លាញទ្រព្យសម្បត្តិអស់គ្មានសល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsK-ZkFRQRIJDZ1UfIrRKTkVwjzU8LPzj1wsbxcapnbg8MDL7Ix1D_P1KK3N8yhzwGEsIWQgRrD_3ysF9hhTtPH1vpc0YtZooL9lR6eOnAQIVx4nqKIHBfYWvU-blORehmsjdYi5rSYLMPUz7vp2L92chhAoGYtENGXHEAZKaJhPI77mgKl6gk10AkYnnw/s800/photo_2025-09-13_15-07-16%20(2).jpg

ក្រោយភ្លើងរលត់ មជ្ឈមណ្ឌលគ្រប់គ្រងខ្យល់ពុល និងការិយាល័យឧស្សាហកម្មខេត្តរ៉ាក់យ៉ង បានបញ្ជូនភ្នាក់ងារមកត្រួតពិនិត្យគុណភាពខ្យល់នៅជុំវិញរោងចក្រចម្ងាយប្រមាណ៥គីឡូម៉ែត្រ ដោយសារធុំក្លិនឈ្ងៀមផ្លាស្ទិកពេញតំបន់ទាំងអស់ ហើយលទ្ធផលត្រួតពិនិត្យខ្យល់ជំហ៊ានដំបូងបញ្ជាក់ថា កម្រិតខ្យល់ធម្មតា ។ មូលហេតុបណ្តាលឱ្យភ្លើងឆេះរោងចក្រពុំដឹងច្បាស់លាស់ទេ រង់ចាំការពិសោធន៍ភស្តុតាង រីឯទ្រព្យសម្បត្តិក្នុងរោងចក្របានខូចខាតអស់រាប់លានបាត ៕

ថៃអះអាងថានឹងបិទព្រំដែនជាឯកតោភាគីបន្តទៀត បើកម្ពុជាមិនបំពេញនូវលក្ខខណ្ឌទាំង៣ចំណុចនេះ ថែមទាំងបានស្តីបន្ទោសជប៉ុនថាចូលមកជ្រៀតជ្រែកការងារប្រទេសរបស់ខ្លួនថែមទៀតផង

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ The Better News ឱ្យដឹងថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងការបរទេសថៃបានប្រកាសពីគោលជំហរពុំបើកព្រំដែនជាមួយកម្ពុជាដាច់ខាត លុះត្រាតែកម្ពុជាបំពេញលក្ខខណ្ឌ៣ចំណុច រួមមាន ៖ ការដកថយអាវុធធុនធ្ងន់ បោសសម្អាតមីន និងបង្ក្រាបបទល្មើសអនឡាញ ។ ការប្រកាសបិទព្រំដែនជាឯកតោភាគីបន្តទៀត គឺក្រោយពីពលរដ្ឋថៃប្រឆាំងនឹងការបើកព្រំដែនក្នុងបណ្តាញសង្គម និងស្តីបន្ទោសជប៉ុនចូលមកជ្រៀតជ្រែកដែលសំណូមពរឱ្យកម្ពុជា-ថៃបើកព្រំដែនមួយចំនួន ។

លោក ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានប្រកាសលទ្ធផលកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ថា ថៃមានគម្រោងបើកព្រំដែនជាមួយកម្ពុជាមួយចំនួនឡើងវិញដើម្បីសម្រួលការដឹកទំនិញ ក្រោយពីជប៉ុនសំណូមពរ ពីព្រោះការបិទព្រំដែនរបស់ប្រទេសទាំងពីរធ្វើឱ្យជប៉ុនរងផលប៉ះពាល់ខ្លាំង ។ ប៉ុន្តែពលរដ្ឋថៃបានប្រឆាំងដាច់ខាតក្នុងបណ្តាញសង្គមកុំឱ្យថៃបើកព្រំដែន ពីព្រោះខ្លាចចាញ់ប្រៀបសេដ្ឋកិច្ចកម្ពុជា ហើយថៃពុំទាន់ដណ្តើមបានអ្វីដែលខ្លួនចង់ រហូតពលរដ្ឋថៃប្រកាសទម្លាក់នាយករដ្ឋមន្ត្រីថ្មី លោក អនុថីន ឆាន់វីរៈគូន បើហ៊ានបើកព្រំដែន ។

លោក និកនឌេត ផ្លាំងគូន អ្នកនាំពាក្យក្រសួងការបរទេសនិយាយថា ក្រសួងការបរទេសថៃរីករាយចំពោះលទ្ធផលកិច្ចប្រជុំ GBC កម្ពុជា-ថៃ ដែលភាគីទាំងពីរប្តេជ្ញាចិត្តគោរពបទឈប់បាញ់ និងព្រមព្រៀងលើបញ្ហាមួយចំនួន នេះជាការវិវឌ្ឍដ៏សំខាន់ ហើយថៃបានជំរុញឱ្យកម្ពុជាបោសសម្អាតមីន និងបង្ក្រាបបទល្មើសអនឡាញ ។ កិច្ចប្រជុំ GBC ក៏បានពិភាក្សាពីប្រធានបទផ្សេងទៀតដែលផ្តល់ប្រយោជន៍សន្តិសុខ និងសុវត្ថិភាពពលរដ្ឋប្រទេសទាំងពីរ ជាពិសេស នៅតំបន់ព្រំដែន រួមមាន ៖ ការដកថយអាវុធធុនធ្ងន់, ការដោះស្រាយបញ្ហានៅព្រំដែនភូមិណងចាន់ ខេត្តស្រះកែវ (ទល់មុខភូមិជោគជ័យ), កាត់បន្ថយការញុះញង់, ពុំផ្សាយព័ត៌មានក្លែងក្លាយ និងបើកព្រំដែនមួយចំនួនដើម្បីដឹកទំនិញ ដោយចាប់ផ្តើមបើកនៅតំបន់ពុំសូវមានភាពតានតឹងមុនគេ ។

លោក និកនឌេត បានប្រកាសគោលជំហរដូចគ្នាជាមួយលោក ណាត់ថាផុង រដ្ឋមន្ត្រីក្រសួងការពារជាតិថា ថៃពុំទាន់បើកព្រំដែនជាមួយកម្ពុជាពេលនេះទេ ហើយថៃនឹងពុំបើកព្រំដែនសម្រាប់ដឹកទំនិញអ្វីទាំងអស់ បើកម្ពុជាពុំបំពេញតាមលក្ខខណ្ឌ៣ចំណុច រួមមាន ៖ ការដកថយអាវុធធុនធ្ងន់ បោសសម្អាតមីន និងបង្ក្រាបបទល្មើសអនឡាញ ដើម្បីបង្ហាញពីទំនុកចិត្តរវាងគ្នា ។ កិច្ចប្រជុំ GBC គឺជាជោគជ័យនៃការប្រើប្រាស់យន្តការទ្វេភាគីដើម្បីដោះស្រាយបញ្ហាជម្លោះ ហើយប្រទេសទាំងពីរនឹងរៀបចំកិច្ចប្រជុំពិសេស GBC បន្តទៀតក្នុងរយៈពេល៣០ថ្ងៃចាប់ពីបញ្ចប់កិច្ចប្រជុំលើកនេះ ដែលថៃនឹងធ្វើជាម្ចាស់ផ្ទះ ។

ចំណែកលោក ណាត់ថាផុង រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្រោយពីរងការរិះគន់ខ្លាំងពេកពីពលរដ្ឋថៃ លោកក៏ឆ្លើយថា ថៃពុំទាន់បើកព្រំដែនពេលនេះទេ គឺនឹងផ្តោតលើការការពារអធិបតេយ្យជាតិ និងពលរដ្ឋជាចម្បង ។ ការបើកព្រំដែនជាដំណាក់កាលបន្ទាប់ ថៃនឹងរង់ចាំកម្ពុជាបង្ហាញពីភាពស្មោះត្រង់ និងអនុវត្តតាមកិច្ចព្រមព្រៀងជាមុនសិន ប្រទេសទាំងពីរគ្រោងបើកព្រំដែនមួយចំនួនដើម្បីដឹកទំនិញដោយសារមានការសំណូមពរពីជប៉ុនជាប្រទេសទី៣ បន្ទាប់ពីក្រុមហ៊ុនជប៉ុនរងផលប៉ះពាល់ខ្លាំង ។

គួរបញ្ជាក់ថា ពលរដ្ឋថៃបានចូលទៅបញ្ចេញមតិប្រឆាំងក្នុងហ្វេសប៊ុកផេករបស់ស្ថានទូតជប៉ុនប្រចាំប្រទេសថៃក្រោយពីជប៉ុនសុំឱ្យបើកព្រំដែនកម្ពុជា-ថៃ ដោយពលរដ្ឋថៃថា ជប៉ុនដាក់សម្ពាធឱ្យបើកព្រំដែន ជប៉ុនជាប្រទេសទី៣ ពុំគួរជ្រៀតជ្រែកបញ្ហាជម្លោះកម្ពុជា-ថៃ ។ បើកម្ពុជាពុំបំពេញលក្ខខណ្ឌ៣ចំណុចរបស់ថៃទេ គឺគ្មានការបើកព្រំដែនរវាងប្រទេសទាំងពីរដាច់ខាត ៕

មរ.ណភាពរបស់ Yu Menglong អ្នកនិពន្ធរឿងម្នាក់បានលុបរូបថតទាំងអស់

0

កាលពីថ្ងៃទី ១១ ខែកញ្ញា ស្ទូឌីយ៉ូរបស់ Yu Menglong បានប្រកាសយ៉ាងក្រៀមក្រំជាផ្លូវការ អំពីមរណភាពរបស់តារាប្រុសរូបនេះដែលលាអ្នកគាំទ្រជារៀងរហូតក្នុងវ័យ៣៧ឆ្នាំ។ ការចាកចេញភ្លាមៗរបស់ Yu Menglong បានធ្វើឱ្យឧស្សាហកម្មកម្សាន្តទាំងមូលមានទុក្ខ ហើយអ្នកក្នុងចង្កោមសិល្បៈបានបង្ហោះរំលែកទុក្ខជាបន្តបន្ទាប់ក្នុងនោះក៏មានតារាសម្តែងល្បីឈ្មោះ Dilraba Dilmurat ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguaG2mduC1wBJkykB_c-dgm1luvQoT0J_5Nmn8mZ68vHY8RXkMVIWu7ImLlBQiPODAa95KTWiG1P3_dFsG-Z9_EmHaejpFyA3Jf3iW7WmHZGJnpQKYFnqk-DWHusB-hu8LR6LNNI_NnRsWfmBG-f7_idfrnc4BZ5kqz-Yh7mPzyPt4EEjQKuLjYLwhHNVM/s1080/image_2025-09-13_10-57-36%20(2).png
បន្ទាប់ពីការស្លាប់របស់ Yu Menglong ស្ទូឌីយ៉ូរបស់លោកមិនបានផ្តល់ការពន្យល់លម្អិតអំពីមូលហេតុដែលតារាសម្តែងរូបនេះធ្លាក់ពីលើអគារនោះទេ ហើយមូលហេតុនៃការធ្លាក់នេះបានក្លាយជាការចាប់អារម្មណ៍របស់សាធារណជន។ យោងតាមព័ត៌មានលំអិតដែលចេញផ្សាយដោយ paparazzi មានឈ្មោះថា «Jiang Xiaoyan» Yu Menglong បានញ៉ាំអាហារពេលល្ងាចជាមួយមិត្តភក្តិ ៥ ទៅ ៦នាក់នៅផ្ទះមិត្តភក្តិនៅល្ងាចថ្ងៃទី ១០ខែកញ្ញាហើយឧបទ្ទវហេតុបានកើតឡើងនៅព្រឹកបន្ទាប់។ ដូច្នេះតើមិត្តទាំងនេះជានរណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2TRotOZY5VuqdA4lbvJqDcjlK38ov-2x1k1NXuXQiLOR5cETtnw9oMe83SCZnrYOyB8fOW7rnIOok6hmYb2WyZyM-_26nAAna1NgYE8V7r4JhvK8vYZ33RhQwGZ3D8g2xVPYwy57EgkM8Q4_jo2zhLFlFXIwEOkyJbDNHrXr0KVptX_POZk42AvZfTm3z/s1308/image_2025-09-13_10-57-37%20(2).png

អ្នកដឹកនាំរឿង Cheng Qingsong អ្នកដឹកនាំរឿង Fang Li និងតួសម្តែង Gao Taiyu សុទ្ធតែបាននិយាយចេញមក ដោយបដិសេធថាមិនបានទទួលទានអាហារពេលល្ងាចជាមួយ Yu Menglong នៅយប់នោះ ប៉ុន្តែអ្នកនិពន្ធរឿង Ji Guangguang ឬ មិនឆ្លើយតប ហើយសកម្មភាពជាបន្តបន្ទាប់បានធ្វើឱ្យមានការសង្ស័យពីអ្នកនិយមលេងអ៊ីនធឺណិត។ មានការលើកឡើងថា Yu Menglong បានចាកចេញពីទីតាំងនៅ Sunshine East ហើយ Ji Guangguang បានបង្ហោះ Status យ៉ាងច្បាស់ថាលោករស់នៅក្នុងសហគមន៍នោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh31y_I-1nF_7ZVq9S1OntHfbFBY_ZrfM1B_Cjr3S6S0bAqWrrY6E_JJWX416PDg8pgiwl8ZS3cccFG0MwaLhl6RZ0akaeC3CMo4d9y81qJdRTKsOQb1truDe0nXtedPYIobKtOIMCRYPgsrYELKwpHrLzFu9KfWm9twd612LewpT87c-7NEluYRNVWN7_n/s877/image_2025-09-13_09-35-17%20(5).png

លោកក៏បានបញ្ចេញរូបភាព ប៉ុន្តែបន្ទាប់ពីគណនីរបស់លោកត្រូវបានលាតត្រដាង រូបថតទាំងអស់នេះត្រូវបានលុបចេញ។ Ji Guangguang ក៏បានបញ្ចេញរូបថតខាងក្នុងនៃផ្ទះរបស់ខ្លួនហើយរចនាបថបង្អួចគឺស្រដៀងនឹងរូបថតដែលមាននៅលើគេហទំព័រ។ នៅថ្ងៃទី៤ ខែកញ្ញា Ji Guangguang បានបង្ហោះសារ។ អាវដែលលោកពាក់គឺស្រដៀងនឹងអាវដែលបុរសពាក់ពណ៌សនៅកន្លែងកើតហេតុ រួមទាំងទម្រង់ចំហៀងរបស់លោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVS2-93AA01f43w9l9mOq5sW68OBs7vuMwt4ZqGt55H88tVtL13V_8X8xhh3HEr-nS2Fk2LvrYEQq5WBNRQ5gMO6ugaYkGPbiFDUqssjFIDIo0oUHl6DwRxCcmHsjer8JTRQKfzFD3hl4T2NfnRTV91QjcaCBjBGjWXsnxQUPhNAvu1mvfUkL3Xy_HbxXJ/s910/image_2025-09-13_09-35-17%20(4).png
យ៉ាងណាមិញ Ji Guangguang បានលុបរូបថតនោះភ្លាមៗ ដែលជាការចាប់អារម្មណ៍ខ្លាំងណាស់។ អ្វីដែលកាន់តែឆ្ងល់នោះគឺ Ji Guangguang បានលុបរូបថតទាំងអស់ក្នុងគណនី ហើយកំណត់គណនីផ្សេងទៀតទៅជាឯកជន។ ទោះបីជារកឃើញក៏ដោយក៏ គណនីស្ថិតក្នុងស្ថានភាពត្រូវបានបិទ។ បើប្រៀបធៀបជាមួយសកម្មភាពច្បាស់លាស់របស់ Cheng Qingsong និងអ្នកដទៃ សកម្មភាពរបស់ Ji Guangguang មានភាពងឿងឆ្ងល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHCrbRSuQJRniqFB9LAMIOeRPLHV7RS0qTmPnJQD1m3MAJZeQFK2QGWfquyQRsnYwEehKErJFxEOLKBMFZEvnjQ3xST62HT4yDmAKbRizBs1wIFRCSY8kIOnJsXxzsn9vdAHjStbcpMndH6EgBktwnPYHrPFllgJBhNztu7oQZG8FBU7EVAZogpiVlPiT9/s791/image_2025-09-13_09-35-18%20(7).png

អ្នកនិយមលេងអ៊ីនធឺណិតក៏បានរកឃើញថាអ្នកនិពន្ធរឿងរូបនេះមាននាឡិកា Rolex ជាច្រើនដែលត្រូវនឹងការពិពណ៌នារបស់ paparazzi ដែលធ្វើឱ្យអ្នកលេងអ៊ីនធឺណិតភាគច្រើនពិបាកក្នុងការមិនគិតច្រើនពេកអំពីចលនានេះ។ ទោះបីជាយ៉ាងណាក៏ដោយ ដ្បិតតែអ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនសង្ស័យច្រើនអំពីបញ្ហានេះ ប៉ុន្តែការពិតយ៉ាងណាមានតែរង់ចាំការស៊ើបអង្កេតជាផ្លូវការ៕

 

 

 

អុញនោះ ប្លែកៗទៀតហើយថៃ! លោក ភូមិថាំ ៖ «កងទ័ពជាអ្នកសម្រេចចិត្តបើក-បិទព្រំដែនកម្ពុជា-ថៃ ព្រោះរដ្ឋាភិបាលចាស់បានប្រគល់អំណាចឱ្យកងទ័ពរួចហើយ»

0

ប្រទេសថៃ ៖ ក្រោយបញ្ចប់កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ហើយភាគីទាំងពីរព្រមព្រៀងលើប្រធានបទជាច្រើន រួមទាំងគ្រោងបើកព្រំដែនមួយចំនួនឡើងវិញដើម្បីដឹកទំនិញ បានធ្វើឱ្យអ្នកនយោបាយ និងពលរដ្ឋថៃជជែកយ៉ាងក្តៅគគុកពីរឿងការបើកព្រំដែន មានទាំងមតិយល់ស្រប និងប្រឆាំង ។ មតិយល់ស្របបានអរគុណនាយករដ្ឋមន្ត្រីថ្មីដែលគ្រោងបើកព្រំដែនជួយកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច រីឯមតិប្រឆាំងចង់ឱ្យបិទព្រំដែនបន្ត កុំបញ្ជូនផលិតផលថៃមកកម្ពុជា និងគំរា.មធ្វើបាតុកម្មដូចនេប៉ាល់ បើរដ្ឋាភិបាលថ្មីហ៊ានបើកព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2bV6YrtATQegg3jhBRR5LdbAa-1ksYf1x2kuvT0YZQlq6fexITN1nJYgGLgv8RF70-MNZl5vktaCPInW8gB-rYL4XWfJ-BOFl1LRxxue2JsLOgQQzq98QdzINwCCuglMYJRZuVlDEG2NLO7aK76wpCyh_YFynr0JHmhENrzgOVqth0c6EDcd77LWCSk-E/s960/photo_2025-08-19_09-21-05.jpg

លើសពីនេះ មេបញ្ជាកងទ័ពថៃ រួមទាំងលោក ប៊ុនស៊ីន ផាក្លាង មេបញ្ជាការយោធភូមិភាគ២ ក៏បានប្រឆាំងការបើកព្រំដែនមួយចំនួនឡើងវិញដែរ ដោយសារបារម្ភខ្លាចថៃខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងចាញ់ប្រៀបកម្ពុជា ។ ក្រោយបញ្ចប់កិច្ចប្រជុំ GBC ភ្លាម ស្រាប់តែកងទ័ពថៃចោទប្រកាន់កម្ពុជាសារជាថ្មីថា រកឃើញគ្រាប់មីនថ្មីពុំស្គាល់ប្រភេទនៅបន្ទាត់ព្រំដែនដើរល្បាតក្បែរបរិវេណប្រាសាទតាក្របី ខណៈកងទ័ពថៃធ្លាប់ប្រើល្បិចចោទប្រកាន់បែបនេះពេលបញ្ចប់កិច្ចប្រជុំម្តងៗដើម្បីរករឿងទម្លាក់កំហុសលើកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDlqIgfKt5YVoa0BBqewlpKP76KBYAJZxP1YbL3gCHYpD8MR8QuAfuEUpTN4JrldiRbvQo0azFx0sv4tIV8q1mh2N8y3vQjouey769EP8nb6ZTmzGVT-GDS8nUgI_6XnJVrF8pYafuedf3ZUrT2a6fvqtMz-C-C5PCI-ek_76OC8hNaoQMbdLdFaWSeruU/s1500/image_2025-08-19_10-49-01%20(2).png

បន្ទាប់ពីមានការជជែកយ៉ាងក្តៅគគុកពេញបណ្តាញសង្គម និងខ្វែងគំនិតគ្នារវាងអ្នកនយោបាយថៃ លោក ភូមិថាំ វីឆាយ៉ាឆៃ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិយាយថា កងទ័ពជាអ្នកសម្រេចចិត្តបើក-បិទព្រំដែនកម្ពុជា-ថៃ ពីព្រោះរដ្ឋាភិបាលចាស់របស់គណបក្សភឿថៃបានប្រគល់អំណាចឱ្យកងទ័ពរួចហើយ ។ លោកជឿថា រដ្ឋាភិបាលថ្មីរបស់គណបក្សភូមិចៃថៃ បានតែងតាំងលោក ណាត់ថាផុង ណាកផានិច កាន់តំណែងជារដ្ឋមន្ត្រីការពារជាតិ គឺនឹងបំពេញការងារព្រំដែនបានល្អ ខណៈលោក អនុថីន ឆាន់វីរៈគូន ពុំចង់ផ្លាស់ប្តូរអ្នកកាន់តំណែងនេះដោយសារជម្លោះកម្ពុជា-ថៃពុំទាន់បញ្ចប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOiw0MdTj78ZR_wRiKgNtfSGsmHildYV1lwB_tn1KZNHWgceCvLTlrgqy1bKKvl1nC4a6cAPVqI52T5jkeIm-m96EvhSlqlgXsMYdlvhl_z_LWurNZGi2Acj6XeRnslv0G-LGyv-kVoWDeOi1QhKRNcPAjD_UD5smx38xL3K0AqOva3vI0tqmmPVWiPwEC/s1380/image_2025-08-08_15-41-01.png

នៅវិមានរដ្ឋាភិបាល លោក ភូមិថាំ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាននិយាយពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដែលពលរដ្ឋថៃនៅតែប្រកែកគ្នារឿងការបើកព្រំដែន ដែលមានទាំងមតិយល់ស្រប និងប្រឆាំងការបើកព្រំដែន ។ លោក ភូមិថា ថា កាលពីព្រឹកថ្ងៃទី១២ ខែសីហា អនុប្រធានគណបក្សភូមិចៃថៃនិយាយថា កិច្ចប្រជុំ GBC កម្ពុជា-ថៃ គឺអនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាលចាស់ (រដ្ឋាភិបាលគណបក្សភឿថៃ) ពីព្រោះរដ្ឋាភិបាលចាស់បានប្រគល់អំណាចឱ្យកងទ័ពមានសិទ្ធិបើក-បិទព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNC3rktHyWzEgqIdcNxJOMWjmU6XwE0_EzQCi9Ne8Ru57e8zg3aVc3CKTHB2s3pSwB14zKx4GqPyyKHwu5t_TcK-yU9uJoNUjfqJiocWg7n2xdgeC9nqdkAEvipyleKMqo13i7oZe1LnV1cKr5OlfpFYu2Edv2kvEJ2XJ93K3BSbt4TBJc2TP9UWUVAlP-/s1000/image_2025-09-11_16-19-58.png

លោក ភូមិថាំ បន្តថា ការបិទព្រំដែនបានប៉ះពាល់ការធ្វើពាណិជ្ជកម្ម គ្រប់គ្នាដឹងហើយកាលពីអាណត្តិរដ្ឋាភិបាលចាស់គណបក្សភឿថៃ គឺក្រុមប្រឹក្សាសន្តិសុខជាតិបានប្រគល់អំណាចឱ្យកងទ័ព និងក្រសួងការពារជាតិ មានអំណាចបើក-បិទព្រំដែនកម្ពុជា-ថៃ ។ កងទ័ពនឹងពិចារណាត្រូវធ្វើដូចម្តេចដើម្បីឱ្យស្ថានការណ៍ជម្លោះធូរស្រាលវិលរកប្រក្រតីវិញ ដូច្នេះ កងទ័ពជាអ្នកសម្រេចចិត្តបើក-បិទព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ_VmhnRMxfzpTntP3wi8J1R0cOUSewNKA9RzKfTsqAFG2DaQwri1zAEOKdIXALJv6vLc_ffnnjyQRZrPE4nYviqttwh7ovDZF_E-vlFnEJcGddEmz05hXQ1TRLwkzkM8iORll9gn1XHLAPsJtkcIKUat3vPMQxCSjlPUdbLBdngxJwk5pH5P4PHajJ2Ba/s1024/image_2025-09-11_16-19-56.png

កងទ័ពភូមិភាគ២ នឹងទទួលខុសត្រូវបណ្តាខេត្តព្រំដែននៅភាគឦសាន ខណៈខេត្តស្រះកែវ ជាការទទួលខុសត្រូវរបស់កងទ័ពភូមិភាគ១ ។ រីឯខេត្តចាន់បុរី និងខេត្តត្រាត ជាការទទួលខុសត្រូវរបស់កងកម្លាំងការពារព្រំដែនខេត្តចាន់បុរី-ត្រាត ពីព្រោះកងទ័ពដឹងច្បាស់នឹងដោះស្រាយបញ្ហា និងផលប៉ះពាល់ដូចម្តេចសម្រាប់ពលរដ្ឋប្រទេសទាំងពីរ ជាពិសេស ផលប៉ះពាល់អាជីវកម្ម ។ តាំងពីថៃមានរដ្ឋាភិបាលថ្មី នាយករដ្ឋមន្ត្រីថ្មី លោក ភូមិថៃ ជាមន្ត្រីគណបក្សភឿថៃពុំបានធ្វើអ្វី ឬពិនិត្យអ្វីទេ លើកលែងតែការងារចាំបាច់ ហើយការបើក-បិទព្រំដែន គឺលោក ភូមិថាំ ឱ្យសួរយោបល់កងទ័ព និងក្រសួងការពារជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqQb04C8tuxXWhH4h5OM_ihLMPZpJIPvsysf7xwHWAWFwGtyQf5cc9J4Fp2ZnZT8L_EAuKjQhk3Lg5YtiDGtNdt-edICNeNxD99J0iNwAi8gBk3cDBxPDiDIwzfc_2p3jKtd640TGNkTdHaZoXI8ekzkG5Lf1C_Uo2kh_SrC7fsSxgrCfHCglOU_V7GkiI/s1024/image_2025-08-08_15-41-03.png

ចំណែកលោក ណាត់ថាផុង ណាកផានិច ដែលមានតួនាទីជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិក្នុងអាណត្តិរដ្ឋាភិបាលចាស់ ពេលនេះ នាយករដ្ឋមន្ត្រីថ្មី លោក អនុថីន ឆាន់វីរៈគូន បានតែងតាំងលោកជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងមានសិទ្ធិអំណាចពេញលេញក្នុងការដោះស្រាយជម្លោះព្រំដែន ។ ប៉ុន្តែពលរដ្ឋថៃមើលឃើញថា បច្ចុប្បន្ន លោក ណាត់ថាផុង ហាក់បន្ទន់ឥរិយាបថ ពុំម៉ឺងម៉ាត់ដូចមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAj9OvFlQ7p3t-BplGRC1Tid-WKfNF59k4t6xQD6ilx3ikMMLeFJjoaUFpH08_bGRnEd6H2GKFQfXZDSxQr3lZfnuViM4paoN2j4t_rb5IDKWfTJoMJMlawF50GmRRXWBdQ4ZXqV_jRhdfBxOYsVRgUs8EudDTam5Ubnizbh7KcnDPN6YPs_V8cdGTsnQ1/s1280/image_2025-09-11_16-19-57%20(2).png

លោក ភូមិថាំ ជឿជាក់លោក ណាត់ថាផុង នឹងបំពេញតួនាទីជារដ្ឋមន្ត្រីក្រសួងការពារជាតិបានល្អ ដោយសារលោកមានចំណេះដឹង សមត្ថភាព និងជាកងទ័ពជើងចាស់ ។ ប៉ុន្តែបញ្ហាសំខាន់អាស្រ័យលើគោលនយោបាយរបស់រដ្ឋាភិបាលថ្មីដូចម្តេច ហើយលោក ណាត់ថាផុង នឹងអនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាលថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaHVKQ9PLRqf7uKfub6h7x9pWPywCKK7DfyEZc0MfrsdgGJSXEII5NL0IPMpQJlXR7KUzDlOjvEbTmwBS0pQsBSJmuKGSVFa1-MaUi_9kp4ASCMwoAS1M0vVrMRvtVpQZJfD7WSOv7cN9hQrf4Ho32-1k3H6K6_UNnsXZdGOCGCoJbot_qrnsO54Cb8K_Q/s1024/image_2025-09-11_16-19-58%20(2).png

គួរបញ្ជាក់ថា គណបក្សភឿថៃបានប្រគល់អំណាចឱ្យកងទ័ពសម្រេចចិត្តបិទព្រំដែនដោយឯកតោភាគី និងចោទប្រកាន់កងទ័ពកម្ពុជាល្មើសអធិបតេយ្យ ពេលនេះ ទោះជាថៃមាននាយករដ្ឋមន្ត្រីថ្មី ប៉ុន្តែកងទ័ពនៅតែជ្រៀតជ្រែកកិច្ចការព្រំដែនដដែល ។ តាំងពីរដ្ឋាភិបាលចាស់ រហូតដល់រដ្ឋាភិបាលថ្មី កងទ័ពថៃនៅតែបន្តចោទប្រកាន់កម្ពុជាបង្កប់មីន និងគំរាមបើកងទ័ពថៃដាច់ជើងលើកទី៧ ពួកគេនឹងបាញ់ក្លាំភ្លើងធំតែម្តង ៕

ប្រធានសមាគមពាណិជ្ជកម្មថៃគាំទ្រការបើកព្រំដែនខេត្តចាន់បុរី-ត្រាត និងប្រាប់ឱ្យពលរដ្ឋយល់ពីផលប៉ះពាល់ពាណិជ្ជកម្ម និងទេសចរណ៍

0

ប្រទេសថៃ ៖ គម្រោងបើកព្រំដែនកម្ពុជា-ថៃមួយចំនួនឡើងវិញសម្រាប់ដឹកទំនិញបានក្លាយជាប្រធានបទជជែកវែកញែកយ៉ាងខ្លាំងក្នុងបណ្តាញសង្គមប្រទេសថៃ ពលរដ្ឋថៃភាគច្រើនពុំគាំទ្រការបើកព្រំដែនទេដើម្បីទប់ស្កាត់កុំឱ្យនាំចេញទំនិញថៃមកកម្ពុជា ហើយពួកគេនឹងប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលថ្មី ដោយសារបារម្ភពីការបាត់បង់អធិបតេយ្យ ។ ប៉ុន្តែប្រធានសមាគមពាណិជ្ជកម្មខេត្តចាន់បុរីមានមតិផ្ទុយពីនេះថា ការបើកព្រំដែនជាមួយកម្ពុជាសម្រាប់ដឹកទំនិញនឹងមិនធ្វើឱ្យថៃបាត់បង់អធិបតេយ្យទេ ពលរដ្ឋគួរយល់ពីផលប៉ះពាល់ពាណិជ្ជកម្ម និងទេសចរណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNC3rktHyWzEgqIdcNxJOMWjmU6XwE0_EzQCi9Ne8Ru57e8zg3aVc3CKTHB2s3pSwB14zKx4GqPyyKHwu5t_TcK-yU9uJoNUjfqJiocWg7n2xdgeC9nqdkAEvipyleKMqo13i7oZe1LnV1cKr5OlfpFYu2Edv2kvEJ2XJ93K3BSbt4TBJc2TP9UWUVAlP-/s1000/image_2025-09-11_16-19-58.png

ប្រធានសមាគមពាណិជ្ជកម្មខេត្តចាន់បុរីចង់ឱ្យពលរដ្ឋថៃដែលមានគំនិតជ្រុលនិយមយល់ពីព្រំដែននៅខេត្តចាន់បុរី និងខេត្តត្រាត គឺតំបន់នេះគ្មានជម្លោះ ឬប្រយុទ្ធគ្នាខ្លាំងក្លាទេ ។ ការបិទព្រំដែនកម្ពុជា-ថៃធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្ម និងទេសចរណ៍ រីឯពលរដ្ឋខេត្តចាន់បុរីបង្ហាញក្តីរីករាយ បើប្រទេសទាំងពីរបើកព្រំដែនដឹកទំនិញដើម្បីដោះស្រាយវិបត្តិ ប៉ុន្តែពលរដ្ឋខេត្តចាន់បុរីថា មិនទុកចិត្តកម្ពុជា ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Thairath ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvkNipydwItB5m08_lgtpgwH0qcYX1PbwDLqvJmwb1_roECcUT0_0ty1qBfOU_kl7h3crDqFr2-VIcUD-P3v0LIme-XGrhZRpCtUkQXSa5oooDQ0kGBSh0PvPvNrQMh8jpuMrLcYX-uwA7GBgWNEeqeu-BzT317a2GXNvMTvVYYCG4q2nd4crQvrvgVAK2/s1280/photo_2025-09-13_13-55-15.jpg

កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ លោក រ័ត្នថាវិត តាំងកៀតពេជ្រ ប្រធានសមាគមពាណិជ្ជកម្ម និងទេសចរណ៍ព្រំដែនកម្ពុជា-ថៃប្រចាំខេត្តចាន់បុរី បាននិយាយពីលទ្ធផលកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានឯកភាពលើកិច្ចព្រមព្រៀងជាច្រើន ក្នុងនោះក៏មានការបើកព្រំដែនមួយចំនួនដើម្បីកាត់បន្ថយផលប៉ះពាល់អាជីវកម្ម និងការដឹកទំនិញឆ្លងដែន ។ ថៃគ្រោងបើកព្រំដែនខេត្តចាន់បុរី និងខេត្តត្រាតមុនគេសម្រាប់ដឹកទំនិញដោយសារជម្លោះពុំធ្ងន់ធ្ងរ និងគ្រោងបើកព្រំដែននៅខេត្តផ្សេងទៀត ប៉ុន្តែពលរដ្ឋថៃប្រឆាំងដាច់ខាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF0efiJyOdwI2N5BVFCrfQ763j0-hGAjSeddNDvTzcXHTI4vel8vZZAmXfyd17jAE6DJXFF9g0PuFD4sr2lUPy60DaN-WcGM4k777iAabtkXPQv0GGwQHOhk8PZdbLwQtYWMUbXEmvgOIDkAFWfqkp6eZ7_QGAdNBvHp3I40RrBDfiwD3CqM1Y7n0oO_VG/s1280/photo_2025-09-13_13-55-15%20(2).jpg

លោកយល់ថា វាជាជោគជ័យមួយដែលភាគីទាំងពីរបានជជែកជាច្រើនប្រធានបទ សំខាន់ការបើកព្រំដែន ។ យើងត្រូវទទួលស្គាល់ថា ខេត្តចាន់បុរី និងខេត្តត្រាត ពុំមែនជាតំបន់មានជម្លោះ ឬប្រយុទ្ធគ្នាខ្លាំងក្លាទេ កម្ពុជា-ថៃមានទំនាក់ទំនងល្អជាមួយគ្នាយូរហើយនៅខេត្តទាំងពីរ ទាំងផ្នែកសន្តិសុខ និងឯកជន ។ លោកចង់ឱ្យពលរដ្ឋថៃនៅខេត្តផ្សេងយល់ពីហេតុការណ៍ជម្លោះខ្លាំងនៅបណ្តាខេត្តព្រំដែនភាគឦសានដែលទទួលខុសត្រូវដោយកងទ័ពភូមិភាគ២ និងជម្លោះប្រាសាទព្រះវិហារកាលពីឆ្នាំ២០១១ គឺខេត្តភាគខាងកើតពុំបានបិទព្រំដែនទេ ព្រំដែនបើកធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ_VmhnRMxfzpTntP3wi8J1R0cOUSewNKA9RzKfTsqAFG2DaQwri1zAEOKdIXALJv6vLc_ffnnjyQRZrPE4nYviqttwh7ovDZF_E-vlFnEJcGddEmz05hXQ1TRLwkzkM8iORll9gn1XHLAPsJtkcIKUat3vPMQxCSjlPUdbLBdngxJwk5pH5P4PHajJ2Ba/s1024/image_2025-09-11_16-19-56.png

ហេតុនេះ ការបើកព្រំដែនដឹកទំនិញនឹងមិនធ្វើឱ្យថៃបាត់បង់អធិបតេយ្យទេ ប៉ុន្តែពលរដ្ឋថៃប្រឆាំងការបើកព្រំដែនដោយសារខឹងសម្បារកម្ពុជា ។ យើងត្រូវបែងចែកឱ្យដាច់ពីគ្នា បច្ចុប្បន្ន ខេត្តចាន់បុរី និងខេត្តត្រាត បានរងផលប៉ះពាល់វិស័យទេសចរណ៍ ពាណិជ្ជកម្ម ជាពិសេស ប៉ះពាល់ផ្នែកកសិកម្ម សូមពលរដ្ឋនៅខេត្តផ្សេងយល់ពីផលប៉ះពាល់ទាំងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaHVKQ9PLRqf7uKfub6h7x9pWPywCKK7DfyEZc0MfrsdgGJSXEII5NL0IPMpQJlXR7KUzDlOjvEbTmwBS0pQsBSJmuKGSVFa1-MaUi_9kp4ASCMwoAS1M0vVrMRvtVpQZJfD7WSOv7cN9hQrf4Ho32-1k3H6K6_UNnsXZdGOCGCoJbot_qrnsO54Cb8K_Q/s1024/image_2025-09-11_16-19-58%20(2).png

ចំណែកលោក អុគ្រីត វង្សថងសាលី ប្រធានសភាពាណិជ្ជកម្មខេត្តចាន់បុរីនិយាយថា លទ្ធផលកិច្ចប្រជុំ GBC កម្ពុជា-ថៃ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ គឺក្រុមហ៊ុនឯកជនគាំទ្រកងទ័ព និងរដ្ឋាភិបាលថ្មី ដែលគ្រោងបើកព្រំដែននៅខេត្តចាន់បុរី និងខេត្តត្រាត ដើម្បីកាត់បន្ថយផលប៉ះពាល់អាជីវកម្ម ។ សភាពាណិជ្ជកម្មខេត្តចាន់បុរីគាំទ្រការបើកព្រំដែន ប៉ុន្តែចង់ឱ្យរដ្ឋាភិបាលថ្មីប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនឱ្យខ្លាំងជាងនេះ ដោយប្រកាន់គោលជំហរការពារសន្តិសុខជាតិជាចម្បង និងច្បាស់លាស់មុនពេលបើកព្រំដែន ។ វានឹងផ្តល់ទំនុកចិត្តដល់ម្ចាស់អាជីវកម្មថា នឹងគ្មានជម្លោះកើតឡើងទៀត ក្រោយការបើកព្រំដែនឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAj9OvFlQ7p3t-BplGRC1Tid-WKfNF59k4t6xQD6ilx3ikMMLeFJjoaUFpH08_bGRnEd6H2GKFQfXZDSxQr3lZfnuViM4paoN2j4t_rb5IDKWfTJoMJMlawF50GmRRXWBdQ4ZXqV_jRhdfBxOYsVRgUs8EudDTam5Ubnizbh7KcnDPN6YPs_V8cdGTsnQ1/s1280/image_2025-09-11_16-19-57%20(2).png

លោក ស៊ុមឃិត នៀមចាន់ អាយុ៦៤ឆ្នាំ ពលរដ្ឋរស់នៅស្រុកសយដាវ ខេត្តចាន់បុរី រីករាយបើបើកព្រំដែន ដើម្បីទទួលយកពលករខ្មែរមកធ្វើការ ។ នៅស្រុកសយដាវ ខ្វះពលករខ្មែរបេះផ្លែមៀន ពីព្រោះពលករខ្មែរមានជំនាញបេះមៀនជាងពលករថៃ ឬពូកែបេះជាងពលករប្រទេសផ្សេងៗ បើព្រំដែនបើកពិតមែននឹងជួយស្តារសេដ្ឋកិច្ច ។ ប៉ុន្តែលោកពុំជឿកម្ពុជានឹងដកអាវុធទេ គ្រាន់តែដកថយខ្លះប៉ុណ្ណោះ លោកចង់ឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាខ្វះពលករធ្វើការជាមុន រីឯបញ្ហាការគ្រប់គ្រងនយោបាយ ឬកងទ័ព ត្រូវឱ្យកងទ័ពចាត់ការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicY0Tfdi0Mqc9TgPjzMQp7AQz927biEX2MGtnVwYpN3c3T5SjjrOJebIkOi_qEjiw-Tb9vEEcE0PX0eTePnsh5bLTrCPoDk02f4yTEjePtVvxNlSTZ95Hs9aUoVM5kW8xTAyozvceb7ZwmERaBVSpl9w6KM48iRYElhP2R93adfZWYVMPDMmEGPgPDomqE/s1024/image_2025-09-11_16-19-57.png

គួរបញ្ជាក់ថា ភាគីចង់បើកព្រំដែនឡើងវិញ គឺថៃ ប៉ុន្តែលោក ណាត់ថាផុង ណាកផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិបែរជាប្រាប់ពលរដ្ឋថា ថៃមិនចង់បើកព្រំដែនទេ ប៉ុន្តែដោយសារជប៉ុនសំណូមពរ ។ លោកនិយាយបែបនេះដើម្បីកុំឱ្យពលរដ្ឋស្តីបន្ទោស ព្រោះកន្លងមក លោកប្រកាន់គោលជំហរពុំបើកព្រំដែនដាច់ខាត រីឯពលរដ្ឋខ្មែរមិនចង់បើកព្រំដែនពេលនេះទេ ទោះជាជប៉ុនសំណូមពរក៏ដោយ ពីព្រោះបច្ចុប្បន្ន ទំនិញកម្ពុជាកំពុងទទួលបានការគាំទ្រយ៉ាងច្រើន ក្រុមហ៊ុនក្នុងស្រុកអាចផលិតទំនិញជាច្រើនប្រភេទ រួមទាំងចំណីអាហារដោយពុំចាំបាច់នាំចូលពីប្រទេសជិតខាង ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសឈប់ទិញទំនិញថៃទៀតហើយ ។

ទស្សនិកជនចិនប្រតិ.កម្មរឿង «Bon Appétit, Your Majesty» ដោយចោ.ទថាបំភ្លៃប្រវត្តិសាស្រ្ត

0

រឿងភាគកូរ៉េ «Bon Appétit, Your Majesty» ពីតួឯក YoonA និង Lee Chaemin ថ្មីៗនេះបានសាយភាយពេញអ៊ីនធឺណិតយ៉ាងឆាប់រហ័សជាមួយសាច់រឿងដ៏ជក់ចិត្តនិងការសម្តែងដ៏ល្អរបស់តួអង្គ។ ទោះយ៉ាងណា ទស្សនិកជនចិនបានបង្ហាញការខឹងសម្បារនិងមិនពេញចិត្តចំពោះរឿងនេះនៅពេលដែលម្ចាស់ម្ហូបស៊ីឈួនបែរជាមិនស្គាល់ម្ទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL6rN4YizqePxgUeAi4pmGen1d9ZWOFVgFRzZNXbKTDwCvE5S4c2zc4rYUtxY-p2GFHVvA1nhrEBo4jqRSy-9We96S04wxNKAq0Xjiwzkls3W3l8e0P_XGB1mGaxoZCoKj-UOmUIOU_0Q1Ic-aZN75SnfEkcoe6d6CHlNqeEGVkiSqG3ACTH_E4LRtmXmU/s1024/image_2025-09-13_08-18-41.png
នៅក្នុងឈុតមួយ ម្ចាស់ម្ហូបស៊ីឈួនម្នាក់មកពីរាជវង្សមីងចូលក្នុងផ្ទះបាយអធិរាជចូសុន រើសម្ទេសមួយផ្លែ ហើយសួរថាតើនេះជាអ្វី? ឈុតនេះធ្វើឱ្យអ្នកទស្សនាស្គាល់ពីប្រវត្តិធ្វើម្ហូបបាននិយាយថា «ម្ចាស់ម្ហូបស៊ីឈួនមិនស្គាល់ម្ទេសទេ? តើអ្នកសរសេររឿងបានធ្វើដំណើរត្រឡប់មកវិញឬយ៉ាងណា?»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj3KJqJgTFVujFm59fGEPLa3sWaa3YWvN7hTx9wDydRToioVgsM3QwDWaBvIvt_NQqYH06RVTzeeSgPzwAEqXwkgy256VNHKpPc3_GFi1suG7FQqTqyjZO1kQsR9Z-UDnlaLKgzV9-10iBK2YkMnOvLG2DdEC2tSWECRW3PkO75NB6GwNo_ZiND2Bm9-lv/s640/image_2025-09-11_13-13-03%20(3).png

នៅពីក្រោយការគ្រោងទុកដ៏ក្ដៅគគុកនេះ គឺជាការបញ្ច្រាសទាំងស្រុងនៃប្រវត្តិម្ទេស។ ម្ទេសមានដើមកំណើតនៅទ្វីបអាម៉េរិក ហើយត្រូវបានគេនាំចូលប្រទេសចិនក្នុងអំឡុងពាក់កណ្តាលរាជវង្សមីង។ កំណត់ត្រាដំបូងបំផុតនៃម្ទេសនៅក្នុងប្រទេសចិនគឺនៅក្នុងសៀវភៅ «Zunsheng Baqian» ឆ្នាំ ១៥៩១ របស់ Gao Lian ដែលបានចុះបញ្ជីពួកវាជារុក្ខជាតិលម្អ។ ការទទួលទានម្ទេសពិតប្រាកដមិនបានចាប់ផ្តើមរហូតដល់ឆ្នាំទី ៦០ នៃរជ្ជកាលរបស់អធិរាជ Kangxi (១៧១២) នៅពេលដែលបានកត់ត្រាថា ប្រជាជន Miao បានប្រើវាជំនួសអំបិល។ វាមិនមែនរហូតដល់រជ្ជកាលរបស់អធិរាជ Qianlong ដែលម្ទេសត្រូវបានដាក់បញ្ចូលជាប្រព័ន្ធទៅក្នុងម្ហូបស៊ីឈួន ក្លាយជាចំណុចសំខាន់នៃរសជាតិហឹរ រួមជាមួយម្ទេសស៊ីឈួន និងសណ្តែកខ្មៅដែលមានជាតិ fermented។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAazFCgZfS2cbYYW00luqIB7yjybRHObghSL-ccBtU1LKqbNOGrg7v9sxd971zEX4GlqZ7o8GSfx91qvGp_FPianrn-n9vdtni6GHnPM2bVEi-R1N3P0hlerGqG7uuN5qmupEYHw01kLpQNdTBz_AXrn0Yml4Ypd1awPlq38S-vOP7URq6QOA_P91UE9X9/s640/image_2025-09-11_13-13-03%20(4).png

ឯកសារយោងដំបូងគេបង្អស់ចំពោះម្ទេសនៅលើឧបទ្វីបកូរ៉េគឺក្នុងឆ្នាំ ១៦១៤ វាមានរយៈពេល២៣ ឆ្នាំក្រោយឯកសារយោងរបស់ចិន។ តាមប្រវត្តិសាស្ត្រ ម្ទេសត្រូវបានប្រើប្រាស់ដំបូងនៅក្នុងប្រទេសកូរ៉េសម្រាប់តែជ្រក់គីមឈីប៉ុណ្ណោះ ហើយមិនបានបង្កើតប្រព័ន្ធគ្រឿងទេសដ៏ស្មុគស្មាញនៃម្ហូបស៊ីឈួនរបស់ចិននោះទេ។ ជាងនេះទៅទៀត នៅពាក់កណ្តាលរាជវង្សមីង (ដើមសតវត្សទី ១៦) ដែលជារយៈពេលដែលរឿងនេះត្រូវបានកំណត់ ម្ទេសមិនទាន់ត្រូវបានណែនាំដល់អាស៊ីបូព៌ានៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGuvYyayz7gyC8-dQlV-JtBLdmbtxSNLuSeW4aJwzQn0IctOm2JzimpAuzmyPhhNiJ8mYNwg3mWjnAZIZlXfsfRWlAdt9VhA_IApbWAJDnuHrnblx-l4gAcF3M0efp8sJ3uwVic6151yh5BFjeWs-1pJyJgtq30snEZwEyT2QJat05TEOBg2Vt1EMd49jP/s640/image_2025-09-11_13-13-03%20(6).png

ប្រព័ន្ធផ្សព្វផ្សាយចិនបានចុះផ្សាយទៀតថា ទោះបីជាអ្នកសរសេររឿងព្យាយាមប្រើ រឿងធ្វើដំណើរតាមពេលវេលា ជាខែលក៏ដោយ ក៏ពួកគេមិនអាចលាក់បាំងកំហុសរបស់តួអង្គបានដែរ។ ប្រសិនបើតួអង្គគឺបុរាណ នោះម្ទេសត្រូវបានណែនាំទៅប្រទេសកូរ៉េយឺតជាងប្រទេសចិន។ ប្រសិនបើការរៀបចំគឺទំនើប តើធ្វើម៉េចម្ចាស់ម្ហូបស៊ីឈួនមិនស្គាល់គ្រឿងផ្សំសំខាន់ៗនៃមុខម្ហូបរបស់ខ្លួន? ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt33U_1uyxkXuRbJK3AIvFtDhvc5ma3y1KAI7S0Ejv3-TQ5HutZdf2bXypcHwsCGEMegqvL49XbHWfwehUzjglInxd_pryBeX2HIVeUh3VkSCBZNJ2Rn-XTO6buH3l2iTP8pmU6I_upq-B9YpOYP6jURGEJB2pcdAcsqTof98cjPGJx7dEtUcEwA6llW53/s640/image_2025-09-11_13-13-03.png

ទស្សនិកជនចិនបានចោទប្រកាន់ថា នេះមិនមែនគ្រាន់តែជាការបំភ្លៃជាប្រវត្តិសាស្ត្រនោះទេ ប៉ុន្តែជាផែនការមួយដែលធ្វើឱ្យអ្នកទស្សនាជាច្រើនបកស្រាយថាជា ការរៀបរាប់អំពីវប្បធម៌ ដោយផ្លាស់ប្តូរឫសវប្បធម៌ដោយស្ងប់ស្ងាត់។ ទស្សនិកជនមួយចំនួនបានព្យាយាមបកស្រាយ ដោយបញ្ជាក់ថា ម្ទេសក្នុងរឿង ត្រូវបានពិពណ៌នាថាជា សារធាតុពុលនាំមកដោយកប៉ាល់បរទេស ដែលត្រូវបានគេរកឃើញ និងប្រើប្រាស់ដោយតួស្រីធ្វើដំណើរតាមពេលវេលា ដោយមិនបានបញ្ជាក់ច្បាស់លាស់។ ទោះបីជាយ៉ាងណាក៏ដោយ សូម្បីតែនៅក្រោមការក្លែងបន្លំនៃ «ប្រវត្តិសាស្រ្តប្រឌិត» គ្រោងនៃ «ម្ចាស់ម្ហូបស៊ីឈួនរបស់ចិនដែលមិនស្គាល់ម្ទេស» ត្រូវបានគេរិះគន់ថាជាការប៉ុនប៉ងដោយចេតនាដើម្បីបង្កើតអារម្មណ៍នៃឧត្តមភាពវប្បធម៌និងមិនគោរពប្រវត្តិសាស្រ្តធ្វើម្ហូប៕

ចង់បើកចង់ញ័រខ្លួនហើយ! តែអ្នកនាំពាក្យរងកងទ័ពថៃថា បើចង់ឲ្យច្រកព្រំដែនបើកឡើងវិញ លុះត្រាតែកម្ពុជាឈប់គាបសង្កត់ថៃ

0

ថៃកំពុងព្យាយាមដើរតួជាជនរងគ្រោះសារជាថ្មីក្រោយមានការសំណូមពរពីជប៉ុនសុំឲ្យភាគីទាំងពីរបើកព្រំដែនមួយចំនួនឡើងវិញ ដោយអ្នកនាំពាក្យរងរបស់កងទ័ពភូមិន្ទថៃបានប្រកាសក្ដែងៗនៅចំពោះអ្នកសារព័ត៌មានជាច្រើនថា ប្រសិនបើចង់ឲ្យការចរចាដើម្បីបើកច្រកព្រំដែនទទូលបានជោគជ័យ លុះត្រាតែភាគីម្ពុជាបញ្ឈប់ការគំរា.មកំហែ.ង និងដាក់សម្ពាធលើថៃជាមុនសិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDGpYFnyXZ4g2zbSqvUQwJzTU_eZZGjmRgemhdoTl6eQ6c6WYQszB-YnoUTWRrEyOXMaPr_hDjjVWr8XBJVPMD9YCoh3rA3NRIetOvk9CeqfHEm6gU778tSmjVogiMhqtk6oHt0QT5VVJzV8gwuTNJbfppfJrMOW0hGfPoTQ_tQ6lCxQr8fuTz_LEuVuVf/s1280/photo_2025-09-13_11-23-25%20(2).jpg
នៅថ្ងៃទី12 ខែកញ្ញា អ្នកនាំពាក្យរងកងទ័ពថៃ លោក Wanchana Sawasdee បានសង្កត់ធ្ងន់ថា កម្ពុជាត្រូវតែបញ្ឈប់ការគំរាមកំហែងប្រឆាំងនឹងប្រទេសថៃជាមុន ប្រសិនបើចង់ឲ្យមានការចរចាព្រំដែនប្រកបដោយប្រសិទ្ធភាពត្រូវប្រព្រឹត្តទៅ។ លោកបានលើកឡើងថា ការសន្ទនាដែលឈរលើទស្សនៈផ្សេងគ្នាមិនអាចឈានទៅមុខបានទេ ខណៈដែលពាក្យសំដីបែបវែកញែកបាននិងកំពុងបន្តបង្កើនភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxB1ky63DcHOMsf2HHB3V5BvIoJmb2_ioudt17MoMkJUA2d0MiJyY43zsApVoN72VAKLak4S6AgcTr080cV9I5-Uy0J-BhSIcy2C_6L6uYPH9voE2w26Cw382Rec3RQ-tc8hdGlSwPEGvU5Nsfp9Ssuso8FbNbcYRNrJKW6M6KtcOGseKpmGF5VbGnZv-k/s1280/photo_2025-09-13_11-23-25.jpg

ត្រង់ចំណុចនេះលោក Wanchana បានកត់សម្គាល់ថា ប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីតំបន់ជម្លោះនៅតាមព្រំដែន ប៉ុន្តែបានសង្កត់ធ្ងន់ថាក្នុងកាលទេសៈនេះ វាដាច់ខាតត្រូវតែគ្មានការគំរាមកំហែងពីភាគីម្ខាងទៀត។ លោកបានអះអាងថា ការគំរាមកំហែងមិនត្រឹមតែបំផ្លាញទំនុកចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កភាពផុយស្រួលដល់ជម្លោះដែលមិនចាំបាច់ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4JkrvNw0kiN5EPCfTQ9hchc8YOeBybXAjzd4sT2gxoMpl9yL5aR2DwiIwbg56YYac37bD0kEhKJf79_aa-e-aFgDYnQBAC4Vjluq5kw43A0HApyeroVEJy5p0fOJuAQzE_PGZDQHRsv0cD13i0s1uoy1CiDUQYlydfaz-7Muh3EGcsSoW4JVhwoX2tfWh/s750/photo_2025-09-13_11-24-01.jpg
គួរជម្រាបថា ការលើកឡើងរបស់អ្នកនាំពាក្យរងកងទ័ពថៃពាក់ព័ន្ធនឹងការ «គំរាមកំហែង» ខាងលើនេះ គឺចង់សំដៅដល់ការដាក់បង្កប់គ្រាប់មីនថ្មី ការបង្កើនឬចល័តយោធា រួមទាំងការប្រើប្រាស់វិធានការបិទព្រំដែនដើម្បីដាក់សម្ពាធលើសេដ្ឋកិច្ច ដែលថៃចោ.ទប្រកាន់ថា សុទ្ធសឹងតែជាអ្វីដែលកម្ពុជាកំពុងអនុវត្តក្នុងការប្រឆាំងនិងគំរាមទៅកាន់ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy6XFqnRaKbfzN4PQpquhdgICZ7DSALFXSVs24pJOr0SwA7cPTEZYzwZqtkf9cddt1_HvdP8vKwYJKzvOaxHmIpYwO5ss-mg4C5xUdyHkItZvNOsyBGPri3Ul0Cc-VzrTsxlqJFAhVsxI64jRMxyNLFj-eOTV1anFceOlgUl7qNQsGltLHeZp69nniJbIX/s1280/photo_2025-09-13_11-23-51.jpg

ជាមួយគ្នានេះ បើតាមលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុបជា បានយល់ឃើញថា កម្ពុជាមិនគួរបើកច្រកព្រំដែនគោកជាមួយថៃនៅពេលនេះទេ បើទោះបីជាមានសំណើរពីខាងជប៉ុន ក្នុងគោលបំណងធានាដល់ខ្សែច្រវាក់ផ្គត់ផ្គង់លើទំនិញដែលចាំបាច់ក៏ដោយ ព្រោះថៃមិនបានបង្ហាញពីការគោរពចំពោះកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7EZJmGriGSpWt5SUhUpOYTdUxc6tLWL8pfwaUWKk7pl6E_NGtHwy4_fkgeub1Uu1xwmfXnvqxS3aMv9S8N5Iq9qonBAh9jaGGUxs7I_5H867uxvy_ps2VxCk0d8hx73wp-B5qxjeLLCUXT5LO9F6H7fwMExf8coJ1Dz8638_B1Lx1eRWtcfhb7irjDFYK/s960/photo_2025-09-13_11-24-01%20(3).jpg

បន្ថែមពីលើនេះ លោកបណ្ឌិតបានគូសបញ្ជាក់ជាបន្តទៀតថា ក្នុងនាមជាខ្មែររងការឈឺចាប់ មិនគាំទ្រឱ្យបើកព្រំដែនគោកពេលនេះទេ បើទោះជាជប៉ុនសំណូមពរក៏ដោយ។ ព្រោះឈឺមនសិការ…! កម្ពុជាគ្មានអ្វីលក់ទៅថៃទេ។ ហើយសូមឲ្យជប៉ុនអាចជួយរំលឹកថៃ ឱ្យចេះគោរពគោលការណ៍ជាអន្តរជាតិផង។ ព្រមទាំងចោទជាសំណួរខ្លីមួយថា តើការបើកការប្រយុទ្ធដ៏សាហាវរយៈពេល៥ថ្ងៃ កាលពីថ្ងៃទី២៤-២៨ កក្កដា ២០២៥កន្លងទៅ ថៃបានទទួលសំណូមពរពីជប៉ុនដែរមែនទេ?