នៅថ្ងៃទី០៣ ខែវិច្ឆិកា អង្គការបវរកញ្ញាចក្រវាល (MUO) បានបដិសេធចំពោះសកម្មភាព Special Dinner & Talk Show ដែល តាណាវ៉ាត់ បានស្នើក្នុងកម្មវិធីប្រកួតឆ្នាំនេះ។អង្គការបវរកញ្ញាចក្រវាលបានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយដោយបញ្ជាក់ថាខ្លួនមិនបានអនុញ្ញាតឱ្យបុគ្គល ឬស្ថាប័នណាមួយរៀបចំព្រឹត្តិការណ៍ខាងលើនេះនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMsF-CLAuV4aBBCM9RwLHkH7a_9uwKdUJ05Fngv7locK4ApNolk7qvzaxmOqVeXwp0WWqO1hOO1ShnXXe77VW1ILc8jeDrXrIHjgtM0D-apGfiw57C-_zGy0blGymjwEOiSfcMxjmVPa-cuT6-3WmcRxnaUnOLL67JI6POe449A0OHRZSca-EhwErIwUGp/s1127/photo_2025-08-22_16-39-27%20(2).jpg

យោងតាម MUO ការប្រើប្រាស់ឈ្មោះ ស្លាកសញ្ញា ពាណិជ្ជសញ្ញា ឬធាតុផ្សំនៃអត្តសញ្ញាណម៉ាកផ្សេងទៀតរបស់បវរកញ្ញាចក្រវាលសម្រាប់សកម្មភាពឯករាជ្យ រួមទាំងព្រឹត្តិការណ៍ដែលបានរៀបរាប់ខាងលើ ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរ ត្រូវបានចាត់ទុកថាជាការរំលោភលើកម្មសិទ្ធិបញ្ញា និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ម៉ាកយីហោ។ អង្គការនេះសង្កត់ធ្ងន់ថាកម្មវិធីបោះឆ្នោត ការបើកដំណើរការប្រព័ន្ធផ្សព្វផ្សាយ ឬសកម្មភាពនានាទាក់ទងនឹងបវរកញ្ញាដែលកំពុងផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិតគឺគ្មានការអនុញ្ញាត និងអាចបំភាន់សាធារណជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis17ShbJjbuneUTVB3WEdnxNiLHd4fE3tbkA3P96Fl4f8NIO4Hd0c5TkHW_5R8h8qqu3eWXy-TIqCXBYxnIcLrwYiUcz2o_mTakdsbDuhmuKs2XBe73YrxCJxMgHCjYwXHQKisnr67V8PzY-m_LEXptDpWsDETyE6SE5H58OTckiehTcJ8D7tneXeloCDd/s1280/photo_2025-08-22_16-39-27%20(3).jpg

សេចក្តីប្រកាសក៏បានបញ្ជាក់ផងដែរថា MUO រក្សាសិទ្ធិស្របច្បាប់ទាំងអស់ ដើម្បីចាត់វិធានការចាំបាច់ប្រឆាំងនឹងបុគ្គល ឬអង្គភាពណាមួយដែលកេងប្រវ័ញ្ចតាមអំពើចិត្តលើរូបភាព ឈ្មោះ ឬទ្រព្យសម្បត្តិម៉ាករបស់បវរកញ្ញាក្នុងគោលបំណងពាណិជ្ជកម្មដោយគ្មានការយល់ព្រម។ MUO ក៏សូមអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយ អ្នកគាំទ្រ និងដៃគូតាមដានពីបណ្តាញផ្លូវការ Miss Universe ដើម្បីធានាបាននូវភាពត្រឹមត្រូវ។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពី Nawat Itsaragrisil ប្រធាន Miss Grand International (MGI) បានបង្ហោះសេចក្តីប្រកាសមួយដោយបញ្ជាក់ថា ក្រុមការងាររបស់លោកនឹងទទួលបន្ទុករៀបចំកម្មវិធី Miss Universe 2025 នៅប្រទេសថៃ និងរៀបចំកម្មវិធី «Special Dinner & Talk Show» ដោយបោះឆ្នោតជូនបេក្ខនារីដែលចូលរួមក្នុងកម្មវិធី Miss Universe 2025។
យ៉ាងណាក៏ដោយបើតាមការប្រកាសរបស់ MUO បើទោះជា តាណាវ៉ាត់ ជាអ្នកទទួលបន្ទុករៀបចំការប្រលងបវរកញ្ញាចក្រវាលឆ្នាំ២០២៥ ក៏ដោយ ក៏មិនមែនមានន័យថាសកម្មភាព ដែលបុគ្គលនេះប្រកាសនៅលើ Miss Universe Thailand ជាក្របខ័ណ្ឌផ្លូវការដែលកំណត់ដោយកម្មវិធីប្រលងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglyWgOMFPXUMzK2FuSOIjFXeEqnbuihdhdkf8qYWFmn9oAC85TyrIXUZyl0EEligsl-Yb38eBI5j0YxpBQZWHLTT5xNQZspK-VKTNAOm48mUPcRfZQgnxknkxPenEbB5sIx7MEjGIt74P-pccEINF3EWOvJelWsIzxqhl2tAe4XrhlBcd-SYNKmW3D1a3b/s1280/photo_2025-08-22_16-39-27.jpg

ក្រោយពី អង្គការ Miss Universe ចេញមកបំបាក់មុខស្រស់ៗទាំងព្រឹកនេះ តាណាវ៉ាត់ ឆេះឆួលបានសេចក្តីថ្លែងការណ៍ដូចគ្នា។ ក្នុងសេចក្តីប្រកាសនោះបានបញ្ជាក់ថាយុទ្ធនាការបោះឆ្នោត «Like» នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាផ្នែកនៃកញ្ចប់ទីផ្សារផ្លូវការដែលបានអនុញ្ញាតសម្រាប់ប្រទេសម្ចាស់ផ្ទះ។ ក្នុងនាមជាអង្គការម្ចាស់ផ្ទះដែលមានអាជ្ញាប័ណ្ណជាផ្លូវការ យើងមានសិទ្ធិគ្រប់គ្រង និងអនុវត្តសកម្មភាពផ្សព្វផ្សាយបែបនេះនៅក្នុងទឹកដីរបស់ខ្លួន។ សកម្មភាពនេះគឺជាការសហការគ្នាជាមួយអ្នកឧបត្ថម្ភដ៏មានតម្លៃ ដែលការគាំទ្រដ៏សប្បុរស បានធ្វើឱ្យវាអាចធ្វើទៅបានដើម្បីផ្តល់នូវព្រឹត្តិការណ៍លំដាប់ពិភពលោកដូចដែលមនុស្សគ្រប់គ្នាបានឃើញ។ ដំណើរការបោះឆ្នោតគឺជាវិធីសាស្រ្តជ្រើសរើសដោយយុត្តិធម៌ និងតម្លាភាព ដែលរៀបចំឡើងដើម្បីកំណត់ថាតើប្រតិភូណាមួយនឹងចូលរួមក្នុងសកម្មភាពជាក់លាក់ក្នុងចំណោមបេក្ខជនមួយចំនួនធំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjccIXc0NnOFbIZaUmbaB1iJLjjznWs8GzWYbr4B1PDDpEFLsZfkOYir8PSQSPNi22Smx7na5eBFR5LZUWwVGfQTMo9zqe3Rc5J7jb1QLhi3kL_DqtXnUPHDT9T4iMr9K7g_1cfZ0_gq-6cMVR_jSMOm9G35I_8M9cdJBeIOWoz982eDI_3toVQ7FuPei89/s2048/574543782_122165986658760207_90332547763551480_n.jpg
ការប្រកាសនាពេលថ្មីៗនេះដោយ MUO ជាអកុសលបាននាំឱ្យមានការយល់ច្រលំជាសាធារណៈ ទោះបីជាសកម្មភាពរបស់យើងមានពេញលេញនៅក្នុងសិទ្ធិ និងសិទ្ធិដែលបានផ្តល់ឱ្យយើងក្នុងនាមជាម្ចាស់ផ្ទះផ្លូវការក៏ដោយ។ យើងនឹងបញ្ជូនរឿងនេះទៅក្រុមច្បាប់របស់យើងដើម្បីពិនិត្យទាក់ទងនឹងផលប៉ះពាល់ដែលអាចកើតមានលើអ្នកឧបត្ថម្ភថៃរបស់យើង ហើយនឹងបន្តចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ក្នុងការឆ្លើយតបប្រសិនបើចាំបាច់»៕