ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស ស្វិតស្វាញយ៉ាងខ្លាំងក្នុងពេលប្រទេសជាតិកំពុងរងការឈ្លានពានពីថៃ។ អ្វីដែលកាន់តែធ្វើឱ្យមហាជនស្ងប់ស្ងែងនោះប្តីប្រពន្ធមួយគូនេះបានប្រថុយគ្រោះថ្នាក់ដឹកស្បៀងទៅជួរមុខឱ្យទាហានដល់ដៃរហូតអ្នកជិតស្និទ្ធព្រួយបារម្ភព្រោះច្រើនម៉ោងទាក់ទងមិនបាន។ យ៉ាងណាការប្រថុយប្រថាននឹងផ្សេងគ្រោះថ្នាក់បែបនេះ ទេព បូព្រឹក្ស បានចេញមកទម្លាយមូលហេតុ។

តារាចម្រៀង ទេព បូព្រឹក្ស បានសរសេរនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថា «មានបងប្អូនខ្ញុំសួរខ្ញុំថាហេតុអីហ៊ានម្ល៉េះតែខ្ញុំសួរវិញថាហ៊ានមិនហ៊ានបើពេលនេះខ្ញុំគេងផ្ទះជួយរៀបអីវ៉ាន់ពីផ្ទះក៏បានតែអារម្មណ៍ខ្ញុំផ្ទាល់ពេលខ្ញុំបង្ហាញខ្លួនជួបពួកគាត់ទីមួយជាកម្លាំងចិត្ត និងខ្ញុំឱ្យច្បាស់ចិត្តថាស្បៀងដែលយកមកបានជូនផ្ទាល់ដល់ដៃពួកគាត់ និងបានដឹងសុខទុក្ខពួកគាត់ផង។ កន្លែងដែលទៅរាងជ្រៅបន្តិចមែនខ្ញុំក៏ដឹងថាហេងស៊យទេ តែបើមិនទៅខ្លួនឯងមិនអស់ចិត្តប្តីឱ្យនៅផ្ទះតែខ្ញុំក៏ឆ្លើយប្រាប់ប្តីថាកូនយើងនឹងមានមោទនភាពចំពោះយើង ហើយនិយាយលេងជាមួយប្តីថាធ្វើបទឱ្យខ្ញុំច្រៀងសុទ្ធតែវីរៈនារីហើយ គ្រាន់ជាចំណែកតូចមួយដែលធ្វើរឿងនេះដើម្បីជាតិមានអីត្រូវខ្លាច តែខ្ញុំក៏មានជំនឿដែរព្រះនៅលើក្បាល គុណម៉ែគុណឪជាប់ខ្លួន»។
ទឹកចិត្តមោះមុតប្រថុយគ្រោះថ្នាក់ដើម្បីស្ងប់ចិត្តថាស្បៀងបានដល់ដៃអ្នកជួរមុខនិងចង់ដឹងសុខទុក្ខវីរកងទ័ពនេះបានធ្វើឱ្យមនុស្សជាច្រើនស្ងប់ស្ងែងយ៉ាងខ្លាំងដែលនាងហ៊ានប្រថុយបែបនេះ។
តារាចម្រៀងរូបនេះក៏បានលើកឡើងទៀតថា ល្មមៗអាចមានអ្នកថាជោរតែបែរជោបែបនេះឱ្យច្រើនក៏ល្អដែរវាចំណេញមិនខាតនោះទេ។ ទេព បូព្រឹក្ស បន្ថែមទៀតថាកំឡុងពេលនេះមិនបាច់មកបំបាក់ទឹកចិត្តនាងឡើយពីព្រោះមួយជីវិតនេះគេលាបពណ៌នាងសាហាវៗច្រើនពេកនាងឆ្លងកាត់អស់ហើយ។.png)
ឃើញភរិយាជាស្រ្តីមួយរូបដែលមានឆន្ទៈស្នេហាជាតិបែបនេះ ជី ដេវីត ក៏មិននៅស្ងៀមបានសរសើរចំៗទៅកាន់ ទេព បូព្រឹក្ស ដូចគ្នា។ ជី ដេវីត បានរៀបរាប់ថា «ពីមនុស្សស្រីធម្មតាទៅជាមាតាដ៏ល្អនៃកូនប្រុសរបស់ខ្ញុំ និងជានារីមានឆន្ទៈមនសិការស្នេហាជាតិមាតុភូមិ។ សម្រាប់ខ្ញុំនាងជានារីក្លាហាន ជាមនុស្សស្រីដែលចែករំលែកនិងស្គាល់ពីសុខទុក្ខអ្នកដទៃព្រមទាំងមានមកជាមួយនឹងអំណាចនៃចិត្តមុះមុតដូចពាក្យចាស់ពោលថា មុជឱ្យជ្រៅ ទៅឱ្យដល់»៕










