Home Blog Page 241

តាប៊ុយ ទំនងជាអន់ចិត្តព្រោះមានអ្នកផ្សេងសម្ភាសន៍ គុណ ពៅណា បានតែលោកវិញគ្រាន់តែចង់សម្ភាសន៍គេរិះគ.ន់

0

បន្ទាប់ពីមានរឿងផ្ទុះកក្រើករវាងតារាចម្រៀង លីម តិចម៉េង និងបុគ្គល គុណ ពៅណា ពិធីករ តាប៊ុយ បានបង្ហោះសំណេរសួរចិត្តទស្សនិកជនព្រោះលោកចង់សម្ភាសន៍ គុណ ពៅណា ប៉ុន្តែសំណេរនោះត្រូវបានគេរិះគន់យ៉ាងច្រើនរហូតបាត់ចេញពីហ្វេកប៊ុក។ ក្រោយមក តាប៊ុយ បានបង្ហោះក្នុងន័យហាក់អន់ចិត្តព្រោះអ្នកដទៃសម្ភាសន៍បានតែលោកវិញផ្អើលឋានទាំងបី ខណៈ តាប៊ុយ ថាវីដេអូត្រឹមត្រូវគ្មានអ្នកទស្សនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRtsyMZjy6P5GfExJLuDg5xrTuNbP5WMa-jzoco08JJiEDF72SaZ3oZ_Dgs55k4kqtUDc92lUzKiR8igoHafLHJAaum-ecjBrqFtUujyxjJUrT7mbR9bzFUZih-zNky_I8xiJ8xbB6m2Ny1fxrJPChKv8amAfgxwggSEFHwg354n6mpaYFPAd2Dk7RSaq_/s1619/image_2025-08-12_09-06-39%20(4).png
ក្រោយពីលុបឬលាក់ការបង្ហោះទាក់ទងនឹងការចង់សម្ភាសន៍របស់ខ្លួនទៅកាន់បុគ្គល គុណ ពៅណា ពិធីករ តាប៊ុយ បានបង្ហោះសំណេរមួយទៀតថា «គេមួយប្រទេសសំភាសន៍ម្នាក់ហ្នឹងបាន តែបើខ្ញុំសម្ភាសន៍ដែរ ដឹងតែផ្អើលភពទាំង៣ ហេតុអីទៅ?»។ ភ្លាមៗសំណេរមួយនេះត្រូវបានអ្នកលេងបណ្តាញសង្គមចូលទៅបញ្ចេញមតិជាច្រើនទៅលើការបង្ហោះរបស់ តាប៊ុយ «ព្រោះលោកជាតារាសង្ហា និងមានការងារល្អផ្សេងទៀតស័ក្តិសមជាងទៅធ្វើអ្នកសម្ភាស៍មនុស្សមានបញ្ហាសតិ។, ធ្វើអ្វីដែលសមគួរធ្វើឱ្យល្អទៅណាស្តាយសមត្ថភាព។ ,ធ្វើអ្វីដឹងខ្លួនឯងហើយចាំបាច់សួរគេ»។ អ្នកខ្លះក៏និយាយថាដោយសារតែ តាប៊ុយ សម្ភាសន៍គេភ្លាវពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR3nkXmuS3iMgkvIud6OrwSKLFq2NR1mxBPe5Dsqbd4S4fBXq097Ifzf3T0I5FvegLNmT9MPn_dS9tbQx9i4Z8WSAyU142ekn0b1eAoYL39PTmTQx7vMRKZ-4auLUBfzm3sihfjTFoUpAscipNqpZHfUh60yf7sy5agY58OSsWZAM5yKjowyd554i_argS/s960/image_2025-08-12_09-06-39%20(3).png

គួរឱ្យដឹងថា តាប៊ុយ បានធ្វើឱ្យមនុស្សជាច្រើនរិះគន់បន្ទាប់ពីចង់សម្ភាសន៍និងសុំលេខទូរសព្ទរបស់បុគ្គល គុណ ពៅណា ប៉ុន្តែសំណេរនោះទស្សនិកជនមិនបានឃើញទៀតឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOIX5SAfl49XniYjDXR4kCeg2ImSz-TIcDfoA3rhsQ3zJSnjt7dvUWddCSiq9YK6q-NsWlRSHIrPjh9eQmCvb2d227RgbnfD5rblSPB8SdBPPa68J3gof2lXaJErk0MwxN5fC1ElmprRWQoJ02thzw2hUeX1l4B8fSTSeekHdsKjqq4Paf4cs7cnn-5wp_/s960/image_2025-09-16_08-34-24.png

ក្រោយពីបង្ហោះសំណេរហាក់ដូចជាកំពុងអាក់អន់ចិត្ត តាប៊ុយ បានបង្ហោះសំណេរមួយទៀតថា «ខុសមកពីអ្នកផលិតមាតិកាឬអ្នកមើល? វីដេអូត្រឹមត្រូវគ្មាន view តែបើបែកស្លុយដឹងតែមើល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdRKExqpbeVgbWpPHAIOH87ZhHNHB4WH8jscCf-_IvvQ22FSo7jVRen3Sd0giur98e-CxrQUWoQN1L5COlGltk45bWOhZKoKmS1104svN4Hhua4csUtr2g9LbXppRK2fGjlpdDfXhRmPqVDvzy88TmwTveEsbPBt-XpM1eJ2Asi1i75u_KdG1oqFhEF8MD/s884/image_2025-10-24_10-27-56.png

គួរបញ្ជាក់ផងដែរថា កន្លងមកថ្មីៗនេះពិធីករ តាប៊ុយ ហាក់មានរាសីស្រុតចុះយ៉ាងខ្លាំងព្រោះតែរងការរិះគន់ពីមហាជនជាបន្តបន្ទាប់។ ជាក់ស្តែងកាលពីលោកសម្ភាសន៍ ពូស្ករទាញដែលល្បីក្នុងខេត្តសៀមរាបត្រូវបានមហាជនរិះគន់ចាស់ដៃ៕

គណៈប្រតិភូកម្ពុជានៅIPU ចាត់ទុកការផ្សាយរបស់ The Nation ជាទង្វើអសីលធម៌និងមិនចេះអៀនខ្មាស

0

គណៈប្រតិភូកម្ពុជានៅមហាសន្និបាតសហភាពអន្តរសភាលើកទី១៥១ (IPU) ហួសចិត្តយ៉ាងខ្លាំង ចំពោះសារព័ត៌មាន The Nation របស់ថៃដែលបានផ្សព្វផ្សាយព័ត៌មានប្រឌិត ភូតភរកុហក និងបំភ្លៃ ការពិតដោយឥតអៀនខ្មាស ក្នុងបំណងធ្វើឲ្យខូចខាតកេរ្តិ៍ឈ្មោះ និងការប្ដេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជាចំពោះសន្តិភាព។ ទង្វើអសីលធម៌បែបនេះបង្កជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព រវាងប្រជាជាតិទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_EDtJQDw6qDxfijat9gszVDroVgZKsUAppJFncJYIuhLItaSnr6F7hLlrADvcMMFvpuKepRhr_UpRC8VbDXFhyMF8ypXiPeOJh3ZQ-Nrx4Y9VBCKsvhHH2oDcagX96CmZex3BGmSax_AbxkD2Rp_yazftBLpqTA4t7UuCEIa07MZaM8Esdc8JvwFhpHlM/s1280/photo_2025-10-23_08-45-23%20(4).jpg

តាមរយៈសេចក្ដីបំភ្លឺរបស់អ្នកនាំពាក្យគណៈប្រតិភូកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នេះបានបញ្ជាក់ថា ការផ្សាយរបស់កាសែត The Nation របស់ថៃ គឺជាព័ត៌មានភូតកុហកនិងបំភ្លៃការពិតទាំងមិនចេះខ្មាសអៀន។ ចំពោះការអះអាងថាគណៈប្រតិភូថៃត្រូវបាន«ទម្លាក់»ទៅតួនាទីជាទីប្រឹក្សា អ្នកនាំពាក្យគណៈប្រតិភូកម្ពុជាបានបញ្ជាក់ថា គឺជាការលើកឡើងមិនត្រឹមត្រូវ និងបង្កការភាន់ច្រឡំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiszUII9Jn4_A5Jwk47dS3QogiHU1dNyobACHR4ZOREGPJfKm30anKi3nyFfOjlYentFAbzyqPg9QViU8KVDj_MjcOSrDbGYKjKH9ESYHwbfz2ybe4PssENln1yo2KoaO_aW77bgznV57N5P_4kXZxjWI6j15aQwxnTf1wHKZA6M7bnUqOKRSHlIqbRIYfs/s1280/photo_2025-10-23_08-45-23.jpg

សកម្មភាពរបស់គណៈប្រតិភូកម្ពុជានៅក្នុងមហាសន្និបាតសហភាពអន្តរសភាលើកទី១៥១ ត្រូវបានប្រព្រឹត្តទៅប្រកបដោយភាពថ្លៃថ្នូរ និងអនុលោមតាមគោលការណ៍តម្លាភាព វិជ្ជាជីវៈ សុចរិត ភាព និងស្មោះត្រង់ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះកិច្ចសហប្រតិបត្តិការពិតប្រាកដជាមួយ គ្រប់ប្រទេសទាំងអស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតជាសាកល ដើម្បី ផលប្រយោជន៍នៃសហគមន៍អន្តរជាតិទាំងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUdpg0a5R6FCfyp2RF2V5E9XXb6-KfUPMrVoG980Y0GLNNkamSmRHNBG8YK6wmJruV7IWCb-YAjTTEOI08eid50v_o9IL0cKmgQOzE5veWckqSINGU8TOuQGRkjD9amj2iKJ7YS4r5PlhfKARZxmJIBMHF9sjs5ztwHx8T2CQRUi68oEu__wSODRttCUeT/s1280/photo_2025-10-23_08-45-23%20(2).jpg

សកម្មភាពរបស់គណៈប្រតិភូកម្ពុជានៅក្នុងមហាសន្និបាតសហភាពអន្តរសភាលើកទី១៥១ ត្រូវបានប្រព្រឹត្តទៅប្រកបដោយភាពថ្លៃថ្នូរ និងអនុលោមតាមគោលការណ៍តម្លាភាព វិជ្ជាជីវៈ សុចរិត ភាព និងស្មោះត្រង់ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះកិច្ចសហប្រតិបត្តិការពិតប្រាកដជាមួយ គ្រប់ប្រទេសទាំងអស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតជាសាកល ដើម្បី ផលប្រយោជន៍នៃសហគមន៍អន្តរជាតិទាំងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfWyKhinEzO6dtvYmVsfgZxS6DfxfZcg7vfPPYkwmhoxx59wqYMmqGdPP1ug4pF7EtkF3J52dEVIfBfT5-pPEEzE3gtljaXDCT9ywL63G4wHjm-m2U-n0JrUHxHcPs5rjVDswg62jyXLxU21InhRP7v6DNpyXTZnB8n5MKROhnu_VOeSZ9Xfk3qDlIo4R0/s1000/photo_2025-10-23_08-45-24.jpg

អ្នកនាំពាក្យសង្កត់ធ្ងន់ថា ការមិនយកចិត្ដទុកដាក់និងព្រងើយកន្ដើយចំពោះការពិតបែបនេះ មានគោលបំណងធ្វើឱ្យខូចខាតយ៉ាងអយុត្ដិធម៌ដល់កេរ្ដិ៍ឈ្មោះ និងការប្ដេជ្ញាចិត្ដយ៉ាងមុតមាំរបស់កម្ពុជាចំពោះសន្ដិភាព។ លើសពីនេះ ទង្វើអសីលធម៌បែបនេះបង្កជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការលើកកម្ពស់សន្ដិភាព ស្ថិរភាព និងវិបុលភាព ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រជាជនកម្ពុជានិងប្រជាជនថៃ៕

ពូទីន ធ្វើសមយុទ្ធ​នុយក្លេអ៊ែរ ក្រោយខឹង ដូណាល់ ត្រាំ លប់ចោលកិច្ចប្រជុំ

0

រុស្សុី បានធ្វើសមយុទ្ធនុយក្លេអ៊ែរភ្លាមៗ ក្រោយពីលោកដូណាល់ ត្រាំ លុបចោលកិច្ចប្រជុំជាមួយលោកពូទីន ដែលគ្រោងធ្វើឡើងនៅប្រទេសហុងគ្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZESZdeQoIg4z6aP-1-qzZ_Gp8ynimCNQJJ5JUmrsWQjs1-XH3SxdyFOTOemQNbKV7qKEXipXfRvjBrNYKbX-Vc3pUGfK9PIwFOq_24BftrZTebPLgtZEoSq33QZOPf8xSCytsEctcxIVS4GhgMnzFkvQTsSbmBVVgPevCmwG73SQjrTu2mZfucW3BkKOO/s860/image_2025-10-24_11-01-20%20(2).png

លោកពូទីន ជាអ្នកដឹកនាំសមយុទ្ធនេះដោយផ្ទាល់ បានបញ្ជាបាញ់មីស៊ីលបាលីស្ទិក Yars មួយគ្រាប់ បូករួមជាមួយយន្តហោះទម្លាក់គ្រាប់បែកTu-95។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGP4VrllvEZf9l8safuczLdJcQZKHOfzt9QQCS321L0Il8r0TnZfXrb5Xe2gF6ZLmyp7yccaQHkjBUcKtRgNRTsNs5rya9VUpx73LPP4DJnWjuPS46yeJ_864cWPD9WPEhRRXRbyQEu3B8VH2CzFAlZDJMLM-aFKPRVJzKTFeVVJ2dP_WIVxXHiZQ_iiqh/s1024/image_2025-10-24_11-01-20%20(3).png

បន្ថែមពីនេះ រុស្សុី ក៏បានសម្ញែងមីស៊ីលមួយប្រភេទទៀតឈ្មោះ Sineva ដែលត្រូវបានបាញ់ចេញពីនាវាមុជទឹកនៅសមុទ្រ Barents ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYCsr6nXRNEHA7W8kY-VRgh1OQyp-7RqKCqlKYeN4E9CaT8_VRufI8E0RHR9xcdrJmufK9haTdtRtpoSnVud3BmBOrmZfHn6sHvhyphenhyphenjRkoD9al_wb03KIQNrMXBc3P0mA_xM6UCcinL-9pX-I0XY53yzqiqsnL6-f4kVmCuk8uL5Qvwmu-cvE8Fv1MhQTvi/s3600/image_2025-10-24_11-01-26%20(3).png

សមយុទ្ធនេះ ផ្តោតសំខាន់ទៅលើនីតិវិធីច្បាប់សម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរ នៅក្នុងករណីចាំបាច់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWHqEG3qBnZ_v7CVazYlNZmmlugebnMK3rRqGvi42E3oiPH3kTkFXdpEgYcdVYL6_88mKlFuR9N23UuBcMfnikvKMhBLHQ5jcRsoHGmjARkih0zXz0025uWeFh53FHXWIcWnHENC_SLtyIZ7WTEanY8aDLscysR7KKqIjhtpS6aibf6tgw5pvDDx1edqOQ/s900/image_2025-10-24_11-01-32.png

គួរបញ្ជាក់ថា សមយុទ្ធនុយក្លេអ៊ែរនេះ ធ្វើឡើង ដើម្បីសម្ញែងពីសមត្ថភាពនុយក្លេអ៊ែររបស់រុស្ស៊ី ចំពេលមានភាពតានតឹងរវាងរុស្សុី ជាមួយអាមេរិក និងលោកខាងលិច ជុំវិញការបញ្ឈប់សង្គ្រាមអ៊ុយក្រែន៕

Jisoo ក្លាយជាតារា K-pop ដំបូងគេដែលឈរនៅលើតារាងតន្ត្រីអាស៊ីរបស់ចក្រភពអង់គ្លេស

0

ក្នុងនាមជាតារាចម្រៀងតំណាងឱ្យប្រទេសកូរ៉េ បទ «Eyes Closed» របស់ Jisoo ដែលសហការជាមួយ Zayn បានបង្ហាញខ្លួនជាលើកដំបូងនៅលេខ ១ នៅលើតារាងតន្ត្រីអាស៊ីរបស់ចក្រភពអង់គ្លេស។ នេះគឺជាតារាងតន្ត្រីអាស៊ីឈានមុខគេក្នុងចក្រភពអង់គ្លេស ដោយវាស់ស្ទង់បទចម្រៀងពេញនិយមបំផុតដោយផ្អែកលើការលក់ និងការផ្សាយតាមឌីជីថល។ សមិទ្ធិផលនេះជាលើកដំបូងហើយដែលសិល្បករ K-pop បានឈរនៅលើតារាង នេះដែលអាចបញ្ជាក់ពីឥទ្ធិពលរបស់ Jisoo ឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjdknYCQn385FYGah5nHT0XjbSVIiGfjVoMOzvIAFKb-5aw-uyK_kuzuelIpbv7MccEGAQY31kyUpcPpC5QToFEx6Hzt2XyB0gKb6NgM5pAcFHud1v3fVkXSxhwP_Jbq0_ZponVciZghRJ48SRxw66JwRJU6whRnVNQWZmsSMrakRJt17ni_RiyQEVWxkj/s1272/image_2025-10-23_16-22-52.png

អ្នកគាំទ្រ និងអ្នកជំនាញចាត់ទុកថានេះជាព្រឹត្តិការណ៍សំខាន់មួយក្នុងអាជីពទោលរបស់ Jisoo។ បទចម្រៀងនេះមិនត្រឹមតែបានកត់ត្រានូវលទ្ធផលនៃការលក់ដ៏គួរឱ្យចាប់អារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីភាពទាក់ទាញនៃតន្ត្រីយ៉ាងខ្លាំង ដោយរួមបញ្ចូលគ្នានូវស្ទីលរបស់ Jisoo និង Zayn យ៉ាងស៊ីជម្រៅ បង្កើតបានជាបទភ្លេងដ៏ទាក់ទាញដែលស័ក្តិសមនឹងរសជាតិចម្រុះជាតិសាសន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0B8OusQfZurmPrtmBkAY50fe2_uoL4XHa8taVazADXX9Q_Xgnyo5g_1uQNjdtPPdha9UCKtM1DS9qKpEw1O9MApmQ6m_jFAeXkzV_eAK2dkYgIj7bugBOXXCb5n_lNYrJulkhcifzTSytWpgU7pakFSxylElaHMRQ-OyHRVanv1hL-yUGoMGMgqzlsXj8/s1440/image_2025-10-23_16-22-53.png

សមិទ្ធិផលនេះជាថ្មីម្តងទៀតបញ្ជាក់ជំហររបស់ BLACKPINK ក៏ដូចជាសិល្បករ K-pop នៅក្នុងទីផ្សារតន្ត្រីអន្តរជាតិ ខណៈពេលដែលបើកឱកាសឱ្យផលិតផលតន្ត្រីកូរ៉េឈានដល់ទស្សនិកជនទូទាំងពិភពលោក។ Jisoo បន្តបង្ហាញពីឥទ្ធិពលសិល្បៈរបស់នាងហួសព្រំដែន ដោយនាំតន្ត្រីកូរ៉េបន្ថែមទៀតលើផែនទីពិភពលោក៕

បាតដៃខ្នងដៃ! ថៃក្រឡាសពាក្យថាមិនបានឯកភាពប្រើផែនទីខ្នាត 1/200,000 ជាមួយកម្ពុជាឡើយ

0

បាងកក៖ ចូលរួមក្នុងកិច្ចប្រជុំតែមួយ ប៉ុន្តែលទ្ធផលចេញមកខុសគ្នា! ថៃបានបដិសេធចំពោះការលើកឡើងរបស់នាយករដ្ឋមន្រ្តីកម្ពុជា ស្ដីពីការប្រើប្រាស់ផែនទីខ្នាត 1/20,0000 ដែលភាគីទាំងពីរបានឯកភាពគ្នាក្នុងកិច្ចប្រជុំ JBC ដើម្បីកំណត់ការវាស់វែងរួមគ្នា និងបោះបង្គោលព្រំដែន ដោយថៃបានអះអាងថា ខ្លួនទទួលស្គាល់និងប្រើប្រាស់តែផែនទីខ្នាត 1/50,000 ដែលគូសដោយឯកតោភាគីរបស់ខ្លូនតែមួយគត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhileK4293OeqktDks5cv-cKYN2TXe2GjRLXbKvGXHg_WPx_OHOMVSJnUdHAWIKbGOENXxCqeauqZVkIiq4RAnlVYjjVlUv9bF-uwy6fGu8sDRnJP3OMwg-hn9m48RA0-WhDNHPK0pZQIa2TQ8SmZEvfmhqLeRdvLnB79_o1rModMFXJpjkLTd64xp7hJJk/s1862/image_2025-10-24_09-53-45.png
ក្រោយពីកិច្ចប្រជុំ JBC បានបញ្ចប់ទៅដោយលទ្ធផលវិជ្ជមាន នៅយប់ថ្ងៃទី23 ខែតុលា អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura បានចេញមកច្រានចោលនូវរបាយការណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាយករដ្ឋមន្ត្រីកម្ពុជាទាក់ទងនឹងបញ្ហាផែនទីខ្នាត 1:200,000 ក្នុងអំឡុងពេលកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC) កាលពីថ្មីៗនេះ ដោយបានបដិសេធថា៖ “ការពិភាក្សាទាំងនេះមិនពាក់ព័ន្ធ ឬទាក់ទងនឹងបញ្ហាផែនទីខ្នាត 1:200,000 ដូចសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីកម្ពុជានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhbbW_MQq-0Wyqpp4knbtJNkULgJjfauvt9mVcmSBIh_-ZkmffaK_6p3y21cx_fQNtFcgfMUfqoW3zxPWMYSzvBsrdJSWLustYgUqvgRAGB9RDWHOUhlTUB_Dx14xK_NWkUIga2L6ZvRGGc6QvzxyMSoOCT4qs8Pcq5pWzwl1smK5kptvQEc1Xp0IQFGZg/s3276/image_2025-10-24_09-53-46.png

លោក Nikorndej បានបញ្ជាក់ថា ប្រទេសថៃនៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយស្ថានភាពព្រំដែនថៃ-កម្ពុជាដោយសន្តិវិធីតាមរយៈយន្តការទ្វេភាគីដោយផ្អែកលើគោលការណ៍អ្នកជិតខាងល្អ ខណៈពង្រឹងជំហរយ៉ាងរឹងមាំលើអធិបតេយ្យភាព ផលប្រយោជន៍ជាតិ និងផ្តល់អាទិភាពដល់សុវត្ថិភាពរបស់ប្រជាជននៅតំបន់ព្រំដែន។ ប្រទេសថៃនឹងមិនអនុញ្ញាតឱ្យព័ត៌មានបំភ្លៃធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះទេ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwgDElA15xl2WfAZxLPSoQZTiOfL1jcw6vst6yAW4DDNTN8zLafLDD674EeJQ293ClfkzKTWBILhjr6klIEAgJa0zrk1Ihens0ezC20dtQgRWpb9_9Q99pCgtA-AAfvegG23HBAxJrS9D5Y6tXFSp88SyoWcx6GTkGkdyLjTpUsCQ2_E2diNOh1tKI5H4e/s1280/photo_2025-10-23_13-29-37.jpg

ការចេញមកឆ្លើយតបរបស់អ្នកនាំពាក្យក្រសួងការបរទេសថៃដូចខាងលើនេះ គឺបន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ ដើម្បីស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងបញ្ហាព្រំដែន និងដែនអធិបតេយ្យ កម្ពុជានិងថៃនៅក្នុងកិច្ចប្រជុំ JBC បានឯកភាពគ្នាបន្តធ្វើសកម្មភាពតាមលក្ខណៈបច្ចេកទេស ដើម្បីកំណត់ការវាស់វែងរួមគ្នា និងបោះបង្គោលបណ្ដោះអាសន្ន ដោយប្រើប្រាស់ផែនទី១/២០០.០០០ សន្ធិសញ្ញា១៩០៧ និងកំណត់ហេតុបោះបង្គោល របស់គណៈកម្មការបោះបង្គោលបារាំង-សៀម ធ្វើជាមូលដ្ឋាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSeIJtuhMxX9R4mmqtrSm5FJaqq990nH4DbIilA_NNIqesdiMRAPttqxTT_HqqXj1lekkGEogD9fq1EEi0Xoum856QRmtGS9KiFIc0CTPEOd9JwF6BWDSfSUS9-fyDB7m676PDUm_FDmwl0gFpHRn_earBswRrz261BhrMw1151QV9cBOSv71mapVShSPJ/s1280/photo_2025-10-23_13-29-38.jpg

គួរបញ្ជាក់ថា ជម្លោះព្រំដែនរវាងកម្ពុជា-ថៃបានអូសបន្លាយ និងពិបាកក្នុងការដោះស្រាយរហូតមកទល់នឹងពេលនេះ គឺបណ្ដាលមកពីការប្រកាន់យកផែនទីខ្នាតខុសគ្នាមកប្រើប្រាស់។ ក្នុងនោះកម្ពុជាយើងបានសម្រេចប្រើប្រាស់ផែនទីខ្នាត 1/200,000 ដែលជាផែនទីរដ្ឋបាលមានភាពសុក្រឹតទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ខណៈថៃប្រកាន់ខ្ជាប់ប្រើប្រាស់នូវផែនទីខ្នាត1/50,000 ដែលគូសវាសដោយខ្លួនឯងមិនមានអ្នកណាទទួលស្គាល់ឡើយ៕

អតីតអ្នកសារព័ត៌មានថៃថា Trump ពុំស័ក្តិសមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ

0

ប្រទេសថៃ ៖ ក្រោយពីកម្ពុជានិងថៃឯកភាពលើឯកសារព្រាងស្តីពីកិច្ចព្រមព្រៀងសន្តិភាពសម្រាប់ចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីប្រទេសទាំងពីរក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី ដោយមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សីនាពេលដ៏ខ្លីខាងមុខនេះ អតីតអ្នកសារព័ត៌មានថៃនិយាយថា ប្រធានាធិបតីអាមេរិកពុំស័ក្តិសមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទេ ដោយលើកពីហេតុផលមួយចំនួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNjcdABhGvbASYZ1kUYuBnZN3DIkN1PB3ueIZsNcAM2H_Ry-OebaXXW0u2cOEKOghLmG_o4qZrFLN3jD31acOSFzzN_HOVEl1Rs8GxRY4tRTm6QAUT5JEeuwd9F3V1cbmavQ0nRIXMrdajpQFfn6NlCQajBQ-pZ0QcBzB_l5nSAzoH03jbctsBUbwxsPZ6/s1000/photo_2025-10-24_09-21-24.jpg

តាមការលើកឡើងរបស់អតីតអ្នកសារព័ត៌មានថៃ លោក សុធីន វ៉ាន់ណាក់បាវន គឺលោក Trump គ្មានភាពស្របច្បាប់ដើម្បីធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃទេ ដោយសារមានអារម្មណ៍ថា ប្រធានាធិបតីអាមេរិករូបនេះម្តងល្អ ម្តងអាក្រក់ មិនទទួលខុសត្រូវពាក្យសម្តីរបស់ខ្លួន និងប្រែប្រួលគ្រប់ពេលវេលា ទើបមិនអាចបញ្ចប់សង្គ្រាមប្រល័យពូជសាសន៍ប៉ាឡេស្ទីននៅតំបន់កាហ្សា ។

ជាមួយគ្នានេះ លោក Trump ពុំអាចបញ្ចប់សង្គ្រាមអ៊ុយក្រែនជាមួយរុស្ស៊ីទេ ដោយសារលោកនិយាយត្រឡប់ត្រឡិន ដូចជា ៖ ក្នុងពេលរកសំឡេងឆ្នោត លោក Trump សន្យានឹងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនត្រឹមរយៈពេល២៤ម៉ោង ប៉ុន្តែតាំងពីឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកម្តងទៀតរហូតមកដល់ពេលនេះ គឺនៅតែមានការបាញ់មីស៊ីល ប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកដាក់គ្នាធ្វើឱ្យពលរដ្ឋអ៊ុយក្រែន-រុស្ស៊ីស្លាប់រាប់ពាន់នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKZggJYeI5hzjiFGXeM_jjYGdvYhK2O7FfyKOopd82Gh7q5XNqAStO-5MVeo4pfw6pdh7rYRYnxkd7vXoZwyjUlB2BAo1yah0G4zzrg7VRVrOIcUEUKxDlsZlrow61oRfWrvCF2EDxuCLrqMne1SuocTHPCt9x1oY_1AELnba56ppif02OcLuDaIAqemYo/s692/photo_2025-10-24_09-21-24%20(2).jpg

សង្គ្រាមនៅតំបន់កាហ្សាក៏ដូចគ្នាដែរ លោក Trump ប្រកាសបញ្ចប់ឱ្យឈប់បាញ់ជាបន្ទាន់ ប៉ុន្តែតាំងពីកាន់តំណែងជាប្រធានាធិបតីអាមេរិកបាន៩ខែ លោកទើបតែធ្វើឱ្យអ៊ីស្រាអែលនិងហាម៉ាស់ចុះហត្ថលេខាលើបទឈប់បាញ់ជារៀងរហូតកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ។ លោក Trump អះអាងពីភាពជោគជ័យ ផ្ទុយទៅវិញ អ៊ីស្រាអែលនៅតែសម្លាប់ពលរដ្ឋប៉ាឡេស្ទីនបន្តទៀត គ្មានការឈប់បាញ់ពិតប្រាកដ ។

អតីតអ្នកសារព័ត៌មានថៃ លោក សុធីន បន្តថា វាដូចគ្នានឹងបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលលោក Trump កំណត់ឱ្យប្រទេសទាំងពីរឈប់បាញ់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រហូតដល់បច្ចុប្បន្ន កងទ័ពថៃនៅតែដាច់ជើងដោយសារមីនកម្ពុជា ស្ថានការណ៍ព្រំដែននៅតែតានតឹង ហើយការប៉ះទង្គិចគ្នាអាចនឹងកើតឡើងគ្រប់ពេល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLb99A2ZAsE1L8I0wOPQcsAOX14mGmYMz7FxGEbiAtiz9PgviUXVgqC7zXG61xQLrcicrodJB6rvQgq2R_XouCTUAFGCnSrFx3QvJNxFbFYc27rQnBiZaOzYQ6MAZX06eUVCUvG14RRaHmHv5BIh-j7Mp07-IpyV8xiH7wd-vfQK4Ekt4ne36PdZwvzmYb/s1498/image_2025-10-23_08-55-38.png

លោក សុធីន បានចោទប្រកាន់លោក Trump និយាយត្រឡប់ត្រឡិនគ្មានភាពប្រាកដប្រជា ក្រោយពីទូរស័ព្ទទៅប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ជាច្រើនលើក រួចសន្និដ្ឋានថា រុស្ស៊ីនិងអ៊ុយក្រែនយល់ព្រមបញ្ចប់សង្គ្រាម ដោយសារអ៊ុយក្រែនសុខចិត្តបាត់បង់ទឹកដីរបស់ខ្លួនទៅឱ្យរុស្ស៊ីដើម្បីប្តូរយកសន្តិភាព ។ មូលហេតុទាំងអស់នេះទើបពលរដ្ឋថៃ រួមទាំងខ្លួនលោកយល់ថា លោក Trump មិនស័ក្តិសម និងមិនគួរធ្វើជាអ្នកសម្របសម្រួលការចរចា ឬមិនគួរធ្វើសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃនៅម៉ាឡេស៊ីទេ ។

គួរបញ្ជាក់ថា តាំងពីឡើងកាន់តំណែងម្តងទៀត លោក Trump បានព្យាយាមចរចាបញ្ចប់សង្គ្រាមជាច្រើនកន្លែង រួមទាំងសង្គ្រាមកម្ពុជា-ថៃ ហើយត្រូវបានពិភពលោកចាត់ទុកលោកជាប្រធានាធិបតីសន្តិភាព ។ លោក Trump ថា នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃនៅម៉ាឡេស៊ី ដោយសារលោកប្រាថ្នាចង់ឃើញប្រទេសទាំងពីរមានសុខសន្តិភាពពិតប្រាកដ គោរពបទឈប់បាញ់ ជាពិសេស ថៃត្រូវតែបញ្ឈប់រាល់សកម្មភាពឈ្លានពានបង្កជម្លោះនៅតំបន់ព្រំដែនកម្ពុជា-ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKz5sFEpUiycddLAIw0f0evKyeeJN76XsYw3x-SFlrmyHh7CkVvTOQQ9uXGgm_QJdxyxbfVf_pukoYTuPukMOjTF3312inVrKNKr8KCtU9jdIvlnkNu_-fh0wwTA14VSZqO_g9lUP0bBv0EbrHtgLrNzFjvE3Y8N9mhfG-FzAoiamV2ngMftNE0ElSUX7n/s1024/image_2025-10-23_08-55-40%20(2).png

កាលពីថ្ងៃទី២២ ខែតុលា កន្លងមក ពលរដ្ឋថៃជាច្រើននាក់បានប្រមូលគ្នាធ្វើបាតុ.កម្មនៅមុខស្ថានទូតអាមេរិកប្រចាំប្រទេសថៃ ដើម្បីកុំឱ្យប្រធានាធិបតីអាមេរិកចូលពាក់ព័ន្ធនឹងជម្លោះកម្ពុជា-ថៃ និងចោទប្រកាន់ប្រធានាធិបតីអាមេរិកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងថៃ ជាពិសេស ជម្លោះព្រំដែនជាមួយកម្ពុជា ។ ពលរដ្ឋថៃទាមទារឱ្យលោក Trump ដកខ្លួនចេញពីបញ្ហាជម្លោះព្រំដែន និងសុំដោះស្រាយបញ្ហាត្រឹមទ្វេភាគី មិនត្រូវការប្រទេសទី៣ ឬប្រទេសផ្សេងៗចូលមកពាក់ព័ន្ធទេ ៕

ក្រុមហ៊ុន Huawei ជាប់ចំណាត់ថ្នាក់លេខ១ នាំចេញនាឡិកាឆ្លាតវៃទូទាំងពិភពលោក បានសម្ពោធលក់ HUAWEI WATCH GT 6 Series សាកថ្មម្តងប្រើ 21ថ្ងៃ ឌីហ្សាញលំដាប់នាឡិកា Luxury, បញ្ចូលមុខនាឡិកាសិល្បៈវប្បធម៌ខ្មែរ មានភាសាខ្មែរពេញលេញ និងទទួលបានវិញ្ញាប័នបត្រសុខភាពនិងកីឡាពីអ៊ឺរ៉ុប (Europe)

0

ក្រុមហ៊ុន Huawei សម្ពោធលក់ HUAWEI WATCH GT 6 Series សាកថ្មម្តងប្រើ 21ថ្ងៃ ឌីហ្សាញប្រណិតលំដាប់នាឡិកា Luxury ថ្លៃៗលើពិភលោក ភ្ចាប់មកជាមួយមុខនាឡិកាបែបខ្មែរបង្ហាញពីសិល្បះខ្មែរទៅកាន់ពិភពលោក មានភាសាខ្មែរពេញលេញ និងបំពាក់មុខងារកីឡានិងសុខភាពទទួលបានវិញ្ញាប័នបត្រ ពី អ៊ឺរ៉ុប (Europe) មានលក់ជាផ្លូវការហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiumlzEWFK7YAhrXt0WPb539yKtCGQps94xmCCs4yQTg8nBuyreU2wCtwWrPVT1VrLTPYfyTObSMNd47IcGnggWB3xztCWT6NJ1QlNn-q9XDO1Ep0mrebeT_H_wLtne9tZL4sVlu2Bff7UWXxrK7E9ySVIr9Xng79ViiiroVrrZLqsSj3Phv8q4rSm8Ax2/s6000/DSC09940.png
ក្នុងពិធីសម្ពោធ WATCH GT 6 Series ក៏មានវត្តមាន លោក Jerry , វិចិត្រករគំនូរសហសម័យ កញ្ញា លីសា ម៉ម, Content Creator កញ្ញា Lengឡេង, និង លោក គ្រីស ឌីណា ចែករំលែកបទពិសោធន៍ប្រើនាឡិកាដៃឆ្លាតវៃ HUAWEI WATCH GT 6 Series ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgqJmqjQwfJslCmGs-QydjoX844iVVhHAuPXNaYok4j86BZO85FGXW9jHUNUW2pPwIzytsjWDU8j8HvzAZj-vXyzzsipiwiOqkBAsyMN8vFwHn_UgLZswZGobBaYupf2m1prB4oUUD7UNBOfR3nD3kFP7Dea6q6l2arRELHsNfQlqi-OAXmjQ8YRTRw2zb/s1280/C1775T01.png
HUAWEI WATCH GT 6 Series ពាក់បានគ្រប់កាលៈទេសៈ មិនថាទៅធ្វើការ ចូលរួមកម្មពិធី ឬ ហាត់កីឡា ពាក់សាកសមគ្រប់ស្ថានការ ជាមួយវត្ថុធាតុដើមកំពូល តួផលិតពី Titanium កញ្ចក់ Sapphire glass ផ្តល់នៅភាពធន់ ពីការសឹកឆ្កូត, ភាពច្រែះ និង ការពារជម្រាបទឹកស្តង់ដារ IP69 និង 5ATM ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOAAyouXxpcpq2bWiT2j_rOIJxLfWCQH7WTN4tgUCWGS-NsbWAI5cXo3phrWybCFrejaHhIcg0w3Eqt0o6m9TE0isCDW2YSWLKpAK0ZJKURJIA1jlrhdUC4pTRm2tdKP4e_vx4FkhMAz-6OArOr1X_iYE4-OJY_d9t1aNS7neqlaypYjbo82O61bGOIbHT/s1280/C1648T01.png
ចំពោះមុខងារសុខភាពវិញ HUAWEI WATCH GT 6 Series ទទួលបានវិញ្ញាប័នបត្រលើ CE-Certificate បញ្ជាក់ពីភាពសុក្រិតពីសហភាពពីអ៊ឺរ៉ុប (Europe) និង មុខងារកីឡា Pro-Level ផ្តោតលើមុខងារ ជិះកង់ និង មុខងារ រត់ កម្រិតអាជីព ផ្តល់នៅទិន្ន័យលម្អិតពីការជិះកង់ និង រត់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHzddBO1UhYjyPtT_2yczg9jKnusNiWUs5WtIz0F93Qs6mcjlRshZeLAiMmk-Fss2vzey7E2SHIvhiYLNaZtAlIIOpMKbPVT3k35lyjC1YXBX5QmMPwdQrodHMospW1wiDPkpMAMpe3Ywdt_J2ASwQSs23J88uWG-xh-aJT8oxGH3okxFfkSnWpVBJGWJ2/s1280/C1672T01.png
កាប្រើប្រាស់ប្រចាំថ្ងៃថ្ងៃ្កកាន់តែងាយស្រួលជាមួយថាមពលថ្ម សាកម្តងប្រើ 21ថ្ងៃ, មានទំហំផ្ទុកទិន្នន័យ 64GB បញ្ចូលបទចម្រៀងរាប់ម៉ឺនបទ, មានភាសាខ្មែរពេញលេញ អានសារដំណឹងជាភាសាខ្មែរ ហើយភ្ជាប់ប្រើជាមួយគ្រប់ស្មាតហ្វូនទាំង iOS និង Android។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTL_pc0ccUBdgElscmrPVN8G3pbsbdnieKrC5XisKZslYpsNafOEFIVvB36Rqg51UcKG4Q0GNOvdj4ixpTdCusDFHQDLA6EOWNj4BD_jej0RcRpkSLpushfynRpPlMkvOBPz4g36Q7Vd9ylAkv9JREhBvpgg9NKneX849c5M57njhrJg_BaG1KbSl0WVpy/s6000/DSC09971.png

កាន់តែអស្ចារ្យ ក្រុមហ៊ុនហួវៃប្រចាំប្រទេសកម្ពុជាក៏នាំចូលនាឡិកាឆ្លាតវៃ HUAWEI WATCH 5 បំពាក់បច្ចេកវិទ្យាខ្ពស់ ប្រើប្រាស់ eSIM ក្នុងនោះដែរ ក្រុមហ៊ុនហួវៃប្រចាំប្រទេសកម្ពុជា ចាប់ដៃគូរសហការជាមួយ ក្រុមហ៊ុន Cellcard លើអនុសារណៈព្រមព្រៀងសហការរវាង HUAWEI WATCH 5 និង Cellcard eSIM ដាក់អោយដំណើរការ eSim នៅលើ HUAWEI WATCH 5 ក្នុងនោះដែរអតិថិជនក៍ទទួលបាន Cellcard eSim បូកជាមួយ AO Data 50GB រយៈពេល 90ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUA_nPr3GMyXZ70uwzYczE0465RXKqRi4qhp9y3-2BRBceexl2SllJmuvD69_9NH6Ha5Tm0Og0-8qU8_K1-otUjKxL5AU2KP3P8FLa5kgOIZa2_XNZjGE7-6yfW0UTD2wu3l1_HlJhCNosaa5UVZu_QJqzf6Z4z8HvIVkO2cujb9hq28cfXcdALp9QD2p1/s4240/DSC09973.JPG

អតិថិជនអាចរកជាវនាឡិកាឆ្លាតវៃ HUAWEI WATCH GT 6 Series និង HUAWEI WATCH 5 នៅតាមបណ្តាហាងលក់ទូរស័ព្ទដៃទំនើប និង HUAWEI Showroom គ្រប់សាខា ទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃនេះតទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo-OXIztKxhA9DIlbVg0kNUyyQQWZqODSrT2RVoSa8vImDZbwVMirn6wfEfU0IsnltC8eF3aQYl5BJZurhKmNl458tjeQ67hyphenhypheneM28wPl_nX_FKFo0Lb9sl09-6hm9TXDsvqhDZp1K61tWPbT_chUbRM5n68VlYduKSRqI-4bWTqe8exyDP_NIpowRDud0t/s1280/C1782T01.png

Park Bom ប្រកាសប្តឹ.ង YG រឿងលុយកាក់ប៉ុន្តែអ្នកគ្រប់គ្រងនាងច្រា.នចោ.ល

0

Park Bom សមាជិក 2NE1 បានប្រកាសថានាងបានដាក់ពាក្យប្តឹង Yang Hyun Suk ដែលជាស្ថាបនិក និងជាអតីតនាយកប្រតិបត្តិ YG ពីបទក្លែងបន្លំ និងកេងប្រវ័ញ្ចនូវទឹកប្រាក់យ៉ាងសន្ធឹកសន្ធាប់។ ទោះយ៉ាងណាក្រុមហ៊ុនគ្រប់គ្រងរបស់ Park Bom បានបដិសេធដោយបានបញ្ជាក់ថាបានទូទាត់កម្រៃរួចរាល់ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoqRHMuXfSAqMVyK30DyM8-7tNTft-GzWKN-Y4CCa0KpJXo-LSy9GWwWb0fnRLtNpsODQ4ojGhviJCBDe7NopI3RCmdhIOJV9MrU-bcaU0coeO6umSOxwyllQuQQqdy0KPTerfXBB4VdJdF5gcv4fzj1BvPp7uNHlm3q6NGbDJa0m__vcEHD2BrHu4Grw5/s1440/image_2025-10-23_11-14-23%20(2).png

កាលពីថ្ងៃទី ២២ ខែតុលា Park Bom បានបង្ហោះនៅលើគណនី Instagram ផ្ទាល់ខ្លួន ដែលគេជឿថាជាពាក្យបណ្ដឹង ដែលបញ្ជាក់ថាដើមបណ្ដឹងគឺ Park Bom ហើយចុងចោទគឺ Yang Hyun Suk អតីតនាយកប្រតិបត្តិ YG ។ Park Bom បានប្តឹង Yang Hyun Suk ពីបទក្លែងបន្លំ និងកេងប្រវ័ញ្ច ដោយនិយាយថា «ចុងចោទមិនបានសងប្រាក់ចំណេញផ្លូវច្បាប់ដល់ដើមបណ្តឹង ដែលគាត់គួរទទួលបានជាយូរមកហើយ។ ខ្ញុំស្នើសុំឱ្យមានការស៊ើបអង្កេតឱ្យបានហ្មត់ចត់ និងចាត់វិធានការផ្លូវច្បាប់សមរម្យប្រឆាំងនឹងទង្វើនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtHdCEePx22RfbUACPikE3W3nqMuN6s7wgXk1Fp1Q4rAXCs9f-QV1sfRiqAhfDScD6DymzW0kR4aqFIUueNq9R_ZIerNPxG9tN7x3tbQ4M-S78Jy7-XaYA8aJsKiYtV5enKWCYQsJmZzGp_tGUK7LqQpY9P8mGQiigpZXh3UZ6GRPkwJ4aHHUTTmSGd5Gh/s830/image_2025-10-23_11-14-23.png

គួរកត់សម្គាល់ថា បណ្តឹងនេះបញ្ជាក់ថា Yang Hyun Suk មិនបានបង់លុយស្របច្បាប់ដែលកើតចេញពីសកម្មភាពទាំងអស់របស់ Park Bom រួមទាំងការចេញផ្សាយតន្ត្រីឌីជីថល ការសម្តែង កម្មវិធីទូរទស្សន៍ ការផ្សាយពាណិជ្ជកម្ម ព្រឹត្តិការណ៍ និងការតែងនិពន្ធតន្ត្រី។ ចំនួនទឹកប្រាក់ប៉ាន់ស្មានដែលបានសរសេរនៅក្នុងពាក្យបណ្ដឹងគឺច្រើនខ្លាំងមិនធ្លាប់មាន (១០០,២០០,៣០០,៤០០,៦០០,៧០០,១០០,០០៣៤ ‘៦៤២,៧២ពាន់លានវ៉ុន)។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបាននិយាយថានេះជាកំហុសបញ្ចូលទិន្នន័យ ប៉ុន្តែវាបង្ហាញចំនួនដ៏ច្រើន។ Park Bom បាននិយាយថា៖ «នេះបានធ្វើឱ្យខ្ញុំបាត់បង់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ និងរបួសផ្លូវចិត្ត ដែលបង្កើតជាទង្វើច្បាស់លាស់នៃការក្លែងបន្លំ និងការកេងបន្លំ»។ តារាចម្រៀងរូបនេះបានដាក់ពាក្យបណ្ដឹងកាលពីថ្ងៃទី១៩ ខែតុលា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip-AaY49rPkacXQv83LIPAPNuVM1qJeYX-NRGm8Yn6Trh1e9LefTmwKKLLgDkY-YwzjVPlH0nVjGuZzwcMBnD_Rdlc5GNSIXD4XrJ6EdNgdnzKZpTISu5seKPTFH88PwyLBi_nRWGNcjA-8_r4D0tVn8iG04BD52KUFSJN09b0RgJJX7ujLyfjqXns7pD-/s1200/image_2025-10-23_11-14-22%20(2).png

ទោះយ៉ាងណាក្រោយពី Park Bom បានបង្ហោះពាក្យបណ្តឹងនេះនាងក៏បានលុបចេញវិញផងដែរ។ ក្រុមហ៊ុនគ្រប់គ្រងបច្ចុប្បន្នរបស់ Park Bom គឺ D-Nation បានឆ្លើយតបនៅថ្ងៃទី២៣ ខែតុលា នេះថា «លុយទាំងអស់ដែល Park Bom រកបានទាក់ទងនឹង 2NE1 ត្រូវបានបង់រួចហើយ។ នាងក៏មិនបានដាក់ពាក្យបណ្តឹងជាផ្លូវការដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMzid2cZEhIbcYvVL7WpbS_h2bYCPqS-uT1LyuZSoSTq1nj5cs00RnGhRn9DHjWr83mjHHURmVMviiUQycIDx-kGCMkiJ7OWDn8J1snteTO2IneDA2Hn3tjh0_QilzsuUmISJDNCKHpRbFg2OSkXJWotrNkSa00D4NE9y3uDbmoiTRMSDPDqmweD-eQ8hy/s1439/image_2025-10-23_11-14-25%20(2).png

កាលពីខែសីហា ក្រុមហ៊ុនគ្រប់គ្រងរបស់ Park Bom បានប្រកាសថា តារាចម្រៀងរូបនេះត្រូវបញ្ឈប់សកម្មភាពសិល្បៈជាបណ្តោះអាសន្ន ដើម្បីសម្រាក និងរក្សាសុខភាពរបស់នាង។ នៅពេលនោះ អ្នកតំណាងរបស់ D-Nation Entertainment បាននិយាយថា Park Bom នឹងមិនអាចចូលរួមក្នុងកាលវិភាគនាពេលខាងមុខរបស់ 2NE1 បានទេ។ យោងតាមការវិនិច្ឆ័យរបស់ក្រុមគ្រូពេទ្យ នាងត្រូវការសម្រាក និងរក្សាលំនឹងទាំងស្រុង ដូច្នេះបន្ទាប់ពីការពិភាក្សាយ៉ាងយកចិត្តទុកដាក់ ពួកយើងត្រូវបានបង្ខំឱ្យធ្វើការសម្រេចចិត្តនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb_uvalPtSlWtMobfM2GvZp1fJuyjQFd39cfizX6fBU-TYOLyBIe31lD0Kcz60T6QpBmyYSxl_Pue6AIZxy6xghBpu55-Tzxg7pPjnv0Ot7XW0wHBRqGeydsAMg5Gt-9k_A5SLGiUu5KSdS5T5e8K_B3Rl3ebdN4OGgVuR7K0nW68QCEb6136wdWttVJWg/s649/image_2025-10-23_11-14-22%20(3).png

ទោះជាយ៉ាងណា ក្នុងអំឡុងពេលសម្រាកថែទាំសុខភាព Park Bom នៅតែបង្កឱ្យមានការរំជើបរំជួលលើបណ្ដាញសង្គមជាមួយនឹងទង្វើរបស់នាងដែលទាក់ទងនឹង Lee Min Ho ។
បន្ទាប់ពីការបង្ហោះរូបថតភ្ជាប់ជាមួយ Lee Min Ho និងហៅតារាសម្តែងនេះថាជាប្តីរបស់នាងកាលពីឆ្នាំ២០២៤ ធ្វើឱ្យភាគី Lee Min Ho បដិសេធទំនាក់ទំនង ។ នាងក៏បាន unfollow គ្រប់គ្នានៅលើ Instagram លើកលែងតែគណនី Lee Min Ho ប៉ុណ្ណោះ។មនុស្សជាច្រើនគិតថា Park Bom ស្ថិតក្នុងស្ថានភាពគួរឱ្យបារម្ភនៃសុខភាព និងអស្ថិរភាពផ្លូវចិត្ត៕

ទេព ពិសិដ្ឋ បកស្រាយបទរៀមច្បង ឆាយ វីរៈយុទ្ធ

0

«ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ» គឺជាបទមួយរបស់លោក ឆាយ វីរៈយុទ្ធ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងដែលចូលរួមសម្តែងដោយ ព្រីម លីហ្សា និងលោក ចា រិទ្ធី ។ ថ្មីៗនេះតារាវ័យក្មេង ទេព ពិសិដ្ឋ បានបកស្រាយបទរបស់រៀមច្បងរូបនេះហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីព្រោះបទនេះមានតុងខ្ពស់ដែលពិបាកនឹងច្រៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho8dQTumKK6fK8nUNU9O3qBnUHFWWNH3jNVQ0pXoxe2fZEjIHYl105h1MYT_sLGES3oplRenqoSr-uochvsBkDbJhDbE3csNFVKSwHcvOhGGCEBA4pdadC_PDaONHzOlXRFqQ4J48DVwINrgICnVyLqvlila3ku7zlViFvH8iJTF5F_SEsWtiANEzbPryv/s1800/image_2025-10-23_14-44-31.png

កាលពីល្ងាចថ្ងៃទី២១ តារាចម្រៀង NPN បានបង្ហោះវីដេអូ ទេព ពិសិដ្ឋ ដែលជាមិត្តសម្លាញ់ទាំងក្នុងនិងក្រៅសិល្បៈដោយបានដាក់ចំណងជើងថា « Me:ពេលមានមិត្តភក្កិច្រៀងពីរោះ»។ NPN ថែមទាំងចំអន់ ទេព ពិសិដ្ឋ ទៀតថា ច្រៀងពីរោះអ៊ីចឹងតើទើបបានលើកពាន។ វីដេអូនេះ ទេព ពិសិដ្ឋ មិនបានច្រៀងបទរបស់ខ្លួនទេ ប៉ុន្តែបានច្រៀងបទរបស់រៀមច្បង ឆាយ វីរៈយុទ្ធ ដែលបានចេញតាំងពី៩ឆ្នាំមុនមកម្ល៉េះតែនៅតែមានភាពល្បីល្បាញ។ បទ «ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ» គឺមានតុងខ្ពស់ដែលអ្នកល្មមៗអាចពិបាកច្រៀងឬច្រៀងមិនដល់តុងជាដើមប៉ុន្តែចំណុចដែលខ្ពស់ ខណៈ ទេព ពិសិដ្ឋ គឺអាចបកស្រាយបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2Aka30RpeC9DL1iQ1noQb9AdaL3Pkm_1nqs9XUMyGQP4rfxVNtv-SBP4puxh7119Jgx7zgwPffcfhlhLpqUj4GVtezhiN4bXhMwH_8TkFtJs2y7oZsw-mJp0XscK9kAp4F6K_9xD44ekxwm_4pGDrOwbiE0_gKN5lZA90m4mykzidPItVCs0DcCym01ok/s2048/image_2025-10-23_14-41-51.png
ដ្បិតតែវីដេអូនេះខ្លីត្រឹមតែរយៈពេល១៨វិនាទី ប៉ុន្តែមានការចាប់អារម្មណ៍យ៉ាងខ្លាំងមិនថានៅលើបណ្តាញសង្គមហ្វេកប៊ុកឬទិកតុកនោះទេ។ ទស្សនិកជនបានសរសើរ ទេព ពិសិដ្ឋ ដែលជាតារាចម្រៀងវ័យក្មេងម្នាក់មានទេពកោសល្យអាចបកស្រាយបទចម្រៀងបានច្រើនទម្រង់។ ចំណែកឯអ្នកខ្លះទៀតអស់សំណើចនឹងតារាចម្រៀង NPN ដែលបញ្ចេញសកម្មភាពពេលដែល ទេព ពិសិដ្ឋ កំពុងតែច្រៀង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeqchLlNUGrg_HUsWmbM330iYRhd1zbL0iTdST5IGpJb0BGSqn9NQlfkwT7j3bFDIv1T8XyiM_tqJJ2EgBJLM7Heq34N2E5YJ2RY-XET_yE07KGymoEkhV9l4saOPanPnBUk30DSUSeeBCsPCvsZ9Rv_5BzZSX9JPLClN-D65Gaow-MUD6wkqGqhBE9Da_/s2048/image_2025-10-23_14-44-32.png
គួរឱ្យដឹងថា ទេព ពិសិដ្ឋ បានវិត្តន៍ខ្លួនជាតារាចម្រៀងប្រកបដោយសមត្ថភាពទោះបីជាលែងស្ថិតនៅទ្រនំធំដូចមុនក្តី ប៉ុន្តែប្រជាប្រិយភាពរបស់ ទេព ពិសិដ្ឋ នៅតែប្រសើរថែមទាំងមានបទចម្រៀងផ្ទុះនៅលើទីផ្សារជាច្រើនបទ៕

 

អតីតអ្នកនយោបាយថៃប្រកាសប្រមូលពលរដ្ឋទៅកំទេ.ចលំនៅឋានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ថ្ងៃទី៣១ ខែតុលា

0

ប្រទេសថៃ ៖ អតីតអ្នកនយោបាយថៃ បុគ្គល វីរៈ ស៊ុមក្វាមឃិត កើតទុក្ខមិនសុខចិត្តជាមួយលទ្ធផលកិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) នៅខេត្តចន្ទបុរី ប្រទេសថៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ដោយបុគ្គលនេះថា ថៃចាញ់ប្រៀបកម្ពុជាក្នុងកិច្ចប្រជុំ JBC ។ ហេតុនេះ ក៏ប្រកាសប្រមូលពលរដ្ឋថៃទៅដណ្តើមយក និងវាយកំទេ.ចលំនៅឋានពលរដ្ឋខ្មែរនៅភូមិជោគជ័យ (ភូមិណងចាន់) និងភូមិព្រៃចាន់ (ភូមិណងយ៉ាកែវ) នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ។

នៅថ្ងៃទី២៣ ខែតុលា បុគ្គល វីរៈ ស៊ុមក្វាមឃិត បានបង្ហោះសារក្នុងហ្វេសប៊ុករបស់ខ្លួននិយាយពីកិច្ចប្រជុំ JBC កម្ពុជា-ថៃ នៅខេត្តចន្ទបុរី ថា ថៃចាញ់ប្រៀបកិច្ចប្រជុំនេះ ឬថៃមានចេតនាលក់ជាតិឱ្យកម្ពុជាម្តងទៀត ទើបធ្វើឱ្យការបណ្តេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ ត្រូវអូសបន្លាយពេលយូរ ។ លើសពីនេះ ថៃប្រឈមនឹងការគ្មានសិទ្ធិកាន់កាប់ទឹកដីនៅទីនេះជារៀងរហូត ។

ដូច្នេះ សូមពលរដ្ឋថៃដែលស្រឡាញ់ជាតិទាំងអស់ទៅបំពេញតួនាទីជាជនជាតិថៃ ការពារអធិបតេយ្យភាព និងរក្សាផលប្រយោជន៍ជាតិ តាមច្បាប់មាត្រា៥០ នៃរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ។ ពលរដ្ឋថៃដែលស្នេហាជាតិនឹងចូលទៅវាយកំទេចចោលលំនៅឋានរបស់កងទ័ព និងពលរដ្ឋខ្មែរទាំងអស់នៅភូមិជោគជ័យ (ភូមិណងចាន់) ឱ្យខ្ទេចគ្មានសល់ ។ ជួបគ្នានៅភូមិណងចាន់ ឃុំណូនម៉ាកម៉ុន ស្រុកខូកស៊ូង ខេត្តស្រះកែវ នៅថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ នាវេលាម៉ោង១រសៀល ។ សូមពលរដ្ឋទៅជួយគ្នាបំពេញតួនាទីជាជនជាតិថៃ ។

កាលពីខែសីហាកន្លងមក វីរៈ ស៊ុមក្វាមឃិត បានដាក់ពាក្យប្តឹងឱ្យចាប់មេបញ្ជាការយោធភូមិភាគ១ ពីបទពុំបណ្តេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ ព្រមទាំងប្តឹងចាប់អភិបាលខេត្តស្រះកែវ ក្រោយពីផ្តល់សម្ភាសន៍និយាយការពិតថា តំបន់ដែលកងទ័ពថៃរាយបន្លាលួសជាទឹកដីរបស់កម្ពុជា ថៃគ្មានឯកសារកាន់កាប់ដីធ្លី ដែលធ្វើឱ្យពលរដ្ឋថៃខឹងសម្បារទូទាំងប្រទេស ។

បុគ្គលនេះតែងតែធ្វើសកម្មភាពអុកឡុក និងចោទប្រកាន់មន្ត្រីរដ្ឋាភិបាលថៃ រហូតធ្វើឱ្យលោកនាយករដ្ឋមន្ត្រី អនុថីន ឆាន់វីរៈគូន មិនពេញចិត្ត ។ លោក អនុថីន និយាយកន្លងមកថា បុគ្គល វីរៈ ស៊ុមក្វាមឃិត មិនធ្លាប់ធ្វើអ្វីជួយជាប្រយោជន៍ដល់ជាតិទេ គឺបានតែស្រែកបង្ករឿងប៉ុណ្ណោះ ។

គួរបញ្ជាក់ថា វីរៈ ស៊ុមក្វាមឃិត បានចំណាយពេលរហូតដល់១៥ឆ្នាំ ដើម្បីឱ្យពលរដ្ឋថៃទូទាំងប្រទេសព្រមទទួលស្គាល់ និងជឿថា ភូមិជោគជ័យ និងភូមិព្រៃចាន់ គឺជាទឹកដីថៃ ។ កន្លងមក បុគ្គលនេះ និងមិត្តភក្តិ៨នាក់ ត្រូវបានកម្ពុជាចាប់ដាក់ពន្ធនាគារចំនួន៣ឆ្នាំ ៦ខែ និង៣ថ្ងៃ ពីបទដើរចូលទឹកដីកម្ពុជាខុសច្បាប់ ទើបបុគ្គលនេះគុំគួន និងសូមឱ្យថៃគ្រប់គ្រងភូមិទាំងពីរឱ្យបាន១០០% ។

រដ្ឋាភិបាល និងកងទ័ពថៃពេលនោះ (នៅឆ្នាំ២០១០) ប្រាប់ឱ្យបុគ្គលនេះព្រមទទួលទទួលកំហុសដើម្បីឱ្យកម្ពុជាដោះលែងពីពន្ធនាគារ ប៉ុន្តែនៅតែពុំទទួលស្គាល់កំហុសរបស់ខ្លួន ។ រហូតមកដល់ពេលនេះ មានរយៈពេល១៥ឆ្នាំហើយ ដែល វីរៈ ស៊ុមក្វាមឃិត ប្រឹងប្រែងធ្វើឱ្យពលរដ្ឋថៃជឿថា ខ្លួនធ្វើសកម្មភាពមានប្រយោជន៍សម្រាប់ជាតិ ប៉ុន្តែថៃបណ្តោយឱ្យពលរដ្ឋខ្មែរចូលមកតំបន់ព្រំដែនខេត្តស្រះកែវ ដូច្នេះ ត្រូវតែបណ្តេញពលរដ្ឋខ្មែរចេញពីលំនៅឋានដើម្បីឱ្យពលរដ្ឋថៃចូលមករស់នៅ ៕