នៅខណៈដែលកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះ និងស្ដារសន្តិភាពរវាងកម្ពុជា-ថៃឡើងវិញ នឹងត្រូវរៀបចំឡើងនៅថ្ងៃចន្ទទី២២ ខែធ្នូនេះ លោក អានុទីន ឆាន់វីរៈគុល នាយករដ្ឋមន្រ្តីចាំផ្ទះរបស់ថៃ បានបោះពាក្យសម្ដីមួយចំនួន ដែលអត្ថន័យហាក់ចង់បង្ហាញថា ប្រទេសថៃនឹងមិនស្ដាប់តាមភាគីណាទាំងអស់ ហើយក៏នឹងមិនព្រមតាមការចរចាជាមួយកម្ពុជាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4g1rC-VeI8HosnmultLHwzCdCW8CEBjZmKwDlYKZtbRG3emNkw4DfW85E4_J4aUd6M5ts_0iiajIc6Mv2Mt1lOObXreTvSCear_YC-srUCj9bb2e3rz2TzfcKmEoilf7Lk7OMFvNkXldabx6be8YWiES-j2CvJ9fMQQwrpsKmWHQNN73OwwniO0Ex5Z0g/s599/photo_2025-11-15_11-50-44%20(2).jpg

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod កាលពីថ្ងៃអាទិត្យ ទី២១ ធ្នូម្សិលមិញ នាយករដ្ឋមន្ត្រីទីងមោងរបស់ថៃ Anutin Charnvirakul បានធ្វើការបញ្ជាក់សាជាថ្មីនៅចំពោះមុខអ្នកសារព័ត៌មានថា «ចំពោះការអំពាវនាវសុំឲ្យមានការឈប់បា.ញ់ ពួកគេតែងសុំឱ្យប្រទេសថៃត្រឡប់ទៅធ្វើរឿងនេះ ឬរឿងនោះ, សុំឱ្យប្រទេសថៃគោរពរឿងនេះ ឬរឿងនោះ។ ប៉ុន្តែមើលចុះ—តើអ្នកណាគោរពប្រទេសថៃវិញ? លោក អានុទីន បន្ថែមទៀតថា នេះគួរតែជាអ្វីដែលត្រូវសង្កត់ធ្ងន់លើអ្នកដែលកំពុងធ្វើបាបប្រទេសថៃ មិនមែនមកប្រាប់ប្រទេសថៃបែបនេះនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqI2FVvKlFksv7Bu55GRJdQ1afTvmTcVSnenW6vEeOFY_Py5ixRrkJhu45MKLpn6Sx6lgHXzHBYdmtQY_muWTMq_r-3gpoSOT4_VyOyBPXZC2InmNjz9JENd3ywGuFDhyphenhyphenZI5FbEZGcyIK5hWH1OfgNyO-9n0RUi9a-nXwK11j3styeUq_50nnVL6DIOowD/s1024/photo_2025-12-22_09-48-38%20(2).jpg

មិនតែប៉ុណ្ណោះ អានុទីន ថែមទាំងបានសង្កត់ធ្ងន់ថា ប្រទេសថៃលែងជឿលើអ្នកនេះ ឬអ្នកនោះទៀតហើយ។ ប្រទេសថៃជឿជាក់តែលើខ្លួនឯងម្នាក់គត់ ហើយយើងនឹងធ្វើសកម្មភាពតាមរបៀបដែលយើងយល់ថាត្រឹមត្រូវប៉ុណ្ណោះ។ យើងមិនអាចអនុញ្ញាតឱ្យទាហានរបស់យើង—ប្រជាជនរបស់យើង—ត្រូវគេធ្វើបាបបែបនេះបានទេ។ នេះហើយ គឺជាផ្នែកមួយនៃអត្ថន័យរបស់ពាក្យ «អធិបតេយ្យភាព»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiIsbsyJTWr2-tb9dn52XpFiHnxZ1DkHcvaamCGx0iT1vf2MOJ2u58t2-zIiZRATE-thvtTEcNNv3g3-vc2tiegYLtKzIZXtlTLv7z964cFl-_G6dHx6RjO6oRYs4_eVTMeFvR07S7J1DE597-8hpvCiJjKMjLU7tKyB1adX6wg6PUgbt5NeVpBEssdTNz/s1280/photo_2025-12-22_09-48-38%20(3).jpg
ដូចគ្នានេះដែរ នាយករដ្ឋមន្រ្តីថៃរូបនេះបានគូសបញ្ជាក់ថា «ការធ្វើសង្រ្គា.មជាមួយកម្ពុជា មិនមានអ្វីទាក់ទងនឹងការបោះឆ្នោត ឬនយោបាយអ្វីឡើយ។ ប្រទេសថៃក៏នឹងបញ្ចប់រឿងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយយើងមិនចង់បានការខាតបង់បន្ថែមទៀតទេ ប៉ុន្តែយោធា និងកងកម្លាំងប្រដាប់អាវុធត្រូវតែធ្វើសកម្មភាពជាបន្ទាន់ដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខនៅក្នុងតំបន់គោលដៅទាំងអស់របស់យើង។ យ៉ាងណាក៏ដោយ យើងមិនចាំបាច់ខ្វល់ខ្វាយនឹងការផ្គាប់ចិត្តនរណាម្នាក់ឡើយ យើងត្រូវតែការពារប្រជាជនថៃ និងការពារជីវិតទាហានរបស់យើង ព្រោះទាហានមិនមានជម្រើសផ្សេងទៀតទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4qWxgsPFe4a8eebwPAYz6pHwBA5VIwkJjzcIlgwLCeXLbeNNq5lr3krr1e3kk8FnqfMUWukNd6JTelrYW_MHLG1it1ONGt-uHX3DlpHHkWhAT6gCYqPg5plHueNDCEhdcWVaYt29ezA7boPZGoZRSLaYXrnayUNbIwt5ndrqzpe5O7enD3T-sjN-Nuci8/s1200/photo_2025-12-22_09-48-39.jpg
គួរបញ្ជាក់ថា ការលើកឡើងរបស់អានុទីន ធ្វើឡើងនៅមុនពេលមួយថ្ងៃនៃកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន នាទីក្រុងគូឡាឡាំពួ ប្រទេសម៉ាស៊ី។ តាមការបញ្ជាក់របស់លោក អាន់វ៉ា អុីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃចន្ទទី២២ ធ្នូនេះ គឺជាវេទិកាសមស្រប និងស្ថាបនាមួយ ដើម្បីឱ្យប្រទេសកម្ពុជានិងថៃអាចចរចាដោយបើកចំហ ដោះស្រាយភាពខុសគ្នាដោយសន្តិវិធី និងសម្រេចបាននូវដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែង។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSMLK1kSp442IM9_3fwzouDuC-NcrUYBZ6rvUFn436kVwpkTR7LGH7AJ-92SJ7_xcEdwItERPr68fTS9-3DLhyphenhyphendjuhzMY9bOBT0TcBULb_Kj9Zpvaetc0qIIcQkd-H_ULdp3JeNlvMYKc4aWnitzwxaaQ504xIKopN-qBkmqy2ODGjCCNLjVIpvlb1oQhH/s600/photo_2025-12-22_09-48-38.jpg

តែទោះយ៉ាងណា បន្ទាប់ពីការចេញមកបញ្ជាក់ជាថ្មីរបស់នាយករដ្ឋមន្រ្តីថៃដូចខាងលើនេះ វាហាក់ឆ្លុះបញ្ចាំងពីការមិនយល់ស្របរបស់ភាគីថៃក្នុងការស្វែងរកសន្តិភាពបាត់ទៅហើយ ដោយមិនថាមានការសម្របសម្រួលពីភាគីណាក៏ដោយ ក៏ថៃនៅតែតាំងខ្លួនជាជនរងគ្រោះ ហើយបន្តការវា.យប្រហារលើកម្ពុជាដដែល ព្រោះបើតាមអ្វីដែលថៃព្យាយាមអះអាង គឺកម្ពុជាដែលជាប្រទេសតូច និងមានកម្លាំងយោធាខ្សោយជាងខ្លួននេះ គឺជាអ្នកគំរា.មកំហែងថៃមុន៕