Home Blog Page 226

សុីម៉ាក់ រកឃើញគ្រាប់បែ.កចង្កោមាចំនួន ២៥គ្រាប់បន្ថែម នៅខេត្តឧត្តរមានជ័យ

0

ខេត្តឧត្តរមានជ័យ៖ អង្គភាពCMAC បានរុករកឃើញគ្រាប់បែ.កចង្កោមប្រភេទM46 ចំនួន 25គ្រាប់ ក្នុងអំឡុងពេលបោសសម្អាតតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមរយៈពេល5ថ្ងៃ កាលពីខែកក្កដា ស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ ។

បើតាមការឲ្យដឹងពីលោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី1-2 ខែធ្នូ ឆ្នាំ2025នេះ កម្លាំងអង្គភាពCMAC បានបោសសម្អាតតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមចាប់ពីថ្ងៃទី24ដល់28 ខែកក្កដា ឆ្នាំ2025 ជាតំបន់គ្រាប់បែកចង្កោម ស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដោយបានរុករកឃើញគ្រាប់បែកចង្កោមចំនួន25គ្រាប់ ប្រភេទM46 បាញ់ចេញពីគ្រាប់កាំភ្លើងធំ155មីលីម៉ែត្រ។

បើតាមការបញ្ជាក់បន្ថែមរបស់អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានលើកឡើងថា ក្រៅពីអនុសញ្ញាអន្តរជាតិនៃការហាមឃាត់ប្រើប្រាស់អាវុធនុយក្លេអ៊ែរ មានអនុសញ្ញាអន្តរជាតិសំខាន់ៗចំនួន៣ទៀតត្រូវបានអន្តរជាតិរួមគ្នាហាមឃាត់និងរឹតបន្តឹងហាមប្រើប្រាស់ក្នុងការធ្វើសង្គ្រាមរួមមាន៖
១. អនុសញ្ញាអន្តរជាតិហាមឃាត់ការប្រើប្រាស់អាវុធគីមី(កម្ពុជា+ថៃ) ជារដ្ឋភាគី
២. អនុសញ្ញាអន្តរជាតិហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោម (កម្ពុជា+ថៃ) មិនមែនជារដ្ឋភាគី ប៉ុន្តែកម្ពុជាមិនបានប្រើប្រាស់ក្នុងសង្គ្រាមជាមួយថៃឡើយ រីឯថៃបានប្រើប្រាស់មកលើកម្ពុជា។
៣. អនុសញ្ញាអន្តរជាតិហាមឃាត់ការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស(កម្ពុជា+ថៃ) ជារដ្ឋភាគី។

ជាចុងក្រោយ លោក ហេង រតនា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមជាមួយថៃទាំង៧៧ភូមិ នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មេត្តាប្រុងប្រយត្ន័ខ្ពស់បំផុតជាមួយគ្រាប់បែកចង្កោមជាសំណល់សង្គ្រាមថ្មីៗនេះ ព្រោះកាលពីថ្ងៃទី២៥ ខែតុលា កន្លងទៅនេះ មានកុមារាអាយុ១០ឆ្នាំម្នាក់បានផ្ទុះគ្រាប់បែកចង្កោមបែបនេះបណ្តាលឱ្យស្លាប់បាត់បង់ជីវិតនិងឪពុករងរបួសធ្ងន់ធ្ងរ៕

ប្រតិបត្តិការស្វែងរកយន្តហោះ MH370 នឹងបន្តធ្វើឡើងវិញក្រោយការបាត់ខ្លួនអស់ជាង១០ឆ្នាំ

0

គូឡាឡាំពួ៖ ក្រោយការបាត់ខ្លួនយ៉ាងអាថ៌កំបាំងបំផុត អស់រយៈពេលជាង១ទសវត្សរ៍មក នៅថ្ងៃពុធ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ាឡេសុីបានធ្វើការប្រកាសថា កិច្ចប្រឹងប្រែងស្វែងរកយន្តហោះជើងហោះហើរ MH370 របស់អាកាសចរណ៍ម៉ាឡេស៊ី នឹងបន្តធ្វើឡើងវិញនៅខែក្រោយនេះ។ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Aljazeera។

ក្រសួងដឹកជញ្ជូននៃប្រទេសម៉ាឡេស៊ី នាថ្ងៃពុធនេះ បានប្រកាសថា កិច្ចប្រឹងប្រែងស្វែងរកយន្តហោះជើងហោះហើរ MH370 របស់អាកាសចរណ៍ម៉ាឡេស៉ី នឹងបន្តឡើងវិញ នៅថ្ងៃទី៣០ ខែធ្នូ ដោយបញ្ជាក់ពីគោលជំហរមិនព្រមបោះបង់ចោលការស្វែងរកនេះថា គឺជាការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលម៉ាឡេស៊ីក្នុងការផ្តល់ការបិទបញ្ចប់ដល់ក្រុមគ្រួសារដែលរងផលប៉ះពាល់ដោយសារសោ.កនាដក.ម្មនេះ។

ជើងហោះហើរ MH370 ដែលជាយន្តហោះ Boeing 777 មានផ្ទុកអ្នកដំណើរចំនួន២២៧នាក់ និងក្រុមការងារយន្តហោះ១២នាក់ នៅពេលដែលវាបានបាត់ចេញពីប្រព័ន្ធរ៉ាដា នៅលើគន្លងផ្លូវ ពីទីក្រុងគូឡាឡាំពួ ឆ្ពោះទៅទីក្រុងប៉េកាំង កាលពីឆ្នាំ២០១៤។ តាំងពីពេលនោះ ធ្លាប់មានប្រតិបត្តិការរុករកជាច្រើន ត្រូវបានធ្វើឡើង ប៉ុន្តែសុទ្ធតែមិនទទួលបានលទ្ធផល។

ប្រតិបត្តិការរុករកចុងក្រោយគេ នៅភាគខាងត្បូងមហាសមុទ្រឥណ្ឌា ត្រូវបានផ្អាកកាលពីខែមេសា ក្រោយប្រព្រឹត្តទៅបានត្រឹមតែប៉ុន្មានសប្តាហ៍ ដោយសារបញ្ហាលក្ខខណ្ឌអាកាសធាតុ។ តាមក្រសួងដឹកជញ្ជូនម៉ាឡេស៉ី ក្រុមហ៊ុនរុករក Ocean Infinity បានបញ្ជាក់ថា ខ្លួននឹងបើកប្រតិបត្តិការរុករកក្រោមបាតសមុទ្រ សម្រាប់រយៈពេល៥៥ថ្ងៃ ក៏ប៉ុន្តែមិនប្រព្រឹត្តទៅជាប់គ្នាតែម្តងនោះទេ។

ក្រុមអ្នកស៊ើបអង្កេតម៉ាឡេស៊ី មិនបានច្រានចោលលទ្ធភាព ដែលថាយន្តហោះ ត្រូវបានបង្វែរគោលដៅធ្វើដំណើរ ដោយចេតនាឡើយ ដ្បិតបំណែកមួយចំនួន ដែលខ្លះត្រូវបានផ្ទៀតផ្ទាត់ និងខ្លះត្រូវបានជឿថា ជារបស់យន្តហោះនោះ ត្រូវបានប្រទះឃើញនៅតាមបណ្តោយឆ្នេរនៃទ្វីបអាហ្រ្វិក និងនៅតាមកោះក្នុងមហាសមុទ្រឥណ្ឌា។

បើយោងតាមទិន្នន័យផ្កាយរណបបានបង្ហាញថា យន្តហោះនេះបានបង្វែរចង្កូតចេញពីផ្លូវហោះហើររបស់វា ហើយបានធ្វើដំណើរទៅភាគខាងត្បូង ទៅកាន់មហាសមុទ្រឥណ្ឌាភាគខាងត្បូងឆ្ងាយ ជាកន្លែងដែលវាត្រូវបានគេជឿថាអស់ប្រេងឥន្ធនៈ ហើយធ្លាក់។

គួរបញ្ជាក់ថា នៅលើយន្តហោះ MH370 រួមមានអ្នកដំណើរជនជាតិចិនជាង១៥០នាក់ ម៉ាឡេស៉ី៥០នាក់ និងពលរដ្ឋមកពីបណ្តាប្រទេសដទៃទៀត ដូចជាបារាំង អូស្រ្តាលី ឥណ្ឌូណេស៉ី ឥណ្ឌា សហរដ្ឋអាមេរិក អ៊ុយក្រែន និងកាណាដា ជាដើម៕

ទ័ពភូមិភាគ២ថៃ បន្តប្រឌិតរឿងផ្ទុះមីននៅហួយតាម៉ារៀថែមមួយករណីទៀត ដើម្បីបំភ័ន្តភ្នែកអន្តរជាតិ

0

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ ផេកផ្លូវការរបស់កងទ័ពភូមិភាគទី២ថៃ បានចេញផ្សាយថា “មានករណីផ្ទុះមីនចំនួនមួយគ្រាប់ នៅតំបន់ហួយតាម៉ារៀ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ១៤:២០នាទីរសៀល និងបានចោទប្រកាន់ថាជាមីនដែលបានដាក់ដោយកម្ពុជា” ដែលជំរុញឲ្យក្រសួងការពារជាតិកម្ពុជា ធ្វើការប្រកាសទាត់ចោលទាំងស្រុង ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាននេះ។

បើតាម លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ គឺក្រសួងការពារជាតិបានចាត់ទុកថា ការចោទប្រកាន់របស់កងទ័ពភូមិភាគទី២ថៃ ធ្វើឡើងក្នុងគោលបំណងបំភ័ន្តសហគមន៍អន្តរជាតិ និងលាក់កំបាំងនូវមហិច្ឆតារំលោភបំពានខុសច្បាប់របស់ខ្លួនចូលមកដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា។

បើយោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ របស់កម្ពុជា បានបញ្ជាក់ថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ១៤:២០នាទីរសៀល គឺ “ពុំមានឮសម្លេងផ្ទុះគ្រាប់មីន ដូចការអះអាងរបស់កងទ័ពភូមិភាគទី២ថៃឡើយ”។

ក្រសួងការពារជាតិ បានធ្វើការបញ្ជាក់យ៉ាងមុតមាំសាជាថ្មីថា ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយ។ កម្ពុជាក៏សូមអំពាវនាវឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ការយកបញ្ហាមីនដែលជាព័ត៌មានមិនពិត ដើម្បីធ្វើជាលេសរំលោភបំពានមកលើដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បន្តប្តេជ្ញាចិត្តក្នុងការគោរពយ៉ាងម៉ឺងម៉ាត់សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ជាពិសេសពាក់ព័ន្ធនឹងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិត ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង និងបង្កើតបរិយាកាសអំណោយផលដល់ការរក្សាសន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ៕

រដ្ឋមន្ត្រីការពារជាតិថៃនឹងស្នើកម្ពុជាជម្លៀសពលរដ្ឋចេញពីភូមិជោគជ័យក្នុងកិច្ចប្រជុំ GBC នៅដើមឆ្នាំ២០២៦

0

ប្រទេសថៃ ៖ បើទោះជាប្រធានាធិបតីអាមេរិក លោក Donald Trump អំពាវនាវឱ្យរដ្ឋាភិបាលថៃគោរពកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាដែលបានចុះហត្ថលេខារួមគ្នានៅម៉ាឡេស៊ី និងឈប់ធ្វើសង្គ្រា.មឈ្លានពា.ន ក៏រដ្ឋាភិបាលថៃនៅតែផ្អាកកិច្ចព្រមព្រៀងសន្តិភាពដដែល ។ លើសពីនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃថែមទាំងមានផែនការបណ្តេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យ ខណៈកងទ័ពថៃបន្តប្រឌិតរឿងចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីដើម្បីទម្លាក់កំហុសមិនឈប់ឈរ និងត្រៀមធ្វើសង្គ្រា.មមិនញញើតអាមេរិក ។

«កិច្ចប្រជុំ GBC នាដើមឆ្នាំ២០២៦ ថៃនឹងស្នើឱ្យកម្ពុជាជម្លៀសពលរដ្ឋចេញពីភូមិណងចាន់ (ភូមិជោគជ័យរបស់កម្ពុជា) ឱ្យបានមុនពេលថៃរំលាយសភានៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ហើយកងទ័ពថៃក៏ត្រៀមធ្វើសង្គ្រា.មផងដែរ ខណៈលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul នឹងទៅខេត្តសុរិន្ទនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីត្រួតពិនិត្យស្ថានការណ៍» ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit ពេលផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាននៅថ្ងៃទី៣ ខែធ្នូ ។

នៅថ្ងៃទី៣ ខែធ្នូ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Natthaphon បាននិយាយពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថា បច្ចុប្បន្ន ថៃបអនុវត្តតាមផែនការរបស់ខ្លួន៣ចំណុច រួមមាន ៖ ១-ការដោះមីន ២-ការបោះបង្គោលព្រំដែនបណ្តោះអាសន្ននៅបរិវេណភូមិណងយ៉ាកែវ និងភូមិណងចាន់ (ភូមិព្រៃចាន់ និងភូមិជោគជ័យ) និង៣-ធ្វើរបងព្រំដែននៅខេត្តចន្ទបុរី និងត្រាត ។ ប្រសិនបើកម្ពុជាល្មើសអធិបតេយ្យ ភាគីថៃនឹងមិនព្រមជាដាច់ខាត ។

លោក Natthaphon បន្តថា ថៃបានដោះមីននៅភូមិណងយ៉ាកែវរួចហើយ រីឯការដោះមីននៅភូមិណងចាន់ នៅសល់តែបន្តិចប៉ុណ្ណោះ ។ ការបោះបង្គោលព្រំដែន គឺគ្រាន់តែបណ្តោះសន្ន មិនមែនជាការកំណត់ខ្សែបន្ទាត់ព្រំដែនអចិន្ត្រៃយ៍ទេ ត្រូវរង់ចាំឱ្យគណៈកម្មការ JBC កម្ពុជា-ថៃទទួលស្គាល់ បន្ទាប់មក ទើបប្រទេសទាំងពីរចូលរួមកិច្ចប្រជុំ GBC ពេលនោះ ថៃនឹងស្នើឱ្យកម្ពុជាជម្លៀសពលរដ្ឋចេញពីភូមិណងចាន់ (ភូមិជោគជ័យ) ឱ្យបានមុនពេលរំលាយសភាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ។ ទោះជារំលាយសភាក្តី ប៉ុន្តែរដ្ឋាភិបាលចាំផ្ទះអាចធ្វើការពាក់ព័ន្ធនឹងសន្តិសុខប្រទេសតាមធម្មតា ពេលនេះ អ្វីៗដំណើរការយ៉ាងរលូន គ្មានឧបសគ្គទេ និងរំពឹងថា កិច្ចប្រជុំ JBC និង GBC ធ្វើឡើងនាដើមឆ្នាំ២០២៦ ។

ចំណែកករណីមេបញ្ជាការកងទ័ពជើងគោកថៃរាយការណ៍ទៅលោកនាយករដ្ឋមន្ត្រី Anutin ថា កងទ័ពថៃបានត្រៀមខ្លួនធ្វើសង្គ្រាមនៅតំបន់ព្រំដែនកម្ពុជា-ថៃរួចរាល់ហើយ រដ្ឋមន្ត្រីក្រសួងការពារជាតិបញ្ជាក់ថា កងទ័ពថៃត្រូវតែត្រៀមខ្លួនគ្រប់ស្ថានការណ៍ ដោយផ្តោតលើគោលនយោបាយចម្បងឈានទៅរកសន្តិភាព ប៉ុន្តែប្រសិនបើមានការល្មើសអធិបតេយ្យ ឬល្មើសផលប្រយោជន៍ជាតិ ថៃនឹងប្រតិបត្តិការកងទ័ពភ្លាមៗដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋ ។

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានចោទប្រកាន់ដោយគ្មានមូលដ្ឋានថា មានការញុះញង់នៅតំបន់ព្រំដែនកម្ពុជា-ថៃ បើទោះជាប្រទេសទាំងពីរបានប្រជុំជជែកគ្នារហូតមក ទើបធ្វើឱ្យថៃត្រូវប្រុងប្រយ័ត្ន និងត្រៀមខ្លួនជានិច្ច ។ ពេលនេះ គ្មានហេតុការណ៍ប៉ះទង្គិច ណាមួយកើតឡើងគួរឱ្យបារម្ភទេ ។

គួរបញ្ជាក់ថា ភូមិជោគជ័យ គឺជាភូមិរបស់កម្ពុជាស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលពលរដ្ឋខ្មែរបានរស់នៅ កាន់កាប់ និងប្រើប្រាស់អាស្រ័យផលជាយូរមកហើយ មុនការចូលជាធរមាន MOU ឆ្នាំ២០០០ ពលរដ្ឋភូមិជោគជ័យមិនបានរស់នៅលើទឹកដីថៃដូចការចោទប្រកាន់របស់ភាគីថៃនោះទេ ៕

ភាពយន្តរបស់ Yang Zi ត្រូវបានអ្នកផលិតរឿងខ្លីលួចចម្លងមុនពេលចាក់ផ្សាយ

0

រឿងប្រវត្តិសាស្ត្រ The Heir ឬ Family Business សម្តែងដោយ Yang Zi និង Elvis Han ស្រាប់តែក្លាយជាចំណុចកណ្តាលនៃជម្លោះ មុនពេលវាចាក់ផ្សាយ។ គម្រោងនេះត្រូវបានណែនាំជុំវិញសិប្បកម្មផលិតទឹកថ្នាំប្រពៃណីរបស់ Huizhou ហើយត្រូវបានចាត់ទុកថាជាសិប្បកម្មដ៏កម្រដែលទាញយកប្រយោជន៍យ៉ាងជ្រាលជ្រៅពីសិប្បកម្មប្រពៃណី ប៉ុន្តែថ្មីៗនេះមានព័ត៌មានថាភាពយន្តខ្លីមួយ «ចម្លង» ស្ទើរតែទាំងស្រុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4EMxEsc5dMeyCkAPqAk8Q-y-azDoWJagtBG2arCmgtl10atZ3lB5ixWxJOm_Jj7ut1z0wIwN5yu3oKR46LQBFTUV5DM5ePgvBTPHC8GZhehWXDOJay6kY3sR4ozBkXeQDgosI1pGmrPjNm0sY_nUyDY_k0C4rxjnsBTqtwUDNzpFlVbgQobghKXqSviFC/s1620/image_2025-12-03_11-19-38.png
ភាពយន្តខ្លីនោះត្រូវបានគេនិយាយថា មានចេតនា «ធ្វើតាម» ភាពល្បីល្បាញនៃខ្សែភាពយន្ត «Family Business»។ មិនត្រឹមតែប្រើសាច់រឿងសិប្បកម្មផលិតទឹកថ្នាំជាចំណុចសំខាន់នៃសាច់រឿងប៉ុណ្ណោះទេ ភាពយន្តខ្លីនេះក៏ត្រូវបានចង្អុលបង្ហាញថាមានចំណុចជាច្រើនដែលត្រូវបានរៀបចំឡើងស្រដៀងទៅនឹងឈុតដែលបានលេចមុខក្នុងឈុតខ្លីៗតាំងពីការតាំងរោងចក្រទឹកថ្នាំ របៀបមុំកាមេរ៉ា ទៅតាមចង្វាក់មនោសញ្ចេតនារបស់តួអង្គ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnzxeR3iS_6EMPr79zUEeXk1BehHVFlyvsOHCL60d2iwiFSrME2-bJAj2Vov1bth48RIq_jUCad2mKoNyGV1jC3RkEuiz-gSFd5_JpT1YLtVwffqbw-gP9nf0aOITYHzh39oMismPhtqYE7FRBNxH9A-fRWJbAaEtuFQNsZUdoOoC1uUMIoHGWbRc8-eN8/s1080/image_2025-12-03_10-57-34.png
ប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំងឡើងក្រុមហ៊ុន Huace Media បានចេញឯកសារជាផ្លូវការថ្កោលទោសចំពោះទង្វើនៃការលួចចម្លងនេះ។ នៅក្នុងឯកសារនោះ ក្រុមហ៊ុនបានបញ្ជាក់ថា ក្រុមការងារបានវិនិយោគជាច្រើនឆ្នាំក្នុងការអភិវឌ្ឍន៍អក្សរសិល្ប៍ ស្រាវជ្រាវវប្បធម៌ទឹកថ្នាំ Huizhou និងបានចាត់ទុកកម្មសិទ្ធិបញ្ញានេះដែលត្រូវការការពារ។ មិនត្រឹមតែប៉ុណ្ណោះពួកគេកំពុងប្រមូលព័ស្តុតាង ធ្វើការជាមួយផ្នែកច្បាប់ ដើម្បីប្តឹងភាគីពាក់ព័ន្ធ ហើយថែមទាំងលើកឡើងពីលទ្ធភាពនៃការស្នើសុំកាត់ទោសព្រហ្មទណ្ឌ ប្រសិនបើមានព័ស្តុតាងគ្រប់គ្រាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMGu5hpRdGK82yyk6VGz2kuGzXVPhC1p-j7LuETJt7zvAb2nxXQJgxBw0GKE4Xa49PM84N72pRs_zGBglVgpnOwTfDvIt9qJkwapdLqrs0m1IbuP_ebdnfeLN8H__gCQbXdsjLKG-nMrJvMMGxAUIdUIjzg-vdbhlLSva_zR1iFc-JBYIQpl2nNyxOSP8e/s1200/image_2025-12-03_11-10-26.png

សកម្មភាពដ៏លំបាករបស់ក្រុមការងារភាពយន្ត បានទទួលការយល់ស្របជាច្រើនពីសហគមន៍អនឡាញ។ មនុស្សជាច្រើនគិតថា ការដែលខ្សែភាពយន្តនេះមិនទាន់បានចាក់ផ្សាយ ប៉ុន្តែឈុតសំខាន់ៗក្នុងឈុតខ្លីៗត្រូវបាន លួចចម្លងគឺជាសញ្ញាគួរឱ្យព្រួយបារម្ភ មិនត្រឹមតែរំលោភលើកម្មសិទ្ធិបញ្ញាប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងច្នៃប្រឌិតរបស់ក្រុមការងារផងដែរ។ មតិខ្លះអំពាវនាវឱ្យរឹតបន្តឹងការគ្រប់គ្រងវេទិកាចែកចាយភាពយន្តខ្នាតខ្លី ជៀសវាងស្ថានភាព «យកផ្លូវកាត់» ដោយចម្លងគម្រោងធំៗ។ ទស្សនិកជនជាច្រើនបានសម្តែងក្តីសង្ឃឹមថា ឧបទ្ទវហេតុនេះនឹងត្រូវបានដោះស្រាយយ៉ាងត្រឹមត្រូវ ក្លាយជាឧបទ្ទវហេតុរារាំង ដែលរួមចំណែកដល់ការបង្កើតបរិយាកាសផលិតកម្មមាតិកាដែលល្អសម្រាប់ទាំងភាពយន្តភាគ និងភាពយន្តខ្លី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEepZo4D6dzKdpV0EwTpcspqCiWDx_3cyTsx0B3EvFmZj32toesKnSKrNjMuN2ezxA3-kQAuN84IF7w5JFh6alVjeIAVSbtxFGspqdMQw6ZACPBiRgi_w2e_ZEh1W-sLc_R93qixJLKQj_FRvUvrk9mzTyLRFSdH-9UUf5R3uxs11S8qmjuwQG-VorMPEx/s1440/image_2025-12-03_11-19-37.png

The Heir ឬ Family Business ត្រូវបានផលិតឡើងដោយការយកចិត្តទុកដាក់។ ក្រុមនាវិកបានចំណាយពេល៩០ថ្ងៃដើម្បីបង្កើតសិក្ខាសាលាទឹកថ្នាំឡើងវិញ ខណៈដែលតារាសម្តែងរួមទាំង Yang Zi បានបណ្តុះបណ្តាលបច្ចេកទេសផលិតទឹកថ្នាំរយៈពេល ៣ ខែ។ ការចំណាយផលិតកម្មសរុបត្រូវបានរាយការណ៍ថាលើសពី ៣២០ លានយន់ ប្រហែល ៤៧ លានដុល្លារ៕

Cover បទមិត្តសម្លាញ់តែ លីម តិចម៉េង រងការវែ.កញែ.កពីអ្នកលេងបណ្តាញសង្គមទៅវិញ

0

បទ «គេជាអ្នកណា» របស់តារាចម្រៀង នាង ដាវីន ដែលទទួលបានការគាំទ្រច្រើនពីទស្សនិកជន ត្រូវបានតារាចម្រៀង លីម តិចម៉េង យកបកស្រាយនៅក្នុងកម្មវិធីប្រគំតន្រ្តីមួយ។ទោះយ៉ាងណាការ Cover បទរបស់មិត្តសម្លាញ់ធ្វើឱ្យ តិចម៉េង រងនូវមតិប្រតិកម្មចម្រុះជាច្រើននិងលើកឡើងថា «មិនដល់ម្ចាស់ដើម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWsNy11BFU25azrzsXA9KW5kvvbuEOFAN-u3pAROGeE6RjmpD5epiosBZOMw6urubEd2Yy6Hy2wAFb8UajWTjfARHRFMteooe-kEyj_JcxG8hZgUIeEuLhX5A0N9c74_NGp6fH3WbLihLHh-ABdTG_pN7yz1zKWuQSaSBhZURPBX9bKgE_uV0Gtgv72lq3/s1440/image_2025-12-02_15-02-13.png

កាលពីថ្ងៃទី១ ខែធ្នូ តារាចម្រៀង លីម តិចម៉េង បានបង្ហោះវីដេអូមួយដែលលោកបានបកស្រាយបទ «គេជាអ្នកណា» របស់តារាចម្រៀង នាង ដាវីន ដែលអ្នកទាំងពីរគឺជាមិត្តសម្លាញ់នឹងគ្នា។ ការបកស្រាយចម្រៀងឡើងវិញនេះអ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិដល់ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ ថា «អត់ដល់ម្ចាស់ដើមទេ, សម្លេងពីរោះតែស្ទើរអឺន , អូនម្ចាស់ពាន១ដែរគួរមានបទថ្មីៗសម្រាប់ច្រៀងផ្ទាល់ខ្លួនឯង វាល្អជាងយកបទគេច្រៀង(ដើម្បីស្ថាបនា), ពិបាកស្ដាប់ណាស់កំសត់ពេក,ចាញ់ម្ចាស់ដើមហើយ, ស៊ូម្ចាស់បទអត់បាន, ច្រៀងចឹងសោះ, ដាវីនថ្នមជាង…»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFaUDesNQR6Wo1G86CGYVxqd1C1PXBZYfA_wXw1eZT6ab5BW_mtqxV9HQ1PEY9Tw9XofZNEXJADqSLRk8kyiG1Fmnri83p94B3jX213UOpFH8SBi78mxrLkCO__CEa03stwGgA6wJanOOIcFGz9505b48JO36Cp28Kczh-bmzMAjoLlx_pj_CjFqkvR-kZ/s2048/image_2025-12-02_15-02-15%20(3).png
ទោះយ៉ាងណាទន្ទឹមនឹងមានមតិរិះគន់ពីអ្នកលេងបណ្តាញសង្គមមួយចំនួនក្នុងនោះមានអ្នកគាំទ្របានចេញមកការពារ លីម តិចម៉េង ផងដែរ។ អ្នកគាំទ្រតារាចម្រៀងរូបនេះបានលើកឡើងថា «សម្រាប់បងប្អូនដែលខម្មិនថាច្រៀងមិនដល់ម្ចាស់ដើមឬពិបាកស្តាប់ អាចអញ្ជើញទៅស្តាប់ម្ចាស់ដើមបានទុកតែអ្នកស្តាប់បានគេស្តាប់បានហើយបង។ យើងអត់បង្ខំបងឱ្យហូបម្ហូបដែលបងមិនចេះទេ។ ហើយហ្វេន តិចម៉េង អត់ចេះយកអាយដលខ្លួនឯងទៅប្រៀបធៀបគេទេ។ បើចង់ប្រៀបធៀប មានរឿងច្រើនណាស់ដែលត្រូវប្រៀបធៀប មិនមែនតែសម្លេងទេ។ឈប់ធ្វើចរិតចឹងទៀត អត់មានអ្នកណាសរសើរទេបងប្អូនជាទីស្រឡាញ់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQX3AaejiM0idaXoXq0G2iO1r9RTyFuCNqrYXro7Q7HkMs2nbRh3p4k7K3Npr0FlKM9CZ_c-7JAYn97vXPoVehrOLMzqFDPL4-hvzl0_9qVfeRqPv6_z0k0RwNoXPrabrBXQ7KojHrs_Z3RDg7TJCzfHdJLqzvHtfn0t94l2U8qwAvLhxbP6ONwCMuw39S/s1530/image_2025-12-02_15-02-16.png

គណនីផ្សេងទៀត បានបញ្ចេញមតិថា «ចឹងបានមិនចង់ឱ្យតិចម៉េង cover បទគេ…..ព្រោះសម្បូរបណ្ឌិតចូលចិត្តមកប្រៀបធៀបម្ចាស់គេបែបម្ចាស់គេ តិចម៉េង ពីរោះបែបតិចម៉េងសំឡេងច្រៀងផ្ទាល់មិនមែនសំឡេងសារីចាក់ទេ, ស្ទាយ៍ច្រៀងយ៉ាងណាក៏គេមិនធ្វើឱ្យដូចគ្នាដែរហើយបើ នាង ដាវីន ពូកែជាងនោះ ដាវីន លើកពានហើយ ផ្ដាំទៅអ្នកព្យាយាមជាន់ តិចម៉េង មិនបាច់ខំទេមនុស្សល្អដូច តិចម៉េង គ្មានថ្ងៃលិចទេ…»។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4Jnz_1Z5QBOb92EbqlsR1LJjG6Y1R6Lrp6RPlmqQ0G1QASRddIkmuLKN4okMRzb8JTtPUlTzUWOYgyRtuVYhx3YXqlqhqekhNcZ-WAGV31vQqGW5RqeHdCzjwrkNJ8OZnnkJmvRbqkCtcUv2c_kFBU16fxBYaBRoMOP16DQyohn3CR3t4JyLy7_nKfH5d/s1280/photo_2025-12-02_14-44-40.jpg
បន្ទាប់ពីរងនូវមតិប្រតិកម្មចម្រុះអំពីការច្រៀងឡើងវិញរបស់ខ្លួន តារាចម្រៀង លីម តិចម៉េង បានបង្ហោះរូបពីរសន្លឹកដោយភ្ជាប់មកជាមួយនឹងសម្តីថា «រស់នៅឱ្យមានតម្លៃ អាស្រ័យលើខ្លួនឯង គោរពវិន័យខ្លួនឯង មិនបំពានជីវិតអ្នកដទៃ នាំចង្រៃដល់កិត្តិយស»៕

រដ្ឋមន្ត្រីការពារជាតិថៃ ៖ «ថៃតាមដានការប៉ះទង្គិចដោយអាវុ.ធនៅមីយ៉ាន់ម៉ាគ្រប់ពេលវេលា តែមិនគួរឱ្យបារម្ភដូចនៅព្រំដែនជាប់កម្ពុជា»

0

ប្រទេសថៃ ៖ បន្ទាប់ពីមានការប៉ះទង្គិចដោយអាវុ.ធជាបន្តបន្ទាប់នៅមីយ៉ាន់ម៉ារវាងកងទ័ពរដ្ឋាភិបាល និងក្រុមប្រឆាំង ដែលស្ថិតនៅទល់មុខខេត្តតាក ប្រទេសថៃ បណ្តាលឱ្យពលរដ្ឋថៃ៤នាក់រងរបួស ខូចខាតផ្ទះសម្បែង និងមានគ្រាប់កាំភ្លើ.ងធំធុនធ្ងន់៥គ្រាប់ធ្លាក់ចូលទឹកដីថៃ ហើយកងទ័ពថៃក៏បា.ញ់ទៅមីយ៉ាន់ម៉ាវិញ ប៉ុន្តែមីយ៉ាន់ម៉ាមិនខ្វល់នឹងការបា.ញ់តបតរបស់កងទ័ពថៃ ព្រមទាំងមើលឃើញការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ាមិនថមថយ ថៃក៏សម្រេចចិត្តដកថយ និងបិទព្រំដែនជាបណ្តោះអាសន្នជាមួយមីយ៉ាន់ម៉ាដើម្បីការពារអាយុជីវិតពលរដ្ឋ ។ ទោះមានគ្រា.ប់កាំភ្លើ.ងធ្លាក់ចូលក្តី ថៃមិនថ្កោលទោសមីយ៉ាន់ម៉ាទេ បែរជាបារម្ភពីព្រំដែនជាប់កម្ពុជាទៅវិញ ។

នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានថា ថៃតាមដានស្ថានការណ៍ប៉ះទង្គិចដោយអាវុធនៅមីយ៉ាន់ម៉ាគ្រប់ពេលវេលា ប៉ុន្តែវាមិនគួរឱ្យបារម្ភដូចនៅព្រំដែនជាប់កម្ពុជាទេ ។ ថៃបានបិទព្រំដែនខេត្តតាកជាប់មីយ៉ាន់ម៉ាក្រោយពីមានការប្រយុទ្ធគ្នាជាបន្តបន្ទាប់ ទោះជាថៃមិនរងផលប៉ះពាល់ធ្ងន់ធ្ងរ ប៉ុន្តែមិនមើលស្រាលស្ថានការណ៍ គឺត្រៀមខ្លួនជានិច្ច ។

នៅវិមានរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Natthaphon បាននិយាយពីការបិទព្រំដែនមីយ៉ាន់ម៉ា-ថៃ នៅស្រុកមេស៊ត ខេត្តតាក រយៈពេល៧ថ្ងៃ ក្រោយការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមប្រឆាំងថា ថៃការពារខ្លួនរហូតមក បច្ចុប្បន្ន ថៃមានបញ្ហាព្រំដែននៅខាងកើត (ជាប់កម្ពុជា) និងខាងលិច (ជាប់មីយ៉ាន់ម៉ា) ប៉ុន្តែសង្គមថៃចាប់អារម្មណ៍តែព្រំដែនខាងកើតច្រើនជាង ខណៈព្រំដែនខាងលិចមានបញ្ហារហូតមករវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមប្រឆាំង ។

ការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ាធ្វើឱ្យពលរដ្ឋថៃនៅព្រំដែនខាងលិចរងផលប៉ះពាល់ ហើយកងទ័ពថៃនៅព្រំដែនខាងលិចបានត្រៀមខ្លួនជានិច្ច បើមានគ្រាប់កាំភ្លើងធ្លាក់ចូលទឹកដីថៃពេលណា ថៃនឹងបាញ់ជូនដំណឹងវិញ ។ ដូចគ្នានេះ ប្រសិនបើមានការល្មើសអធិបតេយ្យនៅព្រំដែនខាងកើត (ជាប់កម្ពុជា) ថៃនឹងតបតភ្លាមៗដែរ ។

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃបន្តថា ព្រំដែនខេត្តតាកជាប់មីយ៉ាន់ម៉ា មិនគួរឱ្យបារម្ភដូចនៅព្រំដែនជាប់កម្ពុជាទេ ពីព្រោះគ្មានការល្មើសអធិបតេយ្យ គ្រាន់តែកន្លងមក ការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមប្រឆាំង បណ្តាលឱ្យគ្រាប់កាំភ្លើងធ្លាក់ចូលទឹកដីថៃ ។ ថៃមិនដឹងថា តើគ្រាប់កាំភ្លើងដែលធ្លាក់នោះជារបស់ភាគីណា កងទ័ពថៃក៏បាញ់ជូនដំណឹងទៅមីយ៉ាន់ម៉ាវិញ និងត្រៀមខ្លួនជម្លៀសពលរដ្ឋ ។ មីយ៉ាន់ម៉ាគ្មានចេតនាបាញ់ចូលទឹកដីថៃទេ ពីព្រោះពួកគេប្រយុទ្ធគ្នាឯងនៅលើទឹកដីមីយ៉ាន់ម៉ា ។

ក្រសួងមហាផ្ទៃបានត្រៀមខ្លួនជានិច្ចក្នុងការជម្លៀសពលរដ្ឋថៃនៅព្រំដែនជាប់មីយ៉ាន់ម៉ាចេញពីតំបន់គ្រោះថ្នាក់ ខណៈអភិបាលខេត្តតាកឱ្យពលរដ្ឋហ្វឹកហាត់ការជម្លៀស បើការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ាធ្ងន់ធ្ងរ ។ កងទ័ពថៃបង្កើនការប្រុងប្រយ័ត្នទាំងព្រំដែនជាប់កម្ពុជា ទាំងព្រំដែនជាប់មីយ៉ាន់ម៉ា ហើយលោក Natthaphon នឹងទៅពិនិត្យស្ថានការណ៍ព្រំដែនជាប់មីយ៉ាន់ម៉ា នៅខេត្តតាក និងខេត្តមេហុងសន ។

គួរបញ្ជាក់ថា ទាំងរដ្ឋាភិបាលថៃ និងកងទ័ពថៃ ខ្លាចញញើតមិនហ៊ានថ្កោលទោសមីយ៉ាន់ម៉ាទេ បើទោះជាការប្រយុទ្ធរវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមប្រឆាំង បណ្តាលឱ្យគ្រាប់កាំភ្លើងតូច កាំភ្លើងធំ ធ្លាក់ចូលទឹកដីថៃជាបន្តបន្ទាប់ រហូតខូចខាតផ្ទះសម្បែង និងជនស៊ីវិលថៃរងបួសក្តី កងទ័ពថៃគ្រាន់តែបាញ់ជូនដំណឹងទៅវិញប៉ុណ្ណោះ ។ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃថា មីយ៉ាន់ម៉ាគ្មានចេតនាបាញ់ចូលទឹកដីថៃ ប៉ុន្តែបើជាមួយប្រទេសជិតខាងផ្សេងវិញ ថៃថ្កោលទោសមិនឈប់ឈរ គំរាមធ្វើសង្គ្រាម ចោទប្រកាន់បង្កប់មីនថ្មី លាបពណ៌ ទម្លាក់កំហុស និងរករឿងគ្មានទីបញ្ចប់ ៕

Jungkook ក្លាយជាតារាចម្រៀងកូរ៉េដំបូងលេចមុខលើគម្របទស្សនាវដ្តី Rolling Stone UK

0

Jungkook ដែលជាសមាជិកក្មេងជាងគេក្នុងក្រុម BTS បានបង្ហាញខ្លួនលើក្របទស្សនាវដ្តី Rolling Stone UK។ នេះគឺជាគម្រោងកិច្ចសហប្រតិបត្តិការជាសកល ដែលត្រូវបានគេមើលឃើញថាជាជំហានមួយសម្រាប់ការជួបជុំគ្នាដែលរំពឹងទុកច្រើនរបស់ក្រុមនៅឆ្នាំ ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs_i6gMUq0uDvK-08AkitJ6Dng85R4NOj_3tFubWvyuSRYNf2JXy0LwehBR5iQpe3-ti36CDC-rUHgm2s7ifulcISjfDCdxcpWrbDhJpmoKIfRXX8g0ONYsebZP15yNtienHsgE6XJsgmL4WuRyjgp4e0hEeBd8BNdorkp8pnR4uuZpXwekmcorFVk1F8N/s1337/image_2025-12-02_16-37-07.png

យោងតាម Rolling Stone នេះជាលើកទីមួយហើយដែលសិល្បករទោល K-pop ត្រូវបានជ្រើសរើសជាមុខទស្សនាវដ្តីនៅក្នុងទីផ្សារចក្រភពអង់គ្លេស ក្នុងក្របខ័ណ្ឌនៃការបោះពុម្ពផ្តាច់មុខដែលផលិតរួមគ្នាដោយ Rolling Stone edition នៅក្នុងប្រទេសជប៉ុន កូរ៉េ ចក្រភពអង់គ្លេស ឥណ្ឌា បារាំង ប្រេស៊ីល ហ្វីលីពីន និងចិន។ អត្ថបទដែលភ្ជាប់មកជាមួយគឺជាការសន្ទនាស៊ីជម្រៅដែលផ្តោតលើការធ្វើដំណើរទោលរបស់ Jungkook ព្រឹត្តិការណ៍ផ្ទាល់ខ្លួន និងចក្ខុវិស័យរបស់តារាចម្រៀងរូបនេះសម្រាប់អនាគតរបស់ BTS បន្ទាប់ពីពួកគេបំពេញកាតព្វកិច្ចយោធា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6gfS2nvC2HdQBLzzE76FaRh4jrN4GuRsmA7FHA-6dnigF9K-scmlHh1VS7FaNfSCBNJ2xqJAhfH0Lsd_gnIXj1SEjqJvmairj0jtE6xOwmLezoTq0sfGnsC1XinhJA86EP2vBwkMcseHBWiXXGRGdihlS9qrokUndMBX1ZaNI0ICZFHCUqm4lvd2lLcru/s2048/image_2025-12-02_16-41-17.png

ទស្សនាវដ្ដីនេះនឹងចេញផ្សាយគម្របបោះពុម្ពផ្តាច់មុខចំនួនបីតាមរយៈ Rolling Stone ប្រទេសជប៉ុន កូរ៉េ និងចក្រភពអង់គ្លេស ដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៥។ ការបង្ហាញខ្លួនរបស់ Rolling Stone UK កើតឡើងបន្ទាប់ពីឆ្នាំដែលជោគជ័យសម្រាប់អាជីពទោលរបស់ Jungkook ។ បទចម្រៀង «Seven» ឆ្នាំ ២០២៣ របស់ Jungkook បានកើនលើស ២.៥ ពាន់លានស្ទ្រីមនៅលើ Spotify គិតត្រឹមខែសីហា ឆ្នាំ ២០២៥ ដែលបានក្លាយជាបទចម្រៀង K-pop ដំបូងគេដែលទទួលបានសមិទ្ធផលនេះ ហើយលើសពីបទ «Dynamite» របស់ BTS ។ សរុបមក ការចេញផ្សាយរបស់ Jungkook ឥឡូវនេះមានអ្នកស្តាប់ប្រហែល ៩.៤ ពាន់លានដង ដែលធ្វើឱ្យលោកក្លាយជាសិល្បករទោល K-pop ដែលមានការផ្សាយច្រើនបំផុតក្នុងប្រវត្តិសាស្ត្រនៅលើវេទិកា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqxEc3v1L8F0PK8LTf6NLA-ki1xLxC3nCBjyPq6FGe7zp0fC2ByIrRSDrREhHshSu4RYOZJsxa0FTHHGVBisG_jBuOIL1cO34pVtG4krfNeFLKn5QlydQ_QbH7NT22xzyRLuO0iZBBNMk43QA3OBtk2_MykMbG_Sb2QZ6ZUQ3-cdTsP3_kGb6zDrHPfTA9/s1351/image_2025-12-02_16-37-06.png

សមិទ្ធិផលថ្មីនេះក៏ស្របពេលដែល Jungkook បំពេញកាតព្វកិច្ចយោធារយៈពេល ១៨ ខែ ហើយបានចេញវិញនៅខែមិថុនា ឆ្នាំ២០២៥ រួមជាមួយសមាជិក Jimin ។ ជាមួយនឹងសមាជិកទាំង៧ក្រុម BTS បានបញ្ជាក់ថាពួកគេនឹងជួបជុំគ្នាឡើងវិញនៅឆ្នាំ ២០២៦ ជាមួយនឹងអាល់ប៊ុមថ្មី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4WzwMEhIzxyH7EfSUsT3CLHBOmjw79hAdKXEKTIMJ6FSIIPnjNrcD_nu0_pv_THQIExx93aljxzk86Phw8OmsLVw3EEFQiCD8-b4IcHRIg8FjbF1_vfnXR9YTwFNtM__YpW-YAemBzQVqRNfqq3hScKhxZUHemq3QXV7ec3M4ab-YSXp6zOViMjpEFfL3/s2048/image_2025-12-02_16-37-06%20(2).png
សម្រាប់សហគមន៍អ្នកគាំទ្រ ក្របទស្សនាវដ្ដី Rolling Stone UK មិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់មួយបញ្ជាក់ពីឥទ្ធិពលផ្ទាល់ខ្លួនរបស់ Jungkook នៅក្នុងទីផ្សារអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានគេមើលឃើញថាជាសញ្ញាច្បាស់លាស់សម្រាប់ «យុគសម័យថ្មី» របស់ BTS បន្ទាប់ពីផ្អាកពីសកម្មភាពក្រុមមួយរយៈ៕

នេះអាចជាមូលហេតុដែល IU មិនបានចូលរួមកម្មវិធីប្រគល់ពានរង្វាន់ MAMA អស់រយៈពេល ១១ ឆ្នាំ

0

IU ជាតារាចម្រៀងទោលកំពូលរបស់កូរ៉េដែលមានស្នាដៃឆ្នើមជាច្រើនក្នុងអាជីពរបស់នាង។ ទោះជាយ៉ាងណាក៏ដោយនៅពេលដែលពិធីប្រគល់ពានរង្វាន់តន្ត្រី MAMA ឆ្នាំ២០២៥ ត្រូវបានធ្វើឡើងនៅហុងកុងទស្សនិកជនបានពិភាក្សាម្តងទៀតអំពីមូលហេតុដែល IU មិនបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍នេះអស់រយៈពេលមួយទសវត្សរ៍មកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwZi5MQdaSlB4cFeUyOGw7DU5xZA5cc5_r-W9vEfrJOVE8mMfAoGCPHKJyyNtubJ2bm5AzbIld67JM9AV9zunruU0uAd_zQAkG5eMogkFMLF1n10clQedT6LpYFFk0Xsnw9JE45U5Vg9vF_HOip64H-kAE6HC0bZvJkMAR9hEUC8H8oWF7_82d5Bt-PW1j/s1350/image_2025-12-02_15-58-35.png

បន្ទាប់ពីការចាប់អាជីពចម្រៀងអស់រយៈពេល ១៦ ឆ្នាំមក IU នៅតែទទួលបានតំណែងជាតារាចម្រៀងទោលនារីលេខ ១ នៅក្នុងប្រទេសកូរ៉េ ដែលបទចម្រៀងនីមួយៗបានដណ្តើមបានចំណាត់ថ្នាក់ Top 1 នៃតារាងក្នុងស្រុកភ្លាមៗបន្ទាប់ពីការចេញផ្សាយ។ នៅក្នុងកម្មវិធី MAMA ឆ្នាំនេះ IU ត្រូវបានផ្តល់កិត្តិយសដោយពានរង្វាន់កំពូលតារាស្រីទាំង ១០ ដែលទស្សនិកជនបោះឆ្នោតគាំទ្រ (Fans’ Choice Female Top 10) ប៉ុន្តែនាងមិនមានវត្តមានដើម្បីទទួលពានរង្វាន់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMpq29g70PY9Xx0LIDMQFJVViUH3LtZh18SSbhIeCGbJkIB2seYuxxhgpfjk-zLuO4nGvT5bMMTJokxLmGH4ThuZFBDgeBEoGSsYw0i2AZG1ld_UNfrxH6HnSp9balQD8EoWkqzMEa74ldCde20ygkUb0TORq05NCA6qB2RQ2476T1Nkvrs3Xpoub-U-jL/s860/image_2025-12-02_15-58-36%20(3).png

តាមពិតទៅ IU មិនបានចូលរួមក្នុងពិធីប្រគល់ពានរង្វាន់ MAMA អស់រយៈពេល ១១ ឆ្នាំមកហើយ។ លើកចុងក្រោយដែលនាងបានចូលរួមគឺនៅក្នុងឆ្នាំ ២០១៤ ដែលជាពេលដែលពិធីប្រគល់ពានរង្វាន់ក៏ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងហុងកុង។ នៅឆ្នាំនោះ IU បានឈ្នះពានរង្វាន់ចំនួនពីរ។ នៅចុងឆ្នាំ២០១៥ សហគមន៍អ្នកគាំទ្រ Kpop មានភាពចលាចលនៅពេលដែលប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថា IU នឹងមិនចូលរួមក្នុងពិធីប្រគល់ពានរង្វាន់តន្ត្រីធំ ៗ ទាំងអស់នៅឆ្នាំនោះដែលបណ្តាលមកពីជម្លោះជាមួយអ្នករៀបចំ MAMA ឆ្នាំ ២០១៤។ យោងតាមប្រភពឧស្សាហកម្ម IU ត្រូវបានគេសន្មត់ថានឹងច្រៀង ៣ បទ ប៉ុន្តែទទួលបានត្រឹមតែ ២ពានរង្វាន់ប៉ុណ្ណោះ។ រឿងនេះបានបង្កឱ្យមានជម្លោះរវាងអ្នកតំណាងរបស់ IU និងអ្នករៀបចំ MAMA ខណៈដែលពួកគេរំពឹងថានឹងទទួលបានច្រើនជាង ២ រង្វាន់នៅយប់នោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPTADUN94OFPI7D3DwfMW4od6Xrkuee_CYwga0pQOoPlQjEy08snEfY1BMpZu56Kzs7TCcrE41YXUhI_f7VKrfTI8QIZlSXjDmyWGruOKkjlQoSbHfZCSgIJUbmYcncBHUnWd5v7sawKH27D16RfX7r6UC5RbmKAvxTM-BPMaHcI29BUYrovO8i4tN2yfK/s875/image_2025-12-02_15-58-34%20(2).png

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនគ្រប់គ្រងរបស់ IU បានបញ្ជាក់យ៉ាងរហ័សថា «វាមិនមែនជាការពិតទេដែល IU ធ្វើពហិការក្នុងពិធីប្រគល់រង្វាន់។ យើងមិនដែលបានទទួលសំណើណាមួយពីអ្នករៀបចំទាក់ទងនឹងការចូលរួមរបស់នាងនោះទេ។នាងមិនអាចចូលរួមកម្មវិធី Melon Music Awards ឆ្នាំ ២០១៥ ដោយសារការជួបអ្នកគាំទ្ររបស់នាងនៅប្រទេសចិន។ ហើយសម្រាប់ MAMA ឆ្នាំ ២០១៥ នាងមិនទាន់បានទទួលការអញ្ជើញនៅឡើយទេ។ ការចូលរួមក្នុងពិធីប្រគល់រង្វាន់ផ្សេងទៀតមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ដោយសារដំណើរកម្សាន្តក្នុងស្រុករបស់នាង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5yNSHVVI9xNDT12utYBXjg3OpTJZz7AvHVhpUPMSXrpbrrx1IdhxRheqQOC-c-Xa6CmA39OQatEkse2m1Fhoztnyoqe92BNpjyw_ux1Jb86O2aGv5nwHKB9bg5cCLco2EU5kPKIId7WLdoH1QzdGmV-uA7k-wGqKqzQJ8WQ0ECNMA-PwIAKP6hEuObdWT/s875/image_2025-12-02_15-58-34%20(3).png

នៅឆ្នាំបន្ទាប់ (២០១៧, ២០២០, ២០២១, ២០២៤) IU ជាប់ឈ្មោះជាតារាចម្រៀងស្រីឆ្នើម និងពានរង្វាន់ជាច្រើនទៀតនៅ MAMA ប៉ុន្តែនាងមិនមានវត្តមានដើម្បីទទួលពានរង្វាន់នោះទេ។ ផ្ទុយទៅវិញ នាងបានផ្ញើវីដេអូសុន្ទរកថាមួយឱ្យអ្នករៀបចំកម្មវិធីចាក់ផ្សាយលើអេក្រង់ធំ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាជីពសម្ដែងរបស់ IU កាន់តែរីកចម្រើន ដូច្នេះហើយនាងហាក់ដូចជាផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើ កម្មវិធីប្រគល់ពានរង្វាន់ភាពយន្ត ចំនួនដងដែលនាងចូលរួមក្នុងពិធីប្រគល់ពានរង្វាន់តន្ត្រីបានថយចុះជាលំដាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsqcW5Knv2t3OCNJsWA8XX6iVAlC-5UcEMH2Q1JFHL_6gGwIGADmY17TPH0SzeC6IAqaObXod3xovYm2lKdWLMQx6sYiWWgeqTOlVk7-sOP615b8MywZbIIJKZzIaXS_ZCOK-ieuP5SAJCw_X83vC4r5YP2qSqWB0O1TTnr-Uo8239iXxgX7JxW-eZ_o8d/s875/image_2025-12-02_15-58-34%20(4).png

ថ្វីដ្បិតតែជាតារាចម្រៀងមួយរូប ប៉ុន្តែ IU បានសាងអាជីពជាខ្សែភាពយន្តដ៏រឹងមាំ ជាមួយនឹងស្នាដៃល្បីៗជាច្រើនជាក់ស្តែងដូចជារឿងចុងក្រោយនេះមានចំណងជើងថា «When Life Gives You Tangerines»៕

រ៉េត ស៊ូហ្សាណា និង យូហៃ ស្វីតដល់បារាំង

0

ដូចប្រិយមិត្តជ្រាបហើយថា វណ្ណដា វណ្ណថាន នរិទ្ធ យូហៃ និងរ៉េត ស៊ូហ្សាណា បានសម្តែងការប្រគំតន្រ្តីប្រកបដោយភាពជោគជ័យនៅសាល Salle Pleyel ក្នុងទីក្រុងប៉ារីសប្រទេសបារាំង។ ជាមួយនឹងការចាប់អារម្មណ៍ការសម្តែងរបស់សិល្បករទាំង៥ អ្នកគាំទ្រក៏បន្តតាមដានសកម្មភាពជាពិសេសរវាង យូហៃ និង ហ្សាណា ដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgYxM_g5P9kOjbHTnPLIz4kmRT69lqOU8K7Fg9Bv9-MvwXlfvEmHLzprjDhcX1J4s58KiwWwJCltQ68slhvEucC8JXfcqfx6VOgKV9-h0kX83I8O9shMPx_rMwZdZNZ1fALdWYSiOUNGj8cDMqR6_vMxG7HaM5I9KwFPsQ-_W5wUJxS_rF5fw_WbM-XqMR/s2048/image_2025-12-03_09-14-33.png
តាមរយៈការចែករំលែកវីដេអូពីទីក្រុងប៉ារីសមកគេសង្កេតឃើញថា ម្ចាស់ពានកម្មវិធីប្រលងចម្រៀងរ៉េប យូហៃ និង រ៉េត ស៊ូហ្សាណា មានភាពចុះសម្រុងគ្នាយ៉ាងខ្លាំងធ្វើឱ្យអ្នកគាំទ្រ ពិតជាមិនអាចឈប់ Ship អ្នកទាំងពីរបាននោះទេ។ តារាចម្រៀងទាំងពីរដួងមិនថានៅក្នុងស្រុកមានសកម្មភាពស្និទ្ធស្នាលប៉ុណ្ណោះទេ ប៉ុន្តែក្រឡេកទៅមើលសកម្មភាពនៅប្រទេសបារាំង វិញអ្នកទាំងពីរនៅតែយកចិត្តទុកដាក់ក្បែរគ្នា ស្និទ្ធស្នាល ស្ទើរតែទ្វេដងជាហេតុធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ថាអ្នកទាំងពីរប្រៀបដូចជាគូស្នេហ៍ពិតៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf2yjl-AuQ-1L52p-i4pBcTc77XCjjMF0dfADA_kP7A0fwE0cva_wssX1cPDrystiyrXWkFqTX-h5_LNPKISL3Hb0DzTxugD6pLlqQPKr5_mWUmvilH-l5izZ8B1G7Amlv3yWx1GDlyvOOhCMkwxXIZLj2RAUtMJyfFYutUr25x04E5g7p36egiXlbX24B/s2048/image_2025-12-03_09-14-35.png

នៅពេលឃើញ យូហៃ និងហ្សាណា មានទំនាក់ទំនងល្អជាមួយគ្នាតាំងពីក្នុងស្រុករហូតដល់ក្រៅស្រុកបែបនេះអ្នកលេងបណ្តាញសង្គមទិកតុកជាអ្នកគាំទ្របានបញ្ចេញមតិថានឹង Ship អ្នកទាំងពីរដល់ចាស់។ អ្នកមួយចំនួនក៏លើកឡើងថានៅពេលឃើញយូហៃ និង ហ្សាណា មានភាពផ្អែមហ្ហែមដូចនេះធ្វើឱ្យពួកគេមើលហើយញញឹម ខណៈដែលសកម្មភាពរបស់អ្នកទាំងពីរពិតជាមិនអាចធ្វើឱ្យអ្នកគាំទ្រឈប់ Ship អ្នកទាំងពីរបាននោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxbOIqfHPxiwgEkqTBmlXSuJ-T_aSM-QDK5toaGDr669dNDYgtWBYg5a3rJBn5o-kiSMkeNxse3V0IszFFLz_Q2-8ABJ5dymlbaBmIs9jYdJxvPG5LJr4S92B47tpsaqD2YbwDSm5f8ojX-hnViN2H0cWCd6ETEyocKwloRGs7aMtmq7NDxs_1-3N2fWQ6/s2048/image_2025-12-03_09-14-32.png
យោងតាមវីដេអូមួយគេបានឃើញទស្សនិកជនបានថតរូបអនុស្សាវរីយ៍ជាមួយនឹងសិល្បករ វណ្ណដា នរិទ្ធ ចំណែកឯ យូហៃ និង ហ្សាណា នៅជិតគ្នាហាក់ដូចជាមើលទៅមានតែរូបគេពីរនាក់។ នៅលើឆាកប្រគំតន្រ្តីវិញអ្នកទាំងពីរក៏រាំជាមួយគ្នាយ៉ាងសប្បាយរីករាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhcwjaMQme64Rag9IIV-TO5ceucgcjQo1gkSr4rhibvM2iHeh9Hh9w-cM7tkTo0CEZmmXTiG5wFDgeH8nqgbqvmPjztxveWJ0Dz3NpMraDl-UIYqVUGCg2avPu71F4Kox50oI4qPmehoTs2RsLxr1WHm-wcWkdXwe4GvRUe5_llPA7udNFRPmwgeRWR7yY/s2048/image_2025-12-03_09-14-36.png

មិនត្រឹមតែសកម្មភាពទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែនៅមានសកម្មភាពជាច្រើនទៀតដែលទស្សនិកជនមើលឃើញ យូហៃ និង រ៉េត ស៊ូហ្សាណា ពិតជាស្និទ្ធស្នាល យកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមកមានទំនាក់ទំនងស្វីតជាងគេនៅក្នុងក្រុម៕