យោងតាមទិន្នន័យចុងក្រោយដែលផ្សាយដោយស្ថាប័ន SEA Trends ផ្អែកលើរបាយការណ៍របស់ World Population Review បានឱ្យដឹងថា ប្រទេសវៀតណាម និងប្រទេសថៃ បានក្លាយជាប្រទេសឈានមុខគេក្នុងតំបន់អាស៊ី ខាងប្រើប្រាស់គ្រឿងស្រវឹងខ្ពស់ជាងគេ ដោយវៀតណាមឈរនៅចំណាត់ថ្នាក់លេខ១ រីឯថៃស្ថិតនៅចំណាត់ថ្នាក់លេខ៣។
.jpg)
ផ្អែកលើទិន្នន័យដែលបានបង្ហាញ ប្រទេសវៀតណាមបាននាំមុខគេនៅលើកំពូលតារាង ដោយប្រជាជនម្នាក់ៗប្រើប្រាស់គ្រឿងស្រវឹងជាមធ្យមរហូតដល់ ១០.៧ លីត្រក្នុងមួយឆ្នាំ។ បរិមាណដ៏ច្រើនលើសលប់នេះ បានធ្វើឱ្យវៀតណាមក្លាយជាប្រទេសដែលមានការប្រើប្រាស់គ្រឿងស្រវឹងខ្ពស់ជាងគេបំផុតនៅក្នុងតំបន់អាស៊ី។.jpg)
ទន្ទឹមនឹងនេះដែរ ប្រទេសថៃដែលជាសមាជិកអាស៊ានមួយទៀត បានជាប់ចំណាត់ថ្នាក់លេខ ៣ ដោយមានកម្រិតប្រើប្រាស់គ្រឿងស្រវឹងមធ្យម ៧.៦ លីត្រក្នុងមួយឆ្នាំ ក្នុងម្នាក់ បន្ទាប់ពីប្រទេសកូរ៉េខាងត្បូងដែលឈរនៅចំណាត់ថ្នាក់លេខ ២ ជាមួយនឹងតួលេខ ៨.៤ លីត្រក្នុងមួយឆ្នាំ។ ចំណែកឯប្រទេសជប៉ុន ដែលល្បីល្បាញខាងវប្បធម៌ជួបជុំសេពគ្រឿងស្រវឹងក្រោយចេញពីធ្វើការនោះ គឺស្ថិតនៅចំណាត់ថ្នាក់លេខ ៤ ដោយប្រជាជនម្នាក់ៗញ៉ាំមធ្យម ៦.៣ លីត្រក្នុងមួយឆ្នាំ។នៅក្នុងចំណោមប្រទេសទាំង ១០ នេះ គេសង្កេតឃើញមានវត្តមានប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) រហូតដល់ទៅ ៤ ប្រទេស។
.jpg)
នៅក្នុងចំណោមប្រទេសទាំង ១០ ដែលមានអត្រាផឹកស្រាច្រើនជាងគេនេះ គេសង្កេតឃើញមានវត្តមានប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) រហូតដល់ទៅ ៤ ប្រទេស។ ក្រៅពីវៀតណាម និងថៃ ប្រទេសហ្វីលីពីនឈរនៅចំណាត់ថ្នាក់លេខ ៥ (៥.៧ លីត្រ) ខណៈពេលដែលប្រទេសកម្ពុជា ស្ថិតនៅចំណាត់ថ្នាក់លេខ ៧ ដោយប្រជាជនម្នាក់ៗញ៉ាំគ្រឿងស្រវឹងមធ្យម ៥.៤ លីត្រក្នុងមួយឆ្នាំ ស្មើនឹងប្រទេសកាហ្សាក់ស្ថាន។

បើតាមការកត់សម្គាល់ពីអ្នកជំនាញ តួលេខនៃការប្រើប្រាស់គ្រឿងស្រវឹងដ៏ខ្ពស់នៅក្នុងបណ្តាប្រទេសអាស៊ីទាំងនេះ ភាគច្រើនរុញច្រានដោយការកើនឡើងនៃឧស្សាហកម្មស្រាបៀរក្នុងស្រុក ការផ្សព្វផ្សាយពាណិជ្ជកម្មយ៉ាងទូលំទូលាយ និងទម្លាប់នៃការជួបជុំសង្គម។ ទោះជាយ៉ាងណាក៏ដោយ និន្នាការនៃការកើនឡើងនេះ ក៏កំពុងបង្កើតជាក្តីបារម្ភកាន់តែខ្លាំងឡើង ពីសំណាក់អាជ្ញាធរសុខាភិបាល ពាក់ព័ន្ធនឹងផលប៉ះពាល់សុខភាពរាងកាយ គ្រោះថ្នាក់ចរាចរណ៍ និងបន្ទុកសេដ្ឋកិច្ចគ្រួសារផងដែរ។
ដោយឡែក ប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតលើពិភពលោកទាំងពីរ គឺឥណ្ឌា និងចិន បែរជាស្ថិតនៅបាតតារាងនៃកំពូលទាំង១០នេះទៅវិញ ដោយប្រទេសឥណ្ឌាឈរនៅលេខ ៩ និងប្រទេសចិនឈរនៅលេខ ១០ ជាមួយនឹងអត្រាប្រើប្រាស់ស្មើគ្នាគឺ ៤.៥ លីត្រក្នុងម្នាក់សម្រាប់មួយឆ្នាំ។
បើតាមការកត់សម្គាល់ពីអ្នកជំនាញ ទោះបីជាប្រទេសមួយចំនួនដូចជា ចិន និងឥណ្ឌា មានអត្រាប្រើប្រាស់មធ្យមក្នុងម្នាក់ទាបជាងវៀតណាម ឬកូរ៉េខាងត្បូងក៏ដោយ ប៉ុន្តែដោយសារតែចំនួនប្រជាសាស្ត្រដ៏ច្រើនមហិមារបស់ប្រទេសទាំងពីរ បរិមាណគ្រឿងស្រវឹងសរុបដែលត្រូវបានប្រើប្រាស់នៅលើទីផ្សារគឺនៅតែមានទំហំធំធេងខ្លាំង ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សង្វាក់ផលិតកម្មគ្រឿងស្រវឹងនៅក្នុងតំបន់អាស៊ីទាំងមូល៕










