Home Blog Page 2036

ត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ កម្មវិធី Ford Adventure 2022 ទទួលបានអ្នកចុះឈ្មោះចូលរួមយ៉ាងច្រើនលើសលប់!

0

ភ្នំពេញ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ — ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានប្រកាសពីកម្មវិធីដំណើរកំសាន្ត Ford Adventure ឆ្នាំ 2022 លើកទី១៥ ឆ្ពោះទៅកាន់ ខេត្តកោះកុង ប្រទេសកម្ពុជា និងទីកុ្រងប៉ាតាយ៉ា ប្រទេសថៃ នៅក្នុងខែធ្នូ នាពេលឆាប់ៗខាងមុខនេះ ជាមួយនឹងក្បួនរថយន្ត Ford ចូលរួមប្រមាណជាង២០០គ្រឿង។

ដំណើរកំសាន្ត FORD Adventure ឆ្នាំ២០២២ នេះ រៀបចំឡើងដោយផ្នែករថយន្តFord នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) និងចូលរួមសហការឧបត្ថម្ភកម្មវិធីធំដោយក្រុមហ៊ុនប្រេងឥន្ធនៈ ភីធីធី ខេមបូឌា (PTT Cambodia) ដែលជាក្រុមហ៊ុនប្រេងឥន្ធនៈឈានមុខគេនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD ធនាគារ ឯកទេស KB Daehan និងស្រាបៀរ ហនុមាន (Hanuman Beer)។ ក្រៅពីនេះ ក៏មានការចូលរួមពីសំណាក់ដៃគូសហការឧបត្ថម្ភកម្មវិធីដូចជា ក្រុមហ៊ុន LINE-X Cambodia ក្រុមហ៊ុន EFG (Express Food Group) ដែលរួមមាន The Pizza Company, BAR.B.Q Plaza, ការ៉េម Dairy Queen, ការ៉េម Swensen’s, Krispy Kreme Doughnuts, The Coffee Club, Boost Juice, តែគុជ Kamu-Kamu, បាយ ភូមិ (Bay Phum), So Bento, eat together, HungryAppTM។ បន្ថែមពីនេះ ក៏មានការសហការឧបត្ថម្ភពីសំណាក់ ហាងនំបុ័ងបាយ័នផងដែរ។

គួរបញ្ចាក់ផងដែរថា ដំណើរកំសាន្ត Ford Adventure ដ៏អស្ចារ្យលើកទី ១៥ នេះមានរយៈពេល ៤ថ្ងៃ ៣យប់ គឺចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២២ ជាមួយនឹងអ្នកចូលរួមប្រមាណ១០០០នាក់ ធ្វើដំណើរជាក្បួន គយគន់ទេសភាពព្រៃភ្នំនៅតាមដងផ្លូវក្នុងទឹកដីខេត្តកោះកុង រួមជាមួយនឹងបទពិសោធន៍បោះជំរំដ៏អស្ចារ្យនៅលើវាលស្មៅ និងឆ្នេរខ្សាច់ដ៏ស្រស់ត្រកាលក្បែរមាត់សមុទ្រនៃខេត្តរ៉ាក់យ៉ង ប្រទេសថៃ។ លើសពីនេះទៅទៀត អ្នកចូលរួមទាំងអស់នឹងមានឱកាសចូលលេងសួនកម្សាន្ត និងដើរទិញទំនិញជាច្រើនសម្បូរបែបក្នុងតម្លៃសមរម្យក្នុងផ្សារទំនើបនៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃទៀតផង។

លោក មីលី ហ្គុដមែន ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកទីផ្សាររថយន្តFord នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) បានមានប្រសាសន៍ថា៖ “កម្មវិធី Ford Adventure នេះជាកម្មវិធីធំជាងគេប្រចាំឆ្នាំរបស់ Ford Cambodia ដែលកម្មវិធីនេះរៀបចំឡើង គឺដើម្បីអោយអតិថិជនFord បានជួបជុំគ្នាកម្សាន្តជាមួយបងប្អូន មិត្តភក្តិ និងក្រុមគ្រួសារនាពេលចុងឆ្នាំ ដើម្បីបង្កើតមិត្តភាព ទំនាក់ទំនង ផ្លាស់ប្តូរបទពិសោធន៍ និងផ្សារភ្ជាប់ទំនាក់ទំនងធុរៈកិច្ចជាមួយគ្នាទៅវិញទៅមក ជាពិសេសគឺដើម្បីទទួលបានបទពិសោធន៍នៃការបោះជំរំដ៏អស្ចារ្យ។ ក្រៅពីកម្មវិធីដំណើរកម្សាន្ត អតិថិជន Ford និងក្រុមហ៊ុន នឹងមានសកម្មភាពសប្បុរសធម៌រួមគ្នានោះគឺ ការចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន២០០គ្រួសារនៅក្នុងខេត្តកោះកុងផ្ទាល់ផងដែរ។”
ជាងនេះទៅទៀត លោកក៏បានបន្ថែមទៀតថា “អ្វីដែលធ្វើអោយកម្មវិធី Ford Adventure ឆ្នាំនេះពិសេសជាងឆ្នាំមុនៗនោះគឺ ត្រឹមតែរយៈពេល៣ថ្ងៃតែប៉ុណ្ណោះ កម្មវិធីនេះទទួលបានអ្នកចុះឈ្មោះចូលរួមយ៉ាងច្រើនលើសលប់ ដែលធ្វើឲ្យចំនួនរថយន្តដែលចូលរួមក្នុងកម្មវិធីនេះ កើនឡើងរហូតដល់ជាង២០០ឡាន លើសពីឆ្នាំមុនៗ។

លោក នុបផាប៉ាដុល ប្រៈចាំថែន (Nopphapadol Prajamthaen) ជំនួយការអគ្គនាយករង នៃក្រុមហ៊ុនប្រេងឥន្ធនៈ ភីធីធី ខេមបូឌា (PTT Cambodia) បានមានប្រសាសន៍ថា៖ “ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង និងសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន RMA Cambodia ដែលជឿជាក់លើផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន PTT Cambodia សម្រាប់កម្មវិធីដំណើរកម្សាន្ត Ford Adventure 2022 នេះ។ ស្ថានីយប្រេងឥន្ទនៈ PTT បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់នូវប្រេងឥន្ទនៈ ក៏ដូចជាសេវាកម្មផ្សេងៗដែលបំពេញនូវតម្រូវការរបស់ អតិថិជន Ford ដើម្បីផ្តល់នូវភាពសប្បាយរីករាយក្នុងដំណើរកម្សាន្ត Ford Adventure នេះ។”

កញ្ញា ហ៊ាង សុខណា ប្រធានគ្រប់គ្រងផ្នែកយុទ្ធសាស្ត្រ នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD បានមានប្រសាសន៍ថា៖ “សព្វថ្ងៃនេះយើងមិនសូវមានពេលវេលាជាមួយគ្រួសារ ទទួលទានអាហារជុំគ្នា ឬបោះជំរំទេ ហើយកម្មវិធី Ford Adventure នេះជាឱកាសដ៏ល្អសម្រាប់អតិថិជន Ford ទាំងអស់ដើម្បីបំពេញនូវចំនុចខ្វះខាតទាំងអស់នេះ។” ឆ្លៀតក្នុងឱកាសនេះដែរ កញ្ញាក៏បានធ្វើការលើកឡើងត្រួសៗពីប្រវត្តិ ផលិតផល សេវាកម្ម និងកម្មវិធីប្រ៉ូម៉ូសិនពិសេសៗរបស់ក្រុមហ៊ុន FWD ដើម្បីធ្វើការណែនាំ ក៏ដូចជាផ្តល់ជាជម្រើសជូនទៅដល់អតិថិជន Ford Adventure ផងដែរ។

លោក លាង ម៉ារឌី នាយក នាយកដ្ឋានអាជីវកម្ម និងផ្នែកលក់ នៃធនាគារឯកទេស KB Daehan បានមានប្រសាសន៍នៅក្នុងកម្មវិធីនេះ ដោយធ្វើការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ភាពសប្បាយរីករាយ និងអនុស្សាវរីយ៍ល្អៗដែលលោកបានឆ្លងកាត់ក្នុងកម្មវីធី Ford Adventure ក្នុងឆ្នាំមុនៗ ទៅកាន់អតិថិជន Ford ដែលទើបតែចូលរួមលើកទីមួយក្នុងកម្មវិធីនេះ។ ក្រៅពីនេះ លោកក៏បានធ្វើការប្តេជ្ញាចិត្តក្នុងនាមជាធនាគារដៃគូសហការជាមួយ Ford ដើម្បីធ្វើការផ្តល់ជូននូវសេវាកម្មផ្តល់ប្រាក់កម្ចីសំរាប់ទិញរថយន្តមួយដែលប្រកបដោយទំនុកចិត្ត និងឆាប់រហ័សជូនដល់អតិថិជន Ford ទាំងអស់ដែលមានតម្រូវការសេវាកម្មនេះពីធនាគារឯកទេស KB Daehan។

នាយករដ្ឋមន្ត្រីហ្វាំងឡង់ អះអាងថា បើគ្មានអាមេរិកទេ អ៊ឺរ៉ុបនឹងជួបបញ្ហាជាក់ជាមិនខាន

0

អន្តរជាតិ៖ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​អូស្ត្រាលី នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកស្រី Sanna Marin បាននិយាយថា អឺរ៉ុបមិនរឹងមាំគ្រប់គ្រាន់ដើម្បីក្រោកឈរឡើងចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដោយខ្លួនឯង ហើយត្រូវតែពឹងផ្អែកលើការគាំទ្ររបស់សហរដ្ឋអាម៉េរិក ដោយលោកស្រីបានសង្កត់ធ្ងន់ថា៖ «ការការពារ​របស់​អឺរ៉ុប​ត្រូវតែ​ពង្រឹងជាច់ខាត»។

លោកស្រី Marin បាននិយាយថា៖«ខ្ញុំនិយាយដោយស្មោះត្រង់។ អឺរ៉ុបមិនមានកម្លាំងគ្រប់គ្រាន់ទេនៅពេលនេះ។ យើងនឹងមានបញ្ហាដោយគ្មានសហរដ្ឋអាម៉េរិក»។ រហូតមកដល់ពេលនេះ សហរដ្ឋអាម៉េរិក គឺជាអ្នកផ្តល់ជំនួយយោធាដ៏ធំបំផុតដល់អ៊ុយក្រែន។ ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅក្នុងខែកុម្ភៈ ទីក្រុងវ៉ាស៊ីនតោន បានសន្យាផ្តល់ជំនួយចំនួន ១៨,៦ ពាន់លានដុល្លារដល់អ៊ុយក្រែន នេះបើតាមការស្រាវជ្រាវមួយកាលពីខែមុនដោយសភាចក្រភពអង់គ្លេស House of Commons បានបង្ហាញ។ វិទ្យាស្ថាន Kiel សម្រាប់សេដ្ឋកិច្ចពិភពលោក បានឱ្យដឹងថា ម្ចាស់ជំនួយធំទីពីរសម្រាប់ទីក្រុងកៀវគឺសហភាពអឺរ៉ុប បន្ទាប់មកគឺចក្រភពអង់គ្លេស។ ប៉ុន្តែ​ការ​រួម​ចំណែក​របស់​ពួក​គេ​មាន​ចំនួន​តិច​ជាង​សហរដ្ឋ​អាម៉េរិក។

ខណៈ ​ស្តុក​យោធា​របស់​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​កំពុង​ថមថយ នៅពេល​ពួកគេ​ផ្គត់ផ្គង់​អ៊ុយក្រែន លោកស្រី Marin បាន​និយាយ​ថា ​ចាំបាច់​ត្រូវ​ធ្វើ​បន្ថែម​ទៀត​ដើម្បី​ពង្រឹង​ការការពារ​អឺរ៉ុប។ ថ្លែងនៅវិទ្យាស្ថាន Lowy Institute ក្នុងទីក្រុងស៊ីដនី កាលពីថ្ងៃសុក្រ លោកស្រី Marin បានលើកឡើងថា សហរដ្ឋអាម៉េរិកបានផ្តល់សព្វាវុធជាច្រើន ជំនួយហិរញ្ញវត្ថុជាច្រើន ជំនួយមនុស្សធម៌ជាច្រើនដល់អ៊ុយក្រែន និងអឺរ៉ុបមិនទាន់មានកម្លាំងគ្រប់គ្រាន់នៅឡើយទេ។ លោកស្រីបានបន្ថែមថា អឺរ៉ុបត្រូវតែធ្វើឱ្យប្រាកដថា៖«ខ្លួនកំពុងកសាងសមត្ថភាពទាំងនោះ នៅពេលនិយាយអំពីការការពារអឺរ៉ុប ឧស្សាហកម្មការពារអឺរ៉ុប និងធ្វើឱ្យប្រាកដថា យើងអាចស៊ូទ្រាំក្នុងស្ថានភាពផ្សេងៗ»។

ក្នុង​ពេល​កាន់​តំណែង អតីតប្រធានាធិបតី​អាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បាន​រិះគន់​បណ្តា​ប្រទេស​អឺរ៉ុប ​ក្នុង​អង្គការណាតូថា​មិន​បាន​ចំណាយ​គ្រប់គ្រាន់​លើ​វិស័យ​ការពារជាតិ។ ក្នុងឆ្នាំ ២០២០ គេប៉ាន់ប្រមាណថាសហរដ្ឋអាម៉េរិកបានចំណាយរហូតដល់ជាង ៣,៧ ភាគរយនៃផលិតផលក្នុងស្រុកសរុបលើវិស័យការពារជាតិ ខណៈដែលជាមធ្យមសម្រាប់សមាជិកអឺរ៉ុបរបស់ណាតូ (និងកាណាដា) គឺចំណាយត្រឹម ១,៧៧ ភាគរយ។

ក្នុង​អំឡុង​ពេល​នៃ​ការ​ពិភាក្សា​របស់​លោកស្រី នាយក​រដ្ឋមន្ត្រី Marin បាន​បន្ត​រិះគន់​ការ​ប៉ុនប៉ង​របស់​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ក្នុង​ការ​កសាង​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​នឹង​រុស្ស៊ី​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ថ្មីៗ​នេះ។ លោកស្រីបាននិយាយថា អស់រយៈពេលជាយូរមកហើយ ដែលអឺរ៉ុបកំពុងបង្កើតយុទ្ធសាស្ត្រសម្រាប់រុស្ស៊ី ដើម្បីទិញថាមពលពីរុស្ស៊ី និងដើម្បីបិទទំនាក់ទំនងសេដ្ឋកិច្ចទាំងនោះ ហើយយើងគិតថា វានឹងការពារសង្រ្គាម។ ប៉ុន្តែ​លោកស្រី​បាន​និយាយ​ថា៖«​ផ្នត់​គំនិត​ត្រូវ​បាន​បង្ហាញ​ថា​ខុស​ទាំង​ស្រុង។ បណ្តាប្រទេសអ៊ឺរ៉ុបគួរតែបានស្តាប់រដ្ឋដូចជាប៉ូឡូញ និងបាល់ទិក។ លោកស្រីបានព្រមានថា រុស្ស៊ីមិនខ្វល់ពីទំនាក់ទំនងសេដ្ឋកិច្ចរបស់ពួកគេ ពួកគេមិនខ្វល់នឹងការដាក់ទណ្ឌកម្ម ពួកគេមិនខ្វល់ពីបញ្ហានោះទេ»។

ការ​ដាក់​ទណ្ឌកម្ម​យ៉ាង​ទូលំទូលាយ​ត្រូវ​បាន​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាម៉េរិក​ដាក់​ចេញ​ក្នុង​ចំណោម​ប្រទេស​ដទៃ​ទៀត ក្នុង​គោល​បំណង​កំណត់​ធនធាន​ដែល​រុស្ស៊ី​ត្រូវ​បន្ត​ធ្វើ​សង្រ្គាម។ បន្ថែមពីនោះ សហភាពអឺរ៉ុប និងប្រទេសជាសមាជិកណាតូជាច្រើនក៏បានសន្យាបង្កើនការចំណាយលើវិស័យការពារជាតិរបស់ពួកគេផងដែរ បន្ទាប់ពីសង្គ្រាមចាប់ផ្តើម ៕

 

បុណ្យណូអែល ក្លាយជាអំពើខុសច្បាស់ នៅក្នុងប្រទេសអាស៊ានមួយនេះ

0

ខណៈ​ប្រទេស​ជា​ច្រើន​នៅ​ក្នុងតំបន់អាស៊ាន ​​តែងតែ​ប្រារព្ធ​បុណ្យ​ណូអែលជារៀងរាល់ឆ្នាំនោះ នៅក្នុងនោះក៏មានប្រទេសប្រុយណេមួយដែរ ដែលហាមមិនឱ្យប្រារព្ធពិធីបុណ្យណូអែលនេះ។Brunei leader Hassanal Bolkiah threatens to jail Muslims for celebrating Christmas | World | News | Express.co.uk

ប្រហែល ២ភាគ៣ នៃចំនួនប្រជាជនប្រ៊ុយណេ គឺជាអ្នកកាន់សាសនាឥស្លាម ហើយមានតែ ១០ភាគរយប៉ុណ្ណោះដែលជាអ្នកកាន់សាសនាគ្រឹស្ត។  ប្រទេស​អ្នកមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍​មួយ​នេះ​​ បាន​ហាម​មិន​ឱ្យ​មាន​ការ​ប្រារព្ធ​បុណ្យ​ណូអែល​ជា​សាធារណៈ​ចាប់តាំងពីឆ្នាំ ២០១៥មកម្ល៉េះ។ 

ក៏ប៉ុន្តែសម្រាប់គ្រិស្តបរិស័ទដែលរស់នៅក្នុងប្រទេសប្រ៊ុយណេ ក៏នៅតែអាចទៅព្រះវិហារ ឬប្រារព្ធពិធីជាមួយមិត្តភក្តិ និងក្រុមគ្រួសារនៅតាមផ្ទះបានដដែល។Brunei bans Christmas: Sultan warns those celebrating could face up to five years in jail | The Independent | The Independent

កត្តាដែលជំរុញឱ្យប្រ៊ុយណេ ហាម​មិន​ឱ្យ​មាន​ការ​ប្រារព្ធ​បុណ្យ​ណូអែល​ជា​សាធារណៈ ក៏ព្រោះតែប្រទេសនេះកាន់សាសនាឥស្លាម ដូច្នេះព្រះរាជានៃប្រទេសប្រុយណេ  យល់ឃើញថា “ការប្រារព្ធបុណ្យសាសនារបស់លោកខាងលិច អាចនឹងផ្តល់ផលប៉ះពាល់ ឬជះឥទ្ធិពលទៅដល់សាសនាឥស្លាមនៅក្នុងប្រទសខ្លួន”។

គួបញ្ជាក់ផងដែរថា  ជន​ណា​ដែល​ហ៊ាន​ល្មើស​នឹង​បម្រាម​នេះ នឹង​ប្រឈមមុខ​ការ​ផាក​ពិន័យ ក៏​ដូចជា​ការ​ជាប់​ពន្ធនាគារ៕Christmas under fire in some Muslim countries: Tajikistan, Somalia and Brunei - Daily News Egypt

ប្រភព: Public Holiday

 

តារាស្រីថៃ តួកាចឆ្នាសម្នាក់នេះ បានង្ហាញខ្លួននៅផ្សារទំនើបអ៊ីអន ម៉លសែនសុខ បង្ករការចាប់អារម្មណ៍ដល់មហាជន

0

តារាស្រីថៃ តែងតែដើរតួកាចឆ្នាស់ និងស៊ិចស៊ី កញ្ញា  May Pitchanart បានបង្ហាញនូវវត្តមាននៅព្រះរាជជាណាចក្រកម្ពុជានៅឯផ្សារទំនើបអ៊ីអន ម៉លសែនសុខ ដោយនាងបានមកចូលរួមការសម្ពោធជាផ្លូវការនូវផលិតផលមួយប្រភេទ ដែលតារាស្រីរូបនេះជាទូតសុឆន្ទៈរបស់ផលិតផលផ្ទាល់។

នាពេលថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីគេបានឃើញពីតារាស្រីសម្ដែង តួជាកាចឆ្នាស់ ក្រមិចក្រមើម និងជាតារាស្រីស៊ិចស៊ី កញ្ញា May Pitchanart បានបង្ហាញខ្លួនជាមួយនឹងក្រុមកម្មវិធី ប្រកាសផ្សព្វផ្សាយជាផ្លូវការ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនមកពីប្រទេសថៃ សិល្បករ  អាជីវករ និង ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករនៅទីតាំងផ្សារទំនើបអ៊ីអន ម៉លសែនសុខ។

នៅក្នុងកម្មពិធីនោះផងដែរតារាស្រីល្បីឈ្មោះ កញ្ញា May Pitchanart ក៏បានសម្ដែងនូវក្ដីរំភើប និងកិត្តិយសជាខ្លាំងដែលបានមកចូលរួមក្នុងនាមជាទូតសុឆន្ទៈរបស់ផលិតផលខូឡាជែន ដែលខុសពីលើមុនកញ្ញាក៏ធ្លាប់បានមកកាន់ទឹកដីនៃប្រទេសកម្ពុជាយើងផ្ទាល់ ក្នុងនាមជាអ្នកទេសចរ ហើយក៏ធ្លាប់បានទៅកម្សាន្ត និងទស្សនា តំបន់ពេជ្រ នៃប្រទេសកម្ពុជាគឺជាតំបន់អង្គរអស្ចារ្យរបស់ខ្មែរយើងផងដែរ។

ទោះជាយ៉ាងណាកញ្ញា ក៏បានឈ្លៀតក្នុងឱកាសនោះក៏បានធ្វើការផ្សព្វផ្សាយជាមួយនឹងផលិតផលរបស់ខ្លួនផងដែរ ដោយសង្ឃឹមថាបងប្អូននឹងមានការគាំទ្រ។

យ៉ាងណាមិញការបង្ហាញនូវវត្តមាននេះក៏បានធ្វើឱ្យហ្វេនៗ និង អ្នកគាំទ្រមានការរំភើបរីករាយជាខ្លាំង ជាមួយនឹងវត្តមានរបស់តារាស្រីកញ្ញា May Pitchanartនៅលើទឹកដីកម្ពុជានេះ៕

សមុទ្រខ្មៅ ក្រហម លឿង ស មិនមែនគេចេះតែដាក់ទេសុទ្ធតែមានមូលហេតុរបស់វា

0

ភ្នំពេញ៖ នៅលើពិភពលោកយើងមានសមុទ្រចំនួន៤ ដែលត្រូវបានដាក់ឲ្យតាមពណ៌ ដូចជា សមុទ្រខ្មៅ (Black Sea) សមុទ្រក្រហម (Red Sea) សមុទ្រលឿង (Yellow Sea) និងសមុទ្រស (White Sea) ជាដើម។

ឈ្មោះសមុទ្រទាំងអស់នេះ មិនត្រូវបានគេដឹងច្បាស់ថាមានដើមហេតុពិតប្រាកដយ៉ាងណាឡើយ ប៉ុន្តែមានទ្រឹស្តីល្បីៗមួយចំនួន ក្នុងនោះរួមមាន៖

១៖ សមុទ្រខ្មៅ

សមុទ្រខ្មៅ គឺជាសមុទ្រស្ថិតនៅចន្លោះទ្វីបអឺរ៉ុប និងទ្វីបអាស៉ី ជាប់ប្រទេសប៊ុលហ្ការី ហ្សកហ្ស៉ី រ៉ូម៉ានី រុស្ស៉ី តួកគី និងអ៊ុយក្រែន។ មានទ្រឹស្ដី២បែបដែលបង្ហាញពីមូលហេតុដែលនាំវាត្រូវបានដាក់ឈ្មោះយ៉ាងដូច្នេះ គឺទីមួយដោយសារផ្ទៃសមុទ្រនេះពោរពេញទៅដោយសមាសធាតុគីមី H₂S ហៅថា អ៉ីដ្រូសែនស៊ុលហ្វីត (Hydrogen Sulfide)។ វត្ថុ សត្វ រុក្ខជាតិនានា ដែលលិចចូលជ្រៅទៅក្នុងសមុទ្រខ្មៅ ត្រូវបានគ្របដណ្តប់ដោយសារធាតុខ្មៅៗ ដោយសារតែសមាសធាតុគីមីនេះ។ ទ្រឹស្តីមួយទៀត គឺដោយសារសមុទ្រខ្មៅសម្បូរព្យុះអាក្រក់ៗ ដូច្នេះហើយពេលក្រុមនាវិកមើលទៅកាន់ផ្ទៃទឹក គឺឃើញវាមានពណ៌ក្រមៅ ព្រោះតែផ្ទៃមេឃងងឹត។

២៖ សមុទ្រក្រហម

សមុទ្រក្រហម ស្ថិតនៅចន្លោះរវាងទ្វីបអាហ្រិ្វក និងទ្វីបអាស៉ី ជាប់ប្រទេសអេហ្ស៉ីប អ៉ីស្រាអែល ហ៊្សកដានី ស៊ូដង់ អេរីត្រេ អារ៉ាប៊ីសាអូឌីត និងយេម៉ែន។ ទ្រឹស្ដីដែលនិយាយអំពីដើមចមនៃឈ្មោះរបស់សមុទ្រក្រហម គឺព្រោះតែសមុទ្រនេះសម្បូរទៅដោយពពួកបាក់តេរីសមុទ្រម៉្យាងហៅថា ទ្រីកូឌិសម្ញ៉ូម អេរីដ្រាម (Trichodesmium Erythraeum) ដែលពេលខ្លះប្រែក្លាយទឹកសមុទ្រដែលជាធម្មតាពណ៌ខៀវ ឬបៃតងឱ្យទៅជាពណ៌រាងក្រហម ឬត្នោត។

៣៖ សមុទ្រលឿង

សមុទ្រលឿង គឺជាសមុទ្រដែលស្ថិតនៅចន្លោះប្រទេសចិន និងឧបទ្វីបកូរ៉េ។ មូលហេតុដែលនាំឲ្យវាមានឈ្មោះបែបនេះ គឺទំនងដោយសារទឹកពណ៌លឿងត្នោតដែលហូរចូលមកពីទន្លេលឿង ខណៈទឹករបស់ទន្លេនោះ គឺផ្ទុកទៅដោយដី និងខ្សាច់មកពីតំបន់ទំនាប។

៤៖ សមុទ្រស

សមុទ្រស ស្ថិតនៅភាគពាយព្យនៃប្រទេសរុស្ស៉ី និងស្ថិតក្រោមដែនសមត្ថកិច្ចរបស់រុស្ស៉ីទាំងស្រុង។ ដោយសារវាស្ថិតនៅក្បែរតំបន់អាក់ទិចនៃប៉ូលខាងជើង ដូច្នេះហើយសមុទ្រនេះក៏គ្របដណ្តប់ដោយផ្ទាំងទឹកកកចន្លោះចាប់ពី៦-៧ខែជារៀងរាល់ឆ្នាំ។ ទ្រឹស្តីមួយបានលើកឡើងថាវាជាប់ឈ្មោះជាសមុទ្រស ដោយសារតែមូលហេតុនេះឯង៕

អាមេរិកបង្ហាញយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយជំនាន់ក្រោយ B-21 Raider

0

បរទេស៖ អាមេរិកបានបញ្ចេញយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ បេ ២១ រ៉ៃឌើ (B-21 Raider) ដែលវាមានបច្ចេកវិទ្យាខ្ពស់ការពារប្រព័ន្ធរ៉ាដា ហើយអាចហោះហើរដោយគ្មានអ្នកបើកបរបាន។

ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុង ផា ដែល (Palmdale)  កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅ ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២២នេះថា កងទ័ពអាកាសសហរដ្ឋអាមេរិក និង ក្រុមហ៊ុន ណត រោប ហ្គ្រា មែន (Northrop Grumman) ដែលជាក្រុមហ៊ុនផលិតយន្តហោះយោធា និងបច្ចេកវិទ្យាយោធាអាមេរិកធំៗនៅលើពិភពលោក បានបើកដំណើរការជាផ្លូវការនូវការបង្ហាញយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ បេ ២១ រ៉ៃឌើ (B-21 Raider)  នៅក្នុងរោងចក្រ ណត រោប ហ្គ្រា មែន (Northrop Grumman) ផ្ទាល់។

យន្តហោះទម្លាក់គ្រាប់បែក បេ ២១ រ៉ៃឌើ (B-21 Raider) គឺជាយន្តហោះទម្លាក់គ្រាប់បែកចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិកក្នុងរយៈពេលជាង ៣ ទសវត្សរ៍មកនេះ ហើយប្រតិបត្តិការរបស់វាគឺសម្ងាត់បំផុត និងមានសមត្ថភាពដ៏ពិសេសអាចគេចពីរ៉ាដា និងអាចហោះហើរដោយគ្មានអ្នកបើកបរបាន។ មិនតែប៉ុណ្ណោះ បេ ២១ រ៉ៃឌើ (B-21 Raider) អាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរបានទាំងពីរផ្នែក និងអាចដាក់អាវុធធម្មតាដែលមិនមានសក្តានុពលបំផ្លិចបំផ្លាញខ្ពស់នៅក្នុងនោះផងដែរ។

ទោះជាយ៉ាងណាបើតាមប្រភពពីក្រុមហ៊ុ​ន ណត រោប ហ្គ្រា មែន (Northrop Grumman) បានបន្ថែមថាយន្តហោះ បេ ២១ រ៉ៃឌើ (B-21 Raiders) ចំនួន ៦ គ្រឿងដំបូងកំពុងត្រូវបានដំឡើងដោយប្រើប្រព័ន្ធគ្រប់គ្រងថ្មី និងប្រើប្រាស់បច្ចេកវិទ្យាជំរុញថ្មី ដោយវាអាចក្លែងបន្លំ និងបញ្ឆោតរ៉ាដាឱ្យមើលមកវាជា “វត្ថុមួយផ្សេងទៀត”។

យ៉ាងណាមិញ សម្រាប់តម្លៃរបស់ បេ ២១ រ៉ៃឌើ (B-21 Raider) ត្រូវបានគេប៉ាន់ប្រមាណថាជិត ៧០០ លានដុល្លារក្នុងមួយគ្រឿង ហើយការហោះហើរលើកដំបូងទំនងជានឹងធ្វើឡើងនៅឆ្នាំក្រោយនេះ។ ពិតណាស់អ្នកដែលឡើងសាកល្បងដំបូងគឺជាកងទ័ពអាកាសអាមេរិកដែលត្រូវតែជាអតិថិជនដំបូងបង្អស់។

បន្ថែមពីនោះផែនការនៃការបង្កើតយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-21 Raider នេះត្រូវបានគេរាយការណ៍ថាមានគេបញ្ជាទិញនូវយន្តហោះប្រភេទនេះចំនួនជិត ១០០គ្រឿងហើយមកទល់ពេលនេះ៕ ប្រភព៖ Dailynews

ឯកឧត្ដម ឈឿន ប៊ុណ្ណារ័ត្ន និងលោកជំទាវ សៅ សុគន្ធារី បានចូលរួមប្រជុំជីវភាពនយោបាយ និងបូកសរុបការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២២

0

រសៀលថ្ងៃសុក្រ ៩កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សខេត្តក្រចេះ ឯកឧត្ដម ឈឿន ប៊ុណ្ណារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងក្រចេះ និងលោកជំទាវ សៅ សុគន្ធារី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងក្រចេះបានអញ្ជើញជាអធិបតី ក្នុងពិធីប្រជុំជីវភាពនយោបាយ និងបូកសរុបការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម អ៊ុយ ភារក្ស ឯកឧត្តម ហេង សុផា ក្រុមការងារគណបក្សមូលដ្ឋានក្រុងក្រចេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ចុះមូលដ្ឋានក្រុងក្រចេះ គណៈកម្មាធិការគណបក្សក្រុងក្រចេះ ក្រុមការងារថ្នាក់ខេត្តចុះជួយសង្កាត់ ក្រុមការងារថ្នាក់ក្រុងចុះជួយសង្កាត់ គណៈកម្មាធិការគណបក្សសង្កាត់ ប្រធាន អនុប្រធានសាខាបក្សភូមិ ប្រធានសាខាចំណុះគណបក្សសង្កាត់ ប្រធាន អនុប្រធានយុវជនគណបក្សសង្កាត់ ស្មៀនសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល សរុបវត្តមានចូលរួមមានចំនួន ២៥៥នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiT1zgcA7hiwRhdBwf6Fl8tPXDu7dZYsVIZg8duYwsq0vuU_GGizDC7oiGCbiZcTauhc23M0INXSJrbsLxvwv6qMKt3VY0tsEXbBq658YBb0aMHcC1FOYTwQ2F6oWnkO4liQ8L8pvNxte8pJjWCfzm3MWQjUre-LqotBleANGQsUXMen7CshdTkoOQ/s1080/photo_2022-12-03_14-49-03.jpgឯកឧត្ដម ឈឿន ប៊ុណ្ណារ័ត្ន មានមតិសំណេះសំណាលបូកសរុបលទ្ធផលកិច្ចប្រជុំ ថ្លែងអំណរគុណដល់សមាជិក សមា ជិកាអង្គប្រជុំ និងបានដាក់ទិសដៅបន្តចំនួន ១០ចំណុច ដើម្បីឆ្ពោះទៅដណ្តើមជ័យជនះនាពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLgtr7lM-KNZk3VwjLuMORhDDKdniF8u85QjcKoLVslwgk_Gh99cMoc6Qq-Q9rt7dBqjC8-QDFcz9YjKILi6CGdpdDKbXo6qhdTK91N9fcLcclihp-Ck8E5JKdIdW_3BH_BYn-TQBsefjSh3-ixxqmGMBSDXoLVXokZK5LUe-C-IKweJXLvfkb__Ca/s1080/photo_2022-12-03_14-49-04%20(2).jpg
ក្នុងឱកាសនេះដែរ ឯកឧត្តមប្រធានក៍បាននាំយកនូវអំពូលសូឡា និងជើងអំពូល ដែលជាអំណោយរបស់ ឧកញ៉ា ធាង ទ្រី ជូនគណបក្សក្រុងក្រចេះ ចំនួន ១០ឈុត, មន្ទីរអប់រំ យុវជន និងកីឡា ចំនួន ១០ឈុត,វត្តក្រគរ ចំនួន ១០ឈុត និងប៉ុស្តិ៍រដ្ឋបាលសង្កាត់ទាំង៥ ចំនួន ៤ឈុតក្នុងមួយប៉ុស្តិ៍រដ្ឋ បាល សរុបរួមចំនួន ៥០ឈុត ឧបត្ថម្ភដល់សមាជិ សមាជិកា ដែលបានចូលរួមក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន២០.០០០រៀល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxG73yobKSA5JoRvDeec7zespnTn3eRePqXbWPKpLD09AwpDt3KYWgw-IHnuYSj5tSgsx38kiemAN3HqzH1jEftAlAlm_1jFhKX4p2U4Of9Oc5yWdzPXjMUQXfA_fhKDtfMsXX-C89st0ISio_tFS6UlaCXQEI0F-DHS0dHC3sHET5TfGhYqDtHldI/s1073/photo_2022-12-03_14-49-04%20(4).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqs_J1B_pah0U_EeC4_RboVAFAsMkUGANQ5IuBqBNeA4RCKO23iHyxMy0yOvB1WZh1APfyzQK_UOfSM0kvgEE6RiYNgAxdrhyXloaDOr0zmZmSwY1G_Z7tlCu6Lz_MMSZMq0OuG4Lpss9ud4bFgwUlOetORDXS10G4FU1oMfZDZqBofXq1YiPilfq8/s1080/photo_2022-12-03_14-49-04%20(3).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2HSjaLc6HQxyMui09b1rq_tVql4_OGGsUImf9LfwCsZjsILA-q1z8mguYdd4UrprMxTppzsKUC6Kj9Ulz6KQLzsHrMN0vNXURMcqgrvCWVbuJ8S3rcbj0ZpglAFPtUdV6-dc9qI5ysHPjEPHXAz7I51mEBu3dhKl7vTkQCMAz-xqzMjfekd49c02_/s1080/photo_2022-12-03_14-49-04.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvyWWWuyU0OdC8zzThuxK_L7fSfXXQ__k-G3zMCAzk9sRMy4qOhWgMSzeTGHges6oq4mbr9nKGpgzyDbE59zPu7C0Q9wanCNjsccxzmoPUuSN7gWRwy4MbTChS8uia4IoPUeO5xPCVEecNKsg6PG-zY6JZMS46Net5NRof9cR2sxHxR_OHOeXKeyHD/s1080/photo_2022-12-03_14-51-57%20(2).jpg

សត្វដែលមានវដ្តជីវិតខ្លីជាងគេបំផុត លើលោក

0

ជា​ទូទៅ​លោក​អ្នក​តែង​តែ​ចាប់​អារម្មណ៍​​លើ​អាយុកាល​របស់​​ពពួក​សត្វ​ធំ​ៗ​ដូច​ជា​ដំរី អណ្ដើក ​ត្រី​បាឡែន ត្រីឆ្លាម​ ​ដែល​អាច​រស់​នៅ​បាន​អាយុ​​រាប់​សិប​ឆ្នាំ ប៉ុន្តែ​បើ​និយាយ​ពី​អំបូរ​សត្វ​​អាយុ​ខ្លី​វិញ អាច​មិន​សូវ​មាន​មនុស្ស​ច្រើន​បាន​ដឹង។Insect declines: new alarm over mayfly is 'tip of iceberg', warn experts | Insects | The Guardian

មេយ៍ហ្លាយ គឺជាប្រភេទសត្វកន្ទុំរុយម្យ៉ាង ដែលមានជីវិតខ្លីជាងគេបំផុត លើផែនដីយើងនេះ គឺសត្វប្រភេទនេះអាចរស់នៅបានត្រឹមតែ១ថ្ងៃ ឬ២៤ម៉ោងប៉ុណ្ណោះ។ មេយ៍ហ្លាយ ក៏ត្រូវបានគេហៅថា “សត្វល្អិតដែលរស់នៅបានតែ១ថ្ងៃ​” ក៏ព្រោះតែអាយុរស់នៅដ៏ខ្លីរបស់ពួកវា។ យ៉ាងហោចណាស់ មានពួកមេយ៍ហ្លាយ ២៥០០ប្រភេទផ្សេងៗគ្នា នៅលើពិភពលោកយើងនេះ ហើយលើសពីនេះ សមាជិកខ្លះរបស់មេយ៍ហ្លាយ ងាប់ទៅវិញភ្លាមបន្ទាប់ពីកើតបានត្រឹមតែ ២ទៅ៣ម៉ោងប៉ុណ្ណោះ។Mayflies | National Wildlife Federation

ពេលកើតមកភ្លាម មេយ៍ហ្លាយ ចំណាយពេលហើរលេងសប្បាយប្រៀបបីដូចជាអារក្ខទេវី នៅតាមដើមឈើអញ្ចឹង។ យ៉ាងណាក៏ដោយ មេយ៍ហ្លាយ ក៏ផ្តល់ផលប្រយោជន៍ដែរ គឺវាជាចំណីអាហារសម្រាប់សត្វប្រភេទខ្លះទៀត ហើយពួកវាក៏ជាប្រភេទសត្វបន្តពូជ។ អំឡុងពេលមានជីវិតដ៏ខ្លីនេះ មេយ៍ហ្លាយ បង្កើតជាក្រុម ហើយហើររាំលេងជាមួយគ្នា គ្រប់ទីកន្លែងទាំងអស់ដែលវាទៅដល់ រហូតដល់ពេលវាស្លាប់ទៅវិញ៕

ប្រភព៖ Wikipedia

យកកូនអាយុ១ឆ្នាំតាមខ្លួនទៅនេសាទ ចុងក្រោយ ត្រូវក្រពើខាំអូសកូនទៅស៊ីបាត់

0

បរទេស៖ មានហេតុការដ៏គួរឱ្យតក់ស្លុតមួយបានកើតឡើង ដោយមានក្មេងប្រុសអាយុ១ឆ្នាំម្នាក់ ត្រូវបានក្រពើដ៏សាហាវមួយក្បាលវាយប្រហារអូស និងខាំស៊ីទាំងរស់។ នៅចំពោះមុខភ្នែកឪពុក ដែលបានយក ទារកដែលជាកូនទៅអង្គុយលើទូកនេសាទក្នុងទន្លេនៅប្រទេសម៉ាឡេស៊ី។

កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២២ មានការចុះផ្សាយពីកាសែត Daily Mail បានរាយការណ៍ពីឧប្បត្តិហេតុដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយមានក្មេងប្រុសអាយុអាយុ ១ ឆ្នាំនៅប្រទេសម៉ាឡេស៊ីត្រូវបានក្រពើដ៏កាច មួយក្បាលអូសក្មេងទាំងរស់នៅចំពោះមុខឪពុកដែលគាត់ត្រូវបានរងរបួសដោយការវាយដោយសាក្រពើខាំជាច្រើនដង នៅលើរាងកាយ រួមទាំងក្បាលផងដែរ ខណៈគាត់បានព្យាយាមជួយកូនរបស់ខ្លួន តែមិនបានសម្រេច។

ឧប្បត្តិហេតុដ៏សោកសៅនេះបានកើតឡើងនៅពេលដែលឪពុកម្នាក់នោះបាននាំកូនប្រុសអាយុមួយឆ្នាំរបស់គាត់ទៅនេសាទតាមទូកនៅ Lahad Datu រដ្ឋ Sabah។ ខណៈកំពុងចែវទូកលើទឹក គាត់ក៏ត្រូវបានក្រពើវាយប្រហារដោយចៃដន្យ ហើយបានឆក់យកជីវិតកូនប្រុសរបស់គាត់ទៅបាត់។

ទោះជាយ៉ាងណាក្រោយពីអ្នកភូមិនៅតំបន់នោះដឹងពីហេតុការដ៏អាក្រក់នេះហើយ ក៏បានផ្ដល់ដំណឹងទៅអាជ្ញាធរដើម្បីមកជួយសង្គ្រោះ អន្តរាគមជាបន្ទាន់។

គួរបញ្ជាក់ថាបុរសដែលជាជនរងគ្រោះបានបាត់កូន គាត់ជាកុលសម្ព័ន្ធ Palauh អាយុប្រហែល ៤០ ឆ្នាំបានរងរបួសក្បាលនិងរាងកាយយ៉ាងធ្ងន់ធ្ងរដោយសារសត្វក្រពើខាំជាច្រើន ហើយគាត់ត្រូវបានគេ យកទៅមន្ទីរពេទ្យ ដោយឡែកកូនប្រុសអាយុមួយ ឆ្នាំរបស់គាត់បានបាត់ខ្លួន ដោយក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកបន្ត៕ ប្រភព៖ Thairath

តំបន់ព្រៃលិចទឹកដ៏ទាក់ទាញមួយកន្លែងនៅថៃ ស្រដៀងទៅនឹងតំបន់រ៉ាមសាររបស់ប្រទេសកម្ពុជា

0

រ៉ាមសារគឺជាតំបន់ដ៏ទាក់ទាញនៅតាមដងទន្លេមេគង្គស្ថិតក្នុងខេត្តស្ទឹងត្រែង តំបន់ថានសួគ៌ ក៏ដូចជាបានលាក់កប់ជាមួយនឹងអាថ៌កំបាំងនៃសម្រស់ព្រៃធំៗលិចទឹកឥតកែច្នៃ ដែលបានប្រែក្លាយទីនេះជាទីចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរជាខ្លាំង។ តែអ្វីដែលកាន់តែពិសេសថ្ងៃនេះសូមនាំអ្នកទាំងអស់គ្នាមកស្គាល់ជាមួយនឹងតំបន់មួយកន្លែងក្នុងប្រទេសថៃ ដែលមានទេសភាព និងមានលក្ខណៈស្រដៀងគ្នានឹងតំបន់រ៉ាមសាររបស់ខ្មែរយើង។

ថ្ងៃនេះសូមបង្ហាញនូវសម្រស់ដ៏ស្រស់ស្អាតនៃតំបន់មួយកន្លែងក្នុងប្រទេសថៃ ថាវាមានសម្រស់ស្រស់ស្អាត ដូចជាដុំពេជនៃតំបន់រ៉ាំសារបស់ប្រទេសកម្ពុដាយ៉ាងណាខ្លះ៖

១.តំបន់ឧទ្យានជាតិ រ៉ាមសារ ប្រទេសកម្ពុជា

តំបន់រ៉ាមសារជាតំបន់ព្រៃលិចទឹកដ៏ទាក់ទាញនៅប៉ែកឦសាន ស្ថិតនៅតាមបណ្ដោយដងទន្លេមេគង្គនៃព្រះរាជាណាចក្រកម្ពុជា ដែលជាតំបន់ទេសចរណ៍ធម្មជាតិ មានចម្ងាយរាប់គីឡូម៉ែត្រនៅ ឃុំអូរស្វាយ ស្រុក ថាឡាបូរិវ៉ាត  ខេត្ត ស្ទឹងត្រែង។

រ៉ាំសាគឺជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលបំផុតមួយ នៅលើកោះដ៏ស្រស់ស្អាតគ្នានអ្វីដែលអាចប្រៀបបាន ហើយទីនេះក៏ជាជម្រកដ៏សំខាន់ និងសម្បូរទៅដោយជីវចម្រុះ ត្រីជាច្រើនប្រភេទ បក្សីដ៏សម្បូរបែប និងព្រៃលិចទឹកដ៏ស្រស់ស្អាត ដែលជាកន្លែងដ៏ស័ក្តិសមបំផុតមួយ សម្រាប់ការជិះទូកកម្សាន្ត និងបោះតង់លំហែ ក៏ដូចជា ស្ទូចត្រីទន្លេ ធ្វើជាអាហារដ៏មានរសជាតិ។

ជាពិសេសអ្នកហាក់ដូចជាបានស្ថិតក្នុងព្រៃដ៏អាថ៌កំបាំង មួយដែលមានព្រែឈើធំៗដុះចាក់ឬយ៉ាងអស្ចារ្យ ជាមួយនឹងផ្ទៃទឹកដ៏ថ្លា និងអាកាសធាតុដ៏ត្រជាក់នៃចំហាយទឹកនៅទីនោះ។

២.  តំបន់ Rayong Botanical Garden ឬសួនរុក្ខសាស្ត្ររ៉ាយ៉ុង ​ប្រទេសថៃ

តំបន់ Rayong Botanical Garden ឬ”សួនរុក្ខសាស្ត្ររ៉ាយ៉ុង” ដែលជាតំបន់ដីសើមដ៏ធំនៅភាគខាងកើតនៃខេត្តរ៉ាយ៉ងក្នុងប្រទេសថៃ ពិតណាស់តំបន់នេះគឺស្រដៀងទៅនឹងតំបន់រ៉ាមសារក្នុងខេត្តស្ទឹងត្រែងនៃ ភាគឦសានប្រទេសកម្ពុជា ហើយតំបន់ដ៏អស្ចារ្យមួយនេះក៏ជាប្រភពនៃការសិក្សារុក្ខសាស្ត្រ និងទេសចរណ៍ធម្មជាតិក្នុងប្រទេសថៃផងដែរ។

ដោយការធ្វើដំណើរមកទីនេះគេត្រូវជិះកាយ៉ាកដើម្បីទស្សនា ហើយច្បាស់ណាស់អ្នកទេសចរប្រាកដជាមានអារម្មណ៍ថាបរិយាកាសនៅទីនោះ ដូចជាជិះទូកកម្សាន្តក្នុងព្រៃអាម៉ាហ្សូនខ្លាំងណាស់ ព្រោះតែមានដើមឈើធំៗដុះពីក្នុងទឹក ដែលគ្របដណ្ដប់លើផ្ទៃដីសរុបមានជាង ៣៨០០ រ៉ៃ ភាគច្រើនជាដីលេចទឹក ដែលមានអត្ថប្រយោជន៍ផ្សេងៗ ទាំងពីរកាត់បន្ថយការហូរច្រោះឆ្នេរសមុទ្រ ជួយការពារទឹកប្រៃមិនអោយចូលក្នុងដីច្រើនពេក ហើយជាជម្រករបស់សត្វ និងរុក្ខជាតិផ្សេងៗ៕

អត្ថបទដោយ៖ យិត ម៉ានិល