តារាស្រីថៃ តែងតែដើរតួកាចឆ្នាស់ និងស៊ិចស៊ី កញ្ញា May Pitchanart បានបង្ហាញនូវវត្តមាននៅព្រះរាជជាណាចក្រកម្ពុជានៅឯផ្សារទំនើបអ៊ីអន ម៉លសែនសុខ ដោយនាងបានមកចូលរួមការសម្ពោធជាផ្លូវការនូវផលិតផលមួយប្រភេទ ដែលតារាស្រីរូបនេះជាទូតសុឆន្ទៈរបស់ផលិតផលផ្ទាល់។

នាពេលថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីគេបានឃើញពីតារាស្រីសម្ដែង តួជាកាចឆ្នាស់ ក្រមិចក្រមើម និងជាតារាស្រីស៊ិចស៊ី កញ្ញា May Pitchanart បានបង្ហាញខ្លួនជាមួយនឹងក្រុមកម្មវិធី ប្រកាសផ្សព្វផ្សាយជាផ្លូវការ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនមកពីប្រទេសថៃ សិល្បករ អាជីវករ និង ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករនៅទីតាំងផ្សារទំនើបអ៊ីអន ម៉លសែនសុខ។
នៅក្នុងកម្មពិធីនោះផងដែរតារាស្រីល្បីឈ្មោះ កញ្ញា May Pitchanart ក៏បានសម្ដែងនូវក្ដីរំភើប និងកិត្តិយសជាខ្លាំងដែលបានមកចូលរួមក្នុងនាមជាទូតសុឆន្ទៈរបស់ផលិតផលខូឡាជែន ដែលខុសពីលើមុនកញ្ញាក៏ធ្លាប់បានមកកាន់ទឹកដីនៃប្រទេសកម្ពុជាយើងផ្ទាល់ ក្នុងនាមជាអ្នកទេសចរ ហើយក៏ធ្លាប់បានទៅកម្សាន្ត និងទស្សនា តំបន់ពេជ្រ នៃប្រទេសកម្ពុជាគឺជាតំបន់អង្គរអស្ចារ្យរបស់ខ្មែរយើងផងដែរ។
ទោះជាយ៉ាងណាកញ្ញា ក៏បានឈ្លៀតក្នុងឱកាសនោះក៏បានធ្វើការផ្សព្វផ្សាយជាមួយនឹងផលិតផលរបស់ខ្លួនផងដែរ ដោយសង្ឃឹមថាបងប្អូននឹងមានការគាំទ្រ។
យ៉ាងណាមិញការបង្ហាញនូវវត្តមាននេះក៏បានធ្វើឱ្យហ្វេនៗ និង អ្នកគាំទ្រមានការរំភើបរីករាយជាខ្លាំង ជាមួយនឹងវត្តមានរបស់តារាស្រីកញ្ញា May Pitchanartនៅលើទឹកដីកម្ពុជានេះ៕













