Home Blog Page 1986

ឡានហោះដំបូងរបស់វៀតណាម​ ត្រៀមចេញលក់នៅលើទីផ្សារក្នុងឆ្នាំ២០២៤

0

ហូជីមិញ៖ ក្រុមហ៊ុនហាណូយ Airlios បានបង្ហាញរថយន្តអគ្គិសនីហោះ ដែលខ្លួនគ្រោងនឹងដាក់លក់ជាផ្លូវការនៅឆ្នាំ ២០២៤។ រថយន្តអគ្គិសនីហោះនេះ គឺជាផលិតផលរបស់ប្រទេសវៀតណាមដំបូងគេបង្អស់ដែលគ្រោងនឹងដាក់ចេញលក់ ចូលទីផ្សារពិភពលោកនាពេលខាងមុខ។

រថយន្ត Airlios អាចហោះហើរបញ្ឈរបានដល់ទៅ ១០ ម៉ែត្រក្នុងរយៈពេល ១០ វិនាទី ហើយបន្ទាប់មកហោះហើរក្នុងល្បឿន ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង អាចឡើងដល់កម្ពស់ ១២០ ម៉ែត្រ ដែលមានកម្ពស់ដូចនឹងអគារ ៤៤ ជាន់។វាមានថ្មចំនួន ៨ ដែលត្រូវបានសាកពេញក្នុងរយៈពេល ៧ ទៅ ៩ នាទីនៅស្ថានីយ៍សាកថ្ម ៣០ គីឡូវ៉ាត់។

លោក Mai Thien Vu ប្រធានផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន បានប្រាប់ VnExpress ថា “គម្រោងនេះបានបញ្ចប់ ៧០-៨០%” ហើយគ្រោងនឹងចាប់ផ្តើមការហោះហើរលើកដំបូងនៃកំណែពាណិជ្ជកម្មរបស់ Airlios នៅចុងឆ្នាំ ២០២៣” ។ អ្នកគ្រប់គ្រង និងវិស្វករនៅក្រុមហ៊ុន Airlios បានចាប់ផ្តើមគិតអំពីការផលិតរថយន្តហោះហើរកាលពីប្រាំឆ្នាំមុន ហើយរថយន្ត Airlios អាចនឹងក្លាយជារថយន្តហោះដំបូងគេនៅអាស៊ីអាគ្នេយ៍៕

មិននឹកស្មាន លោក Nawat ជាCEO Miss  grand ក៏ជាអ្នកគាំទ្រវណ្ណដា រហូតផុសចម្រៀងមួយបទនេះក្នុងIG ទាំងព្រឹក

0

មហាជនគ្រប់គ្នាច្បាស់ជាបានស្គាល់ជាមួយនឹង អ្នកគ្រប់គ្រង និងជា CEO របស់ Miss Grand International ដ៏លេចធ្លោមួយរូបលោក Nawath ជាជនជាតិថៃ។ តែអ្វីដែលធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍នោះគឺលោកបានបង្ហោះបទចម្រៀងរបស់តារាចម្រៀងខ្មែរដ៏ល្បីលោកវណ្ណដាក្នុងបណ្ដាញIG ផ្ទាល់ខ្លួន។

នាថ្ងៃទី ៣ ខែវិច្ឆិការ ឆ្នាំ២០២២ នេះលោក Nawat ដែលជាអ្នកគ្រប់គ្រងកម្មវិធីដ៏ល្បី Miss Grand International ត្រូវបានមហាជនមានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីរូបលោកក៏ជាអ្នកគាំទ្រតារាចម្រៀងខ្មែរវ័យក្មេងមួយរូបដ៏ល្បីលោក វណ្ណដា ក្រោយពី CEO របស់ Miss Grand ជនជាតិថៃម្នាក់នេះបានធ្វើការបង្ហោះ នៅក្នុង Story IG ផ្ទាល់ខ្លួនទាំងព្រឹក ​ពីបទចម្រៀងរបស់វណ្ណដា មានចំណងជើងថា “នារីជឿនលឿន”។

ការបង្ហោះនេះបានធ្វើឱ្យមហាជទាំងជនជាតិថៃ និងខ្មែរមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ព្រោះលោកមិនដែល ស៊ែរ ឬក៏ផុសគាំទ្រជាមួយនឹងតារាចម្រៀងរូបណានោះទេ ដូច្នេះនេះបញ្ជាក់បានថាលោក Nawat គឺជាអ្នកគាំទ្រតារាចម្រៀងខ្មែរមួយរូបផងដែរ។

គួរបញ្ជាក់ផងដែរថាតារាចម្រៀងប្រុសវ័យក្មេងលោក វណ្ណដាបានក្លាយជាទីចំណាប់អារម្មណ៍អារម្មណ៍របស់មហាជនក្នុងស្រុក និងក្រៅស្រុក ជាពិសេសគឺអ្នកគាំទ្រនៅក្នុងប្រទេសថៃ ដែលតែងតែស្រឡាញ់ និងពេញចិត្តជាមួយនឹងទេពកោសល្យ។

ដោយក្នុងនោះ អ្នកគាំទ្រថៃ បានចាប់ទុកគុណតំលៃរបស់វណ្ណដាដែលសាងគឺមានអត្តន័យជ្រាលជ្រៅ វណ្ណដាជានិមិត្តរូបនៃភាពតស៊ូ អំនត់ ឈ្លាស់វៃ ថ្លៃថ្នូរ (ថៃប្រៀបធៀបនឹងតារារ៉ាប់ស្រុកថៃ) ពូកែ មានសមត្ថភាពឆ្នៃប្រឌិតខ្ពស់អាចបង្កើតអត្តសញ្ញាណដោយមានឯក្ខណៈរបស់ខ្លួន មិនមែនជាការចម្លងរបស់គេមកជារបស់ខ្លួន ជាពិសេសគឺការយករបស់ចាស់មកឆ្នៃជារបស់ថ្មីទំនើប និងការគោរពដឹងគុណ លើកតម្កើងគ្រូបាអាចារ្យក្នុងនាមជាតារារ៉ាប់”៕

 

 

Elon Musk ត្រៀមបញ្ឈប់បុគ្គលិក Twitter ជិត ៤​ ០០០នាក់បន្ថែមទៀត

0

អន្តរជាតិ៖ បន្ទាប់ពីការប្រកាសលាលែងពីតំណែងជាបន្តបន្ទាប់ពីអ្នកកាន់តំណែងធំៗក្នុងក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម Twitter ឥឡូវនេះទទួលបានដំណឹងបន្ថែមថា នាយកប្រតិបត្តិថ្មីលោក Elon Musk គ្រោងនឹងបញ្ឈប់បុគ្គលិក Twitter សរុបប្រមាណ ៣៧០០នាក់បន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ជុំវិញរបាយការណ៍នេះត្រូវបានគេរំពឹងថា គោលដៅរបស់ Musk នឹងចាប់ផ្តើមបញ្ឈប់បុគ្គលិក Twitter ដែលធ្លាប់ត្រូវបានអនុញ្ញាតឱ្យធ្វើការពីចម្ងាយ ក៏ដូចជាបុគ្គលិកដែលប្រចាំការនៅខាងក្រៅដែលជាអ្នកទទួលតួនាទីរាយការណ៍ទៅការិយាល័យ Twitter ទាំងក្នុង និងក្រៅទីក្រុង San Francisco នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg។

ប្រភពពី CNBC ដដែលបានឱ្យដឹងទៀតថា ទាក់ទិននឹងការបញ្ឈប់បុគ្គលិកប្រមាណ ៣៧០០នាក់នេះមិនទាន់ទទួលបានការបញ្ជាក់ច្បាស់លាស់នោះទេ ខណៈម្ចាស់ Twitter ថ្មីលោក Musk គ្រោងនឹងជួបពិភាក្សាជាមួយទីប្រឹក្សារបស់លោកចំពោះការសម្រចចិត្តមួយនេះ។ យ៉ាងណាមិញក្នុងកិច្ចពិភាក្សានោះត្រូវបានគេឱ្យដឹងថា Musk គ្រោងអញ្ជើញមនុស្សជំនិតរួមមាន លោក David Oliver Sacks គឺជាសហគ្រិន និងជាអ្នកវិនិយោគនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីនធឺណិត ប្រធានក្រុមហ៊ុន The Boring Company លោក Steve Davis រួមជាមួយនឹងលោក Sam Telle និង Antonio Gracias ដែលមកពីក្រុមហ៊ុនវិនិយោគ Valor Equity។

គួរបញ្ជាក់ដែរថា របាយការណ៍ខាងលើនេះទំនងជាត្រូវបានអនុវត្តទៅពិតមែន ដោយមុនពេលទិញយក Twitter បានសម្រេច Musk ធ្លាប់បានប្រកាសរួចទៅហើយថាលោកមានបំណងកាត់បន្ថយបុគ្គលិកនៅ Twitter ជិត ៧៥ភាគរយនៃបុគ្គលិកសរុបចំនួន ៧,៥០០នាក់ឯណោះ​ ៕

ចម្ការសូឡាលើទឹកធំជាងគេលើលោក ស្ថិតនៅប្រទេសជាប់យើង

0

ចម្ការសូឡាលើទឹកធំជាងគេលើលោក មានទំហំប្រមាណ ៥០ម៉ឺនម៉ែត្រការ៉េ ឬស្មើនឹង ៧០តារាងបាល់ទាត់ លេចវត្តមាន នៅស្រុកសុរិន្ទថន ប្រទេសថៃ ដោយត្រូវបានភ្ជាប់ទៅបណ្ដាញអគ្គិសនីប្រើប្រាស់ កាលពីចុងខែតុលា ឆ្នាំ២០២១។World's largest hydro-floating solar hybrid comes online in Thailand -  Offshore Energy

ជង្រុកអគ្គិសនីដ៏ធំនេះ ប្រើប្រាស់បន្ទះសូឡាចំនួន ១៤៥ ០០០ បន្ទះ។ វាផលិតថាមពលអគ្គិសនីពីចរន្តទឹកនៅពេលយប់ និងពីពន្លឺព្រះអាទិត្យនៅពេលថ្ងៃ ដោយអាចផលិតថាមពលអគ្គិសនីសរុបបាន ២,៧ ជីហ្គាវ៉ាត់។

ក្នុងការសាងសង់ រដ្ឋាភិបាលប្រទេសថៃ បានវិនិយោគទឹកប្រាក់ប្រមាណ ៣៤លានដុល្លារ ដែលជាគម្រោងមួយកាត់បន្ថយការបំពុលដោយកាបោន នាឆ្នាំ២០៦៥ ខាងមុខ ក៏ដូចជាបម្រើទៅដល់ប្រជាជនថៃជាង ៧០លាននាក់ ដែលកំពុងប្រើប្រាស់ថាមពលពីឧស្ម័នធម្មជាតិ ពីរភាគបី នៃទិន្នផលអគ្គិសនី៕Largest hydro-floating solar hybrid system: Thailand world recordប្រភព៖ Off Shone Energy

មោទកភាពណាស់! វីរកីឡាការិនី ខាន់ ចេសា ឈ្នះមេដាយមាសជឺជីតស៊ូជើងឯកពិភពលោក២០២២

0

វីរកីឡាការិនី ខាន់ ចេសា (Khan Jessa) បាន​ចូលរួម​លើក​មុខ​មាត់​ឲ្យ​ប្រទេសកម្ពុជា ​ជា​ថ្មី​ម្តង​ទៀត បន្ទាប់ពី​យក​ឈ្នះ​កីឡាការិនីអេស្ប៉ាញ Matthew Martin Naiomi Anaiansi នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ លើវិញ្ញាសា ជឺជីតស៊ូ (Newaza) ទម្ងន់ក្រោម៥២គីឡូក្រាម ក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់កីឡាជឺជីតស៊ូជើងឯកពិភពលោក JU-JITSU WORLD CHAMPIONSHIP 2022 នៅទីក្រុងអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម។

មុនទទួលបានមេដាយមាស ខាន់ ចេសា បានយកឈ្នះកីឡាការិនីរបស់ហ្វីលីពីន Baluyot Ashley Jeraine ក្នុងជុំទី១ ដែលប្រើពេលត្រឹមតែ២នាទី និង២៣វិនាទីប៉ុណ្ណោះ ហើយបន្តយកឈ្នះកីឡាការិនីអេមីរ៉ាតអារ៉ាប់រួម Sharaim Maitha ដែលបោះបង់ការប្រកួតក្នុងជុំទី៣ មុនឈ្នះកីឡាការិនីអ៊ីស្រាអ៊ែល Aronov Pnina ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

គួរដឹងថា ខាន់ ចេសា មានឪពុកជាជនជាតិខ្មែរ និងម្ដាយឈ្មោះ April Marie Khan ជនជាតិម៉ិកស៊ិក-អាមេរិក នៅក្នុងរយៈពេលជាង ១០ឆ្នាំ នៃការចាប់អាជីពកីឡាជឺជិតស៊ូ នាងធ្លាប់ឈ្នះមេដាយ និងពានរង្វាន់ស្ទើររាប់ភ្លេច ទាំងការប្រកួតតំបន់ អាមេរិក អឺរ៉ុប និងពិភពលោក។

កីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា (Jessa Khan) គឺជាម្ចាស់មេដាយមាសនៅ Asian Games 2018 នៅទីក្រុង Jakarta ប្រទេស​ឥណ្ឌូនេស៊ី និង SEA Games 2019 នៅទីក្រុង Manila ប្រទេសហ្វីលីពីន ត្រូវបានចាត់ទុកថា ជាកីឡាករដែលកម្ពុជារំពឹងខ្ពស់​ក្នុងការឈ្នះ​មេដាយ​មាស​ស៊ីហ្គេម SEA Games លើកទី៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្ទាប់ខកចិត្តនៅប្រទេសវៀតណាម ដោយសារមិនអាចឆ្លងផុតដំណាក់កាលថ្លឹងទម្ងន់៕

អុំទូក៣ថ្ងៃ! ទៅសៀមរាប ក្រៅពីប្រាសាទមាន មានកន្លែងណាគួរដើរខ្លះ?

0

កាល​ណាគេ​និយាយ​ពី​ខេត្តសៀមរាប គេ​តែងតែង​នឹក​ឃើញ​ដល់​ប្រាសាទក្នុងតំបន់​អង្គរ ជាពិសេសប្រាសាទ​អង្គរវត្ត។ ប៉ុន្តែមានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលដឹងពីវិសាលភាពធំទូលាយនៃខេត្តសៀមរាបថា ជាខេត្តមួយដែលសម្បូរទៅដោយតំបន់ទេសចរណ៍ជាច្រើន ទោះបីជាដើរមួយខែក៏មិនអស់ឡើយ។

ស្របពេលដែលថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ជិតមកដល់នោះ ភ្ញៀវទេសចរណ៍ដែលមានគម្រោងទៅសៀមរាប ក៏ប៉ុន្តែមិនដឹងថាទៅណាទៀតក្រៅពីទៅទស្សនាប្រាសាទអង្គរវត្តនោះ ថ្ងៃនេះគេហទំព័រ KBN សូមណែនាំកន្លែងដើរលេងមួយចំនួន ដែលលោកអ្នកមិនគួរមើលរំលងក្រៅពីប្រាសាទ។

+រមណីយដ្ឋានទឹកធ្លាក់ក្បាលស្ពាន
ក្បាលស្ពាន មានចម្ងាយ ៥០គីឡូម៉ែត្រ ពីសៀមរាប ដោយទិសដៅដូចគ្នានឹងទៅភ្នំគូលែនដែរ និងចម្ងាយ​ ១៨គម ពីបន្ទាយស្រី។ រមណីយដ្ឋានក្បាលស្ពានគឺជាន្លែងដែលគេស្គាល់ថាជា ជ្រលងនៃលិង្គ១០០០, ដែលមានចម្លាក់ធ្វើអំពីថ្មនៅក្នុង​ និងជុំវិញក្បាលស្ពាន ។ក្បាលស្ពាន ជាទីកន្លែងអច្ឆរិយៈ តែមិនសូវមានភ្ញៀវទេសចរទៅដល់ – Popular Magazine

+កាហ្វេវប្បធម៌-សៀមរាប
ផ្ទះ​កាហ្វេ​វប្បធម៌​សៀមរាប​កសាង​ឡើង​ដើម្បី​ឲ្យ​ប្រជាជន​ខ្មែរ​ និង​ជនជាតិ​បរទេស​ បាន​ឃើញ​ពី​ការ​ថែ​រក្សា​ និង​ការពារ​មរតក​វប្បធម៌​ខ្មែរ​ដែល​មាន​តាំង​ពី​សម័យ​ដើម​រហូត​មក​ដល់​បច្ចុប្បន្ន​។ ភ្ញៀវ​ដែល​បាន​ទៅ​អាច​ភ្លក្ស​រសជាតិ​កាហ្វេ​ និង​តុប​តែង​ខ្លួន​ស្លៀក​សម្លៀក​បំពាក់​សម័យ​លង្វែក​ និង​ថត​រូប​ទុក​ជា​អនុស្សាវរីយ៍​​បាន​។​ តម្លៃ​ចាប់​ពី​ ២.៥ ដុល្លា​ឡើង​។ត្រលប់ទៅកាន់អតីតកាលជាមួយនឹង កាហ្វេវប្បធម៌-សៀមរាប - KBN Komsan

+កន្លែងជិះស្គីលើផ្ទៃទឹក ICF Wake Park 
ICF Water Park ជា​ឧទ្យាន​ជិះ​ស្គី​លើ​ទឹក​មាន​តែ​មួយ​គត់​ក្នុង​ប្រទេស​កម្ពុជា​។​ ចំពោះ​តម្លៃ​គឺ​ចាប់​ពី​ ១៩ ដុល្លារ​ឡើង​ទៅ​ បើក​ដំណើរ​ការ​ពី​ថ្ងៃ​ចន្ទ​ ដល់​ សៅរ៍​។​ ចំពោះ​ក្មេង​ចាប់​ពី​អាយុ​ ១០ ឆ្នាំ​ឡើង​អាច​ជិះ​បាន​។​ធ្លាប់តែលេងកីឡាជិះស្គីលើគោកមែនទេ? ឥឡូវនេះសាកប្ដូរបរិយាកាសមកជិះស្គី លើទឹកនៅ ICF  Wake Park វិញម្ដងមើល តើប្លែកប៉ុណ្ណាទៅ? - KBN Komsan

+កន្លែងបាញ់ធ្នូបន្ទាយជ័យ ៨០២
ក្លឹប​កីឡា​បាញ់​ធ្នូ​ភូមិ​កម្ពុជា​ ជា​កន្លែង​បាញ់​ធ្នូ​មួយ​ត្រូវ​បាន​បង្កើត​ឡើង​​ក្នុង​គោល​បំណង​លើក​ស្ទួយ​ ក៏​ដូច​ជា​ផ្សព្វ​ផ្សាយ​មរតក​ដូន​តា​ខ្មែរ​ទៅ​ដល់​ភ្ញៀវ​ទេស​ចរ​ជាតិ​ និង​អន្តរជាតិ​ ជា​ពិសេស​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយ​ឲ្យ​បាន​ស្គាល់​ដោយ​ការ​ដាក់​តាំង​បង្ហាញ​វត្ថុ​បុរាណ​ជា​ច្រើន​ដែល​បាន​បន្សល់​ទុក​តាំង​ពី​សម័យ​អង្គរ​មក​ម្ល៉េះ​។​បានទៅសៀមរាបលើកក្រោយ ទៅបាញ់​ធ្នូ​លេង និង  ភ្លក់រសជាតិម្ហូបស្រុកស្រែឆ្ងាញ់ៗនៅ​បន្ទាយ​ជ័យ ​៨០២ – Popular Magazine

+ខ្នងបារាយណ៍
ខ្នងបារាយណ៍មានទីតាំងស្ថិតនៅ ខាងជើងព្រលានយន្តហោះសៀមរាប ខាងក្រោយវត្តស្វាយរមៀត។សម្រាប់អ្នកទាំងអស់គ្នាដែលចង់ទៅកម្សាន្តនៅខ្នងបារាយណ៍ លោកអ្នកគួរតែទៅនាពេលរសៀលថ្ងៃជ្រេរបន្តិច ដើម្បីអាចផ្ដិតយកនូវរូបភាពដ៏ស្រស់ស្អាត។ស្ពានឈើប្រវែងជិត ១គីឡូម៉ែត្រ ឆ្លងកាត់បារាយណ៍ចូលទៅកាន់ប្រាសាទមេបុណ្យ  ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ – SPKTLIV

+សហគមន៍ បាគងភូមិខ្ញុំ 
តំបន់សហគមន៍ ទេសចរណ៍បាគងភូមិខ្ញុំ ជាតំបន់កម្សាន្តមួយដ៏ល្អសម្រាប់ជាលក្ខណៈគ្រួសារ និងមកជាមួយមនុស្សជាទីស្រលាញ់ ដោយសារកន្លែងនេះ មានភាពស្ងប់ស្ងាត់ល្អ ទេសភាពបៃតងស្រស់បំព្រង ខ្យល់បរិសុទ្ធ ជាពិសេសនោះមានកន្លែងជិះទូកលេងសប្បាយ រួមជាមួយកន្លែងកម្សាន្តជាច្រើនទៀត ដូចជាការបោះតង់ ស្ទូចត្រីជាដើម។សហគមន៍បាគងភូមិខ្ញុំ ជាផលិតផលទេសចរណ៍ថ្មីលើដីសៀមរាប! - Kley kley

+ភូមិលិចទឹកកំពង់ផ្លុក

កន្លែងនេះគឺជាភូមិធម្មជាតិមួយនៅលើទឹក  ដែលអាចឱ្យអ្នកទេសចរជិះទូក ​ឬកាណូតទេសចរណ៍លើផ្ទៃទឹក ទស្សនាទេសភាពលើផ្ទៃទន្លេសាបដែលមានព្រៃលិចទឹក សាលារៀន វត្ត​​អារាម ជម្រកសត្វបក្សី និងកន្លែងបែបធម្មជាតិពិសេសជាច្រើនទៀតលើផ្លូវទឹក៕សហគមន៍ទេសចរណ៍កំពុងភ្លុក - Visit Cambodia

 

ខ្ពង់រាបទីបេ ស្ថិតក្នុងគ្រោះថ្នាក់នៃការដួលរលំដោយសារទឹកកករលាយ

0

អន្តរជាតិ៖ អ្នកស្រាវជ្រាវបានព្យាករណ៍ថា ខ្ពង់រាបទីបេ (Qinghai-Tibet) នឹងរងផលប៉ះពាល់ដោយការរលាយនៃដីកក ដូចជាការដួលរលំ សំណឹក និងវាលខ្សាច់។

ការរលាយនៃ permafrost នៅលើខ្ពង់រាបទីបេ នៅហិម៉ាឡៃយ៉ាកើតឡើងពីរដងលឿនជាងមធ្យមភាគពិភពលោកក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ដែលគំរាមកំហែងដល់ស្ថិរភាពនៃហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក។ នេះបើយោង​តាម​ការ​ស្រាវ​ជ្រាវ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​តុលា​ក្នុង​ទស្សនាវដ្ដី Nature Communications Earth & Environment។ ការ​រលាយ​នេះ​នាំ​ឱ្យ​មាន​តម្រូវ​ការ​ក្នុង​ការ​ជួស​ជុល​និង​ជំនួស​ហេដ្ឋារចនាសម្ព័ន្ធ​កើនឡើង ការប៉ាន់ប្រមាណ៣៨ភាគរយ នៃផ្លូវថ្នល់ ៣៩ភាគរយ នៃផ្លូវរថភ្លើង និងបណ្តាញអគ្គិសនី ២១ភាគរយនៃអគារត្រូវបានគំរាមកំហែងដោយការរលាយទឹកកកនៅឆ្នាំ២០៥០ ។

ខ្ពង់រាបទីបេ មានផ្ទៃដីជាង២.៥លានគីឡូម៉ែត្រការ៉េ ប្រហែលប្រាំដងនៃផ្ទៃដីរបស់ប្រទេសបារាំង ដែលលាតសន្ធឹងពីភាគខាងលិចប្រទេសចិនទៅកាន់ប្រទេសប៉ាគីស្ថាន រួមទាំងផ្នែកខ្លះនៃប្រទេសនេប៉ាល់ ឥណ្ឌា ភាគខាងកើតតាហ្ស៊ីគីស្ថាន និងភាគខាងត្បូង Kyrgyzstan ។ នៅពេលដែលឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុបង្កើនសីតុណ្ហភាពពិភពលោក ការសាយភាយជុំវិញពិភពលោកចាប់ផ្តើមរលាយក្នុងអត្រាយ៉ាងលឿន។ ដីមានលំនឹងតិច និងងាយស្រួលផ្លាស់ទី។ យោងតាមលោក Mathieu Morlighem សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រផែនដីនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ឡូសអេនជឺលេស បាននិយាយថា កន្លែងជាច្រើនបានជួបប្រទះនឹងការដួលរលំដ៏ធំ បង្កើតជារណ្ដៅនៅលើផ្ទៃផ្លូវ ប៉ះពាល់ដល់អាកាសយានដ្ឋាន ផ្លូវរថភ្លើង បំពង់បង្ហូរប្រេង និងសូម្បីតែផ្ទះ។

នៅចុងបញ្ចប់នៃដំណើរការរលាយ ការបាត់បង់ទឹកដីនឹងឈានដល់កម្រិតមួយដែលបណ្តាលឱ្យបឹងស្ងួតយ៉ាងឆាប់រហ័ស។ ការសង្កេតតាមផ្កាយរណប និងការអង្កេតលើដីបង្ហាញថា និន្នាការនេះកំពុងលាតសន្ធឹងលើតំបន់ permafrost នៅអឌ្ឍគោលខាងជើង រួមទាំងខ្ពង់រាបទីបេផងដែរ។

ជាពិសេសនៅលើខ្ពង់រាបទីបេ ទឹកកកពីដីកក ផ្ទាំងទឹកកក និងបឹងទឹកសាបដែលមានកម្ពស់ខ្ពស់ហូរចូលទៅក្នុងទន្លេវែងបំផុតទាំងបីនៅអាស៊ី ដែលជាប្រភពទឹកសំខាន់សម្រាប់ប្រហែល ២០ភាគរយ នៃចំនួនប្រជាជនពិភពលោក។ សំណើមពីបឹង និងស្ទ្រីមខ្ពស់ក៏ជួយរក្សាប្រព័ន្ធអេកូឡូស៊ីនៃវាលស្មៅពាក់កណ្តាលស្ងួតផងដែរ។ ប្រសិនបើដីកក និងផ្ទាំងទឹកកកនៅតែបន្តរលាយ នោះទន្លេនៅទូទាំងខ្ពង់រាបនឹងចាប់ផ្តើមរីងស្ងួត ដែលរួមចំណែកដល់ការហូរច្រោះដី និងចុងក្រោយក្លាយជាវាលខ្សាច់ដែលអាចកាត់បន្ថយទឹកភ្លៀង និងព្រិលធ្លាក់ ដែលនាំឱ្យការផ្គត់ផ្គង់ទឹកធ្លាក់ចុះយ៉ាងខ្លាំង ៕

តើពិតទេ ការទទួលទានស្ករច្រើនពេកប្រឈមមុខនឹងភាពចាស់លឿន?

0

សុខភាព៖ ជាតិស្ករច្រើនពេក គឺជាសត្រូវរបស់រាងកាយក្នុងការបន្ថែម ខ្លាញ់ក្រាស់នៅជុំវិញចង្កេះ ភ្លៅ ត្រគាកនិងបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម ក៏ដូចជាជំងឺគ្រោះថ្នាក់ផ្សេងៗទៀត។

បន្ថែមពីនោះមានមនុស្សជាយល់ឃើញថាជាតិស្ករក៏ជាសត្រូវនៃភាពស្រស់ស្អាតផងដែរ ព្រោះវាពិតជាធ្វើឱ្យយើងមើលទៅចាស់ជាងមុនមែនទេ?

ទាក់ទងនឹងការទទួលទានជាតិស្ករច្រើនលើសកម្រិត ទិន្នន័យពីរដ្ឋបាលចំណីអាហារ និងឱសថ (FDA) បានបង្ហាញថា ស្ករគឺជាសារធាតុដ៏ពេញនិយមដែលប្រើក្នុងអាហារ និងភេសជ្ជៈ ក្នុងនោះវាមិនត្រឹមតែបង្កើនហានិភ័យនៃជំងឺរ៉ាំរ៉ៃដូចជា ធាត់ ទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពចាស់ និងភាពចាស់មុនអាយុផងដែរ។

ស្ករដែលប្រើប្រាស់នឹងត្រូវបំបែកទៅជាឯកតាតូចៗ ហើយស្រូបចូលទៅក្នុងចរន្តឈាមយ៉ាងឆាប់រហ័សោយ ដជាតិស្ករក្នុងឈាមទាំងនេះអាចភ្ជាប់ទៅនឹងប្រូតេអ៊ីន Elastin និង Collagen  ដែលការបង្កើតសមាសធាតុហៅថា Advanced glycation end products ឬ AGEs  នាំឱ្យមានការថយចុះនៃប្រូតេអ៊ីន Elastin និង Collagen ក៏ដូចជាកាត់បន្ថយការបត់បែននៃស្បែក ព្រមទាំងធ្វើឱ្យមានការយារធ្លាក់ស្បែកផងដែរ។

មិនតែប៉ុណ្ណោះជាទូទៅនៅពេលដែលយើងកាន់តែចាស់ការប្រមូលផ្តុំសារធាតុ AGEs នៅក្នុងស្បែកក៏កើនឡើងផងដែរ ប៉ុន្តែប្រសិនបើយើងទទួលទានអាហារដែលមានជាតិស្ករខ្ពស់ នោះវារិតតែអាចជំរុញដំណើរការបែបនេះឱ្យកើតឡើងលឿន និងច្រើនទៀតខុសពីធម្មតា ដែលបណ្តាលឱ្យមានស្នាមជ្រីវជ្រួញ និងឆាប់ចាស់មុនអាយុ។

ដូច្នេះគួរលោកអ្នកគួរទទួលទានជាតិស្ករក្នុងបរិមាណត្រឹមត្រូវ ដោយអង្គការសុខភាពពិភពលោកបានណែនាំថា បរិមាណស្ករដែលអ្នកគួរទទួលទានគឺមិនលើសពី ៦ ស្លាបព្រាក្នុងមួយថ្ងៃនោះទេ។

វិធីងាយៗដើម្បីកាត់បន្ថយការប្រើប្រាស់ស្ករ

១. កាត់បន្ថយការទទួលទានភេសជ្ជៈដែលមានជាតិស្ករច្រើន ដូចជា តែ កាហ្វេដែលមានជាតិស្ករ សូកូឡា កាកាវ ទឹកដោះគោក្រឡុក តែទឹកដោះគោ ភេសជ្ជៈផ្អែមផ្សេងៗ រួមទាំងទឹកផ្លែឈើផងដែរ។

២. កាត់បន្ថយការទទួលទានអាហារសម្រន់ ដូចជានំផ្អែម ដែលមានជាតិស្ករខ្ពស់។

៣. គួរទទួលទានផ្លែឈើ និងបន្លែឱ្យបានច្រើន ប៉ុន្តែត្រូវប្រយ័ត្នចំពោះផ្លែឈើដែលមានជាតិស្ករខ្ពស់ មិនគួរទទួលទានច្រើនពេកទេ ដូចជា ស្វាយទុំ ធុរេន សាវម៉ាវ ខ្នុរ ផ្លែទាប និង មៀនជាដើម៕ ប្រភព៖ Sanook

អគ្គិសនីកម្ពុជា ជូនដំណឹងពីការរអាក់រអួលផ្គត់ផ្គង់ចរន្តនៅតំបន់មួយចំនួន ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៦ ខែវិច្ឆិកា

0

ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង។

អគ្គិសនីបញ្ជាក់ថា “ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន”៕

កាន់តែច្បាប់សូមអានសេចក្តីជូនដំណឹងលម្អិតខាងក្រោម៖
May be an image of text

No photo description available.

May be an image of text

ក្រុងព្យុងយ៉ាង ខឹងអាមេរិក បាញ់មីស៊ីល ធ្វើឲ្យបំភ័យជប៉ុនប្រកាសអាសន្នទាំងព្រឹក

0

រដ្ឋធានីសេអ៊ូល៖ ការធ្វើសមយុទ្ធទ័ពអាកាសទ្រង់ទ្រាយធំ រវាងកងទ័ពសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង ធ្វើឲ្យក្រុងព្យុងយ៉ាង ចាត់ទុកជាការហាត់សម ដើម្បីឈ្លានពាន ទើបកូរ៉េខាងជើង បន្ដបាញ់មីស៊ីលជាច្រើនគ្រាប់ សង័្សយ ជាមីស៊ីលអន្ដរទ្វីប (ICBM) ធ្វើឲ្យរដ្ឋាផិបាលជប៉ុន ប្រកាសអាសន្ន ដល់ប្រជាជន នៅតាមតំបន់ជាច្រើនឲ្យស្វែងរកទីមានសុវត្ថិភាព។

សារព័ត៌មានឥណ្ឌា Prothomalo បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ថា កូរ៉េខាងជើង បានបាញ់មីស៊ីលបាលិស្ទីកចម្រុះ រួមជាមួយនឹងមីស៊ីល ដែលគេសង័្សយ ជាមីស៊ីលបាលិស្ទីកអន្ដរទ្វីប (ICBM) ផងដែរ។ សកម្មភាពយោធារបស់ក្រុងព្យុងយ៉ាង បានបង្ខំឲ្យរដ្ឋាភិបាលជប៉ុន ចេញសញ្ញាប្រកាសអាសន្ន ជម្លៀសប្រជាជន នៅតំបន់ភាគខាងជើង និង ភាគកណ្ដាល ប្រទេសអាស៊ីបូព៌ាមួយនេះ។

ការិយាល័យរបស់នាយករដ្ឋមន្រ្ដីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បានបញ្ចេញសំឡេងប្រកាសអាសន្នដល់ប្រជាជន នៅភាគខាងជើង និង កណ្តាល នៃខេត្តមីយ៉ាហ្គិ (Miyagi), យ៉ាម៉ាហ្កាតា (Yamagata) និង នីអ៊ីហ្គាតា (Niigata) ដោយណែនាំឲ្យពួកគេ ចូលទៅក្នុងអគារដ៏រឹងមាំ ឬ នៅក្រោមដី។ ចំណែកសេវាកម្មរថភ្លើង នៅក្នុងតំបន់ទាំងនោះ ត្រូវបានផ្អាកជាបណ្តោះអាសន្ន ក្រោយពេលមានការជូនដំណឹង អំពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង មុនពេលការបាញ់ភ្លាមៗ។

លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្រ្ដីជប៉ុន បានថ្កោលទោសដល់ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។ លោកនាយករដ្ឋមន្រ្ដី បានបញ្ជាក់ ថា ក្រុមមន្រ្ដីជប៉ុន កំពុងតែវិភាគឲ្យបានល្អិតល្អន់ អំពីមីស៊ីលទាំងនោះ។

លោក យ៉ាស៊ូកាហ្ស៊ូ ហាម៉ាដា (Yasukazu Hamada) រដ្ឋមន្រ្ដីក្រសួងការពារជាតិជប៉ុន បានបញ្ជាក់ ថា មីស៊ីលនោះបានបាញ់ នៅវេលាម៉ោង៧ និង ៤០នាទីព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា (វេលាក្នុងតំបន់។ មីស៊ីលនោះ បានបាត់ពីរ៉ាដា នៅលើសមុទ្រជប៉ុន។

លោករដ្ឋមន្រ្ដីក្រសួងការពារជាតិជប៉ុន បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ថា «យើងបានឃើញការបាញ់បង្ហោះមីស៊ីល បង្ហាញពីសក្ដានុពលហោះមកលើប្រទេសជប៉ុន។ ដូច្នេះហើយទើបជប៉ុនប្រកាសអាសន្ន ប៉ុន្តែបន្ទាប់ពីពិនិត្យមើលការហោះរបស់មីស៊ីលនោះ យើង បានបញ្ជាក់ ថា វាមិនបានឆ្លងកាត់ ពីលើប្រទេសជប៉ុន នោះឡើយ។ មីស៊ីលនោះ បានហោះដល់រយៈកម្ពស់ប្រហែល ២០០០គីឡូម៉ែត្រ និង រយៈចម្ងាយ៧៥០គីឡូម៉ែត្រ។

ការបាញ់មីស៊ីល កាលពីព្រឹក ថ្ងៃព្រហស្បតិ៍នេះ ជាការបាញ់សាកល្បងអាវុធជាបន្ដបន្ទាប់ចុងក្រោយរបស់កូរ៉េខាងជើង នៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈមានភាពតានតឹង កាន់តែខ្លាំងឡើង នៅក្នុងតំបន់។ ការបាញ់មីស៊ីលទាំងនេះ បានកើតឡើង រយៈពេលត្រឹមតែ១ថ្ងៃ ក្រោយពេលក្រុងព្យុងយ៉ាង បានបាញ់មីស៊ីល ជាង២០គ្រាប់ ត្រឹមតែរយៈពេល១ថ្ងៃប៉ុណ្ណោះ។

កងទ័ពកូរ៉េខាងត្បូង បានអះអាង ថា កូរ៉េខាងជើង កាលពីថ្ងៃពុធ បានបាញ់កាំភ្លើងធំ ចំនួន១០០គ្រាប់ ធ្លាក់ចូលទៅក្នុងតំបន់ទ្រនាប់ក្បែរខ្សែបន្ទាត់ព្រំដែនទឹក រវាងប្រទេសទាំងពីរ ត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពេលក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលជាច្រើនប្រភេទប្រហែល១០គ្រាប់ ទៅកាន់តំបន់ភាគខាងកើត និង ខាងលិចប្រទេសកូរ៉េខាងជើង។ ប៉ុន្ដែក្នុងចំណោមមីស៊ីលទាំងនោះ មានមីស៊ីល១គ្រាប់ បានធ្លាក់នៅក្បែរដែនទឹករបស់កូរ៉េខាងត្បូង។

កូរ៉េខាងត្បូង កាលពីព្រឹក ថ្ងៃពុធ បានបាញ់មីស៊ីល ចំនួន៣គ្រាប់ ចេញពីយន្តហោះចម្បាំង ធ្លាក់នៅចំណុចមួយក្បែរខ្សែបន្ទាត់ NLL ដើម្បីជាការឆ្លើយតប ចំពោះការបាញ់សាកល្បងមីស៊ីលជាច្រើនប្រភេទ សរុប១០គ្រាប់ ពីកូរ៉េខាងជើង កាលពីប៉ុន្មានម៉ោងមុននោះ។ ចំណែកការបាញ់តេស្តមីស៊ីលរបស់ក្រុងព្យុងយ៉ាង គឺក្រុងសេអ៊ូល បានរកឃើញថា មានមីស៊ីល១គ្រាប់ បានធ្លាក់នៅក្បែរដែនទឹកកូរ៉េខាងត្បូង ជាលើកដំបូង។

ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង បានកើតមានឡើង ក្រោយពេលក្រុងព្យុងយ៉ាង កាលពីថ្ងៃអង្គារ បានស្នើដល់សហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង ត្រូវតែបញ្ឈប់ការធ្វើសមយុទ្ធទ័ពអាកសទ្រង់ទ្រាយធំរបស់ពួកគេ។ កូរ៉េខាងជើង បានចាត់ទុកសកម្មភាពបែបនេះ ជាទង្វើបង្កហេតុ នឹងជំរុញឱ្យមានការចាត់វិធានការឆ្លើយតប ពីក្រុងព្យុងយ៉ាង។ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាននិងកំពុងធ្វើសមយុទ្ធទ័ពអាកាសរួមគ្នា ដោយមានការចូលរួមពីយន្ដហោះចម្បាំងសរុបជាង ២៤០គ្រឿង ហើយនឹងត្រូវបិទបញ្ចប់ នៅថ្ងៃសុក្រ ចុងសប្ដាហ៍នេះ។

ស្របពេលមានភាពតានតឹង នៅក្នុងតំបន់នោះ នាវាផ្ទុកយន្ដហោះរបស់សហរដ្ឋអាមេរិក ដើរដោយថាមពលនុយក្លេអ៊ែរ USS Ronald Reagan កាលពីដើមខែតុលា កន្លងទៅនេះ ក៏បានទៅចូលរួម ធ្វើសមយុទ្ធយោធា នៅលើដែនទឹករបស់កូរ៉េខាងត្បូង ផងដែរ។ ការធ្វើសមយុទ្ធយោធារបស់សហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត នៅអាស៊ីបូព៌ា ជាញឹកញាប់នេះ បានកើតឡើង ចំពេលកូរ៉េខាងជើង បាញ់ផ្លោងមីស៊ីល ជាញឹកញាប់ បង្កអសន្ដិសុខ និង ស្ថិរភាព នៅក្នុងតំបន់ និង សហគមន៍អន្ដរជាតិ៕N. Korea launches another ballistic missile - S. Korea