Home Blog Page 1985

តើអ្នកណាជាអ្នកគូរគំនូរម៉ូណាលីសាដ៏ល្បីល្បាញនៅក្នុងពិភពលោក?

0

ភ្នំពេញ៖ រូបគំនូរម៉ូណាលីសា (Mona Lisa) គឺជារតនសម្បត្តិដ៏មានតម្លៃមួយក្នុងសម័យរ៉ឺណេស្សង់ (Renaissance) ហើយទោះកន្លងទៅអស់រយៈពេលជាង ៥០០ ឆ្នាំទៅហើយក្ដី ក៏រូបគំនូរដ៏ល្អវិចិត្រនេះនៅតែទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។ តើគំនូរម៉ូណាលីហ្សាត្រូវបានគូរឡើងនៅឆ្នាំណា ដោយវិចិត្រកររូបណា?

វិចិត្រករដែលមានសមត្ថភាពអាចគូរគំនូរម៉ូណាលីហ្សាដ៏ល្អប្រណីតនេះ គឺមានឈ្មោះថា លេអូណាដូ ដាវិនស៉ី (Leonardo Da Vinci)។ លោកកើតនៅគ្រិស្ដសករាជ ១៤៥២ នក្នុងបុរីរដ្ឋហ្វ្លរ៉ង់ (Republic of Florence)។ ដាវិនស៉ី ចូលចិត្តគូររូបតាំងតែពីកុមារភាព ហើយគំនូរដែលលោកគូរ ភាគច្រើនសុទ្ធតែដូចរូបពិតៗមែនទែន។ ទេពកោសល្យនេះបានជួយឱ្យលោកបានក្លាយជាបុគ្គលដ៏សំខាន់មួយរូប ក្នុងការកសាងវឌ្ឍនភាពជូនសង្គមមនុស្សអឺរ៉ុបនាសម័យរ៉ឺណេស្សង់នោះ (សតវត្សទី ១៤-១៧)។

លោកបានចាប់ផ្ដើមការងារគូរគំនូរម៉ាណាលីសាខាងលើនោះ នៅអំលុងគ្រិស្ដសករាជ ១៥០៣។ រូបគំនូរនេះត្រូវបានគេចាត់ទុកថាជារូបគំនូរដ៏ល្បីល្បាញបំផុតក្នុងចំណោមស្នាដៃទាំងអស់របស់ ដាវិនស៉ី។ លោកបានចំណាយពេលដល់ទៅបួនឆ្នាំ ក្នុងការគូរគំនូរដ៏ល្អវិចិត្រមួយនេះ មានន័យថា រហូតគ្រិស្ដសករាជ ១៥០៧ ទើបលោកបញ្ចប់ការគូរគំនូរនេះ។

រូបគំនូរម៉ូណាលីសា គឺជាគំនូរដែលមានទ្រង់ទ្រាយ ការតុបតែងប្រកបដោយភាពប៉ិនប្រសប់គួរឱ្យស្ងើចសរសើរក្រៃលែង។ ភាពអស្ចារ្យមួយទៀតរបស់គំនូរនេះ គឺបានបង្កប់នូវអាថ៌កំបាំង ដែលសូម្បីតែអ្នកស្រាវជ្រាវបច្ចុប្បន្នក៏មិនទាន់ដោះប្រស្នានោះបានដែរ។

សូមជម្រាបថា រូបគំនូរម៉ូណាលីសានេះ គឺជារូបរបស់លោកស្រី លីសា ឌែល ជីអូកុងដូ (Lisa Del Giocondo) ដែលជាភរិយារបស់អ្នកជំនួញជនជាតិហ្វ្លរ៉ង់ម្នាក់មានឈ្មោះថា ហ្វ្រាន់ស៉ីស្កូ ឌែល ជីអូកុងដូ (Francesco del Giocondo)៕

“Blue Tree Phuket” មានប្រូម៉ូសិនសំបុត្រចូលទស្សនា ទិញ ១ ថែម ១ ពេញមួយខែវិច្ឆិកា!

0

Blue Tree Phuket បានរៀបចំកម្មវិធីប្រូម៉ូសិនពិសេសដល់ភ្ញៀវទេសចរណ៍ដើម្បីចូលទស្សនា និងសប្បាយរីករាយទាំងអស់គ្នា។ Blue Tree Lagoon គឺជាបឹងគ្រីស្តាល់ពណ៌ខៀវដ៏ធំបំផុតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ជាកិច្ចស្វាគមន៍រដូវកាលព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោក Spartan Thailand 2022 (ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី ២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុចនេះ) សម្រាប់មនុស្សពេញវ័យត្រឹមតែ៦៥០បាត និងកុមារ ២៥០ បាត ក្នុងការចូលទស្សនាក៏ដូចជាការលេងស្កូតឺ ជិះក្តារបន្ទះ និងកន្សែង ជាដើមដោយឥតគិតថ្លៃក្នុងរយៈមួយខែពេញ។Blue Tree Water Park Tickets, Phuket | Feel Adrenaline Rush! លើសពីនេះ លោកអ្នកក៏អាចរីករាយជាមួយការលេងទឹក និងសកម្មភាពជាច្រើនក្នុងទឹកដូចជា Superfly ដែលជាស្លាយដែលវែងជាងគេនៅក្នុងប្រទេសថៃ ការជិះទូកលេងនៅលើទឹកពណ៌ខៀវថ្លា និងការលេង Zipline ដើម្បីទស្សនាភាពស្រស់ស្អាតនៃ Blue Tree Lagoon ពីមុំខ្ពស់ ព្រមទាំងមានភាពរីករាយសម្រាប់គ្រួសារទាំងមូលនៅ Family Fun Zone ដែលជាតំបន់នៃសុភមង្គលសម្រាប់មនុស្សគ្រប់គ្នាក្នុងគ្រួសារ។ល។
រដូវកាលវិស្សមកាលមកដល់ សូមកុំភ្លេចត្រៀមខ្លួនសប្បាយរីករាយនៅ Blue Tree Phuket ជាមួយនឹងប្រូម៉ូសិនពិសេស “ទិញ ១ ថែម ១ ឥតគិតថ្លៃ” ពេញមួយខែវិច្ឆិកា។ លោកអ្នកអាចជាវសំបុត្របាននៅ www.bluetree.fun ឬតាមរយៈ LINE SHOPPINGBlue-Tree-portfolio1.jpg?fit=1000,666&ssl=1
តារាងតម្លៃ៖
– ថៃ មនុស្សពេញវ័យ និងអ្នកស្នាក់នៅ តម្លៃ ៦៥០ បាត ភ្ញៀវបរទេសតម្លៃ ១.១០០ បាត
– កុមារ (កម្ពស់ ៩១-១២១ ស.ម) ជនជាតិថៃ និងអ្នកស្រុកតម្លៃ ២៥០ បាត ភ្ញៀវបរទេសតម្លៃ ៦០០ បាត ។
– ក្មេងអាយុក្រោម 91 សង់ទីម៉ែត្រ ចូលដោយឥតគិតថ្លៃ៕

ហួសចិត្ត! ក្រោយដឹងថាកូនមានជម្លោះជាមួយមិត្តក្នុងថ្នាក់ ម្ដាយនាំបុរសឈុតខ្មៅរាប់សិបនាក់នៅចាំមុខសាលា

0

ប្រទេសចិន៖ មានការភ្ញាក់ផ្អើលពេញទាំងក្នុងសាលា បន្ទាប់ពីមានបុរសៗស្លៀកឈុតខ្មៅមួយក្រុមមានចំនួន២០នាក់បានមកប្រមូលផ្ដុំគ្នានៅមុខទ្វាសាលា លុះសាកសួរចុះឡើងទើបដឹងថា ពួកគេជាបក្សពួករបស់ស្ត្រីម្នាក់ដែលមកចាំទទួលកូនស្រីនៅក្នុងសាលា ក្រោយពីដឹងថាមានជម្លោះជាមួយនឹងមិត្តភ័ក្តក្នុងថ្នាក់រៀន។

កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោងប្រហែល ៤:០០ រសៀល មានការបង្ហោះនូវរូបភាពក្នុងវិទ្យាល័យមួយនៃទីក្រុងតៃប៉ិ ប្រទេសចិន បង្ហាញពីបុរសប្រហែល ២០ នាក់ស្លៀកពាក់ខ្មៅបានប្រមូល ផ្តុំគ្នានៅផ្លូវចូលសាលា។

ក្នុងនោះសាក្សី ដែលបានឃើញផ្ទាល់ភ្នែក ​ក៏បានថតរូប និង ចែកចាយចូលទៅក្នុងបណ្ដាញសង្គម រហូតដល់ក្លាយជាចម្ងល់ និងប្រធានបទដែលត្រូវបានគេនិយាយច្រើន។

ទោះជាយ៉ាងណាការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានពន្យល់នៅក្នុងករណីមួយនេះថា សាលាបានជូនដំណឹងទៅអាជ្ញាធរនៅវេលាម៉ោង៤ និង ១០ នាទី ក្រោយមកបានបញ្ជូនមន្ត្រីទៅតំបន់នោះភ្លាមៗ ពេលទៅដល់កន្លែងកើតហេតុក៏ប្រទះឃើញហ្វូងមនុស្សយ៉ាងច្រើនកុះករ ភ្លាមៗក៏បាន  ថតវីដេអូ  និងរូបភាពទុកជាភស្តុតាង ដើម្បីប្រើផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ពួកគេ។

យ៉ាងណាមិញតាមការពិនិត្យបឋមទើបរកឃើញថា មូលហេតុបណ្ដាលមកពីស្ត្រីម្នាក់ត្រូវជាម្តាយកូនស្រីដែលបានរៀននៅក្នុងសាលាមានជម្លោះជាមួយមិត្តភក្តិមួយចំនួននៅលើបណ្តាញសង្គម Instagram ធ្វើឲ្យស្ត្រីជាម្ដាយមានការព្រួយបារម្ភពីសុវត្ថិភាពកូនស្រី ក៏សម្រេចចិត្តទៅសាលារៀន ព្រមទាំងបាននាំ “មិត្តភ័ក្តិ” ដែលជាជនស្លៀកពាក់ឈុតខ្មៅនោះមកជាមួយ។

ទោះជាយ៉ាងណាបើទោះបីហេតការណ៍នេះ មិនបានធ្វើឱ្យនរណាម្នាក់រងរបួសក្នុងឧបទ្ទវហេតុនោះក៏ដោយ ក្នុងនោះមិនមានការប្តឹងផ្តល់អ្វីនោះទេ ប៉ុន្តែប៉ូលិសបានបញ្ជាក់ថា ជនល្មើសទាំងអស់នឹងត្រូវតាមដានជាបន្តទៀត ដោយសារតែអាកប្បកិរិយារបស់ពួកគេបណ្តាលឱ្យមានបញ្ហាទាក់ទងនឹង “សណ្តាប់ធ្នាប់សង្គម និងសណ្តាប់ធ្នាប់សាលា” ដែលតម្រូវឱ្យមានការស៊ើបអង្កេតនិង អប់រំ ដ៏ដូចជាការផាកពិន័យ៕ ប្រភព៖ Sanook

 

មកស្គាល់ថ្នាំញៀនម្យ៉ាងជួយឱ្យកងទ័ពហ៊ីត្លែរឈ្នះសង្រ្គាមជាប់ៗគ្នា ពេលចាប់ផ្តើមសង្រ្គាមលោកលើកទី២

0

ភ្នំពេញ៖ សៀវភៅដ៏ល្បីរន្ទឺមួយរបស់អ្នកនិពន្ធជនជាតិអាល្លឺម៉ង់ ណ័រមែន អូល័រ (Norman Ohler) ដែលបានគាស់កកាយឡើងនូវកំណត់ហេតុវេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់មេដឹកនាំផ្តាច់ការអាល្លឺម៉ង់ អាដូហ្វ ហ៊ីត្លែរ (Adolf Hitler) ដោយបានលាតត្រដាងអំពីរឿងរ៉ាវលម្អិតនៃការប្រើប្រាស់ថ្នាំញៀនរបស់កងទ័ពអាល្លឺម៉ង់ កាលពីសម័យសង្រ្គាមលោកលើកទី២។

ជាក់ស្តែងមិនមែនតែអាល្លឺម៉ង់ទេដែលប្រើថ្នាំជំនួយកម្លាំងនាអំឡុងសង្រ្គាមលោកលើកទី២នោះ សូម្បីតែខាងកងទ័ពជប៉ុន អាមេរិក និងអង់គ្លេសក៏សុទ្ធតែប្រើប្រាស់ដូចគ្នាដែរ គឺប្រភេទថ្នាំអំហ្វេតាមីន (Amphetamine) ប៉ុន្តែអាល្លឺម៉ង់ជាអ្នកប្រើប្រាស់យ៉ាងផុសផុលជាងគេ និងមុនគេបង្អស់នៅលើសមរភូមិ ជាពិសេសនៅដំណាក់កាលចាប់ផ្តើមដំបូងនៃសង្រ្គាមនេះ។

តាមពិតទៅពួកណាហ្ស៉ីអាល្លឺម៉ង់ឈរលើគោលការណ៍ប្រឆាំងនឹងថ្នាំញៀនទេ ដោយការប្រើប្រាស់ថ្នាំញៀនក្នុងសង្គមត្រូវបានចាត់ទុកជាសញ្ញានៃភាពកម្សោយរបស់បុគ្គល និងការធ្លាក់ដុនដាបនៃប្រទេសជាតិក្រោយចាញ់សង្រ្គាមលោកលើកទី១។ ខណៈថ្នាំញៀនដទៃទៀតត្រូវបានហាមឃាត់ តែថ្នាំមេតំហ្វេតាមីន (Methamphetamine) បែរជាទទួលការបានកោតសរសើរនិងលើកកម្ពស់ជាថ្នាំអស្ចារ្យមួយ នៅពេលដែលវាបង្ហាញខ្លួនលើទីផ្សារនាចុងទសវត្សឆ្នាំ១៩៣០ ព្រោះវាត្រូវតាមមនោគមន៍វិជ្ជារបស់ពួកណាហ្ស៉ី ដែលចង់បានតែបុគ្គលខ្លាំងៗទាំងផ្នែកស្មារតី និងរូបរាងកាយ។

ថ្នាំមេតំហ្វេតាមីននៅអាល្លឺម៉ង់បានលេចឡើងនៅពេលគីមីវិទូអាល្លឺម៉ង់ម្នាក់ គឺលោក ហ្វ្រីឌ្រីច ហោសឆាល (Friedrich Hauschild) បានធ្វើការពិសោធន៍ដើម្បីផលិតថ្នាំដែលស្រដៀងនឹងថ្នាំអំហ្វេតាមីនឈ្មោះ បេនហ្សេឌ្រីន (Benzedrine)។ គួរជម្រាបថា Benzedrine ជាថ្នាំរបស់សហរដ្ឋអាមេរិក ដែលត្រូវបានប្រើប្រាស់ជាផលិតផលជំនួយកម្លាំងក្នុងព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងប៊ែរឡាំង ឆ្នាំ១៩៣៦។ លោក ហោសឆាល ក៏សម្រេចបានថ្នាំមេតំហ្វេតាមីនឡើងមក នៅមួយឆ្នាំក្រោយមកនៅពេលធ្វើការឲ្យក្រុមហ៊ុនផលិតឱសថ ថេមមលើរ  វើគេ (Temmler Werke) ដែលមានមូលដ្ឋាននៅទីក្រុងប៊ែរឡាំង។ ក្រុមហ៊ុននេះបានចាប់ផ្តើមលក់ថ្នាំមេតំហ្វេតាមីនក្នុងទម្រង់ជាថ្នាំគ្រាប់ហៅថា ពើវីទីន (Pervitin) នៅឆ្នាំ១៩៣៨ ហើយត្រូវបានប្រើប្រាស់យ៉ាងផុសផុលក្នុងរយៈពេលត្រឹមប៉ុន្មានខែប៉ុណ្ណោះ។ ក្រោយមក វេជ្ជបណ្ឌិតយោធាម្នាក់របស់អាល្លឺម៉ង់ គឺលោក អូតូ រាំង (Otto Ranke) បានយកថ្នាំពើវីទីនទៅពិសោធន៍លើមនុស្សជាច្រើននាក់ ហើយឃើញថាថ្នាំញៀននេះនឹងមានអត្ថប្រយោជន៍ជាខ្លាំងនៅលើសមរភូមិ ព្រោះវាជួយបំបាត់ភាពនឿយហត់ ឃ្លាន និងងងុយដេក ហើយពង្រឹងស្មារតីសម្រាប់កងទ័ពដែលត្រូវប្រយុទ្ធច្រើនថ្ងៃច្រើនយប់ ដោយមិនចាំបាច់ត្រូវឈប់សម្រាកយកកម្លាំងឡើយ។

ការឈ្លានពានរបស់អាល្លឺម៉ង់លើប៉ូឡូញនៅខែកញ្ញា ឆ្នាំ១៩៣៩ គឺជាការធ្វើតេស្តជាក់ស្តែងលើកដំបូងនៃគុណសម្បត្តិរបស់ថ្នាំពើវីទីននៅលើសមរភូមិ ហើយតែមួយខែក្រោយមក អាល្លឺម៉ង់ក៏ទទួលជោគជ័យក្នុងការឈ្លានពានអ្នកជិតខាងនៅភាគខាងកើតមួយនេះ។ ការឈ្លានពាននេះទៀតសោត ក៏បាននាំមកនូវការធ្វើសង្រ្គាមក្នុងទម្រង់ថ្មីមួយហៅថា សង្រ្គាមផ្លេកបន្ទោរ (ភាសាអាល្លឺម៉ង់ហៅថា Blitzkrieg)។ សង្រ្គាមផ្លេកបន្ទោរនេះសង្កត់ធ្ងន់ជាពិសេសទៅលើល្បឿន គឺដូចទៅនឹងសម្តីនៅក្នុងតម្រាពិជ័យសង្រ្គាម ស៊ុន អ៊ូ (Sun Tzu) ដែលថា «ល្បឿន ជាយុទ្ធសាស្រ្តសំខាន់បំផុតនៅក្នុងសង្រ្គាម» ហើយប្រសិនបើគ្មានថ្នាំពើវីទីនទេ ក៏សង្រ្គាមផ្លេកបន្ទោរនេះមិនអាចប្រព្រឹត្តទៅដោយប្រសិទ្ធភាពនោះដែរ។ ប្រការនេះធ្វើឲ្យអ្នកប្រវត្តិសាស្រ្តសន្និដ្ឋានថា មានថ្នាំពើវីទីនទើបអាចមានសង្រ្គាមផ្លេកបន្ទោររបស់អាល្លឺម៉ង់បាន។

នៅចន្លោះខែមេសា និងខែកក្កដា ឆ្នាំ១៩៤០ កងទ័ពអាល្លឺម៉ង់ប្រើប្រាស់ថ្នាំពើវីទីនសរុបអស់ច្រើនជាង៣៥លានគ្រាប់។ យុទ្ធសាស្រ្តសង្រ្គាមផ្លេកបន្ទោររបស់អាល្លឺម៉ង់ពឹងផ្អែកជាពិសេសទៅលើល្បឿន តាមរយៈការទន្ទ្រានឈ្លានពានទៅមុខឥតឈប់ឥតឈរ ដោយប្រើប្រាស់កងរថក្រោះ និងកងថ្មើរជើងទាំងយប់ទាំងថ្ងៃ។ នៅខែមេសា ឆ្នាំ១៩៤០ តាមរយៈយុទ្ធសាស្រ្តសង្រ្គាមផ្លេកបន្ទោរ អាល្លឺម៉ង់បានចូលគ្រប់គ្រងដាណឺម៉ាក និងន័រវែស។ មួយខែក្រោយមក កងទ័ពអាល្លឺម៉ង់បានបន្តឆ្ពោះទៅដល់ហូឡង់ ប៊ែលហ្ស៉ិក ហើយចុងក្រោយគេគឺបារាំងដែលជាមហាអំណាចដ៏ធំមួយ តែត្រូវអាល្លឺម៉ង់វាយយកបានក្នុងពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។

គួរជម្រាបថា នៅចំពោះមុខក្តីព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីលទ្ធភាពនៃការញៀនងប់ងុល និងផលប៉ះពាល់អវិជ្ជមាននៃការប្រើប្រាស់ហួសកម្រិត យោធាអាល្លឺម៉ង់ក៏បានចាប់ផ្តើមបន្ថយការចែកចាយថ្នាំពើវីទីននៅចុងឆ្នាំ១៩៤០ ហើយការប្រើប្រាស់វាបានថយចុះយ៉ាងគំហុកនៅឆ្នាំ១៩៤១ និងឆ្នាំ១៩៤២។ ទោះជាបែបនេះក៏ដោយ វានៅតែមានការប្រើប្រាស់ក្នុងជួរកងទ័ពអាល្លឺម៉ង់នាសម័យសង្រ្គាមលោកលើកទី២ដដែល​ ៕

បំណែកនៃគ្រាប់រ៉ុកកែតដែលអ្នកវិទ្យាសាស្ត្រព្រួយបារម្ភ ពេលនេះវាបានធ្លាក់ហើយនៅចំ ចំណុចនេះ

0

ផ្នែកខ្លះនៃរ៉ុកកែត Long March 5B-Y4 ដែលអ្នកវិទ្យាសាស្ត្រព្រួយបារម្ភពីបំណែករបស់វា​ រហូតបានធ្វើឱ្យប្រទេសមួយចំនួនមានការប្រុងប្រយ័ត្ន ជាពិសេសប្រទេសថៃបានព្រមានពីខេត្តចំនួន១១ពីភាគរយដែលវាអាចធ្លាក់ចំ ប៉ុន្តែពេលនេះវាបានធ្លាក់ហើយនៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក វេលាម៉ោងប្រហែល ១៧ និង០១នាទី។

នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងភូមិសាស្ត្រ (អង្គការសាធារណៈ) ឬ GISTDA រាយការណ៍ថា ផ្អែកលើការវិភាគថ្មីៗនេះដោយប្រព័ន្ធ ZIRCON របស់ GISTDA ត្រូវបានគេប៉ាន់ស្មានថាទីតាំងបំណែកគ្រាប់រ៉ុកកែត Long March 5B-Y4 របស់ចិនបានធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិករួចហើយ នៅម៉ោងប្រហែល ១៧:00 ល្ងាចម្សិលមិញនេះ។

ក្នុងនោះ ដោយផ្នែករ៉ុក្កែតខ្លះបានឆេះក្នុងបរិយាកាស មុននឹងធ្លាក់ចូលទៅក្នុងមហាសមុទ្រ ខណៈមេបញ្ជាការដ្ឋានអវកាសអាមេរិក បញ្ជាក់ពីការធ្លាក់នៃគ្រាប់រ៉ុកកែត ” Long March 5B-Y4នៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិកនៅម៉ោង ១៧:០១ ល្ងាច ។

គួរបញ្ជាក់ថាប្រតិបត្តិការរបស់ Long March 5B-Y4 របស់ក្រុមហ៊ុនអវកាសចិនលើកនេះ ធ្វើឡើងនៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២ កន្លងទៅ ដើម្បីនាំយកម៉ូឌុល Mengtian ទៅកាន់ស្ថានីយ៍អវកាស Tiankong ដោយមានគោលបំណងលើកទឹកចិត្តឱ្យអវកាសយានិកធ្វើការពិសោធន៍វិទ្យាសាស្ត្រ និងស្រាវជ្រាវក្នុងលំហ ដូចជាការពិសោធន៍រូបវិទ្យា វត្ថុវិទ្យា បច្ចេកវិទ្យាអវកាស និងអ្វីៗជាច្រើនទៀត៕ ប្រភព៖ Sanook

 

យន្តហោះ ធំជាងគេលើពីភពលោកត្រូវបានរ.ន្ទះ.បា.ញ់ខណៈកំពុងហោះហើរ(មានវីដេអូ)

0

ចក្រភពអង់គ្លេស ៖ យន្តហោះដ៏ធំបំផុតមួយរបស់ពិភពលោក Airbus Beluga XL5 ត្រូវបានរន្ទះបាញ់ពេលកំពុងហោះចេញពីអាកាសយានដ្ឋាន Hawarden ក្នុងទីក្រុង Flintshire រដ្ឋ North Wales ប្រទេសអងគ្លេសកាលពីថ្ងៃអង្គារកន្លងទៅ។

យោងតាមសារព័ត៌មាន North Wales Live បានឱ្យ កាលពីថ្ងៃទី​០១ ខែវិច្ឆិកា ​ឆ្នាំ២០២២ យន្តហោះដ៏ធំបំផុតមួយរបស់ពិភពលោក Airbus Beluga XL5 ត្រូវបានរន្ទះបាញ់ពេលកំពុងហោះចេញពីអាកាសយានដ្ឋាន Hawarden នៅវេលាម៉ោង ១៣ និង០០នាទី ​ថ្ងៃត្រង់ ក្នុងទីក្រុង Flintshire រដ្ឋ North Wales ប្រទេសអងគ្លេស ខណៈកំពុងឆ្ពោះទៅកាន់ទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។

ទាក់ទងនឹងហេតុការខាងលើអ្នកនាំពាក្យរបស់ក្រុមហ៊ុន Airbus បានប្រាប់ស្ថានីយទូរទស្សន៍ FOX ថា “នេះគឺជាព្រឹត្តិការណ៍ធម្មតាមួយនៅក្នុងអាកាសចរណ៍ ហើយយន្តហោះបានបន្តធ្វើដំណើរទៅកាន់ទីក្រុង Hamburg តាមការគ្រោងទុកដោយជោគជ័យ។

អង្គភាពព័ត៌មានក្នុងស្រុកបានរាយការណ៍ថាខណៈយន្តហោះ Airbus Beluga XL5 ប្រជាពលរដ្ឋបានរាយការណ៍ថាបានឮសំឡេងនៃការផ្ទុះដ៏ធំមួយ និងមានពន្លឺពណ៌សភ្លឺចំយន្តហោះ។ បន្ថែមពីនោះអ្នកស្រុកក៏បានរាយការណ៍ពីបញ្ហាជាមួយនឹងសញ្ញាទូរទស្សន៍ និងការភ្ជាប់អ៊ីនធឺណិតរបស់ពួកគេត្រូវបានកាត់ផ្ដាច់បន្ទាប់ពីមានរន្ទះបាញ់ផងដែរ។

គួរបញ្ជាក់ថាយន្តហោះដែលមានរាងដូចត្រីបាឡែន Airbus Beluga XL5 ប្រើសម្រាប់ដឹកជញ្ជូនផ្នែកខ្លះនៃយន្តហោះផ្សេងទៀតជុំវិញពិភពលោក បានបន្តចុះចតដោយសុវត្ថិភាពក្នុងប្រទេសអាល្លឺម៉ង់ដោយសុវត្តិភាព ស្របតាមនីតិវិធីប្រតិបត្តិការស្តង់ដារ ហើយយន្តហោះនឹងត្រូវបានត្រួតពិនិត្យមុនពេលហោះហើរបន្ទាប់របស់វា”៕ ប្រភព៖ fox5atlanta

តើប្រទេសអាស៊ានទាំង១០ មានយន្តហោះចម្បាំងប្រភេទអ្វីខ្លះ?

0

ភ្នំពេញ៖ កងទ័ពអាកាស គឺជាអង្គភាពស្នូលដ៏សំខាន់បំផុតមួយក្នុងវិស័យយោធាការពារជាតិរបស់ប្រទេសនានា ហើយយន្តហោះបម្រើជាបរិក្ខារយោធាយ៉ាងចម្បងសម្រាប់កងទ័ពអាកាស។ តួយ៉ាងប្រទេសភាគច្រើននៅក្នុងតំបន់អាស៊ានសុទ្ធតែមានពួកវា។

សម្រាប់ថ្ងៃនេះយើងនឹងមើលថាតើសមាជិកអាស៊ាននីមួយៗមានយន្តហោះចម្បាំងធុនណាខ្លះ?

១. សិង្ហបុរី
ប្រទេសកូនកោះស្តុកស្តម្ភមួយនេះមានយន្តហោះចម្បាំងដែលកំពុងប្រើប្រាស់ខ្ទង់រយគ្រឿងដែរ ក្នុងនោះរួមមានប្រភេទ F-15 ចំនួន៤០គ្រឿង និងប្រភេទ F-16 ចំនួន៦០គ្រឿង ព្រមទាំងកំពុងបញ្ជាទិញប្រភេទ F-35 ចំនួន៤គ្រឿងទៀត ខណៈយន្តហោះចម្បាំងទាំងនេះគឺជាផលិតផលរបស់អាមេរិកទាំងអស់។

២. កម្ពុជា
សម្រាប់ប្រទេសកម្ពុជា មិនទាន់មានការរាយការណ៍ថាមានយន្តហោះចម្បាំងប្រើប្រាស់ដែរឬយ៉ាងណានោះទេ។

៣. ព្រុយណេ
នៅប្រទេសព្រុយណេក៏មិនមានយន្តហោះចម្បាំងសម្រាប់ប្រើប្រាស់នោះដែរ។

៤. មីយ៉ាន់ម៉ា
នៅប្រទេសមីយ៉ាន់ម៉ាយន្តហោះចម្បាំងដែលកំពុងប្រើប្រាស់ក៏មានរាប់សិបគ្រឿងដែរ ក្នុងនោះរួមមានប្រភេទ MiG-29 របស់រុស្ស៉ីចំនួន៣១គ្រឿង, ប្រភេទ Q-5 របស់ចិនចំនួន២០គ្រឿង, ប្រភេទ J-7 របស់ចិនចំនួន២១គ្រឿង, ប្រភេទ J-6 របស់ចិនចំនួន១គ្រឿង។ ក្រៅពីនេះមានប្រភេទ JF-17 (កូនកាត់ចិន-ប៉ាគីស្ថាន) កំពុងប្រើប្រាស់ចំនួន៧គ្រឿង និងកំពុងបញ្ជាទិញ៩គ្រឿងទៀត។ ស្ថិតក្នុងស្ថានការណ៍តានតឹងផ្នែកនយោបាយ និងសន្តិសុខនេះ រដ្ឋាភិបាលយោធាក៏ទើបទទួលបានប្រភេទ Su-30 របស់រុស្ស៉ីចំនួន២គ្រឿង និងនិងកំពុងបញ្ជាទិញ៤គ្រឿងទៀត។

៥. វៀតណាម
ប្រទេសសង្គមនិយមមួយនេះក៏មានយន្តហោះចម្បាំងដែលកំពុងប្រើប្រាស់ជិតខ្ទង់រយគ្រឿងដែរ ក្នុងនោះរួមមានប្រភេទ Su-22 ចំនួន៣៤គ្រឿង, ប្រភេទ Su-27 ចំនួន១១គ្រឿង, ប្រភេទ Su-30 ចំនួន៣៥គ្រឿង ដែលសុទ្ធតែជាផលិតផលរបស់អតីតសហភាពសូវៀត និងសហព័ន្ធរុស្ស៉ីបច្ចុប្បន្ន។

៦. ឡាវ
ប្រទេសក្រជាងគេនៅអាស៊ានមួយនេះក៏មិនមានយន្តហោះចម្បាំងប្រើប្រាស់ដែរ។

៧. ម៉ាឡេស៊ី
យន្តហោះចម្បាំងដែលកំពុងប្រើប្រាស់នៅសហព័ន្ធម៉ាឡេស៉ី រួមមានប្រភេទ Su-30 របស់រុស្ស៉ីចំនួន១៨គ្រឿង, ប្រភេទ F-18 របស់សហរដ្ឋអាមេរិកចំនួន៨គ្រឿង, ប្រភេទ BAE Hawk របស់ចក្រភពអង់គ្លេសចំនួន១២គ្រឿង ខណៈប្រភេទ MiG-29 របស់រុស្ស៉ីចំនួន១៦គ្រឿងផ្សេងទៀតស្ថិតក្នុងឃ្លាំងបម្រុង។

៨. ថៃ
ប្រទេសពូកែគេចពីសង្គ្រាមមួយនេះក៏មានយន្តហោះចម្បាំងកំពុងប្រើប្រាស់ជិត៦០គ្រឿងដែរ រួមមានប្រភេទ F-5 ចំនួន៣៤គ្រឿង, ប្រភេទ JAS 39 Gripen របស់ស៊ុយអែតចំនួន១១គ្រឿង និងប្រភេទ F-16 របស់អាមេរិកចំនួន១១គ្រឿងទៀត។

៩. ហ្វីលីពីន
ប្រទេសដែនកោះជាយខាងកើតអាស៊ានមួយនេះមានយន្តហោះចម្បាំងកំពុងប្រើប្រាស់ខ្លះដែរ គឺប្រភេទ T-50 របស់កូរ៉េខាងត្បូងចំនួន១២គ្រឿង។

១០. ឥណ្ឌូណេស៊ី
បងធំអាស៊ានមួយនេះក៏មានយន្តហោះចម្បាំង ដែលកំពុងប្រើប្រាស់ច្រើនគួរសមផងដែរ ក្នុងនោះរួមមានប្រភេទ F-16 របស់សហរដ្ឋអាមេរិកចំនួន៣៣គ្រឿង, ប្រភេទ Su-27 របស់រុស្ស៉ីចំនួន៥គ្រឿង, ប្រភេទ Su-30 របស់រុស្ស៉ីចំនួន១១គ្រឿង, ប្រភេទ Hawk 200 របស់ចក្រភពអង់គ្លេសចំនួន២៣គ្រឿង, ប្រភេទ T-50 របស់កូរ៉េខាងត្បូងចំនួន១៣គ្រឿង។ ក្រៅពីនោះ ឥណ្ឌូណេស៊ីកំពុងបញ្ជាទិញ ប្រភេទ Rafale របស់បារាំងចំនួន៤២គ្រឿង និងប្រភេទ T-50 ចំនួន៦គ្រឿងទៀតផង៕

សង្កេតមើលរោគសញ្ញា ៥ យ៉ាងដែលប្រថុយនឹង «ជំងឺធ្លាក់ទឹកចិត្ត» 

0

សុខភាព៖ ជំងឺធ្លាក់ទឹកចិត្ត គឺជាជំងឺវិកលចរិកដែលប៉ះពាល់ដល់មនុស្សមួយចំនួនតូច ហើយអត្រាមរណៈរបស់យុវជនគឺខ្ពស់ជាងការគិត។ ក្នុងនោះផ្នែកមួយនៃជំងឺនេះគឺបណ្តាលមកពីការពិតដែលថាពួកគេស្ថិតក្នុងស្ថានភាព  នៃការធ្លាក់ទឹកចិត្ត  ដោយសារការគិតច្រើនពេក និងមិនបានទទួលបានការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។

ដូច្នេះយើងមកដឹងបន្ថែមពីជំងឺនេះទាំងអស់គ្នា

អ្នកដែលទទួលរងពីជំងឺធ្លាក់ទឹកចិត្ត វានឹងមានការផ្លាស់ប្តូរ សំខាន់ៗ នូវអារម្មណ៍ គំនិត អាកប្បកិរិយានិងរោគសញ្ញារាងកាយ ដែលអាចសង្កេតមើលអាការប្រែប្រួល ដូចខាងក្រោម៖

១. អារម្មណ៍ប្រែប្រួល  

វានឹងក្លាយជាទុក្ខព្រួយ ធ្លាក់ទឹកចិត្ត ងាយបាក់ទឹកចិត្ត យំច្រើន សូម្បីតែរឿងតូចតាច ដែលវាហាក់ដូចជាមានភាពរសើបខ្លាំងណាស់ សម្រាប់មនុស្សមួយចំនួនអាចមានអារម្មណ៍ធុញទ្រាន់នឹងអ្វីៗទាំងអស់ អ្វីដែលពួកគេធ្លាប់ និងរឿងដែលធ្លាប់ធ្វើឱ្យេពួកគេសប្បាយចិត្ត ឬ មានភាពសុខស្រួល។ អ្នកខ្លះមានអារម្មណ៍ ធុញទ្រាន់ទាំងស្រុង តាំងពីការភ្ញាក់ពីគេងពេលព្រឹក មនុស្សមួយចំនួនអាចឆាប់ខឹង និងមានអារម្មណ៍ឆែវឆាវ។

២. ការគិតបានផ្លាស់ប្តូរ

អ្វីគ្រប់យ៉ាងមើលទៅអាក្រក់ ក្រឡេកមើលជីវិតអតីតកាល ឃើញតែកំហុស និង បរាជ័យ របស់ខ្លួនគ្មានផ្លូវចេញ មិនអាចមើលឃើញពីអនាគត មានអារម្មណ៍បាក់ទឹកចិត្ត និងអស់សង្ឃឹមជាមួយជីវិត មនុស្សខ្លះក្លាយទៅជាមានអារម្មណ៍គ្មានសុវត្តិភាព ស្ទាក់ស្ទើរចំពោះការសម្រេចចិត្តណាមួយ មាន អារម្មណ៍ ថាគ្មានសមត្ថភាព គ្មានតម្លៃជាបន្ទុកដល់អ្នកដទៃហើយដោយសារអារម្មណ៍ទាំងនេះវាអាចនឹងធ្វើឱ្យអ្នកគិតអំពីសេចក្តីស្លាប់ជាញឹកញាប់។ ដំបូងអ្នកប្រហែលជាគិតតែពីការចង់ទៅឱ្យឆ្ងាយ ពីស្ថានភាពបច្ចុប្បន្ន ប៉ុន្តែក្រោយមកចាប់ផ្ដើមគិតថាចង់ស្លាប់ នៅពេលដែលអារម្មណ៍សោកសៅ ឬអស់សង្ឃឹមកើនឡើង។

៣. ការផ្តោតអារម្មណ៍ ការចងចាំចុះខ្សោយ ងាយភ្លេច ជាពិសេសជាមួយនឹងអ្វីដែលបានធ្វើថ្មីៗ

អ្នកងាយនឹងភ្លេច សូម្បីតែរឿងទើបតែធ្វើថ្មីៗ អ្នកមិនអាចចាំបាន ចិត្តតែងតែវង្វេងជាញឹកញាប់ ហើយអ្នកមិនអាចធ្វើអ្វីបានយូរទេ ដោយសារខ្វះការផ្តោតអារម្មណ៍។

៤.ទំនាក់ទំនងជាមួយអ្នកជុំវិញខ្លួនបានផ្លាស់ប្តូរ     

អ្នកដែលមានជំងឺនេះមានទំនោរទៅរកភាពល្ហិតល្ហៃជាងមុន មិនសប្បាយចិត្តដូចពីមុនទេ  កម្រនិយាយជាមួយនរណាម្នាក់ណាស់ មនុស្សមួយចំនួនប្រហែលជាមានស្មារតីទាប ប៉ះទង្គិចខ្លាំង មនុស្សមួយចំនួនអាចឆាប់ខឹងញឹកញាប់ជាងពីមុន ហើយមនុស្សជុំវិញខ្លួនជារឿយៗមិនយល់ពីមូលហេតុដែលអ្នកផ្លាស់ប្តូរនោះទេ។

៥. រោគសញ្ញាផ្លូវចិត្ត  

អ្នកដែលមានរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តរួចហើយ ក៏នឹងត្រូវបានរកឃើញថាមានរោគសញ្ញានៃជំងឺវិកលចរិករួមទាំងការវង្វេង ឬ ភ្លេចភ្លាំងផងដែរ ហើយការវង្វេងនោះក៏មានជាលក្ខណៈច្រឡំថា មាននរណាម្នាក់កំពុងសម្លុត ឬចេតនាអាក្រក់លើខ្លួនឯង ដូចជាឮសំឡេងមនុស្សកំពុងនិយាយទាំងមិនមែនជាការពិត។ ទោះជាយ៉ាងណាក៏ដោយ រោគសញ្ញាទាំងនេះជាធម្មតាគ្រាន់តែជាបណ្តោះអាសន្នប៉ុណ្ណោះ នៅពេលព្យាបាល អារម្មណ៍សោកសៅនឹងប្រសើរឡើង រោគសញ្ញាផ្លូវចិត្តច្រើនតែធូរស្រាល ពេលព្យាបាលបានត្រឹមត្រូវ៕ ប្រភព៖ Sanook

 

ប្រទេសទាំង១០ដែលប្រជាជនផឹកស្រាបៀរច្រើនជាងគេ ខណៈប្រទេសកម្ពុជាយើងស្ថិតនៅចំណាត់ថ្នាក់មួយនេះ

0

ភ្នំពេញ៖ ស្រាបៀរគឺជាភេសជ្ជៈដ៏ពេញនិយម ដែលមនុស្សពេញវ័យនៅជុំវិញពិភពលោក ចូលចិត្តទទួលទាន ជាពិសេសក្នុងឱកាសជួបជុំគ្នាផ្សេងៗ។ តើប្រជាជនប្រទេសណាខ្លះទៅដែលពិសាស្រាបៀរច្រើនៗជាងគេបំផុត?

ខាងក្រោមនេះ គឺជាទិន្នន័យបង្ហាញពីបរិមាណស្រាបៀរជាមធ្យម ដែលប្រជាជនម្នាក់ៗទទួលទានក្នុងមួយឆ្នាំ ហើយនៅក្នុងប្រទេសស្ថិតនៅចំណាត់ថ្នាក់លើគេទាំង១០ ប្រចាំឆ្នាំ២០១៩ ជាពេលដែលវិបត្តិកូវីដរាតត្បាតជាសកលកូវីដ១៩មិនទាន់ផ្ទុះឡើង៖

១០. ឡេតូនី (៨១.៤លីត្រ)

៩. ក្រូអាស៊ី (៨៥.៥លីត្រ)

៨. អេស៉្បាញ (៩២.៩លីត្រ)

៧. អៀរឡង់ (៩៥.៥លីត្រ)

៦. ណាមីប៊ី (៩៥.៥លីត្រ)

៥. ប៉ូឡូញ (៩៧.៧លីត្រ)

៤. អាល្លឺម៉ង់ (៩៩លីត្រ)

៣. រ៉ូម៉ានី (១០០.៣លីត្រ)

២. អូទ្រីស (១០៧.៣លីត្រ)

១. សាធារណរដ្ឋឆែក (១៨៨.៦លីត្រ) ។

ជាមួយគ្នានេះដែរយោងតាមការសិក្សាខាងលើក៏បានបង្ហាញថាប្រទេសកម្ពុជាយើងស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៣០ ក្នុងចំណោមប្រទេសទាំង៦០ ផងដែរ ៕

ចេញពីក្មេងកំព្រាតស៊ូក្លាយជាតារាម៉ូដែលលំដាប់ពីភពលោក ព្រោះតែភាពប្លែកពីគេនៃជំងឺផឿក

0

បរទេស៖ តារាបង្ហាញម៉ូតលំដាប់ពិភពលោកម្នាក់នេះបានធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំងជាមួយនឹងសម្រស់ដ៏ស្រស់ស្អាត និងប្លែកភ្នែកដោយសារតែនាងមានជំងឺហ្សែន អាល់ប៊ីន (Albinism) ឬ ខ្មែរយើងនិយមហៅថាជំងឺផឿកតាំងពីកំណើរ។ ដោយសារតែសុខភាពចុះខ្សោយម្ដាយឪពុកនាងបោះបងនាងចោលតាំងពីនៅទារករហូតមានគេធានាយកទៅចិញ្ចឹម និងបានតស៊ូរហូតក្លាយជាតារាម៉ូដែល។

“Xue Li” ក្មេងស្រីអាយុ ១៧ ឆ្នាំនេះ ឈ្មោះរបស់នាងបានមកពី “Xue” មានន័យថាព្រិល និង “Li” មានន័យថាស្រស់ស្អាត នាងកើតមកមានជម្ងឺអាល់ប៊ីន (Albinism) ឬផឿក ដោយស្បែកនិងសក់ពណ៌សស្លេក រាងកាយរបស់នាងខ្សោយ ហេតុនេះហើយបានជាឪពុកម្ដាយរបស់នាងទុកនាងចោលនៅកុមារកំព្រាតាំងពីតូចក្មេង។ ប៉ុន្តែជាសំណាងល្អពេលនាងមានអាយុ៣ឆ្នាំ មានគ្រួសារដ៏សប្បុរសបាន យកនាងមកចិញ្ចឹម ហើយនាំនាងទៅប្រទេសហូឡង់ជាមួយគ្នា។

លុះដល់អាយុ ១១ ឆ្នាំ Xue Li បានចូលប្រឡូកក្នុងវិស័យម៉ូដែលដោយចៃដន្យ នៅពេលនោះជាមួយនឹងរូបរាងប្លែក ធ្វើឱ្យភ្នែករបស់អ្នករចនាម៉ូតចូលចិត្ត ដូច្នេះហើយគេបានបញ្ចុះបញ្ចូលនាងឱ្យចូលប្រឡូកក្នុងវិស័យបង្ហាញម៉ូដនេះ។

បន្ទាប់មក Xue Li បានក្លាយជាតារាម៉ូដែល រហូតមានមនុស្សជាច្រើនចង់ធ្វើការជាមួយ ហើយនាងត្រូវបានគេថតរូបឱ្យទស្សនាវដ្ដីដ៏ល្បីលើពិភពលោកដូចជា Vogue។

ទោះជាយ៉ាងណាដោយសារតែជំងឺអាល់ប៊ីន (Albinism) ធ្វើឱ្យ Xue Li មានបញ្ហាភ្នែក នាងអាចមើលឃើញត្រឹមតែ ៨-១០ ភាគរយប៉ុណ្ណោះ ដូច្នេះភ្នែករបស់នាងងាយនឹងចាញ់ពន្លឺខ្លាំងណាស់។ គ្រប់ពេលថតរូប អ្នកគ្រប់គ្រោង និងអ្នកថតរូបត្រូវតែប្រុងប្រយ័ត្នបន្ថែមជាមួយនឹងពន្លឺកាមេរ៉ា  ដូច្នេះហើយពួកគេតែងតែ បង្កើតនូវរូបភាពរបស់នាងភាគច្រើន តែងតែបិទភ្នែក។

ដំបូងឡើយ Xue Li មើលតែងតែគិត និងមានគំនិតមួយថាជំងឺអាល់ប៊ីន (Albinism) វាជាបិសាច ធ្វើឲ្យ នាងមានអារម្មណ៍សោកសៅយ៉ាងខ្លាំង ប៉ុន្តែវាមិនដូចជាអ្វីដែលនាងគិតកន្លងមកនោះទេ ព្រោះនេះជាអ្វីដែលព្រះប្រទានឱ្យ។

យ៉ាងណាមិញហេតុផលមួយក្នុងចំណោមហេតុផលដែល Xue នៅតែធ្វើការនៅក្នុងឧស្សាហកម្មម៉ូដែល ដោយសារតែនាងចង់លើកកម្ពស់ការយល់ដឹងអំពីជំងឺអាល់ប៊ីន(Albinism) ហើយចង់ផ្សព្វផ្សាយគំនិតនោះ ដល់ជនពិការផ្នែកពណ៌សម្បុរ ឬ មនុស្សដែលមានពណ៌មិនធម្មតា អាចចូលរួមក្នុងសង្គមដោយអារម្មណ៍បើកចំហផងដែរ។

ក្នុងនោះ Xue Li បានលើកឡើងថា៖

“ខ្ញុំចង់ឱ្យអ្នកផ្សេងទៀតដែលមានជំងឺអាល់ប៊ីន(Albinism) អ្នកពិការភាព ឬទម្រង់នៃភាពខុសគ្នាណាមួយ ទទួលស្គាល់ថាពួកគេអាចទទួលបាននូវភាពជោគជ័យ ខ្ញុំចង់ក្លាយជាអ្វី ឬចង់ធ្វើអ្វីដែលខ្ញុំចង់បាន ដូចខ្ញុំដែរ ខ្ញុំចូលចិត្តលេងកីឡា និងឡើងភ្នំ ហើយខ្ញុំក៏អាចធ្វើវាបានដែរ អ្នកផ្សេងទៀតអាចនិយាយថាអ្នកមិនអាចធ្វើរឿងទាំងនោះបានទេ ប៉ុន្តែតាមពិតអ្នកអាចធ្វើបាន សូមអ្នកសាកល្បងធ្វើវា”៕ ប្រភព៖ entertain