ផ្នែកខ្លះនៃរ៉ុកកែត Long March 5B-Y4 ដែលអ្នកវិទ្យាសាស្ត្រព្រួយបារម្ភពីបំណែករបស់វា រហូតបានធ្វើឱ្យប្រទេសមួយចំនួនមានការប្រុងប្រយ័ត្ន ជាពិសេសប្រទេសថៃបានព្រមានពីខេត្តចំនួន១១ពីភាគរយដែលវាអាចធ្លាក់ចំ ប៉ុន្តែពេលនេះវាបានធ្លាក់ហើយនៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក វេលាម៉ោងប្រហែល ១៧ និង០១នាទី។

នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ទីភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស និងភូមិសាស្ត្រ (អង្គការសាធារណៈ) ឬ GISTDA រាយការណ៍ថា ផ្អែកលើការវិភាគថ្មីៗនេះដោយប្រព័ន្ធ ZIRCON របស់ GISTDA ត្រូវបានគេប៉ាន់ស្មានថាទីតាំងបំណែកគ្រាប់រ៉ុកកែត Long March 5B-Y4 របស់ចិនបានធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិករួចហើយ នៅម៉ោងប្រហែល ១៧:00 ល្ងាចម្សិលមិញនេះ។
ក្នុងនោះ ដោយផ្នែករ៉ុក្កែតខ្លះបានឆេះក្នុងបរិយាកាស មុននឹងធ្លាក់ចូលទៅក្នុងមហាសមុទ្រ ខណៈមេបញ្ជាការដ្ឋានអវកាសអាមេរិក បញ្ជាក់ពីការធ្លាក់នៃគ្រាប់រ៉ុកកែត ” Long March 5B-Y4នៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិកនៅម៉ោង ១៧:០១ ល្ងាច ។
គួរបញ្ជាក់ថាប្រតិបត្តិការរបស់ Long March 5B-Y4 របស់ក្រុមហ៊ុនអវកាសចិនលើកនេះ ធ្វើឡើងនៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២ កន្លងទៅ ដើម្បីនាំយកម៉ូឌុល Mengtian ទៅកាន់ស្ថានីយ៍អវកាស Tiankong ដោយមានគោលបំណងលើកទឹកចិត្តឱ្យអវកាសយានិកធ្វើការពិសោធន៍វិទ្យាសាស្ត្រ និងស្រាវជ្រាវក្នុងលំហ ដូចជាការពិសោធន៍រូបវិទ្យា វត្ថុវិទ្យា បច្ចេកវិទ្យាអវកាស និងអ្វីៗជាច្រើនទៀត៕ ប្រភព៖ Sanook











