Home Blog Page 1982

ចូលរួមរំលែកទុក្ខ អតីតប្រធានាធិបតីចិនលោក Jiang  Zemin បានទទួលម.រ.ណៈ.ភាពហើយកាលពីម្សិលមិញ

0

ប្រទេសចិន៖ បក្សកុម្មុយនិស្តចិនបានចេញសេចក្តីថ្លែងការណ៍ចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះ អតីតប្រធានាធិបតីលោក Jiang Zemin បានទទួលមរណភាពក្នុងអាយុ ៩៦ឆ្នាំ ដោយសារតែជំងឺមហារីកឈាម។

បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ អាជ្ញាធរចិនបានប្រកាសថា អតីតប្រធានាធិបតីលោក Jiang Zemin បានទទួលមរណភាពដោយសារជំងឺមហារីកឈាម និងជំងឺដាច់សសៃឈាមក្នុងអាយុ ៩៦ ឆ្នាំហើយ នៅទីក្រុងសៀងហៃភាគខាងកើតប្រទេសចិននៅម៉ោង ១២ និង ​១៣នាទី រសៀល ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ ម៉ោងក្នុងស្រុក។

ការជូនដំណឹងខាងលើ ត្រូវបានចេញដោយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជាតិនៃប្រទេសចិន គណៈរដ្ឋមន្ត្រីនៃសាធារណៈរដ្ឋប្រជាមានិតចិន គណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន និងគណៈកម្មការយោធាមជ្ឈិមនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ក៏ដូចជាសាធារណៈរដ្ឋប្រជាមានិតចិន។

យ៉ាងណាមិញលិខិតនោះមានសេចក្តីប្រកាសដោយមានការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះ លោក Jiang Zemin  ដែលបានស្លាប់ដោយសារជំងឺមហារីកឈាម និងការបរាជ័យផ្នែកសរីរាង្គ បន្ទាប់ពីការព្យាបាលវេជ្ជសាស្រ្តទាំងអស់មិនបានជោគជ័យ។

បន្ថែមពីនោះក្នុងលិខិតប្រកាសនោះ ក៏បានបញ្ជាក់ថាលោក Jiang Zemin គឺជាអ្នកដឹកនាំឆ្នើមមួយរូប ដែលមានកិត្យានុភាពខ្ពស់ និងត្រូវបានទទួលស្គាល់ដោយបក្សកងទ័ព និងប្រជាជនចិនគ្រប់ជនជាតិ គាត់ជារដ្ឋបុរស, អ្នកយុទ្ធសាស្រ្តយោធា និងអ្នកការទូតដ៏អស្ចារ្យ ក៏ដូចជាជាអ្នកប្រយុទ្ធកុម្មុយនិស្ត ដែលបានសាកល្បងពេលវេលា និងមេដឹកនាំឆ្នើមនៃសង្គមនិយមដ៏អស្ចារ្យជាមួយនឹងអត្តសញ្ញាណចិន។ ហើយលោក Jiang គឺជាឆ្អឹងខ្នងនៃភាពជាអ្នកដឹកនាំរួមមជ្ឈិមជំនាន់ទី ៣ របស់បក្ស និងជាស្ថាបនិកនៃទ្រឹស្តីនៃមជ្ឈិមជំនាន់ទី ៣ របស់បក្សផងដែរ៕ ប្រភព៖ Thairath

អត្ថបទដោយ៖ យិត ម៉ានិល

 

 

សម្ដេច ហ៊ុន សែន ប្រកាសថា ក្រុមហ៊ុន Toyota នឹងតម្លើងរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញក្នុងឆាប់ៗនេះ

0

ភ្នំពេញ៖ ក្នុងពិធីអបអរសាទរខួប១១ឆ្នាំនៃប្រតិបត្តិការរបស់ក្រុមហ៊ុនមីនីបៀ Minebea(Cambodia) នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាក្រុមហ៊ុន Toyota នឹងតម្លើងរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខនេះ។ សមិទ្ធិផលទាំងអស់នេះបានកើតឡើងជាបន្តបន្ទាប់ ដោយសារកត្តាសុខសន្តិភាព និងភាពអំណោយផលនៃការវិនិយោគនៅកម្ពុជា។

សូមរំលឹកថា ក្រុមហ៊ុនផលិតរថយន្ដជប៉ុនតូយ៉ូតា នឹងបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្ត មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ៣៦,៧លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ១៥០នាក់៕

ដឹងអត់! ពហុកីឡដ្ឋានជាតិមរតកតេជោ ឈរនៅលេខប៉ុន្មាននៅក្នុងតារាងកីឡដ្ឋានធំៗនៅអាស៊ាន?

0

ពហុកីឡដ្ឋានជាតិមរតកតេជោ ជាកីឡដ្ឋានបាល់ទាត់ និងអត្តពលកម្មក្នុង ដែល​ជា​កីឡដ្ឋាន​ទំនើប​ផុត​លេខ​នៅ​កម្ពុជា។

ពហុកីឡាដ្ឋាន​នេះ បាន​បានចាប់ផ្ដើមដំណើរការសាងសង់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ហើយបញ្ចប់គម្រោងសាងសង់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ រដ្ឋាភិបាលចិនបានផ្តល់ជំនួយ ១៦០ លានដុល្លារ សម្រាប់ការសាងសង់កីឡដ្ឋាននេះ ដែលត្រូវបានអភិវឌ្ឍដោយ សាជីវកម្មវិស្វកម្មសំណង់រដ្ឋចិន ។ពហុកីឡដ្ឋានមរតកតេជោតម្លៃជិត ១៦០លានដុល្លារ នឹងត្រូវចូលរួមសម្ពោធដោយលោក វ៉ាង យី នៅថ្ងៃទី ១២ ខែកញ្ញា — Cambonomist

រចនាសម្ព័នពហុកីឡដ្ឋានជាតិមរតកតេជោ មានការ​ធ្វើ​កីឡដ្ឋាន​រាង​ជា​សំពៅ​គឺ​ដើម្បី​រំលឹក​ដល់​​ទំនាក់ទំនងដែលកន្លង​មក​កម្ពុជា​មានជាមួយ​មិត្ត​ចិន​ជា​យូរ​មក​ហើយ​តាំង​ពី​សម័យ​ធ្វើ​ដំណើរ​ដោយ​សំពៅ​ម្ល៉េះ។ មួយ​វិញ​ទៀត ​វា​ក៏​ជា​ការ​ភ្ជាប់​ទំនាក់ទំនង​តាម​គំនិត​ខ្សែ​ក្រវ៉ាត់​និង​ផ្លូវ​សូត្រ​សតវត្ស​ទី​២១​ផង​ដែរ។

ពហុកីឡាដ្ឋានជាតិមរតកតេជោ ជាកីឡដ្ឋានធំជាងគេទី៣ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានចំនួនកៅអីរហូតដល់ ៦០ ០០០ កៅអី ដែលមានទំហំផ្ទៃដី ១៤,៩ ហិកតា ទំហំអាគារ ៨៦ ០០០ ម៉ែត្រក្រឡា។ កីឡដ្ឋាន​នេះ​ត្រូវ​បាន​ហ៊ុំ​ព័ទ្ធ​ដោយ​កសិណ​រចនា​ម៉ូដ ​អង្គរ និង​លម្អ​ដោយ​គំនូរ​ដែល​ផ្អែក​លើ​ផ្កា​រំដួល ដែល​ជា​ផ្កា​ជាតិ​របស់​កម្ពុជា៕ក្រសួង​ទេសចរណ៍​រៀបចំ​កញ្ចប់​ទស្សនកិច្ច​ទៅកាន់​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ | ភ្នំពេញ ប៉ុស្ដិ៍ពហុកីឡដ្ឋានជាតិ មរតកតេជោ អាចផ្ទុកអ្នកទស្សនា ជាង៦ម៉ឺននាក់ និងអាចជម្លៀស ទស្សនិកជន ត្រឹម៧នាទី – DAP Newsពហុកីឡដ្ឋានជាតិមរតកតេជោ – ខ្មែរប៉ុស្ដិ៍ពហុកីឡាដ្ឋានដែលជាជំនួយរបស់ប្រទេសចិនបានធ្វើអោយចំណងមិត្តភាពចិន-កម្ពុជា កាន់តែមានភាពជិតស្និទ្ធ - Khmer Times

ប្រភព៖ Wikipedia

តារាស្រី Pinky Savika ត្រលប់មកផ្ទះវិញហើយ ក្រោយតុលាការសម្រេចឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន

0

ប្រទេសថៃ៖ មហាជន និងអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត នៅពេលដែលតុលាការព្រហ្មទណ្ឌបានពិចារណា និងចេញដីកាអនុញ្ញាតឱ្យដោះលែងជនជាប់ចោទទី៧ តារាស្រី Pinky-Sawika ជាបណ្តោះអាសន្ន ជាមួយនឹងតម្លៃនៅក្រៅឃុំចំនួន ៥លានបាត ឬប្រហែល ១៤២,៧៣៤ ដុល្លារ និងលក្ខខណ្ឌកំណត់តឹងរ៉ឹងមួយចំនួនទៀត។

កាលពីកន្លងទៅថ្មីៗនេះតារាស្រី Pinky-Sawika នឹងបក្សពួកមួយចំនួនទៀតត្រូវបានប៉ូលិសធ្វើការចាប់ខ្លួន ក្រោយរកឃើញពីបទឆបោកគេតាមរយៈប្រពន្ធអនឡាញ Forex 3D ចំនួនទឹក​ប្រាក់រាប់លានដុល្លារ។

ក្នុងនោះតារាស្រីរូបនេះត្រូវបានគេសម្រេចកាត់ទោសឱ្យជាប់ពន្ធនាគារ ​និងមិនអនុញ្ញាតិឱ្យនៅក្រៅឃុំនោះទេ។

ទោះជាយ៉ាងណាការកាត់ទោសបានរយៈពេលត្រឹមតែ៣ខែ ស្រាប់តែនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោងប្រហែល ៧:១៥ នាទីល្ងាច  Pinky Savika ត្រូវបានតុលាការសម្រេចដោះលែងពីស្ថាប័នអប់រំកណ្តាលរបស់ស្រ្តី ក្រោយតុលាការព្រហ្មទណ្ឌបានពិចារណា និងចេញដីកាអនុញ្ញាតឱ្យដោះលែងជនជាប់ចោទទី៧ តារាស្រី Pinky-Sawika ជាបណ្តោះអាសន្ន ជាមួយនឹងតម្លៃនៅក្រៅឃុំចំនួន ៥លានបាត ប្រហែល ១៤២,៧៣៤ ដុល្លារ  ជាមួយនឹងលក្ខខណ្ឌកំណត់ ហាមធ្វើដំណើរទៅក្រៅព្រះរាជាណាចក្រថៃ។

ក្នុងនោះករណីប្រសិនបើ Pinky Savika ផ្លាស់ប្តូរទីលំនៅរបស់នាង គឺត្រូវតែជូនដំណឹងទៅកាន់តុលាការក្នុងរយៈពេល ៧ ថ្ងៃ ហើយរាយការណ៍ទៅតុលាការជារៀងរាល់ខែ រហូតដល់មានការផ្លាស់ប្តូរ និងជូនដំណឹងដល់អន្តោប្រវេសន៍។

ជាមួយគ្នានោះបន្ទាប់ពីតុលាការបានដោះលែង គេបានឃើញនាងដើរសំដៅទៅលើរថយន្ត Toyota Fortuner ពណ៌ស របស់មេធាវី ហើយនាងមិនបានផ្ដល់បទសម្ភាសន៍ណាមួយ ដើម្បីបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនដែលបានកើតឡើងនោះឡើយ។

យ៉ាងណាមិញមានតែរង់ចាំការផ្ដល់នូវកិច្ចសម្ភាសជាផ្លូវការណាមួយពីសំណាក់តារាស្រីរូបនេះដើម្បីបានមកបង្ហាញពីអារម្មណ៍ ក៏ដូចជាកំហុសដែលបានកើតឡើងកន្លងមកពីនាងផ្ទាល់៕ ប្រភព៖ Sanook

អត្ថបទដោយ៖ យិត ម៉ានិល

កម្ពុជាឈ្នះក្តីលើបណ្តឹងតវ៉ារបស់គណៈកម្មការអឺរ៉ុប ដែលដកហូតការអនុគ្រោះពន្ធ សម្រាប់ការនាំចូលអង្ករទៅអឺរ៉ុប

0

ភ្នំពេញ៖ កម្ពុជាបានឈ្នះក្តីលើបណ្តឹងតវ៉ា ចំពោះសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ដែលបានដកហូតការអនុគ្រោះពន្ធ សម្រាប់ការនាំចូលអង្ករគ្រាប់វែង (Indica Rice) ពីកម្ពុជាទៅកាន់សហភាពអឺរ៉ុប។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា។

សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ឲ្យដឹងថា នៅដើមខែវិច្ឆិកា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា បានឈ្នះក្តីក្នុងសំណុំរឿងលេខT-269/19 ដែលគណៈកម្មការអឺរ៉ុប បានដាក់វិធានការរឹតត្បិតការអនុគ្រោះពន្ធ សម្រាប់ការនាំចូលអង្ករពីកម្ពុជា ទៅកាន់សហភាពអឺរ៉ុប តាមបទប្បញ្ញត្តិអនុវត្តលេខ2019/76 ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ (“បទប្បញ្ញត្តិអនុវត្ត”)។

សំណុំរឿងនេះ ត្រូវបានប្តឹងកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ទៅកាន់តុលាការនៃសហភាពអឺរ៉ុប ដោយសហព័ន្ធស្រូវអង្ករកម្ពុជាដែលដឹកនាំដោយលោក សុខ ពុទ្ធិវុធ ជាមួយនឹងមេធាវីអន្តរជាតិ ក្នុងគោលបំណងរកយុត្តិធម៌ សម្រាប់ការនាំចេញអង្ករកម្ពុជា ទៅកាន់សហភាពអឺរ៉ុប ជាពិសេសអង្ករគ្រាប់វែង ដែលគណៈកម្មការអឺរ៉ុបបានដាក់ពន្ធពីលើ។

សាលក្រមចុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ របស់សាលាដំបូង (The General Court) នៃសហភាពអឺរ៉ុបបញ្ជាក់ថា ការដាក់ពន្ធរបស់គណៈកម្មការអឺរ៉ុប មកលើអង្ករគ្រាប់វែងរបស់កម្ពុជា នៅទីផ្សារសហភាពអឺរ៉ុប គឺជាវិធានការខុសច្បាប់ និងមិនមានភស្តុតាងគ្រប់គ្រាន់។

ជោគជ័យនៃការឈ្នះក្តីនេះ គឺជាការឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវ នៃការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជា ក្រោមគោលនយោបាយអភិវឌ្ឍន៍ច្បាស់លាស់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

សម្រាប់ព័ត៌មានបន្ថែម អំពីសាលក្រមតុលាការ សូមស្វែងរកនៅលើគេហទំព័រ https://curia.europa.eu ផ្លូវការរបស់តុលាការនៃសហភាពអឺរ៉ុប។

សូមបញ្ជាក់ថា សហភាពអឺរ៉ុប បានសម្រេចយកពន្ធអង្ករដែលនាំចូលពីប្រទេសកម្ពុជា សម្រាប់រយៈពេល៣ឆ្នាំ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩តទៅ ដោយឆ្នាំដំបូង ឆ្នាំ២០១៩ តម្លៃពន្ធមានចំនួន១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុង១តោន, ឆ្នាំទី២ គឺឆ្នាំ២០២០ តម្លៃ១៥០អឺរ៉ូ (ប្រហែល១៧០ដុល្លារ) ក្នុង១តោន និងឆ្នាំទី៣ ឆ្នាំ២០២១ តម្លៃ១២៥អឺរ៉ូ (ប្រហែល១៤២ដុល្លារ) ក្នុង១តោន។ ការសម្រេចយកពន្ធនេះ ធ្វើឡើងបន្ទាប់ពីមានការតវ៉ាពីសំណាក់ប្រទេសអ៉ីតាលី និងប្រទេសអេស្ប៉ាញ ដែលជាប្រទេសនាំចេញអង្ករទៅកាន់អឺរ៉ុប៕

ពិភពលោកបើកចំហទ្វារសេដ្ឋកិច្ចនិងទេសចរណ៍ឡើងវិញ នៅតែចិនភ័យរហូត

0

រដ្ឋធានីប៉េកាំង៖ បច្ចុប្បន្ន បើទោះជាពិភពលោកទាំងមូល ចាប់ផ្ដើមបើកទ្វារចំហដំណើរការសេដ្ឋកិច្ច និង វិស័យទេសចរណ៍ឡើងវិញយ៉ាងក្ដី ក៏ប្រទេសចិន នៅតែបន្ដរឹតត្បឹតច្បាប់ទប់ស្កាត់នឹងជំងឺកូវីដ-១៩យ៉ាងតឹងរឹងបំផុត ទើបនាំឲ្យមានការផ្ទុះបាតុកម្មរាលដាល នៅតាមបណ្ដាទីក្រុងជាច្រើន ប្រឆាំងនឹងគោលនយោបាយសូន្យកូវីដរបស់ប្រធានាធិបតី ស៊ី ជិនពីង។

សារព័ត៌មាន US News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ថា អាជ្ញាធរទីក្រុងហ្គងហ្ស៊ូ (Guangzhou) ស្ថិតនៅភាគខាងត្បូង ប្រទេសចិន បានប្រកាស អំពីការលើកលែងនូវការរឹតបន្ដឹងកូវីដដ៏ខ្លាំងក្លាបំផុត ក្រោយការផ្ទុះបាតុកម្ម តវ៉ាប្រឆាំងនឹងគោលនយោបាយនេះ។

ការបន្ធូរបន្ថយនូវការរឹតបន្ដឹងកូវីដ បានកើតឡើង ត្រឹមតែរយៈពេល១ថ្ងៃ ក្រោយក្រុមបាតុករ បានប៉ះទង្គិចគ្នាយ៉ាងខ្លាំងជាមួយនឹងប៉ូលិស នៅក្នុងទីក្រុងភាគខាងត្បូង ប្រទេសចិន ជុំវិញវិធានការដ៏តឹងរឹងបំផុតរបស់រដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩។The Long Odds Facing China's Protesters - The New York Times

អាជ្ញាធរចិន បានបិទខ្ទប់ពាសពេញប្រទេស និង ការរឹតបន្តឹងដល់ការធ្វើដំណើរ ហើយបានធ្វើតេស្តទ្រង់ទ្រាយធំ ដែលជាផ្នែកមួយ នៃគោលនយោបាយ «សូន្យ-កូវីដ» របស់ក្រុងប៉េកាំង រហូតជំរុញឲ្យមានការផ្ទុះកំហឹងយ៉ាងខ្លាំង ពីប្រជាជន ខណៈប្រទេសជាច្រើន នៅលើពិភពលោក បានបន្ធូបន្ថយការរឹតត្បឹត ហើយបើកដំណើរការសេដ្ឋកិច្ច និង វិស័យទេសចរណ៍ឡើងវិញ។

បាតុកម្មប្រឆាំងនឹងគោលនយោបាយសូន្យកូវីដរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) កាលពីចុងសប្ដាហ៍ បានរីករាលដាល ទៅកាន់ទីក្រុងសៀងហៃ រដ្ឋធានីក្រុងប៉េកាំង និង កន្លែងផ្សេងៗទៀត។ នេះជាសកម្មភាពដ៏កម្រ បានក្លាយទៅជាការបង្ហាញ អំពីការផ្គើនជាសាធារណៈ មិនធ្លាប់មានពីមុនមក ចាប់តាំងពីប្រធានាធិបតីចិន លោក Xi Jinping បានឡើងកាន់អំណាច នៅក្នុងអំឡុងឆ្នាំ២០១២ រហូតមក។Hundreds at Harvard, NYC, Chicago protest China's actions

មន្រ្ដីក្រុងឆុងហ្គីង (Chongqing) បានឲ្យដឹងថា ទីក្រុងនាភាគនិរតីមួយនេះ ទំនងជានឹងអនុញ្ញាតឱ្យមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងអ្នកជំងឺកូវីដ-១៩ តាមការបំពេញលក្ខខណ្ឌមួយចំនួន ត្រូវធ្វើចត្ដាឡីស័ក នៅក្នុងផ្ទះរបស់ពួកគេ។ ប៉ុន្ដែជាមួយនឹងចំនួនអត្រាកូវីដ នៅទូទាំងប្រទេស ហាក់ដូចជា មានក្តីសង្ឃឹមតិចតួច សម្រាប់ការផ្លាស់ប្តូរគោលនយោបាយ«សូន្យ-កូវីដ» ដែលលោកប្រធានាធិបតី ស៊ី បានអះអាង ថា វាបានជួយសង្គ្រោះអាយុជីវិតរបស់មនុស្ស។

គេហទំព័រ Worldometer បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ថា នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ចិន មានករណីឆ្លងកូវីដ-១៩ថ្មី ចំនួន ៤ ២៨៨នាក់ ធ្វើឲ្យប្រទេសមហាយក្សអាស៊ីនេះ មានអ្នកឆ្លងសរុប ៣១៩ ៥៣៦នាក់។ នៅក្នុងចំណោមអ្នកឆ្លងជំងឺកូវីដទាំងនោះ មានអ្នកស្លាប់ ៥ ២៣៣នាក់ និង មានអ្នកជាសះស្បើយ ២៧៨ ៦៨៧នាក់ ហើយ៣៥ ៦១៦នាក់ផ្សេងទៀត កំពុងតែសម្រាកព្យាបាល។Crowds angered by lockdowns call for China's Xi to step down as protests spread | PBS NewsHour

ចិន ជាប្រភពដើម នៃការផ្ទុះជំងឺកូវីដ-១៩ ហើយរហូតមកដល់ពេលនេះ ចិនឈរលើលេខរៀងទី១០៣ នៃប្រទេសមានអ្នកឆ្លងជំងឺកូវីដច្រើនជាងគេ នៅលើពិភពលោក ខណៈសហរដ្ឋអាមេរិក ឈរនៅលេខរៀងទី១ ដោយមានអ្នកឆ្លងថ្មី ៣៩ ២០៨នាក់ ធ្វើឲ្យប្រទេសមហាអំណាចកំពូលមួយនេះ មានអ្នកឆ្លងសរុប ១០០ ៥៩៥ ៦៥៨នាក់។ នៅក្នុងចំណោមអ្នកឆ្លងទាំងនោះ មានអ្នកស្លាប់ជាង១លាននាក់ និង មានអ្នកជាសះស្បើយ ជាង៩៨លាននាក់ ហើយជាង១,៣លាននាក់ផ្សេងទៀត កំពុងតែសម្រាកព្យាបាល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeeAxemtjJnDDUSczrk9fmi4MSQdCKyBl17LApKbTpV0M-JlfdzUTvbGFnjhkwgKkkong9-RamSksPS6HSX6Z9YNCmGLZovjUM_oAk5xpFK1iAmVldGX9fTiwUwoOYhJ_GExX_YdFdSz1PTh4bqX9wX1hdvviIUMN2ZUz4xq5TtZj652ZpfIhUjRSS/s990/photo_2022-12-01_08-39-23.jpg

កម្ពុជានឹងធ្វើអង្គរសង្ក្រាន្តសារជាថ្មីឡើងវិញ

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា នៅឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ កម្ពុជានឹងធ្វើអង្គរសង្ក្រាន្តសារជាថ្មីឡើងវិញ។

សម្តេចតេជោ បានមានប្រសាសន៍បែបនេះ នៅល្ងាច ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ខណៈអញ្ជើញបិទ ការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នៅពហុកីឡដ្ឋាន ជាតិមរតកតេជោ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_GEPv6lnPBeY9AbtaGPLhT57oZf9r0ouMjYKMRd4PQffNhhi8uGCFPvvrWhLFd5ATid-sVd_j84mcUK1q8QmrBD988jxYm4Fud0sU-Ol-tYyncHjDM2Dr7-kCHGg--D_l1lUvSBwHo3RE8ll0O3inqYtRjeI6JLeYXUdzltWeRDbw5t1w99CpGiLN/s1280/photo_2022-11-30_22-48-23.jpg

សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរដល់ជ័យលាភី ដែលបានខិតខំហ្វឹកហាត់ និងខិតខំប្រឹងប្រែងក្នុងការប្រកួត រហូតដល់ទទួលបានជ័យជំនះជាទីមោទនៈនេះ។

សម្តេចតេជោ បានយកឱកាសនេះ អបអរសាទរចំពោះការដាក់បញ្ចូលល្បែង «គុនល្បុក្កតោ» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ចាប់តាំងពីឆ្នាំ២០០៨ មកដល់ពេលនេះ កម្ពុជាបានបញ្ចូលជាបន្តបន្ទាប់នូវបេតិកភណ្ឌពិភពលោក ទាំងរូបិយ និងអរូបិយ ហើយនៅពេលខាងមុខកម្ពុជានឹងបញ្ចូលទ្រព្យសម្បត្តិដូនតាខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកបន្តបន្ទាប់ថែមទៀត។អាល់ប៊ុមចម្រៀងជ្រើសរើសពិសេស «រាំវង់អង្គរសង្ក្រាន្ត»

សម្តេចតេជោបានថ្លែងថា សម្តេចពិតជាមានមោទនភាពចំពោះការរៀបចំពិធី និងដំណើរការនៃការប្រកួតដ៏ល្អនេះ ដែលបានទាក់ទាញអ្នកទស្សនាផ្ទាល់ជាង៤ម៉ឺននាក់ និងអ្នកទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរាប់លាននាក់ផងដែរ។

សម្តេចតេជោសូមកោតសរសើរដល់ថ្នាក់ដឹកនាំ និងគណៈកម្មាធិការរៀបចំការប្រកួត ជាពិសេសសិល្បករ-សិល្បការិនី និងយោធិនបញ្ជាការដ្ឋាន- អង្គរក្សចំពោះកិច្ចខិតខំប្រឹងប្រែងហ្វឹកហាត់ និងការសម្ដែង ប្រកបដោយ ទេពកោសល្យ ដែលនេះបង្ហាញនូវកិច្ចសហការល្អ ក្នុងស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ។

ជាមួយគ្នានោញសម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់ក្មួយៗកីឡាករ-កីឡាការិនីថា ការឈ្នះចាញ់ពីការប្រកួតកីឡា គឺជាមេរៀននិងបទពិសោធន៍ សម្រាប់ក្មួយៗ ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរ ដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈកីឡាបន្ថែមទៀត ។ ផ្ទុយទៅវិញ ការអាក់អន់ចិត្ត ឬ ការបាក់ទឹកចិត្តដោយសារការចាញ់ក្នុងការ ប្រកួតអាចធ្វើឱ្យក្មួយៗបាត់បង់នូវការតស៊ូនិងការខិតខំប្រឹងប្រែង បន្តដើម្បីយកឈ្នះក្នុងការប្រកួតនៅពេលអនាគត។ ចំពោះអ្នកឈ្នះត្រូវបន្តការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីរក្សាគុណផលកីឡារបស់ខ្លួនសម្រាប់ឈានដល់ការដណ្តើម បានជ័យជំនះជូនជាតិមាតុភូមិក្នុងការប្រកួតកម្រិតអន្តរជាតិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6L6Wll8UxqGifQhqvHnefpc8FAueKj39fmOUJRZsbbNz0oMslUCSucABAaFIFZrRUX-QR0ZKAikI5m71w-DDN5ruetUaQdQ93CVIQeRWKEq2jYTrjOgi_UFrWJ7a2QMTBzHq986n8GV5eGF1QLiTwngtlYIwFr0a5joxlXX8k69x4WwRttSsL7z4X/s855/photo_2022-12-01_07-40-51.jpg

នៅឆ្នាំ២០២៤ សម្តេចតេជោហ៊ុន សែន នឹង​ចូល​រួម​ជា​កីឡាករ​មួយ​រូប​នៅ​កីឡា​ជាតិ​

0

សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ចូល​រួម​ជា​កីឡាករ​អុក​ចត្រង្គ​នៅ​ក្នុង​កម្មវិធី​កីឡា​ជាតិ​ឆ្នាំ២០២៤។ នេះ​បើ​តាម​ការ​ប្រកាស​របស់​លោក​នៅ​ក្នុង​ល្ងាច​ថ្ងៃ​ពុធ​នេះ។

ថ្លែង​នៅ​ក្នុង​កម្មវិធី​បិទ​កីឡា​ជាតិ​នៅ​ពេល​អម្បាញ់មិញ​នេះ សម្ដេច​បាន​ស្នើ​ឱ្យ​គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​ចុះ​ឈ្មោះ​សម្ដេច​ឱ្យ​ហើយ សម្រាប់​វិញ្ញាសា​កីឡា​លេង​អុក​ខ្មែរ​មួយ​នេះ។

សូម​ជម្រាប​ផង​ដែរ កីឡា​អុក​ចត្រង្គ​ជា​កីឡា​មួយ​ ក្នុង​ចំណោម​កីឡា​ដែល​សម្ដេច​ចូលចិត្ត​លេង​។ កន្លង​មក​ សម្ដេច​បាន​បង្ហោះ​រូបភាព​សម្ដេច​លេង​អុក​ជាមួយ​ដៃគូ​របស់​លោក៕

នៅក្នុងខែវិច្ឆិកា តើកម្ពុជាបាន​បញ្ចូល​សម្បត្តិ​វប្បធម៌​អ្វី​ខ្លះ ​ចូល​ក្នុង​បញ្ជី​​បេ​តិក​ភណ្ឌ​​​​ពិភព​លោក​​​?

0

បន្ទាប់ពីអបអរចំពោះការដាក់បញ្ចូល «គុនល្បុក្កតោ» បានចុះ​បញ្ជី​សម្បត្តិបេតិកភណ្ឌពិភពលោក​ កម្ពុជា​មាន​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ នៅក្នុងខែ វិច្ឆិកា នេះក៏មានការដាក់បញ្ចូលសម្បត្តិវប្បធម៌ជាច្រើនទៀតបានចុះបញ្ចីរបស់អង្គការយូណេស្កូ។ តើអ្នកដឹងទេថាមានអ្វីខ្លះ?

  1. ក្បាច់​គុន​ក្បុក្ក​តោ​ខ្មែរ​ត្រូវ​បាន​ចុះ​បញ្ជី​ជា​សម្បត្តិ​បេតិ​កភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ​នៅ​ថ្ងៃ​ទី​២៩​វិច្ឆិកា​២០២២​ បន្ទាប់ពីមានការអនុម័តនៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី ១៧​នៃកិច្ច​ប្រជុំ​គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​ដើម្បី​ការពារ​បេតិកភណ្ឌ​វប្បធម៌​របស់​អង្គការ​យូណេស្កូ​ដែល​ប្រារព្ធ​ឡើង​នៅទីក្រុង​រ៉ាបាត នៃ​ប្រទេស​ម៉ារុក​។ ក្រុមគុនល្បុក្កតោ បានឈ្នះមេដាយ​ប្រាក់ ក្នុងការ​ប្រកួត​ពិភពលោក  នៅ​កូរ៉េខាងត្បូង › keila24.com
  2. របាំ​ព្រះរាជ​ទ្រព្យ​បាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ នៅ​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣។ របាំ​ដែលមាន​វ័យ​ចំណាស់​របស់​ព្រះរាជាណាចក្រ​កម្ពុជា​មួយ​នេះ គឺជា​អ្នកថែរក្សា​ប្រពៃណី សិល្បៈ​នាដកម្ម​បុរាណ​ខ្មែរ និង​ជា​របាំ​ក្បាច់​ខ្មែរ​បុរាណ​មាន​កាយវិការ ទន់ភ្លន់ ទ្រង់​ខ្លួន​ចែងចាំង​ភ្លឺផ្លេកៗ គួរឱ្យ​ចង់​ទស្សនា។ចង់ដឹងពីប្រវត្តិ របាំព្រះរាជទ្រព្យទេ ? – Popular Magazine
  3. ល្ខោនស្រមោល​ស្បែក​ធំ​នេះ​បាន​ចុះ​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ ចុះ​នៅ​ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។ ល្ខោនស្បែក​ធំ ជា​សិល្បៈ​បង្ហាញ​ពី​បួងសួង​បូជា ដែល​យក​ដំណើររឿង រាមកេរ្ដិ៍​មក​ពោល។ ល្ខោន​នេះ​គេ​សម្ដែង​នៅមុខ​ភ្លើង​គប់។សម្ដេចតេជោនាយករដ្ឋមន្ត្រី អបអរសាទរខួបទី១៥ឆ្នាំ  នៃការចុះក្នុង​​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់ល្ខោន​ស្រមោល​ស្បែក​ធំរបស់កម្ពុជា  | PRESS OCM I ...
  4. ចាប៉ីដងវែង​បាន​ចុះ​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ ចាប៉ីដងវែង ជា​ឧបករណ៍​ភ្លេងខ្មែរ​សម្រាប់​ប្រគំ​ក្នុង​វង់ភ្លេង​ការ​បុរាណ វង់​ហ្លួង​អារក្ស វង់ភ្លេង​មហោរី​ជាដើម និង​ប្រើ​ទោល សម្រាប់​លេង​កំដរ​ចម្រៀង​កំណាព្យ។យូណេស្កូទទួលស្គាល់ចាប៉ីដងវែងថាជាបេតិកភណ្ឌអរូបិយ - វីអូឌី -
  5. ល្ខោនខោលវត្តស្វាយអណ្តែត ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅថ្ងៃទី ២៨ ខែវិច្ឆិកា ២០១៨៕ល្ខោនខោលវត្តស្វាយអណ្ដែត៖ បេតិកភណ្ឌវប្បធម៌អរូបីពិភពលោក»

ប៉ះគ្នាមួយប្រាវ! កាត់ក្រហម ពាក់កណ្តាលតារាង

0

ពានរង្វាន់ Trofeo de Campeones de la Liga Profesional ឆ្នាំ​២០២២ នៅ​ប្រទេស​អាហ្សង់ទីន បាន​ស្វែង​រក​ឃើញ​ម្ចាស់​ជើង​ឯក​ហើយ​ ប៉ុន្តែ​ការ​ប្រកួត​រវាង​ក្រុម​ជើង​ឯក ​Racing Club ​ទល់​ក្រុម ​Boca Juniors ត្រូវ​លោក​អាជ្ញាកណ្តាល​ Facundo Tello ពិន័យ​កាត​លឿង​សរុប​១៣​សន្លឹក និង​កាត​ក្រហម​១០​សន្លឹក​ឯណោះ។

ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Estadio Único de La Pedrera នៅ​ថ្ងៃ​អាទិត្យ ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ថ្មីៗនេះ។ ខាង​ក្រោម​ជាង​វីដេអូ​នៃ​ការ​ពិន័យ​កាត​របស់​លោក​អាជ្ញាកណ្តាល៖

https://youtu.be/UcrvyD0FFRM