ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្សប្រុស ស្រី០៣នាក់បានរងរបួសធ្ងន់ធ្ងរ ដោយសាររថយន្តដឹកថ្មរពាក់ផ្លាកលេខ(ខ.ម)បុកម៉ូតូពីរគ្រឿងចំពីមុខយ៉ាងពេញទំហឹង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជិត ៧ ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅតាមបណ្តោយ ផ្លូវជាតិលេខ៤១ ចន្លោះបង្គោល គីឡូម៉ែត្រលេខ៥-៦ ត្រង់ចំណុចភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកសំរោងទងបានឲ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ដ០១គ្រឿងម៉ាក នីសាន់ ពណ៌ស ទ្រុង ពណ៌ត្រេអុី(ជាប្រភេទរថយន្តV1 ដឹកថ្មរ ពាក់ផ្លាកលេខ ខេមរភូមិន្ទ01-3-4980 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ និងអាស័យដ្ឋាននោះទេ ( បានរត់គេចខ្លួនក្រោយពេលកើតហេតុរួច) បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៤១ក្នុងទិសដៅ ពីជើងទៅត្បូង លុះធ្វើដំណើរ មកដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូចំនួន០២គ្រឿង÷ ទី០១.ម៉ូតូម៉ាកហុងដាសេ125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង 1R-4160 អ្នកបើកបរមានឈ្មោះ នួន សុខ លៀង ភេទប្រុស អាយុ៣៥ឆ្នាំ ឌុបមនុស្សម្នាក់ទៀត ឈ្មោះផៃ ស្រីលក្ខ ភេទស្រី អាយុ២៦ឆ្នាំ អ្នកទាំង០២នាក់ រស់នៅភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ និង ទី០២.ម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1K-7226 អ្នកបើកបរឈ្មោះ ពេញ ដូច ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិក្រាំងរលួស ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលកំពុងបើកបរបញ្ជ្រាសទិសគ្នាចំពីមុខយ៉ាងពេញទំហឹង អូសច្រើនម៉ែត្របណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ មនុស្ស ចំនួន០៣នាក់ ស្រីម្នាក់។

បច្ចុប្បន្នចំពោះវត្ថុតាងសមត្ថកិច្ចបានយក រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរលាំងគ្រើល និងបន្ដស្រាវជ្រាវ រក អ្នកពាក់ព័ន្ធ អ្ន កបេីកបរ ដេីម្បី ទទួល ខុសត្រូវ ផ្លូវ ច្បាប់ ៕