Home Blog Page 1956

នារីវ័យក្មេងម្នាក់ខំចំណាយប្រាក់.វះ.កា.ត់ពន្លូតកម្ពស់ តែចុងក្រោយត្រូវ.ពិ.កា.រ ថែមទាំងប្រឈមមុខនឹងការផ្ដន្ទាទោសបន្ថែមទៀត

0

ប្រទេសចិន៖ នារីវ័យក្មេងជនជាតិចិនម្នាក់ ត្រូវបង្ហូរទឹកភ្នែក ក្រោយចំណាយប្រាក់អស់ជាច្រើនលើការវះកាត់ដើម្បីបង្កើនកម្ពស់ ប៉ុន្តែនៅទីបំផុតនាងមិនអាចដើរបាន ហើយថែមទាំងប្រឈមនឹងការជាប់ពន្ធនាគារថែមទៀតផង។

កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២២ គេហទំព័រ Saostar បានរាយការណ៍ករណីនារីវ័យក្មេងអាយុទើបតែ ១៩ ឆ្នាំម្នាក់មកពី Nanchang ខេត្ត Jiangxi ប្រទេសចិន ដែលនាងមិនអាចដើរបានបន្ទាប់ពីទទួលការវះកាត់កែកម្ពស់។

នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបញ្ជាក់ថា នារីវ័យ ១៩ ឆ្នាំម្នាក់នេះ ដើមឡើយមានកម្ពស់ ១៥៤ សង់ទីម៉ែត្រ ប៉ុន្តែនាងមិនពេញចិត្តនឹងកម្ពស់របស់ខ្លួនទេ ដូច្នេះហើយក៏ សម្រេចចិត្តធ្វើការវះកាត់ដើម្បីបង្កើនកម្ពស់ដោយប្រើវិធីសាស្រ្តនៃការលាតសន្ធឹងឆ្អឹង (Osteogenesis) នៅជុំវិញ Tibia និង Fibula  ក្នុងមន្ទីរពេទ្យឯកជនមួយកន្លែង នៅខេត្តហ៊ូណាន កាលពី ខែមេសាកន្លងទៅនេះ។

ជាមួយគ្នានោះផងដែរក្រោយពីវះកាត់នាងបានកើនកម្ពស់ ៦cmបន្ថែម  ប៉ុន្តែជាសំណាងអាក្រក់ជើងខាងឆ្វេងខាងក្រោមរបស់នាងបានវិវត្តទៅជាការឆ្លងមេរោគ រហូតដល់នាងមិនអាចលើកជើងបាន។ ជាលទ្ធផល ពេលនេះនាងមិនអាចដើរបានដូចធម្មតាទេ ហើយវេជ្ជបណ្ឌិតបានធ្វើរោគវិនិច្ឆ័យថា “ការឱ្យអាការដូចដើមឡើងវិញគឺពិបាកណាស់”។

យ៉ាងណាមិញអ្នកជំនាញក៏បាននិយាយបន្ថែមដូច្នេះដែរថា ការវះកាត់ត្រង់ Tibia នេះអ្នកជំងឺងាយនឹងឆ្លងមេរោគ និងមានអត្រាពិការភាពខ្ពស់ណាស់។ ដូច្នេះហើយទើបការវះកាត់ប្រភេទនេះត្រូវបានហាមឃាត់នៅក្នុងប្រទេសចិនតាំងពីឆ្នាំ ២០០៦មកម្លេះ។

ដូច្នេះមន្ទីរពេទ្យទូទៅក្នុងប្រទេសចិនមិនត្រូវបានអនុញ្ញាតឱ្យធ្វើការវះកាត់នេះនោះទេ ប្រសិនបើគេរក ឃើញការវះកាត់ខុសច្បាប់បែបនេះ ទាំងអ្នកជំងឺ និងអ្នកចូលរួមវះកាត់ទាំងអស់ត្រូវតែកាត់ទោសតាមផ្លូវច្បាប់៕ ប្រភព៖ Sanook

 

 

គ្រូៗនៅវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី មូលមតិគ្នាផ្ដិតមេដៃសុំឱ្យក្រសួងផ្លាស់ប្ដូរនាយកសាលាថ្មី

0

មណ្ឌលគិរី៖ បុគ្គលិកសិក្សា នៃវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី បានដាក់លិខិតស្នើសុំកិច្ចអន្ដរាគមន៍ពីលោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បង្ហាញការមិនពេញចិត្តចំពោះការដឹកនាំរបស់លោក ឃុត តូ នាយកសាលា និងស្នើសុំដើម្បីធ្វើការរៀបចំបោះឆ្នោតជ្រើសរើសនាយករងរដ្ឋបាលថ្មី ក្រៅពីឈ្មោះ ប៊ុន បញ្ញា ហើយសូមឲ្យមានការចូលរួមបោះឆ្នោតពីសំណាក់លោកគ្រូ អ្នកគ្រូ និងប្រកាសលទ្ធផលដោយផ្ទាល់។

ក្នុងលិខិតអន្ដរាគមន៍ដាក់ទៅរដ្ឋមន្ដ្រីក្រសួងអប់រំ ដែលបណ្ដាញព័ត៌មានទទួលបាននៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ បុគ្គលិកសិក្សា នៃវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី បានអះអាងថា លោក ប៊ុន បញ្ញា មានការជ្រើសរើសដោយអត្តនោម័តពីលោក ឃុត តូ មិនបានសាកសួរយោបល់បុគ្គលិក ឬបោះឆ្នោតជ្រើសរើសតាមនីតិវិធីអ្វីនោះឡើយ។

ម្យ៉ាងទៀត លោក ប៊ុន បញ្ញា មិនមែនជាប្រធានក្រុមបច្ចេកទេសរួម ហើយមិនមែនជាប្រធានក្រុមបច្ចេកទេសមុខវិជ្ជាដែរ ផ្ទុយទៅវិញ លោក ប៊ុន បញ្ញា ជាបក្ខពួក ជាដៃជើងរបស់នាយកតែម្ដង។ ដូច្នេះហើយពួកគាត់មិនយល់ស្រប និងការជ្រើសរើសដូចនេះទេ ហើយដើម្បីអង្គភាពទាំងមូល ក៏ដូចជាដើម្បីសិស្សានុសិស្សទាំងអស់ដែលគ្នាមានជីវភាពខ្វះខាត បានមកសិក្សាដោយស្មើភាព តម្លាភាព និងយុត្តិធម៌ផង។

ខាងក្រោមនេះ ជាលិខិតអន្ដរាគមន៍របស់ បុគ្គលិកសិក្សា នៃវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី៖

វៀតណាម គ្រោងនឹងបង្កើតអាកាសយានដ្ឋានចំនួន ៩ បន្ថែមទៀត

0

អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម  ចង់សាងសង់អាកាសយានដ្ឋានចំនួន៩បន្ថែមទៀត នៅក្នុងប្រទេស ។ សំណើនេះ ត្រូវបានដាក់ជូនក្រសួងដឹកជញ្ជូន ដើម្បីសុំការយល់ព្រម រួមមានទាំងការធ្វើការជាមួយខេត្តចំនួនប្រាំបួន ដែលបានស្នើសុំព្រលានយន្តហោះថ្មី។

បញ្ជីនៃគម្រោងដែលបានស្នើឡើង រួមមាន ការសាងសង់ព្រលានយន្តហោះថ្មីនៅតំបន់សេដ្ឋកិច្ច Van Phong ក្នុងខេត្ត Khanh Hoa ភាគកណ្តាលឆ្នេរសមុទ្រ ព្រមទាំងព្រលានយន្តហោះនៅខេត្តភាគខាងជើងភ្នំ Ha Giang និង Yen Bai ។

គម្រោងក៏នឹងត្រូវបានកំណត់សម្រាប់កោះ Ly Son នៅកណ្តាលខេត្ត Quang Ngai ព្រមទាំងខេត្ត Central Highland គឺ Dak Nong និង Kon Tum។ គោលដៅអាកាសយានដ្ឋានដែលបានស្នើឡើងផ្សេងទៀតគឺខេត្ត Tuyen Quang ភាគខាងជើងខេត្ត Tay Ninh និងខេត្ត Ha Tinh ភាគកណ្តាល។

ប្រទេសវៀតណាមមានអាកាសយានដ្ឋានស៊ីវិលចំនួន ២២។ កាលពីចុងឆ្នាំមុន ក្រសួងដឹកជញ្ជូនបានចេញផ្សាយផែនការសាងសង់ចំនួន ៦ បន្ថែមទៀតនៅឆ្នាំ២០៣០ និងបន្ទាប់ ចំនួន ៣ ទៀត នៅឆ្នាំ ២០៥០។ ផែនការនេះ រួមមានទាំងព្រលានយន្តហោះអន្តរជាតិ ចំនួន ១៤ ដែរ ៕Construction of four Vietnamese airports to begin from late 2022

ប្រភព៖ VN Express

ប្រាសាទ ដ៏ខ្ពស់ត្រដែតមួយនៃទឹកដីអង្គរ ប៉ុន្តែមិនសូវមានអ្នកចាប់អារម្មណ៍

0

ប្រាសាទភិមាអាកាសមានទីតាំងស្ថិតនៅក្នុងភូមិនគរក្រៅ ឃុំគោកចក ស្រុកនគរធំ ខេត្តសៀមរាប។ នៅដើមសតវត្សទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ បានកសាងប្រាសាទភិមានអាកាលធ្វើជាប្រាសាទសម្រាប់រាជរបស់ព្រះអង្គ (ប្រាសាទភ្នំ)។May be an image of 1 person and outdoors

ប្រាសាទនេះ ស្ថិតក្នុងទីធ្លារព្រះបរមរាជវាំងអង្គរធំសំរាប់គោរពបូជារបស់ទ្រង់ ។ ប្រាសាទនេះត្រូវបានអភិសេកដំបូងដោយមានប្រាង្គមាសតាមសំដីអ្នកដំណើរចិនឈ្មោះ ជីវ តាក្វាន់ ហើយវាមានទំនាក់ទំនងដល់រឿងព្រេងដំណាលថាប្រាង្គមាសនៅក្នុងព្រះបរមរាជវាំងអង្គរដែលជាកនែ្លងព្រលឹង នាគរាជក្បាល៩ បានរស់នៅ និងបានប្រែក្រទ្បាខ្លួនជាស្រីស្អាតម្នាក់ចំពោះព្រះអង្គ ដើម្បីរួមដំណេកជាមួយទ្រង់រៀងរាល់យប់ នៅលើប្រាង្គមាសនេះមុនពេលព្រះអង្គចូលបន្ទប់អគ្គមហេសី និងស្រីស្នំផេ្សងៗទៀត ប្រសិនព្រះអង្គបាត់មួយយប់ គេជឿថាទ្រង់នឹងស្លាប់កនែ្លងខាងជើង និងខាងត្បូងបានកើតឡើងនៅសតវត្សទី១១ គេជឿជាក់ថា កនែ្លងទាំងពីរនេះគឺជាឃ្លាំង ប៉ុនែ្តប្រភពផេ្សងទៀត និយាយថាកនែ្លងពីរនេះបានធ្វើឡើងដើម្បីទុកទទួលភ្ញៀវបរទេសថានៈខ្ពង់ខ្ពស់។May be an image of outdoors

ប្រាសាទភិមានអាកាស ជាប្រាសាទមួយដែលកសាងឡើងអំពីថ្មភក់នៅលើជើងគ្រឹះថ្មបាយក្រៀមមានបីជាន់ស្រដៀងនឹងប្រាសាទពីរ៉ាមីដ។ កម្ពស់នៃជើងគ្រឹះប្រាសាទវិមានអាកាសទាំងបីជាន់ប្រហែលជា ១២ម៉ែត្រមានសណ្ឋានជាបួនជ្រុងទ្រវែងមានជណ្តើរចោតទាំងបួនផ្នែក ។May be an image of monument and outdoors

ចំណែកឯផ្លូវចូលទស្សនាព្រះរាជវាំងត្រូវដើរឆ្លងកាត់ជើងគ្រឹះ ឡើងលើព្រះពន្លាខ្ពស់ទៅតាមជណ្តើរគ្រុឌព្រោះព្រះរាជវាំងនេះតាំងនៅលើព្រះពន្លាខ្ពស់ពេលណាយើងឡើងទៅកាន់ព្រះពន្លានឹងឃើញបដិមាផុសរូបសិង្ហរចនាបថសម័យបាយ័នឈរយ៉ាងអង់អាចនៅក្បាលជណ្តើរទាំងសងខាង។ នៅលើព្រះពន្លានេះនៅមានស្លាកស្នាមការសង់ព្រះពន្លាក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលគេប្រើសម្រាប់រាជការត្រួតពល ឬប្រារព្ធវិធីខាងសាសនាផ្សេងៗ ។ បច្ចុប្បន្ននេះមិននៅសេសសល់ស្លាកស្នាមទៀតឡើយព្រោះសំណង់ទាំងនោះ ធ្វើអំពីឈើ៕May be an image of tree and natureMay be an image of tree and natureMay be an image of nature and tree

រូបភាព៖ Angkor Aurora

ហ្សេឡេនស្គី ធ្លោយមាត់និយាយបែបនេះទៅកាន់សហរដ្ឋអាមេរិក

0

អន្តរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានពិភាក្សាជាមួយប្រធានាធិបតីស​ហរដ្ឋអា​​មេ​រិ​ក, ភាគីតួកគី និងបារាំងកាលពីថ្ងៃអាទិត្យ ទី១១ ខែធ្នូ ដែលនេះ​គឺជាការបង្កើន​កម្រិ​ត​ការ​ទូតរបស់​មេដឹក​នាំ​​អ៊ុយក្រែន ជុំវិញសង្រ្គាមដែលបានចាប់ផ្តើមដោយប្រទេសរុស្ស៊ី ហើយ​បាននឹងកំពុ​ង​អូស​ប​ន្លាយ​ដ​ល់​ខែ​ទី ១០។ តាមរយៈខ្សែទូស័ព្ទ លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បាននិយាយថ្លែង​អំ​ណ​​រ​គុណ​ចំពោះ​ប្រ​ធា​​​នា​ធិបតីអាមេរិកលោកបាយដិនចំពោះជំនួយ ដែលមិនធ្លាប់មានពីមុនមក ដែល​ទី​ក្រុ​ង​​វ៉ាស៊ីនតោន បា​ន​​ផ្ត​​ល់ដល់អ៊ុយក្រែន ចាប់តាំងពីកងកម្លាំងរុស្ស៊ីបាន​ឈ្លានពានក្នុងខែកុម្ភៈ។

ថ្លែង​នៅក្នុងសុន្ទរកថាជាវីដេអូលោក ហ្សេឡេនស្គី បានគូសបញ្ជាក់ថា លោកកំពុងធ្វើការឥតឈប់ឈរ​ជា​​​​​មួយ​​ដៃគូ​ ដោយរំពឹងថានឹងមានលទ្ធផលសំខាន់ៗ នៅក្នុងស​ប្តាហ៍ខាងមុខ​នេះពីព្រឹត្តិ​ការណ៍​អ​ន្ត​រ​​​ជា​​​តិ​ជា​បន្តបន្ទាប់ដែលនឹងផ្តោតលើស្ថានភាពនៅអ៊ុយក្រែន។ ជាមួយគ្នានៅក្នុងកិច្ចពិភាក្សានោះ លោ​​​​​​ក​បា​ន​​ថ្លែងអំណរគុណដល់ប្រធានាធិបតីសហរដ្ឋអាមេរិកចំពោះអ្វីដែលលោកបានពិពណ៌នាថាជា ជំ​​នួ​​​​​យ​ផ្នែ​ក​ការពារជាតិ និងហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមក ដែលសហរដ្ឋអាមេ​រិកផ្តល់ដល់អ៊ុ​យក្រែ​ន​​។ លោ​ក​បា​នសង្កត់ធ្ងន់ថា ជំនួយ​បែប​នេះពិតជា​មាន​សារៈ​សំខាន់ ដែលវាមិ​នត្រឹមតែរួមចំណែកដ​ល់​ភា​​ព​​ជោគ​ជ័​យ​នៅលើសមរភូមិប៉ុណ្ណោះទេ ប៉ុន្តែថែ​មទាំងគាំទ្រដល់ស្ថិរភាពនៃសេ​ដ្ឋកិច្ចអ៊ុយក្រែនផង​ដែ​រ​​។

ទន្ទឹមនឹងនោះ លោកក៏បានថ្លែងអំណរគុណដល់ប្រទេសតួកគី ដែលបានផ្តល់ទីជម្រកដ​ល់កុមារអ៊ុយ​ក្រែ​ន ​និងបានដាក់ពង្រាយម៉ាស៊ីនភ្លើងរាប់រយគ្រឿងទៅ​កាន់ទីក្រុងនានាទូទាំងប្រទេស។ បណ្តាញអ​គ្គិ​សនី​រ​​បស់​អ៊ុ​យក្រែនត្រូវបានវាយលុកចាប់តាំងពីខែតុលា ដោយការវាយប្រហារដោយមីស៊ីល និងយន្តហោះ​គ្មា​​នមនុស្ស​បើករបស់រុស្ស៊ីជាបន្តបន្ទាប់ ដែលជួនកាលវាបានកាត់ផ្តាច់​ចរន្តអគ្គិសនីសម្រាប់ជនស៊ីវិ​ល​រា​ប់​​​​​លាននា​ក់​ក្នុងរ​ដូវរងា​រ។ អ៊ុយក្រែននឹងតួកគីក៏បានពិភាក្សាអំពីលទ្ធភាពដែលអាចកើតមា​ននៃកិច្ច​ព្រម​ព្រៀ​​ង​នាំចេញគ្រាប់ធញ្ញជាតិ បន្ទាប់ពីការបិទអស់រយៈពេលប្រាំមួយខែ។ ការិយាល័យរបស់លោក អ៊ែរដូហ្គាន់ បាននិយាយថា មេដឹកនាំតួកគីបានទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាល​ពី​ថ្ងៃ​​អាទិត្យ ដែលក្នុងនោះលោកបានអំពាវនាវឱ្យបញ្ចប់ជម្លោះយ៉ាងឆាប់រហ័ស។

លោកពូទីនកាលពីសប្តាហ៍មុនបានព្រមានអំពីការអូសបន្លាយនៃសង្រ្គាម ដោយសារការបាត់បង់ទំ​នុកចិ​ត្ត​​ស្ទើ​រ តែ​ទាំងស្រុងរបស់ទីក្រុងម៉ូស្គូចំពោះលោកខាងលិច នឹងធ្វើឱ្យដំ​ណោះស្រាយលើអ៊ុយ​ក្រែនកា​ន់​តែ​ពិ​បាកឈានទៅដល់។ មិនមានការចរចាសន្តិភាព និងគ្មា​នទីបញ្ចប់ដែលអាចមើលឃើ​ញចំពោះជ​ម្លោះ​​ដ៏​សាហា​វបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី ២ ដែលទីក្រុងម៉ូស្គូហៅថាជា “ប្រតិប​ត្តិ​កា​​រ​យោធាពិសេស” ហើយអ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួនជាទង្វើឈ្លានពាន ។

ទីក្រុងមូស្គូហាក់មិនបានបង្ហាញសញ្ញានៃការត្រៀមខ្លួនដើម្បីគោរពអធិបតេយ្យភាពអ៊ុយក្រែន និងព្រំដែ​ន​មុន​ស​ង្គ្រាមទេ ដោយនិយាយថាតំបន់ទាំងបួនដែ​លខ្លួនអះអាងថាបានបញ្ចូលពីអ៊ុយក្រែនក្នុងខែក​ញ្ញា​គឺ​ជាផ្នែកមួយនៃប្រទេ​សរុស្ស៊ីជារៀងរហូត។ ប៉ុន្តែទោះជាយ៉ាងណារដ្ឋាភិបាល​ក្រុង​កៀវ​បាន​ច្រានចោល​កា​រ​​ប្រគល់​ដី​ណាមួយ​ឱ្យ​រុស្ស៊ី​ជា​ថ្នូរ​នឹង​សន្តិភាព។

បច្ចុប្បន្ននៅលើទឹកដីអ៊ុយក្រែន តំបន់ភាគខាងកើតទាំងមូលត្រូវបានបាញ់ផ្លោងជាបន្តបន្ទាប់ ជាមួយនឹង​ការ​ប្រ​​យុទ្ធគ្នាយ៉ាងធ្ង​ន់ធ្ងរបានកើតឡើង។ ទីក្រុងមូស្គូក៏កំពុងកំណ​ត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធ​ថា​ម​​ពលរបស់​អ៊ុយក្រែនជាមួយនឹងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ដែល​ខ្លះ​បា​ន​កា​ត់ផ្តាច់ចរន្តអគ្គិសនីសម្រាប់ជនស៊ីវិលរាប់លាននាក់ក្នុងរដូវរងារ នៅពេលដែលសីតុណ្ហ​ភាព​ជា​មធ្យ​​មអាចទាបជាងសូន្យអង្សាសេ៕​

FIFA បើកការស៊ើបអង្កេតលើអាហ្សង់ទីន ជុំវិញមានភាពមិនប្រក្រតីក្នុងការប្រកួត World Cup

0

FIFA បានបើកការស៊ើបអង្កេតទៅលើអាហ្សង់ទីនចំពោះទង្វើ របស់កីឡាកររបស់ខ្លួនអំឡុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោក “World Cup” វគ្គ ៨ ក្រុមចុងក្រោយជាមួយហូឡង់។Netherlands 2 - 2 Argentina - Match Report & Highlights

កីឡាករបម្រុង និងគ្រូបង្វឹកអាហ្សង់ទីន បានលុកលុយលើទីលាន ខណៈការប្រកួតបានប្រែក្លាយ ការប្រឈមមុខដាក់គ្នាក្នុងដំណាក់កាលចុងក្រោយ ខណៈហូឡង់ស៊ុតបញ្ចូលទីបាន២គ្រាប់ចុងម៉ោងធ្វើឱ្យមានម៉ោងបន្ថែម។Sergio Aguero tells Netherlands to 'go and play FIFA' as Argentina taunt  Dutch after heated World Cup quarter-final | Football News | Sky Sports

លុះដល់តែពេលអាហ្សង់ទីនឈ្នះ នៅវគ្គកាត់សេចក្តី១១ម៉ែត្រ ក្រុមទាំងពីរ បានទង្គិចគ្នាម្តងទៀតនៅពេលដែលការប្រកួតបានបញ្ចប់។   កីឡាករ Lionel Messi ស្ថិតក្នុងចំណោមកីឡាករ១៧នាក់ ក្នុងការប្រកួត World Cup ឬបុគ្គលិកគ្រូបង្វឹក ត្រូវបានកាតលឿងផងដែរ។

FIFA សង្កត់ធ្ងន់ថា “ការបើកសវនាការកាត់ទោសអាហ្សង់ទីនចំពោះទង្វើទាំងនេះ នឹងធ្វើសាលក្រមក្រោយបញ្ចប់ព្រឹត្តិការណ៍ World Cup 2022 បានបញ្ចប់”៕World Cup Recap: Netherlands vs. Argentina | Dutch fall short as Messi  marches on - Royal Blue Mersey

ប្រភព៖ Global News

តើអាយុប៉ុន្មាន​ ដែលសាកសមសម្រាប់ការពត់ធ្មេញ ?

0

សុខភាព៖ វិទ្យាស្ថានទន្តសាស្ត្រ ដេប៉ាតឺម៉ង់វេជ្ជសាស្រ្ដបង្ហាញថាធ្មេញគឺជាសារីរាង្គដ៏សំខាន់ ដែលជួយមុខងារជាច្រើនក្នុងការរំលាយអាហារ និងជួយធ្វើឱ្យទម្រង់មុខមានភាពស្រស់ស្អាត ប៉ុន្តែប្រសិនបើធ្មេញ៊លោកអ្នកមានបញ្ហា និងមានទម្រង់មិនស្មើស្អាត ដុះខុសជួរនោះជាទុក្ខកង្វល់ដែលទាមទារឱ្យអ្នកដោះស្រាយតាមវិសាស្ត្រដោយបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន ដោយមនុស្សភាគច្រើនបានធ្វើការជ្រើសជាមួយនឹងការពត់ធ្មេញ។

ទោះជាយ៉ាងណាតើអ្នកដឹងទេថាការពត់ធ្មេញនៅអាយុប៉ុន្មានដែលសាកសម និងមានប្រសិទ្ធភាពក្នុងការពត់ធ្មេញឱ្យស្រស់ស្អាត៖

បើតាមលោកវេជ្ជបណ្ឌិត Somsak Akkasilp ជាអគ្គនាយកនៃនាយកដ្ឋានសេវាវេជ្ជសាស្រ្តនៃប្រទេសថៃបានមានប្រសាសន៍ថា ការធ្វើធ្មេញគឺជាទម្រង់ នៃការថែទាំសុខភាពមាត់ធ្មេញដើម្បីការពារ និងព្យាបាលភាពមិនប្រក្រតីនៃធ្មេញដើម្បីឱ្យពួកគេស្ថិតក្នុងទីតាំងត្រឹមត្រូវ និងមានការទំពារកាន់តែប្រសើរ និងដើម្បីជួយដោះស្រាយបញ្ហានៃការតម្រឹមធ្មេញ និងការបិទបាំងដែលខុសប្រក្រតី មិនស្រស់ស្អាត ក៏ដូចជាមិនមានសណ្តាប់ធ្នាប់ ហើយដើម្បីឱ្យមានរចនាសម្ព័ន្ធ និង ទម្រង់មុខស្អាតជាងមុន។

ឧបករណ៍ពត់ធ្មេញដែលប្រើ នឹងជួយផ្លាស់ទីធ្មេញទៅទីតាំងត្រឹមត្រូវដើម្បីជាប្រយោជន៍ដល់សុខភាព មាត់ និងធ្មេញ។

ក្នុងនោះការធ្វើធ្មេញអាចធ្វើឡើងចាប់ពីកុមាររហូតដល់មនុស្សពេញវ័យ ប៉ុន្តែពេលវេលាដែលសមស្របបំផុតគឺនៅអាយុប្រហែល ១០-១៤ ឆ្នាំ ដោយសាររាងកាយកំពុងលូតលាស់ មានការផ្លាស់ប្តូរច្រើនបំផុតនៅក្នុងរចនាសម្ព័ន្ធមុខ ហើយធ្មេញអាចផ្លាស់ទីបានយ៉ាងងាយស្រួលដែលមានប្រយោជន៍សម្រាប់ការព្យាបាលធ្មេញ។ ប៉ុន្តែប្រសិនបើអាយុលើសពីនេះ ឬប្រហែល ៣០ ឆ្នាំ ឬច្រើនជាងនេះទៀត វាអាចចំណាយពេលយូរសម្រាប់ការព្យាបាល និងពត់ធ្មេញ។

ដូច្នេះហើយអ្នកគួរថែរក្សា សុខភាពមាត់ធ្មេញឱ្យបានល្អ និង ពិគ្រោះជាមួយទន្តបណ្ឌិតជំនាញមុននឹង ប្រើប្រាស់សេវា៕ ប្រភព៖ Sanook

ប្រពៃណាស់! ឯកឧត្តម ខៀវ កាញារីទ្ធ ផ្ដល់ជម្រកដែលមានតម្លៃ២ម៉ឺនដុល្លារ ជូនដល់ក្រុមគ្រួសារអ្នកនាង សឿ សុធារ៉ា

0

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលជួប និងផ្តល់ជូននូវថវិកាដល់ អ្នកនាង សឿ សុធារ៉ា អតីតតារាសំដែង និងកូនៗ ដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហើយទើបបាត់បង់ម្តាយជាទីស្រលាញ់ដោយរោគាពាធកាលពីពេលថ្មីៗកន្លងមកនេះ ។

ក្នុងឱកាសនោះ អ្នកនាង សឿ សុធារ៉ា បានគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលជានិច្ចកាលតែងបានជួយគាំទ្រ និងជួយឧបត្តម្ភជាថវិកា ដល់គ្រួសារអ្នកនាង នៅពេលជួបការលំបាកជាពិសេសក្នុងឱកាសនេះ ឯកឧត្តម បានផ្តល់ថវិកា សម្រាប់ទិញផ្ទះជាជម្រកស្នាក់នៅជាមួយកូនៗ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជម្រុញលើកទឹកចិត្ត ដល់អ្នកនាង សឿ សុធារ៉ា ត្រូវបន្តប្រឹងប្រែងតស៊ូក្នុងជីវិតបន្តទៀត ដើម្បីមើលថែរក្សាកូនៗ អោយប្រឹងប្រែងសិក្សារៀនសូត្រ មានចំណេះដឹង មានអនាគតល្អ។

យ៉ាងណាមិញ យោងតាមការបង្ហោះរបស់អ្នកនាង សឿ សុធារ៉ា បានបង្ហោះសាររៀបរាប់យ៉ាងដូច្នេះថា៖ «នាងខ្ញុំសឿ សុធារ៉ាព្រមទាំងកូនៗ សូមលើកដៃសំពះដឹងគុណដល់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពត៌មាន
ខៀវកញ្ញារិទ្ធ និងលោកជំទាវ “ លោកពុក លោកម៉ែ“ ដែលបានផ្តល់ជំរកអោយនាងខ្ញុំនិងកូនៗអោយបានរស់រានមានជីវិតសារជាថ្មីឡើងវិញ ដែលមានតំលៃ 20000$ ដើម្បីជាការនឹករលឹកដឹងគុណដល់លោកទាំងពីរ នាងខ្ញុំនិងកូនៗនិងខិតខំបំរើដល់សិល្បៈជាថ្មីឡើងវិញទាំងម្តាយ ទាំងកូនអោយអស់ពីកំលាំងកាយចិត្ត
ហើយក៏ដើម្បីបំរើដល់អារម្មណ៍បងប្អូនទាំងអស់គ្នាក្នុងវិស័យសិល្បៈនេះអោយជាប់លាប់ មិនអោយលោកទាំងពីរខកបំណងឡើយ។ កូន និងចៅៗ សូមជូនពរលោកទាំងពីរអោយមានសុខភាពរឹងមាំ មានសុភមង្គល ដើម្បីគង់ជាម្លប់នៃសិល្បៈគ្រប់វិស័យទាំងអស់ សាធុសាធុសាធុ» ៕

ចេះតែឈឺពោះ លុះទៅពិនិត្យមើលទើបដឹងថា គ្រូពេទ្យភ្លេចវត្ថុនេះក្នុងពោះរយៈពេលជិត៤ឆ្នាំ កាលវះកាត់សម្រាលកូន

0

ប្រទេសថៃ៖ ស្ត្រីវ័យ៤០ឆ្នាំម្នាក់បានធ្វើការដាក់ពាក្យបណ្ដឹងទៅកាន់មន្ទីរពេទ្យវះកាត់មួយកន្លែង ក្រោយពីនាងដឹងថាមន្ទីរពេទ្យនេះមានការធ្វេសប្រហែស បន្ទាប់ពីរកឃើញថាក្រុមគ្រូពេទ្យបានភ្លេចក្រណាត់បង់រុំ ដែលជាឧបករណ៍ក្នុងដំណើរការវះកាត់នៅក្នុងពោះរបស់នាងអស់រយៈពេលជិតបួនឆ្នាំ រហូតបណ្ដាលឱ្យនាងមានអាការឈឺរ៉ាំរ៉ៃ។

កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២២ នេះមានសេចក្តីរាយការមួយបានឱ្យដឹងថា មានស្ត្រីជនជាតិថៃឈ្មោះ ចែ ជីម អាយុ ៤០ ជាម្ចាស់កសិដ្ឋានមួយកន្លែង បានធ្វើការដាក់ពាក្យបណ្ដឹងទៅកាន់មន្ទីរពេទ្យមួយកន្លែង ក្រោយពីដឹងថាគ្រូពេទ្យនៅទីនោះមានការធ្វេសប្រហែសជាមួយនឹងអាយុជីវិតរបស់អ្នកជំងឺដែលបានភ្លេចបង់រុំរបួសនៅក្នុងពោះរបស់គាត់ ខណៈពេលដែលកំពុងធ្វើការវះកាត់។

តាមការរៀបរាប់របស់ជនរងគ្រោះបានឱ្យដឹងថា អ្នកស្រី បានសម្រាលកូនស្រីដោយការធ្វើការវះកាត់នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅមន្ទីរពេទ្យរដ្ឋាភិបាល ក្នុងខេត្ត Nakhon Si Thammarat ។ ប៉ុន្តែ ក្រោយចេញពីមន្ទីរពេទ្យ គាត់ក៏ធ្លាក់ខ្លួនឈឺពោះខ្លាំង និងក្តៅខ្លួនរហូតមិនអាចមើលថៃ ចិញ្ចឹមកូន និង ធ្វើការបាននោះទេ។

ទោះជាយ៉ាងណាដោយគិតថាមូលហេតុគឺប្រហែលជាការវះកាត់សម្រាលកូនច្រើនដងទើបមានបញ្ហានេះកើតឡើង។ ប៉ុន្តែដោយអាការធ្វើទុកខ្លាំង គាត់ក៏បានទៅពិនិត្យពោះ ហើយគ្រូពេទ្យបានប្រាប់ថាមានដុំពកនៅក្នុងស្បូន។ ពេលនោះអ្នកស្រីភ័យជាខ្លាំងគិតថាជាមហារីក ហើយប្តីរួមនឹងសាច់ញាតិ មានទុក្ខក្រៀមក្រំរហូតហូបបាយមិនបាន។ ហើយគាត់គិតថាប្រសិនបើវាជាមហារីក នោះជីវិតរបស់គាត់ប្រាកដជាមិនបានយូរទេ។ ខណៈពេលដែលធ្លាក់ខ្លួនឈឺ ស្ថានភាពធ្ងន់ធ្ងររហូតដល់ភ្លេចភ្លាំង ហើយបានផ្ដាំឱ្យប្តី និងសាច់ញាតិចិញ្ចឹមកូនទាំង៤នាក់ឱ្យអស់ពីលទ្ធភាព។

តែចុងក្រោយគាត់ក៏បានទៅពិនិត្យដុំពកនោះឱ្យច្បាស់នៅបន្ទីរពេទ្យមួយកន្លែងទៀតមានឈ្មោះថា Maharaj និងធ្វើស្កេត CT ពេលនោះហើយដែលការពិតត្រូវបានលាតត្រដាង ដោយគ្រូពេទ្យបានប្រាប់ថាដុំពកនោះមិនមែនជាសាច់ទេ តែវាជាក្រណាត់ ​ឬបង់រុំរបួសដែលគ្រូពេទ្យផ្នែកវះកាត់បាននភ្លេចយកចេញពេលប្រើក្នុងដំណើរការវះកាត់។ ដោយបង់ដែលភ្លេចក្នុងពោះរបស់គាត់នោះ វាមានទំហំប្រហែល ៧.០x៩.៤x៧.៨ សង់ទីម៉ែត្រ។

ពេលនេះហើយទើបអ្នកស្រីនឹកឃើញកាលពីការធ្វើការវះកាត់កូនកាលពី៣ឆ្នាំ ៨ខែមុនថានេះគឺជាការធ្វេសប្រហែសរបស់ក្រុមគ្រូពេទ្យនៅពេលនោះ។

ដូច្នេះហើយជនរងគ្រោះក៏បានធ្វើការដាក់ពាក្យបណ្ដឹងទៅកាន់មន្ទីរពេទ្យនោះឱ្យទទួលខុសត្រូវ ហើយសង្ឃឹមថាក្រុមគ្រូពេទ្យដទៃមិនមានការធ្វេសប្រហែសចំពោះអ្នកជំងឺខ្លួននោះទេ ព្រោះនេះជាអាយុជីវិត៕ ប្រភព៖ Banmuang

 

អ៊ុយក្រែន មានសមត្ថភាពផលិតដ្រូនដោយខ្លួនឯង នឹងធ្វើឲ្យរុស្ស៊ី ចាញ់យ៉ាងអាម៉ាស់

0

រដ្ឋធានីកៀវ៖ កងទ័ពការពារទឹកដីរបស់ក្រុងកៀវ កាលពីដើមសប្ដាហ៍មុន បានកែលម្អយន្ដហោះគ្មានមនុស្សបើក ឬ ដ្រូន ផលិតដោយអតីតសហភាពសូវៀត ប្រភេទ Tu-141 វាយប្រហារ ប្រឆាំងនឹងមូលដ្ឋានកងទ័ពអាកាសរបស់រុស្ស៊ី ចំនួន៣កន្លែងផ្សេងគ្នា ចូលជ្រៅទៅក្នុងប្រទេស ធ្វើឲ្យក្រុងមូស្គូ នឹកស្មានមិនដល់ ហើយឥឡូវនេះ អ៊ុយក្រែន កំពុងតែបង្កើតដ្រូនយ៉ាងពិសេស ដោយខ្លួនឯងតែម្ដង ដើម្បីបង្ហាញអំពីសមត្ថភាពរបស់ពួកគេ សម្រាប់វាយប្រហារ ទៅលើគូជម្លោះ។Russians now use Lancet kamikaze drones in Ukraine - Militarnyi

សារព័ត៌មាន The Kyiv Post បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១១ ខែធ្នូ ថា លោក អូឡេ បូលឌីរេវ (Oleh Boldyrev) អ្នកគ្រប់គ្រងគម្រោងទប់ទល់នឹងការព្រួយបារម្ភរបស់រដ្ឋ ឈ្មោះ អ៊ុយក្រូបូរ៉ូនប៉្រូម (Ukroboronprom) បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយ ណាស្ដូយ៉ាសចេយេ វ្រេមៀ (Nastoyashcheye Vremia) នៅក្នុងបទសម្ភាសន៍មួយ ថា ឥឡូវ អ៊ុយក្រែន កំពុងតែធ្វើការងារយ៉ាងសកម្ម លើការអភិវឌ្ឍន៍ដ្រូនរបស់ខ្លួន ព្រោះវាជាប្រភេទអាវុធប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពបំផុតមួយ នៅក្នុងសង្គ្រាម ប្រឆាំងនឹងទាហានរុស្ស៊ី។

លោក Oleh Boldyrev បានបញ្ជាក់ ថា សង្គ្រាមប នាពេលបច្ចុប្បន្ន កំពុងតែឆ្ពោះទៅរកការប្រយុទ្ធគ្នា ដោយប្រើប្រាស់ប្រព័ន្ធគ្រឿងចម្បាំង ដែលគ្មានមនុស្សបើក ឬ ដ្រូន។ ដូច្នេះអ៊ុយក្រែន ត្រូវតែធ្វើការងារនេះយ៉ាងសកម្ម សម្រាប់ផលិតគ្រឿងសឹកប្រភេទនេះ នាំទៅបំពាក់ដល់កងទ័ពការពារទឹកដីរបស់ខ្លួន។Ukroboronprom: Ukraine actively developing domestic drones

បើតាមតំណាងរបស់ Ukroboronprom បានអះអាង ថា នៅក្នុងពេលដ៏ឆាប់ៗខាងមុននេះ កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន នឹងទទួលបានដ្រូនផលិតដោយខ្លួនឯង ហើយវានឹងជួយដល់ពួកគេ សម្រាប់ការវាយប្រហារ ទៅលើសត្រូវ នៅក្នុងសមរភូមិ ឬ គោលដៅឆ្ងាយៗ។

លោក Boldyrev បានបន្ដ ថា ដ្រូនផលិតដោយអ៊ុយក្រែន ជិតរួចរាល់ហើយ ឥឡូវកំពុងតែបង្ហោះសាកល្បង។ បើនិយាយ អំពីលក្ខណៈរបស់ដ្រូនអ៊ុយក្រែន មានលក្ខណៈស្រដៀងគ្នាទៅនឹងដ្រូនអត្ដឃាត ផលិតដោយអ៊ីរ៉ង់ ដែរ។ ប៉ុន្តែវាមានលក្ខណៈពិសេសមួយចំនួន ប្លែកដាច់ពីដ្រូនរបស់អ៊ីរ៉ង់ ដែលបានផ្គត់ផ្គង់ទៅឲ្យរុស្ស៊ី យកមកធ្វើសង្គ្រាម នៅលើទឹកដីរបស់អ៊ុយក្រែន។Tehran's Plan To Arm Russia With Drones 'Shocks' Officials In Kyiv

លោក Boldyrev បានសង្កត់ធ្ងន់ ថា «ដ្រូននេះ បានផលិតរួចហើយ។ ខ្ញុំនឹងហៅឈ្មោះ ថា «គ្មានអ្នកជំងឺ» ហើយវាជាប្រភេទដ្រូនអត្ដឃាត។ យើងជាជនជាតិអ៊ុយក្រែន ក៏ជាមនុស្សលោភលន់ខ្លាំងណាស់ ហើយដ្រូនអត្ដឃាត Kamikazes របស់យើង ហោះទៅវាយប្រហារហើយ វានឹងអាចវិលត្រឡប់មកវិញបាន។ ដ្រូនប្រភេទនេះ អាចហោះហោះទៅមក ដើម្បីវាយប្រហារទៅលើគោលដៅរបស់សត្រូវ បានច្រើនដង ដោយវាអាចហោះហើរ នៅក្នុងរង្វង់ រហូតដល់ ១ពាន់គីឡូម៉ែត្រ និង ផ្ទុកគ្រឿងបំផ្ទុះ រហូតដល់៧៥គីឡូក្រាម»។

Ukroboronprom សង្កត់ធ្ងន់ ថា គំរូយន្តហោះគ្មានមនុស្សបើក ឬដ្រូន ត្រូវបានបង្កើតឡើងដោយសារធាតុបង្គំជាមួយជាច្រើនផ្នែករបស់បរទេស។ ប៉ុន្តែការអភិវឌ្ឍន៍កម្មវិធី មធ្យោបាយទំនាក់ទំនង ជាមួយស្ថានីយ នៅលើដី ការផ្គុំ និង ថែទាំយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន ត្រូវបានអនុវត្តឡើង ដោយក្រុមអ្នកឯកទេស នៅក្នុងប្រទេស។

សូមជម្រាប ថា គម្រោងទប់ទល់នឹងការព្រួយបារម្ភរបស់រដ្ឋ Ukroboronprom គឺជាអ្នកផលិតអាវុធយុទ្ធសាស្រ្ដ និង សម្ភារយោធា នៅក្នុងប្រទេសអ៊ុយក្រែន៕