អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម ចង់សាងសង់អាកាសយានដ្ឋានចំនួន៩បន្ថែមទៀត នៅក្នុងប្រទេស ។ សំណើនេះ ត្រូវបានដាក់ជូនក្រសួងដឹកជញ្ជូន ដើម្បីសុំការយល់ព្រម រួមមានទាំងការធ្វើការជាមួយខេត្តចំនួនប្រាំបួន ដែលបានស្នើសុំព្រលានយន្តហោះថ្មី។
បញ្ជីនៃគម្រោងដែលបានស្នើឡើង រួមមាន ការសាងសង់ព្រលានយន្តហោះថ្មីនៅតំបន់សេដ្ឋកិច្ច Van Phong ក្នុងខេត្ត Khanh Hoa ភាគកណ្តាលឆ្នេរសមុទ្រ ព្រមទាំងព្រលានយន្តហោះនៅខេត្តភាគខាងជើងភ្នំ Ha Giang និង Yen Bai ។
គម្រោងក៏នឹងត្រូវបានកំណត់សម្រាប់កោះ Ly Son នៅកណ្តាលខេត្ត Quang Ngai ព្រមទាំងខេត្ត Central Highland គឺ Dak Nong និង Kon Tum។ គោលដៅអាកាសយានដ្ឋានដែលបានស្នើឡើងផ្សេងទៀតគឺខេត្ត Tuyen Quang ភាគខាងជើងខេត្ត Tay Ninh និងខេត្ត Ha Tinh ភាគកណ្តាល។
ប្រទេសវៀតណាមមានអាកាសយានដ្ឋានស៊ីវិលចំនួន ២២។ កាលពីចុងឆ្នាំមុន ក្រសួងដឹកជញ្ជូនបានចេញផ្សាយផែនការសាងសង់ចំនួន ៦ បន្ថែមទៀតនៅឆ្នាំ២០៣០ និងបន្ទាប់ ចំនួន ៣ ទៀត នៅឆ្នាំ ២០៥០។ ផែនការនេះ រួមមានទាំងព្រលានយន្តហោះអន្តរជាតិ ចំនួន ១៤ ដែរ ៕![]()
ប្រភព៖ VN Express










