ប្រាសាទភិមាអាកាសមានទីតាំងស្ថិតនៅក្នុងភូមិនគរក្រៅ ឃុំគោកចក ស្រុកនគរធំ ខេត្តសៀមរាប។ នៅដើមសតវត្សទី១១ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ បានកសាងប្រាសាទភិមានអាកាលធ្វើជាប្រាសាទសម្រាប់រាជរបស់ព្រះអង្គ (ប្រាសាទភ្នំ)។May be an image of 1 person and outdoors

ប្រាសាទនេះ ស្ថិតក្នុងទីធ្លារព្រះបរមរាជវាំងអង្គរធំសំរាប់គោរពបូជារបស់ទ្រង់ ។ ប្រាសាទនេះត្រូវបានអភិសេកដំបូងដោយមានប្រាង្គមាសតាមសំដីអ្នកដំណើរចិនឈ្មោះ ជីវ តាក្វាន់ ហើយវាមានទំនាក់ទំនងដល់រឿងព្រេងដំណាលថាប្រាង្គមាសនៅក្នុងព្រះបរមរាជវាំងអង្គរដែលជាកនែ្លងព្រលឹង នាគរាជក្បាល៩ បានរស់នៅ និងបានប្រែក្រទ្បាខ្លួនជាស្រីស្អាតម្នាក់ចំពោះព្រះអង្គ ដើម្បីរួមដំណេកជាមួយទ្រង់រៀងរាល់យប់ នៅលើប្រាង្គមាសនេះមុនពេលព្រះអង្គចូលបន្ទប់អគ្គមហេសី និងស្រីស្នំផេ្សងៗទៀត ប្រសិនព្រះអង្គបាត់មួយយប់ គេជឿថាទ្រង់នឹងស្លាប់កនែ្លងខាងជើង និងខាងត្បូងបានកើតឡើងនៅសតវត្សទី១១ គេជឿជាក់ថា កនែ្លងទាំងពីរនេះគឺជាឃ្លាំង ប៉ុនែ្តប្រភពផេ្សងទៀត និយាយថាកនែ្លងពីរនេះបានធ្វើឡើងដើម្បីទុកទទួលភ្ញៀវបរទេសថានៈខ្ពង់ខ្ពស់។May be an image of outdoors

ប្រាសាទភិមានអាកាស ជាប្រាសាទមួយដែលកសាងឡើងអំពីថ្មភក់នៅលើជើងគ្រឹះថ្មបាយក្រៀមមានបីជាន់ស្រដៀងនឹងប្រាសាទពីរ៉ាមីដ។ កម្ពស់នៃជើងគ្រឹះប្រាសាទវិមានអាកាសទាំងបីជាន់ប្រហែលជា ១២ម៉ែត្រមានសណ្ឋានជាបួនជ្រុងទ្រវែងមានជណ្តើរចោតទាំងបួនផ្នែក ។May be an image of monument and outdoors

ចំណែកឯផ្លូវចូលទស្សនាព្រះរាជវាំងត្រូវដើរឆ្លងកាត់ជើងគ្រឹះ ឡើងលើព្រះពន្លាខ្ពស់ទៅតាមជណ្តើរគ្រុឌព្រោះព្រះរាជវាំងនេះតាំងនៅលើព្រះពន្លាខ្ពស់ពេលណាយើងឡើងទៅកាន់ព្រះពន្លានឹងឃើញបដិមាផុសរូបសិង្ហរចនាបថសម័យបាយ័នឈរយ៉ាងអង់អាចនៅក្បាលជណ្តើរទាំងសងខាង។ នៅលើព្រះពន្លានេះនៅមានស្លាកស្នាមការសង់ព្រះពន្លាក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលគេប្រើសម្រាប់រាជការត្រួតពល ឬប្រារព្ធវិធីខាងសាសនាផ្សេងៗ ។ បច្ចុប្បន្ននេះមិននៅសេសសល់ស្លាកស្នាមទៀតឡើយព្រោះសំណង់ទាំងនោះ ធ្វើអំពីឈើ៕May be an image of tree and natureMay be an image of tree and natureMay be an image of nature and tree

រូបភាព៖ Angkor Aurora