Home Blog Page 1954

អស់បារម្ភទូរសព្ទពេញមេម៉ូរី! របស់៣នេះ អាចជួយ​បាន

0

អ្នកឧស្សាហ៍​ប្រើ​ទូរសព្ទ ប្រាកដណាស់ នឹងមាន​ទិន្នន័យ​ជា​ច្រើន​កើន​ស្ទើរ​រៀងរាល់​ថ្ងៃ​។ ស្រប​ពេល​អ៊ីនធឺណិត​មាន​តម្លៃ​សមរម្យ ការ​រក្សាទុក​ទិន្នន័យ​នានា​លើ Cloud ប្រែ​ជា​មាន​ភាព​ពេញ​និយម ដោយសារ អាច​ចូល​ប្រើ​បាន​ងាយស្រួល ហើយ​សូម្បី​ភ្លេច​ទូរសព្ទ ក៏​អាច​ខ្ចី​គេ​ចូល​ប្រើ​ទិន្នន័យ​នោះ​បាន​ដែរ​។ Android - Memory Full - YouTube

ខាងក្រោមនេះគឺជា កម្មវិធិ៣យ៉ាង ដែលអាចជួយលោកអ្នកបាន ពេលទូរសព្ទពេញមេម៉ូរី៖

  1. Dropbox ផ្ដល់​ទំហំ​រក្សាទុក​ទិន្នន័យ​ឥត​គិត​ថ្លៃ 2GB ហើយ​អាច​ពង្រីក​គម្រោង​ប្រើ​ដល់ 1TB ត្រឹម ៩.៩៩ ដុល្លារ​ក្នុង​មួយ​ខែ​Dropbox.com
  2. Google Drive ជា​ចំណុច​សំខាន់​នៃ​សេវាកម្ម​នានា​ដូចជា Gmail, Google Calendar និង YouTubeHow to Use Google Drive — Tutorial and Best Practices
  3. OneDrive របស់ Microsoft រចនា​ជា​ពិសេស​សម្រាប់​អ្នក​ប្រើ Windows។ Cloud ផ្ដល់​ទំហំ​រក្សាទុក​ទិន្នន័យ​ឥត​គិត​ថ្លៃ 5GB និង​គម្រោង​បន្ថែម​ទៀត​៕Personal Cloud Storage – Microsoft OneDrive

 

ហេតុអ្វីបានជារុស្សុី​ មានផ្ទៃដីធំជាងគេបំផុតនៅលើពិភពលោក?

0

​រុស្ស៊ី គឺជា​ប្រទេស​មួយ​ដែលលាតសន្ធឹងពីភូមិភាគអឺរ៉ុបខាងកើតមកដល់តំបន់អាស៊ីខាងជើង មានផ្ទៃក្រឡាសរុបចំនួន ១៧,១២៥,១៩១ គីឡូម៉ែត្រការ៉េដែលស្មើនឹងមួយភាគប្រាំបីនៃផ្ទៃដីដែលមានមនុស្សរស់នៅលើភពផែនដី។

ប្រទេសនេះ​មានព្រំប្រទល់ជាប់នឹងប្រទេសអធិបតេយ្យចំនួន ១៦ និងទំហំផ្ទៃដីធំជាងគេបង្អស់នៅលើពិភពលោកហើយជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេទី ៩ និងត្រូវជាប្រទេសដែលមានប្រជាជនច្រើនបំផុតនៅទ្វីបអឺរ៉ុប។Map of Russia: offline map and detailed map of Russia

ផ្ទៃដីដ៏ធំរបស់រុស្ស៊ីផ្ដើមចេញពីចក្រភពរុស្ស៊ី ​ គឺជា​រដ្ឋចក្រភពដែលចាប់មានឡើងពី​ឆ្នាំ​១៧២១ រហូតដល់ បដិវត្តន៍​រុស្ស៊ីនៃ​ឆ្នាំ​១៩១៧​។ ចក្រភព​នេះ គឺជា​រដ្ឋបន្ត​ពី​អាណាចក្រ​ត្សាររុស្ស៊ី  និង ត្រូវ​បាន​បន្ត​ដោយ​សហភាព​សូវៀត ។ វា​គឺជា​ចក្រភព​ដែល​ផ្សាជាប់គ្នា​ធំជាងគេ​ទី២ ដែល​គេ​បាន​ស្គាល់​នៅលើ​ពិភពលោក បន្ទាប់ពី​អតីត​មហាចក្រភពម៉ុងហ្គោល​។ នា​ពេល​មួយ ក្នុង​ឆ្នាំ​១៨៦៦ ចក្រភពរុស្ស៊ី​បាន​លាតសន្ធឹង​ចាប់ពី​អឺរ៉ុបខាងកើត កាត់​ទ្វីបអាស៊ី រហូតដល់​អាមេរិកខាងជើង​។

រុស្ស៊ី​ក៏​ដូច​បណ្តា​ប្រទេស​អឺរ៉ុប​ជាច្រើន គឺបាន​ឆ្លង​កាត់​រយៈពេល​នៃ​ការ​ពង្រីក​ទឹកដី។ នៅសតវត្សទី១៥ និងទី១៦ អ្នកដឹកនាំជាច្រើនបានបន្តធ្វើសង្រ្គាមជាមួយគ្នា រហូតទាល់តែទីក្រុងមូស្គូបានឈ្នះអំណាច ដោយបង្ក្រាបគូប្រជែងទាំងអស់របស់ខ្លួននិងបង្រួបបង្រួមទឹកដីដែលមានប្រជាជនរុស្ស៊ី។Moscow: Capital of Russia, City of Domes

ការពង្រីករបស់រុស្ស៊ី ហាក់មានភាពយឺតយ៉ាវនៅភាគខាងលិច និងភាគខាងត្បូង ព្រោះត្រូវប្រជែងជាមួយប៉ូឡូញ តួកគី និងមហាអំណាចដ៏មានឥទ្ធិពលផ្សេងទៀតនៅលើទឹកដីថ្មី។ ទោះ​យ៉ាងណា​ចក្រភពរុស្ស៊ីបានបន្តពង្រីក រហូតគ្របដណ្តប់លើផ្ទៃដីដ៏ធំ ២១.៨លានគីឡូម៉ែត្រការ៉េ ពោលគឺធំជាងប្រទេសរុស្ស៊ីបច្ចុប្បន្នទៅទៀត (បច្ចុប្បន្នជាង ១៧លានគីឡូម៉ែត្រការ៉េ)។

ចុងក្រោយបំផុតសហភាពសូវៀត ​បានជំនួសចក្រភពរុស្ស៊ី ហើយសូវៀត គ្របដណ្តប់លើផ្ទៃដី ២២.៤លានគីឡូម៉ែត្រការ៉េ។ បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត ព្រំដែនបច្ចុប្បន្នរបស់ប្រទេសរុស្ស៊ី ត្រូវបានបង្កើតឡើង ជាមួយនឹងរដ្ឋឯករាជ្យចំនួន១៥ ប៉ុន្តែផ្ទៃដីរុស្ស៊ីនៅតែមានទំហំធំជាងគេដដែល៕Russia's Top Annual Celebrations

ប្រភព៖ Wikipedia 

កសិករបែបថ្មី! ជាមួយត្រាក់ទ័រគ្មានមនុស្សបើក ជំនាន់ចុងក្រោយ

0

បច្ចុប្បន្ននេះ ការធ្វើកសិកម្មកាន់តែទំនើបនិងងាយស្រួលជាងមុន ដោយគេអាចបង្កើតបានត្រាក់ទ័រអគ្គិសនីបើកបរដោយស្វ័យប្រវត្តិមិនចាំបាច់មនុស្សអង្គុយបើក ហើយកសិករអាចធ្វើកសិកម្មបាន ដោយគ្រាន់តែដេកនៅក្នុងរោង ហើយអាចបញ្ជាត្រាក់ទ័រនោះ ឱ្យភ្ជួររាស់ដី តាមរយៈទូរសព្ទដៃបាន។

ក្រុមហ៊ុនអាមេរិកឈ្មោះ CNH Industrial បានប្រកាសចេញនូវត្រាក់ទ័រ New Holland T4 Electric Power ដែលជាត្រាក់ទ័រដំបូងបំផុតលើលោក ដំណើរការដោយថាមពលអគ្គិសនី និងមានមុខងារបើកបរដោយស្វ័យប្រវត្តិ មិនចាំបាច់មានតៃកុងនោះឡើយ។New Holland - Un tracteur T4 électrique et autonome | Réussir machinismeត្រាក់ទ័រ New Holland T4 Electric Power នេះខាងក្រុមហ៊ុនបានអះអាងថាអាចជួយកាត់បន្ថយការចំណាយរបស់អតិថិជនបានដល់ទៅ ៩០% ពោលគឺអតិថិជននឹងចាំបាច់ចំណាយទៅលើថ្លៃប្រេង និងគ្រឿងបន្លាស់ ក៏ដូចជាការថែទាំផ្សេងៗនោះឡើយ។ ហើយត្រាក់ទ័រមួយនេះអាចកាត់បន្ថយសំឡេងបានរហូតដល់ទៅ ៩០% និងមានកម្លាំងម៉ាស៊ីនខ្លាំងអាចធ្វើការធ្ងន់ៗបាន។ បន្ថែមពីនេះទៀត វាមានកន្លែងផ្ទុកថ្មធំអាចបើប្រាស់បានមួយថ្ងៃពេញ និងបញ្ចូលអគ្គិសនីចូលលឿនដោយចំណាយពេលត្រឹមតែ១ម៉ោងតែប៉ុណ្ណោះ។

SCRAPER SPECIAL! - T H WHITE Group

ជាមួយគ្នានេះដែរ មុខងារពិសេសបំផុតដែលគេមិនទាន់ដែលឃើញមាននៅលើត្រាក់ទ័រផ្សេងនៅលើលោក គឺមុខងារ Self-Drive ដែលជាមុខងារបើកបរដោយស្វ័យប្រវត្តិដោយមិនចាំបាច់មានតៃកុង ដែលមានបច្ចេកវិទ្យា AI ជាឆ្អឹងខ្នងនៅពីក្រោយ។​ ហើយគេអាចបញ្ជាត្រាក់ទ័រនេះឱ្យធ្វើការបានយ៉ាងងាយស្រួលតាមរយៈទូរសព្ទដៃ៕

ប្រភព៖ Future Farming

ពលរដ្ឋឥណ្ឌាចំនួន ៣១នាក់បានបា.ត់.ប.ង់.ជី.វិ.តក្រោយផឹកស្រាមានជាតិពុល

0

បរទេស៖ អ្នកភូមិយ៉ាងតិច ៣១ នាក់បានបាត់បង់ជីវិតបន្ទាប់ពីផឹកស្រាខុសច្បាប់ដែលមានជាតិពុលដល់រាងកាយ។ ហើយជនរងគ្រោះជាច្រើននាក់ផ្សេងទៀតត្រូវគេបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

បើតាមមន្ត្រីឥណ្ឌា បានរាយការណ៍ឱ្យដឹងនាថ្ងៃ ទី១៦ ខែធ្នូ ឆ្នាំ២០២២ អ្នកភូមិយ៉ាងតិច ៣១ នាក់បានបាត់បង់ជីវិតបន្ទាប់ពីផឹកស្រាខុសច្បាប់ដែលមានជាតិពុលដល់រាងកាយ។ ក្នុងនោះហេតុការនេះបានកើតឡើងនៅពេលដែលអ្នកភូមិជាបុរសៗនៅក្នុងស្រុក សារ៉ាន់ (Saran) នៃរដ្ឋ បិហារ (Bihar) ចាប់ផ្តើមក្អួតកាលពីថ្ងៃអង្គារ មុនពេលអាការរបស់គេកាន់តែធ្ងន់ធ្ងរទៅៗ។ ក្រោយមកមានបុរសបីនាក់បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ហើយជនរងគ្រោះផ្សេងទៀតបានបាត់បងជីវិតជាបន្តបន្ទាប់ពេលកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ជាលទ្ធផលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាចំនួនអ្នកស្លាប់សរុបដោយសារតែផឹកស្រាពុលនេះបានកើនឡើង ៣១ នាក់ ខណៈបុគ្គលិកមន្ទីរពេទ្យរាយការណ៍បន្ថែមថា មនុស្ស ២២ នាក់ផ្សេងទៀតត្រូវបានធ្វើកោសល្យវិច័យ និងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ទន្ទឹមនឹងនោះលោក សាន់ ទូស គូម៉ា (Santosh Kumar) មន្ត្រីប៉ូលិសជាន់ខ្ពស់បាននិយាយថា អាជ្ញាធរមូលដ្ឋានបាននិងកំពុងព្យាយាមបង្ក្រាបហាងលក់ស្រាខុសច្បាប់ ជាច្រើនកន្លែង និងធ្វើការស៊ើបអង្កេត ក្នុងនោះមនុស្សចំនួន ១២៦ នាក់ត្រូវបានចាប់ខ្លួនក្នុងរយៈពេល ៤៨ ម៉ោងបន្ទាប់ពីហេតុការនេះកើតឡើង។

ប្រភពដដែលបានបញ្ជាក់ថាប្រទេសឥណ្ឌាមានច្បាប់ហាមឃាត់ការទិញ ឬលក់ស្រាមានជាធរមាននៅក្នុងរដ្ឋជាច្រើន។ ដូច្នេះហើយវាក៏ជាមូលហេតជំរុញឱ្យទីផ្សារងងឹតសម្រាប់ផលិត ភេសជ្ជៈ ឬស្រាមានជាតិអាល់កុលខ្លាំង មានតម្លៃថោកដែលផលិតនៅក្នុងរោងចក្រចម្រាញ់ផ្លូវងងឹត ដោយមិនមានការគ្រប់គ្រងត្រឹមត្រូវ។

យ៉ាងណាមិញបើតាមសមាគមស្រារបស់ប្រទេសឥណ្ឌាបានបញ្ជាក់ថា ស្រាប្រហែល ៥ ពាន់លានលីត្រត្រូវបានប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌាក្នុងមួយឆ្នាំៗ ដែល ៤០ ភាគរយជាស្រាស ព្រមទាំងសម្លាប់មនុស្សអស់រាប់រយនាក់ជារៀងរាល់ឆ្នាំ៕ ប្រភព៖ Thairath

 

 

 

 

 

ក្រោមហេតុផលនេះ ទើបរុស្សុីបង្ខំចិត្តលក់កោះអាឡាស្កា ទៅអោយអាមេរិក

0

រដ្ឋអាឡាស្កា ជារដ្ឋដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក ហើយរដ្ឋនេះកាត្រូវបានគេបញ្ចូលទៅក្នុងរដ្ឋសហព័ន្ធទី៤៩ នៅក្នុងឆ្នាំ ១៩៥៩ និងស្ថិតនៅភាគ ពាយព្យបំផុតនៃទ្វីបអាមេរិចខាងជើង។

រដ្ឋអាឡស្កា ជារដ្ឋដែល​ធំជាងគេរបស់អាមេរិក ដែល​មានផ្ទៃដី ១ ៧២៣ ៣៣៧​គីឡូម៉ែត្រ​ការ៉េ ឬស្មើនឹង ១៧,៥៣% នៃ​ផ្ទៃដីអាមេរិក​ទាំងមូល។ Alaska | History, Flag, Maps, Weather, Cities, & Facts | Britannica

អាមេរិក បាន​ទិញ​អាឡាស្កានេះ ពីប្រទេសរុស្ស៊ី ក្នុងឆ្នាំ១៨៦៧ តម្លៃ ៧,២លាន​ដុល្លារ (តម្លៃបច្ចុប្បន្នប្រហែល ១១៧លានដុល្លារ)។ រហូតមកដល់ឆ្នាំ​១៩៥៩ ទើបអាឡាស្កា ត្រូវបាន​ដាក់បញ្ចូល​ជារដ្ឋមួយរបស់អាមេរិក។What are the Most Beautiful Places in Alaska? | Rough Guides

គ្រានោះប្រទេស​រុស្ស៊ី​​ ​​ជួប​​ឱន​ភាព​ថវិកា​​ខ្លាំង​ ​ដោយរុស្ស៊ី​ត្រូវ​ចំណាយ​​ទៅ​លើ​​ការ​ធ្វើ​សង្គ្រាម​ ​ចំណាយ​ទៅ​លើ​វត្តមាន​យោធា​​​​ ដែល​ឈរ​ជើង​​នៅ​តាម​ឆ្នេរ​ប៉ាស៊ីហ្វិក​​​ នៃ​ទ្វីប​អាមេរិក​ខាង​ជើង​ ​​និង​​​ ជួយ​ប្រជាជន​ដែល​តាំង​ទី​លំនៅ​​បណ្ដោះ​អាសន្ន​​​នៅ​អាឡាស់​ស្កា​ និង​ ចំណាយ​​លើ​ផ្នែក​ជា​ច្រើន​ទៀត​។ ហេតុដូច្នេះប្រទេសនេះ ក៏សម្រេចចិត្តលក់កោះដ៏ធំ និងសម្បូរទៅដោយធនធានរ៉ែនេះទៅឱ្យអាមេរិក៕Alaska tourism: Things are looking up this summer | CNN TravelWhat to See in Alaska - Civitatis

ប្រភព៖ Wikipedia

Lionel Messi ជិតសម្រេចបំណងលើកពាន World Cup ឯ BOOSTRONG កំពុងព្រៀងលិខិតអញ្ជើញក្រុមគាត់មកស្រុកខ្មែរ

0

(ភ្នំពេញ)៖ ក្តីសង្ឃឹមក្នុងឆាកជីវិតកីឡាករ Lionel Messi លើកពានWorld Cup ជិតក្លាយជាការពិតហើយ ក្រោយពេលក្រុ​មជម្រើស​ជាតិ​​អាហ្សង់ទីន ​បាន​យកឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​ក្រូអាត ដោយ​លទ្ធផល៣ទល់០ ក្នុង​ការ​ប្រកួត​វគ្គ​៤​ក្រុម​ចុងក្រោយ កាលពីថ្ងៃ​ពុធ ​កន្លងទៅ បានធ្វើឲ្យអាហ្សង់ទីនក្លាយជាបេក្ខភាពប្រកួតយកពានបាល់ទាត់ពិភពលោក World Cup 2022មុនគេ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF5Zjnu8-jvNa4eyD5SBfOOEKOwl4SWdqr4rRW0FFgXUHl__d9w6sSLOnIx5JGh3FIDaPOWq74ly-xbwdXsbl7FqDMgaF6EWWVh35si1iP5o8OAbcxb9a1kg5yF7y-UsEDSiY5Wk6bAlTL6ZAmLVn64Dxc6WOXfVe7kdu_f17mfNvLKx43vm5wcWWB/s1280/photo_2022-12-15_16-46-56%20(2).jpgក្រុមហ៊ុន BOOSTRONG មានក្តីរំភើបជាខ្លាំង និងជូនពរឱ្យក្រុ​មជម្រើស​ជាតិ​​អាហ្សង់ទីន ឈ្នះលើពានរង្វាន់​បាល់ទាត់​ពិភពលោក World Cup 2022នេះ ដើម្បីឲ្យប៊ូសស្ត្រងបានប្រកាសអញ្ជើញ Messi និងក្រុមពួកគាត់មកស្រុកខ្មែរទស្សនាអង្គរវត្តយើង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAzg9okIYPZNQv5XM-e9bOwevuZJJ3I4MoIGvm5_T7DjBSUimN392vWNShzaSlzs8g37qnq4-jIBWwaF-vx2QHIgJ8fn7i4KXpcRWy0qCOuxt25a4MOqbGfMJ1TDc7eYiWZP2RH3pXvtfQ80uoI2-vzsnr0eNwZBSx_Q5Z5yC6msnlinhdIsp9EEa5/s1280/photo_2022-12-15_16-46-56%20(4).jpgខណៈពេលនេះ ក្រុមហ៊ុន BOOSTRONG លោក Vlad Rubis នាយកផ្នែកផ្សព្វផ្សាយរបស់ក្រុមហ៊ុនប៊ូសស្ត្រងក៏កំពុងតែព្រៀងលិខិតអញ្ជើញ លោក Lionel Messi មកកម្ពុជាហើយ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKydc6A1jCyPG1FultMwLXFcpq_yakQ4E6G6PfGM3UTw-QAq9Kq_jltet9WPz9hye9TRYlHYfbktbiLsvy2j2Pa6FBWFtIM_Vr2ie8C5oD2eet10hOn0Pm7NAMTGCTP2Ta4IUlmo9h6uEv4HtwTnzr7nejpYxMNLBYqQkRJjuKRFrPSsqA-Z1ynnc9/s1280/photo_2022-12-15_16-46-56.jpgប្រសិនបើកីឡាករ Messi និងក្រុមរបស់គាត់យល់ព្រមតាមការអញ្ជើញរបស់ BOOSTRONG មែននោះ BOOSTRONG នឹងរៀបចំកម្មវិធីធំៗជាច្រើនដើម្បីទទួលពួកគាត់យ៉ាងកក់ក្ដៅ ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr3FFgNaeUedF71d_R9d4jmMf544E3_F38aMUs4_GKIHfHl2VY8eRo_SOO86Z8ULLAiNtAgr9evTHMaWkgrqVgAD6S1xLNnI13k3vlOV8nEnovxlH4r1rWLU2txXeucj-uK6o1ebIi1fW8nVjvBYumz2rrNZ1SJecjUKJPQ6hl4FyinMmZrof_B4cB/s1200/photo_2022-12-15_16-46-57.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjHNEPmK1J7RKrWywKR5Jo6Nrt03GicK35MadYOuhODtRZquDpp2y13_FZjhS2F23HGY5e3Nd-tGsA8z9IE79xnt5msVoES0y3cHIq4vpVIRNxc0kePYyYVZqXWvlnyN47-9h2PO80SjmtdHofohMVT29VSu4Fucr0bEjixS-UAVlXJzBW9tdg-F-H/s1280/photo_2022-12-15_16-46-59%20(2).jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5vegULHQF1xtwFiufNrFf-Zp-d3F0A7NCvM1qLGjuutD1mXemSInMcRXGh708utCP16xTp2hHc_C47XQYCfyMjqSC-oxiILAfRmwK23SgtxZmBZqAr4A4YoDId16TBc8WZh99gHA5O3ht1yujzxHDvgtWyasW9td67TkhtBg_PSIOZpaF8__9hAao/s1280/photo_2022-12-15_16-47-00.jpg

Elon Musk លក់ភាគហ៊ុន Tesla ដើម្បីសង្គ្រោះ Twitter

0

អន្តរជាតិ៖ ម្សិលមិញនេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ទើបតែប្រកាសពីការធ្លាក់ចុះភាគហ៊ុនជាគំហុកខ្ទង់ ២៨ភាគរយចាប់តាំងពីកិច្ចព្រមព្រៀងទិញយក Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារត្រូវបានបញ្ចប់។ ស្រាប់តែរបាយការណ៍ថ្មីនេះបង្ហាញថា Elon Musk បានលក់ភាគហ៊ុននៅ Tesla បន្ថែមទៀតប្រមាណ ២២លានហ៊ុនឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

កាលពីថ្ងៃទី២៨ ខែមេសា កន្លងទៅ Musk បានប្រាប់ Follower របស់លោកនៅលើ Twitter ថាលោកមិនមានគម្រោងលក់ភាគហ៊ុននៅ Tesla បន្ថែមទៀតនោះទេ។ តែយ៉ាងណាស្រាប់តែរបាយការណ៍ហិរញ្ញវត្ថុដែលចេញផ្សាយនៅយប់ថ្ងៃពុធនេះបង្ហាញថា Musk បានលក់ភាគភ្លាមៗបន្ថែមទៀត ដែលមានតម្លៃប្រហែល ៣.៦ពាន់លានដុល្លារ ដែលនេះត្រូវបានគេរំពឹងថា ទំនងជាយកទៅជួយទប់ចំណាយនៅ Twitter។

បើយោងតាមក្រុមហ៊ុនស្រាវជ្រាវហិរញ្ញវត្ថុ Verity Data បានបូកសរុបភាគហ៊ុនដែល Musk បានលក់រហូតមកទល់ពេលនេះ ក្នុងឆ្នាំនេះ មានចំនួន ៩៤,២០២,៣២១ ហ៊ុន ក្នុងតម្លៃជាមធ្យម ២៤៣.៤៦ដុល្លារក្នុងមួយហ៊ុន សម្រាប់ប្រាក់ចំណេញដែលទទួលបានមិនទាន់គិតពន្ធមានប្រហែល ២២.៩៣ពាន់លានដុល្លារ។ តែទោះជាងយ៉ាងនេះក្តីភាគហ៊ុនរបស់ Tesla នៅតែបន្តធ្លាក់ចុះជាខ្លាំង ដោយគ្រាន់តែ Musk ដាក់លក់ហ៊ុនម្សិលមិញនេះ ភាគហ៊ុន Tesla បានធ្លាក់ចុះ ២.៦ភាគរយបន្ថែមទៀត មកនៅត្រឹម ១៥៦.៨០ដុល្លារក្នុងមួយហ៊ុន ដោយទម្លាក់មូលធនប័ត្រទីផ្សាររបស់ក្រុមហ៊ុនមកនៅត្រឹម ៤៩៥ពាន់លានដុល្លារ ៤៩១.៣៣ ពាន់លានដុល្លារ​ ៕

កត្តាធំៗចំនួន៣ ដែលជំរុញកំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ២០២២

0

សេដ្ឋវិទូនាំមុខ របស់ធនាគារពិភពលោក (WB) លោក Andrea Coppola បានឱ្យដឹងថា លទ្ធផលសេដ្ឋកិច្ចដ៏រឹងមាំរបស់វៀតណាមក្នុងឆ្នាំ២០២២ ត្រូវបានជំរុញដោយកត្តាជាច្រើន រួមទាំងការនាំចេញ តម្រូវការក្នុងស្រុក និងការវិនិយោគឯកជន។

នៅក្នុងបទសម្ភាសន៍មួយលោក  លោក Coppola បានពន្យល់ថា ការនាំចេញរបស់ប្រទេសវៀតណាមមានភាពរឹងមាំខ្លាំង នាពេលកន្លងមក ហើយបង្ហាញថា មានភាពធន់ រួមទាំងក្នុងអំឡុងពេលវិបត្តិ COVID-19 នៅពេលដែលការនាំចេញផលិតកម្ម គឺជាកត្តាជំរុញដ៏សំខាន់នៃកំណើន GDP។Vietnam's economy forecast to grow beyond expectation in 2022 | Business |  Vietnam+ (VietnamPlus)

លោកបានមានប្រសាសន៍ថា “ទោះបីជាយើងរំពឹងថា កំណើននៃការនាំចេញនឹងថយចុះដោយសារតម្រូវការពិភពលោកកំពុងចុះខ្សោយក៏ដោយ ការនាំចេញនឹងបន្តរួមចំណែកដល់កំណើនឆ្ពោះទៅមុខ” ។

លោកបានបន្ថែមថា ការប្រើប្រាស់ក្នុងស្រុក និងការលក់រាយ គឺជាក្បាលម៉ាស៊ីននៃកំណើនដ៏មានឥទ្ធិពលសម្រាប់ប្រទេសវៀតណាម ក្នុងឆ្នាំកន្លងទៅ។ តម្រូវការក្នុងស្រុកត្រូវបានគេរំពឹងថា នឹងរងផលប៉ះពាល់ដោយការកើនឡើងនៃអតិផរណាក្នុងស្រុក ឆ្ពោះទៅមុខ ប៉ុន្តែនៅតែបន្តរួមចំណែកជាវិជ្ជមានដល់កំណើននៅឆ្នាំ ២០២៣។vietnam economy

ទន្ទឹមនឹងនេះ ការវិនិយោគឯកជនបានដើរតួនាទីយ៉ាងសំខាន់ ដោយលោកបានកត់សម្គាល់ថា ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២២ ការវិនិយោគផ្ទាល់ពីបរទេស (FDI) បានកើនឡើងជាង 15% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១៕

ប្រភព៖ Vietnam Plus

ទិញរថយន្តអគ្គិសនីបានជិះហើយ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភដ៏ច្រើន សម្រាប់ប្រជាជនឥណ្ឌូណេស៊ី

0

បរទេស៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី ត្រៀមចេញវិធានការគាំទ្រការប្រើប្រាស់រថយន្តអគ្គិសនី ដោយផ្តល់ការឧបត្ថម្ភដល់ប្រជាជនដែលទិញរថយន្តអគ្គិសនីលើសពី ៥,០០០ ដុល្លារ ហើយនឹងរួមបញ្ចូលម៉ូតូអគ្គិសនី និងរថយន្តកូនកាត់ផងដែរ។

នាពេលថ្មីៗនេះតាមរដ្ឋមន្ត្រីឧស្សាហកម្មឥណ្ឌូនេស៊ី បានឱ្យដឹងថារដ្ឋាភិបាលឥណ្ឌូនេស៊ី គ្រោងនឹង ចេញវិធានការជំរុញការទិញរថយន្តអគ្គិសនី រួមទាំងម៉ូតូអគ្គិសនី និងរថយន្តកូនកាត់ ដោយវិធានការនេះខ្លួនសង្ឃឹមថានឹងកាត់បន្ថយការបំភាយខ្យល់កខ្វក់។

ដោយវិធានការជំរុញការទិញរថយន្តអគ្គិសនីនេះរដ្ឋាភិបាលគ្រោងនឹងឧបត្ថម្ភធនជាង ៥,០០០ ដុល្លារសម្រាប់ការទិញរថយន្តអគ្គិសនី ឬច្រើនជាង ៤៩០០ដុល្លារ សម្រាប់រថយន្តអគ្គិសនីដែលបានលក់ ព្រមទាំងសំណងចំនួន ៤០ លានរូពី ឬជិត ២៥០០ ដុល្លារសម្រាប់រថយន្តកូនកាត់ និង ៨ លានរូពី  ឬប្រហែល ៤០០ដុល្លារ សម្រាប់ម៉ូតូអគ្គិសនី ដែលវិធានការឧបត្ថម្ភនេះធ្វើទៅតាមការបញ្ចុះតម្លៃនៃការទិញយានជំនេះនីមួយៗ។

ទោះជាយ៉ាងណាក៏ដោយ ប្រាក់ឧបត្ថម្ភនេះនឹងមានសម្រាប់តែការទិញ រថយន្តអគ្គិសនី ពីក្រុមហ៊ុនដែលមានរោងចក្រផលិតនៅក្នុងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះ ស្របពេលដែលរដ្ឋាភិបាលឥណ្ឌូនេស៊ីមានបំណងឱ្យមានការប្រើប្រាស់ ម៉ូតូអគ្គិសនី ក្នុងស្រុកយ៉ាងហោចណាស់ ១.២ លានគ្រឿង និងរថយន្តអគ្គិសនីយ៉ាងហោចណាស់ ៣៥,០០០ គ្រឿងនៅឆ្នាំ ២០២៤ ។

យ៉ាងណាមិញគេនៅមិនទាន់បានផ្តល់ពីពេលវេលាច្បាស់លាស់ណាមួយសម្រាប់ការអនុវត្តវិធានការនេះ និងអំពីប្រសិទ្ធភាពនោះនៅឡើយទេ។ ជាមួយគ្នានោះគេក៏មិនបានបង្ហាញពីចំនួនថវិកាសរុបដែលរដ្ឋាភិបាលត្រៀមនឹងចំណាយលើគម្រោងនេះទេ ខណៈដែលលោកទេសរដ្ឋមន្ត្រី Luhut Binsar Pandjaitan បានបង្ហើបថា គម្រោងនេះប្រហែលជាចាប់ផ្តើមនៅឆ្នាំ២០២៣ខាងមុខនេះ៕ ប្រភព៖ Thairath

 

 

ទស្សនាបឹងដ៏ស្រស់ស្អាត និងមានកំពូលកោះដ៏អស្ចារ្យដុះលេចចេញពីកណ្ដាលបឹងបង្អួតសម្រស់អ្នកទេសចរ

0

បរទេស៖ សម្រស់នៃបឹងដ៏ស្រស់ស្អាត Bled ហាក់ដូចជាឋានសួគ៌ក្រោមមេឃនៅក្នុងប្រទេសស្លូវេនី ដែលបានទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់ឱ្យមកទស្សនាសម្រស់ដ៏ទាក់ទាញនិងទទួលបាននូវអារម្មណ៍ប្លែក ព្រមទាំងទទួលយកនូវបទពិសោធថ្មី ព្រមទាំងមកផ្ដិតយករូបភាពដ៏ល្អឥតខ្ចោះនៅក្នុងបឹងនេះ។

បឹង Bled គឺជាកន្លែងដ៏ស្រស់ស្អាតបំផុតមួយនៅក្នុងប្រទេសស្លូវេនី។ បឹងតូចមួយនេះមានភាពទាក់ទាញដ៏ល្អឥតខ្ចោះ ដោយមានទាំងប្រាសាទដែលសង់ខ្ពស់នៅលើភ្នំ កោះតូចស្អាតសម្រាប់ទស្សនា មានផ្លូវឡើងភ្នំ កន្លែងហែលទឹកដ៏ស្ងប់ស្ងាត់ និងកន្លែងកម្សាន្តដ៏ផ្អែមល្ហែមនៅទីនេះ។

ក្នុងនោះអ្វីដ៏គួរឱ្យទាក់ទាញខ្លាំងជាងនេះគឺ ជាកោះ Bled ដែលជាចំណុចកណ្តាលនៃបឹង Bled  ដូច្នេះដើម្បីទៅដល់ទីនេះ អ្នកនឹងត្រូវជិះទឹក ហើយនេះគឺជាបទពិសោធន៍ដ៏ល្អបំផុតមួយសម្រាប់ភ្ញៀវទេសចរគ្រប់រូប ជាមួយគ្នានោះសម្រាប់អ្នកដែលមានអារម្មណ៍ចង់កម្សាន្តបែបផ្សងព្រេង អ្នកអាចជួលទូកចែវ និងជិះទូកទៅកោះបាន ប្រហែស ១៥ នាទីដើម្បីចែវពីច្រាំងដល់កោះ។

ជាមួយគ្នានោះអ្នកក៏អាចគយគន់ទេសភាពនៅជំវិញបឹង ដែលអ្នកនឹងឃើញមានដើមឈើធំៗ ហាងជាច្រើន និងកំពូលភ្នំនៅក្បែរនោះផងដែរ តែអ្វីដែលលិចធ្លោរ និងអស្ចារ្យជាងនេះនៅលោកអ្នកប្រាកដជាបានឃើញ និងទស្សនាប្រាសាទ LAKE BLED ដែលបានឈរនៅលើកោះ Bled នេះអស់រយៈពេលជាង ១០០០ ឆ្នាំមកហើយ ដែលនេះគឺជាប្រាសាទចំណាស់ជាងគេបំផុតនៅក្នុងប្រទេសស្លូវេនី ដែលមានអាយុកាលតាំងពីឆ្នាំ ១០១១។

ប្រាសាទនេះបានអង្គុយនៅលើច្រាំងថ្មចោទទាំងនេះដោយរីករាយជាមួយនឹងទិដ្ឋភាពដ៏ល្អបំផុតមួយនៃបឹងដែលើមានទឹកថ្លាឈ្វេងឆ្លុះឃើញតួរប្រាសាទទាំងមូល ។ ក្នុងការទស្សនានៅទីនេះ អ្នកនឹងរីករាយជាមួយនឹងទិដ្ឋភាពដ៏អស្ចារ្យនៅលើបឹង ទស្សនាសារមន្ទីរ និងទៅភ្លក់ស្រានៅក្នុងបន្ទប់ដាក់ស្រាដ៏ល្បីនៅទីនោះ ទទួលទានអាហារថ្ងៃត្រង់ ឬអាហារពេលល្ងាចនៅភោជនីយដ្ឋាន Bled Castle ដែលអ្នកនឹងទទួលបាននូវរសជាតិដ៏ប្លែកនៅទីនៃបឹងឋានសួគ៌នេះ៕ ប្រភព៖ earthtrekkers