បរទេស៖ អ្នកភូមិយ៉ាងតិច ៣១ នាក់បានបាត់បង់ជីវិតបន្ទាប់ពីផឹកស្រាខុសច្បាប់ដែលមានជាតិពុលដល់រាងកាយ។ ហើយជនរងគ្រោះជាច្រើននាក់ផ្សេងទៀតត្រូវគេបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

បើតាមមន្ត្រីឥណ្ឌា បានរាយការណ៍ឱ្យដឹងនាថ្ងៃ ទី១៦ ខែធ្នូ ឆ្នាំ២០២២ អ្នកភូមិយ៉ាងតិច ៣១ នាក់បានបាត់បង់ជីវិតបន្ទាប់ពីផឹកស្រាខុសច្បាប់ដែលមានជាតិពុលដល់រាងកាយ។ ក្នុងនោះហេតុការនេះបានកើតឡើងនៅពេលដែលអ្នកភូមិជាបុរសៗនៅក្នុងស្រុក សារ៉ាន់ (Saran) នៃរដ្ឋ បិហារ (Bihar) ចាប់ផ្តើមក្អួតកាលពីថ្ងៃអង្គារ មុនពេលអាការរបស់គេកាន់តែធ្ងន់ធ្ងរទៅៗ។ ក្រោយមកមានបុរសបីនាក់បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ហើយជនរងគ្រោះផ្សេងទៀតបានបាត់បងជីវិតជាបន្តបន្ទាប់ពេលកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ជាលទ្ធផលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាចំនួនអ្នកស្លាប់សរុបដោយសារតែផឹកស្រាពុលនេះបានកើនឡើង ៣១ នាក់ ខណៈបុគ្គលិកមន្ទីរពេទ្យរាយការណ៍បន្ថែមថា មនុស្ស ២២ នាក់ផ្សេងទៀតត្រូវបានធ្វើកោសល្យវិច័យ និងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ទន្ទឹមនឹងនោះលោក សាន់ ទូស គូម៉ា (Santosh Kumar) មន្ត្រីប៉ូលិសជាន់ខ្ពស់បាននិយាយថា អាជ្ញាធរមូលដ្ឋានបាននិងកំពុងព្យាយាមបង្ក្រាបហាងលក់ស្រាខុសច្បាប់ ជាច្រើនកន្លែង និងធ្វើការស៊ើបអង្កេត ក្នុងនោះមនុស្សចំនួន ១២៦ នាក់ត្រូវបានចាប់ខ្លួនក្នុងរយៈពេល ៤៨ ម៉ោងបន្ទាប់ពីហេតុការនេះកើតឡើង។

ប្រភពដដែលបានបញ្ជាក់ថាប្រទេសឥណ្ឌាមានច្បាប់ហាមឃាត់ការទិញ ឬលក់ស្រាមានជាធរមាននៅក្នុងរដ្ឋជាច្រើន។ ដូច្នេះហើយវាក៏ជាមូលហេតជំរុញឱ្យទីផ្សារងងឹតសម្រាប់ផលិត ភេសជ្ជៈ ឬស្រាមានជាតិអាល់កុលខ្លាំង មានតម្លៃថោកដែលផលិតនៅក្នុងរោងចក្រចម្រាញ់ផ្លូវងងឹត ដោយមិនមានការគ្រប់គ្រងត្រឹមត្រូវ។

យ៉ាងណាមិញបើតាមសមាគមស្រារបស់ប្រទេសឥណ្ឌាបានបញ្ជាក់ថា ស្រាប្រហែល ៥ ពាន់លានលីត្រត្រូវបានប្រើប្រាស់នៅក្នុងប្រទេសឥណ្ឌាក្នុងមួយឆ្នាំៗ ដែល ៤០ ភាគរយជាស្រាស ព្រមទាំងសម្លាប់មនុស្សអស់រាប់រយនាក់ជារៀងរាល់ឆ្នាំ៕ ប្រភព៖ Thairath